No Caption

កាលពីយប់មិញមុនពេលគេងខ្ញុំបានសន្យានឹងខ្លួនឯងទេ ត្រូវក្រោកពីគេងនៅម៉ោង៥ហើយទៅហាត់ ប្រាណដើម្បីឲ្យសុខភាពត្រលប់មកប្រសើរដូចមុនវិញ តែអ្វីមិនដូចការគិតនោះឡើយ ម៉ោង៨ព្រឹកហើយ ខ្ញុំកំពុងតែគេងនៅលើគ្រែនៅឡើយ។ ហឹម… និយាយទៅវាមិនមែនជាលើកទី១សម្រាប់ខ្ញុំនោះទេ ដែរតែងតែកុហកខ្លួនឯងបែបនេះជារឿយៗ ក៏ប៉ុន្តែក្នុងថ្ងៃតែមួយខ្ញុំបានធ្វើរឿងមួយដែរខ្លួនឯងបាន គិតតាំងពីមួយសប្តាហ៍មុន​។ ខ្ញុំចូលចិត្តការអានសៀវភៅណាស់ តែក៏ខ្ជិលគ្រប់ពេលនៅពេលដែរខ្លួនឯង មកដល់ផ្ទះ វាអាចជាលេសដែរខ្ញុំតែងតែប្រាប់ខ្លួនឯងថា ថ្ងៃនេះខ្ញុំធ្វើការហត់ណាស់ ឈឺក្បាលណាស់ អស់ កម្លាំងណាស់ ល្វើយណាស់ ហើយយូរៗទៅវាក៏ក្លាយជាទម្លាប់អាក្រក់សម្រាប់ខ្លួនឯង។

សួរថាហេតុអ្វីបានជាខ្ញុំចែករំលែកអារម្មណ៍នៅក្នុងប្លុកមួយនេះទេ? នោះគឺថាថ្ងៃនេះបានអានសៀវភៅ មួយក្បាលចាក់ដោតខ្លួនឯងខ្លាំងណាស់ ពោលគឺថារាល់ទម្លាប់អាក្រក់របស់ខ្ញុំត្រូវបានគេសរសេរវាទាំង អស់នៅក្នុងនោះ ហឹម!!! មានអារម្មណ៍បែបណាដែរពេលអានសៀវភៅហើយបែរជាអានចំចំណុចខ្លួនឯង ហាហា វាមិនអាក្រក់ពេកទេ តែក៏មិនល្អប៉ុន្មានដែរ ស្អីគេ និយាយយូរៗទៅដូចជាលែងយល់ពីខ្លួនឯង ហើយ អូខេឈប់រៀបរាប់អត់ប្រយោជន៍ហើយ ចូលសាច់ការម្តង។

ថ្ងៃនេះខ្ញុំបានមកអង្គុយផឹកកាហ្វេ ហើយមើលឃើញប្រុសស្អាតជាច្រើន តែចង្រៃអីតែមុខគេខ្ញុំមិនហ៊ាន មើលផង ព្រោះវាជាចរិករបស់ខ្ញុំដែរមិនដែរយកចិត្តទុកដាក់ទៅលើអ្នកនៅក្បែរប៉ុន្មានទេ។ ខ្ញុំក្រលេក មើលជុំវិញខ្លួនក៏ឃើញមានអ្នកខ្លះមានគ្នាជជែកលេងទៅ អ្នកខ្លះចុចទូរស័ព្ទ អ្នកខ្លះចុចកុំព្យូទ័រ អីចឹងទៅ។ ដល់ពេលក្រលេកមើលមកខ្លួនឯងវិញ លើតុមានកុំព្យូទ័រកញ្ចាស់មួយគ្រឿង សៀវភៅមួយ ក្បាល ខ្មៅដៃមួយដើម ក្រដាសមួយសន្លឹក ហើយគ្មានអ្នកណាមកអង្គុយជជែកជាមួយទេ គឺថាឯកា របៀបសេដៗដែរមនុស្សទូទៅគេនិយាយបែបនេះឯង។ ទោះបីជាខ្ញុំគ្មានអ្នកនៅក្បែរតែខ្ញុំមានសៀវ ភៅមួយក្បាលជាមិត្តគ្រប់ពេល អានហើយ លើកទឹកចិត្តខ្លួនឯងថាពិភពលោកនេះធំធេងណាស់ ចូរកុំតូចចិត្តនូវអ្វីដែរមិនគាប់បំណងរបស់អ្នក តែត្រូវមានមោទនភាពដែរអ្នកបានកើតមកជាមនុស្ស។

 

អារម្មណ៍ឯកា

ស្ថិតក្នុងស្ថានភាពមួយដែលពិបាកទទួលយកនិងប្រឈមមុខ តែខ្ញុំតែងតែប្រាប់ខ្លួនឯងថាមិនអីទេទោះបីជាឯងឯកាប៉ុណ្ណា ក៏ឯងមិនត្រូវបាក់ទឹកចិត្តដែរ។ រយៈពេល១២ឆ្នាំដែលលោកឳពុកបានចាកឆ្ងាយពីខ្ញុំទៅកាន់ទីកន្លែងមួយដែលសូម្បីតែពេលនឹកក៏ខ្ញុំមិនអាចទៅលេងបាន ចូរគិតមើលថាវាឈឺចាប់កម្រិតណា? ពីមុនខ្ញុំជាក្មេងម្នាក់ដែលខ្លាចគេ មិនហ៊ានប្រឈមមុខនិងអ្វីទាំងអស់ តែចាប់តាំងពីលោកឳពុកបានលាចាកលោកទៅ ក្មេងកំសាកម្នាក់នេះក៏បានប្រែក្លាយខ្លួនរឹងមាំបន្តិចម្តងៗរហូតទាល់តែហ៊ានប្រឈមមុខនិងឧបសគ្គ និងបញ្ហាជាច្រើនចំពោះមុខ។ ខណៈដែលខ្ញុំកំពុងតែសរសេរអត្ថបទមួយនេះចែករំលែកទៅដល់អ្នកទាំងអស់គ្នា ពេលនេះហើយដែរអារម្មណ៍ខ្ញុំឯការកថាមិនត្រូវ មិនដឹងថាត្រូវទៅនិយាយប្រាប់អ្នកណា មិនដឹងថាទៅសុំស្មារអ្នកណាផ្អែកដើម្បីយំ មានតែរឿងម្យ៉ាងដែរខ្ញុំអាចធ្វើបានគឺអង្គុយសរសេរអារម្មណ៏ទាំងអស់នោះឡើងមកដើម្បីកាត់បន្ថយអារម្មណ៍ដ៏ឃោរឃៅមួយនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំបានបាត់បង់ភាពកក់ក្តៅពីក្រុមគ្រួសារបន្តិចម្តងៗ រហូតទាល់តែពេលខ្ញុំគេងយំតែម្នាក់ឯង ពេលខ្លះទៀតក៏គិតខ្លីចង់ប្រហារជីវិតខ្លួនឯង គិតចុះគិតឡើងក៏នៅតែមិនដាច់ចិត្តចាកចោលពិភពលោកដ៏អាក្រក់មួយនេះសម្រាប់ខ្ញុំ។

ក្នុងបរិយាកាសដ៏សែនអាប់អ៊ួរ បែជាមានមនុស្សជាច្រើនគេកំពុងតែសើចសប្បាយ។ ខ្ញុំកាន់កែវកាហ្វេបណ្តើរសម្លឹងទៅក្រៅបណ្តើរ ហើយបានសួរខ្លួនឯងថា  តើរាល់ថ្ងៃខំតស៊ូ ប្រឹងប្រែងដើម្បីអ្វី? ហេតុអ្វីខ្ញុំមិនទទួលបានការស្រលាញ់ ការលើកទឹកចិត្តពីក្រុមគ្រួសារ ហេតុអ្វីខ្ញុំត្រូវលឺសម្លេងជេរប្រទិចរាល់ថ្ងៃ? តើខ្ញុំខុសអ្វី? ខ្ញុំខិតខំសិក្សាមិនដែលបានចំណាត់ថ្នាក់មិនល្អទេ តើឯណាការសរសើរការលើកទឹកចិត្ត? ខ្ញុំចង់បានវាហេតុអ្វីបានជាមិនអាចឲ្យវាមកខ្ញុំត្រឹមតែជាពាក្យមួយឃ្លាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបន្តិចក្នុងការដើរទៅមុខ។ ដឹងទេថាខ្ញុំហត់ ទម្រាំបានការងារមួយល្អធ្វើហ្នឹងគេ ដឹងទេថាខ្ញុំដើរសំភាសន៏ប៉ុន្មានក្រុមហ៊ុន? ខ្ញុំមិនបន្ទោសទេថាហេតុអ្វីមិនផ្តល់កម្លាំចិត្តឲ្យខ្ញុំ តែហេតុអ្វីមិនស្វែងយល់ពីខ្ញុំបន្តិចថាខ្ញុំហត់កម្រិតណា ពិបាកកម្រិតណា ហេតុអ្វីចង់ឲ្យខ្ញុំយល់ពីអ្នកទាំងអស់គ្នា តែអ្នកទាំងអស់គ្នាមិនព្យាយាមយល់ពីខ្ញុំ។ វាហត់ វាពិបាក បញ្ហាទាំងអស់នោះវាកំពុងតែនាំមនុស្សម្នាក់ចូលទៅកាន់ភាពទាល់ច្រករកផ្លូវដើរមិនឃើញ។

តើខ្ញុំគួរតែដោះស្រាយវាដោយរបៀបណា? គេគ្រប់គ្នាពិបាកចិត្តរឿងស្នេហា តែខ្ញុំបែរជាពិបាកចិត្តរឿងគ្រួសារ ទំនួលខុសត្រូវក្នុងនាមជាកូនពៅវាច្រើនពេកហើយ។

គេជាអ្នកណា?

រយៈពេល៩ខែបានខ្ញុំបានចូលទៅគ្នុងជីវិតរបស់គេម្នាក់នោះ ទាំងដែលដឹងថាកេមិនមែនជាមនុស្សល្អ ជាមនុស្សម្នាក់ខិលខូច តែនៅពេលនោះអារម្មណ៏និងបេះដូងរបស់ខ្ញុំវាបានត្រឹមតែប្រាប់ខ្ញុំថា ខ្ញុំត្រូវការគេ ខ្ញុំស្រលាញ់គេ ខ្ញុំមិនខ្វល់ថាគេមានរឿងអាស្រូវប៉ុណ្ណា ជាមនុស្សបែបណាក៏ខ្ញុំមិនខ្វល់។ ពេលវាលាមួយខែទៅមួយខែពិតជាលឿនណាស់ លឿនរហូតដល់អាចកែប្រែខ្ញុំទៅជាមនុស្សថ្មីម្នាក់ទៀត ក៏ព្រោះតែសេចក្តីស្នេហាមួយនេះ។ ខ្ញុំបានលះបង់ពេលវាលាច្រើនណាស់ដល់ថ្នាក់សូម្បីតែពេលខ្លះខ្ញុំយកពេលទាំងនោះចំណាយលើគេតែម្នាក់ហើយភ្លេចអ្នកផ្ទះទៀតផង។ ពីមួយថ្ងៃទៅមួយថ្ងៃ​ មួយសប្តាហ៏ទៅមួយសប្តាហ៏វាលឿនខ្លាំងណាស់ រហូតដល់គេម្នាក់នោះលាក់បាំងអ្វីពីខ្ញុំលែងជិត។ សួរថាតើបេះដូងខ្ញុំសាងពីអ្វី គឺដូចតែមនុស្សទូទៅចឹងឯង វាចេះឈឺចាប់ នៅពេលដែលដឹងថាមនុស្សដែលខ្លួនស្រលាញ់មិនមែនមានតែយ់ងម្នាក់។ ពួកយើងតែងតែឈ្លោះគ្នាជារឿយៗចំពោះរឿងដដែលៗ រហូតដល់ពេលមួយខ្ញុំអស់ភាពអត់ធ្មត់ អស់ទ្រាំ ឈឺចាប់ច្រើនដងពេក ខ្ញុំក៏សម្រេចចិត្តចាកចេញពីគេទាំងបង្ខំចិត្ត ទោះបីជាចិត្តនៅស្រលាញ់តែខ្ញុំមិនអាចអោយបេះដូងរបស់ខ្ញុំរាងកាយរបស់ខ្ញុំឈឺចាប់ទៅតាមអ្វីដែលខ្ញុំចង់បានតទៅទៀតបានទេ។ ការស្រលាញ់កើតចេញពីចិត្តនិងបេះដូង ហេតុអ្វីគេជួបមនុស្សល្អហើយតែបែរជាមិនចេះថែរក្សា?

