សប្តាហ៍ទី៨ : តើ កញ្ញា ពិសី ឬ សុខសាន្ត ដែលត្រូវទៅអាមេរិក?
ព័តមានអំពីយុវជនឆ្នើមនៅក្នុងទស្សនាវត្តី Slate អាមេរិក៖ http://www.slate.com/id/2162359/

សប្តាហ៍ចុងក្រោយនៃការប្រកួតប្រជែងរកយុវជនឆ្នើមបានមកដល់ កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០០៧ ។ ខុសពីសប្តាហ៍មុនៗ ដែលកម្មវិធីនេះថតតែនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ ក្រុមការងាររបស់កម្មវិធីបានទៅថតនៅក្នុងទីរួមខេត្តកំពង់ចាម ក្នុងពិព័រយុវជនដែលប្រព្រឹត្តទៅនៅថ្ងៃជាមួយគ្នានោះ ។ បេក្ខជនរបស់កម្មវិធីយុវជនឆ្នើមទាំង១៤រូបផ្សេងទឿតក៏បានទៅចូលរួមនៅក្នុងការប្រកួតប្រជែងចុងក្រោយនេះដែរ ។
បេក្ខជនដែលអាចតស៊ូរហូតមកដល់ដំណាក់កាលចុងក្រោយនេះគឺ កញ្ញា ប៉ុន ពិសី និង លោក ហ៊ីង សុខសាន្ត ។

ចៅក្រុមទាំងបីមានលោក ជា សំណាង កញ្ញា សេង ធារី និង លោក ម៉ាក សារ៉ាត ជាចៅក្រមសំរេចលើ ការដកបេក្ខជន២រូបទៀតពីការប្រកួតដូចសប្តាហ៍ មុនៗដែរ ។ លោកជាសំណាង បានប្រកាសប្រាប់ដល់បេក្ខជនទាំងពីរថា នឹងមានវិញ្ញាសាចំនួន២ ក្នុងសប្តាហ៍ចុងក្រោយនេះ វិញ្ញាសាទី១ គឺការរៀបចំស្តង់ពិព័រណ៍ម្នាក់មួយនៅពិព័រណ៍យុវជន២០០៧ នៅខេត្តកំពង់ចាម និងវិញ្ញាសាទី២ គឺការថ្លែងសន្ទរកថា ជាសាធារណៈទៅកាន់យុវជនដែលចូលរួមក្នុងពិព័រណ៍ប្រមាណ៥០០នាក់ ។ លក្ខខណ្ឌគឺ ប្រសិនបើបេក្ខជនរូបណាបានទទួលសំលេងគាំទ្រពីអ្នកចូលទស្សនាបានច្រើនជាងគេទាំង ការរៀបចំស្្តង់ពិព័រណ៍ និង សន្ទរកថា គេនឹងឈ្នះ ។ ប្រសិនបើទទួលបានចំនួនគាំទ្រម្នាក់មួយ (ឈ្នះមួយចាញ់មួយ) ចៅក្រមនឹងជាអ្នកសំរេចថាអ្នកណាជាអ្នកឈ្នះ ។
ដើម្បីរៀបចំបេក្ខជនទាំងពីរអោយបានល្អក្នុងការប្រកួត កម្មវិធីបានអញ្ជើញលោក ព្រាប កុល ដែលជាមន្ត្រីកម្មវិធីជាន់ខ្ពស់របស់អង្គការ NDI មកជួយសំរបសំរួលវគ្គហ្វឹកហ្វឺន ស្តីពី “ការនិយាយជាសាធារណៈ” សំរាប់បេក្ខជនទាំងពីរ ។
បេក្ខជនបានធ្វើដំណើរមកដល់ទីរួមខេត្តកំពង់ចាម១ថ្ងៃមុន និងបានជ្រើសរើសយកយុវជនស្ម័គ្រចិត្តចំនួនប្រាំៗនាក់រៀងៗខ្លួនដើម្បីជួយរៀបចំស្តង់ពិព័រណ៍របស់ខ្លួន ។ ទាំងអស់គ្នាធ្វើការប្រញាប់ប្រញាល់ដើម្បីអោយបានទាន់ពេលវេលា ។
វិញ្ញាសាទី១៖ ស្តង់ពិព័រណ៍
ព្រលឹមថ្ងៃទី១០ ខែមិនា បានមកដល់ បេក្ខជនទាំងពីររូតរះរៀបចំស្តង់ដ៏ប្រណិតរបស់ខ្លួនដែលឋិតនៅជាប់គ្នាក្នុងចំណោមស្តង់ជាង៣០ ដទៃទៀតរបស់អង្គការ និងក្រុមហ៊ុនឯកជនដែលមកបង្អួតខ្លួនក្នុងពិព័រណ៍យុវជននេះ ។ រយៈពេលប្រមាណ១ម៉ោងបានកន្លងផុតទៅសំរាប់អ្នកចូលរួមមើល និងអោយពិន្ទុ ។
ជាលទ្ធផលសំរាប់វិញ្ញាសាស្តង់ពិព័រណ៍ កញ្ញា ពិសី ទទួលបាន៨៩ និងសុខសាន្តទទួលបានពិន្ទុ១៨០ ពីអ្នកចូលរួមបោះឆ្នោត។ សុខសាន្តឈ្នះក្នុងវិញ្ញាសាទី១ ។
វិញ្ញាសាទី២៖ ការថ្លែងសន្ទរកថាជាសាធារណៈ
បេក្ខជនទាំងពីរមានរយៈពេលដល់ទៅ១០នាទី សំរាប់សន្ទរកថារបស់ខ្លួនដើម្បីធ្វើអោយអ្នកស្តាប់ចាប់អារម្មណ៍និងបោះឆ្នោតអោយខ្លួន ។ សុខសាន្តរើសយកប្រធានបទ “បញ្ហាដែលយុវជនប្រឈមមុខ” ឯ កញ្ញាពិសី រើសយកការថ្លែងសន្ទរកថាលើប្រធានបទ “យុវជន និងការបោះឆ្នោតឃុំ/សង្កាត់” ។
ក្រោយពីបេក្ខជនទាំង២បានបញ្ចប់សន្ទរកថារបស់ខ្លួន អ្នកចូលរួមត្រូវបានអនុញ្ញាតអោយបោះឆ្នោត ដើម្បីសំរេចយកអ្នកឈ្នះ ។ ក្រោយការរាប់សន្លឹកឆ្នោត ចៅក្រមបានប្រកាសលទ្ធផល៖ ពិសីទទួលបាន៧៦សំលេងគាំទ្រ ឯសុខសាន្តទទួលបាន១២៣សំលេង ។ សុខសាន្តឈ្នះលើវិញ្ញាសាទី២ទៀត ។
សុខសាន្តជាយុវជនឆ្នើម !!!

សួរស្តីអ្នកទាំងអសល់គ្នា
ខ្ញុំចង់រៀនចេះខាំ្លងណាស់តែធ្វើមេច
បានឲ្យឆ្នើមដូចគេ?
i rally want to be bright student
how to become?
Okay.if you wannat to become a birght student you just try study and try more try with you study.
Just like this.
This program is really good for Khmer student.
I wish I could join too… but too late… too old…. haha 😀
Cheers!