ម៉ាស៊ីន iPad វាយលុក ទីផ្សារកុំព្យូទ័រ

តាមលោក Brian Dunn អគ្គនាយក ទទួលផ្នែកទីផ្សាររបស់ ក្រុមហ៊ុនលក់រាយ Best Biy បានឱ្យដឹងថា ចំនួនម៉ាស៊ីន កុំព្យូទ័រយួរដៃ លក់បានចំនួន តិចជាងមុន គឺធ្លាក់ ៥០ ភាគរយ ។ ការធ្លាក់នេះ បន្ទាប់ពីមានចេញលក់ ម៉ាស៊ីន iPad មក ។

លោក Brian បាននិយាយនៅក្នុង កាសែត Wall Treet Jornal ថា មានមនុស្សជាច្រើន ចំណាយលុយទិញ iPad ពីព្រោះវាមាន សារសំខាន់ចំពោះ ជីវិតរបស់គេ ។ លោកនៅបានឱ្យដឹង ទៀតថាក្រុមហ៊ុន Apple នឹងផលិតចេញ ឧបករណ៍ ទំនើបៗ មួយចំនួនទៀត ដូចជាវចនានុក្រម Amazon Kindle, ឧបករណ៍ លេងហ្គេម ។ លោកនិយាយទៀតថា ក្រុមហ៊ុន Best Buy នឹងកាត់បន្ថយ ការទិញចូល ម៉ាស៊ីនកុំព្យូទ័រ និង ទូរទស្សន៍ ដោយសារតែទីផ្សារ កាន់តែធ្លាក់នោះ ៕

អ្នកជោគជ័យ

ជោគ​ជ័យ​របស់​កសិករ​ក្មេង​ម្នាក់​ក្នុង​ការ​ដាំ​ដើម​ស្រកានាគ​

កសិកករជោគជ័យ


ការ​ព្យាយាម​ប្រកប​ដោយ​ភាព​វ័យ​ឆ្លាត និង​យល់​អំពី​ឱកាស​អាច​នាំ​ឲ្យ​អាជីវករ​វ័យ​ក្មេង​ខ្មែរ​ម្នាក់​ទទួល​ជោគ​ ជ័យ​ក្នុង​របរ​ជំនួញ​របស់​ខ្លួន។

លោក​​គឹម ឆេង​ ជា​ពាណិជ្ជករ​ក្មេង​ម្នាក់ ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​ ហើយ​ពី​ដើម​មាន​មុខ​របរ​ជា​អ្នក​កាន់​ការ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទី​ក្រុង​ សៀមរាប​ និង​ធ្លាប់​មាន​ការពិសោធន៍​នៅ​ក្នុង​មុខ​របរ​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ ខេត្ត​បាត់ដំបង និង​ក្រុង​ភ្នំពេញ ឥឡូវនេះ បាន​ក្លាយ​ជា​អ្នក​ចំការ​ដាំ​ដើម​ស្រកា​នាគ​នៅ​ក្នុង​ភូមិ​រហាល​ ឃុំ​ត្បែង​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប។

ក្រោយ​ពី​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ខាង​វិជ្ជា​កសិកម្ម​ពី​ក្រសួង​ កសិកម្ម​មក​ លោក​​គឹម ឆេង​ សព្វ​ថ្ងៃ​មាន​អាយុ​ ៣១ឆ្នាំ​បាន​ប្តូរ​អាជីព​ពី​ពាណិជ្ជករ​ទៅ​ជា​កសិករ​ដាំ​ដើម​ស្រកានាគ។ នៅ​លើ​ផ្ទៃ​ដី​១០​ហិកតា ឋិត​នៅ​ភាគ​ឦសាន​នៃ​ក្រុង​អង្គរ ខេត្ត​សៀមរាប​ លោក គឹម ឆេង​ បាន​យក​ពូជ​ដើម​ស្រកានាគ​ពី​កោះ​តៃវ៉ាន់​ ទៅ​ដាំ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ចំការ​ដើម​ស្រកា​នាគ​មុន​គេ​បង្អស់​នៅ​ កម្ពុជា។ លោក​ថ្លែងថា៖