ពិសស្នេហ៏ (ភាគ៧)

tumblr_njwrp1MhdL1u8p0pco1_1280

បន្ទាប់ពីថតMVចប់

  • វិទូ អរគុណច្រើនថ្ងៃនេះដែលឯងបានមកជួយ
  • ដោយសារជំពាក់គុណឯងទេ និយាយទៅទំនេរអត់?
  • មានអីទំនេរតាស់ ចង់ទៅញ៉ាំអីមែន?
  • អ្នកណាថាចង់ទៅញ៉ាំអី ចង់ទៅមើលកុន ខានទៅយូរហើយតាំងពីមានស្នេហាមកមិនដែលស្គាល់រោងកុនទេ រវល់តែធ្វើគ្រប់យ៉ាងដើម្បីគេភ្លេចគិតខ្លួនឯង (វិទូនិយាយឲ្យនរៈលឺ)
  • ចុះ មិនគិតថាបបួលរតនាទៅទេ គ្នាឃើញគេដូចជាមិនសូវសប្បាយចិត្ត នាំគេទៅដើរលេងដែរទៅ
  • មិនអីទេចឹង ខ្ញុំប្តូរចិត្តហើយ ចង់ទៅផ្ទះ អរគុណច្រើន ជួបគ្នាលើកក្រោយ (និយាយចប់វិទូក៏ក្រោកចេញពីអេឡិចហើយជិះម៉ូតូឌុបចេញទៅបាត់)

ទូរស័ព្ទរបស់រតនារោទ៏ឡើងខណៈគេកំពុងនៅផ្សារទំនើបជាមួយនរៈ

  • ថ្ងៃនេះរតនាមកញ៉ាំបាយនៅផ្ទះ ឬ ញ៉ាំអីនៅក្រៅ?
  • ហឹម…..គឺថាទៅញ៉ាំបាយនៅផ្ទះ ចង់ញ៉ាំម្ហូបដែលខ្ញុំចូលចិត្ត
  • ចឹងកុំមកយប់ពេក ចាំខ្ញុំធ្វើអោយ

ទូរស័ព្ទដាក់ចុះរតនាក៏លា នរៈត្រលប់មកផ្ទះវិញទាំងមានបាច់ផ្កាមួយបាច់យកទៅអោយម្ចាស់ចិត្តគេ។ រតនាចូលទៅផ្ទះបាយហើយអោបវិទូពីក្រោយពោរពេញទៅដោយក្តីស្រលាញ់។

  • នឹកណាស់ម្ចាស់ចិត្ត មិនបានជួបមុខតែពីរថ្ងៃសោះនឹកស្ទើរស្លាប់ ខ្ញុំមានកាដូអោយ ទាយមើលថាជាអី?
  • ជាផ្កាមួយបាច់ មិនបាច់ទាយទេព្រោះឃើញហើយ ញ៉ាំបាយរួចខ្ញុំមានរឿងចង់និយាយជាមួយ
  • អូខេ តែពេលនេះសូមញ៉ាំសិន ឃ្លានណាស់

វិទូបាននិយាយរឿងជាច្រើនជាមួយរតនានៅក្នុងបន្ទប់បន្ទាប់ពីញ៉ាំបាយហើយ

  • រតនា ម្សិលមិញពេលខ្ញុំមិនបានមកផ្ទះវិញតើមានបារម្ភពីខ្ញុំទេ?
  • អ្នកណាមិនបារម្ភ ខំទូរស័ព្ទផងដើររកផងក៏មិនឃើញ ឥលូវចេះដើរមិនអោយដំណឹងទៀតនេះខឹងខ្ញុំរឿងអីមែន?
  • ខ្ញុំគ្មានបំណងថាមិនមកផ្ទះទេ គ្រាន់តែខ្ញុំផឹកជ្រុលមិនដឹងសូម្បីតែអ្នកណាយកទៅណា
  • ថ្ងៃក្រោយកុំធ្វើបែបនេះលឺអត់ ដឹងអត់ថាពេញមួយយប់ខ្ញុំគេងមិនលក់ទេ
  • ចុះមានបានគិតថាខ្ញុំទៅធ្វើអ្វីផ្តេសផ្តាសជាមួយអ្នកណាអត់?
  • បើអ្នកផ្សេងប្រហែលជាខ្ញុំអាចគិតបែបនេះ តែចំពោះវិទូសម្លាប់ខ្ញុំចោលក៏ខ្ញុំមិនជឿដែរថាវិទូធ្វើបែបនេះ
  • ជឿជាក់លើខ្ញុំខ្លាំងណាស់មែនទេ?
  • ខ្ញុំរស់នៅជាមួយវិទូមិនជាច្រើនណាស់ណាទេត្រឹមតែមួយឆ្នាំជាងប៉ុណ្ណោះ តែខ្ញុំយល់ចិត្តវិទូច្បាស់
  • ចុះបើថ្ងៃណាមួយ ការគិតរបស់រតនាខុសវិញនោះ តើរតនាមានអារម្មណ៏បែបណា?
  • ថ្ងៃនេះចម្លែកម្លេះ ហេតុអីក៏សួរសំណួរបែបនេះ?
  • ខ្ញុំគ្រាន់តែចង់ដឹង បើសិនជាថ្ងៃណាមួយខ្ញុំក្បត់រតនា លួចលាក់មានអ្នកថ្មីហើយរតនាឃើញនៅហ្នឹងភ្នែកតើរតនាអាចបន្តស្នេហាមួយនេះទៀតបានទេ?
  • ហេតុអ្វីបានសួរតែរឿងអត់សប្បាយចិត្តចឹង?
  • រតនា មើលមកកែវភ្នែករបស់ខ្ញុំនោះនឹងឃើញថាអ្នកណានៅក្នុងនោះ នោះគឺជាអ្នកតែម្នាក់គត់នៅក្នុងនោះ តែអ្វីដែលខ្ញុំសួរនេះសុំតែរតនាឆ្លើយតាមត្រង់មកថារតនាអាចបន្តទេបើឃើញខ្ញុំនៅលើគ្រែជាមួយអ្នកផ្សេង?
  • ឃើញ ខ្ញុំឃើញច្បាស់ណាស់ថាក្នុងកែវភ្នែករបស់វិទូមានតែខ្ញុំម្នាក់គត់ កុំយំបានទេខ្ញុំសូមអង្វរ ខ្ញុំមិនចង់ឃើញទឹកភ្នែកវិទូស្រក់បែបនេះទេ (រតនាចាប់វិទូអោបពេញដើមទ្រូងរបស់គេ) សុំទោសខ្ញុំមិនគួរធ្វើបាបចិត្តអ្នកដល់ថ្នាក់នេះទេ ខ្ញុំស្អប់ខ្លួនឯង គ្រាន់តែចង់និយាយថាកុំចាកចេញពីខ្ញុំអី ខ្ញុំគ្មានជំនឿចិត្តថាអាចរស់នៅដោយគ្មានអ្នកបានទេ
  • ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំជាមនុស្សខ្ញុំមានបេះដូង ខ្ញុំមានដង្ហើម ខ្ញុំចេះឈឺចាប់ ចាំខ្ញុំស្លាប់សិនចាំមានអ្នកថ្មីមិនបានទេមែនទេ? ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងអស់ហើយ នៅសល់តែជីវិតខ្ញុំមួយប៉ុណ្ណោះដែលខ្ញុំមិនទាន់អាចអោយអ្នកបាន ខ្ញុំត្រូវអ្នកផ្ទះជេរស្តីមិនហ៊ានទៅជួបមុខអ្នកមានគុណដើម្បីតែអ្នកណា មិនមែនដើម្បីរតនាទេអី តែខ្ញុំបែរជាមកឈឺចាប់ហួសថ្លែងព្រោះតែមនុស្សដែលខ្ញុំស្រលាញ់អស់ពីចិត្ត ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាចូលចិត្តរកក្រៅម្លេះ គ្រាន់តែចំណង់តណ្ហាតើមិនអាចទប់ចិត្តខ្លួនឯងទេមែនទេ ព្រោះតែភាពស្រស់ស្អាតផ្នែកខាងក្រៅអាចធ្វើអោយអ្នកបំភ្លេចនូវរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា មុនពេលដែលខ្ញុំសម្រេចចិត្តថាមកនៅក្នុងផ្ទះជាមួយអ្នកខ្ញុំបានសន្យានិងខ្លួនឯងថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្ញុំមិនលែងដៃអ្នកដែល តែពេលដែលខ្ញុំជួបរឿងបែបនេះខ្ញុំពីតជាអស់កម្លាំង ពិតជាមិនចង់រក្សាពាក្យសន្យានោះទៀតទេ ពេលដែលអ្នកកំពុងសប្បាយរោលរាលនៅលើភ្លើងតណ្ហាតើអ្នកមានបាននឹកឃើញខ្ញុំទេ អ្នកប្រហែលជាគិតថាខ្ញុំមិនអាចឃើញទេតែអ្នកក៏គួរតែយល់អារម្មណ៏មនុស្សម្នាក់ដែលស្រលាញ់អ្នកខ្លាំងថាតើគេទទួលយកបានឬអត់ពេលដែលអ្នកភ្លើតភ្លើនមួយភ្លើងកាមរបស់អ្នក។ ខ្ញុំអស់អីនិយាយហើយ គេងទៅចាត់ទុកថាខ្ញុំមិនបាននិយាយអីទៅចុះ។

រតនាមិនបានតបទៅវិទូទេ គេបានត្រឹមតែគេងអោបវិទូពីក្រោយទាំងដឹងថាខ្លួនឯងបានធ្វើខុស ហើយក៏មិនបាននិយាយអ្វីដែរក្រៅពីគេងស្តាប់ដំណក់ទឹកភ្នែកមនុស្សដែលគេស្រលាញ់ស្រក់នៅលើពូក។ វិទូគេងលក់បានត្រឹមតែ២ម៉ោងប៉ុណ្ណោះក៏ត្រូវបានរតនាដាស់ព្រោះដល់ម៉ោងរៀបចំខ្លួនទៅធ្វើការហើយ នៅក្នុងទូខោអាវសម្លៀកបំពាក់ដែលវិទូត្រូវស្លៀកទៅធ្វើការត្រូវបានអ៊ុតយ៉ាងស្អាតរង់ចាំតែម្ចាស់វាប៉ុណ្ណោះ ចំណែកតុបាយវិញរាល់ថ្ងៃគឺជាម្ហូបដែលវិទូជាអ្នកធ្វើតែព្រឹកនេះអ្វីៗត្រូវបានផ្លាស់ប្តូរដោយការរៀបចំរបស់រតនាជំនួសទៅវិញ។ វិទូអង្គុយចុះញ៉ាំអាហារពេលព្រឹកជាមួយរតនាទាំងទប់អារម្មណ៏មិនចង់បាន គេខំបន្លប់ខ្លួនឯងកុំឲ្យគិតរឿងដែលបានកើតឡើងតែចិត្តនៅតែនឹកឃើញ ញ៉ាំបាយរួចរាល់អ្នកទាំងពីរក៏ចេញទៅធ្វើការរៀងៗខ្លួនដោយមិនបាននិយាយរកគ្នាសូម្បីតែមួយម៉ាត់។

  • វិទូមិចហើយលឺថាឈឺឥលូវធូរខ្លះនៅ? (លោកប្រធានសួរទៅគេ)
  • មិនអីទេបង ធូរច្រើនហើយ បងត្រូវការញ៉ាំកាហ្វេទេខ្ញុំOrderអោយ
  • Orderអោយបងមួយផង ជួយយកអោយបងនៅក្នុងបន្ទប់បងផង បើមិនស្រួលខ្លួនសម្រាកខ្លះទៅកុំសម្រុកធ្វើការពេក
  • អរគុណច្រើនបងតែខ្ញុំពិតជាមិនអីទេ គ្រាន់តែថា……………
  • មិនអីទេ បើធ្វើមិនទាន់ចាំស្អែកចាំធ្វើទៀត

ពិសស្នេហ៏ (ភាគ៦)

tumblr_njwrp1MhdL1u8p0pco1_1280

វិទូបានចេញទៅញ៉ាំបាយថ្ងៃត្រង់ជាមួយក្រុមការងាររបស់គេទាំងអារម្មណ៏មិននៅក្នុងខ្លួន កម្លោះយើងទាញទូរស័ព្ទមកមើលហើយឃើញអេឡិចគេទូរស័ព្ទមកច្រើនដងដោយខ្លួនដាក់សម្លេងស្ងាត់បានមិនដឹង វិទូមិនបានទូរស័ព្ទតបទេគ្រាន់តែផ្ញើសារបញ្ជាក់ថាចេញមកពីកំពង់សោមវិញឬនៅ? អេឡិចគ្រាន់តែឃើញសាររបស់វិទូភ្លាមគេប្រញាប់ទូរស័ព្ទទៅភ្លាមតែវិទូមិនបានលើក អេឡិចកាន់តែឆ្ងល់ខ្លាំងថាហេតុអ្វីបានជាមិត្តរបស់គេមិនព្រមទទួលទូរស័ព្ទហើយផ្ញើរសារក៏មិនតបបែបនេះ។ វិទូមិនបានគិតច្រើនទេព្រោះតែជាប់រវល់ជជែកគ្នាលេងជាមួយមិត្តរួមការងាររហូតដល់ម៉ោងចូលធ្វើការវិញហើយម្នាក់ៗក៏រវល់រៀងខ្លួន តែអ្វីដែលពួកគេបានព្រមព្រៀងគ្នាកាលពីថ្ងៃគឺមិនភ្លេចទេពេលចេញពីធ្វើការគឺត្រូវទៅជួបជុំគ្នាជប់លៀងឹ។

