• នយោបាយ
  • វប្បធម៌-អរិយធម៌
  • សង្គមកិច្ច
  • សន្តិសុខ
  • សេដ្ឋកិច្ច
  • ស្វាគមន៍ប្រិយ៍មិត្ត!

ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!

Posted by Lovepeehs05 on ខែកក្កដា 20, 2016
Posted in: នយោបាយ, ប្រព័ន្ធនយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security, Uncategorized. Tagged: កម្ពុជា, កុម្មុយនិសនិយម, ខ្មែរ, នយោបាយ, ប្រជាធិបតេយ្យ, ប្រជាមានិត, ប្រព័ន្ធនយោបាយ, រាជានិយម, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សាធារណរដ្ឋ, សេដ្ឋកិច្ច, សេរីនិយម. បញ្ចេញមតិ

Kaps Political System 19072016001

នេះជាប្រព័ន្ធនយោបាយ ដែលមានសន្តិសុខ និង សុវត្ថិភាព ជាទីបំផុតក្នុងលោក។ ជាប្រព័ន្ធដែល មិន ផ្តាច់ការ ជាប្រព័ន្ធ ពោរពេញទៅដោយសិទ្ធិសេរីភាព ជាប្រព័ន្ធចែករំលែក មិនហួងហែងតែម្នាក់ឯង ជាប្រព័ន្ធ សេរីនិយម ជាប្រព័ន្ធរាជា និយម ជាប្រព័ន្ធកុម្មុយនិស និយមផងដែរ ជាប្រព័ន្ធឱ្យមនុស្ស ចេះស្រឡាញ់មនុស្ស ជាប្រព័ន្ធឱ្យ មនុស្សចេះធ្វើការជាមួយគ្នា ជាប្រព័ន្ធជំរុញ ឱ្យមនុស្ស ចេះសាមគ្គីគ្នា ជាប្រព័ន្ធធ្វើឱ្យមនុស្សចេះចរចារ ពិភាក្សាគ្នា ចេះឯកភាពគ្នា ចេះចែកគ្នារស់ មិនកំណាញ់ ធ្វើឱ្យមនុស្សមានចិត្តទូលាយ មិនចង្អៀតមិនចង្អល់ និង ជាប្រព័ន្ថយដែលអាចកាត់ បន្ថយការប្រើអំពើហឹង្សា ការព្យាបាទឈ្នានិះគ្នា និង កាត់បន្ថយអំពើឃាតកម្ម រហូតដល់ ៩០ ភាគរយ ហើយជាប្រព័ន្ធតម្រូវឱ្យមនុស្សមានការសិក្សា អបរំខ្ពស់ មានកម្រិតវីជ្ជាខ្ពស់ មានធនធាន មនុស្សខ្ពស់ និង ធ្វើឱ្យប្រទេសជាតិលូតលាស់ និង រីក ចម្រើនលឿន ខ្ពស់និងឆាប់រហ័សជាទីបំផុត គឺគ្មាន ប្រព័ន្ធនយោបាយ ណាក្នុងពិភពលោក ឱ្យប្រសើរជាងនេះទេ៕៚…

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ខ្មែរគ្រប់រូបត្រូវតែចងចាំ!

Posted by Lovepeehs05 on ខែកក្កដា 24, 2011
Posted in: នយោបាយ, វប្បធម៌, សន្តិសុខ, Education, Politics, security. Tagged: ខ្មែរគ្រប់រូបត្រូវតែចងចាំ!. បញ្ចេញមតិ

សូមចុចមើល ព្រឹត្តិការណ៍ដ៏រន្ធត់ ខាងក្រោម ដែលមិនត្រូវកើតមានទៀតទេ នៅកម្ពុជា!

ខ្មែរគ្រប់រូបត្រូវចងចាំ!


ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សូមបំបាត់ការប្រកាន់បក្សពួក!

Posted by Lovepeehs05 on ខែ​មេសា 20, 2011
Posted in: នយោបាយ, Politics, security. Tagged: សូមបំបាត់ការប្រកាន់និងរើសអើងបក្សពួក. 4 មតិ

សូមស្នើសុំដល់រដ្ឋាភិបាលខ្មែរ បញ្ឈប់ឬបញ្ចប់ នូវការប្រកាន់និងរើសអើងបក្សពួក ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ដល់អ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរិភាព ដើម្បីផលប្រយោជន៍ខ្មែរ ទោះបីតាមបែបបទយ៉ាងណាក៏ដោយ សូមអោយសមាជិកគណៈបក្សប្រជាជន គ្រប់រូបផ្លះប្តូរអាកប្បកិរិយាដ៏អាក្រក់នេះចេញជាបន្ទាន់ ។ សូមបញ្ចប់បញ្ឈប់នូវការដើរឃោសនា បំផិតបំភ័យគ្រប់បែបយ៉ាង ។ សូមបញ្ចប់ឬបញ្ឈប់នូវការកៀបសង្កត់គ្រប់បែបយ៉ាង ។ សូមបញ្ចប់ឬបញ្ឈប់អំពើពុករលួយឬការស៊ីសំណូកសូកប៉ាន់គ្រប់បែបយ៉ាង ។ សូមតុលាការមាន យុត្តិធម៌និងជាអព្យាក្រិត ជានិច្ច ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការប្រកួតបាល់បុកផ្តាច់ព្រាត់នៅអាមេរិក

Posted by Lovepeehs05 on ខែ​កុម្ភៈ 6, 2010
Posted in: វប្បធម៌. Tagged: ការប្រកួតបាល់បុកផ្តាច់ព្រ័ត. 5 មតិ


ការប្រកួតបាល់បុកផ្តាច់ព្រ័ត យកក្រុមជើងឯកលើកទី៤៤ នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមលេង នៅវេលាម៉ោង៦និង២៦នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១០នេះ ហើយនៅស្រុកខ្មែរ ត្រូវម៉ោង6និង២៦នាទីព្រឹក ថ្ងៃចន្ទទី៨ខែកុម្ភៈឆ្នាំ២០១០។ គឺអស្ចារ្យណាស់ គ្រាន់តែសំបុត្រចូលមើល ម្នាក់ថ្លៃមួយពាន់ ប្រាំមួយរយដុល្លា រហូតដល់ពីរសែនបីមឺន ប្រាំពីរពាន់បីរយដុល្លា ($១,៦០០-$២៣៧,៣០០) ហើយផ្សាយលក់ឥវាន់ ក្នុង៣០វិនាទីថ្លៃបីលានដុល្លា។ គ្រាន់តែថ្លៃសំបុត្រមួយ ខ្មែរយើងដេកចាយមួយអាយុសទាំងគ្រួសារ។ គឺក្រុមលេខ១ ប្រកួតទល់និង ក្រុមលេខ១ ដែលឈ្នះបានពានរង្វាន់ ប្រចាំភូមិភាគខាងលិច និងខាងកើត ក្នុងសហរដ្ឋអាមេរិក។ ក្រុមលេខ១ទីមួយ គឺឈ្មោះក្រុម INDIANAPOLIS COLT មកពី រដ្ឋINDIANA ឈ្នះ១៧ដង ចាញ់២ដង និងក្រុមលេខ១ទីពីរ គឺក្រុមឈ្មោះ NEW ORLEANS SAINTS មកពីរដ្ឋ LUISIANA ឈ្នះ១៦ដង ចាញ់៣ដង ក្រុមនេះមិនដែលធ្លាប់បានលេង ឈ្នះ មកលេងបាល់ទាត់ថ្នាក់កំពូលផ្តាច់ព្រ័តនេះទេ នេះជាលើកទីមួយ របស់គេហើយ តាំងពីការកកើតក្រុមនេះមក ប្រម៉ាណជាង៦០សិបឆ្នាំមកហើយ។

ប្រជាពលរដ្ឋអាមេរិក គេចូលចិត្តមើលកីឡាបាល់បុក ឬFOOTBALL នេះណាស់ គេហ៊ានចំណាយលុយ ទិញសំបុត្រនិមួយៗថ្លៃ មួយពាន់ប្រាំមួយរយដុល្លា ($1,600) សំរាប់អង្គុយក្រោយគេ បើចង់អង្គុយមុខគេ សំបុត្រនិមួយៗថ្លៃ ពីរសែនបីមឺនប្រាំពីពាន់បីរយដុល្លា ($237,300)។ មិនចេះតែអង្គុយមើលទេ មានខ្មែរយើងមួយចំនួន បានដាក់ភ្នាល់ជាលុយកាក់ រាប់ពាន់រាប់មឺនដុល្លា ខ្លះហ័ានដាក់ទាំងហាងទំនិញ ដាក់ទាំងផ្ទះរបស់ខ្លួនទៅទៀត ហើយចាញ់ អស់ហាងអស់ផ្ទះ និងមានបោកប្រាសលុយតុងទីន រត់ចោលស្រុកទៀតផង នេះដោយសារតែលែងល្បែងភ្នាល់ កីឡានេះ គេញៀនមើលនិងលេងណាស់ នៅអាមេរិក។ ខ្ញុំចូលចិត្តមើលណាស់ដែរ តែមិនដែលអស់លុយ មួយរៀល និងគេទេ ខ្ញុំមើលចង់ដឹងនូវល្បិចកិច្ចកល់របស់គេ តើគេលេងរបៀបយ៉ាង ម៉េចឈ្នះ និងរបៀបយ៉ាងម៉េចចាញ់។ មិនមែនមើលតែបាល់ទាត់ទេ គឺមើល កីឡាប្រដាល់ជើងឯក និងកីឡាជាអ្នកនយោបាយផងដែរ គឺយើងតែងតែធ្វើការ ប្រៀបធៀបជានិច្ច ដើម្បីស្រាវជ្រាវ រាវរកនូវល្បិចល្អៗយកមកប្រើប្រាស ក្នុងការសរសេរ និងវិភាគនយោបាយជាដើម។ល។

ខ្ញុំចង់អោយក្រុម ដែលមិនដែលឈ្នះ អោយឈ្នះម្តង គឺក្រុម NEW ORLEANS!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

រឿងអនុស្សាវរីយ៍កាលសម័យសង្គ្រាម…

Posted by Lovepeehs05 on ខែ​កុម្ភៈ 5, 2010
Posted in: សន្តិសុខ. Tagged: អនុស្សាវរីយ៍សម័យសង្គ្រាម.... 3 មតិ

<A div

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

អាមេរិកគ្រងលុយជិត៤ពាន់កោដិសំរាប់ឆ្នាំ២០១១

Posted by Lovepeehs05 on ខែ​កុម្ភៈ 2, 2010
Posted in: សេដ្ឋកិច្ច. Tagged: ថវិការជិត៤ពាន់កោដិសំរាប់ឆ្នាំ២០១១. បញ្ចេញមតិ

នៅសេដ្ឋវិមាននៃសហរដ្ឋអាមេរិកថ្ងៃនេះ ប្រធានាធិបតី ឧបមា បានបញ្ចេញ គម្រោងការណ៍ កញ្ចប់ថវិការចំនួន ៣.៨ពាន់កោដិដុល្លាអាមេរិក សំរាប់ឆ្នាំ២០១១ ក្នុងគម្រោងការណ៍នោះ ប្រធានាធិបតី ឧបមា និងតម្លើងថវិការបន្ថែម ៦ភាគរយទៀត សំរាប់វិស្ស័យសិក្សាអបរំ។ ទោះបីជាសេដ្ឋកិច្ចជាតិ និងពិភពលោក បានធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏អាមេរិកាំងនៅតែ តម្លើងលុយសំរាប់ការសិក្សា អបរំ ជាបន្តរបន្ទាប់ តើដោយសារមូលហេតុអ្វីដែរ? មិនត្រឹមតែសេដ្ឋកិច្ចធ្លាក់ចុះទេ សហរដ្ឋអាមេរិកបាន ជំពាក់បំណុលគេ ចំនួន១មឺន២ពាន់កោដិដុល្លាហើយ មកទល់ពេលនេះ ឆ្នាំទៅមិញ២០០៩ លុយជំពាក់បំណុលគេមាន ចំនួន១.៦ពាន់កោដិដុល្លា តើហេតុអីបានជាអាមេរិក ជំពាក់បំណុលគេច្រើនម្លេះ? ជំពាក់បំណុលគេ ច្រើនម្លឹងហើយ នៅតែអាមេរិកជាប់លេខ១ ផ្នែកសេដ្ឋកិច្ច លើពិភពលោក។

ដើម្បីឆ្លុះបញ្ចាំងអោយបានយល់ច្បាស់ អំពីការតម្លើងថវិការ សំរាប់ការសិក្សាអបរំ របស់អាមេរិកនេះ យើងគួរនិយាយប្រៀបធៀបនឹង វិស្ស័យសិក្សាអបរំ នៅកម្ពុជា សព្វថ្ងៃនេះ តើហេតុអីបាន ជារដ្ឋាភិបាលខ្មែរ មិនមានការតម្លើង ថវិការសំរាប់ ការសិក្សាអបរំ នៅកម្ពុជានិងគេសោះ ជាពិសេសប្រាក់ខែគ្រូ ដែលមានកំរិតទាប ជាទីបំផុត ដែលវាផ្ទុយនឹងសហរដ្ឋអាមេរិក ឬប្រទេស មហាអំណាចនានា លើពិភពលោក ដែលគេគិតគូរខ្លាំងបំផុត រឿងថវិការសំរាប់ការសិក្សាអបរំ សេដ្ឋកិច្ចធ្លាក់ចុះខ្លាំងណាស់ ហើយក្រណាស់ ក៏គេនៅតែគិតគូរតម្លើងប្រាក់ ខាងវិស្ស័យសិក្សាអបរំ អោយរិតតែច្រើនណាស់ថែមទៀត នេះតើមកពីមូល ហេតុអ្វីដែរ? យើងគួរតែតម្លើងប្រាក់ខែគ្រូ អោយបានពី ៣ទៅ៥រយដុល្លា ក្នុងមួយខែ ទើបត្រឹមត្រូវ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សន្ទរកថាប្រធានាធិបតីអាមេរិកប្រចាំឆ្នាំ

Posted by Lovepeehs05 on ខែមករា 28, 2010
Posted in: នយោបាយ. Tagged: សេចក្តីថ្លែងសន្ទរកថា របស់ប្រធានាធិបតីអាមេរិក ឧបមា. បញ្ចេញមតិ

សេចក្តីថ្លែងសន្ទរកថា របស់ប្រធានាធិបតី អាមេរិកាំង(ឧបមា)។ ខាងលើនេះ ជារូបថតនិងចំណុច សំខាន់ៗមួយចំនួន ដែលប្រធានាធិបតី ឧបមា បានថ្លែងក្នុងសន្ទរកថា របស់គាត់ នៅល្ងាច ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០១០។ ចំណុចនយោបាយសំខាន់មាន៥គឺ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ឬ Politics, Economics, Education, Health, and Security. សូមមើលតាមរូបភាព និងចំណុចសំខាន់ៗរបស់គេ ដែលបានភ្ជាប់មកជាមួយ រូបថត រួចហើយយើងអាច វិភាគនិងប្រៀបធៀប នៅប្រទេសកម្ពុជា យើងសព្វថ្ងៃនេះ តើវាមានភាពខុសប្លែក គ្នាយ៉ាងណាខ្លះ?

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

រូបភាពបញ្ចេញមតិនៅសហរដ្ឋអាមេរិក…

Posted by Lovepeehs05 on ខែមករា 27, 2010
Posted in: នយោបាយ. Tagged: ការបញ្ចេញមតិនៅអាមេរិក. 2 មតិ

នេះជារូបភាពមួយចំនួន របស់ប្រជាពលរដ្ឋអាមេរិក ដែលបានបញ្ចេញមតិប្រឆាំង ឬជំទាស់និងរដ្ឋាភិបាលលោក ឧបមា ដែលគេបានផ្ញើរមកអោយខ្ញុំ។

THURSDAY, 12 NOVEMBER, AS OBAMA WAS ARRIVING IN CHICAGO, THERE WAS A TERRIBLE TRAFFIC JAM IN DOWNTOWN CHICAGO BECAUSE OF PEOPLE DEMONSTRATING AGAINST OBAMA–RIGHT ON OBAMA’S VERY OWN TURF!

THERE ARE ABOUT 18 PHOTOGRAPHS OF THE DEMONSTRATORS AND THEIR PLACARDS & SIGNS. BUT THE NEWS WAS NEVER AIRED ON ANY OF THE MAJOR NETWORKS: ABC, CBS, NBC, CNN, MSNBC. WONDER WHY?

THE BACKLASH HAS STARTED!
PEOPLE, INCLUDING & ESPECIALLY THOSE WHO VOTED FOR HIM IN NOVEMBER 2008, ARE FINALLY AWEAKENING AND REALIZING THE TERRIBLE MISTAKE IN ELECTING OBAMA, AND THAT AMERICA DOES NOT REALLY NEED OR WANT OBAMA AND/OR HIS PROMISE OF “CHANGE”.

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ស្នើរឱ្យកែទម្រង់នយោបាយនៅកម្ពុជា!

Posted by Lovepeehs05 on ខែមករា 26, 2010
Posted in: នយោបាយ. Tagged: សុំឱ្យកែទម្រង់នយោបាយ. បញ្ចេញមតិ

សូមស្នើអោយមានការកែទម្រង់ នយោបាយនៅកម្ពុជា គឺសូមបំបាត់ឬកុំប្រើ និងកុំផ្សាយ នៅឈ្មោះ គណបក្ស និងការសែតប្រឆាំង តទៅទៀតនៅកម្ពុជា។ ធ្វើនេះដើម្បីកាត់បន្ថយ នូវអំពើ ហឹង្សារនយោបាយទាំងឡាយ ដែលបានកើត មានកន្លងមក និងកាត់បន្ថយនូវការយល់ច្រឡំ របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នក នយោបាយនានា នៅក្នុងនិងក្រៅប្រទេស។ ពាក្យប្រឆាំង ពាក្យប្រជែង និងពាក្យជំទាស់ សូមប្រើតាមកាលៈទេសៈ ដែលត្រូវប្រើ ដូចជាមានរឿងជាក់ ស្តែង ដែលត្រូវនិយាយ ទាមទារតវា នៅក្នុងសាលប្រជុំ សិក្ខាសាលា ឬវេទិការបញ្ចេញមតិយោបល់ ជាដើម។ល។ គឺជៀសវាងនូវការលាបពណ៌សម្បុរ ឬអោយឈ្មោះជាបក្សប្រឆាំង ក្រុមប្រឆាំង និងការសែតប្រឆាំង ជាដើម។ល។ តើអស់លោកមាន មតិយោបល់យ៉ាងណាដែរ ចំពោះបញ្ហា ដែលបានលើកឡើង មកនេះ?

សូមអំពាវនាវ ដល់វិទ្យុអន្តរជាតិ ទាំងបីប៉ុស្តគឺ វិទ្យុអាស៊ីសេរី(RFA), វិទ្យុសម្លេងអាមេរិកាំង(VOA), និងវិទ្យុបារាំងអន្តរជាតិ(RFI) ដែលកំពុងផ្សាយ រាល់ថ្ងៃ មកលើប្រទេសកម្ពុជា ក៏ដូចជាមកលើពិភព លោកទាំងមូល សូមមេត្តាពិចារណាឡើងវិញ នូវការប្រើប្រាសពាក្យហៅឈ្មោះ “គណបក្ស ប្រឆាំង ក្រុមប្រឆាំង និងការសែតប្រឆាំង” ជាដើម ជាហេតុនាំអោយ មានបញ្ហាដល់ប្រទេសជាតិ ដែលទើបតែបញ្ចប់សង្គ្រាមថ្មីៗ ក៏ដូចជាប្រទេសដែល ទើបតែបានទទួល នូវរបបប្រជាធិប្បតេយ្យថ្មីៗដែរ ឬក៏ប្រទេសដែលកំពុងអភិវត្ត ដូចកម្ពុជាសព្វថ្ងៃនេះ។ល។

ចំពោះគណបក្សទាំងអស់ នៅកម្ពុជាសព្វថ្ងៃ ដូចជាយ៉ាងម៉េចទេ! យើងខ្ញុំជា ប្រជាពលរដ្ឋ ដូចជាពិបាកយល់ណាស់ ផ្គាប់មួយខុសមួយ ផ្កាប់ពីរខុសបី ផ្គាប់ស្រីខុសប្រុស ផ្គាប់ច្រមុះខុសមាត់! មិនដឹងជាធ្វើយ៉ាងម៉េចទេខ្ញុំ!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សូមកែរទម្រង់ការហៅគណបក្សប្រឆាំង!

Posted by Lovepeehs05 on ខែមករា 25, 2010
Posted in: នយោបាយ. Tagged: កែរទម្រង់ការហៅគណបក្សប្រឆាំង. 4 មតិ

សូមបញ្ចប់ការហៅគណបក្សប្រឆាំង ពាក្យប្រឆាំងមិនត្រូវជាពាក្យ សំរាប់ហៅ គណបក្សឡើយ ពាក្យប្រឆាំងមិនមែនជាពាក្យល្អ សំរាប់ឈ្មោះគណបក្សទេ ប្រទេសកម្ពុជាមិនមែនជា ប្រទេស សំរាប់ហែកចែកគ្នានោះទេ គ្រាន់តែឈ្មោះ ប្រឆាំងនេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរ មួយចំនួនយល់ច្រឡំរួចទៅហើយ ហើយអាចនាំអោយមានការ ប្រកាន់បក្សពួករឹតតែមានច្រើនឡើង ហើយធ្វើអោយ ប្រជាពលរដ្ឋខ្មែរ រឹតតែឈ្លោះទាស់ទែង ខ្វែងគំនិតគ្នារឹតតែច្រើនឡើង ហើយធ្វើ អោយស្ថានការណ៍ ដុនដាបរឹតតែដុនដាបខ្លាំងឡើង គ្រាន់តែឈ្មោះប្រឆាំងនោះ វាចាញ់រួចទៅហើយ។

យើងខ្ញុំសូមអំពាវនាវ អោយមានការកែរទម្រង់ ការហៅគណបក្សប្រឆាំង ទៅជាបក្សផ្សេងពីប្រឆាំង និងពីប្រជែង ទៅជាគណបក្ស(…) ដើម្បីជៀសវាង ក្នុងការយល់ច្រឡំ របស់ប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នាជាខ្មែរ ពុំមែនខ្មែរ ប្រឆាំងខ្មែរទេ ប៉ុន្តែមិនមែនប្រទេសជាតិខ្មែរ ទៅប្រឆាំងនឹងប្រទេសជាតិ ដទៃដែរ គឺយើងសូមសុខសន្តិភាព សំរាប់ប្រទេសជាតិខ្មែរ សំរាប់ប្រជាពលរដ្ឋខ្មែរទាំង មូល ខ្មែរយើងធ្លាប់មានសង្គ្រាមសាមសិបឆ្នាំ ខ្មែរបានស្លាប់អស់ចំនួន បីលាននាក់ និងបានធ្វើអោយ ព្រាត់ប្រាសនិរាស្ត ម៉ែឪបងប្អូនមាមីងយាយតា យ៉ាងវេទនា ជាទីបំផុត ហើយខ្មែរយើងសព្វថ្ងៃ ក៏បានឯករាជ្យនិងសុខសន្តិភាព ក៏ល្មមគ្រប់ គ្រាន់ដែរហើយ មិនពិបាកធ្វើសង្គ្រាមតទៅទៀតទេ គឺទុកពេលវេលានេះ សំរាប់ អោយខ្មែរ គ្រប់រូបកសាងខ្លួន កសាងបណ្តុះបណ្តាលគ្រួសារ និងកសាងប្រទេស ជាតិវិញល្អជាង។

ហេតុផលដែលធ្វើអោយខ្ញុំសរសេរនេះ ដោយយល់ឃើញថា ខ្មែរយើងគ្រប់ និន្នាការនយោបាយ ខាតពេលវេលាច្រើនណាស់ រវល់តែឈ្លោះទាស់ទែងគ្នា មិនបានកសាងប្រទេសជាតិប៉ុន្មានទេ គណបក្សប្រឆាំងដែលអាចប្រព្រឹត្តទៅបាន ចំពោះតែប្រទេសដែលមាន ស្ថិរភាពនយោបាយ ត្រឹមត្រូវដូចសហរដ្ឋអាមេរិក ចក្រភពអង្គ្ឡេស អូស្ត្រាលី បារាំងនិងជប៉ុន ជាដើម។ល។ សូម្បីតែប្រទេសចិន ដែលជាប្រទេសមហាអំណាច ដ៏ធំមួយនៅលើពីភពលោកនេះ ក៏ពិបាកអនុញ្ញាត អោយមាន គណបក្សប្រឆាំងដែរ ដោយមិនទាន់ជឿថា ប្រទេសខ្លួនមានស្ថិរភាព នយោបាយគ្រប់គ្រាន់ ដើម្បីបើកអោយមានការ ប្រកួតប្រជែងនោះទេ អញ្ចឹង ហើយយើងតែងតែ ឃើញមានការប្រើអំពើហឹង្សា ស្ទើរគ្រប់ពេលវាលា ដែល ប្រឈមមុខនិងភាពស្មុគ្រស្មាញ អ្វីមួយដែលដោះស្រាយមិនចេញ ដូចយើង ឃើញទាំងអស់គ្នាស្រាប់ហើយ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សូមប្រកាសរកការពិត…

Posted by Lovepeehs05 on ខែមករា 22, 2010
Posted in: សង្គមកិច្ច. Tagged: ប្រកាសរការពិត.... បញ្ចេញមតិ

ខ្ញុំមានបងប្អូន ដែលបានបំរើក្នុងកងទ័ព នៃរបបប្រជាមានិតកម្ពុជា ឆ្នាំ១៩៧៩-៨៩ ហើយបានបាត់ខ្លួន ដោយមិនដឹងថាស្លាប់ឬរស់ ប៉ុន្តែខ្ញុំសន្មត់ថា គាត់បានស្លាប់ បាត់ទៅហើយ បើមិនស្លាប់ទេ គាត់ច្បាស់ជាមករកបងប្អូន មិនខានឡើយ ពីព្រោះតាំងពី កងទ័ពវៀណាម បានដកចេញពីកម្ពុជាមក វាមានពេលម្ភៃឆ្នាំ ទៅហើយ បើគិតពីកងទ័ពខ្មែរក្រហមវិញ ក៏បានដាក់អាវុធ ឈប់បាញ់គ្នាមក វាមានពេល១១ឆ្នាំទៅហើយដែរ គឺនៅតែប្អូនខ្ញុំបាត់ខ្លួនដដែល។ បើតាមមើល ឃើញរូប ក្នុងទស្សនាវដ្តីមួយ របស់កងទ័ពកម្ពុជាប្រជាធិប្បតេយ្យ របស់ខ្មែរ ក្រហម បានបញ្ជាក់អោយឃើញថា រូបដែលបានថតដាក់ថា ចាប់បានអាខ្មាំងយួន ជាមួយនឹងកាំភ្លើងយន្ត ធុន១២.៨ mm នោះជារូបប្អូនរបស់ខ្ញុំ មើលតាំងពីររាងរៅ មុខមាត់និងសក់ គឺពិតជាប្អូនខ្ញុំ ដែលបានបាត់ខ្លួន។ តើអស់លោកមានដឹងថា រដ្ឋាភិបាលខ្មែរសព្វថ្ងៃនេះ មានតម្កល់បញ្ជីរឈ្មោះ របស់កងទ័ពចាស់ៗទាំងអស់ ដើម្បីសម្រាប់បងប្អូន ស្រាវជ្រាវរាវរកដែរឬទេ? សូមបញ្ជាក់ថារូប នៅក្នុង ទស្សនាវដ្តី នោះមិនមែនជារូបយួន ដូចខ្មែរក្រហមថានោះទេ ខ្ញុំមិនជឿដែរទេ ។ល។ សូមអស់លោមេត្តា ជួយផ្តល់ពត៌មាន តាមការគួរផង។ សូមអរគុណ ទុកជាមុន! សូមទំនាក់ទំនងខ្ញុំតាម គេហទំព័រដូចខាងក្រោមនេះ https://kapsystem.wordpress.com និង E-Mail: kap@peehs.info ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

មិនជឿសំដីឯកឧត្តម អ៊ី-ឈានទេ!

