វាលអាល័យស្នេហ៍ ខែមិថុនា 14, 2008
Posted by រចនា in ម៉ៅ សំណាង.15 comments
វាលអាល័យស្នេហ៍ វគ្គ 5
វាលអាល័យស្នេហ៍ វគ្គ 6
វាលអាល័យស្នេហ៍ វគ្គ 7
វាលអាល័យស្នេហ៍ វគ្គ 8
វាលអាល័យស្នេហ៍ វគ្គ 9
វាលអាល័យស្នេហ៍ វគ្គ 10
វាលអាល័យស្នេហ៍ វគ្គ 11
វាលអាល័យស្នេហ៍ វគ្គ 12
ទស្សនៈជុំវិញការអានសៀវភៅ ខែមីនា 1, 2008
Posted by រចនា in ទស្សនៈទូទៅ.20 comments
ខ្ញុំពុំធ្លាប់ចាប់អារម្មណ៍ទេថា ពេលមានមនុស្សម្នាក់ចង់មកខ្ចីសៀវភៅរបស់យើង, ហេតុអីក៏គេសួរយើងថា “យើងអានចប់ហើយឬនៅ?” ទើបតែពេលនេះទេដែលខ្ញុំយល់, យោបល់ខ្ញុំគឺ “មនុស្សភាគច្រើនឱ្យតម្លៃលើការអានសៀវភៅឱ្យចប់”។ ចំពោះខ្ញុំ, ពួកគេនៅមិនទាន់យល់ច្បាស់ពីតម្លៃនៃការអានសៀវភៅ ថាតើការអានសៀវភៅពិតប្រាកដនោះ វារបៀបណានៅឡើយទេ។
ខ្ញុំក៏ចេះតែឆ្ងល់ខ្លួនឯងដែរថា ម៉េចក៏ខ្ញុំមិនអាចអានសៀវភៅចប់អញ្ចឹង? ទោះបីជាសៀវភៅនោះ ខ្ញុំបានរើសយ៉ាងយូរ ហើយចាត់ទុកថា ខ្លួនឯងចូលចិត្តវាជាងគេក៏ដោយ។ តែយ៉ាងណា អាថ៌កំបាំងគ្មានទេ សម្រាប់អ្នកដែលចង់ដឹង។ ខ្ញុំនៅតែអាចស្វែងយល់ពីវាបាន។
ក្រោយពីនោះ ខ្ញុំតែងតែយល់ថា មនុស្សមិនយល់ពីតម្លៃនៃការអានសៀវភៅមានច្រើនណាស់ ព្រោះគេតែងតែសួរខ្ញុំថា “អានសៀវភៅចប់ឬនៅ?” “ម៉េចបានជាខ្ញុំអានសៀវភៅមិនចប់?”។ មានអ្នកខ្លះ ទិញសៀវភៅស្ដើងៗ ព្រោះខ្លាចអានមិនចប់។ ខ្ញុំចង់តែសួរគេវិញថា “ម៉េចបានជាចង់អានសៀវភៅឱ្យចប់ម្ល៉េះ?” តែខ្ញុំមិនធ្លាប់សួរអ្នកណាម្នាក់ទេ រហូតដល់ពេលមួយដែលខ្ញុំបានជួបមនុស្សម្នាក់ដែលសួរខ្ញុំថា “ឈប់អានសៀវភៅនេះឬនៅ?”, ខ្ញុំសួរទៅគេវិញថា “ម៉េចមិនសួរខ្ញុំថា អានសៀវភៅនេះចប់ឬនៅ?” គេក៏សួរខ្ញុំវិញថា “ម៉េចបានជាចង់អានសៀវភៅឱ្យចប់ម្ល៉េះ?”។
ត្រូវហើយ! “ម៉េចបានជាចង់អានសៀវភៅឱ្យចប់ម្ល៉េះ?”។ ខ្ញុំតែងយល់ថា ការអានសៀវភៅចប់ឬមិនចប់, វាមិនសំខាន់នោះទេ។ អានសៀវភៅមួយក្បាលឱ្យចប់ ដោយអារម្មណ៍ផ្ដោតតែទៅលើឃ្លាថា “អានឱ្យឆាប់ចប់” វាគ្មានអីប្រសើរជាងការដែលមិនបានអាននោះទេ។ តែវានឹងគ្រាន់បើជាង បើយើងអានសៀវភៅមួយក្បាលដោយការចាប់អារម្មណ៍ទៅលើសៀវភៅនោះ ទោះជាអានមិនចប់ក្ដី។
ចំពោះខ្ញុំ, ការអានសៀវភៅមួយក្បាលមិនចប់ ព្រោះតែខ្ញុំខ្លួនឯង យល់ថា អ្វីដែលខ្ញុំទទួលបានពីសៀវភៅមួយក្បាលនោះ វាគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងខណៈនេះ។ វាមានន័យថា អ្វីដែលខ្ញុំកំពុងអាន ជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ហើយខួរក្បាលខ្ញុំទាមទារឱ្យអានបន្ត។ ប្រសិនបើខួរក្បាលខ្ញុំប្រាប់ថា វាមិនសំខាន់សម្រាប់ខ្លួនខ្ញុំ ខ្ញុំនឹងឈប់អាន ហើយទុកសៀវភៅនោះចោលភ្លាម។ ប៉ុន្តែ ថ្ងៃណាមួយ ខ្ញុំនឹងលើកសៀវភៅមួយក្បាលនោះ មកអានឡើងវិញ, អានដើម្បីរំលឹករឿងចាស់ៗ និង ដើម្បីទទួលយកអ្វីដែលថ្មី, អ្វីដែលខ្ញុំបានបោះចោលកាលពីពេលមុន។
បើតាមចាំបាន, អ្នកនៅម្ដុំៗនេះ ក៏ធ្លាប់សួរខ្ញុំដែរថា ហេតុអីបានជាអានសៀវភៅមិនចប់? ពេលនេះប្រហែលជាបាត់ឆ្ងល់ហើយ, ប៉ុន្តែនេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ, ទទួលបានឬមិនបាន សុំប្រាប់ខ្ញុំឱ្យដឹងផង ក្រែលលការយល់ឃើញរបស់ខ្ញុំនៅមិនទាន់សមស្រប, មិនទាន់មានលក្ខណៈទូទៅ។




