ជើង​ឯក​ជជែក​តស៊ូ​មតិ​ដើម្បី​តម្លាភាព​បង្ហាញ​ពី​គន្លឹះ​យក​ឈ្នះ​លើ​ការ​ប្រកួត​

ប្រពភ៖ កាសែត ឡារ៉ែនពាណិជ្ជ ការប្រកួត​ជជែក​តស៊ូ​មតិ ជា​វេទិកា​ប្រកួត​យ៉ាង​ស្វិតស្វាញ​មួយ​ដែល​ភាគី​ចូលរួម​ប្រកួត​ទាំងអស់​ចាំបាច់ ត្រូវតែមាន​ភាពឈ្លាសវៃ ក្នុងការ​ត្រឹះ​រិះ រកហេតុ​ផល​និង​អំណះអំណាង​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា សង្គម​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​គណៈកម្មការ។ ការប្រកួត​ជជែក​តស៊ូ​មតិ​ជា​វេទិកា​ដ៏​សំខាន់​

ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ត្រូវ​ដើរ​ឱ្យស្រប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ

ប្រភព៖ កាសែត ឡារ៉ែនពាណិជ្ជ ដោយ៖ ហេង សុវណ្ណ “អ្នក​បណ្តុះបណ្តាល ធនធាន មនុស្សអាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​អតិផរណាធនធានមនុស្ស ប្រសិនបើ​មិនមាន​ការឆ្លើយតប​គ្នា​ឱ្យបាន​ច្បាស់លាស់​ពី​ស្ថាប័នដែល​ទាញ​ធនធានមនុស្ស នៅ​កម្ពុជា”នេះ​ជា​ប្រសាសន៍ របស់​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា ដែល​បានលើកឡើង​កាលពីពេលថ្មីៗនេះ។ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បានលើកឡើងថា ប្រសិនបើ​គ្រឹះស្ថាន​អប់រំនៅ​កម្ពុជា​មិនមាន​ទំនាក់ទំនង​ជិត-ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន  និង​គ្រឹះ ស្ថាន​ដែលជា​កន្លែង ស្រូប​ទាញ​ធនធានមនុស្ស​ទេនោះ អ្នក​បណ្តុះបណ្តាល​ប្រាកដ ជា​ត្រូវ​ជួប​បញ្ហា​របាយ​មិន​ស្មើគ្នា​ក្នុងការផ្គត់ផ្គង់​ធនធានមនុស្ស។ លោក​បាន​បន្តថា បញ្ហា​នេះ​អាច​បណ្តាលឱ្យមាន​ផលពិបាក​ទាំង​ស្ថាប័ន​បណ្តុះបណ្តាល ស្ថាប័ន​ផ្គត់ផ្គង់ និង​ស្ថាប័ន​ដែល​ស្រូប​ទាញធនធានមនុស្ស​ទៅធ្វើ​ការ ព្រោះ​កាលណា​ស្ថាប័ន​បណ្តុះ បណ្តាល​មិនអាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ស្ថាប័ន ប្រើ​មនុ​ស្សបាន  របាយ​នៃ​ធនធានមនុស្ស ប្រាកដជា​ត្រូវមាន​លើស ឬ​ខ្វះ​ដោយផ្នែក។ លើស​នៅត្រង់ថា មាន​សិស្ស និស្សិត​ជាច្រើន ដែល​រៀន​ចប់​ពី​​ស្ថាប័ន​បណ្តុះ​បណ្តាល​​នឹង​ត្រូវ​​ប្រឈម​​នឹង​​បញ្ហា​ខ្វះ​ការងារ​ធ្វើ   ឬ​ធ្វើ​ការខុស​ជំនាញ តែ ភាព​លើស​នេះ​បែរជា​ធ្វើឱ្យ​ធនធាន​លើវិស័យផ្សេងៗទៀត​ដូចជា​វិស័យ​បច្ចេកទេស​ជាដើម​ត្រូវ​ខ្វះខាត។

