កកក៏បាយ មេម៉ាយក៏ស្រី

  • កកក៏បាយ មេម៉ាយក៏ស្រី។
  • ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
  • ក្រមុំដណ្ដឹងម្ដាយ​មេម៉ាយដណ្ដឹងចិត្ត។
  • ក្រពើវង្វេងបឹង។
  • កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។ Continue reading
Posted in , សុភាសិត​ខ្មែរ | 14 Comments

Oh…ពិតជាអស្ចារ្យមែន!

គ្រាន់តែឃើញរូបនេះភ្លាម ស្ទើរទប់សំណើចមិនបាន

Posted in រូបភាពប្លែកៗ | 1 Comment

វប្បធម៌ជោះឈាមមុនរៀបអាពាហ៏ពិពាហ៏

បច្ចុប្បន្ននេះមានក្មេងទំនើងជាច្រើនកំពុងតែភ្លើតភ្លើនជាមួយនឹងគ្រឿងញៀន

ដែលឈានទៅដល់ការរួមភេទ។កត្តាទាំងនេះវាបាននាំឲពួកគេងាយឆាប់​ឆ្លងមេរោគ​សង្គម។ ឃើញដូចនេះហើយទើបធ្វើឲចាស់ទុំភាគច្រើនតម្រូវ​ឲកូនកំលោះ ក្រមុំ ជោះឈាមមុនពេលរៀបការ​ ហើយឥឡូវនេះការជោះ​ឈាមមុនពេលរៀបការវាបានក្លាយទៅជាប្រពៃណីថ្មីមួយសម្រាប់សង្គម​ខ្មែរនាពេលបច្ចុប្បន្ន។

Posted in ពីនេះពីនោះ | Leave a comment

ចាប់​ស្ដ្រី​មេអណ្ដើក​នាំ​ក្ដាមស្រែ​លក់​ព្រហ្មចារី​លើ​ដី​ក្រុង

“រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​កា​រិ​យា ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ឧសភា បាន​ឃាត់ខ្លួន​ស្ដ្រី​៣​នាក់ ដោយ​ជាប់ ចោទ​ជា​មេអណ្ដើក​ប្រកប​មុខរបរ​រកស៊ី នាំ​ក្មេង​ស្រី​ក្រមុំ​ព្រហ្មចារី​ពី​តាម​ជនបទ​ដែល គេ​ឱ្យឈ្មោះ​ថា “​ក្ដាមស្រែ​” មក​លក់​ឱ្យ​អ្នក មាន​ប្រាក់​និង​តណ្ហា​ក្រាស់​នៅ​ភ្នំពេញ ។ ស្ដ្រី​មេអណ្ដើក​ទាំង​៣​នាក់​នេះ​១-​ឈ្មោះ កែវ សុ​ជាតិ អាយុ​៥៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ម៉​ម ភា​ង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្បែរ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​សូ​វៀត និង ៣-​ឈ្មោះ​ស៊ន សា​វិ​ន  អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ ផ្ទះ​ជួល​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ Continue reading

Posted in ពីនេះពីនោះ | 2 Comments

យ៉ាប់នោះយ៉ាប់…

ពិតណាស់តាមស្រឡាញ់នារីម្នាក់ ពិបាកជាងឡើងភ្នំភ្លើង ចុះសមុទ្រ​ខ្លាញ់ តែបើសិនជាចង់ដោះដៃពីនារីម្នាក់នោះវិញ​ វាពិបាកជាងនេះរាប់រយដង​ទៅទៀត

ហាហាហា មួយឃ្លានេះគឺទុកសម្រាប់ប្រុសព្រានគ្រប់រូបប្រើ

Posted in ពាក្យពេចន៏មានន័យ | 7 Comments

ចក្រ​សត្វ​ទាំង ១២ ក្នុង​ប្រក្រតិទិន​ខ្មែរ​

ចក្រ​សត្វ​ទាំង ១២ ដែល​ជនជាតិខ្មែរ​ប្រើ​ជា​របៀប​រាប់​ឆ្នាំ​នោះ ចេញ​ប្រភព​មក​ពី​ចិន ពិសេស​នៅ​សម័យ​បុរេ​អង្គរ និង​អង្គរ គឺ​ពុំមែន​ខ្ចី​ពាក្យ​ទាំង​នោះ​ពី​ឥណ្ឌា ឬ​ជន​ចំណូល​ថ្មី​សៀម និង​លាវ​នោះទេ ។ ដូច​លោក ហ្ស​ក ស៊ឺ​ដេស យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ ដែល​ប្រពៃណី​នេះ​មាន​ប្រភព​ពី​ចិន ព្រោះ​ទំនាក់ទំនង​ខែ្មរ​-​ចិន មាន​ភាព​ស្អិត​រលូន​រាប់​សតវត្ស​មកហើយ ។
Continue reading

Posted in ពីនេះពីនោះ | 4 Comments