ហេតុអ្វីបានជាម្ទេសហិរ?
(ផ្លែម្ទេសទុំ)
Capsaicin ជាធាតុមួយក្នុងចំណោមធាតុជាច្រើនដែលមាននៅក្នុងផ្លែម្ទេស ហើយវាជាធាតុដែលធ្វើអោយម្ទេសមានរស់ជាតិហិរតែម្តង។ Capsaicin មានឈ្មោះវិទ្យាសាស្រ្តថា 8-Methyl-N-vanillyl-trans-6-nonenamide ក្រៅពីនេះក៍នៅមានឈ្មោះក្រៅ១ចំនួនទៀត។ Capsaicin ជាប្រភេទ Alkaloid មួយប្រភេទដែលត្រូវបានសំយោគពីផ្លែម្ទេស៕
ខាងក្រោមនេះជារូបមន្តគីមីរបស់ Capsaicin :
លក្ខណះសំគាល់រូបរបសើវាគឺ មិនរលាយក្នុងទឹក; រលាយក្នុងប្រេង(រុក្ខជាតិ ,សត្វ), Methanol,Ethanol,Ether,Chloroform…ដោយសារលក្ខណះមិនរលាយនេះហើយទើបពេលយើង
ហូបម្ទេសហិរខ្លាំង គឺគេត្រូវផឹកទឹកដើម្បីបន្ថយការហិរ។ សព្វថ្ងៃនេះCapsaicinត្រូវបានអ្នកវិទ្យាសាស្រ្តសុខភាពស្រាវជ្រាវរកឃើញកាន់តែច្រើននៅផលប្រយោជន៍
របស់វាសំរាប់ព្យាបាលជំងឺនិងប្រើប្រាស់សំរាប់វិសយ័ផ្សេងៗក៍មាន។ ចំពោះក្នុងវិសយ័សុខាភិបាលគេរកឃើញថាវាមានលទ្ធភាពសំលាប់មីក្រុប ,បាក់តឺរី ,កោសិកាមហារីក ,បន្ថយការឈឺចាប់(ក្រេមសំរាប់លាប).៕ បើយើងហូបម្ទេសនោះជាតិហិរនេះវាហ្នឹងមានប្រតិកម្មទៅភ្ញោចខ្លាំង ដែលធ្វើអោយខួរក្បាលយើងបញ្ចេញសារធាតុគីមីម្យ៉ាងសំរាប់បន្ថយការឈឺចាប់។ ក្នុងផ្លែម្ទេសក៍នៅមានសារធាតុ១ចំនួនទៀត ដែលធ្វើអោយឈាមមានតំណើរការល្អ,ទប់ស្កាត់ករណី១ចំនួនរបស់ជំងឺគាំបេះដូង ។ មិនតែប៉ុណ្ណោះផ្លែម្ទេសក៍នៅមានលទ្ធភាពទប់ស្តាត់សំពាទឈាមឡើងខ្ពស់(លើសឈាម),បន្ថយការធាត់៕ Capsaicinក៍នៅមានផលវិបាក១ចំនួនធំដែរប្រសិនបើយើងប្រើវាក្នុងបរិមាណមិនសមស្របដូចជា : រលាកស្បែកពេលប៉ះផ្ទាល់ជា១ Capsaicin ,ប៉ះពាល់ប្រពន្ធ័ដង្ហើម(ច្រមុះ, បំពង់ខ្យល់…), ហ៊ឹងត្រចៀក, បេះដូងលោតញាប់……
15-12-2012
យល់ដឹងពីជំងឺទឹកនោមផ្អែម
អាំងស៊ុយលីននិងទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែម:
អាំងស៊ុយលីនគឺជាអ័រម៉ូនដែលត្រូវបានបង្កើតឡើងនៅក្នុងកោសិការ ពិសេសរបស់លំពែង។ អ័រម៉ូនមួយនេះគឺជាសារធាតុគីមីមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅ ក្នុងផ្នែកមួយរបស់រាង្គកាយ សម្រាប់បញ្ចូលទៅក្នុងចរន្តឈាម និងសម្រាប់អោយសរីរាង្គផ្សេងៗក្នុងរាង្គកាយបានប្រើប្រាស់។
អ័រម៉ូនអាំងស៊ុយលីនគឺជាតម្រូវការជាចាំបាច់ដូច្នេះសរីរាង្គរបស់ រាង្គកាយអាចប្រើគ្លុយកូសសម្រាប់បង្កើតទៅជាថាមពលបាន។ បើគ្មានអាំងស៊ុយលីនទេ ឬនៅពេលអាំងស៊ុយលីនមិនអាចធ្វើការបានល្អ នោះគ្លុយកូសនឹងកើតឡើងខ្ពស់ក្នុងឈាម និងបង្កអោយមានកម្រិតគ្លុយកូសក្នុងឈាមឡើងខ្ពស់។ អ័រម៉ូនអាំងស៊ុយលីនគឺជាម៉ូលេគុលប្រូតេអ៊ីនមួយប្រភេទ។ វាមានប្លុកសាងសងតូចៗចំនួន ៥១ ដែលមានឈ្មោះថា អាស៊ីតអាមីណេ។ អាំងស៊ុយលីនមានច្រវាក់ចំនួន២។ ច្រវាក់A ផ្ទុកទៅដោយអាស៊ីតអាមីណេចំនួន២១ ចំនែកច្រវាក់B ផ្ទុកទៅដោយអាស៊ីតអាមីណេចំនួន៣០។ ច្រវាក់ទាំងពីរនេះត្រូវបានតភ្ជាប់គ្នា។
ក្រោយពីមូលីគុលអាំងស៊ុយលីនត្រូវបានបង្កើតឡើងនៅក្នុងលំពែង វាត្រូវបានបញ្ចេញចូលទៅក្នុងចរន្តឈាម និងធ្វើដំណើរទៅកាន់សរីរាង្គផ្សេងៗនៅក្នុងរាង្គកាយ។ នៅពេលមូលេគុលអាំងស៊ុយលីនទៅដល់សរីរាង្គមួយ អាំងស៊ុយលីននោះនឹងទៅភ្ជាប់ខ្លួនវាទៅនឹងកន្លែងទទួលអាំងស៊ុយ លីន (Receiver) នៅផ្នែកខាងក្រៅរបស់កោសិកាសរីរាង្គ។ ចូរគិតថាអាំងស៊ុយលីនប្រៀបដូចជាកូនសោរមួយ។ កន្លែងទទួលអាំងស៊ុយលីននៅលើកោសិការប្រៀបដូចជាមេសោរ។ នៅពេលកូនសោរអាំងស៊ុយលីនវាចាក់ត្រូវនឹងកន្លែងទទួលអាំងស៊ុយលីន វានឹងធ្វើអោយមេសោរនោះបើកទ្វារសោរក្នុងជញ្ជាំងកោសិការនោះដើម្បី អោយម៉ូលេគុលគ្លុយកូសអាចចូលទៅទៅខាងក្នុងកោសិការបាន។ នេះគឺជាអ្វីដែលធ្វើអោយជញ្ជាំងកោសិការអនុញ្ញាតអោយគ្លុយកូសចូលទៅ ក្នុងកោសិការបាន។ អាំងស៊ុយលីនអនុញ្ញាតអោយគ្លុយកូសចូលទៅក្នុងកោសិការបស់សាច់ដុំ ដើម្បីបង្កើតជាថាមពលនៅពេលហាត់ប្រាណ។ សរីរាង្គផ្សេងៗទៀតដែលត្រូវការអាំងស៊ុយលីនក្នុងបំណងធ្វើការជារ កោសិការខ្លាញ់ និងកោសិការថ្លើមរបស់យើង។
អាំងស៊ុយលីនដើរតួរនាទីមានប្រយោជន៍ផ្សេងៗទៀតនៅក្នុងរាង្គកាយរបស់ យើង។ វាជួយបំលែងអាហារដែលយើងទទួលទានទៅជាខ្លាញ់ និងប្រូតេអ៊ីន។ ក្រោយមកយើងអាចរក្សាខ្លាញ់នោះដើម្បីប្រើប្រាស់ជាថាមពលបានទៀតផង ហើយយើងប្រើប្រូតេអ៊ីនដើម្បីបង្កើតភាពរឹងមាំ និងរាង្គកាយមានសុខភាពល្អ។ អាំងស៊ុយលីនក៏ជួយធ្វើអោយកម្រិតជាតិខ្លាញ់ក្នុងចរន្តឈាម ស្ថិតក្នុងសភាពធម្មតាបានដែរ។
ការដេកនិងស្ត្រេសប៉ះពាល់ដល់ការព្យាបាលជំងឺទឹកនោមផ្អែមដែរទេ?
មានអំណះអំណាងមួយបានអោយដឹងថា អ្នកដែលមានបញ្ហាកង្វះដំណេករ៉ាំរ៉ៃតែងតែញ៉ាំច្រើន និងឡើងទម្ងន់ នេះសបញ្ជាក់អោយឃើញថាការដេកអាចជារឿងសំខាន់សម្រាប់គ្រប់គ្រងជំងឺ ទឹកនោមផ្អែម។ វាពិតជាមានទំនាក់ទំនងខាងជីវៈសាស្ត្ររវាងស្ត្រេស និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ កម្រិតអ័រម៉ូនស្ត្រេសដូចជា Cortisol និង Epinephrine នឹងឡើងខ្ពស់នៅពេលពួកគេស្ត្រេស ហើយយើងដឹងថា អ័រម៉ូនទាំងនោះទំនងជាធ្វើអោយជាតិស្ករក្នុងឈាមឡើងទៀតផង។
ជាមួយគ្នានេះដែរ វាក៏មានការពិបាកសម្រាប់អ្នកផ្តោតអារម្មណ៍លើការគ្រប់គ្រងជំងឺ ទឹកនោមផ្អែមរបស់ពួកគេដែរ នៅពេលកំពុងតែមានបញ្ហានៅកន្លែងធ្វើការ បញ្ហាគ្រួសារ ឬស្ត្រេសផ្សេងៗទៀត។
នៅតាម មន្ទីរពេទ្យ និងការិយាល័យគ្រូពេទ្យជាច្រើនសុទ្ធតែមានកម្មវិធីអប់រំខាងជំងឺ ទឹកនោមផ្អែមដែលវានឹងជួយដល់មនុស្សយល់ដឹងពីវិធីគ្រប់គ្រងជំងឺនេះ ។ ចូរព្យាយាមប្រើវិធីកាត់បន្ថយស្ត្រេស និងហាត់ប្រាណអោយបានច្រើន៕
អ្នកជំងឺទឹកនោមផ្អែមគួរកម្រិតការទទួលទានបាយ
តាមគោលការណ៍ ទូទៅ គេបានណែនាំអោយអ្នកកើតជំងឺទឹកនោមផ្អែម គួររឹតត្បិត ការទទួលយកជាតិ កាបូនអ៊ីដ្រាតដែលមាននៅក្នុងបាយមកនៅត្រឹម ចំនួន ២៥%ក្នុងមួយ ពេល ដោយ៥០% ទទួលបានពីបន្លែ ផ្លែឈើនិង ២៥% ទៀតបានមកពី អាហារដែលមានជាតិប្រូតេអ៊ីនច្រើន ដូចជា ត្រី សាច់ និង ស៊ុត។
ទោះយ៉ាងនេះក្ដីជាតិ កាបូន អ៊ីដ្រាតមិនដូចគ្នាទាំងអស់ទេ ។ ឧទាហរណ៍ ជាតិកាបូនអ៊ីដ្រាត នៅក្នុងបាយត្រូវបានរំលាយនិង ជ្រាបចូលយ៉ាងលឿនទៅក្នុង ខ្លួន និងធ្វើអោយជាតិស្ករ នៅក្នុង ឈាម ឡើងខ្លាំង ឯ ជាតិកាបូនអ៊ីដ្រាតនៅក្នុងមី ឬ គុយទាវវិញ ត្រូវបានរំលាយនិងជ្រាបចូលទៅ ក្នុងខ្លួនយឺតជាង។ ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែម គួរចៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។ ដោយហេតុថា សន្ទស្សន៍នេះបង្ហាញថាតើប្រភេទអាហារផ្សេងៗនឹងត្រូវរំលាយនិង ជ្រាបចូលទៅក្នុងខ្លួនលឿនប៉ុណ្ណានោះ វាត្រូវបានគេប្រើសំរាប់ស្មាននូវឥទ្ធិពលនៃអាហារមកលើជាតិស្ករ នៅក្នុងឈាម។
ទស្សនាទានសម្រាប់សន្ទស្សន៍ដែល ចំណាត់ថ្នាក់អាហារផ្សេងៗ ត្រូវបានបង្កើតឡើងដោយក្រុមមួយ ដែលដឹកនាំដោយ David Jen Kin ដែលជាអ្នក ឯកទេសអាហាររូបត្ថម្ភ កាណាដានៅសកលវិទ្យាល័យ តូរ៉ុងតូ កាលពីឆ្នាំ ១៩៨១ ។ នៅពេលដែលសន្ទស្សន៍ នោះបានបង្កើតឡើង គេសន្មត់ថា គ្លុយកូសសុទ្ធ ត្រូវបានរំលាយ និង ជ្រាបចូលក្នុងខ្លួនលឿនជាងអាហារដទៃ ទៀត ដែលមានជាតិ កាបូនអ៊ីដ្រាត ។ ដូច្នេះគ្លុយកូសក៏ត្រូវកំណត់ថាមានតម្លៃ ១០០ ។ ប៉ុន្ដែចាប់តាំងពីពេល នោះមកគេរក ឃើញថា កាបូន អ៊ីដ្រាតបានមកពីអង្ករផ្កាម្លិះ មានតម្លៃ សន្ទស្សន៍ជាតិស្ករ១០៩ ពីព្រោះវាត្រូវបានជ្រាប ចូលក្នុងខ្លួន លឿនជាងគ្លុយកូសសុទ្ធទៅទៀត ហើយមានផលប៉ះពាល់ទៅលើកម្រិត ជាតិស្ករនៅក្នុង ឈាមខ្លាំងជាង ។ ករណីដូចគ្នានេះកើតមាចំពោះ ម៉ាល់តូសដែលជាឌីសាការីត ផលិតឡើងជាផ្នែកមួយ នៃការផលិតស្រាបៀរ ដែលមានតម្លៃសន្ទស្សន៍ជាតិស្ករ១០៥ ។ តម្លៃសន្ទស្សន៍ជាតិស្ករ នៃប្រភេទអាហារ ផ្សេងៗក្នុងក្រុមតែមួយ ដូចជា អង្ករ និង ដំឡូង អាចខុសប្លែកគា្នជាខ្លាំង ។ ការប្រែប្រួលដទៃទៀតអាច បណា្ដលមកពី ការទុំ ឬក៏ របៀប ចម្អិនអាហារ និង អ្វីដែលយកមកបរិភោគជាមួយវា ។ ឧទាហរណ៍ បាយមានតម្លៃសន្ទស្សន៍ជាតិស្ករ ខ្ពស់ជាងបាយដែលបរិភោគជាមួយអាហារដទៃទៀតដូចជា ត្រី ។ ដូច្នេះគេ អោយយោបល់ថាអ្នកជំងឺទឹក នោមផ្អែមមិនត្រូវបរិភោគអាហារដែលសម្បូរកាបូនអ៊ីដ្រាតមួយមុខឡើយ ៕