ស្ត្រី​ខ្មែរ​គួរ​ស្វែងរក​ការប្រឹក្សា​យោបល់​ដើម្បី​ភាពជោគជ័យ

ប្រភព៖ កាសែត ឡារ៉ែនពាណិជ្ជ ដោយ៖ ហេង សុវណ្ណ ការប្រឹក្សា​យោបល់​ជា​ចំណុច​សំខាន់​មួយ ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​តម្រង់ទិស​ដល់​យុវជន​ឱ្យទទួលបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន។ ការប្រឹក្សាយោបល់​ល្អ​អាចធ្វើឱ្យ​មនុស្ស​ផ្លាស់ប្តូរ​ពី​ចំណុច​ដែលគ្មានអ្វី​សោះ រហូត​ក្លាយជា​ធនធាន​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ។ ការប្រឹក្សា​យោបល់​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​យុវជន តែ​កន្លងមក​យុវជន​កម្ពុជា​ភាគច្រើន​មិនអាច​ស្វែងរក​ស្ថាប័ន ឬ​អ្នកជំនាញ​ដែលមានចំណេះដឹង​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ណែនាំ​បានឡើយ។ កន្លងមក​ពួកគេ​តែង​ជ្រើសរើស​អាជីព ឬជំនាញ​សិក្សា​តាមបែប​ប្រពៃណី  តាម​អាណា​ព្យាបាលតាម​មិត្តភក្តិ ឬ​តាម​ការយល់ឃើញ​ណាមួយ​ដែល​មិនសមស្រប​អាចឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់ធនធានមនុស្ស​របស់​កម្ពុជា។

ភាព​ក្រីក្រ​​ ជាឫស​គ​ល់​​សំខាន់​​មួយ ​​នៃ​​អំពើ​​ពុ​ក​​រលួយ ​​នៅ​​កម្ពុជា

បទយកការណ៍ដោយ ហេង ឧត្តម យុវជន ​ស្មគ្រចិត្តរបស់អង្គការតម្លាភាពកម្ពុជា បានរៀបចំ​«ការប្រកួតជើង​ឯក​តស៊ូមតិ​ដើម្បី​តម្លា​ភាព​ឆ្នាំ២០១៥» ​កាលពីថ្ងៃ​ទី​២១​​មិថុនា​កន្លង​​ទៅនេះ​។ ជាការប្រកួតតទល់គ្នា​ដោយ​ប្រើពាក្យ​សម្តី ចំណេះដឹង​ និងភាពឈ្លាសវៃ ​ដើម្បីជជែក​​ពិភាក្សា​គ្នា​ចំពោះ​​បញ្ហា​​អំពើពុក​រលួយ​​​នៅ​ស្រុកខ្មែរ។ ការប្រកួត​នេះគឺផ្តោតទៅ​លើឫស​គល់ និងផលប៉ះ​ពាល់នៃអំពើ​ពុក​រលួយ ព្រមទាំងផ្តល់​​ដំណោះ​ស្រាយ​មួយចំនួន​​ផងដែរ។ ហេង ឧត្តម អ្នកកាសែតនៃវិទ្យុ​បារាំង​​អន្តរជាតិ បានចូលរួមស្តាប់​នៅក្នុងកម្មវធីនេះ ហើយរៀប​ចំ​បទ​​យកការណ៍​ជូន​ប្រិយ​​មិត្តអ្នក​ស្តាប់។ សូមអញ្ជើញស្តាប់ដូចតទៅ ៖ នៅកម្ពុជា មានមនុស្សតិចណាស់ដែលមិនដឹងថាស្រុករបស់ខ្លួនកំពុងមានអំពើពុករលួយ។ របាយ​ការណ៍នៅឆ្នាំ២០១៤​របស់អង្គការ​តម្លាភាព​អន្តរជាតិ ក៏បង្ហាញដែរថា ប្រជា​ពល​រដ្ឋ​អាស៊ាន​ ច្រើនជាង៥០ភាគរយ បានដឹងឮថា ប្រទេសរបស់​ខ្លួនកំពុង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ នៅស្រុកខ្មែរ មានមូលហេតុច្រើនដែលបណ្តាលឲ្យកើតមានជំងឺស៊ីរូងសង្គមមួយនេះ។ នៅ​ក្នុង​នោះ យុវជន​អង្គការ​តម្លាភាព​​កម្ពុជា​និង​មនុស្ស​ខ្មែរមួយចំនួន បានយល់ឃើញថា «ភាព​ក្រីក្រ​​ជាឫសគល់​សំខាន់មួយ​នៃអំពើពុករលួយ​នៅ​កម្ពុជា​»។ នេះគឺប្រធាន​​បទ​ដែល​គេយក​ទៅ​ធ្វើការប្រកួត​ជ្រើស​រើស«ជើងឯក​តស៊ូមតិ​ ដើម្បីតម្លាភាពឆ្នាំ២០១៥»​កាលពីពេល​ថ្មី​ៗ​កន្លង​ទៅនេះ។

