តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​(២)

តៀម​កាហ្វេ​ផ្តើម​ស្នេហ៍​(២).

សូមជួយគាំទ្រនិង Comment នៅក្នុង Page or WP page បស់គាត់ផងណាមិត្តៗទាំងអស់គ្នា ។
គាត់ថាបើមានអ្នកគាំទ្រច្រើន គាត់នឹងសរសេររឿងបែបនេះឲ្យបានច្រើន ^^ ។

រឿង​ពិត​ពី​ក្រោយ​រឿង Club Friday The Series 2 ตอน รักไม่ได้หรือไม่ได้รัก

        មិត្ត​អ្នកអាន​ប្រហែល​ជា​បាន​ទស្សនា​ រួច​មក​ហើយ​នូវ រឿង love or do not love ពី​ Club Friday Club Friday គឺជាកម្មវិធី​វិទ្យុ​មួយដែល​អនុញ្ញាត​ ឲ្យមិត្តៗអ្នក​គាំ​ទ្រ​របស់​ខ្លួន​ចូល​រួម​ជជែក​កម្សាន្ត​និង និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន​បានទៀត​ផង ក៏ដូច​ជារឿង​ស្នេហា​នោះ​ដែរ​។ បន្ទាប់​មក​កម្មវិធី​ក៏​តែងតែ​បាន​ជ្រើសរើស​យក​រឿង​នៅ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​យក​មក​ថត​ជា​ខ្សែ​ភាព​យន្ត​ដើម្បី​ចាក​ផ្សាយ​តាម​ទូរទស្សន៍​របស់​ខ្លួន​ផង​ដែរ​។
Hack
ក៏​ជា​ប្រិយមិត្ត​មួយ​រូប​ដែល​បាន​ចូលរួម​ចែក​រំលែក​ក៏​ដូច​ជា​និយាយ​នូវ​រឿង​នៅ​ក្នុង​ចិត្ត​ប្រាប់​ទៅ​កម្ម​វិធី​មួយ​នេះ​ដែរ​ គឺ​គេ​និយាយ​ពី​រឿង​ស្នេហា​ស្រលាញ់​ភេទ​ដូច​គ្នា​ ដ៏​កម្សត់​មួយ ។ Hack បាន​ធ្វើ​ការ​ទេ​ចូល​រួម​កម្ម​វិធី​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ ដែល​បាន​និយាយ​រៀប​រាប់​ពី​ស្នេហា​ដ៏​ល្វីង​ជូរ​ជត​ របស់​ខ្លួន​ ដែលត្រូវ​បានបែក​គ្នាដោយ​ព្រហ្មលិខិត​ ដោយ​ម្ចាស់​ស្នេហ៍​របស់​ខ្លួន​បាន​ជួប​នូវ​គ្រោះ​ថ្នាក់​ចរាចរ​ដោយមិន​បាន​ប្រុងប្រយ័ត្ន​មួយ​ ហើយ​បាន​ធ្វើ​ឲ្យ​គេ បាត់​បង​មនុស្ស​ជា​ទី​ស្រលាញ់​ដោយ​សារ​ ម្ចាស់ចិត្ត​ខ្លួន​បាត់​បង់​ការ​ចង​ចាំ​ មួយ​រយៈ​ធំ​ គឺបាត់​បង់​នូវ​មួយ​រយៈ​ដែល​ពូក​គេ​ស្រលាញ់​គ្នា ដែលជា​រឿង​​មិន​អាច​នឹង​នឹក​ស្មាន​ដល់​ថា​ម្ចាស់ជីវិត​ខ្លួន​ភ្លេច​ថា​ពូក​គេ​ជា​អ្វី​នឹង​គ្នា។
        រហូត​មក​ដល់​ចុង​ខែ​មិថុនា​ Club Friday Serials 2 ក៏​បាន​ចាក​បញ្ចាំង​នូវខ្សែ​ភាព​យន្ត​មួយ​ដែល​និយាយ​ពី​ក្ដី​ស្រលាញ់​របស់​គូរ​ស្នេហ៍​មួយ​គូ​ នោះ​គឺ​ជា​រឿង​ពិត​របស់​ Hack ដែល​បាន​ចាក​បញ្ចាំង​បានត្រឹម​មួយភាគ​ប៉ុន្មោះ​ ។ ហើយក្រុម​អ្នក​រៀប​ចំ​កម្មវិធី​បាន ធ្វើ​ការ​ស្វែង​រកនៅ​ម្ចាស់​សាច់​រឿង​ពិត នោះគឺ​ Hack ដើម្បី​សូរ​ពី​អារម្មណ៍​ក៏ដូច​ជា​ ចង់​ដឹង​ថា​តើនៅក្នុង​ពិភព​ពិត​ តួ​អង្គ​ទាំង​ពីរ​បាន​ជួប​គ្នា​ដែរ​ឫ​យ៉ាង​ណា មុន​នឹង​ធ្វើ​ការ​ចាក់​ផ្សាយ​នូវ​ភាគ​បញ្ចប់​នៃ​រឿង​ ហើយ​នេះ​ក៏​ដូច​ជា​បំ​ណង​របស់ ទស្សនិកជន​ដែល​ចង់​ឲ្យ​ពួក​គេ​ទាំង​ពីរ​បាន​ជួប​គ្នា​ដែរ ។ នៅ​ទី​បំផុត​ Hack ក៏​បាន​ទាក់ទង​មក​កម្មវិធី​ពិត​មែន (ព្រោះគេ​បានដូរ​លេខ​ ទើប​ធ្វើ​ឲ្យ​អ្នក​រៀប​ចំ​កម្មវិធី​ពិបាក​និង​ទាក់ទង​ទៅ​មុន) ។​