អ្នកជំងឺទឹកនោមផ្អែមត្រូវចេះថែទាំជើងដើម្បីចៀសវាងពិការភាព:
អ្នកដែលមានជំងឺទឹកនោមផ្អែមត្រូវការការថែទាំបន្ថែមត្រង់ជើងរបស់ ពួកគេ, ជាពិសេសប្រសិនបើអ្នកមានជំងឺមានការខូចខាតសរសៃវិញាណខាងៗ និងមានលំហូរឈាមខ្សោយទៅចិញ្ចឹមជើង។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នោះទេ, សូម្បីតែបញ្ហាជើងដ៏តូចមួយក៏អាចក្លាយជារឿងធ្ងន់ធ្ងរផងដែរ។ ដោយធ្វើការជាមួយគ្រូពេទ្យ, អ្នកអាចរៀនថាតើការពារជើងរបស់អ្នកពីការខូចខាត និងអោយមានសុខភាពល្អដោយរបៀបណាបាន។
ជំងឺសរសៃវិញាណកំពុងតែ រុករានអ្នកដែលមានជំងឺទឹកនោមផ្អែមពីព្រោះការបាត់បង់នូវអារម្មណ៍ ដែលត្រូវបានបង្កឡើងដោយជំងឺនោះអាចធ្វើអោយអ្នកមានរបួសតូចនៅនឹង ជើងរបស់អ្នក។ ប្រសិនបើអ្នកមានជំងឺសរសៃឈាមខាងៗផងដែរនោះ, វាជារឿងពិបាកទោះជាបញ្ហាតូចតាចក៏ដោយ ដូចជាពងទឹកដើម្បីអោយជារសះស្បើយនោះ។ ជាការពិតណាស់, សូម្បីតែរបួសតិចតួចដូចជាការរំខានដោយការមិនរីកលូតលាស់នៃក្រចកនៃ ម្រាមជើងក៏អាចក្លាយជាមានការឆ្លងមេរោគធ្ងន់ធ្ងរដែលនាំអោយអ្នក ទៅកាន់មន្ទីរពេទ្យផងដែរ។ ការឆ្លងមេរោគធ្ងន់ធ្ងរអាចនាំអោយអ្នកមានការកាត់ជើងក៏មាន។
បញ្ហាជើងភាគច្រើនត្រូវបានបង្កឡើងដោយការឡើងសម្ពាធត្រង់តំបន់ដែល ស្បែកនៅកៀកជាប់ឆ្អឹង។ ទោះជាបញ្ហានេះអាចរំខានដល់អ្នកគ្រប់គ្នា, ការមានជាតិស្ករខ្ពស់អាចធ្វើអោយពួកគេកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើមិនបានព្យាបាលទេនោះ, សូម្បីតែរបួសតូចនៅនឹងស្បែកអាចក្លាយជាឆ្លងមេរោគធ្ងន់ធ្ងរក៏មាន ។ ក្នុងករណីខ្លះ, ឆ្អឹង និងសន្លាក់អាចក្លាយទៅជាឆ្លងមេរោគពីស្បែកដោយមិនដឹងពីវាទៀតផង។
(សុខភាព)
រោគសញ្ញាជំងឺមហារីកមានអ្វីខ្លះ?
ជំងឺមហារីកមានរោគសញ្ញាអាស្រ័យទៅតាមប្រភេទនិងទីកន្លែងដែលដុះ សាច់។ ឧទាហរណ៍ មហារីកសួតអាចបណ្តាលធ្វើឲ្យក្អក មានដង្ហើមញាប់ ឬឈឺទ្រូង។ មហារីកពោះវៀនធំអាចធ្វើឲ្យរាករុះ ទល់លាមក និងមានឈាមក្នុងលាមក។
មានជំងឺមហារីកខ្លះមិនមានរោគសញ្ញាអ្វីទេ។ ដូចជាមហារីកថង់ប្រមាត់ រោគសញ្ញាភាគច្រើនមិនលេចចេញមកទេដរាបណាជំងឺមិនទាន់ឈានដល់ ដំណាក់កាលធ្ងន់ធ្ងរទៅហើយនោះ។
មហារីកភាគច្រើនមានរោគសញ្ញាដូចៗគ្នា ដូចខាងក្រោមនេះ :
– រងាញាក់
– អស់កម្លាំង
– គ្រុនក្តៅ
– ហូបមិនបាន
– រសាប់រសល់
– បែកញើសពេលយប់
– ស្រកទម្ងន់។
(health.com)
វិធីប្រើប្រាស់ឱសថឲ្យត្រឹមត្រូវ
គ្រប់ឱសថទាំងអស់ សុទ្ធតែមានគុណភាព តែបើអ្នកប្រើប្រាស់ខុសក្បួនខ្នាត រោគដែលត្រូវជាសះស្បើយ អាចមិនជាក៏ថាបានដែរ។ ដូច្នេះការប្រើប្រាស់ឱសថនេះ មិនមែនជាការងាយស្រួលឡើយ ព្រោះឱសថប្រៀបបាននឹងកាំបិតមុខពីរ ប្រើត្រូវបានផលល្អ តែបើប្រើខុសបានផលអាក្រក់។ ដើម្បីឲ្យប្រើប្រាស់ឱសថរបស់អ្នកដំណើរការទៅបានត្រឹមត្រូវនោះ តើគួរធ្វើបែបណា?
១-កត់ចំណាំការពារភ្លេច: គ្រាន់តែប្រើក្រដាសតូចមួយ អក្សរមិនប៉ុន្មានតួ ហើយចំណាយពេលវេលាមិនប៉ុន្មាននាទី តែលទ្ធផលដែលទទួលបានគួរឲ្យមានទំនុកចិត្ត ព្រោះប្រសិនបើអ្នកកត់ត្រាពេលវេលាសម្រាប់លេបថ្នាំទុកជាប់នឹងខ្លួន រឿងកង្វល់ពីការភ្លេចលេបថ្នាំលែងជាបញ្ហាទៀតហើយ។
២-ប្រើឱសថ ឲ្យគ្រប់កំណត់: កន្លងមកមានអ្នកជំងឺច្រើនណាស់ដែលផ្អាកលេបថ្នាំ ក្រោយពេលអាការៈបានធូរស្រាលជាងមុនបន្តិចនោះ។ ប៉ុន្តែអ្នកពុំបានដឹងទេថា ទង្វើបែបនេះ កំពុងតែជំរុញឲ្យមេរោគប្រតិកម្មនឹងឱសថកំពុងប្រើ ព្រោះប្រសិនបើថ្ងៃខាងមុខ មេរោគដដែលនោះលេចមុខមកម្តងទៀត ឱសថដែលអ្នកធ្លាប់ប្រើរយៈពេលកន្លងមកនោះ មិនអាចប្រើការបានតទៅទៀតឡើយ។
៣-រៀបចំពេលវេលាឲ្យងាយចងចាំ: វិធីជួយឲ្យងាយចងចាំបំផុត និងមានឱកាសភ្លាំងភ្លាត់តិចតួចបំផុត គឺជ្រើសរើសពេលវេលាលេបថ្នាំរាល់ថ្ងៃ ដូចពេលមុនដដែល ឬក៏ងាកទៅពឹងពាក់ឧបករណ៍បច្ចេកវិទ្យាជំនួយ ដូចជាកំណត់ពេលវេលារោទិ៍ ដើម្បីក្រើនរំឭកពេលវេលាលេបថ្នាំ។ កត្តាដែលសំខាន់ គឺហាមដំអក់ នាឡិការោទិ៍ពេលណា ត្រូវតែលេបថ្នាំតាមការកំណត់ ប្រសិនបើអែអង់យឺតយ៉ាវត្រឹមតែ ៥ នាទី គាប់ជូនមានរឿងណាមួយមកបំបែរការចាប់អារម្មណ៍ អ្នកប្រាកដជាភ្លេចមិនខាន។
៤-រក្សាទុកថ្នាំនៅតាមប្រអប់រៀងៗ ខ្លួន: ហាមរក្សាថ្នាំរួមគ្នានៅក្នុងប្រអប់តែមួយ លើកលែងតែឱសថនោះចាំបាច់ត្រូវលេបរួមគ្នាក្នុងពេលតែមួយ។
៥-កត់ ឈ្មោះថ្នាំដែលប្រតិកម្ម: ប្រសិនបើប្រើថ្នាំណាមួយហើយប្រតិកម្ម គួរកត់ឈ្មោះវាទុក និងកុំភ្លេចបង្ហាញឲ្យគ្រូពេទ្យបានដឹងរាល់ពេលទៅជួប។ នេះជាវិធីការពារមិនឲ្យប៉ះចំថ្នាំប្រតិកម្មម្តងទៀត៕
(CEN)
ឱសថធ្វើឱ្យខ្សោយក្រលៀន
ដំណើរការខ្សោយក្រលៀន (ក្រលៀនបាត់លទ្ធភាពច្រោះឈាមឱ្យសរីរាង្គ) ប្រព្រឹត្តទៅដោយឆាប់រហ័ស (ហៅថាខ្សោយក្រលៀនខ្លាំង) ឬសន្សឹមៗ (ខ្សោយក្រលៀនរ៉ាំរ៉ៃ) ។
ឱសថមួយចំនួនដូចជា ឱសថប្រឆាំងរលាកគ្មាន Steroids (non-Steroids anti-inflammatorg drugs-NSAID5), ឱសថព្យាបាលជំងឺលើសឈាម, ឱសថអង់ទីប៊ីយ៉ូទិកមួយចំនួន, ទឹកខ្មៅពណ៌ប្រើប្រាស់ក្នុងការថតកាំរស្មី X ឬ វិទ្យុសកម្ម អាចបង្កឱ្យខ្សោយក្រលៀនខ្លាំង ។
ពពួកឱសថ NSAID5 អន្តរាគមន៍ទៅក្នុងការសំយោគ Prostaglandin ជាសារជាតិមួយដើរតួនាទីសំខាន់ក្នុងការធានាគ្រប់បរិមាណឈាមចូលទៅដល់ ក្រលៀន ។ ខ្វះ Prostaglandin មានន័យដូចការថយចុះបរិមាណចរាចរណ៍ឈាមទៅដល់ក្រលៀន, ធ្វើឱ្យក្រលៀនមានសកម្មភាពខ្សោយប្រសិទ្ធភាព ។ អ្នកជំងឺប្រើប្រាស់ NSAID5 កម្រិតខ្ពស់, អ្នកជំងឺមានបញ្ហាអំពីក្រលៀនស្រាប់, អ្នកជំងឺមានអាយុច្រើន…ងាយត្រូវខ្សោយក្រលៀន បង្កដោយ NSAID5 ។ អ្នកជំងឺកំពុងប្រើប្រាស់ថ្នាំសម្រួលនោមស្រួល ប្រសិនប្រើប្រាស់បន្ថែម NSAID5 កាន់តែងាយត្រូវខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ ក្រុមអ្នកជំងឺទាំងនេះ មិនត្រូវទិញថ្នាំ NSAID5 ដើម្បីប្រើប្រាស់ដោយចិត្តឯង គប្បីមានការណែនាំច្បាស់លាស់ពីគ្រូពេទ្យ ។
ពេលទើបប្រើប្រាស់ ថ្នាំព្យាបាលជំងឺលើសឈាម, អ្នកជំងឺត្រូវចាប់ផ្តើមនៅកម្រិតទាប, បន្ទាប់មកធ្វើវិភាគឈាមជាប្រចាំដើម្បីពិនិត្យមើលសមត្ថកិច្ចក្រលៀន ។ ខ្សោយក្រលៀនស្រាល តែងកើតឡើងនៅដំណាក់កាលដំបូងនៃការប្រើប្រាស់ថ្នាំ ។ ប៉ុន្តែប្រសិនសមត្ថកិច្ចក្រលៀនថមថយហួស៣០ភាគរយ នោះចាំបាច់ត្រូវឈប់ប្រើប្រាស់ថ្នាំភ្លាម។ ក្នុងរយៈពេលប្រើប្រាស់ ដាច់ខាតមិនត្រូវប្រើជាមួយឱសថ NSAID5 ។
អង់ទីប៊ីយ៉ូទិក Aminoglycoside ជាប្រភេទអង់ទីប៊ីយ៉ូទិកមានប្រសិទ្ធភាព ក្នុងការព្យាបាលឆ្លងមេរោគដោយសារបាក់តេរី ។ ប៉ុន្តែប្រមាណ១០ភាគរយ-២០ភាគរយនៃអ្នកជំងឺត្រូវខ្សោយក្រលៀន ពេលប្រើប្រាស់ក្រុមអង់ទីប៊ីយ៉ូទិកនេះ, ពិសេសគឺពេលផឹកក្នុងកម្រិតខ្ពស់ ឬប្រើប្រាស់រយៈពេលយូរ ។ ដំណើរការខ្សោយក្រលៀន នឹងងាយឃើញច្បាស់ ក្រោយពេលតែមួយសប្តាហ៍ប្រើប្រាស់ក្រុមអង់ទីប៊ីយ៉ូទិក Amiroglycoside។
អ្នកជំងឺទឹកនោមផ្អែមនិងជំងឺក្រលៀន កាន់តែងាយត្រូវខ្សោយក្រលៀន ប្រសិនថតកាំរស្មី X មានប្រើពណ៌ប្រឆាំងពន្លឺ ។ ពេលបរិមាណពណ៌ប្រើប្រាស់ច្រើនអ្នកជំងឺត្រូវបាត់បង់ទឹក នោះកាន់តែងាយត្រូវខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ អ្នកជំងឺត្រូវបញ្ចូលទៅក្នុងសរីរាង្គនូវបរិមាណទឹកសមស្រប និងប្រើទឹកខ្មៅពណ៌ពុំសូវមានឥទ្ធិពលបន្ទាប់បន្សំ ។
ចំពោះអ្នក ងាយកើតជំងឺក្រលៀន ឱសថមួយចំនួនដូចជាឱសថសម្រួល នោមស្រួល នឹងធ្វើឱ្យសរីរាង្គត្រូវបាត់បង់ទឹក នាំដល់ការខ្សោយក្រលៀន ។ អ្នកជំងឺត្រូវយកចិត្តទុកដាក់លើពពួកឱសថអង់ទីប៊ីយ៉ូទិក ឱសថប្រឆាំងផ្សិត ឱសថប្រឆាំងវីរុស អាចបង្កខ្សោយក្រលៀន ។ ក្នុងករណីខ្សោយក្រលៀន អ្នកជំងឺត្រូវឈប់ប្រើប្រាស់ឱសថទាំងនេះ, បន្ទាប់មកផ្តល់ព័ត៌មានឱ្យវេជ្ជបណ្ឌិត ព្រោះប្រើប្រាស់ឱសថច្រើនប្រភេទក្នុងពេលតែមួយ មានន័យដូចនឹងការ “សម្លាប់”ក្រលៀនលឿនជាង ៕
(CEN)
មនុស្សចាស់ គួរបរិភោគទឹកឃ្មុំជំនួសស្ករ?
