• About

ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!

Posted by Lovepeehs05 on ខែកក្កដា 19, 2016
Posted in: នយោបាយ, នយោបាយ តុលាការ, វប្បធម៌, វប្បធម៍, សង្គមកិច្ច, សន្តិសុខ, សន្តិសុខ នយោបាយ, សេដ្ឋកិច្ច, Uncategorized. Tagged: កម្ពុជា, កុម្មុយនិសនិយម, ខ្មែរ, នយោបាយ, ប្រជាធិបតេយ្យ, ប្រព័ន្ធនយោបាយ, រាជានិយម, សាធារណរដ្ឋ, សេរីនិយម.

Kaps Political System 19072016001

នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាងនេះទេ៕៚…

ការចាប់បដិសន្ធិនៃជីវិតមនុស្ស…

Posted by Lovepeehs05 on ខែ​មីនា 9, 2012
Posted in: វប្បធម៍. Tagged: ការចាប់បដិសន្ធិ.

ការចាប់ផ្តើមនៃជីវិតវិលជុំរបស់មនុស្សលោក សូមចុចមើលឯកសារ ដែលបានដាក់នៅក្នុង សំណុំឯកសារPDF (LCycleA)

LCycleA

ខ្មែរគ្រប់រូបត្រូវចងចាំ!

Posted by Lovepeehs05 on ខែកក្កដា 24, 2011
Posted in: នយោបាយ, សន្តិសុខ នយោបាយ. Tagged: ខ្មែរគ្រប់រូបត្រូវចងចាំ!.

សូមចុចមើល ព្រឹត្តិការណ៍ដ៏រន្ធត់ ដែលមិនត្រូវកើតមានទៀត នៅកម្ពុជា!

ខ្មែរគ្រប់រូបត្រូវចងចាំ!

ការវាយប្រហារទៅលើ ភូមិគ្រឹះមេភេរវកម្មពិភពលោក !

Posted by Lovepeehs05 on ខែ​ឧសភា 4, 2011
Posted in: នយោបាយ, សន្តិសុខ. Tagged: ការវាយប្រហារ ភូមិគ្រឹះមេភេរវកម្ម.

ការវាយប្រហារទៅលើ ភូមិគ្រឹះមេភេរវកម្មកំពូល លើពីភពលោក (អូសាម៉ា ប៊ិនឡាដិន) អាយុ ៥៤ ឆ្នាំ (កើតៈ ១០/០៣/១៩៥៧) ដោយកងពិសេសរបស់ ទាហានអាមេរិកាំង ចំនួនប្រមាណពី ៣០-៤០ នាក់ និងអមដោយកន្ទុំរុយចម្បាំងពិសេស (ក្អែកឬស្ទាំងខ្មៅ ) ៤ គ្រឿង ដែលបានប្រើ ពេលមិនដល់ ៤០ នាទីផង បានសម្រេចគោលដៅ ។ បើតាមស្តាប់ទៅ ពួកគេប្រើតាមជើងអាកាសសុទ្ធ កន្ទុំរុយមួយដាក់ កងពិសេស ១០ នាក់ ដាក់ខ្សែរពួរសំរូតចុះពីលើ និងពីចំហៀង ដែលប្រើពេលមិនដល់ ៥ នាទីផង ចុះដល់ទីកន្លែងគ្រប់ច្រក ហើយបាញ់ ប្រហារប្រហែលតែ ១០ នាទីប៉ុណ្ណោះចូលដល់ បន្ទប់មេភេរវកម្មស្នាក់នៅ ហើយប្រហែលជាប្រើពេល ២-៣ នាទីប៉ុណ្ណោះ សម្លាប់មេភេរវករដែលតដៃ មិនព្រមចុះចាញ់ បន្ទាប់មកប្រើពេល ប្រហែលជា ១៥-២០ នាទី រំដោះយកសាកសព បិនឡាដិន ហោះចេញផុតពីទីកន្លែង កើតហេតុភ្លាមៗមួយរំពេចដែរ គេធ្វើនេះជៀសវាង ការវាយបកណាមួយ ពីកងជំនួយណាមួយ នៅក្បែរៗនោះ ។ នេះបានជាពិតកងជំនាញការពិសេស របស់គេមែន ! ពិសេសមួយទៀតគឺ អត់មានការគ្រោះថ្នាក់ដល់ជីវិត របស់ពួកគេឡើយ ខូតខាតតែកន្ទុំរុយ មួយគ្រឿងប៉ុណ្ណោះ ។ នេះសបញ្ជាក់អំពីបច្ចេកទេស នយោបាយសន្តិសុខ ដែលពួកគេបានរៀន និងហ្វឹហ្វឺនច្បាស់លាស់ ហើយច្បាស់ជា មិនមែនពឹងផ្អែកទៅលើ កន្សែងយ័ន្តទេ !


នេះជារូបភាព មេកំពូលភេរវកម្ម លើពីភពលោក បិនឡាដិន ដែលថតរូប លើកដៃសម្បថ សច្ចាប្រណិធាន នៅក្នុងអង្គប្រជុំ មហាសន្និបាតមួយ នៅប្រទេសអាហ្គានិស្ថាន នាឆ្នាំ ១៩៩៨ ។ រូបថតនេះសំខាន់ត្រង់ សច្ចាប្រណិធាន ដែលបង្ហាញបាតនិងម្រាមដៃ ច្បាស់ក្រឡែត បើអ្នកចេះទាយ គេអាចយកទៅទាយបាន ថាមេភេរវកម្មមានបាតដៃយ៉ាងម៉េចនោះ ! យើងអាចមើល ប្រៀបធៀបបាតដៃរបស់យើងបានដែរ ឬក៏បាតដៃមេដឹកនាំដទៃទៀត ។ល។





ទិដ្ឋិភាពភូមិគ្រឹះបិនឡាដិនមុនការវាយប្រហារ

Posted by Lovepeehs05 on ខែ​ឧសភា 3, 2011
Posted in: សន្តិសុខ, សេដ្ឋកិច្ច. Tagged: ភូមិគ្រឹះភេរវករ បិនឡាដិន.

ភូមិគ្រឹះរបស់មេកំពូល ភេរវកម្មពិភពលោក អូសាម៉ា បិនឡាដិន ដែលទើបតែបានសាងសង់ កាលពីប្រាំឆ្នាំមុននេះ នៅក្រុងអ្នកមានមួយឈ្មោះ អាប់ប៊ូតាបាត ក្នុងប្រទេសប៉ាហ្គិស្ថាន ក្នុងរូបថតនេះ យើងឃើញមាន ប៉ូលិស-ទាហានឈរយាម ដើរល្បាតដោយជើង និងដោយឡាន យ៉ាងតឹងរឹងគ្រប់ពេលវេលា ។ គឺបិនឡាដិន មិនបាននៅក្នុងព្រៃ ឬរូងភ្នំដូចគេថានោះទេ ។ ពួកសើប ការសម្ងាត់អាមេរិកាំង បានដឹងកាលពីខែសីហា ឆ្នាំទៅមិញ ចឹងពួកគេប្រើពេល ៩ ខែទម្រាំនឹងបានធ្វើការវាយប្រហារ ។








មេភេរវកម្មពិភពលោកបិនឡាដិនត្រូវបានសម្លាប់…!

Posted by Lovepeehs05 on ខែ​ឧសភា 2, 2011
Posted in: នយោបាយ, សន្តិសុខ. Tagged: មេកំពូល ភេរវករ បិនឡាដិន ត្រូវបានសម្លាប់្!.

មេកំពូល ភេរវកម្ម ឈ្មោះបិនឡាដិន Osama Ben La Den ត្រូវបានសម្លាប់ ដោយយន្តហោះប្រតិកម្ម អាមេរិកាំង នៅថ្ងៃនេះ ក្នុងកូនក្រុងមួយ ក្នុងប្រទេសប៉ាហ្គិស្ថាន ។ នៅម៉ោង ៨ និង ៣០ នាទីល្ងាច (ម៉ោង ១០ និង ៣០ នាទីព្រឹក នៅស្រុកខ្មេរ) ប្រធានាធិបតី សហរដ្ឋអាមេរិក ឧបមា បានប្រកាសជា សាធារណៈ ចេញពីសេដ្ឋវិមាន វ៉ាសិង្តោន ឌី.ស៊ី. ថាៈ បិន ឡា ដិន ត្រូវបានសម្លាប់ដោយ យន្តហោះ ប្រតិកម្ម អាមេរិក ដែលបានបញ្ជាពីប្រធានាធិបតី អោយធ្វើការវាយប្រហារ ។ នេះជាជោគជ័យមួយដ៏ធំបំផុត របស់អាមេរិកាំង ប្រើពេលអស់ជាង ១០ ឆ្នាំ ទើបបានសម្រេច ដែលគិតតាំងពីថ្ងៃទី ១១ កញ្ញា ២០០១ មក ។ មានប្រពន្ធជាច្រើននាក់ និងកូនប្រមាណជា ៥៧ នាក់ ? បើតាមខ្ញុំចាំមិនភ្លេច គេអត់ប៉ះពាល់អ្នកទាំងអស់នោះទេ ។ នៅពេលកំពុងសរសេរនេះ ឃើញប្រជាជនអាមេរិកាំង ប្រហែល ១០០០ នាក់ រត់ទៅជុំគ្នា នៅសេដ្ឋវិមាន នាំគ្នាស្រែកអបអរសាទរ នឹងការស្លាប់មេកំពូល ភេរវករនេះ ។


កូនពៅរបស់ហ្គាដាហ្វ៊ីនៃលីប៊ីបានស្លាប់…!

Posted by Lovepeehs05 on ខែ​ឧសភា 1, 2011
Posted in: នយោបាយ, សន្តិសុខ. Tagged: កូនពៅប្រធានាធិបតីហ្គាដាហ្វ៊ីបានស្លាប់ !.

កូនពៅរបស់ប្រធានាធិបតី ហ្គាដាហ្វ៊ី GADAFI នៃប្រទេសលីប៊ី LYBIA ឈ្មោះ ខាមិស KHARMIS និងចៅ ៣ នាក់ ត្រូវបានស្លាប់ដោយ ការទម្លាក់គ្រាប់បែក ពីយន្តហោះប្រតិកម្ម នេតូ (NATO) កាលពីយប់មិញ ។ ដំណឹងបានផ្សាយតាម វិទ្យុក្នុងស្រុកអាមេរិក និងក្នុងអិនធើណិត កាលពី ៣ ម៉ោងមុននេះ ។ ខ្ញុំបានមើលវីឌីអូ ឃើញបាក់បែក អាគារយ៉ាងដំណំ ។ កូនពៅនេះធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក កាលពី ២ ខែមុននេះ ហើយបានត្រឡប់មកប្រទេសលីប៊ីជាបន្ទាន់ ដោយឮសូរថា គេធ្វើមហា បាតុកម្មទម្លាក់ឪពុករបស់ខ្លួន ហើយក៏បានចាប់ផ្តើមបញ្ជារទ័ពវាយប្រហារ ទៅលើអ្នកបះបោរយ៉ាងសាហាវ ដែលគេដឹងគ្រប់គ្នាថា ជាមេកងពលពិសេស ។ ឪពុក ដែលជាប្រធានាធិតី លីប៊ី ម្តាយនិងបងប្អូនដទៃទៀត បានគេចផុត ពីការវាយប្រហារនេះ ។ល។

ពួកគេនាំគ្នាត្រួតពិនិត្យមើល…

</a
ប្រធានាធិបតី ហ្គាដាវហ្វ៊ី នៃប្រទេសលីប៊ី


កូនប្រុសពៅ (អាយុ ២៩ ឆ្នាំ) មេបញ្ជាការកងពលពិសេស របស់ហ្គាដាវហ្វ៊ី

បក្សអាវក្រហមថៃតាមរូបភាព…

Posted by Lovepeehs05 on ខែ​មេសា 29, 2011
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច. Tagged: តើបដិវត្តផ្កាត្រកួនអាចកើតមាននៅកម្ពុជាទេ ?.