កម្មវិធីជប់លៀងបានចាប់ផ្តើុំមនៅភោជនីយ៏ដ្ឋានមួយក្បែរកន្លែងធ្វើការរបស់ពួកគេអ្នកខ្លះបានចំអន់កម្លោះយើងទៅនារីម្នាក់ដែលធ្វើការនៅការិយាល័យជាមួយគ្នា អ្នកខ្លះបបួលតែពីជល់កែវលើកដាច់សាច់ស្អាត ជាធម្មតាវិទូមិនចេះញ៉ាំស្រាទេតែពេលនេះគេលើកដាច់ៗហាក់ដូចជាស្រាហ្នឹងមានរស់ជាតិឆ្ងាញ់ណាស់ ដល់ដំណាក់កាលដែលម្នាក់ៗត្រូវបានជាតិសុរាគ្រប់គ្រងខួរក្បាលហើយ ម្នាក់ៗនិយាយលេងសើចច្រើនជាមួយគ្នាមិនដូចជាពេលដែលធ្វើការ តាមពិតទៅជាតិសុរាអាចធ្វើអោយមនុស្សបំភ្លេចទុក្ខមួយរយៈពេលពេលខ្លី។ ពួកគេទាំងអស់គ្នាផឹកស៊ីរហូតដល់ម៉ោងប្រហែលជា១០យប់ទើបគិតលុយតែមានអ្នកខ្លះក៏បន្តទៅក្លឹបក្នុងនោះក៏មានវិទូម្នាក់ដែរទាំងដែលខ្លួនឯងស្រវឹងដើរមិនត្រង់ផ្លូវផង។

នៅក្នុងក្លឹបវិទូមិនបានខ្វល់ពីអ្នកណាក៏មិនបានព្យាយាមលាក់ចរិកដែរ គេរាំតាមដែលគេនឹកឃើញ គេផឹកតាមដែលចិត្តគេឈឺរហូតដល់អ្នកធ្វើការជាមួយគេឃាត់មិនអោយផឹក។ ម៉ោងប្រមាណ២យប់ពួកគេក៏ត្រឡប់ទៅផ្ទះវិញ ដោយឡែកវិទូគេស្រវឹងខ្លាំងមិនអាចទៅផ្ទះបានទេ គ្មានវិធីអ្នកធ្វើការរបស់គេក៏យកទូរស័ព្ទរបស់វិទូមកមើលឃើញលេខទំនាក់ទំនងរបស់អេឡិចដែលទូរស័ព្ទមកមិនដាច់សោះក៏ប្រាប់ថាអោយមកយកគេនៅក្លិបមកគេស្រវឹងខ្លាំងហើយមិនអាចជិះទៅផ្ទះវិញរួចទេ។ មិនបាច់និយាយពីអេឡិចទេមិនដឹងថាគេជិះឡានមកយកឬជិះយន្តហោះមកយកទេលឿនដូចព្យុះ បើសិនជាជួបគ្រោះថ្នាក់ចរាចរណ៏ប្រហែលមិនរស់ទេ។ អេឡិចបានគ្រាវិទូចូលឡានហើយយកទៅផ្ទះរបស់គេមើលទៅគេដូចជាបារម្ភពីវិទូណាស់ មិនមែនជាសង្សារទេតែបារម្ភនេះលក្ខណៈមិនដឹងខ្លួនទេដឹង អេឡិចជូតខ្លួនហើយផ្លាស់ប្តូរសម្លៀកបំពាក់អោយវិទូរួចដាក់វិទូអោយគេង រួចខ្លួនឯងក៏អង្គុយមើលទៅមុខវិទូទាំងឆ្ងល់មិនអស់ក្នុងចិត្តមិននឹកស្មានថាវិទូផឹកដល់ថ្នាក់នេះ។ អេឡិចក្រលេកមើលទៅទូរស័ព្ទរបស់វិទូឃើញរតនាគេទូរស័ព្ទមកតែគេមិនបានលើកទេក៏ទុកចោលទាំងមិនបានជូនដំណឹងទៅអ្នកណាអោយដឹងទាំងអស់។

វិទូភ្ញាក់ឡើងម៉ោងជិត៩ទៅហើយ គេមិនដឹងទេថាយប់មិញអ្នកណាជាអ្នកជូនគេមកទីនេះហើយខោអាវក៏ដូរអស់ទៀត ក្រលេកមើលជិតខ្លួនក៏ឃើញអេឡិចកំពុងគេង ឈប់សង្ស័យហើយថាជាកន្លែងណាជាបន្ទប់គេងរបស់អេឡិច វិទូហាក់ដូចជាខ្មាស់អេឡិចព្រោះថាខ្លួនប្រាណគេយប់មិញប្រហែលអេឡិចមើលឃើញអស់ហើយ រៀបហ្នឹងដើរទៅបន្ទប់ទឹកអេឡិចនិយាយ៖

  • ខ្ញុំទូរស័ព្ទទៅសុំច្បាប់នៅក្រុមហ៊ុនរួចហើយមិនចាំបាច់ប្រញាប់ទេ ហើយខោអាវខ្ញុំបោកដាក់ហាលនៅក្រៅ
  • តែថា…កាលពីយប់មិញអេឡិចផ្លាស់ប្តូរខោអាវអោយខ្ញុំមែន?
  • បើមិនមែនខ្ញុំ តើជាអ្នកណាបើផ្ទះនេះខ្ញុំនៅតែឯង
  • ចឹងបានន័យថា……… (វិទូធ្វើមុខអៀន)
  • កុំចេះតែគិត គ្នាមិនបានលួចមើលប្អូនតូចរបស់ឯងទេ
  • តែថា……សូម្បីតែខោក្នុងក៏ដោះចេញដែរ
  • គ្នាដោះចេញមែនតែគ្នាយកកន្សែងទៅគ្របហើយ ធ្វើដូចក្រមុំ តែសាច់វិទូស្អាតខ្លាំងសឹងទ្រាំមិនបាន ខិខិខិ (អេឡិចនិយាយហើយសើច)
  • អេឡិចទំនេរអត់ថ្ងៃនេះ?
  • មិនទំនេរទេព្រោះត្រូវទៅថតMVថ្មីនៅហាងសង្សារឯង
  • មិនអីទេចឹង
  • បើមិនយល់ទាស់អាចទៅជួយគ្នាបានទេ គ្នាខ្វះតួ ម្សិលមិញតួប្រុសនោះទូរស័ព្ទមកប្រាប់ថាគេឈឺចូលពេទ្យហើយមិនអាចមកថតបានទេ ដំបូងគិតថាពឹងរតនាដើរតួជំនួសតែថ្ងៃនេះឯងក៏ទំនេរ ជួយបន្តិចទៅណា
  • អ្នកណាយល់ព្រមជាមួយឯង?
  • ចិត្តអាក្រក់ ដឹងចឹងយប់មិញមិនទៅយកទេ (អេឡិចនិយាយមុខស្រពោន)
  • តែគ្នាមិនទាន់បានបដិសេធឯណា… ប្រាប់គ្នាខ្លះៗមកត្រូវធ្វើអី?
  • គ្មានអីច្រើនទេ គ្រាន់តែដើរតួBackgroundទេ
  • ខំតែអរ ស្មានតែបានល្បីធ្វើតួឯកហើយតើ
  • ថាម៉េច??? តួឯក??? (អេឡិចសើចហួសចិត្ត)
  • មិននៅនិយាយជាមួយឯងទេ ពេលណាចុះថត?
  • ទៅឥលូវហ្នឹង ងូតទឹកទៅ

វិទូ និង អេលិច បានមកដល់ហាងកាហ្វេរបស់រតនាដែលមាននរៈនិងនីតានៅឈរស្វាកមន៏ដូចរាល់ដង ក្រុមការងារថតកំពុងតែរៀបចំប្លង់និងសាកកាមេរ៉ា។

  • នីតា ឯណាម្ចាស់ហាង?
  • ថ្ងៃនេះគាត់មិនដឹងជាកើតអីទេមួម៉ៅពេញមួយព្រឹក ឥលូវទៅសម្ងំនៅបន្ទប់បាត់ហើយ
  • អត់អីទេចឹង តោះវិទូចូលទៅអត់?
  • អត់ទេគ្នានៅក្រៅផឹកកាហ្វេ ឯងចូលទៅ នីតានិយាយចឹងដើរលេងសប្បាយអត់?
  • សប្បាយតើបង តែថាស្តាយបងមិនបាននៅសប្បាយជាមួយ
  • ជួយឆុងកាហ្វេឲ្យបងមួយពែងមកចឹង
  • ចា៎ស

អេឡិចនិងរតនាកំពុងជជែកគ្នានៅក្នុងបន្ទប់

  • លឺនីតាថាឯងថ្ងៃនេះក្តៅក្រហាយកាត់ព្រឹក កើតស្អី?
  • មានអ្នកខ្លះមិនមកផ្ទះយប់មិញ ទូរស័ព្ទក៏មិនលើក មិនដឹងជាទៅណា ហើយនេះគេហ៊ានដើរមិនប្រាប់មួយម៉ាត់ គេប្រែប្រួលហើយ
  • មុនហ្នឹងឯងនិយាយថាអោយសង្សារឯងហ្នឹងមានបានសួរខ្លួនឯងឬនៅថាបានធ្វើអ្វីដាក់គេ ឯងមានមនុស្សម្នាក់ស្រលាញ់ឯងស្មោះអស់ពីបេះដូង កុំដោយសារភ្លើងតណ្ហាធ្វើអោយឯងបាត់បង់គេអី
  • ឯងចង់បានន័យថាម៉េច?
  • ឯងធ្វើអីដឹងខ្លួនឯងច្បាស់ហើយ មិនបាច់គ្នានិយាយចេញមកទេ កាលពីយប់មិញសង្សាររបស់ឯងគេងនៅផ្ទះគ្នា គេគួរអោយអាណិត ផឹកស្រាច្រើននិងលែងដឹងខ្លួន សំណាងហើយដែលអ្នកធ្វើការជាមួយគេទូរស័ព្ទហៅគ្នាអោយទៅយក ឯងអាណិតគេទេ? គ្នាច្បាស់ក្នុងចិត្តណាស់ថាគេប្រាកដជាបានឃើញនូវអ្វីដែលគ្នាបានឃើញដូចគ្នានៅកំពង់សោម តែគេមិននិយាយហើយទ្រាំលាក់ក្នុងចិត្ត ហើយថ្ងៃនេះមកប្រឈមមុខជាមួយឯងទៀត ឯងគិតទៅថាគេស្រលាញ់ឯងខ្លាំងប៉ុណ្ណា? គ្នាជាមិត្តរបស់ឯងបានគ្នាប្រឹងនិយាយជាមួយឯង សង្ឃឹមថាឯងយល់និងបែងចែករវាងបុគ្គលិកនិងស្នេហា
  • ឯងឃើញមែនទេ?
  • ឯងមិនឆ្ងល់ទេ ហេតុអ្វីបានជានៅសុខៗគេមកភ្នំពេញ ហេតុអ្វីបានទាក់ទងគេហើយគេមិនលើក ហេតុអ្វីគេត្រូវផឹកស្រា ហេតុអ្វីគេត្រូវដើរលេងដាច់យប់???? តើគេពីមុនជាមនុស្សបែបនេះឬទេ? ឆ្លើយសំណួរនេះខ្លួនឯងសិន ចាំទៅខឹងគេ  គ្នាចេញទៅថតហើយ អូ៎ភ្លេចប្រាប់អម្បិញមិញនេះគេមកជាមួយគ្នាមកជួយថតអោយគ្នាសង្ឃឹមថាឯងមិនបំពុលបរិយាកាស។

អេឡិចដើរចេញពីបន្ទប់រតនាទាំងទឹកមុខមាំ ហើយដើរមកកន្លែងថតរហូតទាល់តែថតចប់

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពិសស្នេហ៏ (ភាគ៥)

tumblr_njwrp1MhdL1u8p0pco1_1280

រតនាក្រោកឡើងមិនឃើញវិទូឃើញតែក្រដាសមួយដែលសរសេរទុកនៅលើតុថាវិទូត្រូវទៅបុណ្យសពរបស់បងប្រុសមិត្តភក្តិរបស់គេ គេបានទូរស័ព្ទទៅវិទូតែទូរស័ព្ទមិនចូលក៏គិតថាប្រហែលជាទូរស័ព្ទសង្សាររបស់ខ្លួនអស់ថ្មឬក៏រវល់ចូលរួមពិធីបុណ្យទើបមិនចាប់ភ្លឹកអ្វីទាំងអស់ក៏នាំគ្នា (នីតា អេឡិច នរៈ) ទៅញ៉ាំអាហារពេលព្រឹក ម្នាក់ៗបានសួរទៅកាន់រតនាទាំងឆ្ងល់ព្រោះបាត់វិទូទៅទាំងមិនប្រាប់។

  • រតនានិយាយចឹងបាត់វិទូទៅណា តាំងពីព្រឹកមកដល់ឥលូវខ្ញុំទូរស័ព្ទមិនចូលសោះ រកហៅគេរត់ហាត់ប្រាណតាំងពីព្រឹក។ អេឡិចនិយាយ
  • គ្នាក៏មិនដឹងថាគេទៅណាដែរគ្រាន់តែភ្ញាក់ឡើងឃើញក្រដាសមួយសរសេរថាគេទៅបុណ្យសពបងប្រុសមិត្តភក្តិគេ ហើយទូរស័ព្ទក៏បិទ ប្រហែលជាអស់ថ្មដឹង។ រតនាឆ្លើ់យ
  • ហើយសង្សារបាត់មួយទាំងមូលធ្វើដូចជាគ្មានរឿងអីកើតឡើងចឹង តិចគេខឹងឯងរឿងអីទេអី?
  • គ្នាស្គាល់ចរិករបស់សង្សារគ្នាច្បាស់ គេមិនមែនជាមនុស្សគ្មានហេតុផលទេ បើខឹងគ្នាគេនិយាយហើយ គ្នាគិតថាមិនអីទេជឿជាក់លើគេខ្លះទៅ ឯងនេះគិតច្រើនណាស់
  • មិនអោយគិតយ៉ាងមិចបើបាត់មនុស្សមួយទាំងមូល
  • នេះបងអេឡិចដូចជាបារម្ភពីបងវិទូជាងបងរតនាទៀត តិចលួចស្រលាញ់គាត់ទេដឹង។ នរៈនិយាយបែបកំប្លែង
  • នរៈមើលមុខបងឲ្យច្បាស់ បងមិនខ្វះអ្នកមកតាមស្រលាញ់បងទេហេតុអ្វីបងត្រូវទៅចាប់អារម្មណ៏ជាមួយមនុស្សដែលជាកម្មសិទ្ធិរបស់អ្នកដទៃហើយជាសង្សាររបស់មិត្តខ្លួនឯងទៀតនោះ។ អេឡិចតបមកនរៈ
  • ប្អូនគ្រាន់តែនិយាយលេងសោះខឹងប្អូនដូចចង់ហែកសាច់ឆៅចឹង តិចចាប់រំលោភអីលូវ។ នរៈធ្វើមុខឌឺរទៅកាន់អេឡិច
  • ខ្ញុំឆ្អែតហើយ សុំទៅបន្ទប់មុនហើយ។ អេឡិចនិយាយ
  • ហ្អា៎ ចុះមិនគិតទៅដើរផ្សារជាមួយគ្នាទេ? រតនាសួរទៅកាន់អេឡិច