បរិភោគស្ករអំពៅច្រើន ក៏ដូចបរិភោគអំបិល ,ជាតិខ្លាញ់ច្រើន សុទ្ធតែនាំដល់ការកើតជំងឺធាត់, ក្រិនរឹងសរសៃឈាម, លើសឈាម, ទឹកនោមផ្អែម ធ្វើឱ្យថយចុះសមត្ថភាពទប់ទល់របស់សរីរាង្គ បណ្តាលឱ្យសរីរាង្គងាយត្រូវគ្រុនផ្តាសាយ ពុកឆ្អឹង និងជំងឺភ្នែក។ អាស្រ័យហេតុនេះ មនុស្សចាស់មិនត្រូវបរិភោគស្ករអំពៅច្រើន។ ពេលត្រូវការបរិភោគផ្អែម អាចប្រើទឹកឃ្មុំជំនួស។
ជំងឺក្រពះ :
មនុស្សមជ្ឈិមវ័យ និងវ័យចំណាស់ ដែលមានជំងឺក្រពះ គួរផឹកទឹកឃ្មុំជាប្រចាំ ព្រោះទឹកឃ្មុំមានឥទ្ធិពលសម្រួលអាស៊ីតក្រពះ, អាចសម្រួលកម្រិតអាស៊ីតសន្សឹមៗ សម្រេចបានដល់កម្រិតធម្មតា ។
វិធីប្រើប្រាស់ ៖ អ្នកមានអាស៊ីតក្រពះតិច មុនទទួលទានបាយ អាចបរិភោគទឹកឃ្មុំបន្តិច ក៏អាចលាយជាមួយទឹកត្រជាក់បន្តិចដើម្បីផឹក ។ អ្នកមានអាស៊ីតក្រពះច្រើននោះ គួរលាយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ឌៗ ដើម្បីផឹកមុនពេលបាយមួយម៉ោងកន្លះ ឬក្រោយពេលបាយ៣ម៉ោង ។
ជំងឺផ្លូវដង្ហើម :
ទឹកឃ្មុំមានប្រសិទ្ធភាពបន្ថយរលាក, បន្ថយស្លេស្ម៍, ត្រជាក់សួត, ព្យាបាលក្អក។ វិធីព្យាបាលក្អកល្អបំផុត គឺបរិភោគផ្លែព័រជាមួយទឹកឃ្មុំ ។
វិធីធ្វើៈ ហាន់ផ្លែព័រមួយផ្លែជាចំណិតស្តើងៗ រួចលាយជាមួយទឹកឃ្មុំ ទទួលទាន ២-៣ ដងក្នុងមួយថ្ងៃ ។
ជំងឺសរសៃឈាមបេះដូងៈ
បរិភោគទឹកឃ្មុំជាប្រចាំមានឥទ្ធិពលការពារសរសៃឈាម, បញ្ចុះសម្ពាធឈាម បង្កើនការរំលាយអាហារ, ស្រួលបត់ជើងធំ ។
វិធីប្រើៈ មុនពេលស្រស់ស្រូបពេលព្រឹក ផឹកទឹកឃ្មុំ១កែវ ហើយពេលយប់មុនពេលទទួលទានដំណេកផឹក១ កែវទៀត។
ជំងឺពោះវៀនៈ
ទឹកឃ្មុំនៅមានឥទ្ធិពលបង្កើនកម្លាំងកន្ត្រាក់ច្របាច់របស់ផ្លូវពោះវៀន អាចបំព្រួញពេលវេលាបត់ជើងធំ ។
វិធីប្រើៈ ផឹកប្រមាណ២៥ ក្រាមទឹកឃ្មុំ នៅមុនស្រស់ស្រូបអាហារព្រឹក និងយប់ ។
បន្សាបស្រាៈ
សារជាតិស្ករផ្លែឈើក្នុងទឹកឃ្មុំ អាចបំបែករំដោះការស្រូបយកជាតិអាល់កុល អាស្រ័យហេតុនេះ អាចជួយឱ្យស្វាងស្រារហ័សជាង និងមិនឈឺក្បាលក្រោយពេលផឹកស្រា។ ក្រៅពីនេះ ទឹកឃ្មុំនៅមានប្រសិទ្ធភាពជំនួយដល់ការព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជារលាកថ្លើម B ខ្លាញ់រុំថ្លើម ក្រិនថ្លើម …។
វិធីប្រើ ៖ មុនពេលផឹកស្រាត្រូវបរិភោគប្រមាណ៥០ក្រាមទឹកឃ្មុំ ឬ នំប៊ីសគីតលាបទឹកឃ្មុំប៉ុន្មានដុំ។ ក្រោយពេលផឹកស្រា ក៏ត្រូវផឹកទឹកលាយទឹកឃ្មុំ។ ទឹកឃ្មុំនឹងឆាប់បំពេញតម្រូវការថាមពលរបស់ខួរក្បាល ។
ផ្គត់ផ្គង់ថាមពលៈ
សរីរាង្គអាចរហ័សស្រូបយកសារជាតិស្ករផ្លែឈើ និង glucoza របស់ទឹកឃ្មុំ កែប្រែឱ្យស្ថានភាពជីវជាតិក្នុងឈាមប្រសើរឡើង។
វិធីប្រើៈ ផឹកទឹកឃ្មុំ១កែវនៅពេលថ្ងៃត្រង់។
ជួយឱ្យស្រួលគេងៈ
glucoza ពពួកវីតាមីនម៉ាញ៉េស្យូម ហ្វូសហ្វ័រ ក្នុងទឹកឃ្មុំអាចសម្រួលសមត្ថកិច្ចរបស់ប្រព័ន្ធសរសៃប្រសាទ ធ្វើឱ្យសរសៃប្រសាទបន្ថយភាពតានតឹង និងគេងបានលក់ស្រួល។ ទឹកឃ្មុំ ពុំមានឥទ្ធិពលបន្ទាប់បន្សំដូចប្រភេទថ្នាំផ្សេងៗឡើយ ។
វិធីប្រើៈ មុនចូលគេង ផឹកទឹកឃ្មុំមួយស្លាបព្រា ៕
វិធីទប់ស្កាត់ក្រួសតម្រងនោម
ប្រសិនធ្លាប់កើតក្រួសតម្រងនោម អ្នកប្រាកដជាដឹងថាវារងទុក្ខលំបាកដូចម្តេចខ្លះ ។ ក្រួសតម្រងនោមមានឥទ្ធិពលទៅដល់សុខភាពនិងគុណភាពជីវិតរបស់មនុស្សរាប់ លាននាក់លើពិភពលោក ហើយការព្យាបាល ក៏ចំណាយប្រាក់ច្រើនគួរសម ។
ខាងក្រោមនេះជាវិធីទប់ស្កាត់ការកកើតក្រួសតម្រងនោម
បន្ថយបរិភោគសាច់:
អ្នកគួរកំហិតបរិមាណប្រូតេអ៊ីនស្រូបយកពីពពួកសាច់និងគ្រឿងក្នុង សត្វ ពិសេសគឺថ្លើម ។ ការស្រាវជ្រាវរបស់មន្ទីរពេទ្យ Mayo (អាមេរិក)បង្ហាញថា អ្នកបរិភោគសាច់ច្រើនងាយមានគ្រោះថ្នាក់កើត ក្រួសតម្រងនោម ។
ផឹកទឹកច្រើនៈ
ក្រួសតម្រងនោមកម្រកកើតជារូបរាង ពេលទឹកនោមត្រូវរាវ។ ការស្រាវជ្រាវមួយនៅអាមេរិកបង្ហាញថា អ្នកផឹកទឹកជាង២,៥ លីត្រក្នុងមួយថ្ងៃ អាចបន្ថយដល់៤០ភាគរយគ្រោះថ្នាក់កើតក្រួសតម្រងនោម ប្រៀបនឹងអ្នកផឹកទឹកតិចជាង។
គួរប្រើប្រាស់ទឹកក្រូចឆ្មារៈ
ផឹកតិចបំផុតមួយកែវទឹកក្រូចឆ្មារក្នុងមួយថ្ងៃ ជួយបន្ថយគ្រោះថ្នាក់ក្រួសតម្រងនោម ។ សារជាតិអាស៊ីតស៊ីទ្រិក មាននៅក្នុងផ្លែក្រូចឆ្មារ ជួយទប់ស្កាត់ពពួកសារជាតិរ៉ែ និងសមាសធាតុវីតាមីនផ្សេងៗរបស់ទឹកមូត្រស្អិតចូលគ្នានិងកកើតជា ក្រួសតម្រងនោម ។
កុំភ្លេចតែបៃតងៈ
ផឹកតែបៃតង អាចទប់ស្កាត់ក្រួសតម្រងនោម ។ ការស្រាវជ្រាវនៅប្រទេសអាស៊ីមួយចំនួន បង្ហាញថា តែបៃតងប្រឆាំងតបការកកើតជាក្រួសនិងធ្វើឱ្យគ្រាប់ក្រួសតម្រងនោម ប្រែជាងាយបែកជាង ។
កំហិតប្រើប្រាស់ទឹកទំពាំងបាយជូរនិងកូកាកូឡាៈ
នេះជាការប្រឈមមួយមិនស្រួលឡើយចំពោះអ្នកចូលចិត្តប្រភេទទឹកនេះ ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា វាពិតជាធ្វើឱ្យកើនគ្រោះថ្នាក់ត្រូវក្រួសតម្រងនោម ។
បង្កើនសារជាតិរ៉ែ :
សារជាតិរ៉ែមួយចំនួន ពិសេសគឺប៉ូតាស្យូមនិងម៉ាញ៉េស្យូមតាំងពីដើមមកមានលទ្ធភាពធ្វើឱ្យ ថយចុះគ្រោះថ្នាក់កើតក្រួសតម្រងនោម ។ ពពួកអាហារសម្បូរប៉ូតាស្យូម រួមមានពពួកបន្លែ ផ្លែឈើដូចជាចេក ដំឡូងបារាំង សណ្តែកហោឡាំងតាវ…។ ប្រភពផ្គត់ផ្គង់ម៉ាញ៉េស្យូមធម្ម ជាតិរួមមានផ្លែអាល់ម៉ុន។