ស្ត្រីដែលស្លាប់នេះ ជាការស្លាប់ដោយសុប្បនិមិត្ត ហើយជាស្ត្រីសមាជិក របស់បក្សអាវក្រហមថៃ ។ ពួកគេធ្វើបាតុកម្មនេះកាលពីដើមខែមេសានេះ ដើម្បីរំលឹកខួប បាតុករដែលបានស្លាប់ ដោយសារទាហានថៃ ដែលបានបាញ់ប្រហារ នៅពេលពួកគេកំពុងធ្វើមហាបាតុកម្ម កាលពីឆ្នាំទៅមិញ ។ បក្សអាវក្រហមជាបក្ស គាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ិនស៊ីណាវត្រា ដែលនិរទេសទៅនៅ ក្រៅប្រទេស ដោយសារតែទាហានថៃ បានធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង រួចហើយរដ្ឋាភិបាលកាត់ទោសគាត់ អោយជាប់គុកពីរឆ្នាំ អំពីបទពុករលួយ និងជាបក្សដែលបក្សអាវលឿងថៃ ចោទថា ជាបក្សមានទំនាក់ទំនងជាមួយនឹង បក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន-សែន ហើយដែលជាបក្សធំប្រឆាំងនឹង រដ្ឋាភិបាលថៃ អព្ភីសិទ្ធ ជីវ៉ា សព្វថ្ងៃ ។ បក្សអាវក្រហម ជាបក្សមានលំអៀងទៅខាង ប្រជាជនក្រីក្រថៃ ហើយជាបក្សដែលរដ្ឋាភិបាល អព្ភីសិទ្ធ និងបក្សអាវក្រហមថៃ មានការព្រួយបារម្ភថា និងអាចនាំ ថាក់ស៊ិនស៊ីណាវត្រា វិលមកកាន់អំណាចវិញ នាពេលបោះឆ្នោតខាងមុខ អញ្ចឹងហើយបានជាយើង ឃើញមានការបង្ករសង្គ្រាម ជាមួយខ្មែរយើងតាមព្រំដែន សព្វថ្ងៃនេះ ។ សង្គ្រាមនេះជាសង្គ្រាម នយោបាយ ជាជាងសង្គ្រាមដណ្តើមទឹកដី ហើយមិនមែនកើតចេញពីថៃម្នាក់ឯងទេ ។ បើយើងពិនិត្យមើលអោយជ្រៅទៅ យើងឃើញថា រឿងរដ្ឋាភិបាលខ្មែរហ៊ុន-សែន ធំជាងរឿងថៃទៅទៀត ដែលនាំ អោយកើតសង្គ្រាមនេះ ដោយសារការពង្រឹងអំណាច បក្សប្រជាជន ដោយសារខ្លាចមានកើត បដិវត្តផ្កាម្លិះ ឬផ្កាត្រកួនដូច ប្រទេសអាហ្វ្រ៊ិកនានា ។ យើងចង់ដឹងថា ប្រទេសកម្ពុជា អាចគេចផុត ពីបដិវត្តនេះបានដែរឬទេ ? តើមានផ្លូវណាទេ ដែលអាចធ្វើអោយ ប្រទេសកម្ពុជាគេចផុត ពីបដិវត្តន៍នេះ ? តើសម្តេចតេជោ ហ៊ុន-សែនកំពុង គិតយ៉ាងណា គិតធ្វើអន្តរាគមយ៉ាងណា? បើតាមខ្ញុំក្តាប់បាន ប្រហែលជាចង់ ទាញយករឿង សន្តិសុខក្នុងតំបន់ទាំងមូលមកបូករួម ដើម្បីអាចមានប្រទេសច្រើនចូលរួម ធ្វើអន្តរាគម ក្នុងរឿងនេះ ។ បើសិនជាបដិវត្តផ្កាត្រកួនកើតឡើងនៅកម្ពុជា តើមានប្រទេសក្នុងតំបន់ណាខ្លះចូលរួម ហើយប្រទេសណានៅខាងណា ? ហើយតើមានប្រទេសមហា អំណាចប៉ុន្មាន ដែរចូលរួម ? តើប្រទេសមហាអំណាច ចង់អោយរឿងនេះ ទៅជារឿងវែងឆ្ងាយដែរឬទេ ? តើអាចមានសង្គ្រាមបែបនៅវៀតណាម កើតមាននៅឥណ្ឌូចិនទៀតដែរឬទេ ? តើប្រទេសណា ជាគន្លិះឈ្នះចាញ់ក្នុងរឿងនេះ ? តើប្រទេសណា ជាគន្លិះដើម្បីការពារកុំអោយ បដិវត្តន៍នេះកើតមានបាន ?


ការស្លាប់ដោយសុប្បនិមិត្ត

រូបថតអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ិនស៊ីណាវត្រា

បក្សអាវក្រហមថៃ

ទំនាក់ទំនងនយោបាយក្រៅប្រទេសរបស់ថៃតាមរូបភាព…!

Posted by Lovepeehs05 on ខែ​មេសា 28, 2011
Posted in: នយោបាយ, សន្តិសុខ, សន្តិសុខ នយោបាយ. Tagged: នយោបាយក្រៅប្រទេសរបស់ថៃ អព្ភីសិទ្ធ.

មុននឹងធ្វើការវាយប្រហារមកលើទាហានខ្មែរនៅព្រំដែនខ្មែរ-ថៃ នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធបានមានទំនាក់ទំនងជាមួយ ប្រទេសមហាអំណាចធំពីរនៅអាស៊ី គឺចិននិងឥណ្ឌា និងប្រទេសអូស្ត្រាលីផងដែរ តែខ្មែរយើងអត់បានដឹងថា ជួបនរណាក្រៅពីយួនទេ ចឹងស្លាប់និងរស់នៅលើយួនហើយមើលទៅ ! គួរអោយព្រួយបារម្ភណាស់ នយោបាយក្រៅប្រទេស របស់សម្តេចហ៊ុន-សែន ។ អូ ភ្លេច មានជួបជាមួយក្រសួងការពារប្រទេស កូរេខាងជើងផងដែរ នៅភ្នំពេញ ! មិនដឹងថាអាចមានកម្លាំងគ្រប់គ្រាន់តទល់ជាមួយថៃទេ ? អាហ្នឹងយើងមិនទាន់បានរាប់ អាមេរិកាំង បារាំង អង្គ្លេសផង ! ប្រហែលជាសម្តេចពឹងផ្អែកទៅលើ រូស្ស៊ី ទៀតហើយមើលទៅ ពីព្រោះឮថា រូស្ស៊ី ទើបតែកំពុងតម្លើងធ្មុងខ្លាំងណាស់ដែរ សព្វថ្ងៃនេះ ដោយឮថា ចំណាយលុយប្រហែល រាប់ពាន់លានដុល្លា ទៅលើការពង្រីកសព្វាវុធផង តែមិនច្បាស់ថា អាចតទល់បានជាមួយ អាមេរិកាំង បារាំង អង្គ្លេសដែរទេ ហើយគោលជំហរ ចិនមិនដឹងទៅខាងណាទេ ចិនគិតតែរឿងសេដ្ឋកិច្ច ប្រហែលជាមិនផ្តោតទៅលើសង្គ្រាមទេដឹង !

នាយករដ្ឋមន្រ្តីថៃ អព្ភីសិទ្ធ ត្រូវបានធ្វើពិធីគោរពទទួលយ៉ាងកក់ក្តៅ នៅលើកម្រាលកន្ទេលក្រហម យ៉ាងស្វាហាប់ ដោយកងទាហាន-តម្រួតឥណ្ឌា

នាយករដ្ឋមន្រ្តីថៃ អព្ភីសិទ្ធិជ្ជជីវ៉ា ចាប់ដៃជាមួយ អានុក្រសួងការបរទេសចិន ហ្សាង ហ្ស៊ីជុន (២១/០៤/២០១១)

នាយករដ្ឋថៃ អព្ភីសិទ្ធ ជួបជាមួយនាយករដ្ឋមន្ត្រី ឥណ្ឌា ម៉ានម៉ូហាន សិង្ហ

នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធចាបដៃជាមួយ អគ្គលេខាធិការ ក្រសួងការបរទេស អូស្រ្តាលី លោកស្រី ហ្គ្វីនទិន ព្រីស្ស

នាយករដ្ឋមន្ត្រីថៃ អព្ភីសិទ្ធ ចាប់ដៃជាមួយ ប្រធានាធិបតីឥណ្ឌា លោកស្រី ប្រាទិផា ប៉ាទិល

វិភាគសង្គ្រាមខ្មែរ-ថៃតាមរយៈរូបភាព…!

Posted by Lovepeehs05 on ខែ​មេសា 27, 2011
Posted in: នយោបាយ, សន្តិសុខ. Tagged: សង្គ្រាមព្រំដែនកម្ពុជា-ថៃ.

សង្គ្រាមព្រំដែនខ្មែរ-ថៃធ្វើអោយខ្មែរ រាប់ពាន់រាប់ម៉ឺននាក់ ឥតអាហារបរិភោគ ឥតការងារធ្វើ រត់ចោលផ្ទះសម្បែងភូមិករ ហើយនិងបង្ខំអោយបោះបង់ ទ្រព្យសម្បត្តិគ្រប់បែបយ៉ាង មានមាន់ទា គោក្របី ដំរី សេះជាដើម ជាសញ្ញាបង្ហាញអោយឃើញថា ជីវភាពប្រជាជនខ្មែរ កំពុងរងគ្រោះយ៉ាងខ្លាំង បានន័យថា សេដ្ឋកិច្ចខ្មែរនិងធ្លាក់ចុះ បើមិនមានការបញ្ចប់សង្គ្រាម អោយបានទាន់ពេលវេលានោះទេ ។

មុននឹងការវាយប្រហារមកលើទាហានខ្មែរនៅព្រំដែន អ្នកដឹកនាំថៃបាន ជួបប្រជុំគ្នានិងធ្វើសន្និសិតកាសែត នៅក្នុងបន្ទាយកងទ័ពថ្មើជើងថៃ (២០/០៤/២០១១) ។

នៅថ្ងៃទី ២២/០៤/២០១១ រថក្រោះត្រូវបានបញ្ជូនតម្រង់មកព្រំដែនខ្មែរ-ថៃ

កាំភ្លើងធំថៃតម្រង់មកព្រំដែនខ្មែរ-ថៃ (២៣/០៤/២០១១)

ប្រហែលជាគ្រាប់កាំភ្លើងធំខ្មែរ បាញ់មកធ្លាក់ក្បែរភូមិថៃ តែមិនផ្ទុះ មានគ្រាប់ របៀបនេះជាច្រើនទៀតដែលមិនផ្ទុះ ដែលគេថតបាន (២៤/០៤/២០១១)


មេទាហានថៃចែកបាយអ្នកស្រុកថៃដែលភៀសខ្លួន

ទាហានថៃរំដោះកូនក្មេងពីមុខគ្រាប់ ឬលាកូនទៅច្បាំង ?