ហេតុអ្វីត្រូវជ្រើសរើសជំនាញ?

“គិតត្រូវ រើសជំនាញត្រូវ ជីវិតជោគជ័យ” ការជ្រើសរើសជំនាញសិក្សា គឺជាការជ្រើសរើសវិធីក្នុងការអភិវឌ្ឍខ្លួនឯងពេញមួយជីវិត ។ ការជ្រើសរើសជំនាញសិក្សា ជាចំណុចចាប់ផ្តើមនៃការជ្រើសរើសអាជីពផ្ទាល់ខ្លួន ហើយវាក៏ជាចំណុចសំខាន់ផងដែរក្នុងការត្រៀមលក្ខណៈទទួលយកលទ្ធផលនៃការសិក្សាអស់រយៈពេលជិត ២០ ឆ្នាំកន្លងមក ។ ការចាប់យក

ជំនាញក្នុងការគិតពិចារណា (ភាគ ១)

រៀបចំខ្លួនដើម្បីក្លាយជាមនុស្សឆ្លាត និងប្រាកដនិយម មនុស្សគ្រប់គ្នាសុទ្ធតែមានសក្តានុពលក្នុងការគិត តែពួកគេមិនដែលបានប្រើប្រាស់អស់នូវសមត្ថភាព​យ៉ាងអស្ចារ្យដែលធម្មជាតិបានផ្តល់ដល់ពួកគេឡើយ ។ ពួកគេតែងតែគិតថា “គេមិន​មានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចនូវរឿងរ៉ាវអស្ចារ្យ ដូចកំពូលបុគ្គលដែលសម្រេចបាន​នូវភាពអស្ចារ្យសម្រាប់ជីវិត និងសង្គមឡើយ ។ ហើ់យអ្វីដែលគេអាចធ្វើបាននោះគឺរឿងសាមញ្ញៗ ដែលសុំត្រឹមតែចិញ្ចឹមខ្លួនឯងឲ្យរស់បានស្រួល គឺល្អណាស់ទៅហើយ ។ ខ្លាចតែធ្វើមិនបានផង!” ។ តែតាមពិតទៅគេភ្លេចគិតថា បុគ្គលដែលអស្ចារ្យទាំងអស់នោះក៏ជាមនុស្សដូចគាត់ដែរ មានខួរក្បាលមួយដូចគាត់ដែរ រស់នៅមួយថ្ងៃ ២៤ ម៉ោងដូចគាត់ដែរ គ្រាន់តែខុសគ្នាត្រង់បុគ្គលទាំងនោះមានការត្រេះរិពិចារណាបានល្អិតល្អន់ជាងតែប៉ុណ្ណោះ។ បើខុសគ្នាត្រង់ចំណុចនេះ ហេតុអ្វីបានជាអ្នកមិនធ្វើវា? ការអភិវឌ្ឍគំនិត មិនមែនជារឿងដែលមនុស្សទាំងអស់ធ្វើមិនកើតឡើយ គ្រាន់តែវាទាមទារជាដាច់ខាតនូវវត្តមាននៃការតាំងចិត្តយ៉ាងមុតមាំដើម្បីអភិវឌ្ឍ ។ វាទាមទារការអនុវត្តដោយសន្សឹមៗ​ ​ប្រកបទៅដោយភាពហ្មត់ចត់លើគ្រោងការដែលអ្នកកំណត់សម្រាប់ការអនុវត្ត ។ ព្រោះ​ភាព​ជាអ្នកគិតដែលអស្ចារ្យបំផុតមិនមែនជារឿងធម្មតាដែលនឹងកើតមានឡើងដោយគ្រាន់តែតាំងចិត្តបែបស្ទើរភ្លើងឡើយ ។ ហើយការផ្លាស់ប្តូរទម្លាប់ក្នុងការគិតគឺជាគម្រោងដែលទាមទារពេលវេលាច្រើនឆ្នាំទើបអាចធ្វើទៅបាន មិនមែនធ្វើបានត្រឹមមួយសប្តាហ៍ ឬមួយខែឡើយ ។ លក្ខណៈពិសេសនៃការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ គឺការអភិវឌ្ឍ និងផ្លាស់ប្តូរដោយអំណត់ក្នុងរយៈពេលវែង ។ ដើម្បីក្លាយជាអ្នកដែលពូកែរគិតពិចារណាប្រកបទៅដោយភាពជាក់លាក់ ត្រូវអនុវត្តជាដំណាក់​កាលបន្តបន្ទាប់គ្នាជាបន្តបន្ទាប់ ។

