• បន្ទប់គ្រែ២

    តាមពិតខ្ញុំមិនចង់ចែករំលែកទេព្រោះគិតថាជារឿងដែលមិនគួរឲ្យជឿ តែកន្លងទៅច្រើនខែហើយវានៅតែដក់ជាប់ក្នុងខួក្បាលខ្ញុំជានិច្ចទើបថ្ងៃនេះខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹង។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ខ្ញុំបានចុះបេសកកម្មការងារនៅខេត្តកំពង់ឆ្នាំង ហើយត្រូវសម្រាកនៅទីនោះមួយយប់។ ខ្ញុំបានជួលបន្ទប់មួយក្នុងផ្ទះសំណាក់ដែលស្ថិតនៅស្រុកបរិបូរណ៍ដើម្បីសម្រាក។  បន្ទប់ដែលខ្ញុំជួលនោះនៅជាន់ទី៤មានគ្រែ២ ហើយមើលតាមបង្អួចឃើញភ្នំកង្រីលឹមៗ មិនសូវច្បាស់។ ខ្ញុំចេះតែនឹកដល់ពាក្យដែលចាស់ៗក្នុងភូមិខ្ញុំធ្លាប់និយាយថា ភ្នំកង្រីជាផ្នូរនាងកង្រីស្រ្តីដែលមានភក្ដីស្នេហ៍។ មិនយូរប៉ុន្មាន ពេលយប់ក៏ឈានចូលមកដល់ ម៉ោងប្រហែល៧យប់ខ្ញុំក៏ចុះមកក្រោមដើម្បីរកទិញបាយហូប។ បាយរួចខ្ញុំក៏ឡើងទៅបន្ទប់វិញ សម្រាកមួយសន្ទុះខ្ញុំងូតទឹកហើយ ម៉ោងប្រហែល៨យប់ ខ្ញុំទាញទូរស័ព្ទមកអូសហ្វេសប៊ុកបន្តិចព្រោះអផ្សុកតែអូសចុះអូសឡើងម៉ោង១២យប់ល្មម។ ខ្ញុំក៏បានបញ្ចូលថ្មទូរស័ព្ទរួចក៏រៀបចំគេង តែខ្ញុំមិនបានបិទអំពូលភ្លើងទេ ព្រោះធម្មតាឲ្យតែគេងម្នាក់ឯង ហើយមិនមែនផ្ទះខ្លួនឯងគឺខ្ញុំបើកអំពូលភ្លើងទល់ភ្លឺ។ ខ្ញុំបិទភ្នែកបានបន្តិចស្រាប់តែឮសំឡេងដូចទូរទស្សន៍ដាច់ប៉ុស្តិ៍ ខ្ញុំក៏បើកភ្នែកហើយឃើញទូរទស្សន៍បើក។ ខ្ញុំស្មានតែខ្ញុំគេងលើតេលេទើបទូរទស្សន៍បើក ខ្ញុំក៏រកមើលតេលេនៅលើគ្រែតែមិនឃើញនៅលើគ្រែដែលខ្ញុំគេងសោះ។ ខ្ញុំចាប់ផ្ដើមព្រឺសម្បុរតែនៅតាំងចិត្ត ហើយរកតេលេដើម្បីបិទទូរទស្សន៍។ ខ្ញុំរកនៅលើតុដាក់ទូរទស្សន៍យ៉ាងណាក៏មិនឃើញ តែក្រលេកទៅបែជានៅលើគ្រែមួយទៀតទៅវិញ។ ខ្ញុំក៏យកតេលេមកចុចបិទហើយក៏បិទភ្នែកគេងបន្ត តែរំពេចនោះខ្ញុំស្រាប់តែឮសំឡេងទឹកស្រក់នៅក្នុងបន្ទប់ទឹកដូចជាមានគេប្រើហើយបិទអត់ជិត។ ខ្ញុំក៏ងើបម្ដងទៀតទៅបិទទឹក តែមកដល់ក្នុងបន្ទប់ទឹកអត់មានឃើញទឹកស្រក់ទេ តែខ្ញុំក៏មួលក្បាលរុំប៊ីណេបន្ថែមដើម្បីឲ្យកាន់តែជិត។ ក្រោយមកខ្ញុំក៏បិទភ្នែកគេងម្ដងទៀត ហើយគេងបែមុខទៅជញ្ជាំងស្រាប់តែខ្ញុំមានអារម្មណ៍ថា ដូចជាមានមនុស្សដើរមកគេងនៅលើគ្រែមួយទៀត។ ខ្ញុំក៏បែមកមើលគ្រែមួយនោះតែមិនឃើញមានអ្វីទេ ខ្ញុំក៏សម្ងំគេងបន្ត។ ខ្ញុំគេងលក់មួយស្រលេត ស្រាប់តែបើកភ្នែកតិចៗទៅក៏ឃើញស្រមោលស្ទង់ៗដូចជាមនុស្សស្រីពាក់រូបគេងពណ៌សម្នាក់កំពុងគេងនៅលើគ្រែមួយទៀត។ ខ្ញុំចាប់ផ្ដើមបែកញើសតែក៏មិនហ៊ានស្រែកព្រោះគិតថាខ្ញុំងងុយគេងមើលមិនសូវច្បាស់ ខ្ញុំក៏ងើបដើរទៅយកទឹកផឹកនៅលើតុដាក់ទូរទស្សន៍។ ពេលផឹកហើយខ្ញុំ​រៀងស្វាងបន្តិចក៏ក្រលេកទៅមើលលើគ្រែ តែអត់ឃើញមានអ្វីទេខ្ញុំក៏គេងបន្ត។ ខ្ញុំគេងបែមុខទៅជញ្ជាំងដដែល តែបន្តិចក្រោយមកខ្ញុំក៏បម្រាស់បែមុខមកគ្រែមួយទៀតវិញ​ស្រាប់តែឃើញនាងគេងក្បែរខ្ញុំហើយចាប់ទាញភួយខ្ញុំទៅដណ្ដប់ដែរ។ ខ្ញុំភ័យសឹងលួសព្រលឹងហើយចាប់ទាញភួយមួយទំហឹងស្រាប់តែលែងឃើញនារីម្នាក់នោះទៀត។ ខ្ញុំដកដង្ហើមវែងៗ ហើយយកទូរស័ព្ទមកបើកចម្រៀងស្ដាប់ក៏គេងលក់ទល់ភ្លឺ។ លុះព្រឹកឡើងខ្ញុំក៏បង់លុយផ្ទះសំណាក់ហើយមុនចេញទៅធ្វើការ ខ្ញុំចូលហូបបាយនៅកន្លែងដែលខ្ញុំហូបយប់មិញ។…

  • A Girl in White Ao Dai

    When you read the title, you might have some clue what this article is about. In May, I went on a solo trip to Hue. It was a great experience, and I enjoyed it a lot. However, there was also a scary part of the trip that I can’t forget. I booked a room with…

  • Khnorng Kropeu, Where the Hills Heal

    Sometimes life just sucks. But whenever it does, I find comfort in giving myself space somewhere in nature where everything slows down. The sound of the waterfall whispers gently, the hills roll endlessly in green, and somehow, I feel free again. This was my third time to Khnorng Kropeu. The first time was in July…

  • Bali: A Beautiful Chaos, and Unplanned Adventure to Remember

    Wherever I go, Ho Chi Minh City is always the first stop that comes to my mind. I checked round-trip flights from HCM to Bali a week before my planned departure and found a great deal just $167. But my friend and I weren’t sure if we could make it due to our tight schedules.…

Design a site like this with WordPress.com
Get started