Posted by Lovepeehs05 on ខែមករា 18, 2010
Posted in: នយោបាយ. Tagged: មិនបាច់ដាក់ទំនាយខ្មែរទេ!. 6 មតិ

ជ័យោ ថ្ងៃ៩តុលា! ជ័យោ ថ្ងៃ១៨មិនា! ជ័យោ ថ្ងៃ៧មករា! ជ័យោ ថ្ងៃ១៧មេសា! ជ័យោ ថ្ងៃ៧កក្កដា! ជ័យោ ថ្ងៃ២៣តុលា! ជ័យោ ថ្ងៃ១៤វិច្ឆិការ! សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ ថែរក្សាខ្មែរគ្រប់រូប អោយបានសេចក្តីសុខ សប្បាយគ្រប់ពេលវេលា ធ្វើយ៉ាងណាកុំអោយអារក្សធ្វើ និងកុំអោយធ្លាក់នរក១០០ជាន់ឡើយ។ បើសត្រូវមកពីមុខ សូមអោយរំលង សត្រូវមកពីក្រោយ សូមអោយរលាយ បើសត្រូវមកពីលើ សូមអោយក្លាយជាមិត្ត កុំបីខានឡើយ។

ខ្ញុំមិនជឿសម្តីរបស់ឯកឧត្តម អ៊ី-ឈានទេ បើគាត់គាំទ្រថ្ងៃ៧មករាមែន តើហេតុអ្វី បានជារងចាំយូរម្លេះ ម៉េចមិនចុះចូលតាំងពីពេលនោះមក ម៉េចបានរងចាំអស់ រយៈពេលជិតម្ភៃឆ្នាំ ទើបចុះចូល ដូចជាមិនសមសោះ ការទទួលស្គាល់នេះ ធ្វើអោយយុទ្ធជនទាំងឡាយក្អួតឈាមហើយ ជាពិសេសបងប្អូនយុទ្ធជន ដែលគ្នា រងគ្រោះជរាពិការ ដែលកំបុតជើងដៃឬខ្វាក់ភ្នែក និងបែកបាក់ បងប្អូន ជីដូនជីតា ញាតិមិត្ត ម៉ែឪ ដោយសារតែ សង្គ្រាម៧មករានេះ។ ក្នុងនាមជាអ្នកដឹកនាំ ក្នុងនាមជាបក្សជន ក្នុងនាមជាតំណាងម្នាក់ អោយរបបកម្ពុជាប្រជាធិប្បតេយ្យ គួរណាស់តែនៅ ស្ងៀមទៅល្អជាង បើជ្រុលតែចាញ់សង្គ្រាមគេទៅហើយនោះ មិនគួរណាជួយស្រែកដាក់ទំនាយខ្មែរនោះទេ គឺយ៉ាប់ណាស់ មិនពិតជាអ្នកដឹក នាំទេ មិនពិតជាចៅហ្វាយខេត្តនៅប៉ៃលិនទេ តែបើជាចៅហ្វាយខេត្តនៅស្រុក យួនសមជាង ធ្វើនេះធ្វើអោយអ្នកស្នេហាជាតិខ្មែរទាំងមូល បាក់ទឹកចិត្ត និងលេង ជឿថ្នាក់ដឹកនាំខ្មែរទៀតហើយ ។ គ្មានពីណាគេមិនទទួលស្គាល់ ថ្ងៃ៧មករាទេ គ្មានអ្នកណាគេចង់ថ្កោលទោសអីទេ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច បានជាចាំបង្ខំ អោយគេទទួលស្គាល់ ចំពោះខ្ញុំវិញចង់ធ្វើមួយឆ្នាំពីរដង ក៏ខ្ញុំមិនខ្វល់ដែរ បើខ្ញុំនៅ ក្បែរ ក៏ខ្ញុំទៅចូលរួមដែរ បើសិនជាមានពេល ខ្ញុំគិតឃើញថាវាមិនសំខាន់ចាំបាច់ ត្រូវតែបង្ខំខ្មែរគ្រប់រូបអោយទទួលស្គាល់ បើមិនទទួលស្គាល់ទេ ដាក់ទំនាយ អោយខ្មោចអារក្សធ្វើ ឬអោយចុះនរក១០០ជាន់ ដូចជាមិនត្រឹមត្រូវទេ បើគេមិន ទទួលស្គាល់ទេ គេក៏មិនដាក់អាវុធ មកនៅជាប្រជាជនធម្មតាទេ ម្លេះគេ ច្បាស់ជានៅតស៊ូ នៅក្នុងព្រៃទៅហើយ ។ ខ្ញុំជឿថាបើចង់អោយគេឬខ្មែរគ្រប់រូប ទទួលស្គាល់ គិតខំប្រឹងប្រែងតែ កាសាងប្រទេសជាតិខ្មែរ អោយបានថ្កុំថ្កើង រុងរឿង កុំអោយប្រជាពលរដ្ឋខ្មែរក្ររហេមរហាម ខ្វះបាយហូបទៅបានហើយ កុំអោយតែ បញ្ជូនជនអន្តោប្រវេសន៍យួនខុសច្បាប់ មកនៅលើដីខ្មែរវាល្អប្រសើរ ណាស់ទៅហើយ កុំអោយតែជនជាតិគេមកជិះជាន់ខ្មែរ វាអស្ចារ្យទៅហើយ ហើយខ្មែរគ្រប់រូបនិង ទទួលស្គាល់អ្នកដឹកនាំខ្មែរថា ជាវីរៈបុរសដ៏ឆ្នើមរបស់កម្ពុជា មែន។ល។ សម្តីទាំងអស់ដែលខ្ញុំបានឮនេះ ដូចជា ឬក៏ប្រហែលកំពុងតែមាន បញ្ហាផ្ទៃក្នុងអ្វីមួយធំ ឬក៏ចៅហ្វាយធំ មានគម្រោងការផ្លះប្តូរ អ្វីមួយក្នុងជួររដ្ឋា ភិបាលក៏មិនដឹង បើមានអញ្ចឹងមែន ចាំខ្ញុំដាក់ពាក្យចូលជំនួស ខ្ញុំជឿថាលោក យក្សណាម អាចស្តាប់ខ្ញុំច្រើនជាង បើធ្វើដូចសព្វថ្ងៃនេះ ខ្ញុំមិនជឿថាមិត្តភាព កម្ពុជា-វៀតណាមអាចគង់វង់យូរអង្វែងនោះទេ នេះបើតាមខ្ញុំវិភាគ ការបញ្ចេញ មតិនេះ ពុំមាននរណាមួយនៅពីក្រោយ ឬក៏បញ្ចេះខ្ញុំឡើយ គឺនិយាយតាមការ យល់ដឹងរបស់ខ្ញុំ។ ខ្ញុំចង់បានសុខសន្តិភាព នៅកម្ពុជា-ថៃ, កម្ពុជា-វៀតណាម, កម្ពុជា-ឡាវ, និងកម្ពុជា-ភូមិមា ខ្ញុំចង់រស់នៅជាសុខសាន្តទាំងអស់គ្នា មិនបាច់ធ្វើសង្គ្រាម និងមិនបាច់ជេរគ្នាឡើយ។ ពាក្យគួរពុំគួរសូមអភ័យទោស! បើមានការខុសឆ្គង សូមជួយកែរតម្រូវផង។ សូមអរគុណទុកជាមុន!

ខ្ញុំមើលរូបថតខាងលើទីពីរ គួរអោយតក់ស្លុត ពីព្រោះរូបនេះ ដូចរូបប្អូនខ្ញុំបេះបិទ រូបដែលកាន់កាំភ្លើងធុន១២.៨ ដែលខ្មែរក្រហមបានសរសេរថា ចាប់បាន អាខ្មាំងយួន ដែលយួនដាក់ខ្នោះ ជាប់ជាមួយកាំភ្លើងនោះ ហើយទាហានខ្មែរ ក្រហមចាប់បាន។ បានជាខ្ញុមជឿថាប្អូនខ្ញុំ ពីព្រោះប្អូនខ្ញុំជាអតីតទាហានខ្មែរ ក្រហម ហើយកាន់កងកាំភ្លើងធំ ហើយឮថាវាត្រូវរបួសពោះ ដេកពេទ្យ ភ្នំពេញ ហើយបានជិះរទេះភ្លើង រត់មកជាមួយគេឯង ជាច្រើននាក់មកបាត់ដំបង ហើយចុះមកភាគខាងលិចថ្មគោល មានមិត្តនារីបានប្រាប់ខ្ញុំថា មានអ្នកដេក ពេទ្យច្រើនណាស់ ដែលទាហាន យួនចាប់បាន ហើយមួយចំនួន គេចាប់យកទៅវះសាច់ប្រឡាក់អំបិលផង នៅចំការក្រូចក្បែរ ស្រុកគាស់ក្រឡរ ។ ដោយប្អូនខ្ញុំចេះវិជ្ជា ខាងប្រើកាំភ្លើងធំ ប្រហែលយួនអោយវាធ្វើទ័ព ហើយ កាន់កាំភ្លើងធំដដែល ទើបមានគ្រោះថ្នាក់យ៉ាងនេះ ខ្ញុំចង់សួរអោយច្បាស់ មិនទាន់ដឹងទាក់ទងទៅ អង្គភាពកងទ័ពមួយណា ដែលប្រចាំការនៅបាត់ដំបង ជំនាន់នោះ គួរអោយស្តាយណាស់ កាលឆ្នាំ១៩៩០ បានទៅដល់បាត់ដំបងដែរ តែមិនបានដឹងថាប្អូន វានៅឯណា វាបាត់ដំណឹងសូន្យឈឹង ។ ចូរបងប្អូនជួយមើលមុខវាមើល មុខវាដូចមុខខ្ញុំបេះបិទ គឺវារាងស្តើងជាងខ្ញុំ ខ្ញុំបានជួបវា តាំងតែពីវាអាយុបាន៩ឆ្នាំម្លេះ ដូច្នេះមិនច្បាស់ ចាំមើលសួរអាប្អូន មួយទៀត និងសួរបងជីដូនមួយ ដែលធ្លាប់ស្គាល់វាច្បាស់។ សូមបញ្ជាក់ថា ប្អូនប្រុសខ្ញុំបីនាក់ សុទ្ធតែបានធ្វើទាហាន ខ្មែរ ក្រហម តែក្រោយមកសុទ្ធតែបាន ធ្វើទាហាន ជាមួយយួនឬទាហានហេងសំរិន និយាយទៅបាញ់តែគ្នាឯង អញ្ចឹងហើយបានជាខ្ញុំឈប់ កាន់កាំភ្លើងតាំងពី០៧-០៧-៧៩ម្លេះ ជ័យោ ថ្ងៃ៧កក្កដា គឺជាថ្ងៃដែលខ្ញុំបានឯករាជ្យ ពីការធ្វើសង្រ្គាមបាញ់សម្លាប់គ្នា ខ្ញុំមិនអាចបំភ្លេចបានឡើយ។ល។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការប្រកាន់ពូជសាសន៍និងបក្សពួក…

Posted by Lovepeehs05 on ខែមករា 15, 2010
Posted in: នយោបាយ, សន្តិសុខ. Tagged: ទាហានខ្មែរក្រហម+ជនជាតិភាគតិច. 15 មតិ

ការប្រកាន់ពូជសាសន៍និងបក្សពួក នៅសម័យខ្មែរក្រហម ខ្ញុំជឿថាមិនមានឡើយ នេះបើតាមខ្ញុំដឹងនិងឃើញជាក់ស្តែង នៅក្នុងជួរកងទ័ព ដែលខ្ញុំបានចូលរួម ។ នៅកងខ្ញុំមានជនជាតិចំរុះ ចូលរួម ដូចជាចាម-ខ្មែរ សៀម-ខ្មែរ និងចិន-ខ្មែរ និងជនជាតិភាគតិច ដទៃទៀតផងដែរ គឺគ្មានការរើសអើងឡើយ យើងរស់នៅ ជាមួយគ្នា ដោយស្មើភាពគ្នា យ៉ាងល្អោកល្អឺន គឺគ្មានបញ្ហាអ្វីឡើយ ។ ការនិយាយ រឿង និងការនិយាយត្រាប់ គ្នាលែងវាមានមែន តែក្នុងការនិយាយលេងសើច តែប៉ុណ្ណោះ គឺយើងទាំងអស់រស់នៅ និងចូលរួមជាមួយគ្នា ជាធម្មតា បើពួកគេ ខំប្រឹងធ្វើការងារ មានគុណសម្បត្តិល្អ គេបោះឆ្នោត អោយធ្វើជាមេដឹកនាំ ទៀតផង ។ ខ្ញុំឆ្ងល់ណាស់ដែរ ឥឡូវនេះឮគេនិយាយថា ខ្មែរក្រហមប្រកាន់ ពូជសាសន៍ និងបក្សពួក និងសម្លាប់ច្រើនណាស់ កាលសម័យពួកគេ កាន់កាប់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ឬក្នុងកំឡុងឆ្នាំ១៩៧៥-៧៩នោះ។ តើរឿងទាំងអស់នេះ ជារឿងពិត ឬក៏ជារឿងប្រឌិត ខ្ញុំមិនយល់សោះ ។

សូមអស់លោកមេត្តា ជួយយករឿងជាក់ស្តែង មកពន្យល់ប្រាប់ អោយបានដឹង ច្បាស់ផងមើល ។ តើខ្មែរក្រហមប្រកាន់ពូជសាសន៍ និងបក្សពួកយ៉ាងម៉េច? គេយកទៅសម្លាប់យ៉ាងម៉េច? ខ្ញុំមិនដែលបានឃើញ មិនដែលបានឮនិងគេ សោះ? ខ្ញុំដូចជាមិនជឿទេ! ពាក្យគួរពុំគួរសូមអធ្យាស្រ័យផង។ សូមអរគុណទុកជាមុន!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

តើហេតុអ្វីបានជាខ្ញុំទៅនៅក្នុងព្រៃជាមួយខ្មែរក្រហម?

Posted by Lovepeehs05 on ខែមករា 14, 2010
Posted in: វប្បធម៌. Tagged: ព្រះសង្ឃនៅតំបន់ខ្មែរក្រហម. 3 មតិ

href=”https://kapsystem.wordpress.com/wp-content/uploads/2010/01/monk-khmer-rouge.jpg”&gt;

កាលដើមឡើយនៅខ្ញុំជាកូនសិស្សលោក និងជាកូនសិស្សសាលា ខ្ញុំនៅវត្តតាំង ពីខ្ញុំអាយុបាន៧ឆ្នាំម្លេះ ហើយអាយុបាន១៤ឆ្នាំ ចង់បួសដោយសារងាយស្រួល ក្នុងការសិក្សារៀនសូត្រ ដោយសារនឹកឃើញថា បួសរៀនចំណេញជាង ដោយវត្តលោកជួយឧបត្ថម្ត ទីសេនាសនៈនិងគ្រឿង ឧប្បភោគបរិភោគ ស្ទើរតែគ្រប់យ៉ាងទាំងអស់ គឺយើងមានតែកម្លាំងកាយចិត្ត ដើម្បីរៀនតែ ប៉ុណ្ណោះ ។ នៅពេលនោះខ្ញុំបានពិតទូល លោកពូខ្ញុំថាខ្ញុំចង់បួស និងពិតទូលលោកគ្រូ ចៅអធិការវត្ត និងព្រះសង្ឃដែលស្គាល់គ្រប់ព្រះអង្គ រួចហើយលោកពូខ្ញុំបានាំខ្ញុំ ទៅសុំច្បាប់ មេឃុំ ដោយសារខ្ញុំនៅក្មេង មិនទាន់គ្រប់អាយុធ្វើទាហាន មេឃុំគេក៏ចេញច្បាប់អោយខ្ញុំបួស ហើយស្បង់ចីពរមិនចេះខ្វះ មិនបាច់ទិញទេ គ្រាន់តែលោកអោយប្រើមិនអស់ ហើយបួសនោះទៀត ក៏ចំឡែក ដោយមិនមាន គ្រហស្ថទេ គឺមានសុទ្ធតែលោកសុទ្ធ ។ លុះបួសបាន៧ថ្ងៃ លោកគ្រូខ្ញុំខ្វះឈ្មោះ លោក ទៅប្រឡងធម្មវិន័យថ្នាក់ត្រី ក៏ខ្ញុំបានសម្រេចចិត្ត ទៅប្រឡងនឹងគេទៅ ដោយបានរៀនបន្តិចបន្តួច កាលនៅជាកូនសិស្សលោក តែដល់តែទៅប្រឡងជាប់ ស្រាប់តែល្បីឈ្មោះថារៀនពូកែរ ហើយគណកម្មការអាចារ្យ គាត់បាននិមន្ត ខ្ញុំអោយទៅ ធ្វើជាគ្រូបង្រៀនក្មេង នៅសាលារៀនរដ្ឋ តែខ្ញុំមិនព្រមដោយសារ ខ្លួននៅក្មេងពេកហើយកូនសិស្ស ភាគច្រើនសុទ្ធតែធ្លាប់ស្គាល់គ្នា ធ្លាប់ប្រលែង គ្នាលេងរាល់ថ្ងៃ ធ្វើគ្រូម៉េចទៅ មិនធ្វើទេ គេថាអោយប្រាក់ខែដូចគ្រូ ធម្មតាដែរ គឺនៅតែមិនព្រម តែខ្ញុំបានប្រគល់តួរនាទីនេះ ទៅអោយលោកគ្រូជាងគំនូរ ដែលមានវ័យចំណាស់២៤ព្រះវស្សាធ្វើ លោកក៏ទទួលបង្រៀនទៅ ។ល។ ប្រហែលជា មួយខែក្រោយមក លោកពូខ្ញុំ បានហៅអោយខ្ញុំទៅ ជួយច្រូតស្រូវជីដូន នៅពេលនោះហើយ ដែលខ្ញុំបានជួបប្រទះនិង យន្តហោះទម្លាក់ គ្រាប់បែក ភ័យចង់លួសព្រលឹង ។ ប្រហែលជាមួយ អាទិត្យក្រោយមក ស្រាប់តែឮសូរថា អ្នកស្រុកនិងជីដូនខ្ញុំត្រូវការ ផ្លះប្តូរទីកន្លែង ហើយផ្តាំអោយខ្ញុំទៅដែរ ខ្ញុំមិនចង់ទៅទេ ដោយនឹកឃើញថា នៅទីនោះ មិនមានសាលារៀនធម្មវិន័យ ឬសាលាបាលីទេ តែអ្នកដែលមកនិមន្ត លោកនោះថា មិនខ្វះសាលារៀនទេ សាលាធម្មវិន័យក៏មាន សាលាបាលីក៏មានដែរ ។ លុះស្អែកម៉ោងប្រ៤ព្រឹក ក៏ចេញដំណើរទៅ ហើយម៉ោងប្រហែលជាង១០ព្រឹក បានទៅដល់គោលដៅ ជីដូនជីតាខ្ញុំក៏យកខ្ញុំ ទៅផ្ញើរនិងវត្តលោកមួយ នៅលើភ្នំកំពីងពួយ ហើយអត់ ឃើញមាន សាលាធម្មវិន័យ ឬសាលាបាលីឡើយ ទើបដឹងថាគេកុហក់ខ្ញុំ តែមិនដឹងធ្វើម៉េច ក៏ចេះតែនៅៗទៅ ម្យ៉ាងមាមីងយាយតា ក៏នៅមិនឆ្ងាយប៉ុន្មាន ដែរ។ល។

ក្នុងព្រៃខ្មែរក្រហមបានបង្កើត ជាតំបន់រំដោះ ដែលមានភូមិឃុំស្រុកតំបន់ និងភូមិភាគ សំរាប់ប្រជាជន ដែលពួកគេរំដោះបានរស់នៅ ចំណែកព្រះសង្ឃ ក៏ខ្មែរក្រហម បានអនុញ្ញាត អោយមាន វត្តអារាមនៅតាម ភូមិឃុំរបស់គេ ជាធម្មតាដែរ ប្រជាជនអាចធ្វើបុណ្យទាន ជាមួយព្រះសង្ឃ ជាធម្មតា គឺព្រះសង្ឃ អាចនិមន្ត ទៅសូត្រមន្ត និងបិណ្ឌបាតតាមធម្មតា នៅតាមភូមិឃុំ ។ គេមានបង្កើត ជាក្រសួងធម្មការ សំរាប់គ្រប់គ្រងព្រះសង្ឃ ក្នុងវត្តនិមួយៗមានបង្កើតជា តំណាងព្រះសង្ឃ គឺប្រធានអនុប្រធាននិងសមាជិក សំរាប់ទទួលខុសត្រូវ ។ ក្នុងវត្តនិមួយៗអង្ការបាន ចែករទេះគោមួយ គោមួយនឹមនិង ធុងសាំងធំមួយ សំរាប់ដឹកទឹក ព្រះសង្ឃតែងតែបររទេះគោទៅដឹកទឹក ដោយព្រះអង្គឯងជាធម្មតា ដូចប្រជាជនឬគ្រហស្ថដែរ ព្រះសង្ឃអាចចូលទៅក្នុងព្រៃ ទៅរកបន្លែផ្លែឈើ សំរាប់ជាចង្ហាន់។ នៅពេលដែលមានធ្វើពិធីមេទិញធំៗ មន្រ្តីខ្មែរក្រហមតែងតែ និមន្តព្រះសង្ឃ ទៅធ្វើជាអធិបតីនៅក្នុងអង្គប្រជុំ ដោយនិមន្តព្រះសង្ឃសូត្រមន្ត ប្រសិទ្ធិពរជ័យជាធម្មតា ដើម្បីសំរាប់បង្ហាញទៅដល់ ប្រជាពលរដ្ឋខ្មែរទាំងមូល ថាខ្មែរក្រហមមានវត្តមានព្រះសង្ឃ សំរាប់ធ្វើបុណ្យជាធម្មតា ហើយពួកមន្ត្រី ខ្មែរក្រហម បានមកសូត្រធម៌ និងថ្វាយបង្គុំលោកជាធម្មតា។ នៅតាមវត្តនិមួយៗ គេបានអនុញ្ញាតអោយមាន អ្នកបួសជាព្រសង្ឃបានដែរ តែភាគច្រើនជាក្មេងៗ ។ល។ បញ្ហាសំខាន់ដែលព្រះសង្ឃប្រឈមមុខ គឺបញ្ហាខ្វះខាតចង្ហាន់ ស្បង់ចីពរ និងរបស់ របរប្រើប្រាសមិនគ្រប់គ្រាន់ និងសន្តិសុខជាបញ្ហាធំ ដោយយន្តហោះ តែងតែមកទម្លាក់គ្រាប់បែក ហើយនិងជម្ងឺគ្រប់យ៉ាង មានកើតកមរមាស់និង ជម្ងឺគ្រុនចាញ់ជាដើម។ល។ បើមានចម្ងល់ សូមសួរដោយសេរី ។ សូមអរគុណទុកជាមុន !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ខ្ញុំឆ្ងល់អំពីសិទ្ធិបញ្ចេញមតិយោបល់…

Posted by Lovepeehs05 on ខែមករា 9, 2010
Posted in: នយោបាយ, វប្បធម៌. Tagged: សិទ្ធិបញ្ចេញមតិយោបល់.... 4 មតិ

ខ្ញុំបាទពុំមែនទើបតែបានរៀនសូត្រ នូវសិទ្ធិបញ្ចេញមតិយោបល់ នៅពេលដែលបានមកដល់ សហរដ្ឋអាមេរិកនេះទេ ខ្ញុំបាទបានរៀនតាំងតែពី ខ្ញុំអាយុបាន១៥ឆ្នាំម្លេះ គឺរៀននៅពេលដែលខ្ញុំ នៅក្នុងព្រៃជាមួយខ្មែរក្រហម នៅពេលដែលខ្ញុំនៅជាលោកសង្ឃ ។ គេបានបង្ហាត់បង្រៀនខ្ញុំថា យើងទាំងអស់គ្នា ទាំប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង គ្រាប់ជានថ្នាក់ ឬនិន្នាការនយោបាយ ទាំងអស់ អាចមានសិទ្ធិសេរីភាពស្មើគ្នា នូវសិទ្ធបញ្ចេញមតិយោបល់ ឬសម្តែងមតិយោបល់ ដោយមិនត្រូវប្រកាន់ទោសពៃអ្វីឡើយ គឺយើងមានសិទ្ធិទិទៀនគ្នា ឬណែនាំគ្នាទៅវិញទៅមក គឺយើងត្រូវស្រឡាញ់គ្នារាប់អានគ្នា ដូចបងដូចប្អូន ឬជាភាតរៈភាព ឬភាពជាបងប្អូន មិនត្រូវប្រកាន់ មិនត្រូវរើអើងគ្នាឡើយ អញ្ចឹងហើយទើបគេបង្កើត ពាក្យអោយហៅគ្នាថា “សមៈមិត្រ” រួចហើយទើបគេបង្កើត អោយមានការប្រជុំទិទៀនគ្នា ជារៀងរាល់ថ្ងៃ ដើម្បីជួយកែរលំអរគ្នា ក្នុងនាមជាមិត្តភ័គ្រ ជាបងជាប្អូនគ្នានិងគ្នា ។ ខ្ញុំបានខំរៀនសូត្រ និងអនុវត្តតាមគោលការណ៍នេះ រហូតដល់ខ្ញុំបានយល់ច្បាស់ នូវគោលការណ៍បដិវត្តន៍ ឬគោលការណ៍បក្សកុម្មុយនិស ។ គឺគេអបរំអោយចេះធ្វើការងារ យ៉ាងសកម្មគ្រប់គ្នាៗ មិនត្រូវនៅស្ងៀម ឬទ្រឹងនៅមួយកន្លែង ដោយមិន មានធ្វើអ្វីសោះនោះទេ ។ រួចហើយគេបានបង្ហាត់ អោយចេះកសាងខ្លួន អោយក្លាយទៅជា មានគោលជំហររឹងមាំមោះមុតក្លាហាន ជាគំរូគេ ដើម្បីឈានទៅជាអ្នកដឹកនាំ ។ល។

ចំណែកខ្ញុំធ្វើបាននូវអ្វីៗដែលអង្ការគេតម្រូវ តាំងពីខ្ញុំអាយុបាន១៥ឆ្នាំម្លេះ ដូច្នេះអង្ការគេបានបញ្ចូលខ្ញុំ អោយទៅជាកម្លាំងស្នូលរបស់បក្ស ជាដៃស្តាំរបស់បក្ស ឬពាក្យសំងាត់ក្នុងបដិវត្តគេហៅ ថា “សម្ព័ន្ធយុវកក” ជនសម្ព័ន្ធយុវកកនេះ ជាជនកម្មាភិបាលដឹកនាំគេ បន្ទាប់ពីបក្សឬបក្សជន ហើយខ្ញុំបានទទួលនាទីនេះ តាំងពីពេលនោះមក ហើយប្រហែលជាមិនសូវមានទេ ដែលបាន ទទួលនាទីនេះនៅវ័យក្មេងដូច្នេះ ។ មុននិងទទួលបានតួរនាទីនេះ ខ្ញុំបានអង្ការគេចាត់តាំងធ្វើជាគ្រូបង្រៀនក្មេង បន្ទាប់ពីទទួលនាទីនេះ ខ្ញុំត្រូវបានគេជ្រើសរើស ធ្វើជាស្មៀនរបស់ព្រះសង្ស ជាតំណាងតំបន់ទី៣ រួចបន្ទាប់មកធ្វើជាអគ្គលេខាធិការ តំបន់ទី៣ ផ្នែកលោកសង្ឃ ដែលមានអាយុ១៥-១៦ឆ្នាំម្លេះ ។ល។ នេះជាតួរនាទីដែលខ្ញុំបានធ្វើ នៅសម័យមុន១៧មេសាឆ្នាំ៧៥ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញុំបានធ្វើអ្វីខ្លះ?