អេឡិចមិនបានតបអ្វីទេគ្រាន់តែគ្រវីក្បាលបញ្ជាក់ថាមិនទៅ

  • បរិយាកាសដូចជាអាប់អូរ លោកថៅកែខ្ញុំសុំទៅលេងផ្ទះមិត្តភក្តិខ្ញុំនៅកំពង់សោមនេះមិនបានទៅកំដរលោកចៅហ្វាយទៅផ្សារទេ។ នីតានិយាយ

និយាយចប់មិត្តភក្តិរបស់នីតាក៏មកដល់ល្មម នាងលាចៅហ្វាយនាយរបស់ខ្លួនដោយទុកអោយនរៈនិងរតនាទៅផ្សារតែពីឬអ្នក

  • ចុះអូនចង់ទៅផ្សារទៀតអត់? រតនាសួរទៅនរៈ
  • តាមតែបងទេ តែខ្ញុំចង់ទៅទិញអីទុកផ្ញើរអ្នកផ្ទះ
  • ទៅចាំបងនៅឡានមុនទៅចឹង បងឡើងទៅបន្ទប់មួយភ្លែត

បន្ទាប់ពីចុះពីបន្ទប់វិញអ្នកទាំងពីរក៏ទៅផ្សារ ពួកគេទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរដូចជាសប្បាយចិត្តខ្លាំងណាស់។ ពួកគេនិយាយគ្នាចុះសម្រុងគ្នាណាស់និយាយផងសើច ផងហើយមានពេលខ្លះរតនាក៏ចាប់នរៈមកអោបទាំងនៅកណ្តាលផ្សារ ទង្វើធ្វើចេញមកដូចជាគូរស្នេហាមួយដែលមានសេចក្តីសុខតាមការមើលឃើញរបស់អ្នកដទៃ មានអ្នកលក់ខ្លះសួរទៅកាន់ពួកគេថាជាសង្សារនិងគ្នាមែន? រតនាមិនបានជំទាស់និងសម្តីរបស់អ្នកលក់ទេថែមទាំងថើបនរៈនៅនិងមុខអ្នកលក់ទៀត រតនាគេកំពុងតែផ្តល់ក្តីសង្ឃឹមមួយទៅកាន់មនុស្សម្នាក់ដែលជាបុគ្គលិករបស់ខ្លួួនទាំងភ្លេចថាខ្លួនឯងមានសង្សារម្នាក់ហើយ។ បន្ទាប់ពីដើរផ្សារអស់មួយព្រឹករួមមកពួកគេទាំងពីរក៏ទៅយកអេឡិចដែលចាំពួកគេទាំងពីរញ៉ាំបាយថ្ងៃត្រង់ រតនាមិនបានសូម្បីតែនឹកនាដល់សង្សាររបស់ខ្លួនទេខណៈដែលមានក្មេងប្រុសនរៈនៅជាមួយគេ បែរជាអេឡិចទៅវិញដែលខំទាំងទូរស័ព្ទនិងផ្ញើរសារទៅកាន់វិទូ តែមិនបានទទួលលទ្ធផលអ្វីនោះទេព្រោះវិទូមិនបានបើកទូរស័ព្ទុ។

អ្នកកម្លោះវិទូថ្វីបើខ្លួនជួបនូវរឿងស្នេហាកុហកបោកប្រាស់បែបនេះពិតមែនតែគេជាមនុស្សរឹងមាំបំផុត គេទៅចូលរួមពិធីបុណ្យសពរហូតដល់ពិធីចប់សព្វគ្រប់ដោយមិត្តរបស់គេមិនដឹងថាគេកំពុងតែកើតទុក្ខឡើយ។ ផ្ទុយទៅវិញវិទូពិតជាចង់រៀបរាប់រឿងរបស់គេទៅកាន់មិត្តម្នាក់នោះណាស់តែគេយល់ពីអារម្មណ៏មនុស្សដែលកាន់ទុក្ខមានទុក្ខព្រោះសមាជិកគ្រួសារមួយរូបបានចាកចេញទៅដោយគ្មានថ្ងៃវិលវិញ បើសិនជាគេទៅរៀបរាប់រឿងគេទៀតវាមិនខុសពីយកទុក្ខរបស់ខ្លួនទៅបន្ថែមលើទុក្ខរបស់គេទេ។ វិទូសម្រេចចិត្តមកផ្ទះរបស់រតនានៅភ្នំពេញវិញខំដើរលេងសប្បាយដើម្បីបន្លប់ទុក្ខ តែពេលត្រឡប់មកផ្ទះវិញគេបែរជាកាន់តែឈឺចាប់លើសដើមនៅពេលដែលឃើញរូបថតរបស់គេនិងរតនានៅក្នុងបន្ទប់គេង ធម្មតាវិទូមិនមែនជាមនុស្សដែលចូលចិត្តលេងFacebookទេ តែពេលនេះគេបានបើកវាហើយបង្ហោះStatusមួយទៅក្នុងក្រុមវិបត្តិស្នេហាខ្ញុំដោយបានរៀបរាប់ពីស្នេហារបស់គេជាមួយរតនាតាំងពីចំនុចចាប់ផ្តើមរហូតដល់ថ្ងៃដែលគេបានឃើញសង្សាររបស់ខ្លួនកំពុងតែមានសេចក្តីសុខជាមួយអ្នកដទៃ។ មានអ្នកខ្លះផ្តល់យោបល់ថាគួរតែបញ្ចប់ស្នេហានេះទៅព្រោះបើបន្តក៏គ្មានសេចក្តីសុខជាមួយគ្នាដែរ មានអ្នកខ្លះទៀតផ្តល់យោបល់ថាជីវិតប្រុសស្រលាញ់ប្រុសគឺបែបនេះបើអ្នកមិនទទួលយកចំណុចនេះបានទោះអ្នកទៅស្រលាញ់អ្នកណាក៏គង់តែជួបបញ្ហាបែបនេះដែរដូច្នេះគ្មានអ្វីប្រសើរជាងការធ្វើមិនដឹងស្តាប់មិនលឺនោះទេបើអ្នកចង់រក្សាក្តីស្នេហាមួយនេះតទៅទៀតសំខាន់ត្រង់ថាសង្សារអ្នកនៅស្រលាញ់អ្នកឬទេ តើគេរួមភេទជាមួយអ្នកដទៃគ្រាន់តែបំពេញសេចក្តីសុខរបស់គេឬព្រោះតែគេទាំងពីរស្រលាញ់គ្នា? នៅពេលអ្នកអាចស្វែងរកចម្លើយបានពេលនោះអ្នកអាចសម្រេចចិត្តបានហើយថាត្រូវបន្តឬបញ្ចប់។ គ្រប់ការបញ្ចេញមតិទាំងអស់វិទូមិនបានឆ្លើយតបទេគ្រាន់តែយកមកពិចារណាខ្លួនឯង មួយសន្ទុះក៏មានមិត្តគេម្នាក់Chatមកគេ។

  • សួស្តីប្អូនប្រុស បងឃើញប្អូនបង្ហោះStatusមួយនៅក្នុងក្រុមដូច្នេះចង់បញ្ចេញមតិខ្លះទៅលើស្នេហារបស់ប្អូន។ តាមពិតទៅរឿងរបស់ប្អូនស្រដៀងនិងរឿងរបស់បង៧០%តែបងគ្រាន់តែចង់ប្រាប់ប្អូនថាគ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេសំខាន់តើប្អូនអាចទទួលយកចំនុចអវិជ្ជមានរបស់សង្សារខ្លួនឯងបានដែរឬទេបើប្អូនពិតជាស្រលាញ់គេហើយចង់បន្តស្នេហាខុសធម្មជាតិមួយនេះបន្តទៅមុខបានយូរអង្វែង តាមយោបល់បងផ្ទាល់ព្រោះបងក៏ជាមនុស្សដូចសង្សារប្រុសរបស់ប្អូនដែរ បងដឹងថាការទៅរួមភេទជាមួយអ្នកដទៃជាពិសេសមិត្តភក្តិរបស់សង្សារខ្លួនឯងវាខុសតែបងទប់អារម្មណ៏ខ្លួនឯងមិនបាន បងមិនមែនមិនដឹងខ្លួនថាខុសទេតែបងចំណាយពេលវេលាបងយ៉ាងច្រើនដើម្បីស្វែងយល់ពីខ្លួនឯង ចុងក្រោយបងសារភាពអ្វីគ្រប់យ៉ាងទាំងអស់ទៅសង្សាររបស់បង តែអ្វីដែរបងហួសចិត្តបំផុតគឺគេដឹងថាបងនៅលើគ្រែជាមួយអ្នកផ្សេងហើយក៏ធ្លាប់ទាន់បងដែរតែគេខំលាក់ទុកក្នុងចិត្ត ចាប់តាំងពីពេលនោះមកបងមិនដែលសូម្បីតែគិតដល់អ្នកដទៃមានពេលខ្លះមានគេបបួលបងមិនមែនថាបងមិនចង់ទេតែបងនឹកឃើញពេលដែលទឹកភ្នែករបស់សង្សារបងស្រក់ចុះមកម៉ាត់ៗដោយមិនវាចាសូម្បីតែមួយមាត់។ បងនិយាយរឿងនេះទៅប្អុនមិនមែនបងចង់អោយប្អូនទ្រាំនោះទេតែបងគ្រាន់តែគិតថាសង្សារប្អូនជាមនុស្សដូចបងពីមុននៅពេលដែលគេឃើញពីសារៈសំខាន់និងតម្លៃរបស់ប្អូនរឿងទាំងនោះគេនឹងឈប់ដោយឯកឯង។ បងមិនមានអ្វីច្រើនទេចង់ចែករំលែកនូវអ្វីដែលបងជួបប្រទះទៅប្អូន ហើយប្អូនអាចយកទៅគិតហើយមានតែប្អូនម្នាក់គត់ជាអ្នកសម្រេចថាត្រូវបន្តឬបញ្ចប់ ស្នេហាមួយដែលសម្រេចថានៅជាមួយគ្នាហើយវាមិនមែនជារឿងធម្មតាដែលជីវិតមនុស្សដូចពួកយើងជួបនោះទេដូច្នេះគូរមុនគិត សម្រេចមុនធ្វើ។ អរគុណច្រើន រីករាយដែលបានស្គាល់
  • ពិតជាអរគុណខ្លាំងណាស់បងប្រុសដែលបានផ្តល់ដំបូន្មានមួយនេះ ប្អូនក៏មិនទាន់ច្បាស់ថាប្អូនត្រូវធ្វើយ៉ាងណាដែរគ្រាន់តែប្អូនដឹងថាប្អូនមិនអាចបាត់គេបានទេក្នុងពេលនេះ។ ជូនពរបងប្រុសចំពោះសេចក្តីស្នេហារបស់បង
  • បើមិនសប្បាយចិត្តប្អូនអាចជជែកជាមួយបងបានស្វាគមន៏គ្រប់ពេល បងចូលគេងហើយកុំគិតច្រើនពេកគេងទៅអ្វីៗនឹងល្អពេលថ្ងៃថ្មីមកដល់
  • រាត្រីសួស្តីបងប្រុស

វិទូគេងបណ្តើរស្តាប់បទចម្រៀងបណ្តើរដោយមិនដឹងថាខ្លួនគេគេងលក់តាំងពីពេលណា ចំណែកខាងសង្សាររបស់គេនៅកំពង់សោមវិញកំពុងតែសប្បាយផឹកសប្បាយរាំនៅក្នុងក្លិបកំសាន្ត។ ពួកគេទាំងបួនអ្នក (នីតា, រតនា, នរៈ និងអេឡិច) ជាតិសុរាបានចូលក្នុងខ្លួនពួកគេទាំងបួនជំនួសមកវិញដោយការរាំរែក រតនាគិតតែពីរាំអោបនរៈមិនលែង ពេលខ្លះក៏បន្លំថើបតែមិនឲ្យមិត្តរបស់ខ្លួនចាប់អារម្មណ៏ឡើយ អេឡិចនៅតែក្រលេកមើលទៅកាន់ទូរស័ព្ទរបស់ខ្លួនរង់ចាំសារឆ្លើយតបរបស់វិទូ។ ពួកគេនៅផឹករហូតដល់ម៉ោង១យប់ទើបត្រលប់ទៅសណ្ឋាគារវិញ ម្នាក់ៗចូលទៅគេងក្នុងបន្ទប់រៀងខ្លួនមានតែរតនាទេដែរចូលទៅគេងជាមួយនរៈដោយយកលេសថាខ្លាចពេលគេងតែឯង អេឡិចក៏ឈប់មាត់ព្រោះគេក៏មិនចង់គេងមានគ្នាដែរ។