ថៃបិទព្រំដែន ខ្មែរាប់ពាន់ រាប់ម៉ឺនាក់ អត់អាហារបរិភោគនិងអត់ភ្លើងប្រើ ហើយរត់ចោលស្រុក

ការវាយតម្លៃ…ខុសគឺបរាជ័យ !

Posted by Lovepeehs05 on ខែ​មេសា 25, 2011
Posted in: នយោបាយ, នយោបាយ តុលាការ, វប្បធម៌, វប្បធម៍, សង្គមកិច្ច, សន្តិសុខ, សន្តិសុខ នយោបាយ, សេដ្ឋកិច្ច, Uncategorized. Tagged: ការវាយតម្លៃ...ខុសគឺបរាជ័យ !.

សូមចុចមើល››ការកាត់ក្តីព្រះវិហារ១៩៦២







សូមជួយបកប្រែភាសាថៃ អោយស្តាប់ផង គេថាយ៉ាងម៉េចខ្លះ ?

ការវាយតម្លៃសង្គ្រាមខុសគឺបរាជ័យ ! ការវាយតម្លៃមនុស្សខុសក៏បរាជ័យ ! ការវាយតម្លៃសភាពការណ៍ ខុសក៏បរាជ័យ ! ទុក្ខតោទុក្ខតាណំ យើងអោយទុក្ខគេ គេអោយទុក្ខយើង ! កម្មំសត្តេ វិភជ្ជតិ ហីណប្បណី តតាយៈ កម្មតែងចែកសត្វលោក អោយថោកទាបនិងថ្លៃថ្លា ! កម្មគឺអំពើ អំពើគឺចលនា ចលនាគឺ នយោបាយ នយោបាយគឺល្បិចកិច្ចកល ល្បិចកិច្ចកលគឺបញ្ចេកទេស បញ្ចេកទេសគឺការសិក្សាអបរំ បើគ្មានការសិក្សាអបរំហើយគឺចប់ បើចប់ហើយគេខ្ចប់ បើគេខ្ចប់ហើយគេដុត បើគេដុតហើយគេស៊ី បើគេស៊ីហើយគេជុះ បើគេជុះហើយមិនបាច់និយាយ…!

អ្នកណាលួចយកប្លក់ខ្ញូំទៅណាបាត់…!

Posted by Lovepeehs05 on ខែ​មេសា 24, 2011
Posted in: នយោបាយ, នយោបាយ តុលាការ, សន្តិសុខ, សន្តិសុខ នយោបាយ, សេដ្ឋកិច្ច. Tagged: ចោលួចប្លក់ខ្ញុំបាត់ហើយ ជួយរកផង !.

អ្នកណាលួចយកប្លក់ខ្ញុំទៅណាបាត់ហើយ មិនទាន់បានវិភាគផង សូមបងប្អូនវើដប្រិសជួយរកផង មាននរណាបានឃើញនៅទីណាទេ ? យ៉ាប់តាហ្មងពុំទាន់បានឆ្លងឆ្លើយគ្នាផង ! ប្រហែលពួថៃ ហើយមើលទៅ !

សូមជួយវិភាគសង្គ្រាមនៅតំបន់ប្រសាទព្រះវិហារ!

Posted by Lovepeehs05 on ខែ​មេសា 23, 2011
Posted in: នយោបាយ, នយោបាយ តុលាការ, សន្តិសុខ, សន្តិសុខ នយោបាយ, សេដ្ឋកិច្ច. Tagged: ចូរជួយវិភាគសង្គ្រាមនៅតំបន់ប្រសាទព្រះវិហារ.

-តើសង្គ្រាមនេះកើតចេញពីណាពិតប្រាកដ ?
-តើអ្នកណាជាអ្នកបង្កើត ?
-តើកើតមកពីថៃចង់បានប្រាសាទព្រះវិហារឬ?
-តើថៃចង់បានអ្វី?

-តើសង្គ្រាមនេះកើតចេញមកពីកម្ពុជាឬ?
-តើកើតមកពីព្រោះតែ សម្តេចហ៊ុន-សែន ចង់អោយកូនគាត់ចូលរួមដើម្បី អោយមានការពិសោធន៍ខាងចម្បាំង ឬយ៉ាងណា ?
-តើការបង្ករសង្គ្រាមនេះ ដើម្បីបង្អាក់ដំណើរ កុំអោយមានការប៉បោរដូចនៅ អាហ្វ្រ៊ិកសព្វថ្ងៃនេះឬយ៉ាងណា ?
-តើសង្គ្រាមនេះធ្វើអោយចំណេញឬខាតដល់កម្ពុជា ? ចំពោះថៃវិញយ៉ាងម៉េចដែរ ?

-តើសង្គ្រាមនេះ បង្ករចេញមកពីភាគីខាងលិច ដើម្បីជន្លអោយហ៊ុន-សែនលូកដៃ អាលនឹងផ្តួលរបបហ៊ុន-សែនឬយ៉ាងណា ?
-បើអញ្ចឹងមែន យួនក៏ត្រូវចូលរួមជួយហ៊ុន-សែនដែរឬយ៉ាងណា ?
-បើយួនចូលរួមជួយមែន តើវាអាចរាលដាល ដល់ប្រទេសយួនដែរឬអី ?
-ចុះប្រទេសចិនវិញ អាចហ៊ានលូកដៃមកជួយយួន-ស៊ុនសែនដែរឬយ៉ាងណា ?

-បើសង្គ្រាមនេះវារីករាលដាល តើមានប្រទេសមហាអំណាចប៉ុន្មានចូលរួម ? អាមេរិកាំង បារាំង អង្គ្លេស រូស្ស៊ី និងចិន ចូលរួមទេ ?
-យើងច្បាស់ជាដឹងហើយថា អាមេរិកាំង បារាំង និងអង្គ្លេស ច្បាស់ជារួមគ្នាជាធ្លុងមួយ ចុះចិន និងរូស្ស៊ី អាចចូលរួមគ្នាជាធ្លុងមួយដែរឬទេ ?
-តើប្រទេសចិនសព្វថ្ងៃនេះ ចង់ធ្វើសង្គ្រាមដែរឬទេ? បើចង់មិនចង់ តើដោយសារមូលហេតុអ្វីដែរ ?

-ចុះខ្មែរយើងវិញ តើបែកជាប៉ុន្មានបក្ស បើសិនជាសង្គ្រាមកើតឡើងមែន?
-បើសង្គ្រាមកើតមានមែន តើគណៈបក្សប្រជាជន ចំណេញអ្វីខ្លះ? ខាតអ្វីខ្លះ? តើគណៈប្រជាជនចង់បានសង្គ្រាមទេ ?

មានច្រើនទៀតប៉ុណ្ណឹងសិនចុះ វាចេះតែចេញមក !

ថៃមិនអាចប្រើកម្លាំងទ័ពបានទេ, មានតែ…!

Posted by Lovepeehs05 on ខែសីហា 8, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: ថៃគ្មានជំរើសក្រៅពីហ្នឹងទេ!.

ការប្រើកងទ័ព ជាល្បិចទន់ខ្សោយបំផុត ក្នុងការដោះស្រាយ ទំនាស់ដីនៅក្បែរ ប្រាសាទព្រះវិហារនោះ។ ថៃគ្មានជំរើសអី ក្រៅពីរៀបចំអភិវឌ្ឍ នៅក្នុងដីរបស់ខ្លួននោះទេ ថៃគ្មានសិទ្ធិអីមកទាមទាដី៥ គីឡូម៉ែត្របួនជ្រុង នោះទេ។ ថៃត្រូវបញ្ចប់ការទាមទានោះទៅ។ ហើយថៃត្រូវមកធ្វើសហការណ៍ ជាមួយកម្ពុជាវិញ ដោយចុះកុងត្រាគ្នា នាំភ្ញៀវមកទស្សនាប្រាសាទនោះ វាល្មមគ្រប់គ្រាន់ទៅហើយ មានអីខាត បើចង់ចំណេញច្រើន សាងសង់ផ្ទះ សំណាក់ និងសណ្ឋាគារ និងកូនផ្សា នៅលើដីរបស់ខ្លួន នៅក្បែរព្រុំប្រទល់ដែន វាអស្ចារ្យណាស់ទៅហើយ គ្មានអីឱ្យគ្រាន់បើ ជាងហ្នឹងទៀតទេ។

សូមលោកអព្ភីសិទ្ធដេក យកជើងគងអន្ទាក់ខ្លា ហើយយកដៃគងថ្ងាស គិតមើលទៅឃើញហើយ! ចង់ទាមទាដីអីទៀត មានតែកម្ពុជាទេ ដែលត្រូវទាមទា យើងចង់ទាមទាអីទៀត មកពីស្រុកចិន បាតដៃទទេស្មោះ បានស្តេចខ្មែរចិត្តល្អ ឱ្យដីប៉ុណ្នឹងនៅ វាអស្ចារ្យណាស់ទៅហើយ!

បើមិនសុខចិត្តទេ សាកមើលទៅ ឪអង្គ្លេស ឪអាមេរិកាំង ក៏ជួយមិនឈ្នះដែរ មាននរណាខ្លាំងជាងដែកជោ! មិននិយាយលេងទេ! យើងទាំងសងខាងបានឮ ទាំងអស់គ្នាហើយថា លោកអាមេរិកាំង បានហាមមិនឱ្យធ្វើសង្រ្គាមទេ ឱ្យដោះស្រាយគ្នាតាមសន្តិវិធី ពីព្រោះគាត់មើលឃើញថា បើធ្វើសង្គ្រាមវាមិន ឈ្នះខ្មែរទេ! ហើយវានាំឱ្យ អាមាសមុខ រហូតដល់អាមេរិកាំង បារាំង អង្គ្លេសផង មិនមែននិយាយលេងទេ អ្នកទាំងអស់គ្នាហ្នឹង ធ្លាប់ធ្វើសង្រ្គាម ជាមួយគ្នា រួចទៅហើយ ។ ឥឡូវនេះ សម្តេចតេជោ កំពុងតែរៀបចំកងពិសេស ៥កងពលធំ ប្រមាណ៥មឺននាក់ រៀបចំទទួលកងទ័ពថៃមែនទេ? ចុះទម្រាំកងពិសេសយួន លាវ និងភូមា ប្រហែលជាមិនតិចទេ គេនៅជុំវិញអស់ទៅហើយ ខំប្រឹងអីទៀត!

មតិៈ›ទៅលើការកាត់ទោសខ្មែរក្រហមរបស់…

Posted by Lovepeehs05 on ខែកក្កដា 30, 2010
Posted in: នយោបាយ តុលាការ. Tagged: មតិៈ ទៅលើការកាត់ទោសខ្មែរក្រហម.

លោកឈុន-យ៉ាសិទ្ធជាប់គុកអស់មួយជីវិត…!

Posted by Lovepeehs05 on ខែមិថុនា 24, 2010
Posted in: នយោបាយ តុលាការ. Tagged: នេះជាអំពើភារវកម្មឬក៏....