ជំនាញក្នុងការកំណត់គោលដៅ (ភាគ ៣)

ជំហានទី ២ : ការរចនាគោលដៅឲ្យកាន់តែមានលក្ខណៈល្អិតល្អន់ ដូចបានរៀបរាប់នៅក្នុងផ្នែកខាងលើរួចមកហើយថា ប្រសិនបើអ្នកចង់សម្រេចជោគជ័យលើ គម្រោងពេលវេលាសម្រាប់រយៈពេលវែង អ្នកត្រូវការអនុវត្តគម្រោងតូចៗជាមុនសិន ។ ​ហើយដើម្បីធានាថា កិច្ចការតូចៗនៅក្នុងគម្រោងធំរបស់អ្នកអាចអនុវត្តបានប្រកបទៅដោយប្រសិទ្ធ ភាព អ្នកចាំបាច់ត្រូវអភិវឌ្ឍគុណភាពជីវិតរបស់អ្នកជាប់ជានិច្ច ។ ព្រោះការអភិវឌ្ឍខ្លួនឯង អាចជួយអោយជីវិតរបស់អ្នកមានលំនឹង ហើយអ្នកមិនអាចសម្រេចនូវគោលដៅឡើយប្រសិន បើអ្នកមិនរៀបចំខ្លួន ហើយដើរមិនទាន់ការផ្លាស់ប្តូរនៃសង្គមមនុស្ស ។ ជិវិតត្រូវការលំនឹង ប្រៀបដូចជាការជិះកង់ដូច្នោះដែរ ប្រសិនបើអ្នកមិនបន្តធាក់ទៅមុខទេ អ្នកប្រាកដជាគ្មានលំនឹងហើយដួលជាក់ជាមិនខាន ។ ការអភិវឌ្ឍខ្លួនដើម្បីសម្រេចលើគម្រោងរបស់អ្នក មិនមែនជារឿងងាយនោះទេ តែក៏មិនពិបាកនោះដែរ ។ ពេលខ្លះអ្នកបានអភិវឌ្ឍខ្លួនឯងដោយមិនដឹងខ្លួន ថែមទៀតផងក៏មាន ។ ព្រោះថា ការដែលព្យាយាមស្វែងយល់ពីអ្វីដែលអ្នកចង់ធ្វើតាមរយៈការអាន ការតាមដានពត៌មាន ការជជែកពិភាក្សា និងការស្រាវជ្រាវពីដំណើរវិវត្តនៃអាជីពរបស់អ្នក ជាអ្វីដែលអ្នកត្រូវតែធ្វើជាប្រចាំដោយគ្មានអ្នកណាបង្ខំអ្នកឡើយ ។ ទីបំផុត អ្នកនឹងក្លាយជាបុគ្គលដែលពោរពេញទៅដោយសក្តានុពលក្នុងអាជីព ឬអាចក្លាយទៅជាអ្នកជំនាញថែមទៀតផងក៏មាន តាមរយៈកត្តាទាំងប៉ុន្មានខាងលើនេះ ។ តាមដានការអនុវត្ត ការពិតណាស់ការអភិវឌ្ឍខ្លួនឯងទោះបីជាដឹងខ្លួនក្តី ឬដោយមិនដឹងខ្លួនមិនដឹងខ្លួនក្តី តែងតែផ្តល់ផលល្អសម្រាប់ការអនុវត្តគម្រោងឆ្ពោះទៅកាន់គោលដៅរបស់អ្នក តែការដែលធ្វើអ្វីដោយមិនបានតាមដាន ត្រូតពិនិត្យ អាចធ្វើឲ្យអ្នកអភិវឌ្ឍខ្លួនឯងបានយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាព ។ ហេតុនេះ ដើម្បីទទួលបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងរបស់អ្នក…

