អំពី «ត្រពាំង​សេះ» នៅ​អង្គរ​វត្ត

លំនាំ សួស្តីប្រិយមិត្តអ្នកអាន អធ្យាស្រ័យដោយខានសរសេរចុះក្នុងទំព័រនេះយូរយារមកហើយ។ ក្នុងសំណេរខ្លីនេះ ខ្ញុំលើកយកអំណះអំណាងប្រយោលខ្លះៗ ពិសេសគឺប្លង់ប្រាសាទអង្គរវត្តអាយុជាង៣០០ឆ្នាំរបស់ជប៉ុន មកពន្យល់ពីការណ៍ដែលនាំឱ្យមានឈ្មោះថា «ត្រពាំងសេះ» ដូច្នេះតាមទំលាប់សរសេររបស់អ្នកស្រុក។ ទីតាំង នៅខាងជេីងផ្លូវភ្ជាប់ទៅស្ពានហាលចូលអង្គរវត្ត មានត្រពាំងធំមួយ អ្នកស្រុកទម្លាប់ហៅថា «ត្រពាំងសេះ» ដូច្នេះរៀងមក (រូបលខ ១)។ ត្រពាំងទំហំប្រហែល ៣ហិកតានេះនៅសណ្តូកស្របនិងអ័ក្សផ្លូវបណ្តោយថ្ងៃ (លិច-កើត) របស់ប្រាសាទអង្គរវត្ត។ ខុសពីស្រះពីរក្នុងកំពែងប្រាសាទដែលនៅអមសងខាងអ័ក្សផ្លូវ (ពោលគឺមួយនៅខាងជើង និងមួយទៀតនៅខាងត្បូង) នៅខាងក្រៅកំពែងមានតែត្រពាំងខាងជើង ទោលតែមួយប៉ុណ្ណោះ។ ប្រហែលជាដូច្នេះហើយទើបថ្មីៗនេះ ខ្ញុំឃើញមានសំណេរថា «ត្រពាំងសេស»។ រូប​លេខ​ ១៖ ទី​តាំង​ត្រពាំង​សេះ​នៅ​ខាង​លិច​កសិណ​ប្រាសាទអង្គរ​វត្ត មើល​ពី​លើ (រូបភាព​កម្មសិទ្ធ​របស់ Google Earth)។ ផែនទី​ (ប្លង់) អង្គរ​វត្ត​គូរ​ដោយ​អ្នកដំណើរជប៉ុន​ ដើម្បីកុំឱ្យអូសបន្លាយវែងឆ្ងាយ ខ្ញុំសូមនាំលោកអ្នកទៅមើលផែនទីចាស់ជាងគេ (ដែលនៅសល់) របស់ប្រាសាទអង្គរវត្ត គូរដោយជាតិជប៉ុនម្នាក់ដែលមកសំពះព្រះ និងធ្វើកិច្ចបួងសួងនៅអង្គរវត្តនាសតវត្សទី ១៧ (រូបលខ ២)។ សិលាចារឹកជប៉ុនដែលសរសេរនឹងទឹកខ្មៅនៅ រួតព្រះពាន់ ប្រាប់យើងថា អ្នកដំណើរជប៉ុនមកដល់អង្គរក្នុងចន្លោះគ.ស ឆ្នាំ ១៦១២ ដល់ … Continue reading អំពី «ត្រពាំង​សេះ» នៅ​អង្គរ​វត្ត

«ប្រាសាទ​​ក្តារ​អុក» នៅសំបូរព្រៃគុកជា ​«ប្រាសាទ​ព្រះគោ»