លោកឈុន-យ៉ាសិទ្ធ ជាជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ ភេទប្រុស មានអាយុ៥៣ឆ្នាំ ត្រូវបានតុលាការ អាមេរិកាំង នៅរដ្ឋកាលីហ្វនីញ៉ា កាត់ទោសឱ្យជាប់គុកអស់មួយជីវិត ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលុំ រដ្ឋាភិបាលក្រុងភ្នំពេញ កាលពី១០ឆ្នាំមុន។ កាលពេលនោះ ខ្ទង់ឆ្នាំ១៩៩៨-២០០០ ខ្ញុំធ្លាប់បានទទួល សំបុត្រតាមរយៈអ៊ីមែល ផ្សាយដំណឹងអំពី ចលនាតស៊ូរបស់គាត់ និងស្វែងរកអ្នកចូលរួម តែខ្ញុំបានបដិសេធនូវ ចលនានេះ ដោយជារបៀបប្រើអំពើហឹង្សា។ អំពើហឹង្សាមិនមែនជាជំរើសរបស់ខ្ញុំឡើយ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនចង់ឃើញការកាប់សម្លាប់គ្នា ដូចកាលពេល មុនទៀតឡើយ ការបាត់បង់ជីវិតខ្មែរបីលាននាក់ វាល្មមគ្រប់គ្រាន់ទៅហើយ។ កាលពេលនោះ ខ្ញុំធ្លាប់បានឮគេនិយាយថា លោកឈុន-យ៉ាសិទ្ធ សំបូរលុយណាស់ គាត់បានចំណាយលុយ ច្រើនណាស់ តែខ្ញុំមិនដែល បានជួបគាត់ដោយផ្ទាល់ទេ។ យ៉ាងណាក៏ដោយ ខ្ញុំឆ្ងល់ថា អំពើរបស់ចលនា របស់គាត់ ត្រូវបានរដ្ឋាភិបាលខ្មែរ ចោទប្រកាន់ជា “បទភារវកម្ម”  តើវាខុសប្លែកគ្នាយ៉ាងណា ចំពោះអ្នកតស៊ូវាយប្រហារ ដើម្បីសេរីភាព រវាងនិងអ្នកបំផ្លិចបំផ្លាញជាតិ ដោយប្រើអំពើហឹង្សានោះ? តើអស់លោកអ្នកអាច ជួយពន្យល់បានទេ? ខាងលើជារូបថតលោកឈុន-យ៉ាសិទ្ធ និងខាងក្រោមនេះ ជាឯកសារដែលបានចុះផ្សាយដោយវិទ្យុ បារាំងអន្តរជាតិ។

រូបភាពអំពើហឹង្សានៅបឹងកក១៩-០៥-២០១០

Posted by Lovepeehs05 on ខែ​ឧសភា 21, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: អំពើហឹង្សាយ៉ាងសាហាវនៅបឹងកក.

អំពើហឹង្សាររិតតែសាហាវឡើងនៅប្រទេសថៃ

Posted by Lovepeehs05 on ខែ​ឧសភា 20, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: អំពើហឹង្សានៅថៃឡើងខ្លាំងជាងមុន.

មានអាគាចំនួន២៧ត្រូវបានដុតឱ្យឆេះ យ៉ាងសាហាវ ដោយបាតុករ។ ប្រជាជនអ្នកដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ត្រូវចាត់ទុកជាទោសឧក្រឹដ្ឋ ខាងភារវកម្ម អាចមានទោសប្រហារជីវិត។ កងទ័ពត្រូវបានអនុញ្ញាតឱ្យប្រើអាវុធ បាញ់គ្រាប់មែនទែន ទៅលើបាតុករទាំងនោះ ដើម្បីបញ្ចប់កុំឱ្យវារាលដាល ទៅទីផ្សេងទៀតនៅទូទាំងប្រទេស នេះបើតាម ក្រុមអ្នកយកការណ៍ពិសេស Tharith Pengdit បាននិយាយថ្ងៃពុធនេះ។
បំរាមគោចរឬមនុស្សចរ ត្រូវបានដាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ឬ២៣ខេត្រ បើសិនជាសភាពការណ៍ មិនចុះអន់ថយទេ នេះជាសម្តីរបស់លោកនាយករដ្ឋមន្ត្រីថៃ អពភីសិទបាននិយាយ។
នេះបណ្តាលមកពីការអស់សង្ឃឹមរបស់ពួកគេ ដោយសារមានមេរបស់ពួកគេ មួយចំនួនបានលើកទងជ័យស ចុះចូលជាមួយរដ្ឋាភិបាល។
នៅខេត្រឈាងម៉ៃ បាតុករមិនគោរពបំរាមគោចរទេ ពួកគេចេញដើរដុតអាគារ និងដុតកង់ឡានជាច្រើន មានទាំងសាខាធានាគា បឹងកកជាច្រើនត្រូវវាយប្រហារផង គេថារាលដាលស្ទើរពេញទាំងខេត្រ។

ហត់ណាស់សរសេរមិនអស់ទេ ប៉ណ្ណឹងបានហើយ!

ការគំនាប់ឬការគោរពជាចុងក្រោយ!

Posted by Lovepeehs05 on ខែ​ឧសភា 16, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: ការគំនាប់ចុងក្រយរបស់ឧត្តមសេនីយ៍សេដែង.


នេះជាការគំនាប់ឬការគោរពជាចុងក្រោយបំផុត របស់ឧត្តមសនីយ៍ ខាត់ទិយា សាវ៉ាសឌីប៉ូល (Kattiya Sawasdipol) ហៅ សេហ៍ ដែង (called Seh Daeng)របស់ថៃ មុននឹងគាត់ត្រូវបាន គេលបលួចបាញ់ ពីអ្នកបាញ់ត្រង់។ គាត់ជាទាហានឯកឆន្ទ (ឯកោ?) បាននាំអ្នក កាសែតដើរមើលនៅក្នុងកន្លែង ដែលបានកាន់កាប់ដោយ ហ្វូងបាតុករ អាវក្រហម ឬពួករណសិរ្សបង្រួបបង្រួមប្រជាធិបតេយ្យ ប្រឆាំងនឹងពួកប្រើអំណាចផ្តាច់ការ [The United Front for Democracy against the Dictatorship (UDD)]។ ពួកអាវក្រហមថា នឹងធ្វើការសងសឹក ជំនួសមេរបស់គេ (សេហ៍ ដែង) ដែលត្រូវបានគេបាញ់ត្រូវក្បាល កាលពីថ្ងៃព្រហស្បតិ៍នោះ។

_បងប្អូនលោកថាក់ស៊ិនស៊ីណាវត្រា បានចេញពីស្រុកថៃហើយ តាំងពីថ្ងៃទី១៤ម្លេះ។

ក្រុងបឹងកកមើលទៅដូចសមរភូមិ!

Posted by Lovepeehs05 on ខែ​ឧសភា 15, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: បឹងកកកំពុងច្របូកច្របល់.

នៅក្រុងបឹងកក មានមនុស្សស្លាប់ដល់ ២៩នាក់ និងអ្នករបួសមានដល់ ២២១នាក់ហើយ។ ស្ថានការណ៍នៅតែដុនដាបដដែល គ្រាន់តែស្ងាត់បន្តិច។ ក្រុមគ្រួសារ ទូតអាមេរិកាំងទាំងអស់បាន បញ្ជូនចេញពីប្រទេសថៃហើយ ប្រហែលជាគ្រុំគ្រួសារទូតដទៃទៀត ក៏ចេញដែរ ដើម្បីការពារសន្តិសុខ។ យើងចង់ដឹងថា តើរដ្ឋាភិបាលថៃអាចដោះស្រាយ រឿងនេះបានតាមផ្លូវណាដែរ ឬក៏មិនអាចដោះស្រាយបានទេ! សូមចាំមើលបន្តរ…!

មនុស្សស្លាប់បានឡើងដល់ ២៣នាក់ និងអ្នករបួសឡើងដល់ ១៧២នាក់ហើយ ក្នុងកំឡុងរយៈពេលពីរបីថ្ងៃនេះ។ អ្នកស្លាប់ទាំងអស់នោះ សុទ្ធតែប្រជាជន។ ទហានថៃបានប្រកាសដាក់ ទីកន្លែងមួយនៅបឹងកក ជាទីលាន ប្រយុទ្ធ។

_ព្រះមហាក្សត្រិយ៍ថៃ (មហា ចក្រី ស៊ីរីថន) មានសេចក្តីព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះជនរងគ្រោះនានា ក៏ដូចជាបុគ្គលិកអ្នកធ្វើការនៅមន្ទីរពេទ្យ និងបានផ្តល់ម្ហូបអាហារ និងទឹកផឹកដល់ ពួកគេ នេះបើតាមការផ្តល់ពត៌មាន ដោយអ្នកចាត់ការ នៅមន្ទីរពេទ្យ, អាឌីស៊ន ផាត្រាឌុល។

_ បើតាមការស្ទង់ប្រមាណមតិ របស់លោក ស៊ួន ឌូស៊ិទ បានឱ្យដឹងថា មានមនុស្សប្រមាណជា ៥១ភាគរយ បានគាំទ្រគម្រោងការណ៍ របស់រដ្ឋាភិបាល បញ្ជូនកងទ័ព ទៅទបទល់ឬតទល់ ជាមួយបាតុករ ដែលបានធ្វើបាតុកម្ម អសិរយៈពេល៧អាទិត្យមកហើយនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលថៃ។

_ ក្រុមអាវក្រហម, រណសិរ្សបង្រួបបង្រួមប្រជាធិបតេយ្យ សំរាប់ប្រឆាំងនឹងរបបផ្តាច់ការ(UDD) នៅថ្ងៃសៅរ៍នេះ បានទាមទារសុំឱ្យមានការបញ្ឈប់ការបាញ់ប្រហារ និងសុំឱ្យរដ្ឋាភិបាលដាក់ផែនការណ៍ថ្មី ដើម្បីដោះស្រាយជម្លោះនេះ នៅទីក្រុងបឹកកនេះ។

_ មានក្រុមផ្សេងៗមួយចំនួន កំពុងសុំរកទៅអង្គារសហប្រជាជាតិ ឱ្យលូកដៃចូលមកជួយ ក្នុងរឿងការបង្រាបមកលើ បាតុករអាវក្រហម ដែលកុំពុងប្រឆាំងរដ្ឋាភិបាលថៃ។

_តើបន្ទោសទៅលើនរណា? តើហេតុអី? ភាពអាសន្តឬចលាចលនិងការបះបោរ នៅបឹងកក កំពុងតែមានការយល់ច្រឡំ ចំពោះអ្នកស្រុកក៏ដូចជាអ្នកក្រៅប្រទេស ក៏កំពុងតែមានការយល់ច្រឡំ នូវស្ថានការណ៍ដ៏វង្វែវវង្វន់នេះ ថាមិនដឹងជាបន្ទោសអ្នកណា? ដោយហេតុអី?

