រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំភ្លើង​​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជាអង្គ​រក្ស​លោក​ឧកញ៉ា​​ ថោង ​សារ៉ាត់ ​​និងអតីត​ជា​ទាហាន​​ ង៧០ កាល​ពី​ព្រឹក​ថ្ងៃទី​​៥ មករា ២០១៣ ត្រូវ​បាន​​សមត្ថ​កិច្ច​​កង​រាជអាវុធហត្ថ​​​រាជធានីភ្នំពេញ ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ពាក់​ព័ន្ធ​​ករណី​ផ្ទុះ​អាវុធ​បង្ក​​ ឱ្យ​​អ្នក​ដទៃ​​​មាន​របួស​ស្នាម​ និង​កាន់​កាប់​​អាវុធ​ដោយ​គ្មាន​ច្បាប់​​អនុ​ញ្ញាត។

ខ្មាន់កាំភ្លើងរបស់ឧកញ្ញ៉ា ថោង សារ៉ាត់

ខ្មាន់​កាំភ្លើង​រូប​នេះ​ ឈ្មោះ​​ឃ្លោក សាវឿន ​ភេទប្រុស អាយុ​​៣៨​ឆ្នាំ ​ជាអង្គ​រក្ស ​និង​ស្នាក់​​នៅ​​ផ្ទះ​លោក​​ឧកញ៉ា​ ថោង សារ៉ាត់ នោះតែ​ម្តង។ ទាក់​ទិន​នឹង​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយ៍​​ឯក ពូ ដាវី មេបញ្ជា​ការ​រង និង​ជា​ប្រធាន​​មន្ទីរ​​សន្តិ​សុខ​​ និង​ព័ត៌​មាន​កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ ​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោង​​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​៥ មករា ​មាន​​ករណី​ទំនាស់​​ប្រើ​ហិង្សា​ផ្ទុះអាវុធ​​ចំនួន​១​គ្រាប់ បណ្តាល​ឱ្យ​រង​របួស​មនុស្ស​ម្នាក់​នៅ​ផ្លូវលេខ​២៧១ ចំណុច​​មុខក្លិប​​វើល​ផាន់​ ភូមិ​អូ​បែក​ក្អម ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ។ ​លោកវរសេនីយ៍​ឯក ​ពូ ដាវី ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​​ក្នុងការ​ផ្ទុះ​អាវុធ​នេះ​​ឈ្មោះ​សៅ ប៊ុន​ថេន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ​និង​ជា​យុវជន​ស្ម័គ្រ​​ចិត្ត​វាស់​វែង​ដីធ្លី​​ក្រុម​១២០​ចុះ​ខេត្ត​ពោធិ៍​ សាត់ ​ស្នាក់​នៅ​វត្តនាគ​វ័ន កុដិ​​លេខ​១ ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ ​រង​របួស​ត្រូវ​ចំភ្លៅ​ខាងស្តាំ​​១​គ្រាប់ ​កំពុង​សម្រាក​ព្យា​បាល​​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី៦ ខែមករា ឆ្នាំ២០១៣ ម៉ោង ១០:០៥

អានអត្តបទដើមទាំងស្រុងនៅ៖ http://kohsantepheapdaily.com.kh/article/61098.html

ឆ្នាំ២០១២កន្លងផុតទៅ តែទុកសោកសៅរបស់ពលរដ្ឋស្លូតត្រង់ ព្រមទាំងព្រះសង្ឈ នៅដក់ជាប់ក្នុងចិត្តឥតល្ហែ! នេះគឺដោយសារតែ ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ព្រមបក្សពួករបស់ម្សៀរនេះ បានបន្តរំលោភយកដីពលរដ្ឋ និងដីវត្ត ទៅធ្វើផ្ទះល្វែង និងវីឡាសម្រាប់លក់។​ គេដឹងថា ម្សៀរឧកញ៉ានេះ ជាម្ចាស់បុរី៩៩៩មានជ័យ។ សូមមើរូបថតម្សៀរឧកញ៉ា លេខ១ជំនាញរំលោភដីពលរដ្ឋ និងដីវត្ត និងបង្ករឿងដល់សង្គមជាតិ។

ឧកញ៉ាច់ ថោង សារ៉ាត់

រឿងរ៉ាវមួយចំនួនដែលបង្កឡើងដោយ ឧកញ៉ាច់ លេខ១ជំនាញបង្ករឿង និងរំលោភយកដីពលរដ្ឋ និងដីវត្តមានដូចខាងក្រោម!