បន្ថយស្រូបយកកាល់ស្យូម និងអំបិល :
របស់ទាំងពីរនេះ ត្រូវបានចាត់ទុកថា រួមចំណែកកកើតជាក្រួសតម្រងនោម ហេតុនេះការបន្ថយស្រូបយកវា មានន័យដូចការធ្វើឱ្យតម្រងនោមរបស់អ្នកបន្ថយ ” ធ្ងន់ធ្ងរ” ជាង ៕
(CEN)
ឳសថបុរាណ ៦ មុខ ដែលពោះវៀនត្រូវការ
នេះជាអាហារ ៦ មុខសម្រាប់ណែនាំឲ្យលោកអ្នកបរិភោគក្នុងការជំនួយដល់ពោះវៀន។ អាហារទាំងនេះដូចជា:
1.ស្លឹកជីរលីងលក្ត:
ប្រេងក្រអូបឈ្ងុយពីស្លឹកជីរលីងលក្តជាថ្នាំជួយរំលាយអាហារយ៉ាង ល្អដល់ពោះវៀន។ ក្រៅពីនេះវាជួយមិនឲ្យពោះវៀនកើតមានអាការៈហើមពោះ ឆ្អល់ពោះជាប់ជាប្រចាំផងដែរ។
2. ម្ទេសស្រស់:
ភាពហឹររបស់ ម្ទេសជួយឲ្យរាងកាយបញ្ចេញទឹកមាត់ ហើយបន្ទាប់ពីនោះអង់ហ្ស៊ីមរបស់ទឹកមាត់ នឹងបញ្ចេញសារជាតិ ដែលជួយរំលាយឲ្យសារជាតិម្សៅមានសភាពទន់។ ដូច្នេះពោះវៀន មិនចាំបាច់ត្រូវធ្វើការច្រើនក្នុងការកិនរំលាយអាហាររៀងរាល់លើក នោះទេ។
3. ខ្ទឹមក្រហម:
គ្រាន់តែបរិភោគខ្ទឹមក្រហមតែម្យ៉ាង ក៏អាចជួយពោះវៀនបានយ៉ាងល្អរួចជាស្រេចទៅហើយ ព្រោះថាក្នុងខ្ទឹមក្រហម មានសារជាតិអាចជំនួយដល់ពោះវៀន ដោយវាជួយរំលាយអាហារ និងជួយឲ្យបរិភោគអាហារបានច្រើន។
4. ស្លឹកម្រះព្រៅ:
ម្រះព្រៅមានសារជាតិពិសេស អាចផ្តល់ផលយ៉ាងល្អចំពោះពោះវៀន ដោយវាជួយឲ្យពោះវៀន កិនរំលាយអាហារបានល្អ។ ក្រៅពីនេះ ស្លឹកម្រះព្រៅ នៅជួយក្នុងការបញ្ចេញទឹកក្នុងក្រពះមកជួយរំលាយអាហារដែលយើងបរិភោគ ចូលទៀតផង។
5. ស្លឹកគ្រៃ:
ចង់បរិភោគស្លឹកគ្រៃឲ្យបានផលល្អ គួរចិញ្ច្រាំឲ្យម៉ដ្ឋ ព្រោះអាចបរិភោគបានដោយងាយ។ ចំពោះផលប្រយោជន៍ចំពោះស្លឹកគ្រៃ ជួយបញ្ចេញទឹកប្រមាត់មកកិនបំបែកអាហារបានយ៉ាងល្អ។
6. ខ្ទឹមស:
យើងមានគន្លឹះដ៏ល្អមួយសម្រាប់លោកអ្នក ដែលកើតមានអាការៈក្រពះអាហារមិនរំលាយ ដោយយកខ្ទឹម ស ៥ កំពឹស មកចិញ្ច្រាំឲ្យម៉ដ្ឋ ហើយបរិភោគភ្លាមៗក្រោយអាហារ។ ខ្ទឹម ស អាចជួយជំរុញឲ្យក្រពះកិនរំលាយអាហារបានយ៉ាងល្អ ហើយបើបានបរិភោគ មិនយូរទេ អាការៈនេះនឹងប្រសើរឡើង៕
(ECN)
ប្រភេទថ្នាំ ព្យាបាលជំងឺរលាកក្រពះ
ការព្យាបាលជំងឺរលាកក្រពះ គឺអាស្រ័យទៅលើ មូលហេតុច្បាស់លាស់ណាមួយ។ ជំងឺរលាកក្រពះស្រួចស្រាវ ដែល បណ្តាលមកពី ថ្នាំបំបាត់ការឈឺចាប់ ( NSAIDs) ឬ មកពីសុរា អាចនឹងត្រូវបានធូរស្រាលមកវិញ ដោយការបញ្ឈប់ នូវការប្រើប្រាស់សារជាតិទាំងនោះ។ រីឯ ជំងឺរលាកក្រពះរុំារ៉ៃ ដែលមានប្រភពមកពី ការចម្លង រោគរបស់ពពួកមេរោគ H.pylori ជាធម្មតាត្រូវបានព្យាបាល ដោយការកំចាត់បាក់តេរីទាំងនោះចោល។ ចំពោះ គម្រោងការនៃការព្យាបាលជំងឺរលាកក្រពះភាគច្រើន ក៏ត្រូវបានរួមសហការផងដែរ ជាមួយនឹងឱសថទាំងឡាយ ណា ដែលព្យាបាលទៅលើជាតិអាស៊ីត នៅក្នុងក្រពះ ដើម្បីជួយកាត់បន្ថយសញ្ញាណ និង រោគសញ្ញា ដែលអ្នក បានជួបប្រទះ និង ជម្រុញដល់ការជាសះស្បើយ នៅក្នុងក្រពះរបស់អ្នក។
ឱសថដែលប្រើសម្រាប់ធ្វើការព្យាបាលជំងឺរលាកក្រពះ រួមមាន៖
· ថ្នាំអង់ទីប៊ីយ៉ូទិក សម្រាប់សម្លាប់មេរោគ H.pylori ។ ប្រសិនបើមេរោគប្រភេទនេះ ត្រូវបានរកឃើញនៅ ក្នុងបំពង់រំលាយអាហាររបស់អ្នក នោះវេជ្ជបណ្ឌិតនឹងធ្វើការណែនាំអ្នក អោយប្រើនូវសមាសធាតុ នៃថ្នាំ អង់ទីប៊ីយ៉ូទិក ដើម្បីសម្លាប់មេរោគទាំងនេះ។ ប្រភេទក្រុមនៃថ្នាំអង់ទីប៊ីយ៉ូទិក គឺមានច្រើនប្រភេទផ្សេងៗ គ្នា ដែលបានប្រើប្រាស់នៅក្នុងពិភពលោកនេះ។ នៅក្នុងសហរដ្ឋអាមេរិក ថ្នាំអង់ទីប៊ីយូទិក ដែលត្រូវបាន ចេញវេជ្ជបញ្ជា សម្រាប់ការព្យាបាលមេរោគ H.pylori រួមមានដូចជា៖ អាម៉ុកស៊ីលីន (Amoxicillin ), ក្លារីដ្រូមីស៊ីន (clarithromycin), មេត្រូណីដាហ្សូល (metronidazole ) និង តេត្រាស៊ីគ្លីន ( tetracycline) ។ អ្នកនឹងអាច លេបវា ក្នុងរយៈពេលពីរសប្តាហ៍ ដោយវាអាស្រ័យទៅលើ ប្រភេទ និង ចំនួនរបស់វា។
· ឱសថ រាំងខ្ទប់ដល់ការផលិតជាតិអាស៊ីត និង ជម្រុញអោយមានការជាសះស្បើយ: ថ្នាំរារាំង ប្រូតុន Proton pimp inhibitors បានជួយកាត់បន្ថយនូវជាតិអាស៊ីត ដោយការរាំងខ្ទប់ សកម្មភាពនៃផ្នែករបស់កោសិកា ដែល មានមុខងារផលិតជាតិអាស៊ីត។ ប្រភេទថ្នាំទាំងនេះ រួមមានទាំងថ្នាំដែលត្រូវការវេជ្ជបញ្ជា និង ថ្នាំដែលមិន ចាំបាច់ត្រូវការវេជ្ជបញ្ជា មានដូចជា៖ អូមេប្រាហ្សូល (omeprazole), ឡេនសូប្រាហ្សូល(lansoprazole), រ៉ាបេប្រាហ្សូល (rabeprazole ), អឺសូមេប្រាហ្សូល (esomeprazole ), ឌិចឡង់សូប្រាហ្សូល ( dexlansoprazole ) និង ប៉ង់តូប្រាហ្សូល (pantoprazole ) ។ ការប្រើប្រាស់ថ្នាំប្រភេទទាំងនេះ ក្នុងរយៈពេលយូរ ជាពិសេស ក្នុងកម្រិតដូសថ្នាំខ្ពស់នោះ គឺអាចនឹងបង្កើនឱកាសនូវការប្រឈមនឹង គ្រោះថ្នាក់នៃការបាក់ ឆ្អឹងត្រគាក, កដៃ និង ឆ្អឹងខ្នង។ អ្នកអាចសាកសួរវេជ្ជបណ្ឌិត ថាតើការប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូមបន្ថែម អាចកាត់បន្ថយនូវការប្រឈមនឹង គ្រោះថ្នាក់នេះបានដែរឬទេ?