_ទហានកំពុងតែបាញ់ គ្រាប់កាំភ្លើងកៅស៊ូ មកលើបាតុករ ដែលឈរជើងនៅលើថ្នល់ម្តុំ បុនខៃ នឹងរាមាទី៤ ។ បាតុករបានកាន់កាប់ នៅម្តុំឌិនដែង ហើយបានបង្ខំឱ្យឡានជាច្រើន បរទៅផ្លូវ រាជាប្រារព (Ratchaprarop Road) ដែលជាទីកន្លែងបាញ់ប្រហារដោយកងទ័ពនោះ ហើយពួកទាហានបានហាមឃាត់មិនឱ្យមានឡាន បរចូលទៅកន្លែងនោះទេ។

_រដ្ឋាភិបាលថៃបានកំពុងតែចំណាយលុយឬបង់លុយឱ្យទៅ ក្រុមទាហាននិមួយៗ ចំនួនមួយសែន ១០០,០០០បាត្រ ក្នុងមួយថ្ងៃៗ ដើម្បីទប់ទលជាមួយក្រុមបាតុករអាវក្រហម សែលប្រឆាំងនឹងរដ្ឋាភិបាល នេះបើតាមការនិយាយដោយ ណត្ថាវុធ សៃកៅ Natthawut Saikua នៅថ្ងៃសៅរ៍នេះ។

នៅក្រុងបឹកកមានមនុស្សស្លាប់ដល់ ៨ នាក់ហើយ ហើយអ្នករបួសមានជាង ១០០ នាក់ហើយ មកដល់ពេលនេះម៉ោងនេះ ម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០១០។ គ្មានអ្នកណា បក្សណា ឬក្រុមណា សូម្បីតែរដ្ឋាភិបាលថៃ អព្ភីសិទ ក៏មិនទទួលខុសត្រូវដែរ តែពួកក្រុមធ្វើកុសលវិច័យ និងចុះទៅសើបអង្គេតនិងយកភស្តុតាំង នៅទីកន្លែងកើតហេតុ តែលុះត្រាតែក្រុមអាវក្រហម ឈប់ធ្វើបាតុកម្ម ទើបបានគេទៅប្រមូលភស្តុតាំង បើមិនឈប់បាតុកម្មទេ ប្រហែលជាមិនអាចទៅប្រមូលភស្តុតាំងបានទេ ។ សូមបញ្ជាក់ថា លោក ឧត្តមសនីយ៍ Seh Daeng ដែលនៅខាងបក្សអាវក្រហម ត្រូវបានពួកមិនដឹងមុខ លបបាញ់ត្រូវក្បាល កាលម្សិលមិញនោះ ហើយរបួសនោះមានរបួសធ្ងន់ធ្ងរណាស់ ប្រហែលជាមិនអាចសង្គ្រោះបានទេ មើលទៅ តែមិនទាន់ស្លាប់ទេនាពេលនេះ។ សូមបញ្ជាក់បន្ថែមទៀតថា មុននឹងកើតហេតុ លឺសូរថារដ្ឋាភិបាលថៃ បានបញ្ជូនអ្នកបាញ់ត្រង់ ឱ្យទៅម្តុំកន្លែងអ្នកពាក់អាវក្រហម កាន់កាប់នោះ។ ចឹងម៉េចថា មិនដឹងថាអ្នកណាបាញ់? រូបថតខាងក្រោម បានមកពីវិទ្យុបារាំងអន្តរជាតិ និង បឹកកប៉ុស្ត។

ស្ថានការណ៍នៅថៃនាចុងអាទិត្យនេះ[…?]

Posted by Lovepeehs05 on ខែ​មេសា 12, 2010
Posted in: នយោបាយ. Tagged: សារុបលទ្ធផលស្លាប់របួសនៅថៃ.

បើតាមពត៌មានដែលយើងទទួលបាន នៅល្ងាចថ្ងៃអាទិត្យនេះ មានអ្នកស្លាប់ដោយអំពើហឹង្សា ២១នាក់និងរបួសមានជិត៩០០នាក់។ ហើយឃើញពួកគេកំពុង ហែរសាកសពយកទៅបូជា ក្នុងនោះឃើញមានរូបថត អ្នកកាសែតជនជាតិជប៉ុន ដែលកំពុងត្រូវគា្រប់ហើយហៀបនឹងដួល តែត្រូវបានអ្នកបាតុករអាវក្រហម ទ្រទប់រូបគាត់ដែលកំពុងកាន់វីឌីអូខែមរា ហើយបន្ទាប់ពីហ្នឹង យើងឃើញមានពួកបាតុករអាវក្រហមជាច្រើននាក់ បានរឹបអូសយកបានរថក្រោះ ពីកងទាហានថៃជាច្រើនគ្រឿង ហើយពុំមានឃើញទាហានថៃ នៅទីនោះទេ។

មានគណបក្សថ្មីមួយទើបផ្ញើរមកដល់…

Posted by Lovepeehs05 on ខែ​មេសា 11, 2010
Posted in: នយោបាយ. Tagged: គណបក្សនយោបាយថ្មី!.

ស្ថានការណ៍នៅប្រទេសថៃកាន់តែយ៉ាប់មែនទែនហើយ!

Posted by Lovepeehs05 on ខែ​មេសា 11, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: ស្លាប់និងរបួសជិត១០០០នាក់នៅថៃ.

កាប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងអ្នកបាតុករអាវក្រហម ដែលនិយមអតីតៈនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ិនស៊ីណាវត្រ្តា បានធ្វើឱ្យទាហានថៃស្លាប់៤នាក់ និងពួកបាតុករអាវក្រហម បានស្លាប់១០នាក់ និងស្លាប់អ្នកកាសែតជនជាតិជប៉ុនម្នាក់ មានអ្នកត្រូវរបួស យ៉ាងតិចចំនួន៦៧៨នាក់ ហើយបាតុករចាប់បាន ទាហានថៃជាច្រើននាក់ផង កាលពីថ្ងៃរសៀលម្សិលមិញ។ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន អព្ភីសិទ្ធបានប្រកាសភាពអាសន្ត និងធ្វើសេចក្តីរំលែកទុក្ខ ដល់ជនរងគ្រោះ ដែលបានស្លាប់និងរបួសទាំងនេះ ហើយបដិសេធមិនព្រមធ្វើតាម ឬចុះចេញពីតំណែង តាមការស្នើរសុំរបស់បាតុករ អាវក្រហមទេ។ ខាងក្រោមនេះ ខ្ញុំបានដាក់រូបថតមួយចំនួន ក្នុងចំណោមរូបថត១៧៨ ដែលគេបានផ្ញើរកមអោយ។
<A

ត្រឡប់មកពីប្រឡងធ្វើព្រានវិញហើយ…!

Posted by Lovepeehs05 on ខែ​មីនា 28, 2010
Posted in: សន្តិសុខ. Tagged: ប្រឡងបាញ់ធ្វើព្រាន.

សួស្តីបងប្អូនប្រុសស្រី គ្រប់និន្នាការណ៍នយោបាយទាំងអស់ ជាទីគោរពស្នេហា! ខ្ញុំទើបតែបានត្រឡប់មកពី ការប្រឡងធ្វើព្រានវិញហើយ គឺបានប្រើពេលអស់បីថ្ងៃ ទើបប្រឡងចប់តាមការ កំណត់របស់បទបញ្ញត្តិសន្តិសុខថ្នាក់លើ។ លទ្ធផលនៃការប្រឡង គឺជាប់ដោយជោគជ័យ ហើយបានទទួលសញ្ញាប័ត្រពីរ ខាងច្បាប់ប្រើ កាន់ និងបាញ់កាំភ្លើងខ្លី ។ រូបភាពខាងលើជារូបភាព វង់ក្រដាសដែលត្រូវបាញ់យកពង់ គេឱ្យយើងបាញ់ចម្ងាយ ២០, ១៥, ១០, និង ៥ម៉ែត្រ បាញ់ដៃពីរ បាញ់ដៃឆ្វេង បាញ់ដៃស្តាំ និងបាញ់ឈរហើយលត់ជង្គង់។ ការបាញ់ញាប់ហើយសន្ធាប់ និងបាញ់រង្វើល ដោយដាក់កម្រឹតជាវិនាទីៈ ៣០, ២០, និង១០វិនាទី។ មានអីសប្បាយណាស់ដែរតើ!

ពត៌មានថ្មីៗទើបមកដល់…

Posted by Lovepeehs05 on ខែ​មីនា 18, 2010
Posted in: នយោបាយ. Tagged: លិខិតចំហរ....

ពត៌មានថ្មីៗទើបមកដល់ សូមជួយវិភាគផងមើល!

ឃើញរូបនេះនឹកឃើញកាលនៅជាព្រានព្រៃ…

Posted by Lovepeehs05 on ខែ​មីនា 18, 2010
Posted in: សេដ្ឋកិច្ច. Tagged: ដើររកឱសប៉ះឈើងាប់!.

ខ្ញុំធ្លាប់ធ្វើជាព្រានព្រៃ ដើរបរបាញ់សត្វ មកធ្វើជាម្ហូបអាហារ ហើយតែងតែ មើលទៅលើចុងឈើ រកមើលបក្សាបក្សី និងសត្វស្វាជាដើម ហើយមិនដែលធ្លាប់ បានឃើញសត្វយ៉ាងនេះទេ បើឃើញវិញឱ្យខ្ញុំធ្វើម៉េចទៅ! បើបាញ់ខ្លាចខូចសាច់ បើមិនបាញ់ខ្លាចអត់ម្ហូប ជួយគិតផងមើល បងប្អូនវើតប្រិស!

ថ្ងៃ១៨មិនាជាថ្ងៃសេរីភាពរបស់ខ្មែរសាធារណរដ្ឋ!

Posted by Lovepeehs05 on ខែ​មីនា 16, 2010
Posted in: នយោបាយ. Tagged: ថ្ងៃ១៨មិនាជាថ្ងៃសេរីភាពខ្មែរ....

ថ្ងៃ១៨មិនាជាថ្ងៃសេរីភាពរបស់ខ្មែរសាធារណរដ្ឋ ជាថ្ងៃដែលអគ្គសេនាប្រមុខ លន់-នល់ធ្វើរដ្ឋប្រហារទំលាក់ សម្តេចនរោត្តម-សីហនុ ឬរបបរាជានិយម ចេញពីមុខតំណែង និងជាថ្ងៃដែលខ្មែរ មួយចំនួនបានធ្វើរដ្ឋប្រហារ ប្រឆាំងនិងយួនយក្សកុង ដែលបានចូលឈ្លានពានឬយកទឹកដីខ្មែរ ធ្វើជាឈ្នាន់ដើម្បីវាយដណ្តើមយក យួនខាងត្បូងផង និងយកឥណ្ឌូ-ចិនទាំងមូលមកកាន់កាប់ផង និងជាថ្ងៃដែលបាននាំឱ្យខ្មែរ ធ្លាក់ចូលភ្នក់ភ្លើងសង្រ្គាម មហាវាលពិឃាតធំបីនៅកម្ពុជាផង នេះបើតាមការយល់ឃើញរបស់ខ្មែរមួយចំនួន។ ឥឡូវនេះតំណាងគណៈកម្មាធិការ ប្រព្រឹត្តិកម្មខ្មែរ ដើម្បីយុត្តិធម៌និងសមធម៌ បាននាំគ្នាប្រារពធ្វើពិធីអបអរសាទរ ខួបឆ្នាំទី៤០ ដែលពួកគាត់ហៅថា ជាថ្ងៃសេរីភាពសំរាប់ខ្មែរ សូមអញ្ជើញមើល សេចក្តីថ្លែងការណ៍ ក៏ដូចជាសេចក្តីប្រកាសដូចខាងក្រោមនេះ ខ្ញុំក៏ត្រូវបានពួគគាត់អញ្ជើញ ឱ្យទៅចូលរួមផងដែរ ហើយប្រហែលជាទៅ…

តើប្រទេសខ្មែរជាដីនរណា?

