
សម្រាប់សប្ដាហ៍ដំបូងនេះ យើងខ្ញុំសូមលើកមុខម្ហូបមួយមុខ មក ចែកជូនមិត្តអ្នកអានទាំងអស់គឺ ត្រីបំពងជូរអែម។ សូមរីករាយអាន គ្រឿងផ្សំ និងរបៀបផ្សំដោយមេត្រី ដើម្បីយកទៅធ្វើសម្រាប់ចម្អិនក្នុង គ្រួសារ។
គ្រឿងផ្សំ
– ត្រីទាំងមូល ម្សៅមី និងប្រេងឆា តាមចំណូល ចំណង់
– ម្ទេស ៥ គ្រាប់
– ខ្ទឹមស ១/៤ ពែង
– ទឹកអំពិល ៣ ស្លាបព្រា
– ទឹកម្ទេស តាមចំណូល ចំណង់
– ស្ករត្នោត ១/៤ ពែង
– ទឹកត្រី ១/៤ ពែង
– ស្លឹកជីវ៉ាន់ស៊ុយ តាមចំណូល ចំណង់
វិធីធ្វើ
ដំបូងត្រូវកោសស្រកាត្រី ហើ្យលាងទឹកឱ្យបានស្អាត ទើបយកត្រី នោះទៅប្រឡាក់នឹងម្សៅមី ហើ្យយកវាទៅបំពងនឹងប្រេងឆា ដោយប្រើ ភ្លើងក្ដៅរហូតត្រីនោះឆ្អិនល្អមានពណ៌មាស ទើបត្រឡប់ទៅម្ខាងទៀត។ ពេលឆ្អិនល្អហើ្យ ទើបដួសទុកមួយកន្លែង ដើម្បីឱ្យស្រក់ប្រេងសិន។ ចំណែកខ្ទឹមស និងម្ទេសត្រូវចិញ្ច្រាំ ហើ្យយកវាលីងជាមួយប្រេងឆា ទុករហូតដល់ឈ្ងុយ ទើបយកស្ករត្នោត ទឹកត្រី ទឹកអំពិល ទឹកម្ទេស ដាក់ចូលកូរបញ្ចូលគ្នាឱ្យសព្វ ទុកឱ្យឡើងស្អិតល្អ ទើបយកវាចាក់ពីលើត្រីចៀនដែលទុកនោះ ដោយការរោយស្លឹកជីវ៉ាន់ស៊ុយ និងម្ទេសពីលើជាការស្រេច។
ក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេអាចកែច្នៃធ្វើក្រូច ង៉ាំង៉ូវ បានយ៉ាងឆ្ងាញ់ពិសារ។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈ លាយ ស្ករស ឬជ្រក់ស្ងោមាន់ ស្ងោរជើងជ្រូក…។ល។ តើរបៀបធ្វើក្រូច ង៉ាំង៉ូវ បែបណាខ្លះ?។ របៀបធ្វើក្រូចង៉ាំង៉ូវសម្រាប់មេផ្ទះទាំងឡាយដូចខាងក្រោម នេះ។
១. ធាតុផ្សំ
- ក្រូចឆ្មារទុំល្មមចំនួន ៥គីឡូក្រាម
- អំបិលចំនួនកន្លះស្លាបព្រា
- ស្ករសចំនួន ២គីឡូក្រាម
២. របៀបធ្វើ
- ក្រូចឆ្មារទុំយកមកលាងទឹកឱ្យបានស្អាត
- ដាំទឹកឱ្យពុះ រួចយកក្រូចឆ្មារមកដាក់ចូលក្នុងទឹករក្សាទុកឱ្យបាន ២ទៅ៣នាទី ចាំស្រង់ដាក់ក្នុងកញ្ច្រែងយកទៅហាលថ្ងៃឱ្យទន់។ យើងអាចច្របាច់ផ្លែក្រូចឆ្មារពីម្ខាងទៅជិតដល់ម្ខាងទៀតបាន។
- យកស្ករ និងអំបិលទៅលាយចូលគ្នា រួចយកមកច្របល់ជាមួយ ក្រូចឆ្មារឱ្យបានសព្វ បន្ទាប់មកយកទៅតម្រៀបគ្នាដាក់ក្នុងកែវ។
- ការតម្រៀបក្រូចឆ្មារដាក់ក្នុងកែវ គឺធ្វើយ៉ាងណាកុំឱ្យពេញហៀរ ដល់គម្របមាត់កែវ គឺរក្សាទុកប្រមាណជាមួយថ្នាំងដៃ ដើម្បីឱ្យ ក្រូចចេញទឹកមកពេញល្មមៗ។
- បន្ទាប់មកគ្របកែវឱ្យជិត រួចយកទៅហាលថ្ងៃ ដើម្បីឱ្យក្រូចង៉ាំង៉ូវ ឆាប់ឆ្អិន ឆាប់បរិភោគបាន មិនមានជាតិហាង។ ការហាលមាន រយៈពេល ពី៥ ទៅ៧ថ្ងៃ ក្រោយមកយកមករក្សាទុកនៅក្នុងម្លប់ រហូតដល់១៥ថ្ងៃ ទៅ១ខែ ទើបអាចយកទៅហូបបាន។