· ឱសថ ដែលជួយកាត់បន្ថយនូវ ការផលិតជាតិអាស៊ីត : ថ្នាំរាំងខ្ទប់នូវជាតិអាស៊ីត ឬ ត្រូវបានគេហៅ ម្យ៉ាងទៀតផងដែរថា ( H-2) blockers បានជួយធ្វើការកាត់បន្ថយនូវចំនួន នៃជាតិអាស៊ីត ដែលត្រូវបាន បញ្ចេញទៅក្នុងបំពង់អាហាររបស់អ្នក ដែលវាអាចជួយធ្វើអោយភាពឈឺចាប់នៃ ការរលាកក្រពះនេះ មានភាពធូរស្រាល និង ជម្រុញអោយវាឆាប់មានការជាសះស្បើយ។ វាមានដាក់លក់ទាំងក្នុងទំរង់ជា ឱសថដែលត្រូវការវេជ្ជបញ្ជា ឬ ក៏មិនចាំបាច់ត្រូវការវេជ្ជបញ្ជានោះទេ។ ប្រភទថ្នាំទាំងនេះ រួមមានដូចជា៖ រ៉ានីទីឌីន (ranitidine ), ហ្វាម៉ូទីឌីន ( famotidine), ស៊ីមេទីឌីន (cimetidine ) និង នីហ្សាទីឌីន ( nizatidine )។
· ឱសថប្រឆាំងជាតិស៊ីត ដែលជួយបន្សាបដល់ជាតិ អាស៊ីតនៅក្នុងក្រពះ វេជ្ជបណ្ឌិត អាចនឹងបន្ថែមនូវ ថ្នាំប្រឆាំងជាតិអាស៊ីត ទៅក្នុងប្រភេទថ្នាំដែលអ្នកត្រូវប្រើប្រាស់។ ថ្នាំនេះ អាចជួយបន្សាបជាតិអាស៊ីត ដែល មាននៅក្នុងក្រពះ និង អាចធ្វើអោយការឈឺចាប់មានភាពធូរស្បើយ។ ផលរំខានរបស់វា អាចមានដូចជា៖ ទល់លាមក ឬ រាគ គឺអាស្រ័យទៅលើធាតុផ្សំសំខាន់របស់វា ។
(ដកស្រង់ពីសុខភាព)
ជាតិកាល់ស្យូម
ជាតិកាល់ស្យូម ដែលចាត់ចូលក្នុងចំណាត់ថ្នាក់សារធាតុអាហារបំប៉ន ឬសារធាតុកម្រមានតម្រូវការច្រើន(ឬរ៉ែខនិជមាន តម្រូវការច្រើន) ចូលរួមនៅក្នុងប្រតិកម្មម៉េតាប៉ូលីសរបស់សារធាតុវីតាមីនជា ច្រើន។
– ជួយឆ្អឹង និងធ្មេញ ៖ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសាងសង់ ភាពមាំទាំ និងការទ្រទ្រង់ឆ្អឹង និងធ្មេញ។
– ទ្រទ្រង់ប្រព័ន្ធប្រសាទ ៖ តួនាទីចម្បងបំផុគឺទ្រទ្រង់សុខភាពប្រព័ន្ធប្រសាទដោយសម្រួលដល់ការ គេងលក់ស្រួល និង ប្រឆាំងជាមួយស្ថានភាពស្មុគស្មាញចិត្ដ ឬវិបត្ដិផ្លូវចិត្ដនានា។ ជាតិកាល់ស្យូមត្រូវបានគេស្គាល់ថាជាជាតិខនិជប្រព័ន្ធប្រសាទ។
– ជួយបេះដូង ៖ វាមានតួនាទីសំខាន់ផងដែរ ក្នុងការជួយដំណើរចលនាបេះដូងឱ្យដើរត្រឹមត្រូវ ជាពិសេសចង្វាក់បេះដូង។
– ជួយឈាម ៖ វាក៏មានតួនាទីផងដែរ សម្រួលដល់ការកកនៃឈាម។
– ប្រឆាំងជម្ងឺមហារីក ៖ យើងឃើញជាតិកាល់ស្យូមដើរតួនាទីផងដែរ នៅក្នុងការការពារទប់ទល់ជាមួយជម្ងឺមហារីកពោះវៀនធំ និងមហារីកពោះវៀនក្រសាល់គូទ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ជាតិកាល់ស្យូម
ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុងខ្លួនជាប្រចាំផងដែរ នូវសារធាតុកាល់ស្យូមនេះ ក្នុងបរិមាណចំនួន ៩០០មីលីក្រាមសម្រាប់មនុស្សពេញវ័យ ១,២ក្រាមសម្រាប់វ័យជំទង់ ១ក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះ និងមនុស្សធំឬពេញវ័យភេទស្រីដែលមានអាយុលើស៥៥ឆ្នាំ និងបុរសចំណាស់អាយុលើស៦៥ឆ្នាំ។
កង្វះជាតិកាល់ស្យូម នាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើមនុស្សយើងទទួលទានជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់ សម្គាល់។ ផលប៉ះពាល់ដែលចម្បងជាងគេ គឺវិបត្ដិគ្រោងឆ្អឹង(ពុកឆ្អឹង ឆ្អឹងក្រិន ឆ្អឹងបាត់ភាពរឹងមាំ) ដង្កូវស៊ីធ្មេញ ឈឺចាប់សាច់ដុំ ស្បែកប្ដូរសម្បុរ ដំបៅមាត់ ងាយកន្ដ្រាក់សរីរាង្គ មួម៉ៅ និងវិបត្ដិដំណេក(គេងមិនសូវលក់ជាដើម)។
ចំណីអាហារដែលមានជាតិកាល់ស្យូម
ជាតិកាល់ស្យូមមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាអាហារជាតិទឹកដោះ ត្រីសាឌីន កំប៉ុង ត្រីសូម៉ុង ផ្លែឈើស្ងួត(ជាពិសេសផ្លែអាម៉ង់) បន្លែបៃតង ស្ពៃ និងទឹកខនិជដែលសម្បូទៅដោយជាតិកាល់ស្យូម និងម៉ាញ៉េស្យូម។ សមាមាត្រជាតិកាល់ស្យូម និងម៉ាញ៉េស្យូមគឺត្រូវមានផលចែកចំនួន២ជាទូទៅ។
ពេលដែលគួរប្រើជាតិកាល់ស្យូម
ជាទូទៅគេឃើញជាតិកាល់ស្យូមមានទម្រង់ជាក្លុយកូណាដ ឬអូរ៉ូតាត ឬជាជាតិកាល់ស្យូមសមុទ្រដែលកើតចេញពី សារ៉ាយ និងគ្រឿងងាវ គ្រំសមុទ្រជាដើម។ តម្រូវការទទួលទានធ្វើយ៉ាងណាឱ្យចូលទៅក្នុងខ្លួនបានជាតិកាល់ ស្យូម១ក្រាមក្នុង១ថ្ងៃ។
ចំពោះមនុស្សចាស់ ជាតិកាល់ស្យូមធ្វើសមាសកម្មជាមួយជាតិប្រូតេអ៊ីន ដើម្បីធ្វើឱ្យការស្រូបផ្ដុំរបស់វារឹតតែប្រសើរឡើង ព្រោះថាចាប់ពីអាយុ៤០ឆ្នាំឡើងទៅការបញ្ចេញរសក្រពះមានការថមថយ ចុះ។ ប្រសើរបំផុតគួរទទួលទានថ្នាំឬអាហារបំប៉នដែលមាន ជាតិកាល់ស្យូមក្រៅពីពេលបាយ ព្រោះថាវាអាចជួយបញ្ចៀស ឬឱ្យគេចផុតពីការប្រឆាំងគ្នាជាមួយចំណីអាហារ និងឱសថមួយចំនួន ជាពិសេសគឺឱសថសម្លាប់មេរោគអង់ទីប៊ីយ៉ូទិកជាដើម។
តម្រូវការជាតិកាល់ស្យូមជាប្រចាំថ្ងៃ និងការប្រុងប្រយ័ត្ន
ក្នុងករណីប្រើប្រាស់ជាតិកាល់ស្យូមជាថ្នាំឬអាហារបំប៉ន មិនត្រូវប្រើឱ្យលើសពី២ក្រាមក្នុង១ថ្ងៃជាដាច់ខាត បើមិនដូច្នេះទេ នឹងប្រឈមជាមួយការលើសជាតិកាល់ស្យូមនៅក្នុងឈាម ការលើសជាតិកាល់ស្យូមនៅក្នុងទឹកនោម និងបង្កបង្កើតជាក្រួសនៅក្នុង តម្រង់នោម។ លើសពីនេះ ការប្រើប្រាស់ច្រើនជ្រុល នាំឱ្យស្រេកទឹកជាខ្លាំង ព្រមទាំងក្អួតចង្អោរ សម្ពាធឈាមលើស និងទល់លាមកផងដែរ។
ផលប៉ះពាល់១០យ៉ាងរបស់ថ្នាំគ័រទីកូអ៊ីត(Corticoid)
មានមនុស្សមួយចំនួនមិនបានដឹងទេថា ផលិតផល(ឱសថ លាប លេប ចាក់ និងគ្រឿងសម្អាង) មួយភាគធំដែលកំពុងតែប្រើប្រាស់រៀងរាល់ថ្ងៃនេះមានផ្ទុកទៅដោយជាតិថ្នាំ គ័រទីកូអ៊ីត ដែលមានផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ជាច្រើនប្រការ។ ទោះបីជា ការប្រើនោះជារូបភាពអ្វីក៏ដោយ វានឹងមានផលប៉ះពាល់គ្រាន់តែយូរ ឬឆាប់ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំពពួកគ័រទីកូអ៊ីត នេះ។ លោកអ្នកពិតជាមិនដឹងទេថា ពពួកថ្នាំគ័រទីកូអ៊ីតនេះស្ថិតនៅក្នុងថ្នាំអ្វីខ្លះនោះទេ ហើយវាមានផលអាក្រក់អ្វីខ្លះនោះទេ។
គ័រទីកូអ៊ីត ជាអ្វី?
គ័រទីកូអ៊ីត ជាថ្នាំប្រភេទអ័រម៉ូនម្យ៉ាងដែលបញ្ចេញដោយក្រពេញសៀរ៉េណាល់ឬក្រពេញលើ តម្រង់នោម ដែលស្ថិតនៅពី លើតម្រងនោមរបស់មនុស្ស។ ហើយគេផលិតជាឱសថគ័រទីកូអ៊ីតសំយោគដាក់លក់សម្រាប់គ្រូពេទ្យប្រើប្រាស់ សម្រាប់ជំនាញចាំបាច់។ ថ្នាំដែលជាប្រភេទគ័រទីកូអ៊ីត ឬថ្នាំដែលមានលាយជាមួយគ័រទីកូអ៊ីតមានដូចជា ៖
- ថ្នាំចាក់ ៖ ឌិចសាមេតាសូន កេណាគ័រ កេអ័ត ទ្រីអំមេណូឡូន។ល។
- ថ្នាំគ្រាប់ ៖ ប្រេនីសូឡូន ឌិចសា ថ្នាំឈុត៣ពណ៌ ឈុត៥ពណ៌ ថ្នាំសញ្ញាព្រួញជាដើម។
- ថ្នាំលាប ៖ គ័រទីប៊ីយ៉ុង អ៊ិចឡែតតូឌែម ត្រចៀកកាំ សេឡេសលឿង សេឡេសបៃតង….។ល។
ប្រភេទថ្នាំទាំងនេះបើយើងប្រើខុសទិសដៅ វានឹងបង្កនូវផលប៉ះពាល់តិច ឬច្រើនទៅតាមកម្រិត និងរយៈពេលនៃការ ប្រើប្រាស់របស់វា។
ផលប្រយោជន៍របស់ថ្នាំគ័រទីកូអ៊ីត
ធម្មតាពាក្យថាឱសថគឺជាអាវុធមុខពីរ វាអាចសម្លាប់យើង និងអាចធ្វើឱ្យយើងរស់រានមានជីវិតបាន អាស្រ័យទៅលើការ ប្រើប្រាស់របស់មនុស្ស។ ថ្នាំប្រភេទគ័រទីកូអ៊ីតនេះក៏មានផលប្រយោជន៍ច្រើនយ៉ាង វាមានប្រសិទ្ធភាពខ្ពស់ នៅពេលប្រើថ្នាំនោះ ភ្លាមៗក្នុងការព្យាបាលជម្ងឺអ្វីមួយរបស់អ្នកជម្ងឺតែម្ដង។ ថ្នាំទាំងនោះរួមមានទាំងថ្នាំសម្រាប់លាប ថ្នាំចាក់ និងជាប្រភេទថ្នាំលេប ដែលភាគច្រើននាំចូលពីប្រទេសភាគខាងលិច។ គ័រទីកូអ៊ីតដែលបានផ្សំជាមួយប្រភេទថ្នាំផ្សំផ្សេងៗឱ្យទៅជាថ្នាំ ផ្សេងមួយទៀតនោះ មានដូចជាថ្នាំដែលធ្វើឱ្យអ្នកជម្ងឺបាយបាន សម្រាន្ដលក់ស្រួល ថ្នាំប្រភេទបំបាត់ការឈឺចាប់ បំបាត់អាការហើម បាត់រមាស់ ធ្វើឱ្យស្រួលក្នុងខ្លួន មានអារម្មណ៍ស្រស់ថ្លាជាដើម។ ថ្នាំប្រភេទនេះជាថ្នាំដែលគេប្រើសម្រាប់លាបលើស្បែក លាបធ្វើឱ្យស្បែកមុខសរលោង បំបាត់មុនមួយរយៈពេលខ្លី បំបាត់ការរមាស់ បំបាត់ជាំលើស្បែក ធ្វើឱ្យអ្នកលាបចូលចិត្ដលាបតទៅទៀត ភាគច្រើនមានប្រភេទសារជាតិគ័រទីកូអ៊ីតទាំងអស់ ដែលធ្វើឱ្យអ្នកប្រើអាចទទួលបាននូវផលអាក្រក់បាននៅពេលក្រោយការ ប្រើប្រាស់។
ផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីត
ប្រភេទថ្នាំគ័រទីកូអ៊ីតនេះ គ្រូពេទ្យមិនសូវឱ្យអ្នកជម្ងឺប្រើប្រាស់ប៉ុន្មានទេ ដោយវាមានផលប៉ះពាល់ច្រើនទៅលើអ្នកជម្ងឺ។ លុះត្រាតែគ្រូពេទ្យដឹងអំពីអាការរោគរបស់អ្នកជម្ងឺបានពិតប្រាកដ ទើបអនុញ្ញាតឱ្យប្រើ ឬករណីពិសេសណាមួយដែលចាំបាច់ត្រូវឱ្យ អ្នកជម្ងឺប្រើដោយខានមិនបាន(អ្នកជម្ងឺជិតអស់ជីវិត)។ តាមពិតផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីតសំយោគ វាមានច្រើនជាង១០យ៉ាង ទៅទៀត ប៉ុន្ដែពេលនេះយើងនឹងលើកមកនិយាយតែផលប៉ះពាល់ដែលសំខាន់ប៉ុណ្ណោះ ដែលសរុបមកមានចំនួន១០យ៉ាងដែលនឹងរៀបរាប់ដូចខាងក្រោមនេះ។
1 . ធ្វើឱ្យអ្នកប្រើប្រាស់ធាត់ ឡើងទម្ងន់ ដោយសារតែអ្នកជម្ងឺពិសាបាយបាន គេងលក់ស្រួល និងធ្វើឱ្យដក់ជាតិទឹកនៅ ចន្លោះកោសិកានៅខាងក្រោមស្បែករបស់អ្នកជម្ងឺ ធ្វើឱ្យស្បែកឡើងតឹងណែន ប៉ោង មុខឡើងមូលដូចជាព្រះច័ន្ទជាដើម។
