Stress Free

ការស្តាប់ភ្លេង គឺជាវិធីសាស្រ្តមួយសំរាលនូវភាពតានតឹងក្នុងអារម្មណ៍


2 Comments

បទ៖ ដូចជាប្រហែលមុខ


ចំណងជើង៖ ដូចជាប្រហែលមុខ
ច្រៀងដោយ៖ “ស៊ិន ស៊ីសាមុត” (ប្រុសច្រៀង)
(ទាញយកបទភ្លេង)

ដូចជាប្រហែលមុខ សុខចិត្តតែដើរតាម បែកញើសរហាម បែកញើសរហាម ស៊ូតាមសួរស្រី
ថ្លៃណ្ហើយ កុំខឹង កុំខឹង កុំខឹង កុំខឹងនឹងបងណាអូនណ្ហើយ

បងហៅថាអូនៗ ព្រោះអូនក្មេងជាងបង ប្រហែលមុខផងដូចស្គាល់នួនល្អងនៅកន្លែងណា
យីស បងភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹងទាំងព្រឹករកនឹងមិនឃើញ

បើមិនតាមទេ កុំអោយតែជេរបង ផ្អើលមនុស្សទាំងពួង ច្រឡំនិងបងថាប្តីប្រពន្ធ
ឈ្លោះគ្នា អាសហា អាសហាអួយកុំខឹងបងណា បងថាលែងទេ
(ភ្លេងហើយច្រៀងមួយចប់ទៀត)


Leave a comment

បទ៖ ស្រណោះបំផុត


ចំណងជើង៖ ស្រណោះបំផុត
ច្រៀងដោយ៖ “ស៊ិន ស៊ីសាមុត” (ប្រុច្រៀង)
ទាញយកបទភ្លេង

យប់នេះ ចិត្តខ្ញុំយំស្រែកទាំងអស់សង្ឃឹម ភត្រាធ្លាប់តែរីកស្រស់ ញញឹមអី ឥឡូវប្រែជាក្រៀមក្រំអស់ហើយ
យប់នេះ ច័ន្ទ្រាក៏ប្រែជាអាប់រស្មី ពាក្យសម្បថក៏ប្រែជាគ្មានន័យ ព្រោះតែស្រីបំភ្លិចចោលក្តីស្នេហ៍
ទ្រូងចុកចាប់ឈឺផ្សាជានិច្ចភ្លេចមិនបានទេ ព្រោះស្នេហ៍ផ្លាស់ប្តូវភ្លាមៗ
ចិត្តស្រឡាញ់ស៊ូចាញ់គ្រាំគ្រៀមទ្រូងកកចុចឈាម ក្នុងនាមស្នេហ៍បរិសុទ្ធ
យប់នេះ ចិត្តខ្ញុំយំស្តាយស្រណោះបំផុត ស្តាយក្តីស្នេហាដំបូងបរិសុទ្ធ និងស្នេហាចុងក្រោយបង្អស់
(ភ្លេង ហើយច្រៀងពីរចប់ទៀត)


Leave a comment

បទ៖ កញ្ញាប៉ែតសិបគីឡូ


ចំណងជើង៖ កញ្ញាប៉ែតសិបគីឡូ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3443 (ទាញយកបទភ្លេង)

១» សមឬមិនសម រូបរាងក្រមុំខ្ញុំនេះ ក្រមុំពិសេស មិនចេះឈឺផ្តាស់ទេណា
មាឌអូនធំ មិនចាញ់ទេដំរីសា ខ្លាំងអស្ចារ្យ កញ្ញាប៉ែតសិបគីឡូ

២» បើបងបានមុំ ប្រៀបដូចជាឃ្មុំបានផ្កា កុំព្រួយឡើយណា ទៅណាមកណាអូនពរ
មាឌបងស្គម បងព្រមស្រឡាញ់ស្រីល្អ កុំមាត់ក អូនពរបងទៅរៀបការ

R» ប្រាក់អូនក៏មាន មាឌអូនក៏បាន កល្យាណស្រឡាញ់អូនទៅ ឬពៅខ្លាចអូនកាចពេក
អូនមិនកាចទេបង ថ្វីបើអូនមាឌធំចម្លែក ចិត្តល្អឯក បងអើយដណ្តឹងអូនទៅ