មួយរាត្រីបានកន្លងផុតទៅ ថ្ងៃរះក៏បានរះប៉ះភ័ក្រ្តរបស់វិទូដែលក្រាបគេងទាំងមិនបានបិទបង្អូច វិទូដឹងច្បាស់ថាពិតជាខកទៅធ្វើការមិនខានក៏រូតរះរៀបកន្លែងគេងហើយងូតទឹកទៅធ្វើការ។ ទៅដល់កន្លែងធ្វើការត្រូវមាត់មេកាត់ព្រឹកដោយសារតែគេបានបិទទូរស័ព្ទមួយថ្ងៃពេញកាលពីម្សិលមិញក៏នឹកឃើញទាញទូរស័ព្ទមកបើកឡើងវិញ សារយ៉ាងច្រើនរបស់អេឡិចលោតឡើងតែវិទូមិនបានអានហើយក៏មិនបានតបដែរព្រោះការងាររវល់។

ចំពោះអ្នកទាំងបួនដែលនៅកំពង់សោមមិនទាន់ភ្ញាក់ពីគេងនៅឡើយពួកគេគេងរហូតទាល់តែថ្ងៃត្រង់ទើបដឹងខ្លួនហើយរៀបចំចេញមកភ្នំពេញវិញ។

ចង់ដឹងថាមានរឿងអ្វីកើតឡើងនៅភ្នំពេញចាំអានភាគបន្ត

វិថីស្នេហ៏ (ភាគ៥)

solodennis

ខ្ញុំមិនដឹងថាស្ថានភាពបែបនេះវាមានន័យឬក៏វាអាចធ្វើឥ្យខ្ញុំឈឺចាប់ទៅថ្ងៃមុខនោះទេ ខ្ញុំទទួលស្គាល់ថាខ្ញុំលួចស្រលាញ់អេរិកយូរមកហើយតែគំលាតឋានៈរបស់ពួកយើងវាហាក់ដូចជាឆ្ងាយគ្នាខ្លាំង តែពេលនេះខ្ញុំសម្រេចចិត្តជ្រើសយកគេទោះជាមានរឿងអ្វីកើតឡើងនៅថ្ងៃក្រោយក៏ខ្ញុំមិនស្តាយក្រោយដែរ សំខាន់អេរិកស្រលាញ់ខ្ញុំហើយខ្ញុំក៏ស្រលាញ់គេ។ ពេញមួយយប់អេរិកគេគេងអោបខ្ញុំមិនលែងខ្ញុំសោះដូចជាខ្លាចខ្ញុំរត់ចឹង គិតទៅស្នេហាប្រភេទនេះមានន័យដែរតាស់នៅពេលដែលមនុស្សពីរអ្នកមានបេះដូងស្រលាញ់គ្នាទៅវិញទៅមក។

ព្រឹកនេះខ្ញុំគេងរាងជ្រុលម៉ោងបន្តិចនៅសល់ចំហាយស្រាពីយប់ក៏ប្រញាប់ទៅផ្ទះដើម្បីទៅធ្វើការទាំងដែរអេរិកគេមិនទាន់ក្រោកនៅឡើយ ខ្ញុំដឹងថាគេមិនងាយក្រោកទេស្រវឹងបែបនេះផងក៏សរសេរសារទុកអោយគេ កុំអោយគេខឹងពេលភ្ញាក់មកមិនឃើញ។

ថ្ងៃនេះដូចជាមនុស្សឆ្កួតចឹងធ្វើការបណ្តើរញញឹមបណ្តើរដល់ថ្នាក់បុគ្គលិកគេសួរថាបងថ្ងៃនេះមានរឿងអីដូចជាសប្បាយចិត្តខុសរាល់ដង  មានបុគ្គលិកម្នាក់ទៀតនិយាយថាមនុស្សមានស្នេហាតែប៉ុណ្នឹង។ មែនមិនខុសទេដែលបុគ្គលិកម្នាក់នោះនិយាយបែបនេះព្រោះនេះជាស្នេហាដំបូងរបស់ខ្ញុំហើយក៏ជាមនុស្សដំបូងដែលខ្ញុំលួចស្រលាញ់តាំងពីជួបមុខលើកដំបូង។ គិតចុះគិតឡើងមិនដឹងជាប្រឈមមុខបែបណាទេនៅពេលអេរិកមកត្រូវហៅថាលោកថៅកែឬហៅថាមិច វល់ហើយខ្ញុំពេលនេះ។ គិតមិនទាន់ចប់ផងម្ចាស់ចិត្តក៏មកដល់តែសូម្បីតែមួយមាត់ក៏មិននិយាយរកខ្ញុំដែរ ឆ្ងល់ណាស់ថាហេតុអីហើយចេះតែដើរគេចពីខ្ញុំ មិនដឹងថាគេអៀនខ្ញុំឬមួយក៏មិនចង់ជួបខ្ញុំអោយប្រាកដនោះទេ មិនអស់ចិត្តខ្ញុំក៏ដើរទៅបន្ទប់ធ្វើការរបស់អេរិក។

  • ហេតុអ្វីបានជាថ្ងៃនេះត្រូវគេចមុខពីខ្ញុំ?
  • សុំទោសថ្ងៃនេះខ្ញុំមិនសប្បាយចិត្តទេ តើអាចកំដរខ្ញុំដើរលេងបានអត់?
  • តែនេះម៉ោងធ្វើការចាំចេញពីធ្វើការទៅ
  • មិនខ្វល់ទេថាជាម៉ោងធ្វើការ ទៅជាមួយខ្ញុំទៅណា

ខ្ញុំគ្មានអ្វីត្រូវតបទេ ទោះបីជាក្នុងនាមជាបុគ្គលិកក៏ត្រូវតែធ្វើបែបនេះដែរ ខ្ញុំក៏ងក់ក្បាលបញ្ជាក់ថាយល់ព្រម គ្រាន់តែប៉ុណ្ណឹងគេទាញខ្ញុំទៅអោបដែរខ្ញុំនិងស្រឡាំងកាំងអស់តែមើលទៅគេដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន​។ ខ្ញុំមិនដឹងថាគេនាំខ្ញុំទៅណាទេក៏មិនហ៊ានសួរដែរ គេជិះចូលទៅក្នុងបុរីមួយហើយឈប់នៅពីមុខផ្ទះវីឡាធំស្កឹមស្កៃមួយដែលមានមនុស្សស្រីម្នាក់កំពុងតែចាំគេនៅមុខផ្ទះ ពេលមើលមុខច្បាស់ប្រាកដណាស់ថាជាមុនីនាថសង្សារស្រីរបស់អេរិក ពេលនោះបេះដូងខ្ញុំលោតញាប់ខ្លាំងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ អេរិកគេចុះទៅបើកទ្វារឲ្យស្រីឬកម្នាក់នោះសំណាងដែលនាងអង្គុយខាងមុខ ខណៈនោះខ្ញុំគ្មានអ្វីត្រូវនិយាយទេគ្រាន់តែហួសចិត្តនិងអេរិកដែលធ្វើបែបនេះដាក់ខ្ញុំ កម្តៅក្នុងខ្លួនខ្ញុំក្តៅភាយៗចេញមកទោះបីជាខំបន្លប់ដោយចុចទូរស័ព្ទលេងក៏ដោយ។ អេរិកបើកឡានទៅផ្ទះរបស់គេហើយគេក៏ចាប់ផ្តើមនិយាយមកកាន់មុនីនាថ

  • តើអូនចង់បានអីទៀត? អូនចាប់ផ្តើមមានអ្នកថ្មីអូនមានដែលប្រាប់បងអត់? ពេលដែលអូនចាកចេញអូនមានដឹងថាបងឈឺយ៉ាងណាអត់? ពេលនេះអូនចង់ត្រឡប់ក្រោយដោយសំអាងពាក្យសន្យារបស់បងចេងមែន? បងនិយាយមែនទោះបីជាមានរឿងអ្វីក៏ដោយបងនឹងកាន់ដៃអូនរហូតតែអូនទៅវិញទេដែលលែងដៃបងទៅយកអ្នកថ្មី ទទួលស្គាល់ថាគេសង្ហារគេជាតារាចឹងអូនចាំបាច់បកក្រោយមកធ្វើអី?

(អេរិកនិយាយទាំងញ័រមាត់ នេះជាលើកទីមួយហើយដែលខ្ញុំឃើញគេក្នុងស្ថានភាពបែបនេះ ឯសង្សារស្រីរបស់គេមកអោបអេរិកទាំងទឹកភ្នែក)

  • អោយអូនសូមទោស អូនល្ងង់ដែលហ៊ានលះបង់ស្នេហារបស់ពួកយើងដែលខំសាងជាមួយគ្នា តែអូនគិតច្បាស់ហើយគ្មានអ្នកណាល្អជាងបងទេ បងអត់អោនអោយអូនទៅណា អូនសន្យាថានិងមិនធ្វើរឿងបែបនេះទៀតទេ អូនចង់ក្លាយជាប្រពន្ធរបស់បងតែម្នាក់គត់

អេរិកមើលមកមុខខ្ញុំ តែខ្ញុំដឹងស្ថានការណ៏ច្បាស់ក៏ដើរចេញពីពួកគេទាំងពីរ មានអីទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន មានអារម្មណ៏ថាអួលដើម ក ខ្ញុំមិនដឹងថាពួកគេទាំងពីរនិយាយអ្វីតទៀតទេ ខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំនឹងមានថ្ងៃនេះតែវាលឿនពេកហើយទើបតែចាប់ផ្តើមម្សិលមិញតែថ្ងៃនេះបែរជាអ្វីៗងងឹតសូន្យឈឹងទៅវិញ ដើរបណ្តើរយំបណ្តើរប្រៀបដូចជាមនុស្សឆ្កួតកាលពីព្រឹកធ្វើការបណ្តើរញញឹមបណ្តើរ ការសប្បាយនិងការកើតទុក្ខពិតជាដើរទន្ទឹមគ្នាមែន។ ទាំងខ្លួនឯងផ្ទាល់ក៏មិនដឹងថាខ្លួនឯងដើរទៅណាដែរស្រាប់តែភ្ញាក់ខ្លួននៅពេលដែលឡានស៊ីផ្លេ ជិតនិងបុកខ្ញុំទៅហើយ។ ហួសចិត្តនិងខ្លួនឯងមិននឹកស្មានថាខ្លួនឯងទៅជាយ៉ាងនេះសោះ ខ្ញុំមិនដឹងថាតូយ៉ាគេមកដល់តាំងពីពេលណាគេអង្គុយមើលខ្ញុំយំនេះជាលើកទីមួយដែលគេឃើញខ្ញុំយំក៏ជាលើកទីមួយដែល ដែរគេអោបខ្ញុំហើយជូតទឹកភ្នែកអោយខ្ញុំ តូយ៉ាមិនសួរនាំថាហេតុអ្វីទេគែទាញដៃខ្ញុំចូលឡានរបស់គេហើយបើកចេញទៅ គេនាំខ្ញុំដើរផ្សារទិញនេះទិញនោះ ញ៉ាំនេះញ៉ាំនោះ មិនភ្លេចទេរឿងថតរូបអោយគេ គេធ្វើអោយខ្ញុំសប្បាយជំនួសដោយទុក្ខរបស់ខ្ញុំ ចេញពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតរហូតដល់ម៉ោងដែលខ្ញុំត្រូវចូលផ្ទះ គេក៏ជូនខ្ញុំទៅយកម៉ូតូនៅហាងកាហ្វេហើយជូនខ្ញុំរហូតដល់ផ្ទះ។

  • អរគុណច្រើនតូយ៉ាដែលនាំខ្ញុំដើរពេញមួយថ្ងៃ វិក័យបត្រទាំងនេះចាំទូទាត់អោយថ្ងៃស្អែក កុំភ្លេចណាស្អែកនាំខ្ញុំទៅមើលកុនពេលទំនេរ
  • មិនអីទេអ្វីដែលខ្ញុំធ្វើថ្ងៃនេះគ្រាន់តែចង់អោយឯងសប្បាយប៉ុណ្ណោះហើយក៏មិនបាច់មានអារម្មណ៏ថាទើសទាល់អី ថ្ងៃនេះខ្ញុំជាអ្នកប៉ាវឯងទាំងអស់
  • អត់ទេ ទាំងអស់នេះខ្ញុំជាអ្នកទិញបើមិនយកទេឈប់រាប់អានខ្ញុំទៀត
  • មើលនិយាយ ខ្ញុំធ្វើចេញពីចិត្តវាមិនធ្វើអោយខ្ញុំក្រទេ ឥលូវចេះចុះបើឯងយល់ថាមានសំពាធថ្ងៃស្អែកប៉ាវខ្ញុំមើលកុនវិញចាត់ទុកថារួចគ្នា ចឹងចុះ
  • តូយ៉ា អរគុណចំពោះគ្រប់យ៉ាង (ខ្ញុំហក់អោបគេ)
  • បាទ…មិនអីទេ នេះរំភើបដល់ហើយមិនដែលមានអ្នកអោបបែបនេះទេ
  • ខ្ញុំប្រញាប់ដកដៃចេញពីគេ (តូយ៉ាខោកខ្ញុំមួយក្រញ៉)
  • កុំពិបាកចិត្តពេកក្មេងល្ងង់ នៅមានខ្ញុំនៅក្បែរនិងលើកទឹកចិត្តជានិច្ច ចូលផ្ទះចុះ
  • មិនគិតថាចូលទៅជម្រាបសួរម៉ាក់ប៉ាខ្ញុំសិនទេ?
  • ចាំលើកក្រោយចុះ យប់ហើយខ្ជិលរំខានគាត់ ស្អែកខ្ញុំមកយក រាត្រីសួស្តី (គេអោនថើបថ្ងាសខ្ញុំ)