«ខ្ញុំ​មិន​ដឹង​ថា ដើម​ស្រកា​នាគ​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​ណា​ទេ។ ស្រុក​យើង​ពី​ដើម​មិន​មាន​ដាំ​ដើម​នេះ​ទេ។ ពី​មុន​យើង​ធ្លាប់​នាំ​ចូល​ផ្លែ​ស្រកានាគ​មក​ពី​ស្រុក​យួន និង​មក​ពី​ស្រុក​សៀម។ ឥឡូវ​នេះ ខ្ញុំ​បាន​ដាំ​ដើម​នេះ​១០ឆ្នាំ​ហើយ​ ហើយ​បាន​ផល​ច្រើន​​បង្គួរ​ ល្មម​ផ្គត់​ផ្គង់​ត្រឹម​តែ​ខេត្ត​សៀមរាម និង​ខេត្ត​ជិតៗ​ប៉ុណ្ណោះ​ មិន​បាន​បញ្ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិត​ខាង​ទេ។ ដោយ​មាន​មនុស្ស​ច្រើន​ចូល​ចិត្ត​ទទួល​ទាន​ផ្លែ​នេះ​ ខ្ញុំ​គិត​ថា នឹង​ពង្រីក​របរ​កសិកម្ម​ដាំ​ដើម​ស្រកានាគ​នេះ​ ឲ្យ​បាន​ធំ​ទូលាយ​ជាង​នេះ​នៅ​ពេល​អនាគត»។

លោក​​គឹម ឆេង​ បាន​ប្រាប់​វីអូអេ​ថា​ ផ្លែ​ស្រកានាគ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង មាន​សាច់​ខាង​ក្នុង​ពណ៌ស​ ប៉ុន្តែ​ ពូជ​ផ្លែ​ស្រកានាគ​នៅ​ក្នុង​ចំការ​របស់​លោក គឹម ឆេង ដែល​យក​មក​ពី​កោះ​តៃវ៉ាន់ មាន​សាច់​ខាង​ក្នុង​ពណ៌​ក្រហម​ ពណ៌​ស្វាយ​ ពណ៌​ស​ ពណ៌​លឿង​ និង​ពណ៌​ផ្កាឈូក។​ លោកបន្តថា៖

«ដើម​ស្រកានាគ​ស្រួល​ដាំ ហើយ​ឆាប់​បាន​ផល​ទៀត​ផង។ ខ្ញុំ​ចាប់​ដាំ​នៅ​ខែមិនា​ បើ​ការ​ថែ​ទាំ​បាន​ល្អ​ នៅ​ខែ​វិច្ឆិកា​អាច​ប្រមូល​ផល​ផ្លែ​បាន​ហើយ​ គឺ​ប្រើ​ពេល​ពី​៨ខែ​ទៅ​១១ខែ​ ឬ​យ៉ាង​យូរ​មួយ​ឆ្នាំ​អាច​បេះ​ផល​បាន។ ដើម​នេះ​មិន​ពិបាក​ថែ​ទាំ​ទេ​ បួន​ឬប្រាំ​ថ្ងៃ​ទើប​ត្រូវ​ការ​ស្រោច​ទឹក​ម្តង​ ខែ​វស្សា​មិន​ចាំ​បាច់​ស្រោច​ទឹក​ទេ​ ប៉ុន្តែ​ត្រូវ​ការជម្រះស្មៅ។ ប្រសិន​បើ​មាន​ស្មៅ​ ដើម​នេះ​មិន​ឲ្យ​ផល​ល្អ​ទេ​ ព្រោះ​ស្មៅ​វា​ស៊ី​ជី​អស់»។

ចំណែក​ជី​វិញ​ លោក​គឹម ឆេង ប្រើ​ជី​កុមប៉ុស​ ឬ​ជី​ធម្មជាតិ​ដែល​លោក​ធ្វើ​ដោយ​ខ្លួន​ឯង​ គឺ​យក​លាមក​គោ​ទៅ​លាយ​ជា​មួយ​នឹង​ស្មៅ និង​រុក្ខជាតិ​តូចៗ​ ដែល​កិន​ឲ្យ​ម៉ត់​ដោយ​ម៉ាស៊ីន​ រួច​ត្រាំ​ទុក​ពីរ​ទៅ​បី​ខែ​ទើប​យក​ទៅ​បាញ់​លើ​ដើម​ ធ្វើ​ដូច្នេះ​ទើប​ផ្លែ​ស្រកានាគ​​មាន​ឱជារស។