2 . ធ្វើឱ្យមានបម្រែបម្រួលជាតិស្ករ ជាតិសាច់ កាល់ស្យូម ប៉ូតាស្យូមនៅក្នុងឈាម។ មានការប្រែប្រួល ដូចជាជាតិស្ករ នៅក្នុងឈាមមានការកើនឡើងច្រើន ដែលវាជាទិសដៅមួយដែលជំរុញឱ្យអ្នកប្រើប្រាស់នោះវិវឌ្ឍន៍ទៅជាមានជម្ងឺ ទឹកនោមផ្អែម។ វាអាចធ្វើឱ្យបាត់បង់ជាតិប៉ូតាស្យូមនៅក្នុងឈាម ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់មានការហត់នឿយ ឆាប់អស់កម្លាំង។ មួយវិញទៀត ធ្វើឱ្យខ្វះជាតិកាល់ស្យូមនៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងងាយពុកផុយ ងាយទទួលរងការបាក់បែក និងធ្វើឱ្យបង្អាក់ការលូតលាស់របស់ក្មេង ដែលស្ថិតនៅក្នុងវ័យមួយកំពុងលូតលាស់(បើក្មេងមានការប្រើប្រាស់ប្រភេទ ថ្នាំនេះ)។
3 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់ប្រដាប់រំលាយអាហារ ធ្វើឱ្យឈឺក្រពះ រលាកក្រពះ និងករណីធ្ងន់ធ្ងរអាចធ្វើឱ្យធ្លាយ ក្រពះ ហូរឈាមក្នុងក្រពះបានទៀតផង។
4 . ធ្វើឱ្យខូចចិត្ដសាស្ដ្ររបស់មនុស្ស ធ្វើឱ្យមនុស្សដែលបានប្រើប្រភេទថ្នាំគ័រទីកូអ៊ីតនេះហើយ ទៅជាមានអារម្មណ៍ សប្បាយរីករាយ គ្មានទុក្ខព្រួយ បាត់ការឈឺចាប់ក្នុងខ្លួនទាំងអស់។ ប៉ុន្ដែអារម្មណ៍ទាំងនោះធ្វើឱ្យអ្នកជម្ងឺភ្លេចពីអាការឈឺចាប់ទាំង ឡាយនៅក្នុងខ្លួន ធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យចំពោះរោគជម្ងឺ ដែលអ្នកជម្ងឺកើត ធ្វើឱ្យមានគ្រោះថ្នាក់ទៅថ្ងៃបន្ទាប់ ដោយមិនដឹងខ្លួន។
5 . ធ្វើឱ្យកើតឡើងនៃការបង្ករោគមួយចំនួន ចំពោះរាងកាយយើងដែលតែងតែមានមេរោគនៅជាប់នឹងខ្លួន ដូចជាពពួក បាក់តេរី វីរុសមួយចំនួន ឬពពួកផ្សិតជាដើម។ កាលណាប្រើពពួកថ្នាំដែលមានជាតិគ័រទីកូអ៊ីតនោះភ្លាម ពពួកមេរោគអស់ទាំងនោះនឹង មានការកកើតឡើង រីករាលដាលកាន់តែច្រើនឡើង ដោយសារតែជាតិថ្នាំគ័រទីកូអ៊ីតនោះវាទៅបំផ្លាញប្រព័ន្ធភាពស៊ាំ របស់រាងកាយ។ ញ៉ាំបាន ដេកបានក៏ពិតមែន ប៉ុន្ដែធ្វើឱ្យខ្លួនខ្សោយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះថយជាដើម។
6 .មានផលប៉ះពាល់ទៅភ្នែករបស់អ្នកប្រើ អាចទៅជាភ្នែកឡើងបាយ ឬជម្ងឺក្លូកូមភ្នែកជាដើម។
7 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់តម្រងនោម អាចកើតជាក្រួសផ្លូវទឹកម៉ូត ធ្វើឱ្យខ្សោយតម្រងនោម។
8 . ធ្វើឱ្យស្បែកឡើងមុនច្រើន ជាពិសេសគឺនៅលើផ្ទៃមុខ លើខ្នង នៅតាមដើមដៃ រលាកស្បែកជុំវិញមាត់ និងស្បែកជុំ វិញប្រឡង់ភ្នែក។
9 . ធ្វើឱ្យស្បែកដុះរោមច្រើននៅទីកន្លែងណាដែលរាងកាយបានប្រើថ្នាំប្រភេទគ័រទីកូអ៊ីតនេះ (ជាប្រភេទលាប)។
10 . កើតសង្វារលើស្បែកគ្រប់ទីកន្លែង និងអាចបែកគ្រាប់ឈាមនៅក្រោមស្បែកទៀតផង។
ប្រការគួរចៀសវាងក្នុងការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត
មានប្រការមួយចំនួនដែលលោកអ្នកនាងកញ្ញាទាំងអស់គួរតែធ្វើ ដូចជាការ ប្រើប្រាស់ថ្នាំដើម្បីព្យាបាលជម្ងឺអ្វីមួយជាដើម ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវ។ ការប្រើប្រាស់ថ្នាំអ្វីមួយមិនត្រូវចេះតែប្រើតាមគ្នានោះទេ ដោយសារតែអាការរោគរបស់ មនុស្សម្នាក់មិនដូចគ្នាទេ។
ដំបូន្មានអ្នកឯកទេស
មានមនុស្សមួយចំនួនមិនដឹងថាថ្នាំដែលខ្លួនប្រើប្រាស់ជាប្រចាំ នោះមានជាតិអ្វីខ្លះក្នុងនោះទេ មិនដឹងថាមានជាតិគ័រទីកូអ៊ីត ទេ ដូច្នេះការប្រើប្រាស់ថ្នាំអ្វីៗទាំងអស់ត្រូវមានវេជ្ជបញ្ជា ពីគ្រូពេទ្យឱ្យបានត្រឹមត្រូវ។ ចៀសវាងការប្រើប្រាស់ប្រភេទថ្នាំអ្វីមួយដែលមិនដឹងពីឈ្មោះ មិនដឹងពីកន្លែងផលិតច្បាស់់លាស់ និងគ្មានពេលបរិច្ឆេទកំណត់ត្រឹមត្រូវជាដើម។
ផលប៉ះពាល់១០យ៉ាងនៃការប្រើប្រាស់ឱសថពេលមានផ្ទៃពោះ
ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនត្រូវបានគ្រូពេទ្យណែនាំមិនឱ្យប្រើប្រាស់ប្រភេទថ្នាំ
មួយចំនួនដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវដែលអាចមានផលប៉ះពាល់ទៅដល់ទារក
នៅក្នុងផ្ទៃ និងអាចមានផលអាក្រក់ទៅដល់មាតាថែមទៀតផង។ បច្ចុប្បន្ន ការប្រើប្រាស់ថ្នាំ របស់ស្ដ្រីដែលមានផ្ទៃពោះត្រូវបានគេប្រុងប្រយ័ត្នជាទីបំផុត។ ស្ដ្រីមិនមែនចេះតែប្រើប្រាស់ថ្នាំទៅតាមប្រភេទជម្ងឺដែលខ្លួនកើតមាន នោះទេ។ ឱសថជាអាវុធមុខពីរដែលអាចធ្វើឱ្យយើងជាសះស្បើយ ហើយក៏អាចធ្វើឱ្យយើងមានបញ្ហាសុខភាពពេលកំពុងប្រើ និង ពេលក្រោយប្រើប្រាស់ផងដែរ។
ស្ដ្រីមានផ្ទៃពោះគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?
ជាទូទៅការប្រើប្រាស់ថ្នាំផ្សេងៗចំពោះស្ដ្រីមានផ្ទៃពោះ គឺត្រូវប្រើប្រាស់ទៅតាមការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃម្ដាយ។ ម្ដាយដែលមានផ្ទៃពោះគួរតែប្រើប្រាស់ថ្នាំមានជាតិដែកឱ្យបានច្រើន ដើម្បីជំនួយទៅដល់ទារកដែលនៅក្នុងផ្ទៃឱ្យមានការលូតលាស់ល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតីបានប្រក្រតី។ ព្រោះជាតិដែកបានជួយបង្កើនគ្រាប់ឈាមទាំងម្ដាយទាំងកូន និងឱ្យសរសៃប្រសាទបិទជិត ចៀសវាងការចេញក្រៅនៃខួរសរសៃប្រសាទ។ តាមការសិក្សាបានរកឃើញថាថ្នាំជាតិដែកអាចជួយបាន៦០%នៅពេលមានផ្ទៃពោះ។ ស្ដ្រីជាម្ដាយត្រូវបរិភោគបន្លែនិងផ្លែឈើស្រស់ឱ្យបានច្រើន និងពពួកអាហារទាំងឡាយណាដែលសម្បូរទៅដោយវីតាមីន ដើម្បីជួយ ទៅដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានល្អប្រសើរ។
ស្ដ្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?
ស្ដ្រីដែលមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ ថ្នាំផ្សេងៗ។ ការប្រើប្រាស់ថ្នាំអាចប្រើបានទៅតាមការរីកលូតលាស់របស់ទារក ក្នុងផ្ទៃ ហើយក៏ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យផងដែរ ទើបមិនធ្វើឱ្យមានផលប៉ះពាល់ទៅដល់មាតា និងបុត្រនៅក្នុងផ្ទៃ។ នៅពេលស្ដ្រីមានផ្ទៃពោះ៣ខែដំបូង ការប្រើប្រាស់ថ្នាំត្រូវមានការប្រុងប្រយ័ត្នជាទីបំផុត ឬមិនអនុញ្ញាតឱ្យប្រើតែម្ដងក្នុងកំឡុងពេលនេះ។ ប្រសិនបើជម្ងឺរបស់ម្ដាយចាំបាច់ក្នុងការប្រើប្រាស់ថ្នាំ គ្រូពេទ្យត្រូវពិចារណាទៅលើផលប៉ះពាល់ និងទៅ លើទារកដែលនៅក្នុងផ្ទៃយ៉ាងប្រុងប្រយ័ត្ន ទើបផ្ដល់ថ្នាំចំពោះម្ដាយ។
ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំចំពោះស្ដ្រីមានផ្ទៃពោះ
ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនមិនសូវឱ្យប្រើថ្នាំផ្ដេសផ្ដាស ប៉ុន្មានទេ ដោយសារខ្លាចមានផលអាក្រក់ចំពោះទារក និង ម្ដាយ។ ផលប៉ះពាល់វាអាស្រ័យទៅលើថ្នាំដែលស្ដ្រីប្រើប្រាស់ និងទៅតាមរយៈពេលគុណភាពថ្នាំ និងកម្រិតថ្នាំ ទៅតាមអាយុរបស់គភ៌ផងដែរ។ ថ្នាំទាំងនោះមានដូចជាថ្នាំលាប ថ្នាំលេប ថ្នាំចាក់ជាដើម ហើយផលវិបាកក៏មានទៅតាមបុគ្គលម្នាក់ៗផងដែរ។
មានប្រភេទថ្នាំមួយចំនួនដែលម្ដាយប្រើនៅពេលមានផ្ទៃពោះ អាចជះឥទ្ធិពលចំពោះទារកភ្លាមៗ និងមានថ្នាំមួយទៀត ផ្ដល់ផលអាក្រក់ទៅកូនរយៈពេលយូរជាច្រើនឆ្នាំក្រោយមកទើបមានផលអាក្រក់ កើតឡើងចំពោះទារក។
1 . នៅពេលស្ដ្រីមានផ្ទៃពោះ គ្រូពេទ្យមិនឱ្យប្រើថ្នាំប្រភេទថ្នាំឆ្កួតជ្រូក ឬអាការប្រកាច់ទេ ដោយសារវាធ្វើឱ្យទារកដែល នៅក្នុងផ្ទៃនោះមានរូបរាងមិនធម្មតា ម្រាមដៃខ្លីៗជាដើម។ ប្រសិនបើប្រើប្រាស់ថ្នាំប្រភេទនេះនៅពេលដែលទារកជិតនឹងកើត វាធ្វើឱ្យបែកគ្រាប់ឈាមរបស់ម្ដាយ ហើយគេបានរកឃើញថា ម្ដាយមានឈាមកកនៅក្រោមស្រទាប់ថ្លើមទៀតផង។ ជាឧទាហរណ៍ ម្ដាយមានជម្ងឺឆ្កួតជ្រូក ឬឧស្សាហ៍ប្រកាច់ជាដើម ហើយស្ដ្រីកំពុងមានផ្ទៃពោះ នោះគ្រូពេទ្យជំនាញមិនអនុញ្ញាតឱ្យប្រើថ្នាំការពារជម្ងឺ ឆ្កួតជ្រូកនោះបានទេ។
2 . ពពួកថ្នាំដែលបំបាត់ដុំពកនៅលើខ្លួន(នៅលើដោះ លើក្បាល ឬទីកន្លែងផ្សេងទៀត) ឬអាចជាដុំមហារីកជាដើម ក៏ គ្រូពេទ្យហាមមិនឱ្យប្រើនៅពេលមានផ្ទៃពោះផងដែរ។
3 . ប្រភេទថ្នាំម្យ៉ាងដែលជួយពង្រាវឈាមកកទៅជាឈាមរាវវិញ ក៏ត្រូវបានគ្រូពេទ្យហាមប្រាមមិនឱ្យប្រើនៅពេលមាន ផ្ទៃពោះផងដែរ។ ប្រសិនបើម្ដាយប្រើក្នុងចន្លោះអាទិត្យទី៦ទៅអាទិត្យទី៩អាចធ្វើ ឱ្យច្រមុះកូនក្នុងផ្ទៃតូច(កំពិត) និងធ្វើឱ្យមានជម្ងឺ ទៅដល់ក្បាលឆ្អឹងរបស់ទារក និងមានជម្ងឺបេះដូងតាំងពីកំណើត ថែមទាំងអាចធ្វើឱ្យទារកថ្លង់ពីកំណើតបានទៀតផង។ បើម្ដាយប្រើ នៅកំឡុងរយៈពេល៦ទៅ៩ខែ ធ្វើឱ្យភ្នែកទារកមិនធម្មតា ក្បាលធំ សរសៃប្រសាទមិនប្រក្រតីជាដើម។
4 . ថ្នាំពពួកវីតាមីនអា ដែលភាគច្រើនគេប្រើចំពោះស្ដ្រីដែលមុខកើតមុន បើម្ដាយប្រើវានៅក្នុងខែទី២ដំបូង គេសង្កេតឃើញថាទារកមានភ្នែកតូច ត្រចៀកកំពិត មុខមាត់ខុសប្រក្រតី ក្បាលធំ សរសៃឈាមមិនប្រក្រតីជាដើម។
5 . មានថ្នាំមួយចំនួនផ្ដល់ផលវិបាកចំពោះកូនទៅថ្ងៃក្រោយ មិនផ្ដល់នូវផលអាក្រក់ភ្លាមៗទេ អាចរហូត១០ឆ្នាំក្រោយ ក៏មានដែរ។ បើទារកជាក្មេងស្រី ១០ឆ្នាំក្រោយមកធ្វើឱ្យកុមារីនោះមានមាត់ស្បូនតូច ប្រដាប់ភេទមិនធម្មតា នៅក្នុងទ្វារមាសហាក់ ដូចជាមានរបាំងមាត់ស្បូនចំហជាដើម។ បើធ្វើការសាកសួរ និងធ្វើការពិសោធន៍ យើងសង្កេតឃើញថា មកពីកាលម្ដាយមានផ្ទៃពោះ កាលពី១០ឆ្នាំមុន បានប្រើប្រាស់ថ្នាំអ្វីម្យ៉ាងដែលមានផលប៉ះពាល់ចំពោះកូនដែលនៅក្នុង ផ្ទៃ។