Posted by Lovepeehs05 on ខែ​មីនា 16, 2010
Posted in: នយោបាយ. Tagged: សំនួររបស់ប្រជាពលរដ្ឋខ្មែរ.

តើប្រទេសខ្មែរជាដីនរណា? តើរដ្ឋាភិបាលខ្មែរជានរណា? ម៉េចបានជាមិនជួយខ្មែរ? តើហេតុអីបានជាមាន ប្រជាពលរដ្ឋខ្មែរក្រីក្រច្រើនម្លេះ? តើហេតុអីបានជារដ្ឋាភិបាលខ្មែរ ធ្វើសម្បទានដី ឱ្យជនបរទេស ច្រើនម្លេះ? តើហេតុអីបានជា រដ្ឋាភិបាលខ្មែរ អនុញ្ញាតិឱ្យឈ្មួញកាប់ព្រៃឈើខ្មែរ អស់រលីងអញ្ចឹង? តើហេតុអីបានជារដ្ឋាភិបាលខ្មែរ ដេញនិងរឹបអូសយកដីធ្លីផ្ទះ សម្បែងរបស់ ប្រជាពលរដ្ឋអញ្ចឹង? តើរដ្ឋាភិបាលចង់ឱ្យ ប្រជាពលរដ្ឋខ្មែរ ក្រីក្រទាំងនោះ ទៅរស់នៅទីណាដែរ? ហើយធ្វើយ៉ាងម៉េច បានឱ្យពួកគាត់ ក្លាយទៅជាអ្នកមាននឹងគេកើត? តើរដ្ឋាភិបាលមានកម្មវិធីអី ដើម្បីជួយដល់អ្នកក្រីក្រសព្វថ្ងៃ ឱ្យមានជីវភាពគ្រាន់បើនិងគេឡើង? អ្នកក្រខ្មែរទៅសុំទាន នៅស្រុកយួន យួនគេមិនឱ្យសុំទាន នៅស្រុកគេទេ ហើយយួនគេចាប់បញ្ជូន ឱ្យមកប្រទេសខ្មែរវិញ តែប្រជាជនយួន គេអាចរស់នៅរកស៊ីនៅស្រុកខ្មែរតាមចិត្តឬមួយសេរី ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ នៅក្នុងប្រទេសកម្ពុជា តើហេតុអីបានជា រដ្ឋាភិបាលខ្មែរមិនចាប់ ពួកយួនទាំងនោះបញ្ជូន ទៅស្រុកយួនវិញទៅ?

សំនួរទាំងអស់នេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានផ្តាំឱ្យខ្ញុំសួរទៅរដ្ឋាភិបាលខ្មែរផង គេបានសួរខ្ញុំឱ្យឆ្លើយដែរ តែខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េច បើខ្ញុំមិនមែនជាអ្នកធ្វើការ នៅក្នុងជួររដ្ឋាភិបាលខ្មែរផងនោះ។ សូមបងប្អូននៅភូមិវើតប្រិសយើងនេះ ជួយឆ្លើយផង ឬក៏សួរទៅរដ្ឋាភិបាលខ្មែរចែកទានផង។ ពាក្យគួរពុំគួរសូមអធ្យាស្រ័យផង ពីព្រោះគេសួរខ្ញុំ ខ្ញុំឆ្លើយ មិនរួចមានតែបញ្ជូន ទៅអង្ការថ្នាក់លើចឹងហើយ! ដើរប៉ុន្មានថ្ងៃនេះ ជួបសុទ្ធតែអ្នកសួរអញ្ចឹង! ទៅកន្លែងណាក៏ដូចកន្លែងណាដែរ!

រំជួយផែនដីទៀតហើយធំណាស់(៨.8)

Posted by Lovepeehs05 on ខែ​កុម្ភៈ 27, 2010
Posted in: សន្តិសុខ. Tagged: រំជួយផែនដីធំណាស់.

រំជួយផែនដីទៀតហើយ ធំណាស់លើកនេះ ៨.8 នៅប្រទេស ឆ័រលេ ទ្វីបអាមេរិកខាងត្បូង  (CHILE) ២-៣ម៉ោងមុននេះ មិនទាន់ដឹងថាមាន គ្រោះថ្នាក់យ៉ាងណាទេ ពត៌មានបានប្រាប់ថា ឱ្យប្រយ័ត្នមហារលកទឹកសមុទ្រ សូណាមី។ ហើយម្សិលមិញនេះ រំជួយនៅជប៉ុន ក៏មិនតូចដែរ ៧.៣ មិនបានរាយការណ៍ រឿងគ្រោះថ្នាក់នៅឡើយទេ តែគេឱ្យប្រយ័ត្នរលកទឹកសមុទ្រ សូណាមី។ ខ្មែរយើងប្រហែលជាបានជ្រួតជា្របហើយ កាលរំជួយផែនសមុទ្រ នៅឆ្នាំ២០០៤ ប្រទេសខ្មែរយើងក៏បានប៉ះពាល់ខ្លះដែរ តែមិនធំដុំ នៅបាត់ដំបង ទឹកស្រះទឹកអណ្តូងវិញ ដូចគេកូរ គួរឱ្យអស្ចារ្យណាស់ ឆ្ងាយរាប់រយគីឡូ នៅតែប៉ះពាល់។ នៅពេលនោះ ប្រហែលជាអ្នកពត៌មានខ្មែរ មិនបានដឹងទាន់ ពេលវេលាទេ ពីព្រោះវិទ្យុអាស៊ីសេរី ខ្ញុំទូរស័ព្ទទៅសួរនៅម៉ោង ១-២រសៀលអត់ដឹងផង តែខ្ញុំបានដឹងតាំងតែពីម៉ោង៨-៩ព្រឹកម្លេះ ពីព្រោះហេតុភេទ អស្ចារ្យណាស់ កាលព្រឹកនោះ មានខ្យល់ត្រជាក់បក់មកពី ទិសខាងកើតយ៉ាង ត្រជាក់ស្រើប ខុសធម្មតា ហើយ បន្តិចមកម្តាយក្មេកប្អូនខ្ញុំ គាត់រត់មកប្រាប់ថា ទឹកស្រះក្រោយផ្ទះគាត់វិលកួច ដូចគេកូរ គាត់ថាប្រហែលជាខុសគ្រូ ឬដូនតាអី ហើយមើលទៅ ខ្ញុំថាមិនមែនទេដឹងយាយ! រំជួយផែនដីហើយ យាយ! គាត់នៅតែ មិនជឿខ្ញុំ គាត់ថាឱ្យអន្ទិតជូនទៅរកគ្រូទាយ មើលមើខុសអី បានជាទឹកក្នុងស្រះ វិលដូច្នះ! ខ្ញុំបាននិយាយចារន្តសសៃទឹក នៅក្នុងផែនដី មានដូចសសៃឈាម ក្នុងខ្លួនមនុស្ស យើងអញ្ចឹង នៅពេលដែលវារំជួយផែនដី ឬខ្យល់បក់នៅក្រោម បាតសមុទ្រខ្លាំង វាបុកមកតាមសសៃទឹក ដែលបណ្តាលឱ្យទឹកវិលដូច្នេះ គាត់នៅតែអត់ជឿខ្ញុំទេ។ មិនយូរប៉ុន្មានខ្ញុំបានបើកវិទ្យុ ជាភាសាអង្គ្លេស ប៉ុស្ត BBC WOLRD ទើបឮគេថារំជួយផែនដី ក្នុងសមុទ្រ។ នៅពេលដែលមានខ្យល់ត្រជាក់ ធ្លាក់មកដូច្នេះ សត្វមាន់ទា ជ្រូកឆ្កែ វារាងជ្រួលច្របល់រត់ឆ្លេឆ្លា ហើយឆ្កែញោមខ្ញុំ បានសម្រាលកូន មួយរំពេចនៅព្រមពេល ជាមួយគ្នានោះដែរ បានកូនវាប្រាំ អញ្ចឹងខ្ញុំក៏ថា អូ! ត្រូវតាមក្បួនខ្ញុំហើយ ខ្ញុមនិយាយរឿងក្បួននយោបាយ ដែលខ្ញុំកំពុងតែសសេរ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខនោះអី។

កាលពេលនោះ ខ្ញុំមកស្រុកខ្មែរសំងំ អង្គុយសសេរតែនយោបាយ ហ្នឹងឯងនៅ ក្រោមក្បែរគុម្ពឫស្សី តែគេមិនឱ្យខ្ញុំសសេរ ដោយស្រួលទេ គេមករំខាន ខ្ញុំណាស់ គេមកយកការណ៍ខ្ញុំ ស្ទើររាល់ថ្ងៃ ខ្ញុំទ្រាំមិនបាន មកបាត់ដំបង ជួលឱ្យគេ វាយឬធ្វើកាត រាប់រយកាត ដើរចែកគ្រប់ការិយាល័យ នយោបាយ ស្ទើរគ្រប់កន្លែង ស្ទើរគ្រប់គណ-បក្សទាំងអស់ ឱ្យដឹងថាខ្ញុំធ្វើអី កុំឱ្យគេតាមដាន ដល់ពេលដើរចែកកាតអញ្ចឹងទៅ អត់មានឃើញពីណា មកតាមដានឬយកការណ៍ ខ្ញុំទៀតទេ ដើរចែករហូតដល់ ទីស្នាក់ការណ៍ គណបក្សប្រជាជនធំ ចំការមននៅភ្នំពេញនេះដែរ អត់ខ្លាចអាលីង មានអង្គរក្សអាយុ៥ឆ្នាំមួយ ដើរជាមួយ សំលៀកបំពាក់ ចាស់ៗ ពាក់មួកស្លឹកត្នោត មានអីគេរាក់ទាក់ដែរតើ! មានអីដើរចូលកន្លែង ក្រសួងការបរទេស សុំគេទៅជួបសម្តេចហ៊ុន-សែនទៀត បងស្រីម្នាក់ដែលធ្វើការ នៅទីនោះថា គាត់ជូនទៅផ្ទះសម្តេចហ៊ុន-សែន នៅតាខ្មៅ ខ្ញុំថាហេលឿនម្លេះ គ្រាន់តែសួរតើ! ។ល។ និយាយទៅកាន់តែវែងទៅ ពាក្យគួរពុំគួរ សូមអភ័ទោសផង។

រឿងការប្រលៃពូជសាសន៍របស់ខ្មែរក្រហម…

Posted by Lovepeehs05 on ខែ​កុម្ភៈ 23, 2010
Posted in: នយោបាយ តុលាការ. Tagged: រឿងប្រល័យពូជសាសន៍.