Posted by Lovepeehs05 on ខែមករា 5, 2010
Posted in: នយោបាយ, សន្តិសុខ. Tagged: ថ្ងៃ៧មករាមហាជោគជ័យ!. 10 មតិ

៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញុំបានធ្វើអ្វីខ្លះ? (ត្រូវនឹងថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំមមែ) ពេលនោះខ្ញុំជាកងទ័ព ការពារព្រុំដែនខ្មែរ-ថៃ ឈរជើងនៅចន្លោះប៉ៃលិននិងម៉ាល័យ នៅថ្ងៃនោះ ពួកខ្ញុំ មួយកងអនុសេនាធំ (ប្រហែល១០០នាក់) កំពុងតែនាំគ្នាធ្វើដំណើរ តម្រង់ឆ្ពោះទៅវាយ បន្ទាយទាហានថៃ (បន្ទាយឡែម) ដែលមានចម្ងាយប្រម៉ាណ តែ២-៣រយម៉ែត្រ ខាងលិចអូរព្រុំដែន។ ពេលនោះ ខ្ញុំមានសេចក្តី ព្រួយបារម្ភណាស់ ដោយសារខ្ញុំ ពុំដែលធ្លាប់បាន ទៅវាយនៅសមរភូមិ ណាទាល់តែសោះ ហើយរឿងហាត់ ក៏មិនបានហាត់ អោយបាន ច្រើនដែរដើរបណ្តើរ គិតបណ្តើរ កន្ទុយទើបតែផុតវាលចូលព្រៃ ហើយក្បាល ប្រហែលជា ជិតដល់អូរព្រុំដែនហើយ ក៏ស្រាប់តែឮសូរជើងសេះកុបៗ ខ្ញុំងាកមើលឃើញនារសាទេតើ ! គេក៏និយាយមករកខ្ញុំថាៈ បង! បងគាត់អោយនាំគ្នា ត្រឡប់ទៅវិញ! ខ្ញុំក៏អោយប្រាប់តៗទៅមុខ ហើយខ្ញុមក៏បែរក្បាល ត្រឡប់ក្រោយទាំងអស់គ្នា មកដល់ទីស្នាក់ការ កងវរៈសេនាតូច របស់កងខ្ញុំ បងស្នងការគាត់បានប្រាប់ថាៈ សភាពការណ៍ស្រុកទេសយើង អត់ស្រួលទេ! យួនវាយចូលជិតដល់ ក្រុងភ្នំពេញហើយ! រួចហើយក៏នាំគ្នា បើកវិទ្យុស្តាប់ ក៏ឮសម្លេងផ្សាយថា ពួកកងទ័ពរណសិរ្យ ចូលដល់ក្រុង ភ្នំពេញហើយ! នៅពេលដែលឮដូច្នោះ ម្នាក់ៗក៏ធ្លាក់ទឹកមុខជ្រុប ដោយអស់សង្ឃឹម ធ្វើទឹកមុខស្រងួត ស្រងាត់គ្រប់ៗគ្នា ។

បន្ទាប់មកមាន នារសា កងវរៈសេនាធំ មកហៅ មេកងវរៈសេនាតូច ទាំងអស់ នៅពេលនោះ បងស្នងការ កងវរ់ៈសេនាតូចខ្ញុំ គាត់ផ្តាំប្រាប់ខ្ញុំថាៈ មើលកូនចៅយើង ទាំងអស់គ្នាអោយស្រួលផង បងទៅជួបពេទ្យ ជួន-ជឿន នៅសាលាក្រៅ (ក្បែរប៉ៃលិន) ។ បន្ទាប់ ពីបានទៅជួបហើយ ក៏បានដាក់ផែនការណ៍ អោយដកយកកងទ័ព ការពារព្រុំដែនទាំងអស់ តែទុកអោយចាំកន្លែង មួយកន្លែងបីនាក់ៗ គឺមួយកង អនុសេនាតូច អោយទុកបីនាក់ចាំកន្លែង គឺទុកតែស្នងការកងម្នាក់ ក្នុងកងនិមួយៗ ក្រៅពីហ្នឹង អោយដកទាំងអស់ គឺមេបញ្ជាការនិងអនុបញ្ជាការ ការដកនោះគឺយកទៅ វាយទប់យួន នៅម្តុំភ្នំតាប្តេរ ក្បែរកកោះស្រុកមោងឫស្សី ។នៅពេល នោះ ខ្ញុំអត់បានទៅ វាយទប់យួន និងគេទេ គឺនៅចាំកន្លែង កន្លែង និមួយ ៗ ឆ្ងាយគ្នាណាស់ ប្រហែល ៥ គីឡូម៉ែត្រមួយ គឺស្ងាត់ច្រៀប រាងដូចជាកំសត់ដល់ហើយ ឮសូរតែកាំភ្លើងធំៗផ្លោង ល្ហើយៗ ឮសួរទៅខាង ស្វាយស៊ីសូផុន ហើយខ្ញុំតែងតែព្រួយជានិច្ច ដោយមិនដឹង ថាយួននឹង មកដល់ពេលណា ដោយព្រៃក្រាសពេក រកមើលគ្នាពីចម្ងាយមិនឃើញទេ ។

ប្រហែលជាពីរឬបី ថ្ងៃក្រោយមក នៅពេលព្រលឹម ប្រហែលជាម៉ោង៧-៨ព្រឹក ស្រាប់តែឮសូរជើងសេះ កុបៗ មកពីទិសខាងលិច ខ្ញុំក៏លបចាំមើល ទើបដឹងថាគ្នាឯងទេ គឺពេទ្យកងវរៈខ្ញុំ គាត់បានប្រាប់ខ្ញុំថា បងគាត់អោយដកពួកយើង ទាំងអស់គ្នា ទៅជួបគាត់ជាប្រញាប់ ខ្ញុំក៏នាំគ្នាយកអង្ករ ដែលនៅសល់ ទៅលាក់ក្នុងព្រៃទាំងអស់ អង្ករច្រើនដែរប្រហែលជិតម្ភៃបាវ រួចក៏នាំគ្នាទៅជួបជុំគ្នា នៅសាលាក្រៅ ហើយគេអោយទុកឥវ៉ាន់ មានសាក់កាដូជាដើម គឺយកតែកាំភ្លើងនិងគ្រាប់បានហើយ គឺបាននាំគ្នាទៅស្នាក់ នៅភូមិស្រែអន្ទាក់ ហើយជួបមេខ្ញុំនៅទីនោះ យប់នោះហើយ យើងបានរៀប ចំអង្គភាពថ្មី គឺយើង មានស្នងការ កងអនុសេនាធំ៣នាក់ ស្នងការកងអនុសេនាតូច៩នាក់ និងក្រៅពីនោះយុទ្ធជន សារុបទាំងអស់គ្នា មានប្រហែលជាជាង៣០នាក់ និងបានយកគ្រាប់ខ្លះ មកចែកបន្ថែមផង នៅក្រោមការដឹកនាំ របស់ស្នងការកងវរៈសេនាតូច (បងចន) ។ លុះម៉ោង ៤ព្រឹកនាំគ្នាក្រោកឡើង និងរៀបចំធ្វើដំណើរទៅតទល់ និងកងទ័ពយក្សណាម…។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បុរសឈ្មោះម្ភៃ(២០)››ជាស្តេចឥណ្ឌូចិន…!

Posted by Lovepeehs05 on ខែធ្នូ 28, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, Education, Health, Politics, security. Tagged: កុម្មុយនិស, ប្រជាជនឥណ្ឌូចិនចង់បានឯករាជ្យ, វៀតណាម, ហូ ជី ម៉ិញ, ឥណ្ឌូចិន. 9 មតិ

INDO-CHINESE WANTS FREEDOM IN KHMER!

INDO-CHINESE WANTS FREEDOM IN ENGLISH!
ឯកសារប្រវត្តិសាស្រ្ត របស់បុរសឈ្មោះម្ភៃ នៅសតវត្សទី២០ គាត់ជាវីរៈបុរសដ៏ឆ្នើម ដែលប្រជាជន យក្សណាម គោរពដូចស្តេច ។ ឯកសារនេះ ខ្ញុំបានរកឃើញ ក្នុងសៀវភៅ ដ៏ចំណាស់មួយ បោះពុម្ពនៅឆ្នាំ ១៩៤៦ បន្ទាប់ពីសង្រ្គាម លោកលើកទីពីរ ដែលត្រូវបានបញ្ចប់ ដោយគ្រាប់បែក អបរមាណូ ទម្លាក់នៅប្រទេស ជប៉ុន ។ បុរសនេះគាត់បាន ងើបឡើងចំពេលចំវេលា ដោយបាន អនុវត្តន៍ នូវគោលនយោបាយ របស់គាត់ ដោយជោគជ័យ ហើយដណ្តើម បានឯករាជ្យពីបារាំង និងអាមេរិកាំង ហើយបានបង្រួបបង្រួម ប្រទេសរបស់គាត់ និងព្រមទាំងបាន ដាក់ប្រទេសមួយ ចំនួនជាចំណុះផង នេះបើតាមការស្មាន ដោយមិនទាន់ច្បាស់ ដោយមើលតាម ឥទ្ធិពលនិងទំនាក់ទំនង របស់ប្រទេសនេះ ។ សូមអរគុណ !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

មានចិនរាប់រយនាក់ត្រូវបានបញ្ជូនចេញពីកម្ពុជា!

Posted by Lovepeehs05 on ខែធ្នូ 26, 2009
Posted in: សន្តិសុខ. Tagged: បញ្ជូនចិនចេញពីកម្ពុជា. 1 មតិ


បន្ទាប់ពីកងទ័ព យក្សណាម វាយបុកយក ក្រុងប៉ៃលិន ជាលើកទីពីរ៖ ការវាយគ្នា នៅពេលនោះ មានទ្រង់ទ្រាយធំ និងខ្លាំងជាទីបំផុត ដោយគ្រាប់ឮដូច រន្ទះខែចែត្រ វាយគ្នាតាំងពី ព្រលឹមទល់ ថ្ងៃត្រង់ ពួកយក្សណាម ឮថាស្លាប់ច្រើនណាស់ ពីព្រោះចំមុខ ព្រួញកង ពិសេសខ្មែរក្រហម ពីព្រោះពួកខ្មែរក្រហម ក្នុងមួយពួកបីនាក់ មានកាំភ្លើង បេ ១ ដើម M-79 ១ ដើម និង អាកាបត់ ១ ដើម ដូច្នេះសូរកាំភ្លើង ឮសុទ្ធសាច់តែ កាំភ្លើងធំ បើតាមអ្នក នៅជួរមុខ បានប្រាប់ថា “យួនងាប់ដប់ចូលម្ភៃ” នៅមិនបានស្បើយគ្រាប់ដកថយ ហើយនាំគ្នាគេចចូលដីថៃ ។ ចំណែកពួកខ្ញុំ ១២០ នាក់ចេញក្រោយគេ ដើរមកជាន់មីន ដាច់ជើងអស់ពីរនាក់ មកដេក នៅភូមិថៃ មួយយប់ ព្រឹកឡើងថៃយក ឡានដឹកទ័ព GMC បីគ្រឿង ដឹកពួកខ្ញុំមកចុះ ក្នុងបន្ទាយឡែម ដីថៃក្បែរភូមិកំរៀងដីខ្មែរ ។
នៅពេលនោះ ក្នុងបន្ទាយឡែម (ថៃ) មានប្រជាជនចិន យ៉ាងច្រើនពេញបន្ទាយ ស្លៀកខោអាវចំរុះពណ៌ គេបានប្រាប់ថា ជាប្រជាជនចិន ដែលរដ្ឋាភិបាលខ្មែរ ហេងសំរិន បានបញ្ជូនចេញ ពី ប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត អូរជ្រៅ គេរឹបអូសយកឥវ៉ាន់អស់ នៅសល់តែខ្លួន ប្រជាជនចិនទាំងនោះ ត្រូវបានសមាគមចិន យកទៅចិញ្ចឹមថែរក្សា្។ ចំណែកពួកខ្ញុំ ១២០ នាក់ ត្រូវបាន ទទួល យ៉ាងកក់ក្តៅ ពីទាហានប៉ារ៉ាថៃ មួយចំនួនចេះខ្មែរ ចាប់ដៃខ្ញុំហើយនិយាយថា “យើងចាំជួបគ្នានៅភ្នំពេញ” ។
បន្ទាប់ពីញាំបាយថ្ងៃត្រង់ហើយ ពួកខ្ញុំបាន ដើរឆ្លងអូព្រុំដែន ចូលដីខ្មែរវិញ នៅចំណុចខាងកើត បន្ទាយឡែម កន្លែងនោះហើយ បានកាំភ្លើង M-79 ចំនួន ៤០-៥០ ដើម ហើយកប់នៅទីនោះទៅ បើតាមខ្ញុំដឹង មានកងទ័ពច្រើនណាស់ រត់ចោលជួរកងទ័ព ទៅរស់នៅជាប្រជាជន ធម្មតា បានឱកាសនោះហើយ គេបានយកគ្នា ជាប្តីប្រពន្ធ តែពួកខ្ញុំមិនមាន អ្នកណារត់ចោលជួរទេ គឺមកពី ខ្វះស្បៀង មិនអាចចិញ្ជឹមទ័ពទាំងនោះបាន ពួកខ្ញុំសុទ្ធតែរកជីក ដំលូងព្រៃយកមកញាំ ជំនួសបាយ បន្ទាប់មកមាន អង្ការកាក់ក្បាតក្រហម អន្តរជាតិយក អង្ករមកចែក តែចែកតែ ប្រជាជនទេ គេមិនអោយកងទ័ពហូបទេ ដូច្នេះកងទ័ពរកបាយ ហូបខ្លួនឯង ។ សូមបន្ថែមថា៖ មានប្រជាពលរដ្ឋខ្មែរ ច្រើនណាស់ រាប់រយរាបបាន់នាក់ នៅក្បែរបន្ទាយឡែម និងអូរព្រុំដែននេះ គឺសុទ្ធអ្នក មិនដឹងភូមិសាស្រ្ត ហើយផ្ទុះមីនស្លាប់ច្រើនណាស់ ទាំងទ័ពទាំងប្រជាជន ។ ពេលនោះហើយ ដែលកងទ័ពរថក្រោះខ្មែរក្រហម បាញ់គ្នាជមួយ កងទ័ពរថក្រោះយួន មិនចាញ់មិនឈ្នះ អស់គ្រាប់ នាំគ្នារត់ចោលរថក្រោះ ៧ គ្រឿងនៅសំឡូត ដែលសព្វថ្ងៃនេះ គេបានហៅកន្លែងនោះថា អូររថក្រោះ ។ល។ នៅពេលក្រោយ ខ្ញុំនិងនិយាយ ដែលខ្ញុំបានជួបតាម៉ុក…

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សូមបញ្ចប់ការរើសអើងក្នុងការបញ្ចេញមតិ…

Posted by Lovepeehs05 on ខែធ្នូ 25, 2009
Posted in: នយោបាយ. Tagged: សូមបញ្ចប់ការរើសអើង. បញ្ចេញមតិ

ការបញ្ចេញមតិ ជាគន្លិះមួយដ៏ល្អ សំរាប់ជួយផ្តល់ ជាមតិយោបល់ ដល់រដ្ឋាភិបាល និងដល់ក្រុមបក្សពួក ទាំងអស់ ដើម្បីរុករកផ្លូវ ដ៏ល្អសំរាប់ កសាងប្រទេសជាតិ កសាងបក្សពួក ក្រុមគ្រួសារ ឬសាសនានានា ក្នុងលោកនេះ សូមកុំទាន់ចោទថា អ្មកបញ្ចេញមតិយោបល់ ជាបក្សនេះ បក្សនោះ ឬក៏គំរាមគំហែង តាមទ្រង់ទ្រាយណាក៏ដោយ នេះជាសិទ្ធិជាផ្នែកមួយ ក្នុងឆាកជីវិត របស់ មនុស្ស គឺគ្មានពីណាធ្វើអ្វី អោយត្រូវមួយរយ ភាគរយនោះទេ យើងមិនអាច មើលឃើញមុខ ក្បាល និងក្រោយខ្នងយើង បានទេ លុះត្រាតែមាន អ្នកដទៃជាកញ្ចក់ ជួយបញ្ចាំងជួយប្រាប់ ទើបយើងអាចដឹងបាន ។ ខុសឆ្គងបន្តិចបន្តួច ត្រូវចេះអធ្យាស្រ័យគ្នា កុំទាន់ចោទប្រកាន់គ្នា យកទោសពៃគ្នា យកគ្នាទៅបញ្ចូលគុក ឬកន្លែងឃុំឃាំង ឬគំរាមគំហែង បំបិទមាត់ បំបិទសិទ្ធិ អ្នកប្រព្រឹត្តខុស មួយចំនួនធំ ច្រើនតែមិនដឹងមិនយល់ នូវច្បាប់ទម្លាប់ស្រុកទេស ដោយប្រទេសយើង រវល់តែវឹកវរនិង សង្រ្គាមមិនចេះចប់ មិនចេះហើយ មិនបានរៀនសូត្រ មិនបានហ្វឹកហ្វឺន អ្វីទាំងអស់ មនុស្សមួយចំនួនធំ ជាជនរងគ្រោះ ដោយអវិជ្ជា ហើយធ្វើអីខុសឆ្គង បន្តិចបន្តួច យកគ្នាទៅញាត់គុកនោះ វាជារងគ្រោះទ្វេដង ហើយវាជាអយុត្តិធម៌ ពេកហើយ មុននឹងធ្វើរបៀប នេះបាន លុះតែអ្នកទាំងអស់នោះ បានរៀនសូត្រ ចេះច្បាប់ទម្លាប់ ត្រឹមត្រូវ ទើបយើងអាចធ្វើទៅបាន សូមបញ្ជាក់ថា ចំពោះក្មេងឬយុវវ័យ បានរៀន ១២ ឆ្នាំហើយ នៅតែមិនដឹងច្បាប់ គ្រប់គ្រាន់ឡើយ ចុះទម្រាំបងប្អូន ដែលមិនបានរៀនសូត្រ នោះវាយ៉ាងម៉េចទៅវិញ កំហុសដែលប្រជាពលរដ្ឋបានធ្វើ ច្រើនតែដើម្បីបំពេញ ក្រពះខ្លួន ក្រពះកូនចៅ ក្រពះម៉ែឪចាស់ទុំ ដែល ស្រេកឃ្លានរាល់ថ្ងៃ មិនមែនលោភលន់នោះទេ ។ អាស្រ័យហេតុនេះ សូមរដ្ឋាភិបាល មេត្តាពិចារណាឡើងវិញ និងសុំអោយដោះលែង ពួកគាត់ដែលជាប់ ពិរុទ្ធ អោយមានសេរីភាព បានមកផ្ទះ ជួបជុំកូនចៅវិញទៅ ។

បើមានការឆ្គាំឆ្គង សូមអភ័យទោស សូមពិនិត្យ និងជួយកែរតម្រូវផង ។ សូមអរគុណ !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

កាំភ្លើងដែលខ្ញុំធ្លាប់ប្រើកាលសម័យសង្រ្គាម…

Posted by Lovepeehs05 on ខែធ្នូ 24, 2009
Posted in: សន្តិសុខ. Tagged: កាំភ្លើង M-79. 1 មតិ

កាំភ្លើង M-79 តែមួយគត់ ដែលខ្ញុំធ្លាប់បានប្រើ កាលសម័យសង្គ្រាម ជុំវិញខ្លួនខ្ញុំក្រវាត់សុទ្ធតែ គ្រាប់បែកនិងគ្រាប់ M-79 គឺសុទ្ធតែគ្រឿងផ្ទុះ នៅជុំវិញខ្លួនខ្ញុំ គឺពុំដែលគិតឃើញថា ខ្លាចគ្រាប់ ទាំងនោះផ្ទុះទេ ទើបតែពេលនេះ នឹកទៅខ្លាចក្រោយ នៅក្នុងសមរភូមិ បើសិនជាមានគ្រាប់ មួយហើរមកត្រូវ គ្រាប់ណាមួយ នៅខ្លួនរបស់ខ្ញុំ ខ្លួនខ្ញុំមិនដឹងជា បែកខ្ទេចយ៉ាងណាទេ តែសំណាង ណាស់ សូម្បីតែខោអាវខ្ញុំ ក៏គ្មានត្រូវផង បើគិតពីគ្រាប់កាំភ្លើងវិញ បាញ់មកដូចទឹកភ្លៀង ជាពិសេសពេលដែល បាក់ទ័ពម្តងៗ កាំភ្លើងបាញ់ចំរុះ រាប់រយដើម កណ្តាលវាល គ្មានដើម ឈើមួយដើម សោះ ។ល។ រឿងដែលខ្ញុំសរសេររឿងនេះប្រាប់ ដោយសារ ឮវិទ្យុផ្សាយថា នៅកណ្តាលក្រុងសៀមរាប មានគេជីកប៉ះគ្រាប់ កាំភ្លើងមួយចំនួននៅក្នុងដី ចំណែកខ្ញុំវិញ កាល សម័យសង្រ្គាម ខ្ញុំបានកប់កាំភ្លើង M-79 ចំនួន ៤០-៥០ ដើម នៅក្បែរអូរ ព្រុំដែនក្នុងដីខ្មែរ ខាងកើតបន្ទាយឡែម (ប្រទេសថៃ) ជីកជំរៅប្រហែលជា មួយម៉ែត្រ មិនដឹងជានៅ ឬយ៉ាងណាទេ ? ហេតុអីបានជាមានកាំភ្លើង M-79 ច្រើនម្លេះ ? កាលនោះកងទ័ពទាំងអស់ ឮគេប្រកាសប្រាប់ថា ឈប់ច្បាំងទៅ អ្នកណាមានបងប្អូន នៅឯណា ទៅនៅជាមួយទៅ ដូច្នេះពួកគេទម្លាក់កាំភ្លើងនោះចោល គរនៅក្រោមដើមឈើ ពួកខ្ញុំក៏នាំគ្នាប្រមូលកប់ នៅទីនោះទៅ សូមបញ្ជាក់ថា កាំភ្លើងទាំងនោះសុទ្ធតែ របស់មេក្រុម និងមេកង ដូច្នោះពួកនោះប្រហែលជា ស្វែងរកគូរភរិយា រៀងៗខ្លួនហើយមើលលទៅ ហើយភាគីយក្សណាម មិនបានដឹងចំណុចខ្សោយ ខ្មែរក្រហមដល់ថ្នាក់នោះទេ ពេលនោះ…។ល។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ពត៌មានថ្មីៗនៃអ្នកតស៊ូប្រឆាំងរដ្ឋាភិបាលឡាវ…

Posted by Lovepeehs05 on ខែធ្នូ 23, 2009
Posted in: នយោបាយ. Tagged: នយោបាយ ផ្សះផ្សារជាតិ. បញ្ចេញមតិ

អតីតមេដឹកនាំ អ្នកតស៊ូប្រឆាំងទល់នឹង កុម្មុយនិស្តប្រទេសឡាវ ដែលធ្លាប់ នៅក្រោម ការជួយឧបត្ថម្ភគាំទ្រ ពីពួកក្រសួងសើបការសំងាត់ របស់អាមេរិកាំង (CIA) ក្នុងកំឡុងដើមទសវត្ស ឆ្នាំ៦០រហូតមក ដល់ឆ្នាំ១៩៧៥ ហើយបន្ទាប់ពីត្រូវបាន ចាញ់សង្គ្រាមនៅ ប្រទេសឡាវ ឆ្នាំ១៩៧៥មក គាត់ត្រូវបានភៀសខ្លួន ឬនិរទេសខ្លួនទៅនៅ ប្រទេសអាមេរិកាំង អស់រយៈពេល៣៥ឆ្នាំមក ទល់និងពេលនេះ គាត់នោះគឺលោក ឧត្តមសេនីយ៍ វ៉ាង-ប៉ៅ ជាជន ជាតិហ្មង (Hmong) ដែលមានអាយុ ៨០ ឆ្នាំហើយនៅថ្ងៃម្សិលមិញនេះ គាត់មានកូន ១៨ នាក់ ហើយប្រពន្ធវិញ ប្រហែលជា ច្រើនជាងកូនទៅទៀត គាត់ធ្លាប់រស់នៅតំបន់ ព្រៃភ្នំប្រទេសលាវ ត្រូវបានពត៌មាន ក្នុងស្រុកអាមេរិកមួយ បានអោយដឹងថា គាត់និងវិលត្រឡប់ ចូលប្រទេសឡាវវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ក្នុងនាមជាអ្នក ផ្សះផ្សាជាតិ រវាងអ្នកតស៊ូពួក ហ្មុងនិងមាន ដែលកំពុងនៅក្នុងព្រៃរាប់ពាន់ ឬមឺននាក់ តស៊ូប្រឆាំងទល់ នឹងរដ្ឋាភិបាល ប្រទេសឡាវសព្វថ្ងៃនេះ ហើយ២ឆ្នាំមុននេះ អាមេរិកាំង បានចាប់គាត់ដាក់គុក ជាមួយមនុស្សមួយចំនួនទៀត ដោយចោទពីបទ ព្យាយាមផ្តួលរំលំរដ្ឋាភិបាលឡាវ ហើយកាល ពីខែកញ្ញានេះ តុលាការឧធរណ៍អាមេរិកាំង បានទម្លាក់ការ ចោទប្រកាន់ ហើយដោះលេងគាត់ អោយមានសេរីភាពវិញ បន្ទាប់ពីមានការ ទាមទារយ៉ាងខ្លាំង ពីប្រជាជនហ្មុងជាច្រើនមក ។ អញ្ចឹងហើយ បានជាប៉ុន្មានថ្ងៃនេះ ឮសូរវិទ្យុផ្សាយថា ជនភៀសខ្លួនហ្មុង (HMONG) រាប់ពាន់នាក់ នៅក្នុងជំរំភៀសខ្លួន នៅក្នុងប្រទេសថៃ និងត្រូវបានបញ្ជូន អោយត្រឡប់ទៅនៅ ប្រទេសឡាវវិញ ក្នុងពេលឆាប់ៗខាងមុខនេះ បើអញ្ចឹងមែន រដ្ឋាភិបាលឡាវ ពិតជា មានជ័យជំនេះ ដ៏មហាអស្ចារ្យហើយ…។ល។ សូមទោស ការសរសេរនេះ ប្រហែលជាមិនបាន ល្អដែរទេ ដោយមិនបាន ប្រិតប្រៀង ពាក្យគួរពុំគួរ សូមជួយកែរតម្រូវផង ។ សូមអរគុណ !
រូបថតខាងលើ ទី១ រូបឧត្តមសេនីយ៍ វ៉ាង ប៉ៅ ទិ២ កូនចៅគាត់(ស្រី) ជាកូនសិស្សសាលាច្បាប់ និងទី៣ កូនចៅគាត់ដែរ ។ តាមពិត ខ្ញុំមិនបានសួរ អោយបាន ដឹងច្បាស់ទេ អំពីកូនចៅគាត់នោះតែនៅក្បែរគ្នាដែរ…។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បង្គោលព្រុំដែន+បង្គោលអភ័យឯកសិទ្ធិត្រូវបានដក

Posted by Lovepeehs05 on ខែធ្នូ 22, 2009
Posted in: នយោបាយ, សន្តិសុខ. Tagged: បង្គោលព្រុំដែននិងបង្គោលសិទ្ធិត្រូវបានដក.... បញ្ចេញមតិ

បង្គោលព្រុំដែន និង បង្គោលអភ័យឯកសិទ្ធិ ត្រូវបានដក៖ បង្គោលព្រុំដែនកម្ពុជា-វៀតណាម បានបោះកណ្តាល វាលស្រែខ្មែរ ដែលប្រជាពលរដ្ឋខ្មែរ បានធ្វើអាជីវកម្ម លើដីស្រែនោះ តកូន-តចៅ រាប់រយឬរាប់ពាន់ឆ្នាំ មកហើយ មិនដែលមានពីណា មកទាមទាយកទេ ទើបតែពេលនេះ ។ ប្រជាពលរដ្ឋខ្មែរ និងសមាជិក គណបក្សប្រឆាំង ជាពិសេស លោកឯកឧត្តម ប្រធានបក្ស សម រាង្ស៊ី កើតទុក្ខមិនសុខចិត្ត ក៏បាននាំគ្នា ដកបង្គោលទាំងនោះចេញ ដោយយល់ថា គណកម្មការ ព្រុំដែនកម្ពុជា-វៀតណាម បានធ្វើរំលោភ ចូលដីស្រែរបស់ ប្រជាពលរដ្ឋខ្មែរ ហើយពួកគេ មិនបានសួរនាំ រដ្ឋាភិបាលខ្មែរ ឬគណកម្មការ ព្រុំដែនកម្ពុជា-វៀតណាមទេ មុននឹងដកបង្គោលទាំងនោះ ។ ចំណែករដ្ឋាភិបាល វៀតណាមមានប្រិត្តិកម្ម ភ្លាមៗដែរ បន្ទាប់មករដ្ឋាភិបាលខ្មែរ ក៏មានប្រិត្តិកម្មភ្លាមៗដែរ ដោយបាន កោះហៅគ្រប់ ដំណាងរាស្រ្ត មកប្រជុំបោះឆ្នោត ដើម្បីដកអភ័យឯកសិទ្ធិ របស់លោកឯកឧត្តម សម រាង្ស៊ី ភ្លាមៗដែរ ដើម្បីបើកផ្លូវយក ឯកឧត្តម សម រាង្ស៊ី មកតុលាការ ។ រឿងនេះ បើពិនិត្យមើលទៅ ឃើញមានពាក់ពាន់ រឿងបីសំខាន់ សំរាប់លោក សម រាង្ស៊ី គាត់ធ្វើដើម្បី ផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ ១, ប្រទេសជាតិខ្មែរ ១, ហើយនិង គណបក្សរបស់គាត់ ១ ។ ចំណែក រដ្ឋាភិបាលខ្មែរវិញ មើលទៅដូចជា ស្រពិចស្រពិល មិនច្បាស់ថា ដើម្បីផលប្រយោជន៍អ្វី ច្បាស់លាស់ ថាដើម្បីផលប្រយោជន៏ ប្រជាពលរដ្ឋខ្មែរទៅ ប្រជាពលរដ្ឋខ្មែរ គាត់មិនសប្បាយចិត្ត ថាដើម្បីប្រទេសជាតិខ្មែរទៅ គ៏មិនសូវត្រូវ បើបោះបង្គោលចូល មកក្នុងដីខ្មែរមែន បានន័យថា ខ្មែរបាត់បង់ទឹកដី ដីខ្មែររួញតូច ខ្មែរនិងអស់ដីនៅ បើថាធ្វើដើម្បីផល ប្រយោជន៍យួនទៅ ប្រហែលជារដ្ឋាភិបាលខ្មែរ ប្រកែកថាមិនទេ តែបើថាធ្វើ ដើម្បីផលប្រយោជន៍ គណបក្សទាំងពីរ កម្ពុជា-វៀតណាម បែបជាត្រូវជាង ពីព្រោះបក្ស វៀតណាមជួយ បក្សកម្ពុជា ឬថាតើយើងថាយ៉ាងម៉េច អោយវាត្រឹមត្រូវ ពិតប្រាកដនោះ ? សូមអស់លោកជួយ បញ្ចេញជាមតិ យោបល់ផងមើល ! គឺធ្វើយ៉ាងណា អោយបានដាំបង្គោល ទាំងនោះវិញ គឺបង្គោលព្រុំដែន កម្ពុជា-វៀតណាម និងដាំបង្គោល អភ័យឯកសិទ្ធិ របស់លោកឯក ឧត្តម សម រាង្ស៊ី នោះអី ។ ក្រោយមកទៀតឮសូរថា សមាជិកបក្សសម រាង្ស៊ី គាត់នាំគ្នា អញ្ជើញទៅមើល ចំណុចបង្គោលទាំងនោះ ត្រូវបាននគរបាល កម្ពុជារារាំងយ៉ាងខ្លាំងក្លាផង តើហេតុអីទៅ បានជាចាំរារាំង ? កាលពេលមុន ខ្ញុំធ្លាប់បានទៅដែរ តែគ្មានពីណា មករារាំង ទាល់តែសោះ តែទៅមិនដល់ចំណុច ដែលត្រូវគេរារាំង ក៏មិនដឹង… ខ្ញុំមានរូបថតពីរ បញ្ជាក់ថាខ្ញុំបានទៅមែន សូមអញ្ជើញមើល ! សុំទោសរូបថតខ្ញុំ ដាក់អត់ចុះទេ ចង្អៀតពេក !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

