my facebook page about photography
ខែមេសា 20, 2015 ម៉ោង 2:06 ល្ងាច | បានចុះផ្សាយក្នុង គ្មានចំណាត់ក្រុម | បញ្ចេញមតិI have just created this page in order to display my photo taken and to discuss about photography.
https://www.facebook.com/panhaphotography
ឈូកមានប្រយោជន៍តាំងពីក្រអៅ ស្លឹក ផ្លែ ផ្កា
ខែមេសា 6, 2011 ម៉ោង 8:33 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិក្រៅអំពីត្នោត គេសង្កេតឃើញថាឈូកក៏ជារុក្ខជាតិដែលផ្តល់អត្ថប្រយោជន៏ច្រើនសំបូរបែប ពីគ្រប់ផ្នែករបស់វា។ ក្នុងនោះរួមមានក្រអៅ ស្លឹក ផ្លែ បណ្តូល ផ្កា។ source
ត្រឡប់មកសារជាថ្មី
ខែមេសា 5, 2011 ម៉ោង 6:08 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 1 មតិពាក្យចាស់លោកថាគ្មានអ្វីដែលហួសពេលទេ ឲ្យតែយើងចាប់ផ្តើម និង មិនបោះបង់ចោល។ ខ្ញុំខានUpdate ប្លុក ជាង១ឆ្នាំមកហើយដោយសាររវល់ផង ខ្ចិលផង អត់អ៊ីនធឺនេតផង ហ៊ឺស ក៏ទុកចោលទៅ។ឥឡូវនេះមានឱកាសក៏ចាប់ផ្តើមម្តងទៀតដោយសង្ឃឹមថានឹងបានចូលរួមចំណែកជួយសង្គម ទោះតិចក្តីច្រើនក្តី។
មេគយបាវិតសប្បាយយកប្រាក់ពីឯកសារចុះប្រតិវេទន៍គយ
ខែមេសា 5, 2011 ម៉ោង 4:40 ព្រឹក | បានចុះផ្សាយក្នុង ព័ត៌មានអំពីគយ | 1 មតិដោយ ៖
ថ្ងៃទី 05-04-2011 ម៉ោង 09:55:02
ឯក សារដែលត្រូវឆ្លងកាត់ស្ថាប័នគយក្នុងការចុះប្រតិវេទន៍ទាំង ទំនិញវិនិយោគនាំចូលក៏ដូចជាទំនិញបង់ពន្ធ កាន់តែមានផលលំបាកខ្លាំងទៅៗ ដោយសារតែមន្ដ្រី គយព្យាយាមបង្កើតឱ្យមានអំពើពុករលួយទៅលើបញ្ហាសេវាក្រោមតុជា ច្រើន កន្លែងសម្រាប់ច្រកអន្ដរជាតិបាវិត ។ លោកយន់ អន ប្រធានស្នាក់ការគយ និង រដ្ឋាករច្រកអន្ដរជាតិបាវិត គឺជាអ្នកផ្ដើមឱ្យមានអំពើពុករលួយក្នុងការពិនិត្យឯកសារទាំង នោះ យ៉ាងហោចណាស់ក៏អ្នករត់ការត្រូវបង់ប្រាក់១០០ទៅ១២០ដុល្លារ ដែលឯកសារមួយត្រូវបង់ចំនួន២០ដុល្លារ មន្ដ្រីគយផ្នែកត្រួតពិនិត្យត្រូវបង់ចំនួន១០ដុល្លារ មន្ដ្រីគយផ្នែកចុះលេខបូកនឹងមន្ដ្រីគយផ្នែកគណនេយ្យបង់ចំនួន ១៥ដុល្លារ ហើយសម្រាប់មន្ដ្រីគយផ្នែកត្រួតពិនិត្យមួយក្រុមទៀត គឺតម្រូវឱ្យអ្នករត់ការបង់ប្រាក់ក្នុងមួយឯកសារ៥០ទៅ៦០ដុល្លារ ដែលគេចាត់ទុកថាសេវានេះគឺជាថ្លៃបាយរបស់មន្ដ្រីគយដែលប្រើ ប្រាស់កម្លាំងពលកម្មទៅលើការត្រួតពិនិត្យទំនិញនាំចូលនិងទំនិញ វិនិយោគ។
ក្រៅ អំពីការបង់សេវាដូចដែលអ្នករត់ការបញ្ជាក់ខាងលើនេះ លោកយន់ អន ក៏មានវិធីសាស្ដ្រក្នុងការរកចំណូលមួយបែបទៀត គឺតម្រូវឱ្យមន្ដ្រីគយរបស់គាត់ត្រួតពិនិត្យទៅលើឯកសារ ប្រសិនបើចន្លោះប្រហោងទៅលើការបំពេញណាមួយត្រូវបង់ប្រាក់ពី២០ទៅ ៣០ដុល្លារ ឬក៏ការខុសក្នុងចំណុចណាមួយសម្រាប់ឯកសារចុះប្រតិវេទន៍ត្រូវបង់ ក្នុងមួយចន្លោះចំនួន១០ម៉ឺនរៀល ។ អំពើពុករលួយនេះបានក្លាយទៅជាទម្លាប់មួយដែលមន្ដ្រីគយកំពុងតែ ប្រើប្រាស់សម្រាប់ប្រយោជន៍បុគ្គល និងសម្រាប់ថ្នាក់លើផងដែរ ។