៣» បើបងគ្មានលុយ កុំធ្វើមុខស្អុយអញ្ជឹង នែ!ពៅព្រលឹង យកលុយអូនចាយក៏បាន
ថើបអូនមក ពន្លកម៉េចនៅតែអៀន ឬមិនហា៏ន បានជាបងងាកមុខចេញ


2 Comments

បទ៖ ចិត្តប្រឹងស្រឡាញ់


ចំណងជើង៖ ចិត្តប្រឹងស្រឡាញ់
ច្រៀងដោយ៖ “…” (ប្រុសច្រៀង)
ID: 3440 (ទាញយកបទភ្លេង)

១» បងស្រឡាញ់ៗតែអូន សូមស្រីស្ងួនកុំប្រែចិន្តា
នៅលើលោកនេះ មានតែជីវ៉ា រំដោះស្នេហាផុតពីទុក្ខបាន

២» បងស្រឡាញ់ៗស្រីស្មោះ សូមអូនកុំដោះ ចិត្តចេញពីស្នេហ៍
បងសូមអង្អែលច្រៀងបំពេ សូមតែមាសស្នេហ៍ កុំប្រែចិត្តថ្មី

R» អូនញញឹមប៉ព្រាយ រៀមសូមផ្ញើកាយ និងចិត្តភក្តី
សូមអោយតែអូន ព្រមប្រណី ស៊ូក្ស័យលើដៃស្រីហើយ

៣» ចិត្តសន្សំខំប្រឹងស្រឡាញ់ រៀមសុខចិត្តចាញ់ ចាញ់ព្រោះស្នេហា
ទោះរើបំរះ មិនឈ្នះវាសនា ទេវតាចារថា ស្រីគូនិងបង


3 Comments

បទ៖ ចាំអូនវិលវិញ


ចំណងជើង៖ ចាំអូនវិលវិញ
ច្រៀងដោយ៖ “…” (ប្រុសច្រៀង)
ID: 3439 (ទាញយកបទភ្លេង)

១» ពិភពស្នេហ៍ខ្ញុំ និងផ្ទៃមេឃពណ៌ ខៀវខ្ចីដូចថ្លៃនាងញញឹម
ពេលអូនឃ្លាតក្តីសង្ឃឹម ដូចភ្លៀងរលឹម ហើយមេឃប្រែងងឹត

២» ក្រោមសន្សើមសែនត្រជាក់ យើងទាំងពីរនាក់ រួមរ័កក្តីស្នេហ៍ស្និទ្ធ
យើងបានសច្ចាក្នុងចិត្ត ថាប្តូរជីវិត រួមរស់ជាមួយគ្នា

R» តែពេលនេះបងចំបែងឯកា ទឹកនេត្រាហូរទាំងទុក្ខ ព្រួយទោម្និញ

៣» ថ្ងៃនេះមេឃប្រែស្រឡះ បងសង្ឃឹមច្បាស់ ថាអូននឹងវិលវិញ
បងចាំទទួល ពិតពេញចាំពៅ វិលវិញរួមស្នេហ៍យើងជាថ្មី


Leave a comment

បទ៖ ចិត្តស្រីមិនខុសគ្នាទេ


ចំណងជើង៖ ចិត្តស្រីមិនខុសគ្នាទេ
ច្រៀងដោយ៖ “…” (ស្រីច្រៀង)
ID: 3438 (ទាញយកបទភ្លេង)

១» តើស្រីណាមិនចង់បាន ប្តីមានឡាន ប្តីមានឡាន មានវិឡាថ្មី
ឬប្តីធ្វើរដ្ឋមន្ត្រី មានប្លែកអ្វី ទោះស្រីខ្មែរសៀម ឡាវ

២» តើស្រីណាមិនចង់ខ្ពស់ មានកិត្តិយស មានកិត្តិយស ជាលោកជំទាវ
មានខ្ញុំបំរើបាវព្រាវ មានមិត្តមានភ្ញៀវ ខ្ញៀវខ្ញារអ្វីម៉្លេះទេ

R» តែបើនិយាយតាមត្រង់ គ្មានស្រីណាចង់ ធ្វើប្រពន្ធចុងគេ
វាមកពីកម្មបុព្វេ បានជាប្រែ ទៅជាបែបហ្នឹង

៣» ញាតិអើយកុំសើចកុំយំ ក្រែងធ្លាក់ចំ ប៉ះលើកូនចៅយើងមិនដឹង
កុំលួចសម្លក់សម្លឹង រឿងបែបហ្នឹង គឺជារឿងជីវិត