6 . ថ្នាំដែលមានជាតិអ័រម៉ូន នៅពេលស្ដ្រីមានផ្ទៃពោះ ក៏គ្រូពេទ្យមិនអនុញ្ញាតឱ្យប្រើផងដែរ ព្រោះអាចធ្វើឱ្យកូននៅក្នុង ផ្ទៃដែលជាកូនស្រីទៅជាកូនប្រុសវិញបាន។
7 . ពពួកថ្នាំគ័រទីកូអ៊ីតនៅពេលមានគភ៌ពី២ទៅ៣ខែដំបូង គួរតែចៀសវាងប្រើថ្នាំប្រភេទនេះ ទោះបីជាអ្នកប្រាជ្ញមិនទាន់ បានដឹងថា វាមានផលប៉ះពាល់កម្រិតណាចំពោះទារកក្នុងផ្ទៃក៏ដោយ។ ប៉ុន្ដែគ្រាន់តែដឹងថា វាអាចធ្វើឱ្យទារកដែលនៅក្នុងផ្ទៃមានផលអាក្រក់បាន។
8 . ពពួកថ្នាំទឹកនោមផ្អែមក៏ធ្វើឱ្យមានការប៉ះពាល់ទៅដល់ជាតិស្ករនៅក្នុង ខ្លួនរបស់ទារកដោយប្រយោលបានដែរ។ ជាតិស្ករនៅក្នុងឈាមទារកទាប។
9 . ថ្នាំអ័រម៉ូនម្យ៉ាងដែលចេញពីក្រពេញតៀរូអ៊ីតដែលមាននៅលើបំពង់ករបស់ មនុស្ស មិនបានឆ្លងកាត់សុកទេ តែឆ្លងកាត់ តាមឈាម។ ថ្នាំប្រភេទនេះក៏គេមិនឱ្យស្ដ្រីមានផ្ទៃពោះប្រើដែរ។ ថ្នាំដែលជួយឱ្យចង្វាក់បេះដូងដើរទៀង(ម្ដាយមានចង្វាក់បេះដូង មិនប្រក្រតី) ម្ដាយមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះទេ វាអាចជះឥទ្ធិពលចំពោះទារកដែលនៅក្នុងផ្ទៃ។
10 . មានថ្នាំជាច្រើនប្រភេទទៀត ដែលអាចមានផលប៉ះពាល់ទៅដល់ទារក ដែលស្ដ្រីមានផ្ទៃពោះគួរតែចៀសវាងប្រើប្រាស់ថ្នាំទាំងនោះ។ អ្នកមានផ្ទៃពោះមិនត្រូវចាក់វ៉ាក់សាំងប្រភេទក្អកមាន់ វ៉ាក់សាំងស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺគ្រុនពោះវៀន និងថ្នាំបង្ការខាន់ស្លាក់។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីដែលមានផ្ទៃពោះទាំងអស់ គួរគប្បីចៀសវាងការប្រើប្រាស់ថ្នាំអ្វីមួយដែលមិនមានវេជ្ជបញ្ជា ពីគ្រូពេទ្យត្រឹមត្រូវ។ កុំប្រើប្រាស់ថ្នាំទៅតាមចិត្ដចង់ឱ្យសោះ ឬទៅតាមពាក្យសម្ដីដែលឮតៗគ្នា។ ម្យ៉ាងវិញទៀតការទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ របស់ស្ដ្រីជាបច្ច័យមួយល្អបំផុត ដើម្បីតាមដានការលូតលាស់ទារក។
(ដកស្រង់ពីសុខភាព)
ក្រុមណាលើកពានច្រើនជាងគេក្នុងបាល់ទាត់អេស្ប៉ាញ?
– មកដល់ពេលនេះ(២០១២) Real Madrid នៅតែរក្សាបានតំណែងកំពូលតារាងដដែលដោយទទួលបាន ៣២ដងពាន La Liga (ពានលំដាប់ទី១នៅអេស្ប៉ាញ) ។ តាមពីក្រោយReal Madrid គឺក្រុមខ្លាំង Barcelona ដោយទទួលបាន២១ដង ៕
– ចំនែកពានស្តេចអេស្ប៉ាញវិញ គឺបានទៅលើក្រុម បាសេឡូណា ដោយបាន២៥ដង ក្រុមតាមពីក្រោយគឺ Bilbaoបាន ២៣ដង ចំនែក Real Madrid វិញបានតែ ១៨ដង៕
– ចំនែកពាន Champions League វិញ(ពានទី១ទ្វីបអឺរ៉ុប) Real Madrid បានច្រើនជាងគេ ៩ដង។ តាមពីក្រោយគឺក្រុម AC Milan បាន៧ដង; Liverpool បាន៥ដង; ចំនែក Barcelona, Ajaxនិង Bayern Munich បាន៤ដងស្មើគ្នា(តែឆ្នាំនេះសង្ឃឹមថា Bayern Munichបានថែម១ដងទៀត ហិហិ)…៕
-សរុបទៅ Real Madrid នោតែឈរកំពូលគេទាំងបាល់នៅអេស្ប៉ាញ និងបាល់នៅ
ទ្វីបអឺរ៉ុប៕ ខាងក្រោមនេះជាតារាងឆ្នាំដែល Real Madrid បានលើកពាន:
-៣២លើកនៅ La Liga គឺនៅឆ្នាំ :
1931–32, 1932–33, 1953–54, 1954–55, 1956–57, 1957–58, 1960–61, 1961–62, 1962–63, 1963–64, 1964–65, 1966–67, 1967–68, 1968–69, 1971–72, 1974–75, 1975–76, 1977–78, 1978–79, 1979–80, 1985–86, 1986–87, 1987–88, 1988–89, 1989–90, 1994–95, 1996–97, 2000–2001, 2002–03, 2006–07, 2007–08, 2011–2012.
-១៨ លើកពានស្តេចអេស្ប៉ាញ :
1905, 1906, 1907, 1908, 1917, 1934, 1936, 1946, 1947, 1961–62, 1969–70, 1973–74, 1974–75, 1979–80, 1981–82, 1988–89, 1992–93, 2010–2011.
-៩ លើកពាន ទ្វីបអឺរ៉ុប :
1955–56, 1956–57, 1957–58, 1958–59, 1959–60, 1965–66, 1997–1998, 1999–2000, 2001–2002.
នៅមានពានច្រើនទៀតតែខ្ញុំមិនសរសេចូល 🙂
ដកស្រងពីកាសែត វៀតណាមអ៊ិចហ្រ្វេស ចុះផ្សាយថ្ងៃទី 03/05/2012
ទិន្នន័យអង្កេតប្រជាជននិងសុខភាពប្រជាជនកម្ពុជា
ទិន្នន័យសង្ខេបនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១០៖
១. អត្រាមរណភាពទារក (អាយុ ០-1ឆ្នាំ) មានការថយចុះផងដែរគួរអោយកត់សំគាល់ គឺស្មើនឹង ៤៥នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៦៦ នាក់ ក្នុង ១០០០ កំណើតរស់។
២. អត្រាមរណភាពកុមារ (អាយុ ១ឆ្នាំ-៥ឆ្នាំ) មានការថយចុះផងដែរ គឺស្មើនិង ៩នាក់ ក្នុង ១០០០ កំណើតរស់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ១៩នាក់ ក្នុង ១០០០ កំណើតរស់។
៣. អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ ក៌មានការថយចុះច្រើនដែរ គឺស្មើនឹង ៥៤នាក់ បើប្រៀបធៀបនៅឆ្នាំ ២០០៥ មានរហូតដល់ ៨៣នាក់ ក្នុង ១០០០ កំណើតរស់។
៤. ការសម្រាលកូនដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល (វេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប) ស្មើនឹង ៧១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៥. ការថែរក្សាសុខភាពមុនពេលសម្រាលកូនពីសំណាក់បុគ្គលិកសុខាភិបាលដែល មានជំនាញបានកើនឡើងចំនួន ៨៩% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានតែ ៦៩%។
៦. អត្រាមរណភាពមាតា ស្មើនឹង ២០៦នាក់ ក្នុង ១០០.០០០ កំណើតរស់ គឺមានការ ថយចុះជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ដែលមានរហូតដល់ ៤៧២នាក់ ក្នុង ១០០.០០០ កំណើតរស់។
(យកទាំងស្រុងពីក្រសួងសុខាភិបាល)
ជំងឺមហារីកមានមូលហេតុអ្វីខ្លះ?
មូលហេតុជំងឺមហារីក(Cancer):
កោសិកា គឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីក កើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។
កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺ
មហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើង
ច្រើនលើសលប់មិនអាចត្រួតត្រាបាន និង យ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។
មានជំងឺមហារីកច្រើនប្រភេទ ដែលអាចនឹងកើតមានស្ទើរតែនៅក្នុងគ្រប់សរីរាង្គ ឬ ជាលិកា មានតាំងពីសួត ពោះវៀនធំ សុដន់
ឆ្អឹង ឬជាលិកាសរសៃប្រសាទឡើងទៅ។
ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :
– បង់សែននិងសារជាតិគីមីដទៃទៀត
– ផ្សិតពុលមួយចំនួន និងសារជាតិពុលមួយបែបដែលអាចរស់បាននៅលើដើម
សណ្តែកដី (aflatoxins).
– វីរុសមួយចំនួន
– កាំរស្មី
– ពន្លឺព្រះអាទិត្យ
– ថ្នាំជក់។
បើទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើន ដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីក ដែល
បណ្តាលឲ្យស្លាប់ច្រើនជាងគេ គឺជំងឺមហារីកសួត។
មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក
គឺៈ
– មហារីកប្រូស្តាត
– មហារីកសួត
– មហារីកពោះវៀនធំ។
………….(khmer sathapana)…………….
អំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
រលាកសន្លាក់រ៉ាំរ៉ៃ
ចំណុចសំខាន់ៗអំពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis):
– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺប្រព័ន្ធភាពស៊ាំ (autoimmune disease) ដែលបណ្តាលអោយមានការរលាករ៉ាំរ៉ៃនៅលើ
សន្លាក់ និង ផ្នែកផ្សេងៗទៀតនៃតួខ្លួនរបស់មនុស្សយើង។
– ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចកើតលើមនុស្សគ្រប់វ័យ។
– គេមិនទាន់រកឃើញច្បាស់ពីមូលហេតុរបស់វាទេ។
– វាជាជំងឺរ៉ាំរ៉ៃ ដែលចែកជាដំណាក់កាលវាយលុកខ្លាំង និង ដំណាក់កាលធូរស្រាល។
– ចំពោះអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វាអាចប៉ះពាល់ដល់សន្លាក់ជាច្រើនកន្លែងផ្សេងៗគ្នា។
– ការរលាករ៉ាំរ៉ៃរបស់ជំងឺមួយនេះអាចបំផ្លិចបំផ្លាញដល់សន្លាក់ និង ទ្រង់ទ្រាយវាទាំងស្រុង។
– ការខូចខាតសន្លាក់អាចកើតមានឡើងយ៉ាងឆាប់រហ័ស ហើយមិនទាក់ទងទៅនឹងភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់វាទេ។
– “កត្តារលាកសន្លាក់ rheumatoid factor” គឺជាអង្គការពាររាងកាយ (antibody) ដែលអាចត្រូវបានគេរកឃើញនៅក្នុង
ឈាម ប្រហែលជា ៨០ ភាគរយនៃអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
– ការព្យាបាលក៏មិនទាន់មានច្បាស់លាស់នៅឡើយទេ។
– ការព្យាបាលអាចមានដូចជា ការអប់រំអ្នកជំងឺ, ការសម្រាក, ការធ្វើលំហាត់ប្រាណ, ការការពារសន្លាក់, ការប្រើប្រាស់ថ្នាំ
ពេទ្យ និង ពេលខ្លះឈានទៅដល់ការវះកាត់ប្តូរសន្លាក់។
– ការព្យាបាលទាន់ពេលវេលាជាការប្រសើរបំផុតសម្រាប់អ្នកជំងឺ ដើម្បីជៀសវាងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
តើជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺជាអ្វី?
