រលកសំឡេង លើកញ្ចក់ទូរទស្សន៍ស៊ីធីអិន
នៅរៀងរាល់រាត្រីថ្ងៃចន្ទ និងអង្គារ វេលាម៉ោង១៩និង៣០នាទី ដល់ ម៉ោង២០និង១៥នាទី លើកញ្ចក់ទូរទស្សន៍ស៊ីធីអិន លោកអ្នកនឹងបាន ឃើញខ្សែភាពយន្តភាគខ្មែរ រឿង “រលកសំឡេង” ដែលមានសរុប៥០ ភាគរបស់ខ្មែរមេគង្គ។
នៅក្នុងសាច់រឿងទាំងមូល គឺផ្ដោតសំខាន់នៅឯស្ថានីយ៍វិទ្យុខ្មែរ-មេគង្គ ពីបញ្ហាបុគ្គលិកនីមួយៗ និងការផលិតកម្មវិធីវិទ្យុរបស់ខ្លួនឱ្យ សម្បូរបែប និងតម្រូវចិត្តប្រិយមិត្តអ្នកស្ដាប់។ លើសពីនេះទៅទៀត ខ្សែ ភាពយន្តភាគនេះ ជាខ្សែភាពយន្តដំបូងបំផុតនៅកម្ពុជា ដែលបាន និយាយអំពីជនជាតិខ្មែរអ៊ីស្លាម។
ខ្សែភាពយន្ត រលកសំឡេង នេះ បានប្រមូលផ្ដុំទៅដោយតារាល្បី ៗ ជាច្រើនរូបដូចជា លោក ទេព រិន្ទដារ៉ូ, លោក ម៉េង ប៊ុនឡូ, លោក ស៊ន កាយ៉ាឌី, ព្រមជាមួយតារាល្បីៗជាច្រើនរូប។



