ការវិវឌ្ឍគួរឲ្យកត់សម្គាល់នៃប្រពៃណីបូជាសព

នៅអង្គរនៅសល់ទំនៀមបុរាណច្រើនយ៉ាង ប៉ុន្តែទំនៀមទាំងនេះកំពុងត្រដរខ្យល់។ កត្តាសេដ្ឋកិច្ច និងសង្គមធ្វើឲ្យទំនៀមលើកសពបូជារួមគ្នានៅអង្គរដែលមានតឹកតាងហោចណាស់តាំងពីស.វទី១៧ ប្រឈមនឹងបាត់បង់នាពេលដ៏ខ្លីខាងមុខ។ នៅអង្គរទំនៀមបុណ្យសពមាន២ដំណាក់កាល។ តាមទំនៀមរៀងមក កាលណាមានអ្នកស្លាប់គេចំណាំយកសពទៅបញ្ចុះមួយរយៈកាល ២ទៅ៣ឆ្នាំ ឬលើសពីនេះក៏មាននៅតាមគោកខ្មោចដែលជាសម្បត្តិរួមរបស់ភូមិ។ ដល់ដំណាក់បន្ទាប់ពេលគ្រួសារមានធនធានសមរម្យ ទើបគេលើកយកមកបូជារួមគ្នាយ៉ាងឱឡារឹក មានចាក់ចេក ភ្លេងពិណពាទ្យ រោងបុណ្យតុបតែងលំអភ្ញីផ្កា អុជកាំជ្រួចគួរសប្បាយគាប់ភ្នែកប្រដូចស្ថានសួគ៌ាល័យ។[1] ការប្រតិបត្តិទំនៀមទាំងនេះឆ្លុះបញ្ចាំងពីវប្បធម៌ដែលបន្តមកតាំងពីសម័យបុរាណរៀងមក និងការប្រឹងថែរក្សារបស់សហគមន៍។ សិលាចារឹកប្រាសាទវត្តអធ្វាដែលអ្នកស្រាវជ្រាវជឿថានៅស.វទី១៧ និយាយពីព្រះសង្ឃព្រះនាមថា…

ហៅព្រលឹងអ្នកនាគ

ខាងក្រោមនេះគឺជាពាក្យសូត្រហៅព្រលឹងនាគ ដែលគេសូត្រក្នុងពិធីបំបួសនាគ។ ខ្ញុំចម្លងចេញពីក្បួនរៀបពិធីរបស់លោកអាចារ្យ បឹង សាន នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ គាត់មានចិត្តសប្បុរសផ្តល់ឯកសារនេះឲ្យមកខ្ញុំថតចម្លង ទុកជាប្រយោជន៍ប្រើការសម្រាប់ការស្រាវជ្រាវនាថ្ងៃខាងមុខ។ នៅខាងក្រោមនៃពាក្យសូត្រមានឈ្មោះ ចេក ទំនងជាអ្នកចម្លងតចេញពីក្រាំង ឬសាត្រាជូនមកលោកអាចារ្យ បឹង សាន សម្រាប់ប្រើពេលមានពិធីបំបួសនាគ។ ថ្ងៃខែឆ្នាំចម្លងក៏មានបញ្ជាក់ក្នុងនោះស្រាប់។ ខ្ញុំរក្សាពាក្យពេចន៍ដើមទាំងអស់…

ភ្លេងគ្រឹម៖ ទម្រង់ភ្លេងការមួយបែប

«ភ្លេងគ្រឹម»ជាទម្រង់ភ្លេងសម្រាប់កំដរក្នុងពិធីមង្គលការដែលតែងប្រទះឃើញក្នុងខេត្តសៀមរាប។ សព្វថ្ងៃ ភ្លេងការនេះប្រើឧបករណ៍ដូចជា ស្គរ, ទ្រសោ, តាខេ និងប៉ីអ។ តែជាង២០ឆ្នាំមុន គេប្រើឧបករណ៍ដូចជា ស្គរ, ទ្រខ្សែ៣, ចាប៉ីដងវែង និងប៉ីអ។ សាច់ភ្លេងគ្រឹមនេះស្រដៀងនឹងភ្លេងអារក្ស ឬភ្លេងលៀងមេមត់ដែរ ត្បិតប្រើឧបករណ៍ភ្លេងដូចគ្នា ហើយបទភ្លេងគ្រឹមខ្លះក៏អាចយកទៅលេងក្នុងពិធីលៀងមេមត់បាន។ ចំណែកឯការហៅឈ្មោះថា ភ្លេង«គ្រឹម»ប្រហែលមកពីសម្លេងស្គរពេលទះនោះឯង ត្បិតក្នុងចំណោមឧបករណ៍សម្រាប់លេងទាំងប៉ុន្មាននោះ…