លោក​គឹម ឆេង​ និយាយ​ថា​ ដើម​ស្រកានាគ​ផ្លែ​ជា​បន្ត​បន្ទាប់​មិន​ឈប់​ទេ​ ដែល​អាច​ឲ្យ​លោក​បេះ​ផល​ក្នុង​មួយ​គុម្ភ​ចំនួន​យ៉ាងតិច​៣០​គីឡូក្រាម​ក្នុង​ មួយ​ឆ្នាំ​។ ចំពោះ​ការ​បំបែក​ពូជ​ លោក​គឹម ឆេង​ បាន​កាត់​មែក​ដើម​ស្រកានាគ​ប្រវែង​ពីរ​តិក​យក​ទៅ​បណ្តុះ​ពីរ​ បី​ថ្ងៃ​ឲ្យ​វា​ស៊ាំ​ដី​ ទើប​គាត់​យក​ទៅ​ដាំ ស្រោច​ទឹក​ និង​ដាក់​ជី។ ដើម​នេះ​ត្រូវ​ការ​បង្គោល​ដើម្បី​តោង​ឡើង។

លោក​​គឹម ឆេង​ ថ្លែង​ថា ដើម្បី​ឲ្យ​បាន​ផល​ល្អ កសិករ​ចាំ​បាច់​ត្រូវ​ប្រើ​ពេល​ឲ្យ​ច្រើន​ដើម្បី​ថែ​ទាំ​ដំណាំ​ ជា​ពិសេស​ត្រូវ​មើល​កុំ​ឲ្យ​មាន​សត្វ​ស្រមោច និង​ដង្កូវ​ ដែល​ជា​សត្វ​បំផ្លាញ​ដើម​ស្រកានាគ។ លោក​មាន​ប្រសាសន៍​ថា មាន​ទេសចរ​មក​មើល​ចំការ​នេះ​សឹង​តែ​រាល់ថ្ងៃ​ដែរ​ ហើយ​គេ​បាន​ទិញ​ផ្លែ​ស្រកានាគដែល​បេះថ្មីៗ និង​ទិញ​នំ​ដែល​ធ្វើ​ពី​ផ្លែ​ស្រកានាគ​។ អ្នកទិញ​គេ​ចូល​ចិត្ត​ផ្លែ​ស្រកានាគ​​ដែល​មាន​សាច់​ពណ៌ក្រហម​ ព្រោះ​គេ​ជឿ​ថា វា​មាន​ជីវជាតិ​ម្យ៉ាង​សម្រាប់​ជួយ​ការពារ​ប្រយុទ្ធ​ទល់​នឹង​ជម្ងឺ​ទឹកនោម​ ផ្អែម​ និង​ជួយ​បន្ទាប​កំរិត​សម្ពាធឈាម។

កសិករវ័យក្មេងដែលទទូលជោគជ័យ

មានការ ដកទ័ពខ្លះ ចេញពីព្រំដែន កម្ពុជា-ថៃ

មានព័ត៌មានថា មានកងទ័ព កម្ពុជា ប្រមាណ ពីររថយន្ត បានចាកចេញពី តំបន់ប្រាសាទ ព្រះវិហារ ទីកន្លែងដែលមាន ជម្លោះជាមួយ ភាគីថៃ ។ ការដក កងទ័ពកម្ពុជា បានធ្វើឡើង រយៈពេល ប៉ុន្មានថ្ងៃមុននេះ គឺក្រោយពេល ដែលមាន ដំណើរទស្សន កិច្ច របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ប្រតិភូអ្នក សារព័ត៌មានខ្មែរ បានទៅបំពេញ ទស្សនកិច្ច នៅប្រទេសថៃ ។ ស្របគ្នានោះ ក៏មានព័ត៌មានថា ភាគីថៃ ក៏មានការ ដកកងទ័ពចេញ ជាបន្តបន្ទាប់ដែរ ។ គ្មានព័ត៌មាន ផ្លូវការណា បញ្ជាក់ថា កងទ័ពកម្ពុជា និង កងទ័ពថៃ ដកទ័ពចេញ ទុកនៅសល់ ប៉ុន្មាននោះឡើយ ។ តាមព័ត៌មាន មិនផ្លូវការថា នៅពេលដែល ស្ថានការណ៍តានតឹង កងទ័ពនៃ ប្រទេសកម្ពុជា និង ថៃ បានបញ្ជូនទ័ព ទៅកាន់ព្រំដែន ប្រទេសទាំងពីរ ប្រមាណ ៥.០០០ នាក់ នៃទ័ព ប្រទេសនីមួយៗ ។ ស្ថានការណ៍ ប្រែប្រួល ពីការតានតឹង មកធូរស្រាល កើតមានបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា និង ថៃ បានជួបគ្នា ពីរដងមកនោះ ៕