១-ថ្ងៃទី២១ ខែកុម្ភៈ បក្ខពួក​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ផ្ទុះអាវុធនៅក្នុង​ភោជនីយដ្ឋាន ពិភព​រាត្រី​ថ្មី​! សូមអានអត្តបទទាំងស្រុងនៅ http://www.cen.com.kh/localnews/details_more/22?token=ODBjZmNkYjU3ZDhhODI2YjdjZDM3OGNkMTIzN2Nm

២-ឧកញ៉ា ថោង សារ៉ាត់ រំលោភយកដីធ្លី និងបំផ្លាញទ្រព្យសម្បត្ដិពលរដ្ឋយ៉ាងអយិត្តិធម៏! សូមអានអត្តបទទាំងស្រុងនៅ http://www.mekong-post.com/?p=8455

៣-លោកឧកញ៉ា ថោង សារ៉ាត់ បិទផ្លូវចេញ-ចូល! សូមអានអត្តបទទាំងស្រុងនៅ http://www.camnews.org/2012/09/01/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%B6%E1%9E%96%E1%9E%9B%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%85%E1%9F%86%E1%9E%93%E1%9E%BD%E1%9E%93-%E1%9F%A8%E1%9F%A5%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BD/

៤-អាជ្ញាធរ​ខណ្ឌមានជ័យ​កំពុងតែ​ឈឺក្បាល​ដោយសារ​ឧកញ៉ា​ថោង សារ៉ាត់! http://www.nokorwatnews.com/detailnews.php?newsid=13186&mnu=2

៥-អង្គរក្សឧកញ៉ា ថោង សារ៉ាត់ ផឹកស៊ីស្រវឹង បាញ់ចូលក្រោមតុ ផ្អើលសមត្ថកិច្ចមូលដ្ឋាន! សូមអានអត្តបទទាំងស្រុងនៅ http://chanvanboreya.wordpress.com/2012/02/21/%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9A%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%A7%E1%9E%80%E1%9E%89%E1%9F%89%E1%9E%B6-%E1%9E%90%E1%9F%84%E1%9E%84-%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9F%89%E1%9E%B6%E1%9E%8F/

៦-ឧកញ៉ា ថោង សារ៉ាត់ មានលុយដើរតែ ប្រព្រឹត្ដអាក្រក់ មែនទេ? សូមអានអត្តបទទាំងស្រុងនៅ http://www.yolprom.com/news/20111208-170

៧-លោកឧកញ៉ាថោង សារ៉ាត់ រំលោភយកដីវត្តចាក់អង្រែក្រោម ធ្វើសំណង់រឹងមាំ ខុសច្បាប់! សូមអានអត្តបទទាំងស្រុងនៅ http://www.vuthdevelop.net/mobile/post-5998

៨-ពលរដ្ឋ​មាន​ជម្លោះ ជាមួយ​ឧកញ៉ា ថោង សារ៉ាត់ ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​! សូមអានអត្តបទទាំងស្រុងនៅ http://www.cen.com.kh/localnews/details_more/22?token=YjcxNDY4OTk3N2ZmMzEwZTg3ZTEzNDViNzg2MTY4

 

កំឡោះខ្មែរចង់សួរទៅលោកឧកញ៉ាថា បើធ្វើឱ្យពលរដ្ឋស្អប់យ៉ាងនេះ តើលោកសង់ផ្ទះល្វែង និងផ្ទះវីឡាឱ្យអ្នកណាទិញ? បើលោកមានប្រវត្តិអាក្រក់យ៉ាងនេះ តើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខ និងបន្តទុកលោកក្នុងបក្យទៀតដែរឬទេ? បើលោកខំប្រឹងរំលោភយកដីគេឯងមកធ្វើទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចនេះ តើលោកងាប់ទៅ យកលុយ៦០លានដុល្លាររបស់លោកទៅតាមដែរឬអត់?

ភ្នំពេញ: ទំនាស់​រវាង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​ថោង សារ៉ាត់ និង​ព្រះសង្ឃ​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ចាក់អង្រែ​ក្រោម បាន​មានការ​វិវាទ​នឹង​គ្នា អស់​រយៈពេល​ជិត​១​ឆ្នាំ​កន្លងមកហើយ ដោយសារតែ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ថោង សារ៉ាត់ មិនបាន​គោរព​ទៅតាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា​ថា នឹងធ្វើ​របង​ខាងមុខ​វត្ត​និង​អភិវឌ្ឍន៍​ទីតាំង​សួនច្បារ ឲ្យ​បាន​មាន​សោ​ភ័​ណ្ឌ​ភាពល្អប្រសើរ តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​បានធ្វើ​សំណង់​រឹងមាំ មិនធ្វើ​សួនច្បារ​តាម​កិច្ចព្រមព្រៀង ហើយ​បានធ្វើ​ត្រឹមតែ​របង​វត្ត​ប៉ុណ្ណោះ​មិនតែប៉ុណ្ណោះ​បាន​បិទផ្លូវ​មិន​ឲ្យ ​ពលរដ្ឋ​ចំនួន​៨៥​គ្រួសារ​ដើរ​ឆ្លងកាត់​ដី​ក្រុមហ៊ុន ទើប​ផ្ទុះ​រឿងនេះ​ឡើង ហើយ​បានធ្វើ​ឲ្យ​អាជ្ញាធរ​ខណ្ឌមានជ័យ​ឈឺក្បាល​យ៉ាងខ្លាំង ដោយសារតែ​សកម្មភាព​របស់លោក​ឧក​ញ៉ា​ថោង សារ៉ាត់ រំលោភ​យក​ដី​វត្ត​អារាម របស់​ព្រះពុទ្ធសាសនា​។​