Leave a comment

បទ៖ កុំធ្វើបាបបង


ចំណងជើង៖ កុំធ្វើបាបបង
ច្រៀងដោយ៖ “…” (ប្រុសច្រៀង)
ID: 3436 (ទាញយកបទភ្លេង)

១» យកដៃអោបទ្រូង បេះដូងរន្ធត់ ទ្រូងញាប់ញ័រចំប្រប់ បង្កប់រឿងអាថ៌កំបាំង
ព្រះពាយ បក់បោកមកយ៉ាងខ្លាំង វិញ្ញាណភាំង បាំងសេចក្តីបំណង

២» អើតតាមបង្អូច លួចសម្លឹងឆ្ងាយ អកមួយគូសប្បាយ រីករាយនៅលើបង្គង
ថ្នាក់ថ្នមលួងលោមអូនបង ប្លែកតែនួនល្អង បែខ្នងចោលបងឯកា

R» កុំធ្វើបាបបង ក្រែងពៀរវាឆ្លងណាមុំ ទុកអោយរូបខ្ញុំ មានទ្រនំផងណា
បើអូនមានថ្មី ចរណៃតាំងចិន្តា កុំប្រាប់អ្នកណា រឿងស្នេហាអតីត

៣» ក្នុងមួយជាតិនេះ ខ្ញុំខុសអស់ហើយ សូមផ្សងកើតជាតិក្រោយ អោយជួបស្នេហ៍មានសេរី
បើសិន ស្នេហ៍យើងមាននិស្ស័យ ជាតិណាក្តី ចាប់ដៃគ្នាលុះអវសាន្ត


Leave a comment

បទ៖ រូបខ្ញុំអ្នកក្រ


ចំណងជើង៖ រូបខ្ញុំអ្នកក្រ
ច្រៀងដោយ៖ “…” (ប្រុសច្រៀង)
ID: 3434 (ទាញយកបទភ្លេង)

រូបខ្ញុំអ្នកក្រ ប្រឹងត្រដររស់ អាប់អស់កិត្តិយស កេរ្តិ៍ឈ្មោះអប្រិយ
វណ្ណៈតូចទាប គ្មានសិទ្ធហាស្តី ខុសពីចរណៃ អ្នកមានទ្រព្យា

ស្រវ៉ាចាប់ផ្កាយ ក្លាយជាអ្នកទោស ស្នេហ៍គ្មានកំហុស ព្រោះពាក្យសន្យា
បណ្តាំពីអូន រៀបមង្គលការ ស្រាប់តែវេរា ធ្លាក់ក្នុងរុណ្តៅ

រឿងរ៉ាវក្តីស្នេហ៍ ប្រែប្រួលអស់ហើយ សល់តែចំលើយ ចុចស្នាមដំបៅ
ហេតុតែខ្លួនក្រ ប្រៀបដូចមនុស្សខ្លៅ កម្មកាចអាស្រូវ បក់បោកវាសនា

ទ្វីបលោកអប្រិយ ផ្តន្ទាខ្ញុំម៉្លេះ អ្នកតាមឈ្នានីស គ្មានពិចារណា
ព្រោះតែក្តីស្នេហ៍ ឆ្ងាយដូចចន្ទ្រា័ បានត្រឹមគ្រាំគ្រា ស្នេហ៍ត្រូវខ្ចាត់ព្រាត់


Leave a comment

បទ៖ អ៊ុំទូកឆ្លងព្រែក


ចំណងជើង៖ អ៊ុំទូកឆ្លងព្រែក
ច្រៀងដោយ៖ “…” (ប្រុសស្រីច្រៀង)
ID: 3433 (ទាញយកបទភ្លេង)

