ឯកសារត្រៀមប្រឡងថ្មីៗ
ខែកក្កដា 28, 2010 បញ្ចេញមតិ
សូមចូលទៅកាន់ប្លុក http://exam2kmodern.wordpress.com/ ដើម្បីទទួលបាន ឯកសារថ្មីៗសម្រាប់ត្រៀមប្រឡងពីខ្មែរម៉ូដឺន សម្រាប់ថ្ងៃនេះ។
ជនជាតិខ្មែរនាសម័យបច្ចេកវិទ្យា
ខែកក្កដា 28, 2010 បញ្ចេញមតិ
សូមចូលទៅកាន់ប្លុក http://exam2kmodern.wordpress.com/ ដើម្បីទទួលបាន ឯកសារថ្មីៗសម្រាប់ត្រៀមប្រឡងពីខ្មែរម៉ូដឺន សម្រាប់ថ្ងៃនេះ។
ខែកក្កដា 28, 2010 បញ្ចេញមតិ
ពុទ្ធមណ្ឌលព្រឹទ្ធាចារ្យហ៊ុន នាង និងឧទ្យានសុបិនចំការព្រីង ដែលជាទីរមណីយដ្ឋានបែបព្រះ ពុទ្ធសាសនាស្ថិតនៅក្នុងភូមិចេ្រស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឧប្បត្តិកឡើងក្រោមការខិតខំយ៉ាងយកចិត្តទុកដាក់ របស់ឧកញ៉ាទ្រី ហេង ជាម្ចាស់វិនិយោគទុនលើ ផ្ទៃដីទំហំប្រមាណ៨ហិកតា ឲ្យមានសោភណ្ឌភាពសម្រស់បែបរមណីយដ្ឋានកែឆ្នៃមានខ្យល់អា កាសត្រជាក់បរិសុទ្ធអម ដោយផ្ទៃទឹកថ្លាឈ្វេង មើលទៅដូចមិនមែនជាស្នាដៃរបស់មនុស្សយើង។
បច្ចុប្បន្នរមណីយដ្ឋានទាំង២បាននិងកំពុងទាក់ទាញភ្ញៀវទេសចររាប់ ម៉ឺននាក់ ពិសេសអ្នករស់នៅ ក្នុងក្រុងភ្នំពេញ ចូលមកកំសាន្តលំហែកាយនាពេលចុងសប្ដាហ៍ និងថ្ងៃសំរាកផ្សេងៗ។
នៅពេលទៅដល់ទីតាំង ខាងលើ ភ្ញៀវទេសចរទាំងអស់ពិតជាបាត់អស់នូវភាពនឿយហត់ ដោយបានឃើញនូវរមណីយដ្ឋានកែឆ្នៃបែបធម្មជាតិយ៉ាងប្រណីត ជាមួយនឹងខ្លោងទ្វារយ៉ាងអស្ចារ្យ ដែលមានរូបព្រះកេសព្រះព្រហ្មមុខ៤ញញឹមយ៉ាងស្រស់ស្រាយហាក់រីករាយ ទទួលស្វាគមន៍ នៃការ មកដល់របស់បណ្ដាភ្ញៀវទេសចរទាំងឡាយ។ ក្រោយពីចូលផុតខ្លោងទ្វារបន្តិចភ្ញៀវទេសចរទាំងអស់ ប្រាកដជាមានការភ្ញាក់ផ្អើលជាមួយទិដ្ឋភាពដ៏ស្រស់បំព្រងនៃទី រមណីយដ្ឋាន បែបព្រះពុទ្ធសាសនា ទី១ គឺពុទ្ធមណ្ឌលព្រឹទ្ធាចារ្យហ៊ុន នាង ដែលសង់នៅលើផ្ទៃដីទំហំប្រមាណ២ហិកតា។ នៅក្នុងប្រា សាទកំពូល៣នេះផងដែរ គេឃើញមានរូបសំណាកនៃព្រះពុទ្ធអង្គយ៉ាងធំមួយព្រះអង្គធ្វើអំពី ថ្មកែវ មានកំពស់៣.៨ម៉ែត្រ និងបណ្ដោយព្រះភ្នែន២.៦ម៉ែត្រសង់អំពីថ្មកែវ ជាពិសេសនៅក្នុងបរិវេណនៃ ពុទ្ធមណ្ឌលនេះមានសំណង់ស្ថាបត្យកម្មជាច្រើនដែលបានបញ្ជាក់ពីទី កន្លែងគោរពសក្ការៈ របស់ប្រ ជាពុទ្ធបរិស័ទ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងបែបហិនយានផង និងមហាយានផង។ នៅក្នុង ពុទ្ធមណ្ឌលនេះគេសង្កេតឃើញមានរូបដិមាជាព្រះពុទ្ធរូប ជាព្រះនាងគង់ស៊ីអ៊ីម ព្រះអង្គប្រក់នាគ និងមានប្រាសាទព្រះនាងលាវ យី ផងដែរ។ លើសពីនេះគេឃើញមានរូបចម្លាក់ និងគំនូរដែល និយាយពីដំណើរជីវិតនៃការសាងព្រះធម៌របស់ព្រះពុទ្ធក្នុងលក្ខណៈជា ចម្លាក់ផុសជាមួយនឹងម្លប់ដ៏ ត្រជាក់របស់ដើមឈើហូបផ្លែនិងម្លប់ឫស្សី ដែលដុះនៅប្របមាត់ស្រះស្រង់សមជាទីកន្លែងកសាងធម៌សមាទានសីល៕
ដកស្រង់អត្តបទពីទាំងស្រុងពី កាសែតរស្មីកម្ពុជា
ខែកក្កដា 20, 2010 បញ្ចេញមតិ
ប្លុកខ្មែរម៉ូដឺនទាំងអស់នឹងដំណើរការផ្សាយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០នេះតទៅ។ នៅពេលនេះ យើងកំពុងតែរៀបចំបញ្ចូលព័ត៌មានផ្សេងៗ តាមមុខងារប្លុករៀងៗខ្លួន។
ខែកក្កដា 20, 2010 1 មតិ
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!