អ្វីៗមានការផ្លះប្តូរមិនទៀងទាត់…

Posted by Lovepeehs05 on ខែធ្នូ 19, 2009
Posted in: នយោបាយ. Tagged: ការប្រែប្រួលមិនទៀងទាត់.... 1 មតិ

កាលខ្ញុំនៅតូច នៅភូមិកំណើតរបស់ខ្ញុំ ខ្ញុំបានមើលទៅភូមិ ស្ទឹងត្រពាំងបឹងបួរ វាលស្រែ ទីវាលឃ្វាលគោក្របី និងភ្នំនានារបស់ខ្ញុំ ឃើញហាក់ដូចជា ធំទូលំទូលាយ ល្វឹងល្វើយ ឆ្ងាយៗពីគ្នា និងមានព្រៃព្រឹក្សា ដ៏ស្រស់បំព្រង គួរជាទីគយគន់ តែឥឡូវនេះ ទីកន្លែងទាំងអស់នោះ ក្លាយទៅជារួមតូច ស្រពាប់ស្រពោន រីងស្ងួតហួតហែង សោះកក្រោះ ស្ទឹងក្លាយជាអូ ត្រពាំងបឹងបួរ ក្លាយជាថ្លុក និងមនុស្សភាគច្រើន ជាចំណាកស្រុក ដែលយើងពុំដែលស្គាល់ សូម្បីតែភាសា និងទំនៀមទំលាប់ ក៏មិនដូចមុនដែរ ។ រីឯចំណែកភូមិគេផ្សេងៗ ក៏មិនខុសគ្នាដែរ មានគេមកបោះ បង្គោលយកដីធ្លីតាមចិត្ត មិនកោតក្រែង ម្ចាស់ស្រុកឡើយ កាលពីប៉ុន្មានអាទិត្យមុននេះ ឮសូរវិទ្យុនិងការសែតផ្សាយថា លោកឯកឧត្តម សម រាង្ស៊ី ស្ទុះទៅដកបង្គោល ទាំងនោះចេញ ពីលើដី ស្រែអ្នកស្រុក ដោយមិនបានសួរ រដ្ឋាភិបាលខ្មែរ ស្រាប់តែតំណាង រដ្ឋាភិបាលខ្មែរ ក៏ស្ទុះទៅអនុម័ត ដកបង្គោលអភ័យឯកសិទ្ធិ របស់លោក ឯកឧត្តម សម រាង្ស៊ី ចេញវិញដែរ អំពើទាំងអស់នេះ ដូចជាមិនប្រក្រតីឡើយ ។ តើរឿងទាំងអស់នេះ មកពីមូលហេតុអ្វីដែរ ?

រដ្ឋាភិបាលខ្មែរ មិនងាយជឿអ្នកណា ផ្តេសផ្តាសទេ សូម្បីតែរដ្ឋាភិបាល យក្សណាមក៏រដ្ឋាភិបាលខ្មែរ មិនរណបដែរ មិនព្រមទទួលខ្លួនថា ជាប្រទេសរណប យក្សណាមដែរ តែបែជាមករណបលោក ថាក់ស៊ិន្នាវត្រាទៅវិញ មិនព្រមអោយយក្សណាម ជាអ្នកអោយដម្បូន្មាន ផ្នែកសេដ្ឋកិច្ចទេ តែយកលោក ថាក់ស៊ិនទៅវិញ គួរចម្លែកអស្ចារ្យដែរ ខ្មែរមិនក្សត់ទេ អ្នកជំនាញការណ៍ ផ្នែកសេដ្ឋកិច្ច តែរដ្ឋាភិបាលខ្មែរមិនយកទេ មិនត្រឹមតែមិនយកទេ តាមឈ្នៀនិះផ្តលន្ទាទោសទៀត ។ តើរឿងទាំងអស់ នេះមកពីមូលហេតុអ្វីដែរ ?

ប្រទេសយក្សណាម ជាប្រទេសមួយ រីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័យបំផុត ក្នុងចំណោម ប្រទេសអភិវឌ្ឍនានា លើពីភពលោក ឥឡូវនេះ មានលុយរាប់ពាន់ លានដុល្លា ទិញគ្រឿងសព្វាវុធ ឬគ្រឿងចម្បាំង ជាយន្តហោះនិងកប៉ាល់មុជទឹក ជាច្រើនគ្រឿងទៀតផង មកដើម្បីការពារ ប្រទេសរបស់គេ ប្រហែលជាខ្លាច ប្រទេសខ្មែរឈ្លានពាន ហើយ មើលទៅ ឬក៏សម្រាប់ឈ្លានពានគេទេដឹង ! ឥឡូវនេះឮសូរថា រដ្ឋាភិបាលយក្សណាម ខំរត់ខ្វែងជើងគ្នាទាក់ទង ប្រទេសមហាអំណាច មានអាមេរិក រូស្ស៊ី និងខ្មែរជាដើម បើតាមស្តាប់មើលទៅ ប្រទេសយក្សណាម ប្រហែលជាមាន គម្រោងការណ៍អីមួយ ធំដុំហើយមើលទៅ ប្រជាពលរដ្ឋខ្មែរយើង គួរតែប្រុងប្រៀបជើងព្រួល អោយមែនទែន ធ្វើម៉េចសន្សំមាសប្រាក់ លុយកាក់អោយ បានច្រើន ជាពិសេសត្រូវមាន បាយក្រៀម ឬបាយកាតាក អោយបានច្រើន តាមព្រៃពុំសូវមាន ផ្លែឈើច្រើនដូចមុនទេ …។ល។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការប្រើអាវុធទឹកអាស៊ីដត្រូវតែបញ្ឈប់…

Posted by Lovepeehs05 on ខែវិច្ឆិកា 27, 2009
Posted in: សង្គមកិច្ច. Tagged: ការវាយប្រហារដោយទឹកអាស៊ីដ. 2 មតិ

គួរមានច្បាប់គ្រប់គ្រងការជួញដូរទឹកអាស៊ីដ ?
ការប្រើអាវុធ ទឹកអាស៊ីដ ត្រូវតែបញ្ឈប់ ពីព្រោះថា វាជាអាវុធមួយ ដ៏កាចសាហាវបំផុត សម្រាប់សម្លាប់ និងធ្វើបាបមនុស្ស បានធ្វើអោយ មនុស្សរងទុក្ខវេទនា និងខ្លោចផ្សារ ជាទីបំផុត ខ្ញុំធ្លាប់បានឃើញហើយ ផ្ទាល់និងភ្នែកតែម្តង គឺបានឃើញ ជនរងគ្រោះម្នាក់ ដែលជាបុរស អ្នកស្រុកស្រែម្នាក់ ដែលខំមកតាមរក ប្រពន្ធនិងកូន នៅភ្នំពេញ តែប្រពន្ធគេ គ្មានក្តីមេត្តា ចំពោះគាត់ឡើយ គេបានយកទឹកអាស៊ីដ មកចាក់លើខ្លួនគាត់ ដែលកំពុងដេកលង់លក់ មិនដឹងខ្លួន ធ្វើអោយរលាក ពេញខ្លួនទាំងអស់ គឺសាច់គាត់ ត្រូវរលាយចូលគ្នា ដូចគេស្លជាតិប្លាស្ទិក គាត់នៅនិយាយបានតិចៗ មិនយូរទេ បីថ្ងៃក្រោយមក គាត់បានស្លាប់ ហើយគ្មានបងប្អូន នៅភ្នំពេញនេះទេ មានតែប្អូនម្នាកគត់ មកពីស្រុកស្រែ មកមើលបង ដោយបានឮថា បងរបស់ខ្លួន ត្រូវរងគ្រោះ ដោយទឹកអាស៊ីដនេះ តែគ្មានលុយកាក់ សម្រាប់មើលបង និងធ្វើបុណ្យបងឡើយ ខ្ញុំបានថតរូបជនរងគ្រោះ និងជូនលុយកាក់ខ្លះ អោយទៅប្អូនគាត់។ ការកើតហេតុនោះ នៅ ដើមទសវត្ស ឆ្នាំ៩០ គឺព្រមពេលជាមួយគ្នា ដែលក្រុមបាតុករ បានវាយបែកក្បាល អតីតគណៈប្រធានរដ្ឋ កម្ពុជាប្រជាធិបតេយ្យ លោកឯកឧត្តម ខៀវ សំផន ពេលនោះជនរងគ្រោះ ត្រូវបានគេយក មកដេកពេទ្យ លោកសង្ឃ ខ្ញុំចង់បង្ហាញរូបថតដែរ តែមិនទាន់រកឃើញហ្វីល ហើយខាងលើនេះ ជារូបភាពជន រងគ្រោះមួយ ដែលវិទ្យុបារាំងអន្តរជាតិ បានថតនៅពេលថ្មីៗនេះ ប្រហែលជាអស់លោក ធ្លាប់បានឮ និងឃើញហើយ ជនដៃដល់និង ជនរួមគំនិត ត្រូវបានតុលាការ ភ្នំពេញកាត់ទោស អោយជាប់គុគ ១៨ឆ្នាំ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ជនសង្ស័យត្រូវបានចាប់ខ្លួន…

Posted by Lovepeehs05 on ខែវិច្ឆិកា 27, 2009
Posted in: នយោបាយ. Tagged: ការសម្លាប់រង្គាល. បញ្ចេញមតិ

ដោយយោលទៅតាម សេចក្តីរាយការណ៍ របស់វិទ្យុបារាំងអន្តរជាតិ (RFI) ជនសង្ស័យដែលជា មេក្លោងនិងជនរួម គំនិតជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងគ្រឿងអាវុធ ជាច្រើនត្រូវបាន រឹបអូស នៅ ខែត្រ Midanao, Philippines ដែលបានសម្លាប់ មនុស្សយ៉ាង សាហាវឃោរឃៅ កាលពីថ្ងៃចន្ទ មុននេះមក បានបញ្ជាក់ អោយឃើញថា រដ្ឋាភិបាល ភីលីពីន ធ្វើការបានល្អណាស់។ ចំណែកមេក្លោង គឺជាកូនប្រុស របស់អភិបាលខែត្រ Maguindanao និងដែលជាក្រុម មានសម្ព័ន្ធភាព យ៉ាងជិតស្និទ្ធ ជាមួយនឹង លោកស្រី ប្រធានាធិបតី ភីលីពីន Gloria Arroyo ថែមទៀត ប៉ុន្តែលោកស្រី បានអះអាងថា យោងតាមទំហំ នៃការសម្លាប់រង្គាល ឬដ៏កាចសាហាវ ឃោរឃៅនេះមក គឺគ្មានជនណាម្នាក់ អាចគេចផុត ពីសំណាញ់ច្បាប់ បានឡើយ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បុរសធ្វើសំឡាញ់ជាមួយក្រពើ…

Posted by Lovepeehs05 on ខែវិច្ឆិកា 23, 2009
Posted in: នយោបាយ. Tagged: បុរសធ្វើសំឡាញ់ជាមួយក្រពើ.... 4 មតិ

បុរសម្នាក់ធ្វើសំឡាញ់ ជាមួយក្រពើ បន្ទាប់ពីបានឃើញ ក្រពើដែលគេបាញ់ អោយរបួសមួយ នៅក្នុងបឹងក្បែរ ស្ទឹងមួយនៅ អាមេរិកកណ្តាល កាលពីម្ភៃ (២០) ឆ្នាំមុន ។ ក្រពើនោះត្រូវបាន គេបាញ់ត្រូវភ្នែកឆ្វេង ហើយវាក្បែរតែ នឹងងាប់ទៅហើយ តែបុរសនោះ បានគៀងវាអោយ ឡើងចូលទូក របស់គាត់ រួចហើយគាត់ បានដឹកវាយកទៅផ្ទះ ក្រពើនោះស្គមណាស់ ទម្ងន់វាប្រហែល ជាចិតសិប (៧០) គីឡូក្រាមប៉ុណ្ណោះ គាត់បានមើលថែរក្សា អោយសាច់មាន់ ត្រី និងដាក់ថ្នាំអោយវាស៊ី អស់ចំនួនប្រាំមួយ (៦) ខែ គាត់បាននៅក្បែរវា នៅពេលវាឈឺម្តងៗ គាត់បានដេក នៅក្បែរវានៅពេលយប់ ។ គាត់ថាគាត់ ចង់អោយវាដឹងថា មានមនុស្សស្រឡាញ់វា មិនមែនមនុស្ស អាក្រក់ទាំងអស់ទេ ។ គឺគាត់ត្រូវការ ប្តូរផ្តាច់ជាមួយ វាច្រើនណាស់ គឺគាត់ត្រូវតែ ទៅទី នោះជារៀងរាល់ថ្ងៃ ។ គាត់ថា គាត់ចូលចិត្ត ស្រឡាញ់គ្រប់សត្វទាំងអស់ ជាពិសេសសត្វ ដែលរងគ្រោះ ។ គាត់ថា ទម្រាំតែវាស៊ាំ ជាមួយគាត់ ប្រើពេលអស់រាប់ឆ្នាំ ទើបអាចទៅជិត វាបាន គឺគាត់បានហ្វឹកហ្វឺន ជាមួយវាដល់វាទុកចិត្ត ថ្ងៃមួយយកវាទៅ ទុកចោលក្នុងទឹកបឹងមួយ គាត់បានដើរមកផ្ទះ ក្រពើនោះបានដើរ មកផ្ទះវិញដែរ ហើយគាត់បាន ដាក់ឈ្មោះអោយវា ហើយគាត់ ហៅឈ្មោះវា វាមកតាមគាត់។ល។ គាត់នោះល្បីឈ្មោះ ខ្លាំងណាស់ក្រោយមក ហើយកន្លែងគាត់ បានក្លាយទៅជា កន្លែងទេសចរណ៍…។ល។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

រឿងបញ្ហាព្រុំដែនខ្មែរជារឿងក្តៅគគុគនៅកម្ពុជា…

Posted by Lovepeehs05 on ខែវិច្ឆិកា 21, 2009
Posted in: នយោបាយ. Tagged: ព្រុំដែនកម្ពុជា-វៀតណាម. 4 មតិ

រឿងមញ្ហាព្រុំដែនខ្មែរ ជារឿង ក្តៅគគុគ នៅកម្ពុជា រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាល វៀតណាម គួរណាស់តែ គិតពិចារណា អោយបានដិតដល់ និងច្បាស់លាស់ ជាទីបំផុត ។ ខ្មែរនិងវៀតណាម មានប្រវត្តិ ដ៏ជូរចត់ជាមួយគ្នា រាប់រយឆ្នាំមកហើយ តែពីរឿងទឹកដី ព្រុំដែននេះឯង ជាពិសេស បីទសវត្ស ចុងក្រោយនេះ ខ្មែរបានបាត់បង់ អាយុជីវិតខ្មែរ អស់បីលាននាក់ ក៏ដោយសារ ទឹកដីព្រុំដែននេះឯងដែរ ការចរចារគ្នា ដើម្បីរកសន្តិភាព បញ្ចប់សង្រ្គាម កាប់សម្លាប់គ្នា រវាងភាគីខ្មែរ ទាំងបួន នៅទីក្រុងប៉ារិស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ដោយសារតែ ទឹកដីនិងព្រុំដែន កម្ពុជានេះឯង ។ ខ្ញុំមិនទាន់អាចជឿ បានថា មិត្តភាពខ្មែរ-វៀតណាម អាចរស់បាន គង់វង់ជាមួយគ្នា រាប់រយឬរាប់ ពាន់ឆ្នាំនោះទេ បើសិនជាបញ្ហា ផ្ទៃក្នុងខ្មែរ-វៀតណាម មិនត្រូវបាន ដោះស្រាយ អោយបាន ត្រឹមត្រូវនោះទេ ។ ខ្ញុំមិនអាចជឿបានថា ខ្មែរនៅតែរណប វៀតណាមរហូត នោះទេ ទោះបីចុះលក្ខ័ណ្ឌ ជាមួយគ្នា យ៉ាងណាក៏ដោយ ទោះបីវៀតណាម ប្រើអំណាច គៀបសង្កត់ យ៉ាងណាក៏ដោយ សូម្បីតែយួនដូចគ្នា ក៏មិនអាច ក្តោបក្តាប់បាន ស្រួលៗនោះដែរ គឺធ្វើសង្រ្គាម អស់រាប់សិបឆ្នាំ ហើយស្លាប់មនុស្ស អស់រាប់លាននាក់ បាត់បង់ ទ្រព្យសម្បត្តិ រាប់មិនអស់ ប្រើពេលអស់ រាប់សិបឆ្នាំទៀត ដើម្បីកសាង ប្រទេសជាតិ នៅតែពុំទាន់ បានដូចដើម ចុះទម្រាំធ្វើ នយោបាយ ត្រួតត្រាភូមិភាគ អាស៊ីអគ្នេយ៍ ចង់ត្រួតត្រា ពិភពលោក តើពិបាក យ៉ាងណាទៅ ? ចំពោះខ្ញុំ គិតឃើញថា គ្មានអ្វីដែលល្អ ដែលមានសុភមង្គល ដែលសប្បាយ រីករាយ ជាជាងការរស់នៅ ជួបជុំជាមួយគ្នា ដ៏សុខសាន្ត មិនជ្រៀតជ្រេក គ្នាទៅវិញទៅមក នោះទេ បានន័យថា គ្រប់ជនជាតិទាំងអស់ គួរណាស់ ត្រូវបានអនុញ្ញាត អោយមានការរស់នៅ ជាសុខដុម្តរមនា ជាមួយគ្នាជារៀងរហូត ។ រីឯបញ្ហាព្រុំដែន កម្ពុជា-វៀតណាម និងថៃ គួរណាស់ត្រូវបាន គោរពអោយ បានត្រឹមត្រូវ យើងមិនគួរ ឈ្លានពាន ឬរំលោភ លួចបន្លំនោះទេ បើខ្មែរមិនបានសុខ វៀតណាម ឬថៃក៏មិនបានសុខ មិនមែនខ្មែរស្លាប់អស់ បីលាន អស់ខ្មែររលីង ឬបាក់ស្បាត មិនហ៊ានឬ មិនអាចទាមទា ឬតវ៉ានោះទេ វានៅតែមាន ជាដរាប មិនចេះចប់សូន្យឈឹងនោះទេ ។ល។

នេះជាទស្សនៈរបស់ខ្ញុំ ពាក្យគួរពុំគួរ សូមជួយកែរតម្រូវ និងសូមអភ័យទោស ។ សូមអរគុណ !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ស្នេហាយោបាយចតុកោណ…

Posted by Lovepeehs05 on ខែវិច្ឆិកា 14, 2009
Posted in: នយោបាយ. Tagged: នយោបាយចតុកោណ. 1 មតិ

scan0023scan0012scan0011scan0003scan0004

លោកថាក់ស៊ិន ស៊ីណ្នាវាត្រា ជានាយករដ្ឋមន្រ្តីថៃ និងជាមហាសេដ្ឋី ដែលមានលុយ រាប់ពាន់លានបាត្រ ត្រូវបានទាហាន ធ្វើរដ្ឋប្រហារ បណ្តេញចេញ ពីមុខដំណែង និងត្រូវប្រឈមមុខ ចូលគុកពីរឆ្នាំ ដោយគេចោទថា មានអំពើពុករលួយ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលថៃ ដែលនៅក្រោម ការដឹកនាំ ដោយលោកអព្ភីសិទ្ធិ កំពុងតែតាមរកចាប់ខ្លួន ដូច្នេះគាត់ជា ឧក្រឹដ្ឋជន គឺជាជនមានទោស ហើយ សម្តេចនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បានរើសយកមក ធ្វើជាទីប្រឹក្សាពិសេស ខាងផ្នែកសេដ្ឋកិច្ច សំរាប់កម្ពុជា រីឯលោកឯកឧត្តម សម រាង្ស៊ី ដែលជាតំណាង រាស្រ្តខ្មែរ និងជាអតីត រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចខ្មែរ ត្រូវបានរដ្ឋាភិបាលខ្មែរ គៀសចោល ដោយមិនអើពើ អំពីការចេះដឹង និងបទពិសោធន៍ របស់គាត់ទៅវិញ និងព្រមទាំងតាម ផន្ទារឬនិន្ទារ គាត់ស្ទើរគ្រប់ពេលវេលា តើរឿងទាំងអស់នេះ មកពីមូលហេតុអ្វីដែរ ? មិនមែនមកពី មាននិន្នាការ នយោបាយ ខុសគ្នាទេឬអី ! បើពិនិត្យមើលទៅ បុគ្គលិកលក្ខណៈ របស់អ្នកដឹកនាំទាំងបួន សឹងសុទ្ធតែមានកម្រឹតវិជ្ជា ស្ទើរតែប្រហាក់ ប្រហែលគ្នាទាំងអស់ លើកលេងតែ សម្តេចនាយក រដ្ឋមន្រី្តខ្មែរ ហ៊ុន សែន ចេញ ដែលមានសញ្ញាប័ត្រ ថ្នាក់បណ្ឌិត ច្រើនជាងគេ ហើយក៏ខ្លាំង ជាងគេដែរ បើអ្នកប្រដាល់វិញ “អត់ទាស់អី អាលីង ទាត់ក៏បាន ធាក់ក៏បាន កែងក៏បាន ជង្គង់ក៏បាន វាយគៀកក៏បាន ប្រយោលក៏បាន គឺទ្វារទាំងប្រាំបី (ទិសទាំងប្រាំបី ? ) លែងបានទាំងអស់ មិនត្រឹមតែ ទ្វារប្រាំបីទេ គឺមានរហូតដល់ទ្វារដប់ គឺទ្វារលើនិងទ្វាក្រោម ចង់ដើរផ្លូវណាក៏បានដែរ ប៉ះប្រុសវាយប្រុស ប៉ះស្រីវាយស្រី កុំច្រងែងច្រង៉ាង” គឺកម្រមានណាស់ មនុស្សក្នុងលោក យើងនេះ បើតាមខ្ញុំស្មាន និងតាមជំនឿខ្មែរ ប្រហែលជាព្រលឹងវិញ្ញាណ របស់វីរៈបុរស ហូ ជី មិញ មកសណ្ឋិត ហើយមើលទៅ តែខុសត្រង់ឈ្មោះ ហូ ជី មិញ គាត់មានឈ្មោះ រហូតដល់ទៅ ជាងម្ភៃ (២០) ឈ្មោះ ឯណោះ ខ្ញុំមានឯកសារ ដ៏ចម្នាស់ មូយ ប្រហែលជាសរសេរ ក្នុងដើមទសវត្សឆ្នាំ ៤០ ចាំមើលពេលទំនេរ រកវាយកមកដាក់ ចែកគ្នាមើល ។ល។ យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា គួរតែរងចាំមើល បើសម្តេចបានគ្រប់គ្រង ប្រទេសប្រាំ នៅភូមិភាគ អាស៊ីអគ្នេយ៍នេះមែន ត្រូវហៅសម្តេចថា “ព្រះបាទ ហ៊ុន សែន វរ្ម័នទី១” ទើបត្រឹមត្រូវ ។ និយាយទៅ កាន់តែវែងទៅ សូមស្លេះត្រឹមណេះ ។ សូមអស់លោក ជួយបញ្ចេញមតិ យោបល់បន្ថែមផង ។ ពាក្យគួរពុំគួរ សូមជួយកែរតម្រូវ និងសូមអភ័យទោស ។ សូមរគុណទុកជាមុន !

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

លោក ថាក់ស៊ិន ស៊ីណ្នាវត្រ្តា គ្មានជំរើសទេ…

Posted by Lovepeehs05 on ខែវិច្ឆិកា 13, 2009
Posted in: នយោបាយ. Tagged: ឆ្ងល់ថាមិនអាចជួយខ្លួនឯងបាន. 3 មតិ

លោក អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ិន ស៊ីណ្នាវាត្រ្តា ដែលគេធ្វើ រដ្ឋប្រហារ ទម្លាក់ចេញ ពីមុខតំណែង កាលពីបីឆ្នាំមុន ហើយបានសុំ សិទ្ធិជ្រកកោណ នៅប្រទេសជាច្រើន ដូចជាប្រទេស អង់គ្លេស ប្រទេសចិន ប្រទេសឬកោះនានា នៅកណ្តាលសមុទ្រ បាស៊ីហ្វិក និងប្រទេសអារ៉ាប់ ជាដើម តែនៅមិនសុខ គឺគ្មានជំរើសទេ បានដាច់ចិត្ត មកទាក់ទង សម្តេចនាយក រដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន អោយជួយ ដោះស្រាយវិបត្តិ របស់ខ្លួន ។ លោកថាក់ស៊ិន ជាមហាសេដ្ឋី ដែលមានលុយ រាប់ពាន់លានបាត្រ ឬរាប់កោដិបាត្រ និងមានតម្រិះ ពេញខ្លួនខាង ពាណិជ្ជកម្ម ក៏មិនអាចជួយ ខ្លួនឯងបាន ដោយស្រួលៗនោះទេ នេះតើមកពី មូលហេតុអ្វី ? ហើយ ប៉ុល ពត ខ្មែរក្រហម ជាអ្នកពូកែ ឈ្លាស់វៃខាង ការពារទឹកដី ខាងធ្វើសិកសង្គ្រាម និងខាង កាប់សម្លាប់មនុស្ស រាប់លាននាក់ នៅកម្ពុជា តែនៅទីបំផុត ការពារប្រទេស ក៏មិនបាន ហើយជួយខ្លួនឯង ក៏មិនបាន នេះតើដោយសារ មូលហេតុអ្វី ? ខាងវៀតណាមវិញ ក៏ជើងខ្លាំងណាស់ដែរ ខាងសិកសង្រ្គាម ច្បាំងឈ្នះបារាំង ច្បាំងឈ្នះអាមេរិកាំង និងច្បាំងឈ្នះ ខ្មែរក្រហមទៀត តែនៅតែមិនអាច ធ្វើអ្វីបានដោយ ខ្លួនឯងបាន នៅតែពឹង អាមេរិកាំងដដែល អត់ឃើញបានអី ពីការឈ្នះសង្រ្គាមសោះ នេះតើមកពី មូលហេតុអី្វដែរ ? ពីជំនាន់មួយ ទៅជំនាន់មួយ ឮតែនិងឃើញតែ សង្គ្រាមកាប់ សម្លាប់គ្នា ឥតមានឈប់ ឈរសោះ មនុស្សស្លាប់រាប់ រយលាននាក់ នៅតែមិន ឈប់ឈរសោះ នៅតែចង់ធ្វើ សង្គ្រាមកាប់ សម្លាប់គ្នាទៀត នេះតើដោយសារ មូលហេតុអ្វីដែរ ? យូរៗឮថា ឬឃើញថា ប្រទេសនេះ ឈ្លានពានប្រទេសនោះ ប្រទេសនោះចាញ់ ប្រទេសនេះឈ្នះ មិនយូរ មិនឆាប់ ឮថាបះបោរ នៅឯនេះ នៅឯណោះ រដ្ឋប្រហារនៅឯនេះ នៅឯណោះ នេះតើមកពី មូលហេតុអ្វីដែរ ? តើមនុស្សលោកយើង ទៅអានាគត អាចដោះស្រាយ បានទេ កុំអោយរឿង ហេតុការណ៍ ទាំងអស់នោះ កើតឡើងទៀតបាន ? សូមអស់លោក ជួយប្តូរយោបល់ និងជួយដោះស្រាយគ្នាមើល ថាតើយើងត្រូវ ធ្វើយ៉ាងណា ?