ជំនាញក្នុងការកំណត់គោលដៅ (ភាគ ២)

ជំហានទី ១ : ការកំណត់ពីគម្រោងពេលវេលានៃគោលដៅ  ជំហានដំបូងក្នុងការកំណត់គោលដៅ គឺត្រូវពិចារណាលើអ្វីដែលអ្នកចង់បាននៅលើគម្រោងសម្រាប់ពេលវេលានៃជីវិតរបស់អ្នក (អ្នកអាចធ្វើការរំពឹងទុកថា តើអ្នកនឹងមានអ្វីខ្លះនៅអាយុប៉ុន្មាន?)​ ។ ការបង្កើតនូវគម្រោងពេលវេលា (Lifetime) សម្រាប់គោលដៅ ផ្តល់ឲ្យអ្នកនូវរូបភាពយ៉ាងច្បាស់លាស់នៃទស្សនៈវិស័យទាំងឡាយដែលអ្នកបានរំពឹងទុក សម្រាប់ធ្វើការសម្រេចចិត្ត ។ ដើម្បីទទួលបាននូវភាពជោគជ័យលើគោលដៅរបស់អ្នក ហើយមានតុល្យភាពលើគ្រប់ផ្នែកដែលសំខាន់បំផុតក្នុងជីវិត អ្នកគួរតែកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោមៈ អាជីព (Career) : តើអាជីពដែលមាន កម្រិតធំប៉ុណ្ណាដែលអ្នកចង់សម្រេចបានក្នុងជីវិតរបស់អ្នក? ឬអ្វីខ្លះដែលអ្នកចង់ធ្វើសម្រាប់ជីវិត? ហិរញ្ញវត្ថុ (Financial) : តើអ្នកចង់រកប្រាក់ឲ្យបានច្រើនប៉ុណ្ណាសម្រាប់ជីវិត? (អ្នកគួរធ្វើការប៉ាន់ស្មានថាតាមដំណាក់កាលនៃជីវិត ថាត្រឹមអាយុ ២០ ឆ្នាំអ្នកនឹងមានប្រាក់ច្រើនប៉ុណ្ណា? អាយុ ៣០ ឆ្នាំនឹងមានលុយច្រើនប៉ុណ្ណា?) ហើយអ្នកក៏ចាំបាច់ត្រូវឆ្លើយនឹងសំណួរថា តើប្រាក់ដែលអ្នករកបាននោះជាប់ទាក់ទងនឹងអាជីពក្នុងគោលដៅរបស់អ្នកយ៉ាងដូចម្តេចខ្លះ? ការអប់រំ (Education) : តើអ្នកនឹងត្រូវសិក្សាត្រឹមកម្រិតណា (បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត) ជំនាញអ្វីដើម្បីសម្រេចគោលដៅរបស់អ្នក ? តើមានចំណេះដឹងអ្វីខ្លះដែលអ្នកចង់ទទួលបានជាពិសេស ក្រៅពីការអប់រំដែលអ្នកទទួលបានក្នុងសាកលវិទ្យាល័យ? តើពត៌មាន ឬជំនាញអ្វីខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចគោលដៅជាបន្តបន្ទាប់ទៀត? គ្រួសារ (Family) : តើអ្នកចង់ក្លាយបុគ្គលដែលមានសុភមង្គលបំផុតក្នុងជីវិតដែរឬទេ? តើអ្នកត្រូវសម្រេចវាដោយវិធីណា?…