        នាឱកាសគម្រប់ខួបមួយឆ្នាំ ដែលសំបូរព្រៃគុក១ក្លាយជាបេតិកភណ្ឌពិភពលោក ខ្ញុំសូមជូនសំណេរខ្លីមួយដូចខាងក្រោម។         កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយអត្ថបទមួយទាក់ទងនឹង «ចម្លាក់បរទេស» នៅសំបូរព្រៃគុក។ ខ្ញុំរីករាយដោយបានឃើញចំណាប់អារម្មណ៍របស់អ្នកសារពត៌និងមហាជនមកលើក្រុមប្រាសាទសម័យមុនអង្គរនេះ ហើយខ្ញុំស្វាគមន៍ការបកស្រាយពន្យល់របស់អ្នកស្រាវជ្រាវច្រើនរូប។ ដោយប្រធានបទនេះខ្ញុំធ្លាប់សរសេររួចហើយនៅក្នុង Khmer Rennaissance ដូច្នេះពុំចាំបាច់លើកមកច្រំដែលនៅទីនេះឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថានៅក្នុងអត្ថបទដ៏ខ្លីនោះ ខ្ញុំពុំនិយាយថារូបចម្លាក់នៅសំបូរ ឆ្លាក់ «រូបបុគ្គលបរទេស» ណាមួយឡើយ។ «ចម្លាក់រូប​ជនបរទេស» នោះខ្ញុំសំដៅទៅលើការចម្លងយក «សិល្បៈបរទេស» មកត្រាប់តាមដោយ​ជាង​ខ្មែរ ឬមានក្រុមជាងបរទេសចម្រុះ ដែលចូលរួមកសាងប្រាសាទសម័យមុនអង្គរ។ សិល្បៈបរទេសនោះ សំដៅឲ្យចំទៅលើនគរប្រាំនៅឧបទ្វីបឥណ្ឌាបុរាណគឺ នគរកុឞាណ Kuṣāṇa (អានថា គុសាន) នៅភាគពាយព្យ, នគរគុប្ត Gupta (អានថា ហ្គុបតា) និងសម្ព័ន្ធមិត្តគឺ នគរវាកាដក Vākāṭaka (អានថា វ៉ាកាតាកា) នៅភាគខាងជើង និង​កណ្តាល, នគរបល្លវ Pallava (អានថា ប៉ាឡាវ៉ា) និង នគរឆាឡុក្យា Chāḷukya (អានថា ឆាលុខ្យា) នៅភាគខាងត្បូង។ មួយទៀតសោត … Continue reading «ប្រាសាទ​​ក្តារ​អុក» នៅសំបូរព្រៃគុកជា ​«ប្រាសាទ​ព្រះគោ»

«សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

កំណែសម្រួល​ឈ្មោះ​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖ ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈ​យោបល់នៅលើ facebook post របស់បង​ ញឹម សុធាវិន នៅថ្ងៃនេះ​ថា​៖ "ខ្ញុំសូមចូលរួមយោបល់ខ្លះក្នុងនាមបុគ្គលមួយរូបដែលបានចូលក្នុងកិច្ចការ​សរសេរ ឯកសាររម​ណីយដ្ឋានប្រាសាទសំបូរព្រៃគុក​​ សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​ ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌​ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។​ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។​ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។" ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះ​ពី «សម្បូរ» មក​ជា «សំបូរ» វិញ។ ម្យ៉ាងទៀតនៅ​ពេល​សរសេរ​អត្ថបទនេះ ​ខ្ញុំ​គិត​តែ​តាម​វចនានុក្រម​មិនបាន​គិតទៅ​លើការសរសេរ​ជាឡាតាំងរបស់អ្នកស្រាវជ្រាវបារាំង​ដូច​ជាគ្រូសំស្ក្រឹត​លោក ល្វី ហ្វីណូត៍ និងលោក ប៉ាម៉ង់ទីយេ ដែលសរសេរជា Sambór (m=ម, ó=ូ) «សម្បូរ» នៅឆ្នាំ១៩១២ Saṃbór (ṃ=ំ, ó=ូ) «សំបូរ» នៅឆ្នាំក្រោយៗមក។ ខ្ញុំក៏ត្រលប់ទៅមើល​វចនានុក្រម ខ្មែរ-បារាំង របស់លោក អាយម៉ូនីញេ និងលោក សឺង ដៀប … Continue reading «សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?