RSS

បង្គន់​សាធារណៈ


នេះ​បាន​ចំ​ជា​បង្គន់​សាធារណៈ​ពិត​ប្រាកដ។ បើ​មាន​ជញ្ជាំង គេ​មិន​ហៅ​ថា​បង្គន់​សាធារណៈ​ទេ។ (រូប​ភាព​ ៖ រម្មណីយដ្ឋាន​ព្រៃ​កោង​កាង ពាម​ក្រសោប ខេត្ត​កោះកុង)

 
2 Comments

Posted by on May 22, 2011 in Funny Pictures

 

Tags: , , , ,

រូបភាព​ផែនដី​យ៉ាង​ស្រស់​ស្អាត​​ចេញ​ផ្សាយ​ដោយ​ណាសា

ទី​ភ្នាក់ងារ​ណាសា​បាន​ចេញ​ផ្សាយ​នូវ​រូបភាព​ផែន​ដី​​យ៉ាង​ស្រស់​ស្អាត និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ដើម្បី​អប​អរ​ទិវា​ផែនដី។

ទាំង​នេះ​ជា​រូបភាព​មួយ​ចំនួន ដែល​ភ្នាក់​ងារ​ណាសា​បាន​ចេញ​ផ្សាយ។

រូបភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅ​ថ្ងៃទី ១៧ មេសា ២០១០។

នៅ​ថ្ងៃ​ទី ១២ មិថុនា ២០០៩ ស្ថានីយ៍​អវកាស​អន្តរជាតិ បាន​ហោះ​ពី​លើ​ភ្នំ​ភ្លើង Sarychev នៃ​កោះ​គូរីល​របស់​រុស្ស៊ី ដែល​ទើប​តែ​​ចាប់​ផ្ដើម​ផ្ទុះ​ឡើង។

រូបភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ​បង្ហាញ​​អំពី​​ដី​សណ្ដរ Lena នៅ​ក្នុង​តំបន់​ស៊ីបេរី។ ទន្លេ Lena មាន​ប្រវែង​ប្រហែល ២៨០០​ម៉ាយល៍ ហូរ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​អាកទិក។

រូបភាព​នេះ​គឺ​ជា​ដុំ​ពពក​កក​ដែល​មិន​គួរ​ឲ្យ​ជឿ​ នៅ​ចំ​ពី​លើ​ទ្វីប​អាហ្រិក។

រូប​ភាព​នេះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី ២៩ មីនា ២០១១ ខណៈ​ប្រតិបត្តិការ​ស្ពាន​ទឹក​កក​ហោះ​នៅ​ក្បែរ​ជ្រលង​ជ្រោះ និង​ផែន​ទឹក​កក នៅ​ខាង​ត្បូង​ឈៀង​ខាង​លិច​ប្រទេស Greenland។

ថ្ងៃ​ទី ៣០ សីហា ២០១០ រូប​ភាព​ខ្យល់​ព្យុះ Hurricane Earl នៅ​ប្រទេស Puerto Rico ខាង​ត្បូង​ភាគ​ខាង​កើត ដែល​ខ្យល់​​មាន​​ល្បឿន ១៣៥ ម៉ាយល៍​ក្នុង​មួយ​ម៉ោង។

រូបភាព​នេះ​ថត​នៅ​ពេល​រាត្រី បង្ហាញ​អំពី​ប្រជាជន​អេហ្ស៊ីប​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​ដី​សណ្ដរ​ទន្លេ​នីល។ រូបភាព​នេះ​ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ។

នេះ​ជា​ផែន​ទឹកកក​ក្នុង​តំបន់ Susitna នៃ​រដ្ឋ​ Alaska បង្ហាញ​អំពី​ទម្រង់​ផែន​ទឹកកក​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​គឺ​ជា​បឹង​ Nasser នៅប្រទេស​​អេហ្ស៊ីប ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ នៅ​ខែ​មករា ឆ្នាំ ២០០៥។

នេះ​ជា​រូបភាព​ខ្យល់​ព្យុះ Hurricane Katrina នា​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០០៥នៅ​ខណៈ​ពេល​ដែល​វា​បក់​ផ្ទប់​ឆ្នេរ​សមុទ្រ​នៃ​សហរដ្ឋ​អាមេរិក។

ដក​ស្រង់ និង​បក​ប្រែ​ពី ៖ news.cnet.com

 
5 Comments

Posted by on April 24, 2011 in Science

 

Tags: , , , , , ,

Happy Khmer New Year

 
1 Comment

Posted by on April 14, 2011 in Social Events

 

Tags: , , ,

ប្រវត្តិនៃពាក្យ ស៊ូណាមិ (Tsunami)

ពាក្យ “ស៊ូណាមិ” គឺ​ជា​ពាក្យ​ភាសា​ជប៉ុន​តាំង​ពី​ដើម​មក ប៉ុន្តែ​ថ្ងៃ​នេះ​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូ​ទៅ​ក្នុង​ភាសា​អង់​គ្លេស។ ពាក្យ​នេះ​មាន​នៅ​គ្រប់​លើ​សារព័ត៌មាន​ទាំង​អស់​ចាប់​តាំង​ពី​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​សំបើម​មួយ​ដែល​បាន​បញ្ជូន​ផ្ទាំង​ទឹក​ទៅ​ផ្ទប់​ភាគ​ខាង​ជើង​ឈៀង​ខាង​កើត​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា​កន្លង​ទៅ​នេះ។

អ្នក​ភាសា​វិទូ លោក Ben Zimmer នៃក្រុម​ Visual Thesaurus និយាយ​ថា ការ​ប្រើ​ប្រាស់​ពាក្យ​នេះ​ជា​ភាសា​អង់គ្លេស​លើក​ដំបូង បាន​កើត​ឡើង​ជាង ១០០ ឆ្នាំ​កន្លង​មក​ហើយ។ កាល​នោះ​មាន​ការ​រញ្ជួយ​ដី​មួយ​បាន​កើត​ឡើង​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន ដែល​ស្ថិត​នៅ​យ៉ាង​ជិត​ពី​កន្លែង​ដែល​រលក​ស៊ូណាមិ​បាន​បោក​បក់​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Zimmer និយាយ​ថា “មាន​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ទស្សនា​វដ្ដីភូមិសាស្ត្រ​ជាតិ (National Geographic Magazine) ថា នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ១៨៩៦ ឆ្នេរ​ភាគ​ខាង​ជើង​ឈៀង​ខាង​កើត​នៃ​កោះ​ហុនដុ (Hondo) ដែល​ជា​កោះ​ធំ​មួយ​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​បោក​បក់​ដោយ​រលក​ដែល​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​យ៉ាង​ធំ​មួយ ហើយ​បន្ទាប់​មក សេចក្ដី​រាយការណ៍​នោះ​បាន​ពន្យល់​ថា ពាក្យ​ជា​ភាសា​ជប៉ុន​សម្រាប់​ព្រឹត្តិការណ៍​នោះ គឺ​ពាក្យ ស៊ូណាមិ”។

ចាប់​តាំង​ពី​ការ​និយាយ​ជាលើក​ដំបូង​នោះ​មក ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​កាន់​តែ​ទូលំ​ទូលាយ ជា​ពិសេស​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ ២០០៤។

ដក​ស្រង់ និង​បក​ប្រែ​ពី http://www.npr.org

 

 
Leave a comment

Posted by on March 18, 2011 in Science, Social Events

 

Tags: , , ,

Happy New Year 2011

 
Leave a comment

Posted by on December 31, 2010 in Social Events

 

Tags:

 
Design a site like this with WordPress.com
Get started