សេចក្តីជូនដំណឹង
ស្តីពី
ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ
ដើម្បីឲ្យមានការចូលរួមកាន់តែច្រើនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នាពេលខាងមុខ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រែ្វល សូមអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការអន្តរជាតិ សមាគម សហជីព និងអ្នកស្មគ្រចិត្តឯករាជ្យនានា ចូលរួមដំណើរការបោះឆ្នោត ជាពិសេសអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ ។
ជាអង្គការដែលមានបទពិសោធន៍គួរជាទីមោទនៈ ក្នុងការសម្របសម្រួលអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង១០០០នាក់ មកពីអង្គការជាតិ អង្គការអន្តរជាតិ សមាគម និងបណ្តាអង្គការដែលមានមូលដ្ឋានតាមសហគមន៍នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៤ កន្លងទៅ ខុមហ្រ្វែលមានភាពជឿជាក់ និងប្តេជ្ញាសម្រេច ឱ្យបាននូវបេសកម្មដ៏សំខាន់មួយទៀត ក្នុងការពង្រឹងដំណើរការប្រជាធិបតេយ្យតាមរយៈការសង្កេតការបោះឆ្នោតរួមគ្នាជាថ្មីម្តងទៀត ជាមួយអង្គការ សមាគម បុគ្គលឯករាជ្យ… ដែលមានចំណាប់អារម្មណ៍លើការសង្កេតការណ៍បោះឆ្នោត នៅឆ្នាំ ២០១២នេះ។
ដើម្បីសម្រេចគោលបំណងនេះ ខុមហ្រ្វែលនឹងផ្តល់ជូនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលលើបេសកកម្មសង្កេតការណ៍បោះឆ្នោតដោយស្ម័គ្រចិត្តនេះ សម្រាប់អង្គការ សមាគម អ្នកស្មគ្រចិត្តឯករាជ្យ តាមរយៈកិច្ចជួយស្នើសុំកាតសង្កេតការណ៍បោះឆ្នោតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជួយរៀបចំវគ្គបណ្តុះ បណ្តាលជំនាញ ស្តីពីការសង្កេតការណ៍បោះឆ្នោត ការធ្វើ និងបញ្ជូនរបាយការណ៍ និងសៀវភៅណែនាំអ្នកសង្កេតការណ៍បោះឆ្នោត។
ក្នុងន័យនេះ ខុមហ្វែ្រលសូមគោរពអញ្ជើញប្រធាន ឬតំណាងអង្គការជាតិ អន្តរជាតិ អង្គការមានមូលដ្ឋានតាមសហគមន៍ សមាគម សិស្សនិស្សិត និងភាគីពាក់ព័ន្ធដែលមានបំណងចង់ចូលរួមសង្កេតការណ៍បោះឆ្នោតខាងមុខ សូមអញ្ជើញចុះឈ្មោះ និងផ្ញើបញ្ជីឈ្មោះបុគ្គលិក/សហជីវិកដែលមានចំណាប់អារម្មណ៍ មកកាន់ទីស្នាក់កាល កណ្តាលខុមហ្រ្វែល ឲ្យបានមុនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ តាមរយៈ៖
1. លោក ស្រី សុភ័ក្រ្ត ទូរស័ព្ទៈ 012 998 364 ឬ អ៊ីម៉ែលៈ sopheaks@comfrel.org ចំពោះអង្គការ សមាគមន៍ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ
2. អ្នកស្រី សន សុម៉ារី ទូរស័ព្ទៈ 092 973 174 ឬ អ៊ីម៉ែលៈ somary@comfrel.org ចំពោះ អង្គការ សមាគមដែលមានទីស្នាក់ការនៅតាមបណ្តាខេត្ត
3. លោក មាស សេរីសោភ័ណ ទូរស័ព្ទៈ 016 866 898 ឬ អ៊ីម៉ែលៈ sereysophorn@comfrel.org ចំពោះអង្គការ សមាគមដែលមានទីស្នាក់ការនៅតាមបណ្តាខេត្ត
4. លោក អ៊ុន សំណាង ទូរស័ព្ទៈ 089 899 897 ឬ អ៊ីម៉ែលៈ samnang@comfrel.org ចំពោះលោក លោកស្រី នាងកញ្ញា ជានិស្សិត
5. លោក អ៊ូ ឬទ្ធី ទូរស័ព្ទៈ 017 340 722 ឬ អ៊ីម៉ែលៈ ouritthy@comfrel.org និង
លោក Bruno SMITH ទូរស័ព្ទ 088 807 1140 ឬអ៊ីម៉ែល brunosmithv@hotmail.com ចំពោះលោក លោកស្រី នាងកញ្ញាជាជនបរទេស (E-STO)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក ប្លង បឿត មន្រ្តីបណ្តាញខុមហ្រ្វែល តាមរយៈលេខទូរស័ព្ទ ០១២ ៤៧១ ៣២៦ ឬ
តាមអ៊ីម៉ែល៖ boeurth@comfrel.org ឬ comfrel@online.com.kh