ជេលប្រ៊េក Jailbreak iPhone ដើម្បីប្រើ ភាសាខ្មែរ និង កម្មវិធីប្រូក្រាមខ្មែរ ផ្សេងៗ

ព័ន្ធកម្មវិធី iOS 4.1 ដែលប្រើសំរាប់ iPhone (3GS និង iPhone 4), iPad, និង iTouch ត្រូវបាន បំបែកដោយប្រើ កម្មវិធី Limera1n ដើម្បីបញ្ចូលកម្មវិធីផ្សេងៗ រួមជាមួយ កម្មវិធីភាសាខ្មែរ ដែលបង្កើតឡើង ដោយមិនបាច់បញ្ចូលតាម iTune ។ នៅពេលនេះ ការបំបែកនេះ អាចបំបែកបានតាម PC Window ។ មិនទាន់បំបែកបានតាម MAC នៅឡើយ។
ការបញ្ចូលនេះមានដូចតទៅ៖
• ទាញបញ្ចូល កម្មវិធីប្រូក្រាម limera1n.exe ពី limera1n ទៅលើកុំព្យូទ័ររបស់អ្នក
• អ្នកចុចលើ run
• ចុចពីរដងផ្ទួនៗលើ limera1n.exe
• ហើយចុច Make it ra1n
• វានឹងប្រាប់ ចុច Home (ខាងមុខខាងក្រោមនៃ iPhone) និង Power (នៅខាងលើខាងស្ដាំ នៃ) ទន្ទឹមពេលជាមួយគ្នា ហើយកុំទាន់ប្រលែង
• ប្រលែង Power (នៅខាងលើខាងស្ដាំ នៃiPhone) នៅពេលវាប្រាប់ ហើយ កុំទាន់ប្រលែង Home (ខាងមុខខាងក្រោមនៃ iPhone)
• ហើយប្រលែង Home (ខាងមុខខាងក្រោមនៃ iPhone) នៅពេលកម្មវិធីប្រាប់ថា Done
• iPhone វានឹង បិត ហើយបើកម្ដងទៀតដោយខ្លួនវា

o ពេលនឹង អ្នកទាញទៅរក កម្មវិធី limera1n នៅក្នុង iPhone ដើម្បី បញ្ចូលកម្មវិធី Cydia
o ហើយចុចបញ្ចូល Install Cydia
Cydia មានមុខងារវាមិនខុសពី iTune ទេ គឺវាសំរាប់ទ្វារសំរាប់បញ្ចូលកម្មវិធីផ្សេងៗ សំរាប់ប្រើលើ iPhone ។ អ្នកអាចប្រើបានតាមដូចតទៅ៖
• នៅក្នុង iPhone ទាញទៅរក Cydia
• ចុចលើ Manage
• ចុចលើ Sources ហើយចុច Edid ហើយចុច Add ដើម្បីបញ្ចូល Web URL:

ក្រុមហ៊ុន Microsoft ចេញ Windows Phone 7

 

នៅថ្ងៃទី ១១ ខែ ១០ ឆ្នាំ២០០២ ទីបំផុត ក្រុមហ៊ុន Microsoft បានសំរេច ចេញប្រកាស ប្រើប្រព័ន្ធ ប្រតិបត្តិ Windows Phone 7 ទុកអោយ ឧបករណ៍ កាន់ដៃប្រើប្រាស់ ។ នេះគឺជារបត់ ថ្មីមួយទៀត នៃផែ្នកទន់ នៃទីផ្សារ Smartphone

លោក Steve Ballmer អគ្គនាយក ប្រតិបត្តិរបស់ Microsoft បានឧទ្ទេសនាម ទូរស័ព្ទដំបូង ដែលប្រើ Windows Phone 7 ។ លោក Steve Ballmer បានអោយដឹងថា ប្រព័ន្ធ Windows Phone 7 នេះបានបែងចែក ប្រើទៅ ៤០ ប្រទេស និង ក្រុមហ៊ុន ទូរស័ព្ទជាង ៦០ ក្រុមហ៊ុន ដែលរួមមាន HTC, Dell, Samsung, LG Electronic ។ល។