អ្នក រត់ការទំនិញវិនិយោគដែលជាពន្ធអាកររបស់រដ្ឋ ក៏ដូចជាអ្នករត់ការទំនិញនាំចូលបង់ពន្ធ តែងតែលើកអំពីផលលំបាកដែលមន្ដ្រីគយបង្ខំឱ្យបង់ប្រាក់និងធ្វើ ឱ្យឯកសារខ្លះយឺតយូរក្នុងគោលបំណងទាញយកផលចំណេញតម្រូវឱ្យអ្នក រត់ការទាំង នោះបង់ប្រាក់បន្ថែមលើសពីសេវាខាងលើនេះ ។ លោកយន់ អន កំពុងតែបង្កើតឱ្យមានភាពអនាធិបតេយ្យខ្វះការទទួលខុសត្រូវលើការ គ្រប់គ្រងមន្ដ្រីគយក្រោមឱវាទ ក្នុងការពិនិត្យឯកសារប្រតិវេទន៍មិនតែប៉ុណ្ណោះគាត់ក៏ផ្ដើមឱ្យ មានអំពើពុករលួយដែលគេចាត់ទុកថា រាល់ការអនុវត្ដខុសពីគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺជាការស្វះស្វែងដើម្បីរកលាភសក្ការៈក្នុងតំណែងរបស់ពួកគេ ក្នុងនោះមិនត្រឹមតែសម្រាប់សេដ្ឋកិច្ចខ្លួនឯងផ្ទាល់នៃមន្ដ្រី គយប៉ុណ្ណោះទេ អាចនឹងមានការបង់ប្រចាំសបា្ដហ៍ ឬប្រចាំខែសម្រាប់លោកយន់ អន ទើបទង្វើនេះបានក្លាយទៅជារឿងមួយដែលមន្ដ្រីគយមមាញឹកក្នុង ការអនុវត្ដរកប្រយោជន៍ក្នុងឯកសារចុះប្រតិវេទន៍នេះ ៕source
ជិតដល់ពេលឈប់ធើការហើយញ៉ុម
ខែកុម្ភៈ 4, 2010 ម៉ោង 1:28 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិលេងៗ ជិតដល់ពេល សេ Goodbye ដល់ពួកម៉ាកធើការជាមួយគ្នាហើយ (គឺមិត្តរួមការងារ មិនមែនរួមស្អីៗនុះតេ កុំច្រលំ)។ ម៉ាវឹកមុនដូចជាខំធើការដែរ កុំឲ្យខូចឈ្មោះដើមត្នោត
រវល់ដល់ហើយ…
ខែសីហា 3, 2009 ម៉ោង 4:01 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 5 មតិមិនដឹងជាស្អី ពីម៉ាង៉ៃទៅម៉ាង៉ៃ យល់ថាខ្លួនឯងដូចជារវល់ដល់ហើយដល់ថ្នាក់
រកពេលចូលប្លុកអត់បាន។
រៀនអើយរៀន មិនដឹងពេលណាយកមកប្រើការបានទេ
ខ្លាចតែដូចពាក្យគេថា ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
ធនាគារអេស៊ីលីដានៅប្រទេសកម្ពុជាបើកទីស្នាក់ការថ្មីនៅខេត្តកំពត
ខែមិថុនា 24, 2009 ម៉ោង 8:50 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិនៅថ្ងៃនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារឯកជន ត្រូវបើកសម្ពោធទីស្នាក់ការ ថ្មីមួយ នៅក្នុងខែត្រកំពត ដោយមន្រ្តីធនាគារ និយាយថា ទីស្នាក់ការថ្មីនេះ នឹង អនុញ្ញាតឲ្យធនាគារ ចូលទៅក្នុងទីផ្សារដែលមានទំហំបង្គួរ សម្រាប់ការផ្តល់ប្រាក់ កម្ចីខ្នាតតូច។ សាខាថ្មីនេះ គឺជាសាខាស្តង់ដារទី១៤ហើយ ដែលធនាគារអេស៊ីលីដាបានបង្កើត ឡើង នៅប្រទេសកម្ពុជា និងឡាវ ក្នុងគោលបំណង រក្សាសាខាសំខាន់ៗរបស់ខ្លួន នៅក្នុងកម្រិតហ្នឹងនមួយ។ លោកសាយ សុខសំណាង