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជាមាត្រា៤-៨

Posted by Lovepeehs05 on ខែតុលា 23, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security. Tagged: កិច្ព្រមព្រៀងការពារទឹកដីកម្ពុជាមាត្រា៤-៨. បញ្ចេញមតិ

មាត្រាទី ៤

ភាគីដែលចុះកិច្ចព្រមព្រៀងនេះ អំពាវនាវដល់រដ្ឋដទៃទៀត អោយទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាង ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់កម្ពុជា ហើយចៀសវាង ធ្វើអំពើដែលមិនស្រប នឹងគោលការណ៍ ទាំងនោះ ឬដែលមិនស្របទៅ នឹងប្រការដទៃទៀត នៃកិច្ចព្រមព្រៀងនេះ ។

មាត្រាទី ៥

១_ ក្នុងករណីមានការរំលោភ ឬការគំរាមគំហែង រំលោភលើអធិបតេយ្យភាព អេករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដីអព្យាក្រឹតភាព ឬឯកភាពជាតិកម្ពុជា ឬលើការប្តេជ្ញា អនុវត្តដទៃទៀត ណាមួយក្នុងកិច្ច ព្រមព្រៀងនេះ បណ្តាភាគីក្នុងកិច្ច ព្រមព្រៀងនេះ ធ្វើការពិគ្រោះ ជាបន្ទាន់ ដើម្បីអនុម័ត រាល់វិធានការ សមស្រប ដើម្បីធានា ការពារដល់ ការប្តេជ្ញាចិត្ត ទាំងនោះ និងដោះស្រាយ រាល់ការរំលោភ ទាំងនោះ តាមមធ្យោបាយ សន្តិវិធី ។

២_ វិធានការបែបនេះ ក្នុងចំណោមវិធានការ ផ្សេងទៀត អាចរួមមាន ការរាយការណ៍ ទៅក្រុមប្រឹក្សាសន្តិសុខ អង្ការសហប្រជាជាតិ ឬប្រើប្រាសមធ្យោបាយ ដំណោះស្រាយនូវ ទំនាស់ដោយ សន្តិវិធី យោងទៅតាម មាត្រា ៣៣ នៃធម្មនុញ្ញ អង្ការសហប្រជាជាតិ ។

៣_ បណ្តាភាគី ក្នុងកិច្ចព្រមព្រៀងនេះ ក៏អាចសុំការឧបត្ថម្ភ ពីសហប្រធាន នៃសន្និសិទប៉ារិស ស្តីពីកម្ពុជាដែរ ។

៤_ ក្នុងករណីរំលោភ យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស នៅកម្ពុជា ភាគីក្នុងកិច្ចព្រមព្រៀង ត្រូវស្នើដល់អង្ការ មានសមត្ថកិច្ច របស់អង្ការ សហប្រជាជាតិ អោយចាត់វិធានការ ដទៃទៀតដែល សមស្រប ដើម្បីទប់ស្កាត់ និងលុបបំបាត់ ការរំលោភបែបនេះ ដោយស្របតាមច្បាប់ អន្តរជាតិដែលទាក់ទិន ។

មាត្រាទី ៦

កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅពេលចុះ ហត្ថលេខា ។

មាត្រាទី ៧

កិច្ចព្រមព្រៀងនេះ ត្រូវទុកចំហរសំរាប់ រដ្ឋទាំងអស់ចូលរួម ។ ពាក្យសុំចូលផ្លូវការ ត្រូវតំកល់ទុកនៅ នឹងរដ្ឋាភិបាល សាធារណរដ្ឋបារាំង និងសាធារណរដ្ឋ ឥណ្ឌូណេស៊ី ។ សំរាប់រដ្ឋនិមួយៗ ដែលចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ ពាក្យសុំចូលនោះ ត្រូវចូលជាធរមាន នៅថ្ងៃតំកល់ទុក ពាក្យសុំចូលរួម របស់ខ្លួន ។

មាត្រាទី ៨

ច្បាប់ដើមនៃកិច្ចព្រមព្រៀងនេះ ដែលមានជាភាសាចិន អង់គ្លេស បារាំង ខ្មែរ និងរុស៊ី្ស មានតម្លៃដូចគ្នា ត្រូវដាក់តំកល់ទុក នៅរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង និងសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងបញ្ជូន នូវច្បាប់ចំឡង ដែលបានបញ្ជាក់ ត្រឹមត្រូវហើយ ទៅអោយរដ្ឋាភិបាល នៃរដ្ឋដទៃៗទៀត ដែលចូលរួមក្នុង សន្និសិទប៉ារិស ស្តីពីកម្ពុជា និងជូនលោក អគ្គលេខា ធិការ អង្ការសហប្រជាជាតិ ។

ដើម្បីជាសក្ខីភាព បណ្តាប្រតិភូ ពេញសមត្ថកិច្ច ដូចមាននាម ខាងក្រោម ដែលទទួលសិទ្ធិ ត្រឹមត្រូវ ហើយនោះ បានចុះហត្ថលេខា លើកិច្ច ព្រមព្រៀងនេះ ។

ធ្វើនៅក្រុងប៉ារិស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ 

 

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជាមាត្រា ២-៣

Posted by Lovepeehs05 on ខែតុលា 23, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security. Tagged: កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជានៅប៉ារិស. បញ្ចេញមតិ

មាត្រា ២

១_ ភាគីនានាចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ តាមរយៈនេះ សន្យាយ៉ាង ឧឡារឹកថា ទទួលស្គាល់ និងគោរព គ្រប់បែបយ៉ាង ទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបានដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា ។

២_ ដើម្បីសម្រេចទិសដៅនេះ ភាគីទាំងនេះសន្យាថាៈ

ក_ ចៀសវាងចូលរួមក្នុង បក្សសម្ព័ន្ធយោធា ណាមួយ ឬក៏ក្នុងកិច្ច ព្រមព្រៀង ផ្សេងណា ជាមួយកម្ពុជា ដែលមិនសម ស្របនឹង អព្យាក្រឹតភាព របស់កម្ពុជា តែប្រការទាំងនេះ មិនធ្វើអោយប៉ះ ពាល់ដល់ សិទ្ធិកម្ពុជា ក្នុងការទទួល សំភារៈយោធា អាវុធ គ្រាប់រំសេវ និងជំនួយ ដែលចាំបាច់ ដើម្បីអោយកម្ពុជា ប្រើប្រាសនូវសិទ្ធិ ដ៏ពេញលេញ របស់ខ្លួន សំរាប់ការពារខ្លួន និងដើម្បីរក្សា ច្បាប់ និងសណ្តាប់ធ្នាប់ ។

ខ_ ចៀសវាង ជ្រៀតជ្រេក ចូលកិច្ចការ ផ្ទៃក្នុងកម្ពុជា ទោះក្នុងរូបភាព ណាមួយក៏ដោយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ។

គ_ ចៀសវាង គំរាមគំហែង ឬក៏ប្រើប្រាសកម្លាំង ប្រឆាំងនឹងបូរណ ភាពដែនដី ឬក៏ឯករាជ្យ ខាងនយោបាយ របស់កម្ពុជា ក្នុងរូបភាពណាមួយ ដែលមិនសម ស្របនឹងគោលបំណង របស់អង្ការ សហប្រជាជាតិ ។

ឃ_ ដោះស្រាយរាល់ជំលោះ ជាមួយកម្ពុជា ដោយសន្តិវិធី ។

ង_ ចៀសវាងប្រើប្រាស ទឹកដីរបស់ខ្លួន ឬក៏ទឹកដីរបស់ រដ្ឋដទៃទៀត ដើម្បីធ្វើអោយប៉ះពាល់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់កម្ពុជា្។

ច_ ចៀសវាង ប្រើប្រាស ទឹកដីកម្ពុជា ដើម្បីធ្វើអោយប៉ះពាល់ ដល់អធិបតេយ្យភាព ឯករាជ្យ និង បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដី របស់រដ្ឋដទៃទៀត ។

ឆ_ ចៀសវាងបញ្ចូល ឬតាំងមូលដ្ឋាន កងកម្លាំងបរទេស រួមទាំងបុគ្គលិក យោធានៅក្នុងកម្ពុជា ទោះក្នុងរូបភាព ណាក៏ដោយ និងចៀសវាង បង្កើតឬក៏រក្សា ទុកនូវ មូលដ្ឋាន យោធា ចំណុច បង្អែក ឬក៏ទីតាំងមធ្យោបាយ នៅក្នុងកម្ពុជា លើកលែង តែមាន ការអនុញ្ញាត ពីអង្ការសហប្រជាជាតិ សំរាប់ការអនុវត្ត ដំណោះស្រាយ នយោបាយរួមមួយ ។

មាត្រា ៣

១_ មនុស្សទាំងអស់ នៅកម្ពុជាត្រូវមាន សិទ្ធិនិងសេរីភាព ដែលបានចែង នៅក្នុងសេចក្តី ថ្លែងការណ៍ ជាសាកល ស្តីពីសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ទាក់ទិននឹង សិទ្ធិមនុស្ស ដទៃទៀត ។

២_ ក្នុងគោលដៅនេះ

ក_ កម្ពុជាសន្យាថាៈ

_ ធានាគោរព និងប្រតិបត្តិតាម សិទ្ធិមនុស្ស ហើយនឹងសេរីភាព ជាមូលដ្ឋាន នៅកម្ពុជា

_ គាំទ្រសិទ្ធិពលរដ្ឋ កម្ពុជាទាំងអស់ ដើម្បីធ្វើសកម្មភាព ដែលជំរុញ និងការពារ សិទ្ធិមនុស្ស  និងសេរីភាព ជាមូលដ្ឋាន

_ ចាត់វិធានការ ដ៏មានប្រសិទ្ធិភាព ដើម្បីធានា កុំអោយនយោបាយ និងអំពើប្រព្រឹត្ត នៅក្នុងអតីតកាល វិញត្រឡប់មកវិញ ជាដាច់ខាត

_ ចូលរួមក្នុងកិច្ច ព្រមព្រៀង អន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ដែលទាក់ទិន

ខ_ ភាគីឯទៀត ដែលចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ សន្យាបង្កើន និងលើកទឹកចិត្ត ដល់ការគោរព និងអនុវត្ត តាមសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋាន នៅកម្ពុជា ដូចដែលមានចែង ក្នុងកិច្ចព្រមព្រៀង អន្តរជាតិ ដើម្បីជាពិសេស ទប់ស្កាត់កុំអោយ មានការរំលោភ សិទ្ធិមនុស្សឡើងវិញ ។

៣_ គណៈកម្មការ សិទ្ធិមនុស្ស របស់អង្ការ សហប្រជាជាតិ ត្រូវបន្តរតាមដាន ដោយដិតដល់ នូវស្ថានការណ៍ សិទ្ធិមនុស្សនៅកម្ពុជា រួមទាំងក្នុង ករណីចាំបាច់ ចាត់តាំងអ្នក រាយការណ៍ពិសេស ម្នាក់ ដែលត្រូវរាយការណ៍ អំពីលទ្ធផលនៃការ រកឃើញរបស់ខ្លួន ជារៀងរាល់ឆ្នាំ ជូនទៅគណៈកម្មការ និង ទៅមហាសន្និបាត អង្ការសហប្រជាជាតិ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជានៅប៉ារិស…

Posted by Lovepeehs05 on ខែតុលា 22, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security. Tagged: កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជានៅប៉ារិស. បញ្ចេញមតិ

កិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា

អូស្រ្តាលី ប៊្រុយណេដារូសាឡាម កម្ពុជា កាណាដា សាធារណរដ្ឋ ប្រជាមានិតចិន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋ ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋ ហ្វីលីពីន សាធារណរដ្ឋ សង្ហបូរី រាជាណាចក្រ ថៃឡង់ សហភាព សាធារណរដ្ឋ សង្គមនិយម សូវៀត ចក្រភពអង់គ្លេស និងអៀរឡង់ ខាងជើង សហរដ្ឋអាមេរិក សាធារណរដ្ឋ សង្គមនិយម វៀតណាម និងសាធារណរដ្ឋ សហព័ន្ធ សង្គមនិយម យូហ្គោស្លាវី ។

ដោយមានវត្តមាន របស់លោក អគ្គលេខាធិការ អង្ការសហ ប្រជាជាតិ ។

ដោយជឿជាក់ថា ដំណោះស្រាយ នយោបាយរួមមួយ សំរាប់កម្ពុជា មានសារៈសំខាន់ សំរាប់គោលដៅ យូរអង្វែង នៃការរក្សាសន្តិភាព និងសន្តិសុខ នៅអាស៊ីអាគ្នេយ៍ ។

ដោយរំលឹកឡើងវិញ នូវកាតព្វកិច្ចរបស់ខ្លួន ស្របតាមធម្មនុញ្ញ អង្ការសហ ប្រជាជាតិ និងបទបញ្ញត្តិ នៃច្បាប់ អន្តរជាតិដ៏ទៃទៀត ។

ដោយចាត់ទុកថា  ការគោរព ដ៍ពេញលេញ នូវគោលការណ៍ មិនជ្រៀតជ្រេក និងមិនអន្តរាគមន៍ ចូលកិច្ចការផ្ទៃក្នុង និងកិច្ចការក្រៅ ប្រទេស របស់បណ្តារដ្ឋ គឺមានសារៈសំខាន់ ដ៏ធំបំផុត សំរាប់ ថែរក្សាសន្តិភាព និងសន្តិសុខ អន្តរជាតិ ។

ដោយអះអាងឡើងវិញ  អំពីសិទ្ធិមិនអាច បាត់បង់បាន របស់បណ្តារដ្ឋ ដើម្បីសំរេច ដោយសេរី នូវប្រព័ន្ធន យោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ខ្លួន ស្របតាមគោល បំណងរបស់ ប្រជាជនខ្លួន ដោយគ្មានការ ជ្រៀតជ្រេក វិទ្ធង្សនា ការបង្ខិតបង្ខំ ឬគំរាមគំហែង ពីខាងក្រៅ ទោះតាមរូបភាពណា មួយក៏ដោយ ។

ដោយចង់ជំរុញ ការគោរព និងអនុវត្ត តាមសិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋាន ស្របតាមធម្មនុញ្ញ អង្ការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលទាក់ទិន ដទៃៗទៀត ។

បានព្រមព្រៀងដូចតទៅ៖

មាត្រាទី ១

១_ កម្ពុជា តាមរយៈ ឯកាសារនេះ សន្យាយ៉ាង ឧឡារឹកថា នឹងថែរក្សា និងការពារ អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាច រំលោភបាន នៃដែនដី អព្យាក្រឹតភាព និង ឯកភាពជាតិ របស់ខ្លួន ។ អព្យាក្រឹតភាព ជាអចិន្រ្តៃយ៍ របស់កម្ពុជា និងត្រូវប្រកាសហើយ និងចារិកទុ កនៅក្នុងរដ្ឋ ធម្មនុញ្ញកម្ពុជា ដែលនឹងត្រូវអនុម័ត ក្រោយពីការ បោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ។

២_ ដើម្បីសំរេច ទិសដៅនេះ កម្ពុជាសន្យាថាៈ

ក_ ចៀសវាង អំពើណាមួយ ដែលអាចនាំ អោយប៉ះពាល់ដល់ អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដី របស់រដ្ឋដទៃ ។

ខ_ ចៀសវាង ចូលរួមក្នុង សម្ព័ន្ធភាពយោធា ឬបណ្តាកិច្ច ព្រមព្រៀង យោធាណាមួយ នឹងរដ្ឋដទៃៗទៀត ដែលមិន ស្របតាម អព្យាក្រឹតភាព របស់ខ្លួន តែប្រការនេះ មិនមានប៉ះ ពាល់ដល់ សិទ្ធរបស់ កម្ពុជា ក្នុងការទទួលយក សម្ភារៈយោធា អាវុធ គ្រាប់រំសេវ និងជំនួយចាំបាច់ ដែលអាច អោយកម្ពុជា អនុវត្តសិទ្ធិ ដ៏ពេញលេញ របស់ខ្លួន ដើម្បីស្វ័យការពារ និងដើម្បី ថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ។

គ_ ចៀសវាងជ្រៀតជ្រេក ចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋដទៃៗទៀត ដោយផ្ទាល់ ឬដោយ ប្រយោល ទោះតាមរូបភាព ណាក៏ដោយ ។

ឃ_ បញ្ចប់សន្ធិសញ្ញា និងកិច្ចព្រម ព្រៀងទាំងឡាយ ដែលមិនសមរម្យ ស្របទៅនឹង អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាព ជាតិរបស់ខ្លួន ។

ង_ ចៀសវាង គំរាមគំហែង ឬប្រើកម្លាំង ប្រឆាំងនឹង បូរណភាពដែនដី ឬឯករាជ្យ នយោបាយ នៃរដ្ឋណាមួយ ឬដោយ ឥរិយាបថ ណាមួយ ដែលមិន ស្របនឹង គោលបំណង របស់អង្ការ សហប្រជាជាតិ ។

ច_ ដោះស្រាយ រាល់ជំលោះ ជាមួយនឹងរដ្ឋ ដទៃទៀត ដោយសន្តិវិធី ។

ឆ_ ចៀសវាងប្រើ ដែនដីរបស់ខ្លួន ឬដែនដីរបស់ រដ្ឋដទៃៗទៀត ដើម្បីធ្វើអោយប៉ះពាល់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាច រំលោភបាន នៃដែនដី របស់រដ្ឋដទៃៗ ទៀត ។

ជ_ ចៀសវាងអនុញ្ញាត អោយបញ្ចូល ឬដាក់ទីតាំង កងកម្លាំង បរទេស រួមទាំង បុគ្គលិកយោធា ទោះក្នុងរូបភាព ណាក៏ដោយ នៅកម្ពុជា និងទប់ស្កាត់ ការបង្កើត ឬរក្សាទុក មូលដ្ឋាន យោធា បរទេស ចំណុចបង្អែក ឬទីកន្លែងជា មធ្យោបាយនៅ កម្ពុជាឡើយ លើកលែង តែមាន ការអនុញ្ញាត របស់អង្ការ សហប្រជាជាតិ សំរាប់អនុវត្តនូវ ដំណោះស្រាយ នយោបាយ រួមមួយ ។

(មានតទៅ មាត្រាទី ២ ទៀត)

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

កិច្ចព្រមព្រៀងក្រុងប៉ារិសចុងក្រោយស្តីពីកម្ពុជា…

Posted by Lovepeehs05 on ខែតុលា 22, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security. Tagged: កិច្ចព្រមព្រៀងដើម្បីសន្តិភាពនៅកម្ពុជា. បញ្ចេញមតិ

១_ សន្និសិទ្ធទីក្រុងប៉ារិសស្តីពីកម្ពុជា ត្រូវបានកោះប្រជុំតាមការអញ្ជើញរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក្នុងទិសដៅឈានទៅដល់ ដំណោះស្រាយ រួមមួយ ដោយមាន ការធានាជា អន្តរជាតិ ដែលនិងនាំ សន្តិភាព មកអោយ ប្រទេសវិញ ដែលបាន ឆ្លងកាត់ជម្លោះ ប្រកបដោយ សោកនាដកម្ម និងការបង្ហូរ ឈាមនេះ ។ សន្និសិទ្ធបាន ប្រព្រឹត្តទៅ ដោយមានសម័យ ប្រជុំពីរលើក លើកទីមួយ ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៩១ ហើយលើកទីពីរ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។

២_ សហប្រធាននៃសន្និសិទ្ធមាន៖ ឯកឧត្តម រ៉ូឡង់ឌុយម៉ាស រដ្ឋមន្រ្តីក្រសួង ការបរទេសនៃ សាធារណរដ្ឋបារាំង និងឯកឧត្តម អាលីអាឡាតាស រដ្ឋមន្រ្តីក្រសួង ការបរទេសនៃ សាធារណៈ រដ្ឋឥណ្ឌូណេស៊ី ។

៣_ រដ្ឋដែលបានចូលរួមក្នុងសន្និសិទ្ធ មានដូចតទៅ៖ អូស្រ្តាលី ប៊្រុយណេដា រុស្សាឡាម កម្ពុជា កាណាដា សាធារណរដ្ឋ ប្រជាមានិតចិន សហរដ្ឋអាមេរិក សាធារណរដ្ឋបារាំង សាធារណរដ្ឋ ឥណ្ឌា សាធារណរដ្ឋ ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋហ្វីលីពីន ចក្រភពអង្គ្លេស និងអៀកឡង់ខាងជើង សាធារណរដ្ឋ សិង្ហបូរី រាជា ណាចក្រថៃឡង់ សហភាព សាធារណរដ្ឋ សង្គមនិយម សូវៀត សាធារណរដ្ឋ សង្គមនិយម វៀតណាម ។ បន្ថែមពីលើនេះ ចលនាមិនចូល បក្សសម្ព័ន្ធ ត្រូវបានដំណាងដោយ រដ្ឋដែលធ្វើជា ប្រធានចលនានោះ ចំពេលដែល សន្និសិទ្ធ ប្រជុំមួយលើកៗនោះគឺ ហ្ស៊ីមបាបវេ នៅសម័យប្រជុំ លើកទីមួយ និងយូហ្គោស្លាវី នៅសម័យ ប្រជុំលើកទីពីរ ។

៤_ ក្នុងឱកាសសម័យប្រជុំលើកទីមួយ នៃសន្និសិទ្ធប្រទេសកម្ពុជា ត្រូវបានតំណាង ដោយភាគី កម្ពុជាទាំងបួន ។ ក្នុងឱកាសសម័យ ប្រជុំលើកទីពីរ  នៃសន្និសិទ្ធ ប្រទេស កម្ពុជាត្រូវបាន តំណាង ដោយក្រុមប្រឹក្សា ជាតិជាន់ខ្បស់ ក្រោមអធិបតីភាព នៃប្រធាន របស់ខ្លួន គឺសម្តេច នរោត្តម សីហនុ ។

៥_អគ្គលេខាធិការ នៃអង្ការសហប្រជាជាតិ ឯកឧត្តម ហាវិយេរប៉េរ៉េស ដេគូអេយ៉ារ និងតំណាងពិសេស របស់លោកគឺ លោករ៉ាហ្វី ឌិនអាហ៍ម៉េដ ក៏បានចូលរួម ក្នុងសន្និសិទ្ធនោះដែរ ។

៦_ សន្និសិទ្ធបានរៀបចំការងារ របស់ខ្លួនដោយបង្កើតនូវ គណៈកម្មការ ការងារចំនួនបី ដែលអ្នកចូលរួមទាំងអស់ មានតំណាង របស់ខ្លួន នៅក្នុងគណៈកម្មការទាំងនោះ ហើយដែល បានប្រជុំគ្នា ក្នុងរយៈពេល នៃសម័យ ប្រជុំលើកទីមួយ របស់សន្និសិទ្ធ ។ គណៈកម្មការទីមួយ បានពិភាក្សាលើ បញ្ហាយោធា គណ់កម្មការទីពីរ បានពិភាក្សាលើ ការធានា ជាអន្តរជាតិ គណៈកម្មការទីបី បានពិភាក្សាលើ បញ្ហាមាតុភូមិនិវត្តន៍ នៃជនភៀសខ្លួន និងជនផ្លះប្តូរកន្លែង និងការកសាង ប្រទេសកម្ពុជាឡើងវិញ ។

បណ្តាប្រធាន និង អ្នករាយការណ៍ របស់គណៈ កម្មការនិមួយៗ មាន៖ ចំពោះគណ៖កម្មការទី មួយៈ សហប្រធានៈ  លោក ស.រ.ហ្គារេខាន់ (ឥណ្ឌា)  លោក អាឡង់ ស៊ូលីវ៉ាន់ (កាណាដា) អ្នករាយការណ៍ៈ  លោកស្រី វីតូរិយ៉ា ស៊ីសង់តេ បាតាក្លង់ (ហ្វីលីពិន) ។ ចំពោះគណៈកម្មកាទី ពីរៈ សហប្រធានៈ  លោក ស៊ូលីវង្ស ប្រាស៊ីធីដេធ (ឡាវ) លោក ហ្សាណៃល៍ អាប៊ីឌីន អ៊ីប្រាហ៊ីម (ម៉ាឡេស៊ី) អ្នករាយការណ៍ៈ  លោក អ៊ែរវ៉េ ដឺហ្សង់ដឺឡាបាទ (បារាំង)  ។ ចំពោះគណៈកម្មការទី បីៈ  សហប្រធានៈ  លោក យូគីយ៉ូ អ៊ីម៉ាហ្កាវ៉ា (ជប៉ុន) លោក រ៉ូប៊ែរត៍ ម៉េរីល្លេស (អូស្រ្តាលី) អ្នករាយការណ៍ៈ  វរសេនីយ៍ឯក រ៉ូណាជុក ស្វាសឌីគាត (ថៃឡង់) ។     

សន្និសិទក៏បានបង្កើតផងដែរ នូវគណៈកម្មាធិការ ចំពោះកិច្ច (adhoc) ដែលមានតំណាង របស់ភាគីកម្ពុជា ទាំងបួនជាសមាជិក និងដឹកនាំដោយ តំណាងរបស់ សហប្រធានទាំងពីរ នៃសន្និ សិទ ។ ភារកិច្ចនៃគណៈកម្មាធិការនេះ គឺទទួលបន្ទុកបញ្ហា ដែលទាក់ទងដល់ការ បង្រួបបង្រួមជាតិ  រវាងបណ្តាភាគីកម្ពុជា ។ គណៈកម្មាធិការ ចំពោះកិច្ចនេះបាន ធ្វើការប្រជុំជាច្រើនលើក នៅក្នុងរយៈពេល នៃសម័យប្រជុំ លើកទីមួយ របស់សន្និសិទ ។

គណៈកម្មាធិការ សំរបសំរួល នៃសន្និសិទ ដឹកនាំដោយតំណាង របស់សហប្រធាន ទាំងពីរត្រូវបាន បង្កើតឡើង ហើយភារកិច្ច ទទួលខុសត្រូវ លើការសំរបសំរួល ជាទួទៅ ចំពោះការងារ របស់គណៈកម្មការ ទាំងបួនផ្សេងទៀត ត្រូវបានប្រគល់អោយ គណ់កម្មាធិការនេះ ។

គណៈកម្មាធិការសំរបសំរួល បានធ្វើការប្រជុំ នារាល់ពេលសម័យ ប្រជុំទី ១ ទី ២ របស់សន្និសិទ ។ ការប្រជុំក្រៅ ផ្លូវការមួយ របស់គណៈ កម្មាធិការ សំរបសំរួល ក៏បានប្រព្រឹត្តទៅ នៅទីក្រុង នូវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩១ កន្លងទៅនេះ ផងដែរ ។

៧_ នៅទីបញ្ចប់នៃសម័យប្រជុំទីមួយ សន្និសិទបានជឿនលឿន ទៅមុខក្នុងការ រៀបចំ នូវចំណុចផ្សេងៗ ជាច្រើននិងចាំបាច់ ដើម្បីឈាន ទៅដល់ ដំណោះស្រាយ រួមមួយ នៃជម្លោះកម្ពុជា ។ ក៏ប៉ុន្តែសន្និសិទបាន កត់សម្គាល់ថា នៅពុំទាន់មាន លទ្ធភាព ឈានទៅដល់ ដំណោះស្រាយរួម នៅឡើយទេ ។

ហេតុដូច្នេះមានការសំរេចថា ត្រូវផ្អាកសន្និសិទ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៨៩ សិន ។ ជាមួយគ្នានោះ សន្និសិទបានអំពាវនាវ ដល់ភាគី ជាប់ទាក់ទិន ទាំងអស់អោយ បង្កើនការខិតខំ ដើម្បីឈានទៅដល់ ដំណោះស្រាយរួម និងបានស្នើដល់ សហប្រធាន អោយជួយឧបត្ថម្ភ ជ្រមជ្រែងសំរួល ដល់ការខិតខំទាំងនោះ ។

៨_ បន្ទាប់ពីការផ្អាកសម័យប្រជុំលើកទីមួយ នៃសន្និសិទនោះមក សហប្រធាន និងអគ្គលេខាធិការ អង្ការសហប្រជាជាតិ បានធ្វើការពិគ្រោះ យ៉ាងទូលំទូលាយ ជាពិសេសជាមួយ សមាជិក អាចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សា សន្តិសុខសហប្រជាជាតិ ជាមួយក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ នៃកម្ពុជា និងជាមួយអ្នក ចូលរួមដទៃទៀត នៃសន្និសិទប៉ារិស ។

កម្មវត្ថុនៃការពិគ្រោះទាំងនោះ គឺការរៀបចំកិច្ចព្រមព្រៀងមួយ ស្តីអំពីទិដ្ឋិភាព ទាំងអស់ នៃដំណោះស្រាយ ការធានានូវ ទំនាក់ទំនង នៃគំនិតផ្តួចផ្តើម ទាំងអស់ ដែលត្រូវបានអនុម័ត ក្នុងគោល បំណងនោះ និងការបង្កើន លទ្ធភាពក្នុងការបញ្ចប់ ការបង្ហូរឈាម នៅកម្ពុជា អោយបានឆាប់ ជាទីបំផុត ។ ការប្រឹងប្រែង របស់សហប្រធាន និងអគ្គលេខាធិការ បានអនុញ្ញាត អោយកោះប្រជុំ ជាថ្មី នូវសន្និសិទ ទីក្រុងប៉ារិស ស្តីពីកម្ពុជា ។

៩_ នៅក្នុងដំណាក់កាល បើកសម័យប្រជុំបញ្ចប់ នៃសន្និសិទប៉ារិស ថ្ងៃ ២៣ ខែតុលា ឆ្នាំ ១៩៩១ ឯកឧត្តម ហ្រ្វង់ស្វាមីតេរ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋ បារាំង សម្តេចនរោត្តម សីហនុ ប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់ នៃកម្ពុជា និងឯកឧត្តម ហាវីយ៉េរប៉េរ៉េស ដេគូអេយ៉ារ អគ្គលេខាធិការ អង្ការសហប្រជាជាតិ បានអានសន្ទរកថា ចំពោះអង្គសន្និសិទ ។

១០_ នៅក្នុងសម័យប្រជុំ លើកទីពីរ សន្និសិទបានអនុមតិ នូវឯកសារ ដូចខាងក្រោម ៖

១_ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមមួយ នៃជម្លោះកម្ពុជា ដោយមានភ្ជាប់ នូវឧបសម្ព័ន្ធ ស្តីពីភារកិច្ច របស់អាជ្ញាធរ បណ្តោះអាសន្ន អង្ការសហប្រជាជាតិ នៅកម្ពុជា បញ្ហាយោធា ការបោះឆ្នោត មាតុភូមិនិវត្តន៍ នៃជនភៀសខ្លួនកម្ពុជា និងជនផ្លះប្តូរទីកន្លែង និងបណ្តាគោលការណ៍ សំរាប់រដ្ឋធម្មនុញ្ញថ្មី របស់កម្ពុជា្។

២_ កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាន នៃទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់កម្ពុជា និង

៣_ សេចក្តីថ្លែងការណ៍ ស្តីពីការស្តារ និងការកសាងប្រទេស កម្ពុជាឡើងវិញ ។

ឯកសារទាំងនេះ ត្រូវបានរៀបរៀងឡើង លើមូលដ្ឋាននៃ ‹‹ ឯកសារក្របខ័ណ្ឌ ដើម្បីដំណោះស្រាយ នយោបាយរួម នៃជម្លោះកម្ពុជា ›› ដែលត្រូវបានអនុមតិ ដោយសមាជិក អចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៩០ និងឯកសារការងារ ដែលត្រូវបានរៀបចំឡើង នាសម័យប្រជុំលើកទីមួយ របស់សន្និសិទ ។ ឯកសារទាំនេះ គ្រោងនូវដំណើរការ បន្តរបន្ទាប់មួយ នៃការបង្រួបបង្រួមជាតិ ព្រមទាំងតួរនាទីមួយ ដ៏ទូលំទូលាយរបស់ អង្ការសហប្រជាជាតិ ដែលអនុញ្ញាត អោយប្រជាជនកម្ពុជា កំណត់យកអនាគត នយោបាយរបស់ខ្លួន តាមរយៈការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវ រៀបចំនិងដឹកនាំ ដោយអង្ការសហប្រជាជាតិ នៅក្នុងបរិយាកាស នយោបាយ អព្យាក្រឹតមួយ និងដោយមានការ គោរព ពេញទីចំពោះ អធិបតេយ្យភាពជាតិ របស់កម្ពុជា ។

មានតទៅ ១១-១៥ ទៀត…›››

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្នើម…!