៣. កំណត់សម្គាល់
- ការធ្វើក្រូចង៉ាំង៉ូវរបៀបនេះ យើងអាចរក្សាទុកបានយូររហូតដល់ រយៈពេល១ ទៅ២ឆ្នាំ។
- គេអាចប្រើប្រាស់ក្រូចង៉ាំង៉ូវ បានទាំងទឹក បានទាំងសាច់។
- ចំពោះសាច់ក្រូចវិញ គឺមានលក្ខណៈដូចដំណាប់ក្រូចឆ្មារដែរ។
ដកស្រង់ចេញពី ទស្សនាវដ្ដី ចន្ទរះ លេខ២០
ទោះជាប្រដាប់ភេទរបស់បុរស មិនមាននូវលក្ខណៈស្មុគស្មាញច្រើនដូចប្រដាប់ភេទរបស់ស្ត្រីក៏ដោយ ក៏ត្រូវតែមានអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានបញ្ហាដល់សុខភាព។ ការធ្វើអនាម័យមានចំណុចមួយចំនួនដូចជា៖
– លាងលិង្គថ្នមៗ ជារៀងរាល់ថ្ងៃជាមួយទឹក ដោយមិនប្រើប្រាស់សាប៊ូទេ។ ហើ្យថ្នាំសម្លាប់មេរោគ ឬថ្នាំបំបាត់ក្លិន អាចត្រូវការនៅពេលខ្លះតែប៉ុណ្ណោះ។
– ធូលីអាចប្រមូលផ្ដុំទៅជាក្អែល ដែលនៅក្រោមស្បែកលិង្គ។ ទាញស្បែកក្រោមលិង្គចុះក្រោមដោយថ្នមៗ ហើ្យលាងសម្អាតចុង ឬក្បាលលិង្គ។ មានលក្ខណៈងាយស្រួលនៅក្នុងការសម្អាតបែបនេះ នៅពេលដែលលិង្គមិនមានការឡើងរឹង។
– នៅពេលលាងសម្អាតនៅក្រោយពេលបត់ជើងធំរួចនោះ ត្រូវតែលាងវាតាមទម្រង់ប្រអប់ដៃ គឺចេញពីលិង្គទៅផ្នែកខាងក្រោយ ធ្វើដូច្នេះដើម្បីការពារទប់ស្កាត់ក្នុងការឆ្លងមេរោគ។
– ផ្លាស់ប្ដូរខោទ្រនាប់ឱ្យបានទៀងទាត់ (យ៉ាងហោចណាស់មួយ ក្នុងមួយថ្ងៃ) ហើ្យចៀសវាងទុកខោទ្រនាប់ឱ្យស្ងួតដោយឯងៗ។
– សម្អាតខោទ្រនាប់ដោយប្រុងប្រយ័ត្ន ដើម្បីធានាថាលោកអ្នកបានសម្អាតសាប៊ូចេញអស់។
– ហាលខោទ្រនាប់នៅក្រោមពន្លឺព្រះអាទិត្យ ព្រោះកម្ដៅថ្ងៃអាចសម្លាប់មេរោគបាន។
ដកស្រង់ និងកែសម្រួលពី ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
ពេលគិតមិនចេញ ទាល់គំនិត លោកអ្នកមានអារម្មណ៍ថា ពេលធ្វើ ការងារយូរហួសហេតុ អារម្មណ៍ទាំងនេះអាចមកពី លោកអ្នកគេងមិន លក់ មិនបានស្កប់ស្កល់។
បើតាមការសិក្សាស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ ហ្វ្ល័ររីដា (University of Florida) បានរកឃើញថា អ្នកដែលគេងមិនលក់ មិន បានគ្រប់គ្រាន់ មានផលប៉ះពាល់ដល់ការងារច្រើនជាង អ្នកដែលគេងលក់ស្កប់ស្កល់ ជាពិសេស គឺស្ត្រីដែលគេងមិនឆ្អែត តែងតែមានអាការៈ ខ្សោយកម្លាំងជាងបុរស។ ដូច្នេះ អ្នកជំនាញបានធ្វើការណែនាំ ឱ្យ មនុស្សស្ថិតនៅក្នុងវ័យធ្វើការងារ គេងលក់ឱ្យបានយ៉ាងតិចបំផុតគឺ ៦ ទៅ៧ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយ និងគំនិតបានស្ដារលក្ខណៈខ្លួនឯង ខួរក្បាលស្រស់ថ្លា ឆ្លាតវៃ។
Welcome to WordPress.com. This is your first post. Edit or delete it and start blogging!