ជំនាញក្នុងការកំណត់គោលដៅ (ផ្នែកទី ១)

វាសនារបស់អ្នក គឺខ្លួនអ្នក ជាអ្នកសម្រេ​ច…. ​​មនុស្សជា​ច្រើន​គិត​​ថាជីវិតរបស់​​​​ពួកគេ គឺហាត់បីដូចជាកំពុងតែរសាត់​​​​​​​​អណ្តែត​លើ​ពិភព​លោក ។ ពួក​គេ​​​ខិតខំប្រឹងប្រែងលើគ្រប់កិច្ចការ​ងារ​ទាំងអស់ ប៉ុន្តែជាលទ្ធផលគេមិនអាចទទួលបាននូវភាពពេញចិត្ត និងសេចក្តីសុខសម្រាប់ជីវិតរបស់ពួកគេឡើយ ។ មូលហេតុដែលបណ្តាលឲ្យគេមាន​អារម្មណ៍បែបនេះ ព្រោះពួកគេមិនបានចំណាយពេលវេលាគគ្រប់គ្រាន់សម្រាប់គិតពីជីវិតរបស់ខ្លួន​ថា អ្វីជារបស់ដែលគេចង់បានបំផុតសម្រាប់ជីវិត? តែផ្ទុយទៅវិញ គេបែរជាយកចិត្តទុកដាក់ចំពោះការងារចំពោះមុខដែលគ្មានការអភិវឌ្ឃអ្វីបន្តិចសោះ ។ ពួកគេ រវល់ធ្វើការងារដដែលៗគ្មានពេលឈប់ឈរ ហើយអ្វីដែលគួរឲ្យអាសូរថែមទៀតនោះគឺពួកគេតែងប្រកាន់គំនិតថា “ខ្ញុំរវល់ណាស់គ្មានពេលគិតទេ!” ។ ទីបំផុតពួកគេមិនអាចស្វែងរកគោលដៅ ដែលជាផែនទីយ៉ាងសំខាន់សម្រាប់ជីវិតបានច្បាស់លាស់ ឡើយ ។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពបែបនេះ សូមគិតសារជាថ្មី….! គ្មានការគិតធ្វើដំណើរណាដែលគ្មានគោលដៅនោះឡើយ ហើយគ្មានជោគជ័យណាដែលកើតឡើងដោយគ្មានគោលគំនិតច្បាស់លាស់ថាខ្លួននឹងធ្វើអ្វីនោះដែរ ។ ប្រសិនបើអ្នកមិនបានកំណត់គោលដៅសម្រាប់ជីវិតនោះទេ អ្នកនឹងជួបសោកនាដកម្មយ៉ាងធំសម្រាប់ជីវិត នោះគឺ “អ្នកនឹងស្ថិតក្នុងជីវិតដែលរសាត់អណ្តែតដោយគ្មានទីបញ្ចប់ ចាប់តាំងពីពេលកើតរហូតដល់ពេលស្លាប់ទៅវិញ” ។ “វាមិនមែនជាបញ្ហានោះឡើយ នៅពេលដែលអ្នកមិនទាន់មានគោលដៅនៅថ្ងៃនេះ តែ​សោក​នា​ដកម្មធំបំផុតគឺ ពេលដែលអ្នកមិនដឹងថាអ្វីជាគោលដៅរបស់អ្នកនៅថ្ងៃចុងក្រោយនៃជីវិត ។” “លោក ហេង សុវណ្ណ និងកញ្ញា ឡាយ ឈីម៉ីម៉ី “