នេះគេមិនមែនស្រលាញ់ខ្ញុំឯណាអី ជាមិត្តភាពឬយ៉ាងណា? កុំគិតច្រើនគេគ្រាន់តែមើលរឿងច្រើនពេកចែកស្លុយតែប៉ុណ្ណោះ។ ចូលមកដល់បន្ទប់មិនទាន់បានទាំងងូតទឹកផងក៏នឹកឃើញរឿងអេរិកទៀតហើយ ជម្ងឺស្នេហាពិបាកនឹងរកថ្នាំព្យាបាលណាស់។ ខ្ញុំគ្រាន់តែបើកទូរស័ព្ទភ្លាមឃើញអេរិកផ្ញើរសារមកជាង២០សារ មិនទាន់ទាំងអានចប់ផងទូរស័ព្ទក៏រោទ៏ឡើង ដឹងហើយថាគ្មានអ្នកណាទេក្រៅពីគេទេ ចិត្តមួយចង់លើកនិយាយគ្នាអោយច្បាស់ ចិត្តមួយទៀតមិនចង់លើកព្រោះគិតថាស្អប់គេដែលអោយខ្ញុំឃើញទិដ្ឋភាពបែបនោះវាមិនខុសពីសម្លាប់មនុស្សទាំងរស់ទេទោះវាមិនឈឺកាយ តែបេះដូងដូចគេចាក់រាប់រយកាំបិត។ អេរិកនៅតែព្យាយាមទូរស័ព្ទមកខ្ញុំទាំងដែលខ្ញុំមិនលើក ខ្ញុំដាច់ចិត្តលើកព្រោះតែសារចុងក្រោយរបស់គេ។

រង់ចាំអានភាគ៦ទាំងអស់គ្នា…សុំទោសរាល់កំហុស រិះគន់ដើម្បីស្ថាបនាទាំងអស់គ្នា

កំណត់ហេតុខ្ញុំ

11998854_918013158268735_8496826165878886274_n

នៅពេលដែលខ្ញុំសម្រេចសរសេរចេញនូវអត្ថបទមួយនេះខ្ញុំបានប្រាប់ខ្លួនឯងរួចហើយថាទោះបីជាទំណក់ទឹកភ្នែកស្រក់រាប់រយដំណាក់យ៉ាងណាក៏ដោយនៅពេលដែលសៀវភៅនេះសរសេរចប់អ្វីៗគ្រប់យ៉ាងវានឹងលប់បាត់ទៅតាមសៀវភៅមួយក្បាលនេះ។ ខ្ញុំចាប់ផ្តើមសរសេរសៀវភៅនេះគឺស្របពេលតែមួយជាមួយពេលដែលមិត្តប្រុសរបស់ខ្ញុំចាកចោលខ្ញុំដោយមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់រួចគេក៏ចាកចេញទៅដោយមិនខ្វល់ថាខ្ញុំទៅជាយ៉ាងណា វាពិតជារឿងមួយដែលមិនអាចទទួលយកបានសម្រាប់រូបខ្ញុំ ខ្ញុំតែងតែសួរខ្លួនឯងថាហេតុអ្វីបានជាទំនាក់ទំនងរយៈពេលជិត៥ឆ្នាំមកនេះវាហាក់ដូចជាគ្មានន័យសម្រាប់គេ ខ្ញុំពិតជាមិនយល់ពីគេទាល់តែសោះរហូតដល់ថ្ងៃមួយខ្ញុំបានទៅញ៉ាំអីនៅហាងមួយកន្លែងទើបអាចអោយខ្ញុំយល់ច្បាស់ថាហេតុអ្វីបានជាគេចាកចេញពីខ្ញុំដោយគ្មានស្រណោះនឹកនាបន្តិច។ បេះដូងរបស់ខ្ញុំសឹងតែឈប់ដើរនៅពេលដែលខ្ញុំបានឃើញរូបគេនៅជាមួយនារីម្នាក់ស្និទ្ធស្នាលបំផុត ខ្ញុំខំហាមចិត្តខ្លួនឯងដែរថាកុំចង់ដឹងរឿងរបស់គេតែខ្ញុំពិតជាហាមចិត្តរបស់ខ្ញុំមិនបាន ខ្ញុំបានទូរស័ព្ទទៅគេដើម្បីណាត់ជួបតែចម្លើយចុងក្រោយគេបានប្រាប់ខ្ញុំថារឿងដែលពួកយើងបានសាងពីមុនចាត់ទុកថាជាការយល់សប្តិទៅចុះ ហើយអ្វីៗគ្រប់យ៉ាងដែលគេសន្យាថានឹងកាន់ដៃគ្នារហូតនោះគេគ្រាន់តែនិយាយដើម្បីអោយខ្ញុំសប្បាយចិត្តតែមួយគ្រាខណៈដែលគេមិនទាន់រកឃើញនារីម្នាក់ដែលអាចត្រូវចិត្តរបស់គេនិងក្រុមគ្រួសាររបស់គេ។ ខ្ញុំមិនបាននិយាយអ្វីច្រើនទៅគេវិញទេគ្រាន់តែដឹងខ្លួនថាគេមិនបានទុកខ្ញុំនៅក្នុងចិត្តឡើយវាគ្រាន់តែជាការយល់សប្តិដ៏មានន័យរបស់ខ្ញុំរយៈពេល៥ឆ្នាំតែប៉ុណ្ណោះចុងក្រោយនៅពេលដែលខ្ញុំភ្ញាក់ឡើងអ្វីៗវាមិនដូចជាការយល់សប្តិនោះទេ។

ពេលវេលាចេះតែរំលងផុតទៅខ្ញុំក៏បាត់ដំណឹងពីគេសូម្បីតែជិះកាត់ផ្ទះគេក៏ខ្ញុំមិនឃើញរូបគេដែលដល់ពេលខណៈមួយដែលដួងចិត្តរបស់ខ្ញុំធ្លាប់តែស្ងប់គេនិងនឹកគិតខឹងគេត្រូវបានរលាយបាត់ទាំងអស់ រាល់ទង្វើដែលគេបានធ្វើអោយខ្ញុំឈឺចាប់ទាំងប៉ុន្មានវាគ្រាន់តែជាការអាណិតនិងស្រលាញ់របស់គេមកលើរូបខ្ញុំដោយមិនចង់ឃើញខ្ញុំទទួលបានសុភមង្គលក្លែងក្លាយពីគេ អ្វីៗគ្រប់យ៉ាងខ្ញុំស្ទើរតែឆ្កួតនៅពេលដែលនារីម្នាក់ដែលខ្ញុំបានឃើញគេនៅជាមួយនោះបាននិយាយប្រាប់ខ្ញុំថាវាគ្រាន់តែជាការសម្តែងមួយប៉ុណ្ណោះតាមពិតមិត្តប្រុសរបស់ខ្ញុំមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ នាងបាននិយាយប្រាប់ខ្ញុំថាតាមពិតនាងមិនចង់មានវិប្បដិសារីអស់មួយជីវិតដោយការកុហកខ្ញុំបែបនេះតទៅទៀតទេ នាងបានប្រាប់ពីកន្លែងដែលមិត្តប្រុសរបស់ខ្ញុំរស់នៅហើយពេលវេលាដែលគេមានសេសសល់សម្រាប់ខ្ញុំមិនបានកន្លះខែទៀតទេនៅពេលដែលលឺបែបនេះកែវភ្នែករបស់ខ្ញុំទាំងគូរពោរពេញទៅដោយទឹកភ្នែកសឹងតែដួលនៅនឹងមួយកន្លែង ខ្ញុំមិននឹកគិតទេថាមនុស្សដែលជាជីវិតរបស់ខ្ញុំមានពេលវេលាអោយខ្ញុំឃើញមុខមិនយូរទៀតនោះទេ។ ខ្ញុំចាប់ផ្តើមរៀបចំខោអាវទាំងអារម្មណ៏មិននៅក្នុងខ្លួនទៅរស់នៅជាមួយគេរយៈពេលចុងក្រោយនេះដោយសុខចិត្តបោះបង់ការងាររបស់ខ្ញុំចោលលុយដែលខ្ញុំសន្សំជាមួយគេទាំងពីរអ្នកបានប៉ុន្មានត្រូវដកយកមកចាយវាយរយៈពេលមិនដល់សប្តាហ៏នេះ ពេលវេលាដែលខ្ញុំជួបគេម្តងទៀតវាមិនដូចពេលវេលាមុនទៀតឡើយ មនុស្សដែលខ្ញុំស្រលាញ់ចាស់ច្រើនណាស់ស្គមច្រើនណាស់គ្រាន់តែបានឃើញគេភ្លាមខ្ញុំរត់ទៅអោបគេទាំងទឹកភ្នែកហើយនិយាយទៅកាន់គេថាអោយខ្ញុំសូមទោសជាប់មាត់ គេតបមកខ្ញុំដោយការអោបយ៉ាងកក់ក្តៅមកថាអូនមិនខុសទេតែអ្វីដែលបងចង់និយាយទៅកាន់អូនគឺអោយបងសុំទោសដែលបងមិនអាចធ្វើតាមការសន្យារបស់បងថានឹងនៅក្បែរអូន ថែអូន កាន់ដៃអូនអស់មួយជីវិត។ ទឹកភ្នែករបស់យើងទាំងពីរស្រក់ចុះប្រជែងគ្នាគ្មានអ្វីក្រៅពីការយំរៀបរាប់ដាក់គ្នាទៅវិញទៅមកនោះទេ។ មួយថ្ងៃបានកន្លងផុតទៅខ្ញុំចាប់ផ្តើមនាំមិត្តប្រុសរបស់ខ្ញុំទៅកន្លែងដែលពួកយើងធ្លាប់ទៅពីមុនរំលឹកនូវរាល់អនុស្សាវរីយ៏ទាំងអស់ដែលពួកយើងទាំងពីរបានធ្វើរួមគ្នា ពេលវេលាសប្បាយលាយជាមួយនិងការព្រួយបារម្ភព្រោះមិនដឹងថាពេលណាដែលគេត្រូវចាកចេញពីខ្ញុំនោះទេ។ ទោះជាយ៉ាងណាពេលវេលាដែលខ្ញុំខ្លាចបំផុតនោះបានមកទោះបីជាខ្ញុំមិនចង់ទទួលយកតែវាបានកើតឡើងទៅហើយជាចុងក្រោយគេទៅចោលខ្ញុំនៅក្នុងរង្វង់ដៃទាំងពីររបស់ខ្ញុំដែលត្រកងអោបគេ ចាប់ពីថ្ងៃដែលគេចាកចេញទៅខ្ញុំប្រៀបដូចជាមនុស្សគ្មានវិញ្ញាណតែទោះជាយ៉ាងណាខ្ញុំនៅតែបន្តការរស់នៅរបស់ខ្ញុំទៅតាមអ្វីដែលមិត្តប្រុសរបស់ខ្ញុំបានអោយខ្ញុំសន្យាថា ពេលដែលអត់ពីគេត្រូវរស់នៅជាមនុស្សម្នាក់ដែលមានភាពរីករាយធ្វើអ្វីដែលខ្លួនចង់ធ្វើ រកសង្សារម្នាក់ដែលល្អប្រហាក់ប្រហែលគេឬក៏ល្អជាងគេ។ អ្វីៗគ្រប់យ៉ាងខ្ញុំបានធ្វើតាមអ្វីដែលខ្ញុំបានសន្យាហើយតែខ្ញុំសុំម្យ៉ាងខ្ញុំមិនអាចរកសង្សារណាដែលល្អដូចបងនោះទេបេះដូងខ្ញុំត្រូវចាក់សោរទុកតែរូបបងម្នាក់គត់។

ពិសស្នេហ៏ (ភាគ៤)

918fdb1447eb773f222c89801cd0bb5a

បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ហើយវិទូនិងរតនាចេញដំណើរទៅកាន់ខេត្តព្រះសីហនុដោយរួមមានទាំងនរៈ នីតា និងអេឡិចទៅជាមួយគ្នា។ អេឡិចជាអ្នកបញ្ជាចង្កូត នីតាអង្គុយនៅខាងមុខ ចំណែកខាងក្រោយមាននរៈ វិទូ និងរតនា តាមដងផ្លូវអ្នកទាំងអស់គ្នាមិនដាច់មាត់មួយម៉ាត់សោះអស់ពីរឿងមួយចូលរឿងមួយ និយាយរហូតដល់រថយន្តបានចតចូលទៅដល់សណ្ឋាគារខ្សាច់មាសនៃខេត្តព្រះសីហនុ។ ម្នាក់ៗក៏បំបែកគ្នាទៅកាន់បន្ទប់រៀងៗខ្លួនមានតែវិទូនិងរតនាទេដែលគេងបន្ទប់មួយជាមួយគ្នា។

ពេលយប់ ក្នុងបន្ទប់របស់វិទូនិងរតនា

– អេឡិច ៖​ ហើយនេះអត់គិតទៅណាទេអី?