Windows Phone 7 គឺជាប្រព័ន្ធ ប្រតិបត្តិការ ថ្មីបំផុតដែល ក្រុមហ៊ុន Microsoft ផលិតដើម្បីប្រកួត អោយឈ្នះ នៅលើទីផ្សារ ទូរស័ព្ទចល័ត ដូចជាប្រកួត ជាមួយ Google និង Apple ៕

ដឹងទេថា?

សាដដ

hot news

ភ្នំពេញៈ បច្ចេកទេស ថតកុន បច្ចេកទេស សំឡេង ការឌីហ្សាញ កាត់តរូបភាព ការបណុះបណ្តាល ផ្នែកភាពយន្ត និង ឧបករណ៍ ថតភាពយន្ត គ្រប់ប្រភេទ បានត្រូវដាក់ បង្ហាញជូន សាធារណជន ទស្សនា និងស្វែងយល់ នៅក្នុងពិព័រណ៍ ឧស្សាហកម្ម ភាពយន្ត នាមជ្ឈមណ្ឌល កោះពេជ្រ ពីល្ងាចថ្ងៃ ២៣ ដល់ ២៤ ខែតុលា ឆ្នាំ២០១០ ។ ស្តង់ពិព័រណ៍ ទាក់ទងនឹង វិស័យ ភាពយន្តនេះ មាន ៤២ ។

ពិព័រណ៍ ឧស្សាហកម្ម ភាពយន្ត លើកដំបូងនេះ ជាផ្នែកមួយ នៃមហោស្រព ភាពយន្ត អន្តរជាតិកម្ពុជា លើកទីមួយ ដែលបានប្រារព្វ ធ្វើពីថ្ងៃ ២០-២៤ ខែតុលា ២០១០ ។ អ្នករៀបចំ កម្មវិធី ពិព័រណ៍ មានផលិតកម្ម FX Entertainment, ផលិតកម្ម KMY សមាគមអ្នក ផលិតភាពយន្ត កម្ពុជា (AFC) និងមជ្ឈមណ្ឌល បណុះបណ្ដាល ជំនាញ និងទទួលការ ផលិតភាពយន្ត នៅកម្ពុជា (CFC) ។

លោកសោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងប្បធម៌ និង វិចិត្រសិល្បៈ និង ជាអធិបតី ក្នុងពិធីបើក សម្ពោធពិព័រណ៍ ឧស្សាហកម្ម ភាពយន្ត កាលពីថ្ងៃ ២៣ តុលា ២០១០ បានមាន ប្រសាសន៍ថា ពិព័រណ៍ ឧស្សាហកម្ម ភាពយន្ត ដែល មានបណ្ដាផលិត កម្ម និង ផលិតករបរទេស និងកម្ពុជា ចូលរួមនេះ ចង់បង្ហាញថា កម្ពុជាមាន ធនធានមនុស្ស មានមូលដ្ឋានសម្ភារៈ ថតកុនលក្ខណៈ អាជីព និង ជាការចាប់ផ្តើម លូតលាស់ និងងើបឡើងវិញ វិស័យភាពយន្ត នៅកម្ពុជា ។
ម្យ៉ាងទៀត ពិព័រណ៍ ឧស្សាហកម្ម ភាពយន្ត នេះក៏ជាទីផ្សារមួយ សម្រាប់បង្កើតនូវ ទំនាក់ទំនង រាល់បណ្តា អ្នកពាក់ព័ន្ឋ នឹងខ្សែភាពយន្ត ទាំងអស់ ។

ពាក់ព័ន្ឋនឹង មហោស្រព ភាពយន្ត អន្តរជាតិកម្ពុជា នោះ លោករដ្ឋលេខាធិការ ក្រសួងប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា កម្ពុជានឹងរៀបចំ មហោស្រពនេះ ជាលើកទីពីរទៀត ហើយនឹងបង្កើន ការចូលរួមចំនួន ខ្សែភាពយន្ត បរទេស ឱ្យបានច្រើន ៕

សុភក្រ្តា

សូស្តី all the friend this

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Design a site like this with WordPress.com
Get started