Posted by Lovepeehs05 on ខែតុលា 20, 2009
Posted in: នយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security, Uncategorized. Tagged: សន្តិសុខ នយោបាយ. 7 មតិ

តើប្រធានាធិបតីអាមេរិកមួយណា ដែលមានឥទ្ធិពលខ្លាំងជាងគេ លើសង្រ្គាម ត្រជាក់ (COLD WAR )ពិភពលោក ? តើប្រធានាធិបតី អាមេរិកមួយណា ដែលញាំងអោយ មានការចរចារគ្នា និងបញ្ចប់សង្រ្គាម នៅប្រទេសកម្ពុជា ? តើប្រធានាធិបតី អាមេរិកមួយណា ដែលចាញ់សង្រ្គាម នៅឥណ្ឌូចិន ? ខាងក្រោមនេះ ជារូបភាពប្រធានាធិបតី សហរដ្ឋអាមេរិក មួយចំនួនដែលបាន ដើរតួរយ៉ាងសំខាន់ នៅឥណ្ឌូចិន ។  តើមូលហេតុអ្វី ដែលនាំអោយ សហរដ្ឋអាមេរិក ចាញ់សង្គ្រាមនៅ ឥណ្ឌូចិន ? 

scan0046

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ជម្ងឺគ្រុនចាញ់… Malaria…

Posted by Lovepeehs05 on ខែតុលា 17, 2009
Posted in: សង្គមកិច្ច, Health. 1 មតិ

គ្រុនញាក់ គ្រុនញ័រ គ្រុនអាត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍! នេះជាពាក្យស្លោក កាលសម័យខ្មែរក្រហម គេនិយាយដាក់ចំពោះ អ្នកកើតជម្ងឺ គ្រុនចាញ់ ។ ជម្ងឺគ្រុនចាញ់ នេះ មុនដំបូង ក្តៅមុខ ក្តៅមាត់ ហើយស្រៀវស្រាញ និងឈឺចង្កេះ ឈឺខ្នង រួចក៏ចាប់ ផ្តើមញាក់ ញាក់នោះខ្លាំង មែនទែន ជិះមនុស្សពីរ-បីនាក់ ក៏ជិះមិនជាប់ដែរ បន្ទាប់ពីញាក់ហើយ ក៏ចាប់ផ្តើមក្តៅ យ៉ាងខ្លាំង ប្រហែល ៤២-៤៣ អង្សាសេ បន្ទាប់ពីក្តៅមក ឃ្លានបាយណាស់ អញ្ចឹងហើយ កាលសម័យនោះ គេថាគ្រុន សតិអារម្មណ៍ ។ ជម្ងឺគ្រុនចាញ់នេះ បានសម្លាប់មនុស្ស ច្រើនណាស់ មានភូមិខ្លះ ស្លាប់អស់រលីង មានមនុស្សតិចណាស់ ដែលនៅរស់ ។ ចំពោះខ្ញុំធ្លាប់មាន ជម្ងឺគ្រុនចាញ់នេះ អស់រយៈពេល ៥ ឆ្នាំដែរក្បែរនិងស្លាប់ នៅក្នុងព្រៃជ្រៅ តែខ្ញុំតែងតែ ខំរកថ្នាំលេប និងជំនះនិងជម្ងឺនេះ ជាដរាប ទើបខ្ញុំមានជីវិតរស់នៅ រហូតមកដល់ សព្វថ្ងៃនេះ ។ ខាងក្រោមនេះ ជារូបមូសដែកកូល ដែលខាំ ហើយបណ្តាល អោយកើត ជម្ងឺគ្រុនចាញ់៖

mus01mus02mus03mus04mus05mus06

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បកប្រែទំព័របញ្ចប់អង្ការឃ្លាំមើលសិទ្ធិមនុស្ស

Posted by Lovepeehs05 on ខែតុលា 13, 2009
Posted in: នយោបាយ, ប្រព័ន្ធនយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security, Uncategorized. Tagged: បកប្រែឯកសារ, អង្គការឃ្លាំមើលសិទ្ធិមនុស្ស, ឯកសារអង្គការសិទ្ធិមនុស្ស. បញ្ចេញមតិ

កងពលតូចលេខ ៣១ មានទីស្នាក់ការរបស់ខ្លួន នៅក្នុងខែត្រកំពុងស្ពឺ កងពលនេះ ត្រូវបានចោទប្រកាន់ ជាយូរមកហើយ នូវការកាប់ឈើខុសច្បាប់ ទូទាំងភាគខាងត្បូង នៃប្រទេសកម្ពុជា ។ នៅឆ្នាំថ្នីៗនេះ មេបញ្ជាការរបស់គេនានា ត្រូវបានរកឃើញថា មានការជាប់ជំពាក់ទាក់ទង ទៅនិងការរឹបអូសយកដីធ្លី ពីអ្នកភូមិក្រីក្រនានា ។ សំនួរសំខាន់ៗជាច្រើន ដែលលើកឡើង សួរអំពី គុណភាពនៃការវាយតម្លៃ ដែលបានធ្វើដោយ ក្រសួងការពារនិងក្រសួងរដ្ឋ ។

កងពលតូចលេខ ៣១ បានសន្មត់យក “សន្តិសុខលើផ្ទៃសមុទ្រ” នៅចុងឆ្នាំ ២០០៦ ឬដើមឆ្នាំ ២០០៧ ថាជាការចាំបាច់- ដែលស្របពេលជាមួយគ្នា នូវការប៉ាន់ប្រមាណនូវការការពាររួមមួយ នៅខែ តុលា២០០៦ ដោយកងកម្លាំង ខេមរភូមិនកម្ពុជា និងកងនាវាបញ្ជារលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ដែលបានដឹងថា សន្តិសុខលើផ្ទៃសមុទ្រ ជាដំបន់មួយដែលសហរដ្ឋ គាំទ្រ ។ ចំណុចនេះបានលើកឡើង ថាតើកងខេមរៈភូមិនកម្ពុជា មានចេតនាផ្តល់ កងពលតូច នូវនាវាចាំបាច់មួយ ដើម្បីចង់បានជំនួយពី សហរដ្ឋ ។ បើសិនជាដូច្នេះមែន រឿងនេះជារឿងច្បាស់ ក្រឡែត ដែលអង្គភាពទាហាន មានប្រវត្តិគោរព សិទ្ធិមនុស្សតិចតួច (តែវាជាប្រវត្តិដែលនិយមទៅរកគណបក្សកាន់អំណាច) កំពុងត្រូវបានរង្វាន់ជាជំនួយ ដោយស្របច្បាប់ ពីសហរដ្ឋ ។ យ៉ាងណាក៏ដោយ ជំនួយទាហាន សហរដ្ឋនេះ មានគោលបំណង ដើម្បីបង្កើននូវវិជ្ជាជីវៈនានា របស់កងកម្លាំងខេមរៈភូមិនកម្ពុជា។ គឺជាសញ្ញា ដែលកំពុងធ្វើអោយប៉ះពាល់ ដល់កងខេមរៈភូមិន ជាសាធារណៈ យ៉ាងច្រើន និងចំណេះដឹងខាងវិជ្ជាជីវៈមានតិចតួច ហើយនិងបាន ដឹងថា អ្នករំលោភសិទ្ធិមនុស្ស រឹតតែមានអំណាចច្រើនឡើង នៅក្នុងរចនាសម្ព័ន្ធ កងខេមរៈភូមិនកម្ពុជា ។ សូមលើកជាឧទាហរណ៍ៈ ឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ ឥឡូវនេះ នៅក្រោមរដ្ឋលេខាធិការ នៃក្រសួង កាពារជាតិ និងជាអតីតមេបញ្ជាការ នៃកងពលតូចលេខ ៧០ ។ នៅខែមករា ២០០៩ រដ្ឋាភិបាល បានប្រកាសចាត់តាំង ជាអានុមេបញ្ជាការកងកម្លាំងខេមរៈភូមិនកម្ពុជាថ្មី ៧ នាក់ ដោយរួម ឧត្តមសេនីយ ម៉ុល រឿប ជាប្រមុខ ក្រសួងសើបការណ៍; ឧត្តមសេនីយ សៅ សុខា ជាប្រមុខ តម្រួត យោធា;   ហើយនិងហ៊ីង ប៊ុនហ៊ាង ជាអានុមេបញ្ជាការ កងពលតូចលេខ ៧០ នៅពេលដែល វាយប្រហារ ដោយគប់គ្រាប់បែក (ទៅលើបាតុករ របស់គណបក្សប្រឆាំង) នៅឆ្នាំ ១៩៩៧ ។ មនុស្សទាំងអស់នេះ មានបញ្ជីយ៉ាងច្បាស់ក្រឡែត ជាអ្នករំលោភសិទ្ធិមនុស្ស ។

ការបកប្រែទាំងអស់ខាងលើនេះ ពុំមានពេលបានត្រួតពិនិត្យសារឡើងវិញទេ សូមអស់លោកជួយកែរ សម្រួល តាមការយល់ដឹងរៀងៗខ្លួន សូមអរគុណ!

សូមមើលឯកសារជាភាសាអង្គ្លេស

នៅគហដ្ឋានៈ http://peehs07.wordpress.com

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការរឹតត្បិតសេរីភាពបញ្ចេញមតិ…

Posted by Lovepeehs05 on ខែតុលា 11, 2009
Posted in: នយោបាយ, សន្តិសុខ. Tagged: នយោបាយ តុលាការ. បញ្ចេញមតិ

តើមានហេតុផលយ៉ាងម៉េចបានជារដ្ឋាភិបាលខ្មែររឹតត្បិតសេរីភាពបញ្ចេញមតិ ? តើមានអ្វីដែលខាតដល់រដ្ឋាភិបាលខ្មែរ ? តើហេតុអ្វីបានជារដ្ឋាភិបាលខ្មែរ មិនអាចទទួលយកបាន នូវពាក្យ បញ្ចេញមតិទាំងនោះ ? បើតាមមតិយោបល់របស់ខ្ញុំ រដ្ឋាភិបាលខ្មែរ មិនគួររឹតត្បឹតនូវសេរីភាព បញ្ចេញមតិនោះទេ គឺគ្មានអ្វីខាតដល់រដ្ឋាភិបាលខ្មែរឡើយ រដ្ឋាភិបាលខ្មែរមានតែចំណេញ។ បើខ្ញុំវិញ ប្រកាសអោយ បញ្ចេញមតិថែមទៀត រៀបចំកន្លែង ផ្តល់យាន្តជំនេះ និងផ្តល់កងរក្សា សន្តិសុខអោយទៀត គឺគ្មានអ្វីគួរអោយ ញញើតឬភ័យខ្លាចនោះទេ មានតែសប្បាយថែម គឺគ្មានអ្វី ដែលគួរឱ្យអស្ចារ្យ ដែលនាំឱ្យយើងមិនអាច ទទួលយកបាននោះទេ ក្នុងនាមជារដ្ឋាភិបាលខ្មែរមួយស្របច្បាប់ ដែលបានបោះឆ្នោតអោយ ដោយប្រជាពលរដ្ឋខ្មែរ រាបលាននាក់ មិនត្រូវរើសអើង ឬរឹតត្បឹត នូវការបញ្ចេញមតិនេះឡើយ បើមិនមាននរណាហ៊ានប្រឈមមុខ និងការបញ្ចេញមតិនេះ ខ្ញុំសូមចេញមុខតំណាង អោយរដ្ឋាភិបាលខ្មែរ ក្នុងរឿងនេះ ឱ្យតែរដ្ឋាភិបាលខ្មែរទទួលស្គាល់ ខ្ញុំចូលចិត្តណាស់រឿង សង្រ្គាមត្រជាក់នេះ តែបើឱ្យខ្ញុំទៅបាញ់គេ ខ្ញុំសូមបដិសេធមុន ។ ខ្ញុំនិយាយនេះ ដូចជាអួតបន្តិចហើយ រឿងនិយាយមិនសូវ ចេះញញើតដែរទេ បើចង់ដឹង គួរតែសាកមើល ទៅ គេហទំព័រខ្ញុំមាន ឆ្ងល់ពេលណា សួរពេលហ្នឹង គ្មានកំណត់ប្រធានបទឡើយ ហើយក៏មិនប្រកាន់បក្សពួក សាសនា ពូជសាសន៍ ឬពណ៌សម្បុរឡើយ ។ ខាងក្រោមនេះ ជាសេចក្តីរាយការណ៍របស់ វិទ្យុអន្តរជាតិបារាំងៈ

Free Expression

scan0020

scan0021

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការបកប្រែទំព័រទី៤ អង្ការឃ្លាំមើលសិទ្ធិមនុស្ស

Posted by Lovepeehs05 on ខែតុលា 9, 2009
Posted in: នយោបាយ, សន្តិសុខ. Tagged: សន្តិសុខ នយោបាយ. បញ្ចេញមតិ

ត្រូវបានចាប់ដោយប៉ូលិស អ្នកទាំងពីរត្រូវបានដោះលែងអោយរួចខ្លួន ប៉ុន្មានម៉ោងក្រោយមក នៅពេលដែលមេបញ្ជាការរបស់គេ ម៉ៅ សុផាន់ បានធ្វើអន្តរាគម ។ បន្ទាប់ពីលែងរួចរាល់ ហើយ លោកឧត្តមសេនីយ បាននិយាយថា គាត់បានដាក់ទោស មន្ត្រីយោធាទាំងពីរនាក់ ដោយកោរក្បាលរបស់គេ ។ គឺគ្មានបានប្តឹងផ្តល់ប្រឆាំងនិងពួកគេនោះទេ ។

_ នៅខែកក្កដា ឆ្នាំ២០០៥ សមាជិកកងពលលេខ ៧០ ឈ្មោះ សែន សុខហេង អតីតសាច់ថ្លៃរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គាត់បានព្យាយាមសម្លាប់ អ្នកឃ្លាំមើលព្រៃឈើពីរ នាក់ នៅស្រុកសណ្តាន់ ខែត្រកំពុងធំ ។ ទាហានកងពលលេខ ៧០ ត្រូវបានបញ្ជូនទៅក្នុងតំបន់ ដើម្បីផ្តល់ការការពារដល់អង្ការកម្ពុជា ដើម្បីការពារប្រយោជន៍រួមនៅក្នុងតំបន់ ។

ជាបន្តរទៀត កងពលលេខ ៧០ ត្រូវបានដឹងថា មានការជាប់ពាក់ព័ន្ធ នៅក្នុងការរត់ពន្ធនិងការលួចប្លន់ នៅតំបន់ជុំវិញកម្ពុជា ។ មានឡានធំៗជាច្រើន ត្រូវបានកំណត់ជាភស្តុតាំង ដែលមានជា ប្រព័ន្ធ និងជាកម្មសិទ្ធរបស់អង្គភាព ដែលត្រូវបានប្រើប្រាស សំរាប់ដឹកឈើខុសច្បាប់ និងរបស់រត់ពន្ធនានា ។ នៅក្នុងឆ្នាំ២០០៧ អង្ការឃ្លាំមើលបរិស្ថានពីភពលោក បានប៉ាន់ប្រមាណថា កងពលលេខ ៧០ រកបានកំរៃជាលុយ ២លាន ទៅ ២,៧លានដុល្លា ពីសកម្មភាពឬប្រតិបត្តិការទាំងអស់នេះ ព្រមជាមួយនិងកាត់យ៉ាងធំសម្បើម នៃកំរៃផ្តល់ទៅអោយអង្គភាពកងការពារ របស់មេបញ្ជាការ ហ៊ីង ប៊ុនហ៊ាង ។

ខ) កងពលជើងអាកាសពិសេសលេខ ៩១១

កងពលលេខ ៩១១ ត្រូបានធ្វើអោយគេឃើញថាមានជាប់ពាក់ព័ន្ធ ទៅនិងការរំលោភសិទ្ធិមនុស្សយ៉ាងកំរោល (ដោយបូករួមនូវការសម្លាបដោយចេតនា និង ការធ្វើទារុណកម្ម) ដែលត្រូវបាន ចោទប្រកាន់ថា ទាហានកងពលនោះបានប្រព្រឹត្តក្នុងពេលមុន ។ ទាហានប៉ារ៉ា មកពីកងពលលេខ ៩១១ នៅក្រោមការបញ្ជារ របស់ឧត្តមសេនីយត្រី ចាប ភក្តី ដែលត្រូវបានចោទថា មានការ រំលោភសិទ្ធិមនុស្សយ៉ាងកម្រោលឃោរឃៅ ។ នៅឆ្នាំ ១៩៩៧ បុគ្គលិកកងពល ៩១១ ត្រូវបានគេរកឃើញ ដោយអ្នកសើបការអង្ការអន្តរជាតិថា មានការជាប់ពាក់ព័ន្ធ ទៅនិងការធ្វើឃាដ យ៉ាងឃោរឃៅទៅលើ នាយទាហាន ហ្វុនស៊ិនប៉ិច ដែលគេចាប់បាន ក្នុងកំឡុងការធ្វើរដ្ឋប្រហាររបស់គណបក្សប្រជាជន ហើយនិងធ្វើទារុណកម្ម នូវអ្នកជាប់គុកផ្សេងៗទៀត ។ ឧក្រឹដ្ឋកម្ម ទាំងនេះ គ្មានបានយកនរណាមួយ មកកាត់ទោសទេ នៅក្រសួងយុត្តិធម៌ទេ ។ សមាជិកកងពលលេខ ៩១១ ក្លែងបន្លំស្លៀកពាក់ធ្វើជាជនស៊ីវិល ហើយត្រូវបានគេចោទថា បានវាយបំបែក ក្រុមបាតុករ របស់គណបក្សប្រឆាំង ដែលកំពុងធ្វើបាតុកម្មបន្ទាប់ពីបោះឆ្នោតហើយ នៅឆ្នាំ១៩៩៨ ។ ជាបន្តរបន្ទាប់ មេបញ្ជាការ កងពលលេខ ៩១១ ចាប ភក្តី បានរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ ដោយ មិនអោយមានទោសពៃអ្វីទាំងអស់ ។ នៅឆ្នាំ ២០០៦ គាត់បានឃុំឃាំងទាហានគាត់ម្នាក់ខុសច្បាប់ អស់ពេលជាងមួយខែ ដោយចោទទៅលើ ជម្លោះទ្រព្យសម្បត្តិ គឺគ្មានការកាត់ទោស ឬពិន័យអ្វីចំពោះឧត្តមសេនីយទេ ។

គ) កងពលតូចលេខ ៣១

សម្ភារៈជំនួយមួយចំនួន បានធ្លាក់ទៅលើ អង្គភាពទាហាន និងធ្វើអោយបញ្ជីរដែលត្រឹមត្រូវ មានការច្របូកច្របល់ ។ ឧទាហរណ៍ មេបញ្ជាការ កងពលលេខ ៣១ បានបញ្ជាក់ថា អង្គភាពរបស់ ខ្លួនបានប្រើឡានទាហាន ដែលសហរដ្ឋអាមេរិក បានអំណោយអោយ យកទៅដឹកជំលាស់អ្នកភូមិ ដែលបានបណ្តេញចេញ ដោយទាហាន នៅក្រោមបទបញ្ជារ របស់គាត់ នៅខែត្រកំពត នៅ ឆ្នាំ២០០៨ ។

កងពលតូចលេខ ៣១ (ពីមុន ជាកងពលលេខ ៤៤ រួចមក ជាកងវរៈសេនាតូច លេខ៤៤) ជាយូរមកហើយ នៅក្រោមអគ្គមេបញ្ជាការ ឧត្តមសេនីយត្រី ស្រុន សារឿន ដែលបានធ្វើអោយបញ្ជី ច្របូកច្របល់ ។ ទាហានរបស់គាត់ គឺត្រូវបានចោទថា មានធ្វើឃាដ្ដទាហាន ហ្វុនស៊ិនប៉ិច ក្នុងកំឡុងរដ្ឋប្រហារ ឆ្នាំ១៩៩៧ ហើយបានបាញ់កាំភ្លើង ទៅលើក្បាលមន្រ្តីអង្ការសិទ្ធិមនុស្ស អន្តរៈជាតិ ដែលកំពុងសើបអង្កេត នូវការសម្លាប់នោះ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

សាលាក្តីខ្មែរក្រហម…

Posted by Lovepeehs05 on ខែតុលា 9, 2009
Posted in: នយោបាយ, វប្បធម៌. Tagged: នយោបាយ សន្តិសុខ តុលាការ. 4 មតិ

ដើម្បីយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ និងដល់ប្រជាពលរដ្ឋ ទូទាំងពិភពលោក ទាំងមូល សាលាក្តីខ្មែរក្រហម គួរតែកោះហៅ គ្រប់តំណាងប្រទេសជាតិទាំងអស់ ដែលមានការពាក់ព័ន្ធ និងរឿងសង្រ្គាម នៅកម្ពុជា មកជំនុំជំរះនិងឆ្លើយបំភ្លឺ នូវរាល់ហេតុការណ៏ទាំងឡាយ ដែលមានកន្លងមក ទី១ ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់, ទី២ ប្រទេសវៀតណាម, ទី៣ ប្រទេសចិន, ទី៤ ប្រទេសអាមេរិក, ទី៥ ប្រទេស រូស្ស៊ីឬអតីតសហភាពសូវៀត, និងទី៦ ប្រទេសបារាំង ។ បើយកតែតំណាងកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមតែប៉ុន្មាននាក់ហ្នឹង មកជំនុំជំរះកាត់ក្តី្ មិនអាចរកយុត្តិធម៌ជូនជនរង គ្រោះបានឡើយ ហើយក៏មិនអាចរារាំង នូវរឿងដដែលនេះ កុំអោយកើតមានទៀតបានឡើយ…។ តើខ្មែរក្រហមចេះធ្វើអាវុធអីខ្លះ ដើម្បីសម្លាប់មនុស្ស ? តើនរណាខ្លះ បានផ្តល់អំណាចដល់ ខ្មែរក្រហម អោយកាន់កាប់ប្រទេសកម្ពុជា ? តើហេតុអី បានជាគ្មាននរណាដឹងសោះ អំពីផែនការណ៍សម្លាប់រង្គៀលនេះ ? សូមអស់លោក-លោកស្រីគ្រប់និន្នាការនយោបាយ និងសិស្សនិស្សិត គ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាជួយផ្តល់ ជាមតិយោបល់ ជួយវិភាគវែកញែក នូវបញ្ហាទាំងអស់នេះកុំខាន…។  សូមអរគុណ!

scan0014scan0013

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បកប្រែអង្ការឃ្លាំមើលសិទ្ធិមនុស្ស- ទំព័រទី៣

Posted by Lovepeehs05 on ខែតុលា 8, 2009
Posted in: នយោបាយ, ប្រព័ន្ធនយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security, Uncategorized. Tagged: សន្តិសុខ នយោបាយ. 4 មតិ

ក្នុងខណដែលសហរដ្ឋអាមេរិក អាចមានហេតុផលច្បាប់ ដើម្បីធ្វើការជាមួយ កងកម្លាំងសន្តិសុខកម្ពុជា នៅលើប្រធានបទ ដូចជាការប្រឆាំង-ភារវករ វាគួរតែត្រូវធ្វើការយ៉ាងហ្មត់ចត់ នៅលើការកំណត់អ្នកប្រព្រឹត្ត បទល្មើសទទួលខុសត្រូវ និងបញ្ចប់នូវទំនៀមទំលាប់ នូវការអោយរួចខ្លួនឬគ្មានទោសពៃ ដែលមានដល់ សមាជិកជាន់ខ្ពស់ នៃសេវាសន្តិសុខនានា ហើយនិងអ្នកដែលនៅ ក្បែរ សម្តេចហ៊ុន សែន ។

ក) អង្គភាពការពារនាយករដ្ឋមន្រ្តីកងពលលេខ ៧០ ហើយនិងកងកម្លាំងថ្មីប្រឆាំងភារវកម្មនិយមពិសេស របស់អង្គភាពការពារសម្តេចហ៊ុន សែន, កងពលលេខ ៧០ ត្រូវបានគេដឹងផងដែរ ថាមានប្រវត្តិនៃការ គ្មានទោសពៃ ចំពោះបុគ្គលិកអ្នកដែលបាន ប្រព្រឹត្តបទល្មើសនានានោះ, ហើយការជាប់ជំពាក់ជំពិននោះ បានកត់ទុកយ៉ាងល្អ នូវការរួមគំនិតជុំវិញឧក្រិដ្ឋកម្មនានា ។ ទាហានមកពីអង្គភាពការពារសម្តេចហ៊ុន សែន, កងពលលេខ ៧០, ត្រូវដឹងថាមានជាប់ជំពាក់ទាក់ទង ទៅនិងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ដាក់គណៈបក្សប្រឆាំង ឬ គណៈបក្សជាតិខ្មែរ (ឥឡូវនេះគណៈបក្សសមរង្ស៊ី), បានការ ពារអ្នកចោលគ្រាប់បែកនានា ហើយនិងអនុញាតិអោយពួកគេរត់គេចបាត់ ។ ដែលមានមនុស្សយ៉ាងហោច ណាស់ ១៦ នាក់ត្រូវបាន ស្លាប់ ហើយរបួសមានដល់ទៅជាង ១០០ នាក់ ក្នុងនោះមានអាមេរិកាំងម្នាក់ផង ។ លទ្ធផលចេញពីក្រសួងសើបការសំងាត់ (FBI) នៅក្នុងការវាយប្រហារនោះ បានរកឃើញថា អង្គភាពកង ការពារត្រូវបានចូលដៃរួមគំនិត នៅក្នុងរឿងនោះ ប៉ុន្តែលទ្ធផលក្នុងការសើបការណ៍ទាំងអស់ មិនត្រូវបាន បញ្ចេញជាសាធារណៈ ។