– រតនា ៖ ទៅណាសម្រាកទៅស្អែកចាំដើរលេង គ្នាអស់កម្លាំង

– អេឡិច​ ៖ ខ្ញុំអ្នកបើកឡានខ្ញុំមិនថាអស់កម្លាំង ឯងគ្រាន់តែជិះហើយអង្គុយនិយាយដើមតារាសោះក៏ហត់ដែរ

– រតនា ៖ ឥលូវអេឡិច នីតា និងនរៈទៅមុនចុះ ចាំខ្ញុំទាំងពីរទៅតាមក្រោយ

– នរៈ ៖ ហើយចុះហេតុអ្វីមិនទៅទាំងអស់គ្នា?

– រតនា ៖ អោយសង្សារបងសម្រាកសិនចាំបងទៅតាមក្រោយ

– វិទូ ៖ មិនអីទេរតនាទៅចុះ ណាមួយខ្ញុំមិនសូវស្គាល់ពួកគាត់ផងហើយមិនសូវស្រួលខ្លួនទៀត កុំអោយពួកគាត់អន់ចិត្ត

– រតនា ៖​ បណ្តោយអោយនៅម្នាក់ឯងយ៉ាងម៉េចកើតបើមិនស្រួលខ្លួនបែបនេះ គិតចេះចុះខ្ញុំយករបស់ប្រចាំត្រកូលមក(បៀរ) ចឹងមិនបាច់ចេញក្រៅទេ សប្បាយដូចគ្នាហើយបានមើលសង្សារខ្ញុំទៀត យល់ព្រម? នេះជាបញ្ជា

នរៈ និង នីតា ឆ្លើយព្រមគ្នាថាយល់ព្រម ចំណែកអេឡិចវិញធ្វើមុខដូចចង់បន្តិចដូចអន់ចិត្តបន្តិចតែទោះជាយ៉ាងណាអ្នកទាំងអស់គ្នាសម្រេចថានៅលេងបៀរក្នុងបន្ទប់របស់រតនានិងវិទូ។ ដោយសារអស់កម្លាំងផងរាងមិនស្រួលខ្លួនផងវិទូគេងលក់មិនបាននៅមើលពួកគេលេងទេ។ ដោយខ្លាចរំខានដំណេករបស់វិទូពួកគេក៏នាំគ្នាទៅលេងនៅក្នុងបន្ទប់នរៈជំនួសរហូតដល់ម៉ោង១២ទើបពួកគេឈប់លេងហើយចេញទៅបន្ទប់រៀងៗខ្លួន រីឯរតនាវិញចេញទៅបន្ទប់មើលវិទូមួួយស្របក់ក៏ដើរចូលមកបន្ទប់នរៈវិញ។

តុកៗ តុកៗ

នរៈបើកទ្វារបន្ទប់

– ហ្អា៎ បងរតនានៅមិនទាន់គេងទៀត?

– បងភ្លេចទូរស័ព្ទនៅខាងក្នុង បងអាចចូលទៅបានទេ?

– អូ៎ ចូលមកបង ហើយមិចមិនទូរស័ព្ទប្រាប់ខ្ញុំចាំខ្ញុំយកទៅអោយ

– បងខ្ជិលណាមួយចង់មកជជែកលេងជាមួយអូន បងសួរតាមត្រង់អូនជាប្រភេទមនុស្សដូចបងមែនទេ?

– និយាយដោយត្រង់គឺខ្ញុំជាមនុស្សបែបនេះ តែខ្ញុំមិនដែលគិតថាបងរតនាចឹងដែរទេមើលទៅបងមិនសមសោះ

– ហើយយ៉ាងណាបានសម? (រតនាញញឹមតិចៗ)

– មិនដឹងដែរ តែបងប្រុសវិទូគាត់យ៉ាងមិចហើយ?

– មិនអីទេរាងចុះកម្តៅហើយក៏គេងលក់បាត់ដែរ

– បងទាំងពីរសមគ្នាណាស់ សង្ហារទាំងពីរហើយមាំទាំទាំងពីរអ្នកបើអ្នកដទៃមើលមកគេមិនដឹងថាបងជាសង្សារនិងគ្នាទេ រួចចុះបងទាំងពីរទាក់ទងគ្នាយូរហើយឬនៅ?

– បានមួយឆ្នាំជាងហើយ សួរពីបងរហូតបងសុំសួរវិញម្តង

– បាទបង

– អូនដឹងថាខ្លួនឯងបែបនេះពីពេលណា?

– គឺថា…តាំងពីរៀនចប់វិទ្យាល័យពេលឈានជើងចូលមហាវិទ្យាល័យឆ្នាំទី១បានខ្ញុំទទួលស្គាល់ខ្លួនឯងថាខ្ញុំស្រលាញ់ភេទដូចគ្នា ចុះបង?

– និយាយតាមត្រង់បងពីមុនមកមិនមែនជាមនុស្សបែបនេះទេ បងធ្លាប់មានសង្សារស្រីក៏ធ្លាប់បានគេងជាមួយមនុស្សស្រីតែពេលដែលបងបានស្គាល់វិទូ បងប្រែក្លាយជាមនុស្សមួយផ្សេងទៀតគឺមិនមានអារម្មណ៏សម្រាប់មនុស្សស្រីទៀតឡើយ

– ហឹម…..ចឹងបានន័យថាបងវិទូមានឥទ្ធិពលខ្លាំងលើបង?

– បាទជាការពិត បើប្រៀបធៀបគេទៅហ្នឹងមនុស្សស្រីគេចាញ់មនុស្សស្រីត្រង់មិនអាចបង្កើតកូនអោយបងបានតែមួយចំនុចនេះទេ។

– ហើយចុះពីរអ្នកបងអ្នកណាជាប្តីអ្នកណាជាប្រពន្ធ? សុំទោសណា

– បងទាំងពីរមិនដែលគិតថាបែងចែកអ្នកណាប្តីឬប្រពន្ធនោះទេ សំខាន់ពួកបងយល់ព្រមជាមួយគ្នាថាអ្នកណាចង់យ៉ាងណាតែភាគច្រើនបងមិនដែលបានធ្វើជាថបទេតែបងពេញចិត្តនិងធ្វើ

– ស្តាប់ទៅគួរអោយច្រនែន

– ហើយចុះថ្មើរណាអូនចូលគេង?

– មិនអីទេអាចកំដរបងនិយាយបាន បងចង់ញ៉ាំផ្លែឈើទេខ្ញុំទិញវាមកខ្លះដែរ (ថារួចនរៈក៏ដើរទៅយកប៉ោមពីក្នុងទូទឹកកក)

– បងចិតក៏បាន

– មិនអីទេបង ចាំតែញ៉ាំទៅ អូយ..

– ថាហើយ មុតដៃទាល់តែបានបងប្រាប់ថាចាំបងចិតមិនព្រម

– មកពីកំពុងគិតពីរឿងបងទាំងពីរភ្លេចខ្លួនក៏ជ្រុលដៃ

– យ៉ាប់ណាស់ ហុចដៃឲ្យបងមើលបន្តិចមើល

នរៈក៏ហុចដៃទៅរតនា។ រតនាចាប់ដៃនរៈមកហើយយកមាត់របស់គេទៅបឺតយកឈាមទាំងអស់នោះចេញ

– ហើយម៉េចបានជាបងធ្វើចឹង នេះឈាមខ្ញុំណា

– ហេតុអ្វីបងធ្វើមិនបាន? (កែវភ្នែករបស់រតនាកំពុងតែបាញ់ត្រង់ទៅកាន់ខ្សែរភ្នែករបស់នរៈ)

– តែ…………(មាត់របស់នរៈជាប់ជាមួយបបូរមាត់ដ៏ទន់របស់រតនាធ្វើឲ្យគេមិនអាចនិយាយបន្តបាន)

រតនាចាប់ផ្តើមធ្វើចលនានៃបបូរមាត់របស់គេទៅលើនរៈដោយអារម្មណ៏ពុះកញ្ជ្រោលជាខ្លាំង ដៃទាំងពីររបស់រតនាបានចូលទៅអោបចង្កេះរបស់នរៈហើយផ្តួលទៅលើពូក។ ចំណែកឯនរៈវិញមិនបានរើខ្លួនចេញពីចង្កូមខ្លានោះទេថែមទាំងអោបខ្លួនរបស់រតនាបញ្ជាក់ប្រាប់ថាគ្រប់ប្រតិបត្តិការទាំងអស់គេយល់ព្រម។ រតនាចាប់ផ្តើមពីមួយជំហានឆ្ពោះទៅមួយជំហានពោរពេញទៅដោយភាពប៉ិនប្រសព្វដែលមិនអាចធ្វើអោយនរៈប្រកែកថាទេមិនបាន។ បន្ទាប់ពីភាពអង្អែលថ្នាក់ថ្នមរួចមករតនាក៏ចាប់ផ្តើមដំណើរការទៅមុខជាមួយម៉ាស៊ីនដ៏ក្តៅកំពុងតែឆាបឆេះពេញទាំងខ្លួន អ្នកទាំងពីរបោះសន្លឹកកូយឲ្យគ្នាទៅវិញទៅមករហូតដល់សន្លឹកបៀរចុងក្រោយ។

– បងអរគុណ ណា

– ខ្ញុំកំពុងតែខុសហើយតើបងដឹងទេថាពួកយើងទាំងពីរខុសធ្ងន់ណាស់

– មិនអីទេវាជ្រុលទៅហើយ សុំតែអូនកុំនិយាយប្រាប់វិទូទៅបានហើយ បងត្រឡប់ទៅបន្ទប់វិញហើយណា

– បាទបង

– អូនមិនបានចាក់គន្លឺះទេពេលដែលបងចូលមក? (រតនាសួរទៅនរៈទាំងភ័យ)

– ខ្ញុំភ្លេចចាក់

– បងសង្ឃឹមថាគ្មានអ្នកឃើញទៅចុះ បងទៅហើយសុបិន្តល្អ

រតនាដើរចូលទៅបន្ទប់របស់ខ្លួនហើយមើលទៅកាន់វិទូគេនៅគេងដដែលតែរតនាមិនបានដឹងថាវិទូតាមគេទាន់ពេលដែលគេកំពុងតែមានស្អីៗជាមួយនរៈនោះទេ។ ខណៈដែលរតនានិងនរៈកំពុងតែនាំគ្នាទៅឡើងឋានសួគ៌ស្របពេលជាមួយមិត្តភក្តិរបស់វិទូទូរស័ព្ទមកវិទូថាបងប្រុសរបស់គេស្លាប់។ ក្រោយពីនិយាយទូរស័ព្ទរួចវិទូមិនឃើញរតនាក៏ទូរស័ព្ទទៅនីតាតែនីតាមិនបានលើកវិទូក៏ដើរទៅសួរនរៈ វិទូរៀបហ្នឹងគោះទ្វារស្រាប់តែគេបានលឺសម្លេងថ្ងូរចេញពីបន្ទប់នោះ។ ហេតុតែចង់ដឹងក៏លបបើកទ្វារតិចៗពេលគេឃើញទិដ្ឋភាពបែបនោះចង់យំក៏យំមិនចេញបានត្រឹមតែធ្វើជាមិនបានមើលឃើញហើយទៅសម្ងំគេងធ្វើជាមិនមានរឿងអ្វីកើតឡើង តែដើមទ្រូងស្ទើរតែរលាយទៅហើយ។ វិទូរៀបចំខោអាវជាស្រេចដើម្បីចាកចេញនៅពេលព្រឹកព្រលឹម។

ពេលព្រលឹមព្រះអាទិត្យមិនទាន់រះផងវាជាពេលដែលមនុស្សកំពុងតែស្ថិតនៅក្នុងដំណេកយ៉ាងស្កប់ស្កល់វិទូក៏បានចេញពីសណ្ឋាគារដោយទុកក្រដាសមួយសន្លឹកនៅលើគ្រែគេងព្រមទាំងបិទទូរស័ព្ទមិនឲ្យអ្នកណាទាក់ទងបាន។ ក្រដាសនោះសរសេរថា ខ្ញុំត្រូវទៅបុណ្យសពបងប្រុសមិត្តភក្តិខ្ញុំនៅភ្នំពេញវិញសង្ឃឹមថារតនាសប្បាយពីខ្ញុំវិទូ។

………………………………………………………

វិទូជិះរថយន្តក្រុងបណ្តើរគិតបណ្តើរថាខ្លួនគួរតែធ្វើបែបណាបើអារម្មណ៏របស់ខ្លួននៅតែមិនអាចបំភ្លេចរតនាបានទោះបីជាឃើញផ្ទាល់និងភ្នែកថាគេក្បត់ឬក៏ត្រូវខំមាត់សង្កត់ចិត្តទទួលយកការពិតមួយនេះហើយកុហកខ្លួនឯងថាមិនបានឃើញអ្វីវាគ្រាន់តែជាការយល់សប្តិ។ ការគិតវាមិនងាយស្រួលដូចជាការធ្វើឡើយវិទូប្រៀបដូចជាមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនមិនដឹងជាយករឿងរ៉ាវទាំងនេះទៅនិយាយប្រាប់អ្នកណា កាន់តែលាក់ភាពឈឺចាប់កាន់តែធ្ងន់ឡើងៗឬក៏ចាំពេលវេលាមកដល់ដើម្បីចាកចេញ?