វត្តអារាម និងបេតិកភណ្ឌអង្គរ

ខេត្តសៀមរាបមានសក្តានុពលបុរាណវិទ្យាខ្ពស់ ត្បិតធ្លាប់ជាអតីតរាជធានីធំមួយនៅសម័យបុរាណដែលយើងសព្វថ្ងៃស្គាល់ថា ក្រុងអង្គរ។​ នៅឆ្នាំ១៩៩២ អង្គរបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលធ្វើឲ្យអង្គរមានការជ្រោមជ្រែងពីមជ្ឈដ្ឋាននានា និងមានភាពល្បីល្បាញថ្នាក់អន្តរជាតិ។ ផ្ទៃដីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរមានសរុប៤០១គីឡូម៉ែត្រការ៉េ។ ក្រៅពីសក្តានុពលបុរាណវិទ្យា អង្គរមានមនុស្សរស់នៅ និងមានរចនាសម្ព័ន្ធសង្គមសម្រាប់គាំទ្រដល់ការរស់នៅរបស់ប្រជាជនទាំងនោះ។ ក្នុងនោះគឺវត្តអារាម។ ក្នុងតំបន់អង្គរ បើគិតក្នុងក្របខណ្ឌនៃតំបន់ការពារទី១ និងទី២នៃឧទ្យានអង្គរមានវត្តចំនួន៣៥ (សូមមើលផែនទី)។ វត្តទាំងនេះតាំងទីជាមួយប្រាសាទបុរាណ ដែលនេះជាការពុំចម្លែកឡើយ ព្រោះថាវត្តទាំងអម្បាលនេះខ្លះសឹងកើតតាំងពីសម័យកណ្តាលពោលគឺពីស.វទី១៥ទៅស.វទី១៨។ នៅសម័យកណ្តាលនេះមានភស្តុតាងជាច្រើនទាំងសិលាចារឹក និងការកែប្រែប្រាសាទបុរាណ…

ការសង្កេតសាច់រឿងនៅហោជាងខាងកើតប្រាសាទបាគង

តាមការសិក្សាលើសិលាចារឹកដែលរកឃើញនៅប្រាសាទនោះផ្ទាល់ អ្នកស្រាវជ្រាវអាចដឹងថា ព្រះបាទឥន្ទ្រវម៌្មនទី១ជាក្សត្រដែលបានសាងសង់ប្រាសាទបាគង ប្រាសាទព្រះគោ និងបារាយណ៍ឥន្ទ្រតដាក នៅក្នុងស.វទី៩នៃគ.ស។ ប៉ុន្តែការសិក្សាលើសិល្បៈនាំឲ្យគេជឿថា ក្តីនៅលើកំពូលពីរាមីតនៃប្រាសាទបាគងធ្លាប់មានការជួសជុលកែប្រែ ឬសាងសង់បន្ថែមនៅស.វទី១១-១២នៃគ.ស។[1] ក្តីនោះមានហោជាងខាងជើងខាងត្បូង និងខាងលិចនិយាយអំពីជាតិរបស់ព្រះនារាយណ៍ ប៉ុន្តែនៅខាងកើតបែរជាឆ្លាក់រឿងអំពីព្រះឥសូរទៅវិញ។ ការវិភាគផ្នែកសិល្បៈ ប្រាង្គខាងលើពីរាមីតសង់ក្រោយដែលមានសិល្បៈរចនាបថបាពួន និងអង្គរវត្ត ដែលរចនាបទសិល្បៈបែបនេះស្ថិតក្នុងស.វទី១១-១២នៃគ.ស។ នៅកំលុងពេលនោះមានការស្ថាបនាប្រាសាទ និងប្រតិមាធំៗនៃព្រះនារាយណ៍គួរកត់សម្គាល់។ បានសេចក្តីថាក្នុងរយៈកាលនោះ ការគោរពលើព្រះនារាយណ៍ខ្លាំងក្លាគ្រាន់បើដែរដូចយើងឃើញប្រាសាទបាពួនមានទេពកថាព្រះនារាយណ៍ជាហូរហែ…

#ICH

A good example of how intangible heritage is being transmitted to the next generation. To ensure that heritage will be…

ការគ្រប់គ្រងបេតិកភណ្ឌអង្គរក្នុងបរិបទដីថ្លៃ

វិស័យទេសចរណ៍ តម្រូវការអភិវឌ្ឍលំនៅដ្ឋាន និងសហគ្រាសនានាធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់។ ដូចសព្វថ្ងៃនេះ បើទោះជាបញ្ហាកូវីដ-១៩បន្ថយល្បឿនសេដ្ឋកិច្ចស្ទើរគ្រប់ផ្នែក តែវិស័យដីធ្លីហាក់រក្សាលំនឹងបានយ៉ាងល្អ។ តម្លៃដីធ្លីដែលបានកើនឡើងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យបេតិកភណ្ឌជួបការប្រឈមក្នុងការអភិរក្ស ហើយដែលពេលខ្លះត្រូវគេមើលឃើញថាការគ្រប់គ្រងបេតិភណ្ឌជាឧបសគ្គនៃការអភិវឌ្ឍ។ អត្ថបទនេះបង្ហាញអំពីផលប៉ះពាល់មកលើបេតិកភណ្ឌក្នុងខេត្តសៀមរាបដោយសារការអភិវឌ្ឍវិស័យដីធ្លី។ បេតិកភណ្ឌ ឬមរតក បេតិកភណ្ឌសំដៅវត្ថុដែលបន្សល់ពីមនុស្សជំនាន់មួយទៅមួយ ដែលជាទូទៅ ខ្មែរស្គាល់ថា«មរតក»។ តាមពិតនោះ «បេតិកភណ្ឌ» និង «មរតក» មានន័យដូចគ្នា។ ប៉ុន្តែទីនេះខ្ញុំយកពាក្យ«បេតិកភណ្ឌ»មកប្រើជាពាក្យគន្លឹះ…