នៅខាងក្រៅជាធម្មតាបទបញ្ជារនៃកងកម្លាំងខេមរភុមិនកម្ពុជានិងកងពលលេខ៧០ គឹត្រូវបានគ្រប់គ្រង ផ្ទាល់ដោយសម្តេចហ៊ុនសែន។ តាមដែលបានដឹងថា មានទាហានជាង ២០០០នាក់ នៅក្នុងអង្គភាព កងកាពារនេះហើយ ត្រូវបានទទួលខុសត្រូវដោយឧត្តមសេនីយ៍ហ៊ីងប៊ុនហ៊ាងជាយូរមកហើយ ហើយឥឡូវ នេះគាត់ជានាយករង នៃក្រសួងគណៈនាយករដ្ឋមន្រ្តី បើតាមដឹង គាត់នៅតែជាអ្នកគ្រប់គ្រងសំខាន់ ក្នុងអង្គភាពកងការពារដដែល ។ អង្គភាពកងការពារនេះត្រូវបានដឹងថា មានជាប់ជំពាក់ទាក់ទងទៅនិង នយោបាយឃោរឃៅ ជាពិសេស ដែលបង្ហាញអោយឃើញនៅក្នុង ការគប់គ្រាប់បែកនៅឆ្នាំ ១៩៩៧ ទៅលើហ្វូងបាតុករ របស់គណ់បក្សប្រឆាំង ។ អង្គភាពកងការពារកងខេមរៈភូមិន្ទ ដែលបានបញ្ជូនចេញ ទៅខាងក្រៅ ជាអ្នកមានតួរនាទីយ៉ាងសំខាន់ ក្នុងការវាយប្រហារ ទាហ៊ានហ្វុនស៊ិនប៉ិច នៅលើផ្លូវថ្នល់នានា នៅក្រុងភ្នំពេញ ក្នុងកំឡុងរដ្ឋប្រហារថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ ដោយគណៈបក្សប្រជាជន ។ នៅឆ្នាំបន្ទាប់មក ក្រសួងការពារសិទ្ធិកម្មកររបស់អង្ការអន្តរជាតិនិងអង្ការក្រៅរដ្ឋាភីបាល បានសើបអង្កេត សំណុំរឿងជាច្រើន នៃបុគ្គលិកនានា ដែលត្រូវបានឃុំឃាំងខុស ច្បាប់ ហើយធ្វើបាប នៅឯទីស្នាក់ការណ៍ នៃអង្គភាពកងការពារ នៅក្នុងលេនដ្ឋានភូមិគ្រិះរបស់នាយករដ្ឋមន្រ្តី ។ ក្នុងម៉ោងធ្វើការឬក្រៅម៉ោងធ្វើការ បុគ្គលិកកងពលលេខ ៧០ ជាក់ស្តែងណាស់សប្បាយរីករាយ ហើយធ្វើអ្វីបានតាមចិត្ត ដោយមិនមាន ប្រកាន់ទោសពៃអ្វីឡើយ ។

កងពលលេខ ៧០ មានឈ្មោះនៅក្នុងអង្ការសិទ្ធិមនុស្ស ថាជាកងកំណាចឃោរឃៅ ។ ដំណើរគ្មានទោសពៃ ត្រូវបានរីករាយទទួល ដោយសមាជិកនានា នៃកងនេះ គឺត្រូវលើកយកមក បង្ហាញប្រចាំឆ្នាំដោយអង្ការ សិទ្ធិមនុស្ស នៅឯក្រសួងការបរទេស សហរដ្ឋអាមេរិក ។ ជាបន្ថែមទៀត ចំពោះការគប់គ្រាប់បែក គឺនៅប៉ុន្មានឆ្នាំថ្មីៗនេះ មានជាតួរយ៉ាងរាប់មិនអស់ ។ បូករួមជាឧទាហរណ៍ពីរបីគឺ៖

_ នៅខែកក្កដាឆ្នាំ២០០៨ កងពលលេខ៧០ ទាហានឈ្មោះឌី សូធារិទ្ធ បានធ្វើការបន្ថែមម៉ោងជាអ្នក រក្សាសន្តិសុខនៅឯរោងចក្រមួយ គាត់បានបាញ់កម្មករអ្នកធ្វើការដែលគ្មានអាវុធ ដោយគ្រាន់តែរឿង ជម្លោះបន្តិចបន្តួច ។ ជនរងគ្រោះត្រូវបានគេបង់លុយអោយ ១០០០ដុល្លា សំរាប់ជាសំណង ដោយមានលក្ខ័ណ្ឌ មិនតាមរកប្តឹងតវ៉ានូវឧក្រឹដ្ឋកម្មនោះ ។ ទាហានឌី សូធារិទ្ធ បានដឹងថារត់ទៅពួន នៅក្នុងទីស្នាក់ការកងពលលេខ ៧០ អត់ត្រូវបានកាត់ទោសអ្វីទេ ។

_ នៅខែមេសា ឆ្នាំ២០០៦ វរៈសេនីយត្រី ផាត សុផល និង អនុសេនីយឯក ស៊ឺម រី បានបាញ់ត្រូវ អ្នករត់តុម្នាក់ គឺអ្នកដែលពួកគាត់ តវ៉ាថាគាត់នោះ បានយកទឹកកកមកយឿតពេក ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

អង្ការឃ្លាំមើលសិទ្ធិមនុស្សៈ ទំព័រទី២

Posted by Lovepeehs05 on ខែតុលា 6, 2009
Posted in: នយោបាយ. Tagged: នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ. 8 មតិ

នៅក្នុងខែតុលាឆ្នាំ២០០៨ សហរដ្ឋអាមេរិកបានប្រកាសថា អាមេរិកនិងធ្វើ សេចក្តីសំរេចចិត្ត ផ្តល់ជំនួយជាលុយចំនួន ១,៨ លានដុល្លាអាមេរិក ចំពោះតុលាការកូនកាត់ នៃ អតីតៈមេដឹកនាំខ្មែរ ក្រហម (នៅក្នុងការិយាល័យតុលាការវិសមញ្ញកម្ពុជា) ដែលត្រូវបានបញ្ចេញអោយដឹង តាមសេចក្តីរាយការណ៏ ដែលអាចគួរអោយជឿបាន នូវអំពើពុករលួយ និងដោយមានការរំខាន និងការ បន្លែបន្លំយ៉ាងប៉ិនប្រសព្វ ពីរដ្ឋាភិបាលខ្មែរ ។ ដោយយោលទៅតាម សេចក្តីថ្លែងការណ៍ថ្មីៗ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអំពាវនាវទៅតុលាការ កុំអោយមានការកាត់ទោស បន្ថែម ពីព្រោះវានិងធ្វើឱ្យអន្តរាយដល់ តុលាការដែលកំពុងតែមាន ដំណើរការល្អប្រសើរ ឯករាជ និងសុច្ចរិតទៀងត្រង់។  ដើម្បីជួយដល់កម្ពុជា ចំពោះការប្រឈមមុខ ដែលបានតភ្ជាប់ពី រឿងសង្រ្គាមជាប្រវត្តិសាស្រ្តនានា នៅឥណ្ឌូចិន  សហរដ្ឋអាមេរិកត្រូវតែឈានមុខគេ ក្នុងការគាំទ្រអង្ការសហប្រជាជាតិ គាំទ្រប្រទេសជំនួយនានាដទៃទៀត ហើយនិងគាំទ្ររដ្ឋាភិបាលខ្មែរ ដោយទទូចចង់អោយនៅតែរក្សា ភាពយុត្តិធម៌កំរិតខ្ពស់ដដែល នូវការជំនុំជំរះកាត់ក្តី អំពីបទឧក្រឹដ្ឋកម្មរបស់ខ្មែរក្រហម ដែលបានប្រព្រឹត្តនៅកម្ពុជា ។

ព្រមជាមួយនិងការបន្តរ នូវជំនួយដល់រដ្ឋាភិបាលខ្មែរផ្ទាល់ សហរដ្ឋអាមេរិកត្រូវបានអោយសញ្ញាលាយឡំគ្នា ឬស្រពិចស្រពិល ថាតើធ្វើយ៉ាងណា នូវអំពើឧក្រឹដ្ឋកម្ម ដែលគ្មានទោសពៃ អំពើឃោរឃៅឫស្យា និងអំពើជួញដូរមនុស្ស ដែលជាប់ទាក់ទងទៅនិងថ្នាក់ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ ហើយនិងប្រព្រឹត្តបទល្មើសនូវសិទ្ធិផ្សេងៗទៀត ។ ឥឡូវនេះ ជំនួយសហរដ្ឋអាមេរិក បានផ្តល់ទៅលើ ការហ្វឹកហ្វឺន និងជំនួយជាសម្ភារៈ ដល់សមាជិកនិងអង្គភាពនានា នៃកងកម្លាំងខេមរៈភូមិន្ទកម្ពុជា ដែលត្រូវបានជាប់ជំពាក់ជំពិន នូវការរំលោភ សិទ្ធមនុស្សទាំងគម្រោល ។ គឺវានៅតែមានសហប្រតិបត្តិការណ៍យ៉ាងខ្លាំងដដែល ជាមួយពួកប្រឆាំង-ភារវកម្មមួយចំនួន  (It has strong counter-terror cooperation with some of the same individuals). ។ ក្រសួងសហព័ន្ធសើបការសម្ងាត់អាមេរិក (FBI) បានផ្តល់ជារង្វាន់ ដល់អ្នកដែលល្បីឈ្មោះ ខាងប្រព្រឹត្តបទល្មើសសិទ្ធិមនុស្ស នៅកម្ពុជាផងដែរ ដែលធ្វើអោយប្រជាជនកម្ពុជា ងឿងឆ្ងល់ថា តើសហរដ្ឋអាមេរិក នៅខាងណា ។

ក្នុងនាមដែលជាប្រទេសមួយ ដែលបានសញ្ញេរឬចុះហត្ថលេខា នូវកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារិស នៅឆ្នាំ១៩៩១ ដែលជាប្រទេសអ្នកផ្តល់ជំនួយមួយដ៏ធំបំផុតរបស់កម្ពុជា ហើយនិងជាប្រទេសមួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅកម្ពុជានាពេលនោះ សហរដ្ឋអាមេរិកត្រូវតែ ដើរតួរយ៉ាងស្របជាមួយនិងការទទូចចង់បាន អោយកម្ពុជានិយាយបកស្រាយ នូវរឿងការគោរពសិទ្ធិមនុស្សដ៏តិចតួច ឬមិនគ្រប់គ្រាន់របស់ខ្លួននេះ។ ទីមួយ សហរដ្ឋអាមេរិក ត្រូវតែចងចាំជាចម្បងថា គឺខ្លួនត្រូវតែឈរនៅជាមួយប្រជាជនកម្ពុជា ហើយទីពីរ សហរដ្ឋអាមេរិក ត្រូវតែមានទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលកម្ពុជា ។

II.  សហរដ្ឋអាមេរិក និង កងកម្លាំងសន្តិសុខកម្ពុជានានា — ភាពគ្មានទោសពៃ និង ការវាយតម្លៃ

សហរដ្ឋអាមេរិកបានផ្តល់នូវការហ្វឹកហ្វឺន ជំនួយខាងសម្ភារៈ ហើយនិងអោយជារង្វាន់ទៅដល់ទាហាន ប៉ូលិស អង្គភាពប្រឆាំង-ភារវកម្មនានា ឬផ្តល់ជារង្វាន់ដល់បុគ្គលនានា ដែលបានរក្សា តាមដានរឿង អ្នកប្រព្រឹត្តល្មើសសិទ្ធិមនុស្សខ្លាំងជាងគេ ។ តាំងពីឆ្នាំ ២០០៦មក សហរដ្ឋអាមេរិកបានផ្តល់ជាលុយចំនួន ៤,៥ លានដុល្លាសហរដ្ឋអាមេរិក សំរាប់គ្រឿងប្រដាប់ប្រដាទាហាន និងការហ្វឹកហ្វឺនទៅកម្ពុជា តាមរយៈកម្មវិធីថវិការជំនួយទាហានបរទេស ។

ការហ្វឹកហ្វឺនត្រូវបានផ្តល់ទៅ អង្គភាពពិសេសនានា ដែលល្បីឈ្មោះខាងធ្វើ អំពើឧក្រឹដ្ឋកម្ម គ្មានទោសពៃ ហើយគេនាំគ្នាសប្បាយរីករាយ ជាពិសេសអង្គភាពកងការពារ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សប្បាយខ្លាំងណាស់ដែរ ដែលពួកគេទាំងនោះ ត្រូវបានជាប់ជំពាក់ជំពិន រាប់មិនអស់នូវ បទល្មើសសិទ្ធិមនុស្ស ដោយបូករួមទាំងនយោបាយសម្លាប់រង្គាល ដែលបានធ្វើនៅក្រោម ឈ្មោះ ជាអង្គភាពប្រឆាំង-ភារវកម្មពិសេស ដែលទើបបានបង្កើតថ្មីៗនេះ ។ សហរដ្ឋអាមេរិក ត្រូវបានផ្តល់ជាចំណាប់អារម្មណ៍ថា ខ្លួនត្រូវបានបំភ្លេចចោល ឬក៏ បានបាត់បង់នូវ ការចាប់អារម្មណ៍ ចំពោះរឿងសិទ្ធិមនុស្សខ្លះៗ ដោយសារតែជួយអង្គភាព ឬបុគ្គលឹកទាំងនេះ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការឃ្លាំមើលរបស់អង្ការសិទ្ធិមនុស្ស ›ទំព័រទី ១

Posted by Lovepeehs05 on ខែតុលា 3, 2009
Posted in: នយោបាយ, សេដ្ឋកិច្ច. Tagged: នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ. 4 មតិ

ការសាកល្បងបកប្រែឯកសារអង្ការឃ្លាំមើលសិទ្ធមនុស្ស…

ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក មានការកក់ក្តៅគ្រាន់បើ តាំងតែពី សហរដ្ឋអាមេរិក បានដកជំនួយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៧ បន្ទាប់ពីរដ្ឋប្រហារមួយ ដែលធ្វើឡើង ដោយគណៈបក្សប្រជាជនកម្បុជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រឆាំងទល់នឹងរដ្ឋាភិបាលដៃគូរ គណៈបក្សហ្វុនសិនប៉ិច។

ការរំលោភសិទ្ធិមនុស្សរឹតតែមានច្រើនឡើងថែមទៀត រឿងដែលទាក់ទងទោនិង សិទ្ធិមនុស្សផ្សេងៗទៀត មានរាប់បញ្ចូល នូវភាពគ្មានសុច្ចរិត យុត្តិធម៌  និងឯករាជ នៅក្នុងប្រព័ន្ធ តុលាការកម្ពុជា ដែលវាយប្រហារ ទៅលើសេរីភាព នៃការបញ្ចេញមតិ ហើយនិងរដ្ឋាភិបាល ពុំមានការកែរទម្រង់ ធ្វើអោយត្រឹមត្រូវតាមច្បាប់។ អ្នកទាំងឡាយ ដែលនិយាយបញ្ចេញមតិ ការពារផ្ទះសម្បែងរបស់គេ ការពារការងាររបស់គេ ហើយនិង ការពារសិទ្ធិ សេរីភាពរបស់គេ ត្រូវប្រឈមមុខ ពីការគំរាមគំហែង និងការវាយប្រហារ យ៉ាងខ្លាំងមកលើ ដោយមានរាប់បញ្ចូល ទាំងប្រធានសហជីពកម្មករ សមាជិកក្រុមបក្សប្រឆាំង អ្នកការសែត ចលនាព្រះសង្ឃ ក្នុងព្រះ ហើយនិងចលនា ក្នុងសហគមន៍នានា ដើម្បីការពារដីធ្លី និងធនធានធម្មជាតិរបស់គេ ។

គម្លាតឃ្លាតគ្នាយ៉ាងឆ្ងាយរវាងអ្នកមានរឹតតែមាននៅទីក្រុង និងអ្នកក្ររឹតតែក្រ នៅជនបទស្រែចំការ ការប្រើកម្ឡាំងជាទ្រង់ទ្រាយធំ បណ្តេញប្រជាជនក្រីក្រ ពីទីក្រុងរាប់ពាន់រាប់មឺននាក់ ដោយរឹបអូសយកដីស្រែចំការ ដោយខុសច្បាប់ ហើយនិងលួចប្លន់ ធន់ធានធម្មជាតិ ដែលប្រជាជននៅជនបទរស់នៅ ចញ្ចឹមជីវិតតាមធម្មជាតិរបស់គេ ។ កងទាហានជាញឹកញាប់ ត្រូវបានបញ្ជូនទៅ ដើម្បីប្រើកម្លាំងរំលោភបណ្តេញ អ្នកភូមិណាដែលហ៊ានទាមទារ យកកម្មសិទ្ធិដីធ្លីរបស់គេ ដែលតុលាការកាត់ក្តី ដោយមិនសមរម្យនិងអយុត្តិធម៌ ។

រដ្ឋាភិបាលកម្ពុជាធ្វើនេះ រឹតតែខុសខ្លាំងទៅទៀត ដោយបានប្រកាសក្នុង អាទិត្យនេះថា បញ្ចប់នូវកម្មវិធីលុយជំនួយ ២៤ លានដុល្លា សំរាប់ជួយធ្វើច្បាប់ កម្មសិទ្ធដីធ្លី ពីធានាគាពិភពលោក និង ពីប្រទេសជំនួយសំខាន់ៗ ដែលក្នុងនោះមាន សហរដ្ឋអាមេរិកផង បានសុំអោយរដ្ឋាភិបាលខ្មែរ បញ្ឈប់ប្រើកម្លាំងបណ្តេញ រហូតដល់មានការរៀបចំច្បាប់ តាំងទីលំនៅអោយបានច្បាស់លាស់ ។

ក្នុងខណៈដែលកម្ពុជាបានទទួលនូវ ការលូតលាស់ខាងផ្នែកសេដ្ឋកិច្ច គួរជាទីកត់សម្គាល់ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានបដិសេធនូវ មូលដ្ឋានគ្រឹះសំខាន់ដែលត្រូវអភិវឌ្ឍ ។ កំណើនសេដ្ឋកិច្ច ត្រូវបានគ្រាន់បើ បើប្រសិនជាច្បាប់គ្រប់គ្រង ត្រូវបានបង្កើត និង អំពើពុករលួយដែលមាន មិនចេះស្កប់ស្កល់ ពីសំណាក់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដែលនៅជុំវិញគាត់នោះ ត្រូវបានបញ្ឈប់អោយបានច្រើន នូវការក្រេបជញ្ជក់យកធនធានធម្មជាតិពីប្រទេសជាតិនោះ ។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

លិខិតជូនអគ្គលេខាធិការក្រសួងការពារជាតិអាមេរិក…

Posted by Lovepeehs05 on ខែកញ្ញា 26, 2009
Posted in: នយោបាយ, សន្តិសុខ. Tagged: នយបាយ-សន្តិសុខ. 3 មតិ

នេះជាការសាកល្បងបកប្រែរបស់ខ្ញុំ លើកទីពីរ សូមអញ្ជើញជួយឱ្យជាយោបល់ និងកែរតម្រូវ។ លិខិតនេះ ពិបាកបកប្រែជាង លិខិតមុនឆ្ងាយណាស់ មិនដឹងជាអស់លោក យល់ឬក៏អត់ទេ គួរពុំគួរសូមអភ័យទោស!

សភានៃសហរដ្ឋអាមេរិក

Washington, DC 20515

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៩

 

អគ្គលេខាធិការ រ៉ប៊ើត ហ្គេតស៍ នៃក្រសួងការពារជាតិ

The Pentagon Room 3E880

Washington, DC  20301

គោរពជូនជំពោះលោកអគ្គលេខាធិការ ហ្គេតស៍ៈ

ថ្ងៃនេះ យើងខ្ញុំសរសេរមកជំរាបលោកឱ្យបានដឹងថា យើងខ្ញុំមានការ ព្រួយបារម្មណ៍ ចំពោះជំនួយជាថវិការ របស់សហរដ្ឋអាមេរិក សំរាប់ជួយ ទាហានបរទេស ដែលត្រូវផ្តល់ទៅ ព្រះរាជាណាចក្រកម្ពុជា។

ដូចលោកអគ្គលេខាធិការដឹងហើយ សហរដ្ឋអាមេរិក បានផ្តល់ជំនួយ ជាថវិការចំនួន ៤,៥លានដុល្លា សំរាប់ជួយទាហានបរទេស ថវិការនោះត្រូវ បានប្រើប្រាស សំរាប់ការហ្វឹកហ្វឺន និងជាសម្ភារៈ ទាហាន, ប៉ូលិស, ហើយនិងឧបត្ថមទៅលើ ក្រុមការពារភារវកម្មនានា ដែលមានតាំងពីឆ្នាំ២០០៦មក។  ដោយយោលទៅតាម កសិណសាក្សី ពីអង្ការឃ្លាំមើល សិទ្ធមនុស្ស ដែលបានចែង ក្នុងសវនាការ របស់លោក ថម ឡែនថូស ជាគណកម្មការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០៩ស្រាប់ ដូចជាជំនួយខាង ការហ្វឹកហ្វឺននានា ដែលបានផ្តល់ចំពោះ អង្គភាពពិសេសនានា។ ពួកគេមានសេចក្តី សប្បាយរីករាយ និងល្បីខាង ដំណើរគ្មានទោសពៃ នូវសមាជិកភាពរបស់គេ។ ជាពិសេសអង្គភាព ការពារនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគេដឹងថា មានការជាប់ ជំពាក់ទាក់ទង ទៅនិងការរំលោភ សិទ្ធិមនុស្សរាប់មិនអស់ ឬមិនអាចនិយាយបាន ដោយបូករួម និងការសម្លាប់ រង្គាលផងដែរ។ កិច្ចការទាំងអស់នេះ បានធ្វើនៅក្រោម កងអង្គភាពពិសេស ប្រឆាំងអំពើភារវកម្ម ដែលទើបតែបាន បង្កើតថ្មីៗនេះ។

ក្នុងខណៈដែលសហរដ្ឋអាមេរិក ត្រូវតែធ្វើការជាមួយ រដ្ឋាភិបាល បរទេសនានា ដើម្បីធ្វើឱ្យពួកគេមាន ជាវិជ្ជាជីវត្រឹមត្រូវ និងដើម្បីហ្វឹកហ្វឺន នូវកងកម្លាំង សន្តិសុខរបស់គេ ឱ្យមានការ គោរពសិទ្ធិមនុស្ស និងគោរពច្បាប់ ឱ្យបានត្រឹមត្រូវ។  យើងត្រូវតែ ធានាអះអាងថា ជំនួយនិងការ ហ្វឹកហ្វឺនទាំងនេះ មិនត្រូវផ្តល់ជារង្វាន់ ដល់សមាជិកភាពនានា នៃកងកម្លាំងសន្តិសុខ ដែលបានប្រព្រឹត្ត ល្មើសខ្លាំង ទៅនិងច្បាប់សិទ្ធិមនុស្ស ហើយនិងនៅតែបន្តរ នូវដំណើរគ្មានទោសពៃ។

ក្នុងញត្តិដែលបានភ្ជាប់មកជាមួយនេះ សូមលោកអគ្គលេខាធិការ មេត្តាមើលត្រង់ចំណុច កសិណសាក្សី របស់អង្ការឃ្លាំមើល សិទ្ធិមនុស្ស ដែលគេបានដាក់ ទុកក្នុងបញ្ជី ហើយក៏បានពន្យល់ យ៉ាងល្អិតល្អន់ដែរ នូវការរំលោភ សិទ្ធិមនុស្សដ៏ខ្លាំង ពីសមាជិកក្នុងកង ការពារនាយករដ្ឋមន្ត្រីនានា គឺកងពលលេខ៧០, កងទ័ពជើងអាកាស ពិសេសលេខ៩១១, ហើយនិងកងពល លេខ៣១ នៃកងកម្លាំង ខេមរភូមិនកម្ពុជា។

ប្រភេទនៃការរំលោភ ត្រូវបានគេពន្យល់ យ៉ាងល្អិតល្អន់ នៅក្នុងញត្តិជា កសិណសាក្សីនោះ ហើយយើងខ្ញុំសុំស្នើរ ឱ្យក្រសួងការពារជាតិ ជួយផ្តល់នូវចម្លើយ និងសំនួរនានា ដែលមានដូចខាង ក្រោមនេះ ៖

_ តើសហរដ្ឋអាមេរិក បានផ្តល់អ្វីខ្លះ ទៅលើការហ្វឹកហ្វឺន កងទ័ពជើងអាកាស ពិសេសលេខ៩១១, កងពលលេខ៧០, ហើយនិងកងអង្គភាព ការពារនាយករដ្ឋមន្រ្តី?

_ តើសមាជិកនានា នៃកងទ័ពជើងអាកាស លេខ៩១១, កងពលលេខ៧០, ឬសមាជិកភាព នៃកងអង្គភាពការពារ នាយករដ្ឋមន្រ្តី ដែលត្រូវតែធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ដើម្បីទទួលជំនួយ និងការហ្វឹកហ្វឺន ឬក៏ទៅនោះ មានការទាក់ទង ទៅលើកិច្ចការពាណិជ្ជកម្ម ដទៃទៀត? បើដូច្នោះមែន តើគេមានគោលបំណងអ្វី ក្នុងការធ្វើដំណើរនោះ? តើមានទម្រង់ការអ្វី ដែលពួកគេ ត្រូវហាត់ធ្វើ មុននិងត្រូវបា នធ្វើដំណើរមក?

_ តើមានគ្រឿងប្រដាប់ប្រដារ ឬជាគ្រឿងសម្ភារៈ ប្រើប្រាសអ្វីខ្លះទៀត ដែលត្រូវផ្តល់ ដោយរដ្ឋាភិបាល អាមេរិកាំង ទៅលើកងទ័ពជើង អាកាសលេខ៩១១, កងពលលេខ៧០, កងកម្លាំងប្រឆាំង អំពើភារវកម្ម, កងអង្គភាពការពារ នាយករដ្ឋមន្រ្តី, ឬកងកម្លាំងសន្តិសុខ ផ្សេងៗទៀត?

_ តើសហរដ្ឋអាមេរិក មានជំនួយអ្វីខ្លះទៀត ដែលត្រូវបានផ្តល់ ទៅលើការហ្វឹកហ្វឺន គណកម្មការកម្ពុជា ប្រឆាំងអំពើភារវកម្ម, កងកម្លាំងប្រឆាំង និងអំពើភារវកម្មនិយម និង កងកម្លាំងអង្គភាព ពិសេស ប្រឆាំងភារវកម្មនិយម?

_ តើមានសមាជិក អង្គភាពប្រឆាំងភារវកម្ម ប៉ុន្មាននាក់ មកពីអង្គភាពការពារ នាយករដ្ឋមន្រ្តី? តើពួកគេ មានតួរនាទីជាអ្វី នៅក្នុងអង្គភាព ការពារនោះ?