ពិសស្នេហ៏ (ភាគ៣)

11535670_1604612006459729_3719934436745146093_n

– អរុណសួស្តីនីតានិងនរៈ

– ចា៎សអរុណសួស្តីលោកថៅកែ

– ជួយឆុងកាហ្វេអោយខ្ញុំមួយកែវមកណា ហើយយកមកបន្ទប់ខ្ញុំផង

– ចា៎សលោកថៅកែ

រតនាដើរចូលទៅបន្ទប់ធ្វើការរបស់គេ

– ហើយនៅចាំដល់ពេលណាមិចមិនទៅឆុងកាហ្វេទៅ

– តែលោកថៅកែអោយបងនីតាជាអ្នកឆុងទេតើ

– តែបងមិនទាន់ញ៉ាំអីពេលព្រឹកនៅឡើយទេ ជួយបងបន្តិចទៅណា

– ក៏បាន តែបងទៅញ៉ាំអីនៅក្បែរនេះមែនទេ?

– ចា៎សបងទៅញ៉ាំបាយស្រូបនៅក្បែរហាងយើងដែរ យ៉ាងមិចអូន?

– ហឹម…អត់អីទេ បងទៅចុះ

– ចឹងបងទៅហើយ ជួយមើលហាងផងបងប្រញាប់មកវិញទេ

– បាទបងនីតា

……………………………………………………………………………………………………..

តុកៗ

– ចូលមក (រតនានិយាយ)

– នេះបងកាហ្វេដែលបងអោយឆុង

– ហើយចុះនីតាគេទៅណា បានជាអូនជាអ្នកយកមក?

– គឺថា….គាត់មិនទាន់ញ៉ាំអារហារពេលព្រឹកចឹងគាត់ពឹងអោយខ្ញុំជួយឆុងអោយ

– ហើយទើបតែចូលម្សិលមិញសោះហ្នឹង នេះឆុងផឹកកើតអត់?

– មិនដឹងដែល តែបងសាកភ្លក្សមើលសិនទៅចាំវាយតម្លៃតាមក្រោយ (យីតាប៉ិនេះមិនទាន់ផឹកផងហ៊ានវាយតម្លៃរសជាតិគេមុនទៀត នរៈគិតក្នុងចិត្ត) បើអត់មានអីទេខ្ញុំសូមចេញទៅក្រៅវិញហើយ ហឹមបើញ៉ាំមិនកើតទេចាំពេលបងនីតាមកវិញចាំខ្ញុំអោយគាត់ឆុងមកជូនបងថ្មី

– ហើយនេះខឹងបងមែនទេនរៈ?

– បាទអត់ទេបងរតនា ចឹងខ្ញុំចេញទៅវិញហើយនៅខាងមុខគ្មានអ្នកនៅមើលទេ

– អូខេចាំបងភ្លក្សមើលស្នាដៃបុគ្គលិកថ្មី

– បាទ (នរៈដើរចេញទាំងទឹកមុខរាបស្មើរ)

………………………………………………………………………………………………………….

– បងមកវិញហើយ នេះបងមានអីមកផ្ញើរ

– អីគេបងលាក់លៀមម្លេះ?

– នេះនែ៎…. (នីតាលើកថង់ឡើងមានម្ជូរនៅក្នុងនោះ)

– នេះបងចង់ញ៉ាំវាកាត់ព្រឹកមែនទេ?

– អត់ទេ ទុកពេលបាយថ្ងៃត្រង់ ចុះក្រែងថ្ងៃនេះអូនយកបាយមកពីផ្ទះអី?

– បាទបងខ្ញុំយកមក តែមិនដឹងថាឆ្ងាញ់អត់ទេព្រោះធ្វើខ្លួនឯង

– បងសង្ឃឹមថាឆ្ងាញ់ចុះ ហាហា

– បងនីតាភ្ញៀវ VIP របស់បងមកទៀតហើយ

– អូ៎ ថ្ងៃនេះគាត់មកនិយាយរឿងការងារជាមួយលោកថៅកែទេ

– អូ៎…

……………………………………………………………………………………………………………

– សួស្តីប្រុសស្អាត និង កញ្ញាស្រស់សោភា (អេឡិចនិយាយមកកាន់អ្នកទាំងពីរ)

– បាទសួស្តីបងប្រុស បងត្រូវការអីដែរ?

– មិនអីទេថ្ងៃនេះបងគ្រាន់តែមកជួបជាមួយរតនាប៉ុណ្ណោះ ហើយគេនៅអត់នីតា?

– ចា៎សគាត់នៅខាងក្នុង

– អរគុណច្រើន ជួយឆុងកាហ្វេដែលខ្ញុំចូលចិត្តមួយពែងផងនីតា Bye Byeប្រុសស្អាត

– បាទបងប្រុស (នរៈធ្វើមុខឆ្ងល់) បងនីតាជាធម្មតាបងប្រុសម្នាក់នោះជាមនុស្សរួសរាយបែបនេះមែនទេ?

– គាត់តែបែបនេះ អោយតែឃើញប្រុសស្អាតៗគឺរួសរាយចឹងឯងព្រោះគាត់ជាមនុស្សស្រលាញ់ភេទដូចគ្នា

– ហ្អា៎??? នេះបងនិយាយលេងទេអី? រាងមាំទាំដូចមនុស្សប្រុសបែបនេះជាប្រភេទទីបី?

– ចា៎ស មុនដំបូងបងក៏មិនចង់ជឿដែរ តែពេលបងឃើញផ្ទាល់និងភ្នែកបានបងហួសចិត្ត

– សម័យឥលូវនេះប្រុសៗទុកចិត្តមិនបានមែន តែបងនីតាបើយកសង្សារត្រូវមើលឲ្យច្បាស់លាស់ណាប្រយ័ត្នចំមនុស្សដែលស្រលាញ់ទាំងស្រីផងទាំងប្រុសផង

– មិនអាចទៅរួចទេអូន មុននិងបងស្រលាញ់អ្នកណាម្នាក់បងសុំស្គាល់ពីប្រវត្តិគេមុនបានបងទាក់ទង

– អូ៎…. ល្អម្យ៉ាងដែរ

– នេះរួចហើយជួយយកឲ្យគាត់ផង?

– ខ្ញុំទៀតហើយមែនទេ?

– ហ្អា៎ ចុះមានអ្នកណាទៀតបើមានតែពីរអ្នកហ្នឹងហើយរាល់ថ្ងៃ

– បាទចឹងក៏ចឹងទៅ

……………………………………………………………………………………………………..

– បងប្រុសនេះកាហ្វេរបស់បង

– បាទអរគុណច្រើន(ដៃរបស់អេឡិចកាន់ដៃរបស់នរៈ)

នរៈប្រញាប់ដើរចេញពីក្នុងបន្ទប់

– អេឡិចគ្នាប្រាប់ឯងហើយថាកុំព្យាយាមទាក់ទងនរៈហេតុអីឯងនៅតែធ្វើបែបនេះ?

– គ្នាមិនយល់ពីឯងទេ តើឯងកំពុងតែcareពីគេមែនទេ?

– មិនមែនទេ តែគ្នាមិនចង់អោយក្មេងល្អម្នាក់ត្រូវឯងយកទៅលេងសើច

– តែគ្នាមានអារម្មណ៏ថាគ្នាចូលចិត្តនរៈ ជាពិសេសពេលគេញញឹមម្តងៗស្នាមញញឹមរបស់គេទាក់យកបេះដូងរបស់គ្នាទៅអស់ហើយ

– ឈប់ស្រមើលស្រមៃទៅវ៉ើយ បើនៅតែចង់រាប់អានគ្នាបញ្ឈប់គំនិតនេះទៅ

– តើឯងវាយ៉ាងមិចថ្ងៃនេះ? ក្រែងឯងមានវិទូហើយតើអីហេតុអីត្រូវមកហួងហែងនរៈទៀត?

– គ្នាទុកគេដូចប្អូនប្រុសគ្នា ចឹងហើយគ្នាត្រូវមើលការខុសត្រូវចឹងហើយ

– ល្អសង្ឃឹមថាឯងមិនមែនជាមនុស្សសាវាក្បត់វិទូទៅចុះ

– នេះឯងកំពុងតែសង្ស័យគ្នាមែនទេ?

– បានឈប់និយាយពីរឿងនេះ និយាយរឿងសាច់ការវិញ។ ហើយចុះឯងគិតយ៉ាងមិចបើគ្នាសុំកន្លែងឯងថតMVថ្មីរបស់គ្នា?

– មានអីល្អតើ ចុះមកថតថ្ងៃណា?

– មិនទាន់រៀបកាលវិភាគនៅឡើយទេតែគ្រាន់មកសុំយោបល់ឯងមុន រឿងថ្ងៃថតចាំគ្នាទូូរស័ព្ទមកឯង

– ហើយមកមានតែរឿងប៉ុណ្ណេះទេអី?

– រឿងសំខាន់ដែលគ្នាចង់និយាយមានមួយទៀត រតនាគ្នាសួរឯងតាមត្រង់រាល់ថ្ងៃឯងនិងវិទូនៅតែស្និទ្ធិស្នាលដូចពីមុនតើអី?

– (រតនាទម្លាក់ទឹកមុខចុះ) នៅតែដូចពីមុនតើ ហេតុអីបានជាឯងសួរបែបនេះ?

– គ្មានអីទេគ្រាន់តែមិនសូវឃើញពួកឯងចេញទៅណាជាមួយគ្នាដូចកាលពីមុន អ៎ោ ម៉ោង៩ជាងហើយគ្នាទោវិញហើយត្រូវប្រញាប់ជួបជាមួយម្ចាស់sponsorផង

– អើ បើកបរប្រយ័ត្នតាមផ្លូវ

– អរគុណច្រើន (អេឡិចលើកពែងកាហ្វេផឹករួចក៏ប្រញាប់ចេញទៅ) អ្នកទាំងពីរខ្ញុំលាទៅវិញហើយជួបគ្នាថ្ងៃក្រោយ

– ចា៎សអរគុណច្រើនលោកអេឡិច

………………………………………………………………………………………………….

– ហ្អេឡូវិទូ ធ្វើម្ហូបហើយឬនៅនេះខ្ញុំឃ្លានហើយណាខានញ៉ាំស្នាដៃសំណព្វចិត្តខ្ញុំយូរហើយនឹករសជាតិណាស់

– មិនទាន់ហើយទេ នៅបន្តិចទៀត ចុះចេញមកផ្ទះឬនៅ?

– ខ្ញុំកំពុងតែនៅតាមផ្លូវ វិទូចង់ញ៉ាំការ៉េមទេចាំខ្ញុំចូលទិញ?

– មិនអីទេខ្ញុំទិញរួចហើយ ប៉ុណ្នឹងបានហើយប្រុងប្រយ័ត្នតាមផ្លូវ Love you baby

– ខ្ញុំក៏ដូចគ្នាវិទូ

…………………………………………………………………………………………………..

– វាក់អើ…. (រតនាអោបវិទូពីក្រោយនៅផ្ទះបាយ) នេះមិនទាន់ឆ្អិនទៀតខ្ញុំឃ្លានខ្លាំងហើយ

– ទៅងូតទឹកសិនទៅ ទម្រាំងូតទឹកហើយឆ្អិនហើយម្ចាស់ចិត្ត

– ខ្ញុំមានរបស់ម្យ៉ាងចង់អោយវិទូ? ចង់បានអត់?

– អីគេទៅ?

– បិទភ្នែកសិនទៅ

វិទូបិទភ្នែក

– នេះនែ៎… (រតនាថើបបបូរមាត់របស់វិទូ)

– ក្បាលខូចណាស់ស្មានតែចង់surpriseអីទៀតហើយ

– (រតនាយកខ្សែកដែលមានឈ្មោះគេទាំងពីរមកបង្ហាញព្រមទាំងពាក់ឲ្យវិទូ) សុំទោសណាពេលវេលាមួយរយៈក្រោយនេះខ្ញុំមិនសូវមានពេលសម្រាប់Honeyតែបេះដូងនិងចិត្តរបស់ខ្ញុំពិតជាស្រលាញ់Honeyខ្លាំងណាស់

– អរគុណហើយណារតនា ខ្ញុំក៏សុំទោសដូចគ្នាដែលខ្ញុំតែងតែមួម៉ៅហើយរករឿងអរគុណច្រើនណា (វិទូអោបរតនាពោរពេញដោយស្នាមញញឹម) ទៅងូតទឹកទៅអាងចុះមកញាំបាយ

– ទទួលបញ្ជាលោកម្ចាស់

– ហាហា ឈប់លេងហើយខ្ញុំចាំនៅក្រោមកុំងូតទឹកយូរពេកត្រជាក់អស់ញ៉ាំមិនឆ្ងាញ់ទេ

……………………………………………………………………………………………………………….

អនុស្សាវរីយ៍

នេះ​ជា​ជីវិត​របស់​ខ្ញុំ

blbkhmer

ចាប់ផ្តើមដោយការឈឺចាប់ បញ្ចប់ដោយភាពរីករាយ

thanakkun

4 out of 5 dentists recommend this WordPress.com site

yongieyuki

Reading is the best choice for you

virakboth39

A topnotch WordPress.com site

Dream69

What you dream is what you live for... Is it true?

Boy Love Boy Novel world

welcome to my world

love ٩(●̮̃•)۶ novel

“If you were expecting Prince Charming, I'm sorry. He's with his boyfriend.”

​អ្នក​និពន្ធ​វ័យ​ក្មេង​

បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​

ប្លុក បងដង្កូវ

មិនអាចជ្រើសរើសកន្លែងកើត ប៉ុន្តែ អាចរើសផ្លូវដើរដោយខ្លួនឯង...

Design a site like this with WordPress.com
Get started