​លោក​គួច ចំរើន អភិបាលខណ្ឌ​មានជ័យ បានចេញ​លិខិត​ជូនដំណឹង​ទៅ​លោក​ឧកញ៉ា​ថោង សារ៉ាត់ លេខ​១៣៩ សជណ​/​អ​វិ ចុះ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២ ជា​លើក​ទី​២ និង​លើក​ទី​១ នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១២ លេខ ១៣៦ សជណ​/​អ​វិ ដោយ​យោងតាម​កំណត់ហេតុ​អង្គប្រជុំ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១២ បង្គាប់​ឲ្យ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​ថោង សារ៉ាត់ រុះរើ​សំណង់​រឹងមាំ និង​ហ៊ុមព័ទ្ធ​ស័ង្កសី​ចេញ ដោយ​ខ្លួនឯង ក្នុង​រយៈពេល​១​សប្តាហ៍ បើ​មិន​ព្រម​រុះរើ​ទេនោះ អាជ្ញាធរ​និង​មាន​វិធានការ​តាមច្បាប់​រដ្ឋបាល ហើយក៏​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​នោះដែរ​។ នាពេល​កន្លងមក​តំណាង​ក្រុមហ៊ុន ដោយ​លោក​រស់ ស៊ីថុន បាន​ឯកភាព​រុះរើ​របង​ស័ង្កសី​ហ៊ុមព័ទ្ធ​យក​ដី​វត្ត​ដោយ​សំណង់​រឹងមាំ​ចេញ តាម​កំណត់ហេតុ​អង្គប្រជុំ​ខាងលើ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​មិនទាន់បាន​អនុវត្តតាម​កិច្ចសន្យា​នោះទេ​។​

​ព្រះសង្ឃ គណៈកម្មាធិការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចាក់អង្រែ​ក្រោម បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​នេះ​ថា ពួកគាត់​សូម​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​សាលាខណ្ឌ​មានជ័យ បង្គាប់​ឲ្យ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​ថោង សារ៉ាត់ រុះរើ​សំណង់​រឹងមាំ និង​ហ៊ុមព័ទ្ធ​ស័ង្កសី​ចេញ ដោយ​ខ្លួនឯង ក្នុង​រយៈពេល​១​សប្តាហ៍ បើ​មិន​ព្រម​រុះរើ​ទេនោះ អាជ្ញាធរ​និង​មាន​វិធានការ​តាមច្បាប់​រដ្ឋបាល ហើយក៏​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​នោះដែរ​។ ពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​លោក​អភិបាលខណ្ឌ​ជួយ​មាន​ចំណាត់ការ​បន្ទាន់​ចំពោះ​ ក្រុមហ៊ុន​លោក​ឧកញ៉ា​ថោង សារ៉ាត់ ខាងលើនេះ​។

​ជាមួយ​ករណី​វិវាទ​នេះ គេហទំព័រ CEN មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា​ថោង សារ៉ាត់ បានទេ​នៅ​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​នេះ​។​

សូមអានអត្តបទនេះផ្ទាល់នៅ៖ http://www.cen.com.kh/localnews/show_detail/135?token=MTAzMWFiMzdjZDkzNGZmNDhiOTMyNDIzNWVkOThm

 

មនុស្សជាច្រើនពេលដែលបានស្តាប់ឮបទទំនួញប្រែតនេះ តែងតែខ្លាច ដូច្នេះ កំឡោះខ្មែរ ជួយសម្រួលតន្រ្តីបែបញាក់ៗដាក់ជា Background ជួយអោយអ្នកទាំងអស់គ្នាអាចស្តាប់បាន។ ភ្លេង Background ហ្នឹង គឺយកចេញពីបទកូរ៉េ Day by Day!

ព្រះរាជាណាចក្រអច្ឆរិយ – ពូឃ្លាំង-លីហ្សា

ទាញយកទៅទុកស្តាប់ដោយរីករាយ!

iPhone 5 ជំនាន់ថ្មីឆ្នាំ2012 មកជាមួយបច្ចេកវិទ្យាគ្នាន2 គឺមានប៊ិចអាចសរសេរលើអេក្រង់ទូរស័ព្ទបានបើសរសេរខុសអាចមានទឹកលុបសំរាប់អោយលុបទៀតផង ងាយស្រួលក្នុងការប្រើប្រាស់។ បច្ចុប្បន្ន ក្រុមហ៊ុន Apple & Samsung កំពង់តែឈឺក្បាលជាមួយនិងបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។ លក្ខណៈពិសេសដែលខុសពី iPhone 4S គឺ ពេលយប់ iPhone 5 នេះមាន Function សម្រាប់ចុចពិល! សូមមើលរូបភាពខាងក្រោម!

មិនដឹងអ្នកគេទេ ទៅរពឹសដៃ លុបស្រះ (ា) ចោល ធ្វើឱ្យពូជាង គាត់រលំហាងតែម្តង! មើលរូបភាពទៅបងប្អូន!

បទភ្លេងមួយនេះ ពិរោះមែនទែន!​ វាមានចំណងជើងថា លូកធុង លូកថៃ! កំឡោះខ្មែរស្តាប់រាល់ថ្ងៃ!