_ តើពួកគេបានធ្វើសកម្មភាពអ្វីខ្លះ ដែលអាចយកទៅបង្កើត ជាអត្តសញ្ញាណកម្ម នានា សំរាប់បុគ្គលិកការពារ? តើអ្នកណាខ្លះបាននៅកន្លែង កើតហេតុ នាថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ នាពេលដែល គា្រប់បែកដៃ ត្រូវបានគប់ទៅលើ គណ់បក្សប្រឆាំង ឬគណបក្សជាតិខ្មែរ?  យើងត្រូវតែធានាអះអាងថា អ្នកទាំងនោះ មិនត្រូវបានឱ្យ ចូលរួមជាមួយ កងកម្លាំងហ្វឹកហ្វឺន ដែលគាំទ្រដោយ សហរដ្ឋអាមេរិកឡើយ។

សូមអរគុណលោក អគ្គលេខាធិការ ដែលបាន យកចិត្តទុកដាក់ នូវរឿងដ៏មាន សារៈសំខាន់នេះ!  យើងខ្ញុំសង្ឃឹមថានិងបាន ទទួលនូវចម្លើយ របស់លោក នៅពេលឆាប់ៗ ខាងមុខនេះ មិនខានឡើយ។

ហត្ថលេខា

scan0029

 

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការសាកល្បងបកប្រែក្រៅផ្លូវការណ៍…

Posted by Lovepeehs05 on ខែកញ្ញា 23, 2009
Posted in: នយោបាយ, សន្តិសុខ. Tagged: នយោបាយ សន្តិសុខ. 10 មតិ

នេះជាការបកប្រែសាកល្បង នូវសំបុត្ររបស់សភាសហរដ្ឋអាមេរិក ផ្ញើរទៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាៈ

សភានៃសហរដ្ឋអាមេរិក

ក្រុងវ៉ាសិនង្តោន ឌីស៊ី ២០៥១៥

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៩

ឯកអគ្គរដ្ឋទូត ឃារ៉ូល អេ រដ្ឋលីយ៍

ក្រសួងការបរទេស នៃ

ព្រះរាជាណាចក្រកម្ពុជា

សូមជំរាបមកដល់ ឯកអគ្គរដ្ឋទុត រដ្ឋលីយ៍ៈ

ថ្ងៃនេះយើងសរសេរ ដើម្បីសុំឱ្យមានការជួយ ពីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅក្រុងភ្នំពេញ គឺធ្វើឱ្យមានការធានានូវ ប្រជាពលរដ្ឋកម្ពុជាបីនាក់ ដែលនៅពេលថ្មីៗនេះ ពួកគេបានធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ដើម្បីធ្វើសេចក្តីថ្លែងការណ៍ នៅឯសវនាការសភា សូមកុំឱ្យពួកគេ មានការការគាបសង្កត់ ពីរដ្ឋាភិបាលខ្មែរ។

ដូចជាអ្នកដឹងហើយ គណៈកម្មការ សិទ្ធិមនុស្ស ថម ឡែនថូស្ស៍ បានបើកឱ្យមានការ ធ្វើសវនាការ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា អំពីសិទ្ធិមនុស្ស និងអំពីការគ្រប់គ្រងឫប្រតិបត្តិច្បាប់ នៅកម្ពុជា។ គឺយើងមានសំណាង ដែលបានប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរមកពីប្រទេសកម្ពុជា ដើម្បីនាំយកនូវ ស្ថានការណ៍បច្ចុប្បន្ននានា នៅកម្ពុជា មកចូលរួម ធ្វើសវនាការ ជាមួយយើងនេះ។ ក្នុងនោះមានសមាជិក សភាតំណាងរាស្រ្ត មួរ សុខហួរ និង ពុង ស៊ីវហ្គិច ជាស្ថាបនិករបស់អង្ការ សហព័ន្ធកម្ពុជា សំរាប់ជំរុញ ឱ្យមានការគោរពនិងការពារ សិទ្ធិមនុស្ស ហើយនិង មឿន តុលា ដែលជាតំណាងកម្មវិធីការងារឬពលកម្ម នៅក្នុងសហគមច្បាប់ និងមជ្ឈមណ្ឌលសិក្សាអបរំនៅកម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិក ត្រូវតែតំណាងឱ្យ កោះសេរីភាព នៅក្នុងប្រទេសមួយ ដូចជាកម្ពុជា ដែលអ្នកប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ជាញឹកញាប់ ត្រូវប្រឈមមុខនិងការ គំរាមគំហែង បំផិតបំភ័យ និងការប្រកាន់រើសអើង ពីរដ្ឋាភិបាល ពីកងកម្លាំងសន្តិសុខ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ដូចមានសំណុំរឿងជាមួយ មួរ សុខហួរ ដែលត្រូវបានដកអភ័យឯកសិទ្ធិ ពីសភាដំណាងរាស្រ្ត ហើយនិងត្រូវបានប្តឹងផ្តល់ ពីរឿងបរិហារកេរ្តិ៍ នាយករដ្ឋមន្រ្តី ហ៊ុន សែន។

យើងសុំស្នើរឱ្យស្ថានទូត ជួយត្រួតពិនិត្យមើល នូវជោគវាសនា នៃអ្នកទាំងបី នៅពេលដែលពួកគេ វិលត្រឡប់កមកម្ពុជាវិញ ហើយបើមានបញ្ហានេះកើតឡើង ត្រូវផ្តល់ពត៌មានទៅ សមាជិកសភាសហរដ្ឋអាមេរិកភ្លាម។

សូមអរគុណអ្នក ដែលបានយកចិត្តទុកដាក់ នូវរឿងដ៏មានសារៈសំខាន់នេះ!

ហត្ថលេខា

សមាជិកសភា ហ្វ្រែងក៏ អរ  វូវ្ស៍         សមាជិកសភា ជែមស៍ ភី ម៉ូរ៉ាន

ការបកប្រែនេះ ជាការបកប្រែសាកល្បងលើកទីមួយ បើមានការឆ្គាំឆ្គង សូមមេត្តាជួយកែរតម្រូវ…

សូមអរគុណទុកជាមុន!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

រឿងទុំទាវ ជារឿងពិតមែនរឺ? (បន្តរ…)

Posted by Lovepeehs05 on ខែកញ្ញា 21, 2009
Posted in: វប្បធម៌. Tagged: វប្បធម៌ខ្មែរ. 20 មតិ

តាមរយៈប៉ុសវិទ្យុបារាំងអន្តរជាតិ “rfi” ថ្ងៃអាទិត្យម្សិលមិញ បានលើករឿងទុំទាវនេះ មកអត្ថាធិប្បាយក្នុងរឿង ប្រលោមលោក ដើម្បីចែកបងប្អូនខ្មែរគ្រប់វ័យស្តាប់ នារដូវភ្ជុំបិណ្ឌនេះ ដើម្បីយុវជនយុវនារីនិងមនុស្សគ្រប់វ័យ គ្រប់រូបសិក្សាពិចារណា មុននឹងធ្វើសេចក្តីសំរេចចិត្ត អំពីអានាគតខ្លួន និងអានាគតកូនចៅជាដើម។ល។ តើកូនប្រុស-ស្រី ត្រូវធ្វើតាមឪពុកម្តាយ ឬតាមចិត្តរបស់ខ្លួន? តើឪពុកម្តាយត្រូវធ្វើ តាមចិត្តរបស់ខ្លួន ឬតាមចិត្តកូនប្រុស-ស្រី? នេះជាបញ្ហាមួយ ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដែលទាក់ទងទៅនឹងវប្បធម៍អរិយធម៌ខ្មែរ។scan0026

រឿងទុំនិងទាវបន្តរ…

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

បាតុករថៃវាយទម្លាយរបាំងប៉ូលិសក្បែរព្រះវិហារ…

Posted by Lovepeehs05 on ខែកញ្ញា 20, 2009
Posted in: សន្តិសុខ. Tagged: ប៉ាតករថៃចូលគៀក..., សន្តិសុខ. 2 មតិ

scan0025

សូមចុចត្រង់នេះ››បាតុករថៃបានទម្លាយរបាំងប៉ូលិសក្បែរប្រាសាទព្រះវិហារscan0024

scan0022

scan0021

scan0012

scan0016

រូបពីរខាងក្រោមគេ ជារួបកងពិសេស ជួយការពារព្រុំដែនកម្ពុជា ខ្លាចក្រែងបាតុករថៃវាយទម្លាយ របាំងទាំពីរខាងលើទៀត។

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ម៉េចទៅរឿងយុវជនខ្មែរដែលទាហានថៃដុតទាំងរស់នោះ?

Posted by Lovepeehs05 on ខែកញ្ញា 18, 2009
Posted in: សន្តិសុខ. Tagged: សន្តិសុខ. បញ្ចេញមតិ

BreahViha01

ទាហានថៃតែងតែប្រើអំពើហឹង្សាមកលើ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលគ្មានអាវុធ ដែលមិនអាចតដៃបាន នេះសបញ្ជាក់ឱ្យឃើញថា ទាហានថៃពិតជាអន់ ហើយថោកទាបមែន ដូចជាគ្មានវិន័យ គ្មានដឹងច្បាប់អ្វីទាំងអស់ អត់យល់ថា អ្វីដែលជាមនុស្ស អ្វីដែលជាសត្វ ធ្វើហាក់ដូចជាប្រទេសថៃនេះ ជាមនុស្សព្រៃសុទ្ធសាត ជាប្រទេសអនាធិបតេយ្យជាទីបំផុត ជាប្រទេស ដែលគ្មានស្តេចគ្រប់គ្រងទេ មើលទៅ ខ្ញុំស្មានតែ មានតែខ្មែរក្រហមទេ ដែលសាហាវឃោរឃៅ តែថៃលឿងនេះ ខ្លាំងជាងខ្មែរក្រហមទៅទៀត ខ្ញុំខំរាប់ថៃថា ជា បងប្អូន ខុសទេដឹងខ្ញុំ!

BreahVihara

BreahVihara

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ដើម្បីឈ្នះ មនុស្សយើងអាចហ៊ានធ្វើអ្វីៗទាំងអស់…!

Posted by Lovepeehs05 on ខែកញ្ញា 17, 2009
Posted in: សន្តិសុខ. Tagged: មហិច្ឆតារបស់មនុស្ស. 4 មតិ

គ្រាន់តែសេចក្តីស្នេហាសោះ ក៏ចេះឈឺចាប់ក្នុងទ្រូងដែរ តើហេតុអីទៅ? ក្រាន់តែសេចក្តីស្រឡាញ់សោះ កើត ទៅជារឿងកាប់សម្លាប់គ្នា កើតដែរ? សម័យប៉ុលពត គ្រាន់តែរឿងស្នេហាជាតិសោះ សម្លាប់មនុស្ស អស់បីលាននាក់ រីឯប្រទេសមហាអំណាច គេឈ្លោះគ្នា ដើម្បីឈ្នះចាញ់គ្នា គេហ៊ានប្រើគ្រាប់បែកប្រល័យ លោក ឬគ្រាប់បែកបរិមាណូ… ចូរមើលវីឌីអូខាងក្រោម ហើយសូម សូមពិចារណានិង បញ្ចេញជាមតិ យោបល់… នេះគ្រាន់តែចង់ដាស សតិអារម្មណ៍បន្តិច កុំឱ្យយើងស្ងាបច្រើនពេក!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

អាគារពាណិជ្ជកម្មពិភពលោកត្រូវបានវាយប្រហារ…

Posted by Lovepeehs05 on ខែកញ្ញា 11, 2009
Posted in: សន្តិសុខ. Tagged: សន្តិសុខ. 2 មតិ

ថ្ងៃនេះ ជាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩ ជាថ្ងៃខួបគំរប់ប្រាំបី(៨)ឆ្នាំ ដែលពួកភារវកម្មបានបើកយន្តហោះវាយប្រហារ អាគារពាណិជ្ជកម្មពិភពលោក និង ទីស្តីការក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក ដែលហៅថា ទីស្នាក់ការបញ្ចកោណ ហើយនិងគោលបំណងទៅវាយសេដ្ឋវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៀត តែមិនបានសំរេច។ នេះជាទិដ្ឋភាពដ៏ពិតប្រាកដក្នុងវីឌីអូរដែលគេថតបាន ដែលកំពុងតែកើតហេតុ មើលទៅគួរឱ្យរន្ធត់តក់ស្លុតជាទីបំផុត។ ខ្ញុំគិតឃើញថា សង្គ្រាមលោកលើកទី៣ កំពុងតែកើតឡើងហើយ តើពួកយើងនិងរត់ទៅផ្លូវណា…?  តើហេតុអីបានជា សង្គ្រាមនេះកើតឡើងដូច្នេះ? (ថ្ងៃដែលកើតហេតុដំបូងគឺថ្ងៃអង្គារទី១១ខែកញ្ញាឆ្នាំ២០០១)។ តើអស់លោក-លោកស្រីទាំងអស់គ្នានៅ ទីណាដែរពេលនោះ ហើយតើបានគិតយ៉ាងណាដែរ?

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ប្រព័ន្ធនយោបាយខ្មែរអង្គរ

Posted by Lovepeehs05 on ខែកញ្ញា 2, 2009
Posted in: Uncategorized. Tagged: រចនាសម្ព័ន្ធនយោបាយ. 1 មតិ

ប្រព័ន្ធនយោបាយខ្មែរអង្គរនេះបង្កើតឡើងដើម្បី ជួយកសាងប្រទេសជាតិខ្មែរ ឱ្យមានការរីកចំរើនឡើងវិញ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ដែលបានធ្លាក់ចុះដុនដាបយូរលង់ណាស់ មកហើយ…។ ការដែលនាំឱ្យយើង បង្ករបង្កើតសង្រ្គាម ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា មិនចុះសម្រុងគ្នា កាប់សម្លាប់គ្នារាប់លាននាក់ និងការដែលបណ្តាល ឱ្យប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរយើងធ្លាក់ចុះដុន ដាប ក្ររហេមរហាម ក៏ដោយសារតែ ប្រទេសគ្មានប្រព័ន្ធ និង រចនាសម្ព័ន្ធនយោបាយ ដ៏ត្រឹមត្រូវមួយ ដើម្បីដឹកនាំប្រទេសជាតិ។ ការដែលយើងគ្មាន ប្រព័ន្ធនយោបាយ បែបនេះហើយ ដែលធ្វើឱ្យយើងគ្មានអ្វី ជាទីពឹង ទើបស្រវាហៅរកឱ្យ គេជួយគ្រប់ពេលវេលា…។ ប្រព័ន្ធនយោបាយ ដែលមានរចនាសម្ព័ន្ធ ដ៏ត្រឹម ត្រូវនេះ គឺជាគន្លិះមួយដ៏សំខាន់ សំរាប់នាំប្រទេសជាតិ និង ប្រជាពលរដ្ឋ ឱ្យឈានទៅរកភាព រីកចំរើនរុង រឿង និង សុភមង្គលក្នុងគ្រួសារ ពិតប្រាកដ និងមានស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៍ សង្គមកិច្ច និងសន្តិសុខនៅក្នុងសង្គម ដ៏ពិតប្រាកដមួយ ហើយនិងអាចនាំឱ្យ ប្រទេសជាតិទាំងមូល ឱ្យឈានទៅរក អច្ឆរិយប្រទេសបាន…។

ខ្ញុំសរសេរដាក់ផ្សប់ផ្សាយនេះ ពុំមែនបានន័យថា ខ្ញុំនេះជាអ្នកគ្រាន់បើជាងគេនោះទេ ប៉ុន្តែគ្រាន់តែជាទ្រឹស្តី មួយ ដែលបានស្រាវជ្រាវរកឃើញ នៅពេលដែលខ្ញុំបានដេកដើរឈរអង្គុយ អស់រយៈពេលបីឆ្នាំ ហើយ បន្ទាប់មកប្រើពេលអស់១៥ឆ្នាំទៀត ដើម្បីសិក្សារៀនសូត្រស្រាវជ្រាវបន្ថែម តែនៅតែមិនអាចគេចផុតពី ពាក្យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ដែលត្រូវតែយកមកធ្វើជារចនាសម្ព័ន្ធ នយោបាយនេះ បើមិនមានគោលការណ៍ នយោបាយប្រាំខនេះទេ មិនអាចធ្វើអ្វីបាន ជោគជ័យឡើយ។ ខ្ញុំចង់បានមតិ យោបល់ពីបងប្អូនជាសិស្ស និស្សិត និង សាស្រាចារ្យគ្រប់ជាន់ថ្នាក់ ដើម្បីយកទៅវិភាគនិង ថ្លឹងថ្លែង បន្ថែមទៀតមុននិងដាក់ប្រើជាផ្លូវការណ៍។

ពាក្យនិងឃ្លាឬប្រយោគ ទាំងអស់ខាងលើ ខ្ញុំមិនបានសរសេរព្រៀង ទុកជាមុននោះទេ នឹកឃើញប៉ុន្មាន សរសេរប៉ុណ្នឹង បើមាន ការឆ្គាំឆ្គង មេត្តាជួយកែរសម្រួល និង ជួយផ្តល់ជាយោបល់ផង ពីព្រោះខ្ញុំនេះ មិនមែន ជាអ្នកបានរៀនជ្រៅជ្រះ ឬ ជាសាស្រ្តាចារ្យអ្វី មួយនោះក៏អត់ទេ គឺប្រហែលជា៩០ភាគរយ រៀនខ្លួនឯងទាំងអស់ គឺគ្មានអ្នកណាប្រាប់ឱ្យខ្ញុំធ្វើ ប្រព័ន្ធនយោបាយនេះឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថាអស់លោក ទាំងបុរសទាំងស្រ្តី និង ព្រមទាំងព្រះសង្ឃ គ្រប់ជាន់ថ្នាក់ ច្បាស់ជាជួយឱ្យជា មតិយោបល់ មិនខានឡើយ។

សូមអរព្រះគុណនិងអរគុណ!

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!

Posted by Lovepeehs05 on ខែកក្កដា 24, 2015
Posted in: នយោបាយ, ប្រព័ន្ធនយោបាយ, វប្បធម៌, សង្គមកិច្ច, សន្តិសុខ, សេដ្ឋកិច្ច, Economics, Education, Health, Politics, security, Uncategorized. បញ្ចេញមតិ

Khmer New Government

ចែក​រំលែក​របស់​នេះ៖

  • ចែករំលែក លើ Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
ចូលចិត្ត កំពុងផ្ទុក...

ការ​នាំ​ទិស​ប្រកាស

← Older Entries
  • ប្រក្រតីទិន

    ខែមករា 2026
    ច អ ព ព្រ សុ ស អា
     1234
    567891011
    12131415161718
    19202122232425
    262728293031  
    « កក្កដា    
  • ចំនួនអ្នកចូលទស្សនា

    • 24,406 hits
  • មតិ​យោបល់ថ្មីៗ

    Sok Nov's avatarSok Nov លើ រឿងទុំទាវ ជារឿងពិតមែនរឺ? (បន្ត…
    មិនស្គាល់'s avatarប្រធានាធិបតីសហរដ្ឋអា… លើ ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្ន…
    Lovepeehs05's avatarLovepeehs05 លើ ៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញ…
    តា ម៉ាប់'s avatarតា ម៉ាប់ លើ ៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញ…
    Lovepeehs05's avatarLovepeehs05 លើ ៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញ…
    តា ម៉ាប់'s avatarតា ម៉ាប់ លើ ៧មករា១៩៧៩-តើខ្ញុំនៅទីណា? តើខ្ញ…
    Lovepeehs05's avatarLovepeehs05 លើ រឿងទុំទាវ ជារឿងពិតមែនរឺ? (បន្ត…
    sengkheang's avatarsengkheang លើ រឿងទុំទាវ ជារឿងពិតមែនរឺ? (បន្ត…
    Lovepeehs05's avatarLovepeehs05 លើ ការប្រកួតបាល់បុកផ្តាច់ព្រាត់នៅ…
    ស្រុកស្រែ's avatarស្រុកស្រែ លើ ការប្រកួតបាល់បុកផ្តាច់ព្រាត់នៅ…
    Lovepeehs05's avatarLovepeehs05 លើ ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្ន…
    មិនស្គាល់'s avatarប្រធានាធិបតីសហរដ្ឋអា… លើ ប្រធានាធិបតីសហរដ្ឋអាមេរិកដ៏ឆ្ន…
    Lovepeehs05's avatarLovepeehs05 លើ ប្រព័ន្ធនយោបាយខ្មែរអង្គរ…
    មិនស្គាល់'s avatarប្រព័ន្ធនយោបាយខ្មែរអ… លើ ប្រព័ន្ធនយោបាយខ្មែរអង្គរ…
    មិនស្គាល់'s avatarប្រព័ន្ធនយោបាយខ្មែរអ… លើ ប្រព័ន្ធនយោបាយខ្មែរអង្គរ…
  • ការផ្សាយថ្មីៗ

    • ប្រព័ន្ធនយោបាយខ្មែរទំនើប ជាប្រព័ន្ធនយោបាយ ដ៏ល្អបំផុតក្នុងលោក!
    • ទាមទារទឹកដីកម្ពុជាក្រោមមកវិញ!
    • ខ្មែរគ្រប់រូបត្រូវតែចងចាំ!
    • សូមបំបាត់ការប្រកាន់បក្សពួក!
    • ការប្រកួតបាល់បុកផ្តាច់ព្រាត់នៅអាមេរិក
    • រឿងអនុស្សាវរីយ៍កាលសម័យសង្គ្រាម…
    • អាមេរិកគ្រងលុយជិត៤ពាន់កោដិសំរាប់ឆ្នាំ២០១១
    • សន្ទរកថាប្រធានាធិបតីអាមេរិកប្រចាំឆ្នាំ
    • រូបភាពបញ្ចេញមតិនៅសហរដ្ឋអាមេរិក…
    • ស្នើរឱ្យកែទម្រង់នយោបាយនៅកម្ពុជា!
  • នយោបាយ/Politics

    • ពត៌មានខ្មែរអង្គរ/THE KHMER ANGKOR PRESS
    • វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ RFI
    • វិទ្យុសម្លេងអាមេរិkជាភាសាខ្មែរ VOA
    • វិទ្យុអាស៊ីសេរីជាភាសាខ្មែរ RFA
  • វប្បធម៌/Education

    • គេហទំព័រធម្មានន្តbodhikaram.cm
    • ឋានន្តរស័ក្តិព្រះសង្ឃក្នុងពុទ្ធសាសនា
    • ធម្មានន្តsaloeurm.com
    • ប្រព័ន្ធនយោបាយខ្មែរអង្គរ/Khmer Angkor Political System
    • ព្រះបណ្ឌិតហុកសាវ៉ាន់hoksavann.org
    • វត្តខ្មែរអង្គរ/wattkhmerangkor
  • សន្តិសុខ/Security

    • សន្តិសុខខ្មែរអង្ករ/Khmer Angkor Security
  • សុខភាព/Health

    • សុខភាព/Health
  • សេដ្ឋកិច្ច/Economics

    • សេដ្ឋកិច្ច/Economics
  • Blogroll

    • *ប្រព័ន្ធនយោបាយខ្មែរអង្គរ KAPS
    • ពត៌មានខ្មែរអង្គរ/THE KHMER ANGKOR PRESS
    • ព្រះបណ្ឌិតហុកសាវ៉ាន់hoksavann.org
    • វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ RFI
    • វិទ្យុសម្លេងអាមេរិkជាភាសាខ្មែរ VOA
    • វិទ្យុអាស៊ីសេរីជាភាសាខ្មែរ RFA
    • WordPress.com
    • WordPress.org
  • ប្រចាំខែ

  • RSS Feed RSS - ប្រកាស

    RSS Feed RSS - មតិ

  • កម្ពុជា ការបញ្ចេញមតិនៅអាមេរិក ការប្រកួតបាល់បុកផ្តាច់ព្រ័ត ការប្រែប្រួលមិនទៀងទាត់... ការវាយប្រហារដោយទឹកអាស៊ីដ ការសម្លាប់រង្គាល កាំភ្លើង M-79 កិច្ចព្រមព្រៀងការពារទឹកដីកម្ពុជានៅប៉ារិស កិច្ចព្រមព្រៀងដើម្បីសន្តិភាពនៅកម្ពុជា កិច្ព្រមព្រៀងការពារទឹកដីកម្ពុជាមាត្រា៤-៨ កុម្មុយនិស កុម្មុយនិសនិយម កែរទម្រង់ការហៅគណបក្សប្រឆាំង ក្រមុំកូនចៅខ្មែរអង្គរ ខ្មែរ ខ្មែរគ្រប់រូបត្រូវតែចងចាំ! ចូរតាមដាននយោបាយឱ្យបានច្បាស់លាស់ ! ឆ្ងល់ថាមិនអាចជួយខ្លួនឯងបាន តុលាការ ថវិការជិត៤ពាន់កោដិសំរាប់ឆ្នាំ២០១១ ថ្ងៃ៧មករាមហាជោគជ័យ! ទាហានខ្មែរក្រហម+ជនជាតិភាគតិច នយបាយ-សន្តិសុខ នយោបាយ នយោបាយចតុកោណ នយោបាយដឹកនាំ នយោបាយ តុលាការ នយោបាយ ផ្សះផ្សារជាតិ នយោបាយ សន្តិសុខ នយោបាយ សន្តិសុខ តុលាការ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ បកប្រែឯកសារ បង្គោលព្រុំដែននិងបង្គោលសិទ្ធិត្រូវបានដក... បញ្ជូនចិនចេញពីកម្ពុជា បុរសធ្វើសំឡាញ់ជាមួយក្រពើ... ប៉ាតករថៃចូលគៀក... ប្រកាសរការពិត... ប្រជាជនឥណ្ឌូចិនចង់បានឯករាជ្យ ប្រជាធិបតេយ្យ ប្រជាមានិត ប្រព័ន្ធនយោបាយ ប្រព័ន្ធនយោបាយដឹកនាំទំនើប ព្រុំដែនកម្ពុជា-វៀតណាម ព្រះសង្ឃនៅតំបន់ខ្មែរក្រហម ព្រះអគ្គមហេសីព្រះវិស្នុនិងព្រះឥសូរ មហិច្ឆតារបស់មនុស្ស មិនបាច់ដាក់ទំនាយខ្មែរទេ! រចនាសម្ពន្ធនយោបាយ រចនាសម្ព័ន្ធនយោបាយ រាជានិយម វប្បធម៌ វប្បធម៌ខ្មែរ វៀតណាម សង្គមកិច្ច សន្តិសុខ សន្តិសុខ នយោបាយ សាធារណរដ្ឋ សិទ្ធិបញ្ចេញមតិយោបល់... សុំឱ្យកែទម្រង់នយោបាយ សូមបញ្ចប់ការរើសអើង សូមបំបាត់ការប្រកាន់និងរើសអើងបក្សពួក សេចក្តីថ្លែងសន្ទរកថា របស់ប្រធានាធិបតីអាមេរិក ឧបមា សេដ្ឋកិច្ច សេរីនិយម ស្នេហានយោបាយត្រីកោណ ហូ ជី ម៉ិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អនុស្សាវរីយ៍សម័យសង្គ្រាម... ឥណ្ឌូចិន ឯកសារអង្គការសិទ្ធិមនុស្ស
  • ស្រាវជ្រាវទូទៅ

  • ទំព័រ

    • នយោបាយ
    • វប្បធម៌-អរិយធម៌
    • សង្គមកិច្ច
    • សន្តិសុខ
    • សេដ្ឋកិច្ច
    • ស្វាគមន៍ប្រិយ៍មិត្ត!
  • RSS វប្បធម៌-អរិយធម៌ខ្មែរ

    • សូមស្នើសម្តេចតេជោហ៊ុនសែន ពន្យាឬផ្លាស់ប្តូរពេលវេលាបោះឆ្នោត ទៅដើមខែវិច្ឆិការ…!!
    • ដំណោះស្រាយសម្រាប់កម្ពុជា
    • ប្រតិទិនខ្មែរ-ចន្ទគតិ-សុរិយគតិ២០១៩ KHMER EDUCATING & RESEARCHING SOLAR-LUNAR 2019 CALENDAR
    • This is incredible and powerful lightning striking a tree. នេះជាឥទ្ធិពលផ្លេកបន្ទោរបាញ់ ដើមឈើ ដែលត្រូវតែប្រយ័ត្ន…!!
    • King cobra bites python. Python constricts cobra. ស្តេចពស់វែកខាំពស់ថ្លាន់ ពស់ថ្លាន់រិតរួតស្តេចពស់វែក ពស់ទាំងពីរងាប់…!?
    • A seagull trying to save his friend from a bald eagle. សត្វក្អែកទឹកព្យាយាមជួយសង្រ្គោះ មិត្តសំឡាញ់ពីក្រញ៉ាំសត្វឥន្រ្ទី…!?
    • For Freedom Needs To Sacrifice ដើម្បីសិទ្ធិសេរីភាព ត្រូវការពលីកម្ម …!?
    • Welcome, 2018 KHMER NEW YEAR! សួស្តីឆ្នាំថ្មី! ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨
    • នេះជាសៀវភៅសិក្សាសម្រាប់ក្នុងពេលធ្វើដំណើរ ទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក ចំពោះជន ភៀសខ្លួនខ្មែរ កាលពីទសវត្ស ១៩៨០-៩០…!
    • សូមឱ្យមានវប្បធម៌សន្ទនាឡើងវិញ…!!
  • Flickr Photos

    Strade di Bologna - Vicolo della Nevethrough 1930s' vintage lens without color retouchbacklight ...When Nature gives you snow, you go sledding! :)))Cozy Alpine HutsGhost Ship (2025)Prairie BalletThe decay of autumn!Love
    More Photos
បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.
ប្លក់​នៅ WordPress.com. ម៉ូដ​ប្លក៖ Parament។
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • ជាវប្រចាំ បានជាវប្រចាំ
    • kapsystem.wordpress.com
    • Already have a WordPress.com account? Log in now.
    • kapsystem.wordpress.com
    • ជាវប្រចាំ បានជាវប្រចាំ
    • ចុះ​ឈ្មោះ
    • ភ្ជាប់
    • រាយការណ៍​មាតិកា​នេះ
    • View site in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

    %d
      Design a site like this with WordPress.com
      Get started