        ចង​ដឹង​ថា​តើ​រឿង​ពិត នៃ​រឿង​ love or do not love យ៉ាង​ណា​សូម​ស្ដាប់​ការ​សន្ទនា​របស់​ Hack និង DJ ដូច​ត​ទៅ​ ៖
ការ​សន្ទនា​លើក​ទី​មួយ​របស់ Hack នៅក្នុង​កម្មវិធី​នៅខែ​វិច្ឆិកា​ឆ្នាំ​មុន(២០១២)

        ការ​សន្ទនា​លើក​ទី​ពីរ​របស់​គេ នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​ ដែលបាន​ធ្វើ​បន្ទាប់​ពី​បញ្ចាំង​ខ្សែ​រឿង​នេះ​បាន​មួយភាគដំបូង​



love or do not love /
ตอน รักไม่ได้หรือไม่ได้รัก Teaser 

ប្រសិន​បើ​ជា​អូន​ចាស់​ទៅ

មិន​អាច​សូម្បី​ងើប​ទៅ​បត់​ជើង​បាន

មិនអាចសូម្បីតែធ្វើម្ហូបអាហារដោយខ្លួនអូនផ្ទាល់បាន

ឫ​ក្លាយទៅជា​មនុស្ស​ចាស់​ល្ងីល្ងើ​

ក៏​បង​នឹង​មិន​អាច​បំភ្លេច​អូន​ជា​ដាច់​ខាត​។

នេះជា​ប្រយោគ​ដែល​ខ្ញុំ​ស្រលាញ់​ជាង​គេ​នៅ​ក្នុង​សាច់​រឿង​នេះ ប៉ុន្តែ​ហេតុ​អ្វី​ក៏​តួ​ប្រុស​មិន​អាច​រក្សា​នូវ​អ្វី​ដែលខ្លួន​ឯង​បាន​សន្យា​បានទៅ​វិញ ។

Phu ហើយនិង Tee ភាគទី 6

​ ​

ភាគនេះគឺខ្ញុំបានកាត់មកពី ភាគទី ១០ ១១ និង​ ១២ នៃរឿងភាគ Hormones ដែលដកស្រង់យកតែភាគរបស់ Phu និង​ Tee តែប៉ុន្នោះ គ្រាន់តែថា លើកនេះគឺខ្ញុំបានដាក់ថែមនូវ Sub eng ពីក្រុងដើម្បីងាយស្រូលដល់មិត្តៗនាក់អាន ( តែគួរថានាក់មើលវិញបានត្រូវ ) ក៏ចង់ដាក់ជាភាសាខ្មែរដែរ តែគឺព្រោះតែមានមិត្តក្រៅប្រទេសខ្លះ ចង់មើលដែរព្រោះតាមការ View នៅក្នុង youtube របស់ខ្ញុំមាន ២០% ជាជនបរទេសដែរ ទើបសំរេចចិត្តដាក់ជាភា​សាអង់គ្លេសទៅ ។

នៅក្នុងភាគទី ១១ នាយ Phu បានប្រាប់ម្តាយរបស់ខ្លួនថា ខ្លួនគេជាហ្គេយ៍ ហើយថែមទាំងមានចិត្តលើមនិស្សស្រីទៀត ថាតើខ្លួនជាដង្កូវមែនទេ ម៉ាកតើ​ម៉ាកបានញ៉ាំអ្វីនៅពេលពរពោះខ្ញុំ បានជាខ្ញុំកើតមកមិនប្រកតីបែបនេះ !! :”( ។ តែម្តាយរបស់គេបែរជាអាចទទូលយកបានទៅវិញ ដែល​ថា​កូន​ប្រុស​សំ​ណប់​ចិត្ត​ខ្លួនជា​ហ្គេយ៍​ ហើយថែម​ទាំងលួងលោម កូនកុំឲ្យពិបាកចិត្តទៀង គាត់ថាទោះបីកូនទៅជាអ្វីក៏ដោយ គឺកូននៅតែជាកូនប្រុសជាទីស្រលាញ់របស់​ម៉ាក​រហូត​ ( ឭបែបនេះខ្ញុំពិតជាចង់ស្រក់ទឹកភ្នែកចេញមកហើយ បើជាឪពុកម្តាយខ្ញុំវិញ តើគាត់អាចនៅគាំទ្រកូនប្រុសម្នាក់នេះទៀតដែរឫទេ ?  ) ពិតជា​ស្ញប់ស្ញែងគេណាស់ខ្ញុំ ….

រីឯនៅភាគទី ១២​វិញគឺជាភាគដែល​នាយ Phu សាវាទៅសូមការអភ័យទោសពីមិត្តជាទីស្រលាញ់លើសពីមិត្តភាពម្នាក់នោះ តែ Tee ថាគេពិតមិនបាន​ស្អប់​Phu ទេគឺគេស្អប់ខ្លួនឯងទៅវិញទេ ហើយប្រាប់ទៅ Phu សុំទុកពេលឲ្យគេ ( បើជាខ្ញុំវិញមិនស្មោះម្តង់ គឺមិនជឿរមួយជីវិត មនុស្សធ្លាប់ស្រលាញ់គ្នា​តែបែរ​មក​សុំធ្វើ​ជាមិត្ត​វិញ គឺខ្ញុំសូមប្រាប់ថា សូមបីតែមុខក៏ខ្ញុំមិនចង់ឃើញផង នេះគឺខ្ញុំ ) ។

ម៉ោង ១២យប់ហើយសុំចូលកេងហើយ រាត្រីសួរស្តីណា មិត្តទាំងអស់គ្នា !!