Literary
អក្សរសិល្ប៍ខ្មែរស្តាយ
សូរស៊ីផ្លេទីនៗ… ឮអ៊ឺងអាប់តាមដងផ្លូវគួរឲ្យធុញទ្រាន់។ ផ្សែងឡាន ម៉ូតូ ធូលីហុយ និងក្លិនស្អុយភាយចេញពីលូ ធ្វើឲ្យខ្ញុំកាន់តែថប់អារម្មណ៍ ស្របពេលដែលខ្ញុំ កាន់តែមានសភាពទ្រុឌទ្រមដោយសារជំងឺ។ ភាពអួរអាប់នេះ មកជំនួសភាពស្អាតល្អ ដែលមានកាលពីប៉ុន្មានឆ្នាំមុន។ កាលនោះ ខ្ញុំមានសុខភាពល្អ មិនមែនជានារីដែលមានសាច់ឈាមស្លេកស្លាំងដូចពេលនេះទេ។ អនុស្សាវរីយ៍កាលជាយុវវ័យ ថ្ងៃណាក៏សប្បាយ មានប្រាក់ចាយ មានបាយញ៉ាំ មិនខ្វល់ពីអ្វីទាំងអស់ រូបភាពទាំងនេះ ខ្ញុំចង់ឲ្យមានជាថ្មី…។