នៅថៃនេះខ្ញុំបានស្តាប់វិទ្យុអាស៊ីសេរី និយាយអំពីរឿងខ្មែរក្រហម ប្រលៃពូជ-សាសន៍ ខ្ញុំមិនទាន់បានយល់ច្បាស់ទេ ក្នុងរឿងនេះ អំពីការសម្លាប់ ប្រលៃ ពូជសាសន៍ របស់ខ្មែរក្រហមនោះ បើតាមលោកឆាង-យុគ ប្រធានទទួលបន្ទុក ឯកសារកម្ពុជា ជាពិសេសឯកសាររឿងខ្មែរក្រហម បានមានប្រសាសន៍ តាមវិទ្យុ អាស៊ីសេរីថា ឱ្យតែសម្លាប់អ្នកណាម្នាក់ ដោយចេតនា ចំពោះជនជាតិសាសន៏ ដទៃ បានន័យថាប្រល័យពូជសាសន៍ហើយ ខ្ញុំដូចជាមិនជឿថា គ្រាន់តែសម្លាប់ មនុស្សម្នាក់ ថាប្រល័យពូជសាសន៍នោះទេ ចុះពួកយួនសម្លាប់ខ្មែរ ជាញឹកញាប់ ណាស់ នៅពេលដែលខ្មែរ ទៅលេងស្រុកយួន ឬប្រកបរបររកស៊ីនៅស្រុកយួន ឬក៏ទៅសុំទាននៅស្រុកយួន មិនមានតែនៅស្រុកយួនទេ យួនបានសម្លាប់ខ្មែរ នៅស្រុកខ្មែរនេះផងដែរ តើហេតុអីបានជាគេ ឬលោកឆាង-យុគ មិនថាយួន សម្លាប់ខ្មែរ ប្រល័យពូជសាសន៍ខ្មែរផងទៅ? ហើយឮថាលោកឆាង-យុគ បានបោះពុម្ពសៀវភៅ រាប់សែនឬប្រាំសែនក្បាល ជាភាសារខ្មែរ និងមួយមឺន ក្បាល ជាភាសារអង្គ្លេផងដែរ សម្រាប់ចែកចាយពន្យល់ ឱ្យខ្មែរបានយល់ និងឱ្យពួកបរទេសបានយល់ នូវអំពើកាប់សម្លាប់ ប្រល័យពូជសាសន៍របស់ ខ្មែរក្រហម និងឱ្យពួកគេបាន យល់នូវសំណុំរឿងលេខ០០២ របស់តុលាការកាត់ ទោសខ្មែរក្រហម។

ខ្ញុំគ្មានអីជំទាស់ទេ តែគ្រាន់តែឆ្ងល់ មិនមែនទើបតែឆ្ងល់ទេ ឆ្ងល់យូរណាស់ហើយ ឆ្ងល់រហូតដល់សុំ ឱ្យបើកតុលាការ ជំនុំជំរះខ្មែរក្រហម ជាសុប្បនិមិត្ត នៅលើប្រព័ន្ធអិនធើណិត ដើម្បីបានបងប្អូនជនរងគ្រោះ គ្រប់រូបអាចមាន លទ្ធភាព បញ្ចេញមតិយោបល់ ឆ្លងឆ្លើយគ្នាដោយសេរីទៀត កាលពី៨-៩ឆ្នាំមុន តែលោកឆាង-យុគ បានឆ្លើយបដិសេធថា គាត់គ្មានសមត្ថភាពទេ ដោយមិនបាន រៀនសូត្រ ខាងផ្លូវតុលាការ។ កាលពេលនោះ ខ្ញុំស្នើឱ្យមានតំណាងខាង ខ្មែរក្រហម តំណាងខាងរដ្ឋកម្ពុជា និងតំណាងខាងសាធារណរដ្ឋខ្មែរ ឬភាគីដែល ពាក់ព័ន្ធ ក្នុងសង្រ្គាមនៅកម្ពុជាទាំងអស់ មកតទល់គ្នាម្តង។ កាលពេលនោះ ខ្ញុំសុំនៅខាងខ្មែរក្រហម ដោយដឹងថាគ្មានពីណា ហ៊ានចេញមុខទេ ខាងខ្មែរ ក្រហម ធ្វើនេះចង់លើកទឹកចិត្ត ឱ្យភាគីខ្មែរក្រហម ហ៊ានចេញមុខ មកបកស្រាយ រឿងពិត។ កាលពេលនោះអញ្ចឹងមែន ភាគីខ្មែរក្រហម ឥតហ៊ានឮមាត់ទេ ខ្ញុំនិយាយច្រើនណាស់ កាលពេលនោះ និយាយរហូតដល់មានគេ គម្រាមខ្ញុំតាម ប្រព័ន្ធ អិនធើណិត ហើយលោកអាស៊ីសេរី និងលោកកែម-សុស និងបងប្អូនខ្មែរ រាប់រយនាក់ នៅជុំវិញពិភពលោក បានដឹងបានឮដែរ។

ខ្ញុំនិយាយនេះ មិនមែនបានន័យថា ខ្ញុំកាន់ជើងខ្មែរក្រហមនោះទេ ខ្ញុំក៏ជាជនរង គ្រោះផងដែរ កាលជំនាន់នោះ តែខ្ញុំចង់និយាយជួយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ខ្មែរ គ្រប់និន្នាការ នយោបាយទាំងអស់។ ខ្ញុំឆ្ងល់ណាស់ដែរថា សង្គ្រាមមានបី ដំណាក់កាល គឺសង្គ្រាមឆ្នាំ១៩៧០-៧៥ សង្គ្រាមឆ្នាំ១៩៧៥-៧៩ និងសង្គ្រាមឆ្នាំ១៩៧៩ អូសបន្លាយរហូតឆ្នាំ១៩៩៨។ តើមនុស្សស្លាប់ក្នុងសង្គ្រាមនិមួយៗ មានប៉ុន្មាននាក់? តើក្បាលខ្មោចអ្នកដែលស្លាប់នោះ នៅឯណា? ម៉េចបានអត់ ឃើញមាន ដាក់តាំងអញ្ចឹង ដាក់តាំងតែក្បាលខ្មោច កាលសម័យឆ្នាំ១៩៧៥-៧៩ អញ្ចឹងបានន័យថា សង្គ្រាមឆ្នាំ១៩៧០-៧៥ និងសង្គ្រាមឆ្នាំ១៩៧៩-១៩៩៨ អត់មានស្លាប់ទេឫអី? ហើយរឿងបងប្អូន ជនជាតិចាម មានរឿងអីដែលនាំឱ្យ ខ្មែរក្រហមសម្លាប់ពួកគាត់? ខ្ញុំមើលមិនឃើញថា បងប្អូនជនជាតិចាម នាំគ្នាមក ឈ្លានពានកម្ពុជាទេ តែបងប្អូនជនជាតិចាម បានភៀសខ្លួនមកជ្រកកោណ នៅកម្ពុជា ក៏ដោយសារមានគេ យកប្រទេសរបស់ពួកគេ គឺប្រទេសចាម គឺប្រទេសចាមដែលបានបាត់បង់នោះ មិនមែនខ្មែរយកឯណា? ដូច្នេះខ្មែរក្រហម គ្មានហេតុផលអី ទៅសម្លាប់ជនជាតិចាមទេ តាមពិតជនជាតិចាម នៅម្តុំខ្ញុំនៅ រស់នៅដូចខ្មែរយើងធម្មតាដែរ គ្មាននរណារករឿងពួកគាត់ទេ មានស៊ីអត់ស៊ី ដូចគ្នា។ រឿងនេះវាផ្ទុយស្រឡះទាំងស្រុង! មើលសូមបងប្អូនជួយ ពិចារណា មើល! សូមបងប្អូនណា ដែលបានដឹងរឿងច្បាស់ សូមជួយពន្យល់ផងមើល!

រឿងគួរតែប្រយ័ត្ន…!

Posted by Lovepeehs05 on ខែ​កុម្ភៈ 18, 2010
Posted in: សន្តិសុខ.

ថ្ងៃនេះមានមិត្តភ័គ្រ បានផ្ញើរជាពត៌មានមួយ ដែលគួរឱ្យរន្ធត់ នូវរបស់ដែលយើង ប្រើប្រាសជារៀងរាល់ថ្ងៃ តែមិនបានដឹងថា មានមនុស្សប៉ុន្មាននាក់ ដែលទទួល រងគ្រោះ ដោយសារទូរស័ព្ទនេះទេ នេះជារឿងមួយដែលយើង គួរតែប្រយ័ត្ន ប្រយែង ដោយមើលមិនឃើញ ថាពេលណាវានឹង កើតឡើងចំពោះយើង។ ខ្ញុំបានប្រើទូរស័ព្ទដៃនេះ ១៥ឆ្នាំហើយ តែមិនដែលមានហេតុ យ៉ាងនេះកើត ចំពោះខ្ញុំឡើយ។ តែយ៉ាងណាក៏ដោយ នៅតែខ្លាចនិងញញើត បន្ទាប់ពីបាន ទទួលដំនឹងនេះ។

រដ្ឋាភិបាលថៃអព្ភីសិទ្ធចង់សំរុះសំរួលជាមួយរដ្ឋាភិបាលខ្មែរហ៊ុនសែន

Posted by Lovepeehs05 on ខែ​កុម្ភៈ 14, 2010
Posted in: សន្តិសុខ នយោបាយ. Tagged: រដ្ឋាភិបាលថៃ អព្ភីសិទ្ធ មិនត្រូវការអ្នកសម្រុះសម្រួលទេ!.

ដោយយោលទៅតាម ពត៌មានថ្មីៗរបស់កាសែត បឹងកកប៉ុស្តថ្ងៃអាទិត្យនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃ អព្ភិសិទ្ធ មិនចាំបាច់ឱ្យមាន អ្នកមកសំរុះសំរួល នូវរឿងជម្លោះ ព្រុំដែនខ្មែរ-ថៃនោះទេ ពីព្រោះថារដ្ឋាភិបាល កំពុងតែប្រើប្រាសនូវ វិធានការណ៍ ដ៏សមរម្យ។ អព្ភីសិទ្ធបាននិយាយថា យើងកំពុងព្យាយាម ការពារកុំឱ្យមានការ ប៉ះទង្គិចគ្នា ដែលអាចនាំឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ ទាំងសងខាង គឺដោយដោះស្រាយគ្នា ទៅតាមផ្លូវទូត បានន័យថា មិនមែនប្រើអំពើហឹង្សារ ដាក់គ្នាទេ។

អព្ភីសិទ្ធបាននិយាយថា រដ្ឋាភិបាលមិនចាំបាច់ត្រូវការ អ្នកសម្រុះសម្រួលទេ ដោយថៃមិនបាន ប្រឈមមុខ ជាមួយកម្ពុជាទេ។ យ៉ាងណាក៏ដោយ បើសិនជាស្ថានការណ៍ ដុះដាបខ្លាំង ទាហានទាំងសងខាង គួរត្រូវតែប្រុងប្រយ័ត្ន កំរឹតខ្ពស់រៀងៗខ្លួន។ បើសិនជាដាក់ ជំនួបជាមួយ នាយករដ្ឋមន្ត្រីខ្មែរហ៊ុន-សែនបាន ដើម្បីបញ្ចប់នូវជម្លោះនេះ យើងគួរតែដាក់។ នាយករដ្ឋមន្រីថៃ បាននិយាយទៀតថា ការប្រជុំជជែកគ្នា និងត្រូវបានកំណត់ ពេលវេលា និងទីកន្លែង បើសិនជាភាគ្គីទាំងពីរ អាចគោរពគ្នាឬស្តាប់គ្នា បានទៅវិញទៅមក នោះ។