អនុប្រធានផ្នែករដ្ឋបាលសាខានៃអង្គភាពធនាគារ អេស៊ីលីដានិយាយថា ចាប់តាំងពីធនាគារបានបើកដំណើរការ ជាលើកដំបូង នៅខេត្តកំពតនៅឆ្នាំ១៩៩៤មក ធនាគារនេះបានទាក់ទាញអ្នកខ្ចីប្រាក់សកម្មចំនួន ៩ពាន់៣៧០នាក់ ដោយបានផ្តល់ប្រាក់កម្ចីចំនួន ៩លានដុល្លារអាម៉េរិកហើយ។ ធនាគារអេស៊ីលីដាមានសាលាចំនួន ៦០ នៅពាសពេញប្រទេសកម្ពុជា ដោយមាន ការិយាល័យចំនួន២២៩កន្លែង ហើយបុគ្គលិកធ្វើការសារុបទាំងអស់ជាង ៦ពាន់៩០០នាក់៕
ពេក ពេក ពេក
ខែមីនា 24, 2009 ម៉ោង 12:42 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិពាក្យថា «ពេក» នេះស្តាប់ភ្លាម ក៏ដឹងថាមិនជាល្អប៉ុន្មានទេ បើនិយាយឲ្យពិរោះបន្តិវវាមានន័យថា ជ្រុល ឬ លើស តែបើ និយាយឲ្យអាក្រក់ស្តាប់ទៅវាមានន័យថា ជោរ យកគាប់យកគួរ
ឧស្សាហ៏ពេក ខ្ជិលពេក ស្មោះពេក វៀចវេរពេក លឿនពេក យឺតពេក ច្រើនពេក តិចពេក និយាយត្រង់ពេក ភូតពេក សា្តប់ទៅសុទ្ធតែមានគួរធ្វើទាំងអស់
ខ្ញុំនៅចាំថា គ្រូខ្ញុំ Leena WAN នៅសាលា New Life និយាយថា One pair of shoes is enough, two pair of shoes is better for exchange. But three pair is too much.
កាលណាធ្វើការលឿនពេកគេថា ការងារស្រួល ចឹង គេឲ្យធ្វើថែមទៀត កាលណាធ្វើយឺតពេក គេថាខ្ជិល និយាយឲ្យយោបល់ពេកគេថាយកមុខយកមាត់ តែបើមិននិយាយអីសោះគេថាល្ងង់ អ៊ូយយូយពិតជាពិបាកមែន
មិនដូចកុំព្យូទ័រសោះ កាលណា ដាក់ស្អីចូល វាចេញហ្នឹង វ៉ៃ អេ វាចេញ អេ គិតៗទៅធ្វើការជាមួយមនុស្សពិតជាមិនស្រួលដូចធ្វើការជាមួយម៉ាស៊ីនទេ
មានពាក្យស្លោកបុរាណថា «ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង» «ឬស្សីត្រង់ក៏គង់មានថ្នាំង» «ធ្វើជាមនុស្សត្រូវមានក្នុងមានក្រៅ»
ដោយឡែក ព្រះពុទ្ធោវាទ លោកទូន្មានថា «ចូរអ្នកដើរផ្លូវកណ្តាល» ។ពាក្យនេះពិតជាមានតំលៃលើសលប់ ល្មមអស់លោកញាតិញមពុទ្វបរិស័ទប្រតិបត្តិតាម
ដើមត្នោតខ្មែរអត់ប្រយោជន៏?
ខែមីនា 19, 2009 ម៉ោង 3:15 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | 2 មតិមានមិត្តរួមការងារមា្នក់និយាយថា «ដើមត្នោតអត់ប្រយោជន៏»វាគ្រាន់តែជាតំណាងអ្វីមួយ
ហេតុអ្វីខ្ញុំទៅធ្វើអ្វីអត់ប្រយោជន៏ចឹង
ស្តាប់ហើយចង់ឆេវដែរនឹង ក៏ តបថា «ខ្ញុំកូនអ្នកក្រ ខ្ញុំយល់ថាដើមត្នោតមានប្រយោជន៏
តែកូនអ្នកមាន យល់ថា Lexus មានប្រយោជន៏»
ថាហើយ វ៉ៃ ចូល វឺតប្រេសភ្លាមៗ ឡួយទេ
ពាក្យគន្លាស់
ខែមីនា 19, 2009 ម៉ោង 12:33 ព្រឹក | បានចុះផ្សាយក្នុង ពត៌មានទូទៅ | បញ្ចេញមតិសំដីសំដៅ
សំដីប្រដៅ » សំដៅប្រដី
ែចចូវ
ចូលដល់ម៉ែ » ចែដល់ម៉ូល
ចូលដល់ឪ » ចូវដល់អូល
ចានក្បាន
ក្បែរចង្រ្កាន » ក្បានចង្រ្កែ
ប្លក់នៅ WordPress.com.
Entries និង មតិនានា feeds.