ប..អ៊ុំទូកឆ្លងព្រែកស្តាប់ខ្វែក ស្រែកយំឆ្លងទួល
ស..ស្រែកយំឆ្លងទួល អីយ៉ាស់!ក្រមុំព្រួលៗ
យំជ្រួលព្រោះចង់បានប្តី ដើមអំពិលស្លឹកលាស់ខៀវខ្ចី
ត្រីក្រាញ់ភិតភ័យ ព្រោះខ្លាចទឹករីង នាងក្រមុំសៅកែ សាច់សទាស់តែឈ្មោះព្រីង
ស..បើស្រឡាញ់សូមកុំហៅមីង ទំពាពោតលីង ស្រួលជាងផ្លែអាយ
បស…បើស្រឡាញ់ សូមកុំហៅមីង ទំពាពោតលីង ស្រួលជាងផ្លែអាយ
ស..អេ!ស្មានខុសទេបង ទងវងដូចចេកនួនក្លាយ
ប..ដូចចេកនួនក្លាយ
ស..នែ! ប្រយ័ត្នបានគេ មុខតែអ្នកបងនឹកស្តាយ ខ្ញុំក្រមុំមិនមែនមេម៉ាយ
មិនហ៊ានផ្ញើកាយ ព្រោះខ្លាចខកប្រាណ ខ្ញុំមិនស្រឡាញ់ទេ បងអ្ហើយកុំទាន់អាលស្មាន
បស…ជើងខោធំ រាងដើរដូចព្រាន មានប្រាក់រាប់លាន គួរប្រថុយទៅ
ជើងខោធំរាងដើរដូចព្រាន មានប្រាក់រាប់លាន គួរប្រថុយទៅ
ស..នែ!អ្នកប្រុសរូបស្អាត ប្រមាថសេចក្តីស្នេហា
ប..សេចក្តីស្នេហា
ស…អាងតែរូបល្អ អូនក្រអូនមិនត្រូវការ
ប…អូនល្អណាស់ ប្រៀបបានបុប្ជា បងស៊ូរក្សាលុះគ្រាអវសាន្ត
ស…បើពិតដូចពាក្យបង អូនស្មោះសូមប្រគល់ប្រាណ
បស…ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ
ប្រថុយទៅ លោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ
(ភ្លេងហើយច្រៀងមួយចប់ទៀត)


Leave a comment

បទ៖ ពេលដែលអូនឃ្លាតទៅ


ចំណងជើង៖ ពេលដែលអូនឃ្លាតទៅ
ច្រៀងដោយ៖ “ស៊ីន ស៊ីសាមុត” (ប្រុសច្រៀង)
ID: 3432 (ទាញយកបទភ្លេង)

ពេលដែលអូន ឃ្លាតទៅ ក្លែបក្លិនដែលជាប់នៅ បងថ្នមរក្សា
ទ្រូងកើតទុក្ខរាល់ថ្ងៃ មិនអោយបាត់រស្មី នៃក្តីស្នេហាអូននិងបង
ពាក្យផ្អែមធ្លាប់ឆ្លើយឆ្លង បងស្រមៃ នឹកៗគ្រប់វេលា

ឃ្លាតអូនមួយថ្ងៃ និស្ស័យមួយឆ្នាំ បងគេងរង់ចាំៗ ថ្ងៃវិលវិញ
ដួងចិត្តទន្ទេញៗហើយនឹក នឹកអូនរាល់ថ្ងៃ គ្មានផ្លាស់ក្រឡះ ចិត្តបានទេថ្លៃ
បងព្រួយៗ រីងរៃព្រោះស្នេហា ជីវ៉ាតើអូនព្រួយ ដូចបងដែរឬ បងឈឺ ព្រោះបងនឹកៗម៉្លេះទេ

ប្រាប់ៗមកព្រលឹងប្រាប់មក បងទន្ទឹងចាំដំណឹងស្នេហ៍ ជាតិនេះមិនភ្លេចទេក្តីស្នេហ៍
ក្នុងលោកីយ៍ស្រីហើយនិងបង ចាំៗអូនវិលវិញពីពេលនេះ តទៅបងឃ្លាតស្នេហ៍ស្នង បងហើយនិងអូន

ឃ្លាតអូនមួយថ្ងៃ និស្ស័យមួយឆ្នាំ បងគេងរង់ចាំៗ ថ្ងៃវិលវិញ
ដួងចិត្តទន្ទេញៗ ហើយនឹក នឹកអូនរាល់ថ្ងៃគ្មានផ្លាស់ ក្រឡះចិត្តបានទេថ្លៃ
បងព្រួយៗ រីងរៃព្រោះស្នេហា ជីវ៉ាតើអូនព្រួយ ដូចបងដែរឬ បងឈឺ ព្រោះបងនឹកៗម៉្លេះទេ

ប្រាប់ៗមកព្រលឹងប្រាប់មក បងទន្ទឹងចាំដំណឹងស្នេហ៍ ជាតិនេះមិនភ្លេចទេក្តីស្នេហ៍
ក្នុងលោកីយ៍ស្រីហើយនិងបង ចាំៗអូនវិលវិញពីពេលនេះ តទៅបងឃ្លាតស្នេហ៍ស្នង បងហើយនិងអូន