នៅលើវិធានរណ៍ ដើម្បីរការពារនូវអំពើហឹង្សារ ក្នុងខណៈដែលបក្ស រណសិរ្សរួបរួម ដើម្បីប្រជាធិប្បតេយ្យ ធ្វើបាតុកម្មប្រឆាំង នឹងអំណាចផ្តាច់ការ លោកអព្ភីសិទ្ធបាននិយាយថា រដ្ឋាភិបាល របស់គាត់ និងមិនប្រើអំពើហឹង្សារ ដើម្បីដោះស្រាយបញ្ហានេះទេ។ រដ្ឋាភិបាលបានរៀបចំជាស្រេច បង្កើនឱ្យមាន ការអនុវត្តិច្បាប់ រក្សាសន្តិសុខបន្ថែមទៀត ដើម្បីការពារបក្សពួក ផ្សេងទៀត ដែលមានបំណងអុចអាល ឱ្យមានអំពើហឹង្សារ។ យ៉ាងណាក៏ដោយ បើសិនជា មានការ ប្រើអំណាចអំពើកុប្បកម្មនានា ត្រូវតែប្រុងប្រយ័ត្នជាទីបំផុត ដើម្បីគ្រប់ គ្រងស្ថានការណ៍នោះឱ្យបាន ប៉ុន្តែគាត់មិនសង្ឃឹមថាមាន ហេតុការណ៍យ៉ាងនោះ កើតឡើងទេ។ គាត់និយាយទៀតថា រដ្ឋាភិបាលបានកំពុង តាមដានមើលពត៌មាន អំពីរឿងថវិការ សំរាប់ផ្តល់ឱ្យពួកអាវក្រហម។

ការវិភាគនយោបាយខ្មែរ-ថៃបច្ចុប្បន្ន…

Posted by Lovepeehs05 on ខែ​កុម្ភៈ 9, 2010
Posted in: នយោបាយ, នយោបាយ តុលាការ, វប្បធម៌, វប្បធម៍, សង្គមកិច្ច, សន្តិសុខ, សន្តិសុខ នយោបាយ, សេដ្ឋកិច្ច, Uncategorized. Tagged: ការវិភាគនយោបាយ, ខេទ្រព្រះវិហារ, នយោបាយ, ប្រាសាទតាមឿន, ប្រាសាទព្រះវិហារ, វប្បធម៌, វិភាគនយោបាយខ្មែរ-ថៃបច្ចុប្បន្ន, សង្គមកិច្ច, សង្គ្រាមខ្មែរ-ថៃ, សន្តិសុខ, សូរិយវរ្ម័នទីៗ, សេដ្ឋកិច្ច.

ដោយយោលទៅតាម ពត៌មានថៃ-បឹងកកប៉ុស្តថ្ងៃនេះ ចំពោះស្ថានការណ៍ព្រុំដែន ខ្មែរ-ថៃនៅតំបន់ប្រាសាទ ព្រះវិហារ បានអោយដឹងថា៖ ទាហានប៉ារាថៃប្រដាប់ ទៅដោយអាវុធទំនើប បានដាក់ខ្សែរត្រៀមយាម ពីម្សិលមិញ យ៉ាងប្រយ័ត្ន ប្រយែងជាទីបំផុត នៅចំកណ្តាលប្រាង្គប្រាសាទ បុរាណខ្មែរ-តាមឿនធំ នៅលើ កំពូលភ្នំដងរែក ដោយឮសូរថា មានវត្តមានសម្តេចនាយក រដ្ឋមន្រ្តីខ្មែរហ៊ុន-សែន និងមកទស្សនានៅ ទីនេះ។  ពីព្រោះថៃគេថាជាទឹកដីរបស់គេ។ នេះជាប្រផ្នូលមួយមិនល្អសោះ ពីព្រោះថា វាអាចនាំឱ្យមានការ គ្រោះថ្នាក់ បាក់បែក ទៅលើថ្មបា្រង្គប្រាសាទ បើសិនជាមានការប៉ះទង្គិចគ្នាខាងអាវុធនោះ។

តាមពិតទីកន្លែងនេះ មិនត្រូវមានដាក់ទាហានឡើយ តែវាជាទីកន្លែងសំរាប់ ទេសចរណ៍វិញទើបល្អ វាចម្រើន ទាំងថៃទាំងខ្មែរ។ យើងចាំបាច់ ត្រូវតែមាន ដំណោះស្រាយ ដ៏សមស្របមួយរវាងខ្មែរ-ថៃជាបន្ទាន់ ដើម្បីជួយស្រោចស្រង់ និងបន្តរវិស្ស័យខាងទេសចរណ៍ ឱ្យបានល្អឡើងវិញ។ សូមបញ្ជាក់ថា៖ នៅតំបន់ ជុំវិញប្រាសាទព្រះវិហារ ចំនួនដីប្រមាណ ប្រាំគីឡូម៉ែត្របួនជ្រុង ជាដីរបស់ប្រាសាទព្រះវិហារ ដីនេះជា ដីជើងប្រាសាទ ដូច្នេះដីនេះទីនេះ មិនត្រូវដាក់ទាហាន សម្រាប់ច្បាំងគ្នាឡើយ តែវាជាដីជាទីកន្លែង សំរាប់ ទេសចរណ៍ ទើមត្រឹមត្រូវ។ បើចង់ធ្វើសង្គ្រាមដណ្តើមដីនេះ ច្បាស់ជាគ្រោះថ្នាក់ណាស់ ជាពិសេសថៃ គ្រោះថ្នាក់ជាងគេ។ ថៃគួរតែយល់ដែរ ធម្មតាដីដំបូក ឬភ្នំនានា វាតែងតែមានជើងរបស់វា រីឯចំណែក ប្រាង្គប្រាសាទព្រះវិហារវិញ ក៏មានជើងឬជាយគ្រែង របស់ប្រាសាទដែរ ដូច្នេះដីប្រាំគីឡូម៉ែត្របួនជ្រុង ជុំវិញប្រាសាទព្រះវិហារ ជាដីរបស់ប្រាសាទព្រះវិហារ។

បើធ្វើសង្គ្រាមដណ្តើមដីនេះ ថៃគ្រោះថ្នាក់ខ្លាំងណាស់ វាអាចបណ្តាល អោយបាត់បង់ ខែត្រខ្មែរសូរិន ទាំងមូល ឬក៏ចង់មិនចង់ វាអាចនិងបាត់បង់ ប្រទេសថៃទាំង មូលផងក៏មិនដឹង។ បើវាយថៃមែន តើមានប្រទេសណាខ្លះ ជួយថៃ? ថៃប្រហែលជាពឹងផ្អែក ទៅលើអាមេរិកាំង និងអង្គ្ឡេស តែធ្វើយ៉ាងម៉េច ឈ្នះ នៅឆ្ងាយណាស់! អាមេរិកាំង បារាំង អង្គ្លេស ពូកែខាងវាយ ប្រទេសមួយទល់និងប្រទេសមួយ តែបើវាយជារបៀប សង្គ្រាមស៊ីវិលឬវាយគ្នាឯង ពួកគេមិនសូវច្បាស់ទេ ហើយក៏មិនសូវហ័ាន លូកដៃដែរទេ ពីព្រោះវាមានហេតុ បរាជ័យ ជាបន្តរបន្ទាប់ រួចមកហើយ បានត្រឹមតែជំនួយប៉ុណ្ណោះ។

ចំណែកខ្មែរវិញ ត្រូវរៀបចំកងពិសេស ប្រាំកងពលធំប្រមាណជា មួយមឺនាក់ ក្នុងកងពលនិមួយៗ ត្រៀមជា ស្រេច ដោយមានសម្តេច អគ្គមហាតេជោ ហ៊ុន-សែន ជាអគ្គមេបញ្ជាការកងទ័ព អីយ៉ា! ឥតទាស់ទេ បាញ់ត្រង់ណាស់ មិនបាច់មិចភ្នែកមួយ ចំហៀងដូចគេទេ សម្តេចហ៊ុន-សែន និងត្រូវបានតែងតាំង ជាស្តេចជ័យវរ្ម័ន្នទី៩ គ្រប់គ្រងឥណ្ឌូ-ចិនទាំងមូល។ ខ្ញុំទទួលស្គាល់៕៚

ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!

Posted by Lovepeehs05 on ខែកក្កដា 24, 2015
Posted in: Uncategorized.

Khmer New Government

ការ​នាំ​ទិស​ប្រកាស

← Older Entries
  • ប្រក្រតីទិន

    ខែមករា 2026
    ច អ ព ព្រ សុ ស អា
     1234
    567891011
    12131415161718
    19202122232425
    262728293031  
    « កក្កដា    
  • ចំនួនចូលមើល

    • 6,228 ដង
  • មតិយោបល់ថ្មីៗ

    Lovepeehs05's avatarLovepeehs05 លើ ការវិភាគនយោបាយខ្មែរ-ថៃបច្ចុប្ប…
    Lovepeehs05's avatarLovepeehs05 លើ មេភេរវកម្មពិភពលោកបិនឡាដិនត្រូវ…
    Lovepeehs05's avatarLovepeehs05 លើ មេភេរវកម្មពិភពលោកបិនឡាដិនត្រូវ…
    Lovepeehs05's avatarLovepeehs05 លើ មេភេរវកម្មពិភពលោកបិនឡាដិនត្រូវ…
    Lovepeehs05's avatarLovepeehs05 លើ មេភេរវកម្មពិភពលោកបិនឡាដិនត្រូវ…
  • អត្ថបទថ្មីៗ

    • ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!
    • ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!
    • ការចាប់បដិសន្ធិនៃជីវិតមនុស្ស…
    • ខ្មែរគ្រប់រូបត្រូវចងចាំ!
    • ការវាយប្រហារទៅលើ ភូមិគ្រឹះមេភេរវកម្មពិភពលោក !
  • Uncategorized នយោបាយ នយោបាយ តុលាការ វប្បធម៌ វប្បធម៍ សង្គមកិច្ច សន្តិសុខ សន្តិសុខ នយោបាយ សេដ្ឋកិច្ច
  • RSS Feed RSS - ប្រកាស

    RSS Feed RSS - មតិ

  • Top Posts

    • ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!
    • ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!
    • ការចាប់បដិសន្ធិនៃជីវិតមនុស្ស...
    • ខ្មែរគ្រប់រូបត្រូវចងចាំ!
    • ការវាយប្រហារទៅលើ ភូមិគ្រឹះមេភេរវកម្មពិភពលោក !
    • ទិដ្ឋិភាពភូមិគ្រឹះបិនឡាដិនមុនការវាយប្រហារ
    • មេភេរវកម្មពិភពលោកបិនឡាដិនត្រូវបានសម្លាប់...!
    • កូនពៅរបស់ហ្គាដាហ្វ៊ីនៃលីប៊ីបានស្លាប់...!
    • បក្សអាវក្រហមថៃតាមរូបភាព...
    • ទំនាក់ទំនងនយោបាយក្រៅប្រទេសរបស់ថៃតាមរូបភាព...!
  • Top Clicks

    • មិន​មាន
  • ការអភិវឌ្ឍប្រទេសជាតិកម្ពុជា

  • Flickr Photos

    Barmouth SunriseVietnamThe Church of Lannavaara!SENSE OF MOTION
    More Photos
ប្លក់​នៅ WordPress.com.
ប្លក់​នៅ WordPress.com. ម៉ូដ​ប្លក៖ Parament។
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • ជាវប្រចាំ បានជាវប្រចាំ
    • kappolitics.wordpress.com
    • Already have a WordPress.com account? Log in now.
    • kappolitics.wordpress.com
    • ជាវប្រចាំ បានជាវប្រចាំ
    • ចុះ​ឈ្មោះ
    • ភ្ជាប់
    • រាយការណ៍​មាតិកា​នេះ
    • View site in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

You must be logged in to post a comment.

    Design a site like this with WordPress.com
    Get started