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis ឬ RA) គឺជាជំងឺប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សយើង ដែលបណ្តាលអោយ
មានការរលាកដល់សន្លាក់ ។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចធ្វើអោយរលាកជាលិកាដែលនៅជុំវិញសន្លាក់ រួមទាំងសរីរាង្គផ្សេងៗ
ទៀតផងដែរ ។ ជំងឺប្រព័ន្ធភាពស៊ាំ គឺជាជំងឺម្យ៉ាងដែលកើតឡើងនៅពេលដែលជាលិកាខ្លួនមនុស្សយើងធ្វើការខុសតួនាទី
(មានន័យថាវាច្រលំធ្វើការវាយប្រហារទៅប្រព័ន្ធភាពស៊ាំរបស់ខ្លួនឯងទៅវិញ) ។ ប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្សយើងមាន
រចនាសម្ព័ន្ធសាំញ៉ាំរញេរញៃ ដើម្បី “ស្វែងរក និង វាយប្រហារទៅលើសត្រូវពីខាងក្រៅ” ជាពិសេសគឺ មេរោគ ។ ចំពោះអ្នក
ដែលមានជំងឺប្រព័ន្ធភាពស៊ាំនេះ អង្គការពាររាងកាយនៅក្នុងឈាមរបស់ពួកគេបានច្រលំវាយប្រហារទៅលើជាលិការ
ខ្លួនឯង ជាហេតុបណ្តាលអោយមានការរលាកនៅទីនោះ ។ ដោយសារតែវាអាចប៉ះពាល់ទៅដល់សរីរាង្គដទៃៗទៀត ជំងឺរលាកសន្លាក់
រ៉ាំរ៉ៃអាចត្រូវបានគេហៅថាជាជំងឺប្រព័ន្ធក្នុងរាងកាយ (systemic illness) ឬ ជំងឺរលាកសន្លាក់ (rheumatoid disease)។
ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចរស់នៅជាមួយនឹងអ្នកជំងឺបានយូរអង្វែង ដែលធ្វើអោយអ្នកជំងឺជួបប្រទះនូវបទពិសោធន៍ និង រោគ
សញ្ញាច្រើនក្រាស់ក្រែលផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃអាចធ្វើអោយខូចខាតដល់សន្លាក់ទាំង
ស្រុង និង អាចឈានទៅរកពិការភាពទៀតផង ។
ដកស្រង់ពីខ្មែរស្ថាបនា!
ជំងឺរលាកថ្លើម
ជំងឺរលាកថ្លើមដោយសារការពុលគឺជាការរលាកថ្លើមក្នុងប្រតិកម្មឆ្លើយតបទៅ
នឹងសារធាតុមួយចំនួនដែលអ្នកបានប្រឈមមុខ។ ជំងឺរលាកថ្លើមដោយសារការពុលអាចបណ្តាលមកពី ៖
– គ្រឿងស្រវឹង (ជាតិអាល់កុល)
– សារធាតុគីមី
– ថ្នាំពេទ្យ
– ថ្នាំ ឬអាហារបំប៉នសុខភាព។
នៅក្នុងករណីមួយចំនួនជំងឺរលាកថ្លើមដោយសារការពុលវិវត្តកើតមានតែក្នុង
រង្វង់ប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី
ការប្រឈមទៅនឹងសារធាតុពុលមួយ។ ប៉ុន្តែ នៅក្នុងរណីផ្សេងទៀត រយៈពេលអាចឈានដល់ច្រើនខែ ទើបលេចចេញជា
អាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុល។
ជាញឹកញាប់អាការះរោគនៃជំងឺរលាកថ្លើមដោយសារការពុលអាចនឹងបាត់
ទៅវិញនៅពេលដែលយើងឈប់ប្រឈមមុខទៅនឹងសារធាតុពុលនោះ។ ប៉ុន្តែ ជំងឺរលាកថ្លើមដោយសារការពុលអាចធ្វើអោយថ្លើមអ្នកមានការខូចខាតជាអចិន្ត្រៃយ៍ ដែលអាចឈានទៅដល់ការក្រិនថ្លើម ( (cirrhosis)ហើយក្នុងករណីខ្លះ
ឈានទៅដល់ការខ្សោយថ្លើម (ដែលភាសាពេទ្យគេហៅថា liver failure)។
អាការះរោគ និងរោគសញ្ញា
ទម្រង់ស្រាលនៃជំងឺរលាកថ្លើមដោយសារការពុលអាចមិនបង្កអោយមានអាការះ
រោគអ្វីទាំងអស់ ប៉ុន្តែគេអាចដឹងបានតាម
រយៈការធ្វើតេស្តឈាម (blood tests)។ នៅពេលដែលអាការះរោគ និងរោគសញ្ញានៃជំងឺរលាកថ្លើមដោយសារការពុលកើត
ឡើង វាអាចមានដូចជា ៖
– ស្បែក និងភ្នែកឡើងពណ៌លឿង (jaundice)
– រមាស់
– ឈឺពោះ (នៅផ្នែកខាងស្តាំ-ខាងលើនៃពោះ)
– អស់កម្លាំង
– លែងឃ្លានចំណីអាហារ
– ចង្អោរ និងក្អួត
– ឡើងកន្ទួល ក្រហមលើស្បែក
– ស្រកទំងន់
– ទឹកនោមមានពណ៌ខ្មៅ ឬពណ៌តែ។
នៅពេលណាត្រូវទៅជួបវេជ្ជបណ្ឌិត
សូមទៅជួបវេជ្ជបណ្ឌិតភ្លាម ប្រសិនបើអ្នកកើតមានអាការះរោគ ឬរោគសញ្ញាណាមួយដែលគួរអោយព្រួយបារម្ភ!។
សូមស្វែងរកភ្នាក់ងារសុខភាពជាបន្ទាន់ ក្នុងករណីអ្នករកឃើញថា កូនៗរបស់អ្នកបានទទួលទានថ្នាំ អាសេតាមីណូហ្វែន
(acetaminophen) ដូចជា ថ្នាំទីឡេណុល (Tylenol) និងថ្នាំផ្សេងៗទៀតលើសកម្រិត ឬក៏ក្នុងករណីដែលកូនៗរបស់អ្នកមានលេចចេញអាការះរោគ និងរោគសញ្ញាដែលអាចបណ្តាលមកពីការប្រើប្រាស់ថ្នាំទាំងនេះលើសកម្រិត ដូចជា៖
– បែកញើសស្អិត
– ចង្អោរ និងក្អួត
– ឈឺពោះផ្នែកខាងស្តាំ-ខាងលើ
– សន្លប់បាត់បង់ស្មារតី។
ត្រូវចងចាំថា ការប្រើប្រាស់ពពួកថ្នាំ អាសេតាមីណូហ្វែន (acetaminophen) លើសកម្រិតអាចបណ្តាលអោយស្លាប់បាន៕
(ដកស្រង់ពី ខ្មែរស្ថាបនា!!!)
ជំងឺពោះវៀនដុះខ្នែង(Appendicitis)
១០.យល់ដឹងអំពីជំងឺរលាកខ្នែងពោះវៀនរឺពោះ
វៀនដុះខ្នែង(Appendicitis)និងតួនាទីរបស់
ខ្នែងពោះវៀន(Appendix)
មិនគួរកាត់ខ្នែងនេះចេញទេនៅពេលដែលវាមិនទាន់មានបញ្ហា!
ខ្នែងពោះវៀននេះស្ថិតនៅផ្នែកខាងក្រោមជាប់ពោះវៀនធំ។ វាមាននាទីចូលរួមក្នុងតំណើរការផលិតកោសិកា Lympho ដើម្បីជួយដល់ប្រពន្ធ័
ភាពស៊ាំរបស់សារពាង្គកាយយើងហើយខ្នែងនេះគឺប្រៀបបានទៅនឹងកូនថងមួយ
សំរាប់ផ្ទុកពពួកបាក់តឺរីមានប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ,
ជាពិសេសនៅក្នុងករណីរាកធ្ងន់ធ្ងរធ្វើអោយប្រពន្ធ័រំលាយអាហារបាត់បង់យាង
ច្រើនពពួកបាក់តឺរីមានប្រយោជន៍គឺបានខ្នែងនេះហើយជួយផ្គត់ផ្គង់ឡើងវិញធ្វើអោយ
ប្រពន្ធ័រំលាយអាហារដំណើរការល្អឡើងវិញមិនតែប៉ុណ្ណោះវាក៍បានជួយការពារ
ទប់ទល់នឹងការជ្រៀតចូលរបស់ពពួកមេរោគបាក់តឺរីបង្ករោគផងដែរ៕
ទោះជាយាងនេះក្តីក៍មានទស្សនះមួយចំនួនលើកឡើងថាគួរតែកាត់ខ្នែងនេះ
ចេញមុនពេលដែលវាបង្កបញ្ហាដល់យើង។ ការខ្នែងពោះវៀនមិនទាន់មានជំងឺនេះជាធម្មតាគេអនុវត្តន៍ចំពោះពពួកមនុស្ស
ដែលធ្វើការឆ្ងាយពីមន្ទីរពេទ្យដូចជា៖ ចុះសមុទ្រយូរថ្ងៃ, រស់នៅលើកោះដាច់ស្រយាលគ្មានមន្ទីរពេទ្យ រឺការងារផ្សេងៗដែលគ្មានមន្ទីរពេទ្យនៅក្បែរ………….
មូលហេតុ(Causes)ដែរបង្កជាពោះវៀនដុះខ្នែង៖
ជាធម្មតាគឺបណ្តាលមកពីខ្នែងពោះវៀន(appendix)មានបញ្ហាស្ទះបណ្តាលមកពីសមាសធាតុរឹងក្នុងលាមកធ្លាក់ចូលទៅក្នុងខ្នែងពោះវៀនជា
ហេតុធ្វើអោយខ្នែងនេះឆ្លងរោគនាំអោយរលាកតែម្តង។ បើមិនព្យាបាលទាន់ពេលទេនោះវានឹងធ្លាយអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ៕
រោគសញ្ញា(Symptoms)ជំងឺពោះវៀនដុះខ្នែង៖
ជាធម្មតាគឺឈឺជុំវិញផ្ចិតនិងតំបន់ខាងក្រោមផ្ចិតផ្នែកខាងស្តាំ(ខាងឆ្វេងក៍មានដែរតែតិចតួច) គួបផ្សំជាមួយនិងធុញនឹងបរិភោគអាហារ ក្តៅខ្លួន។ ចង់ក្អួត,ក្អួត, រាករូសអាចមានរឺមិនមានតែបើមានគឺកាន់តែធ្វើអោយការវិនិច្ឆ័យជំងឺនេះកាន់តែច្បាស់ឡើង៕
រោគវិនិច្ឆ័យ(Diagnosis):
ដើម្បីដឹងច្បាស់គេត្រូវធ្វើតេសមួយចំនួនដូចជា៖
-តេសឈាម(Blood Test)
-ពិនិត្យទឹកនោម(Urine Test)
-ថតកាំរស្មី អ៊ិច(X–Ray)
-តេសដោយរលកសូរសំលេង(Ultrasound)
-ថត Computed tomography
– CT scan រឺ CAT scan
ព្យាបាល(Treatment)ពោះវៀនដុះខ្នែង៖
ជាទូទៅគឺត្រូវវះកាត់ខ្នែងពោះវៀននោះចេញ។ មានពីវិធីក្នុងការវះកាត់ខ្នែងពោះវៀន៖
1. វះបើកមុខ(Laparotomy Surgery)៖ បច្ចុប្បន្នគេមិនសូវនិយមប្រើទេដោយអ្នកជំងឺត្រូវសំរាកមន្ទីរពេទ្យយូរថ្ងៃ៕
Laparotomy Surgery:
2. វះដោយប្រើម៉ាស៊ីនឆ្លុះ( Laparoscopic surgery)៖បច្ចុប្បន្ននេះគេនិយម
វះឆ្លុះជាងពីព្រោះវារហស័ជាសះស្បើយជាងគឺត្រូវសំរាកមន្ទីរពេទ្យ២ទៅ៣ថ្ងៃប៉ុណ្ណោះ៕
Laparoscopic surgery:
(Hanoi, 03/01/2012 , by sar vuthy)
យល់ដឹងអំពីឱសថថ្មីព្យាបាលជម្ងឺៈ រលាកថ្លើមប្រភេទ C និង ព្យាបាល អេដស៍៖
យល់ដឹងអំពីឱសថដែលអាចព្យាបាលជម្ងឺៈ “រលាកថ្លើមប្រភេទ C” និង ព្យាបាល “AIDS”
នៅចុងខែ តុលា ២០១១ រុស្ស៊ីបានប្រកាសពីការរកឃើញឱសថដែលព្យាបាលរោគរលាកថ្លើមប្រភេទ C ឈ្មោះថា Profetal ។ ថ្មីៗនេះ លើមធ្យោបាយផ្សព្វផ្សាយសាធារណៈ បានចុះផ្សាយជាបន្តបន្ទាប់។ នោះក៏ជាឱសថព្យាបាលជម្ងឺ AIDS ដ៏កាចសាហាវផងដែរ។
សាស្រ្តាចារ្យ Serguei Rodionov ដែលជាអ្នករកឃើញ Profetal ដំបូង គឺវេជ្ជបណ្ឌិតយោធា ធ្លាប់ធ្វើការនៅ Novosibirsk, Tomsk Perme ហើយបច្ចុប្បន្ន គឺនៅ Ekatherinburg បានប្រើប្រាស់ពេលវេលាស្ទើតែ១ជីវិត ដើម្បីសិក្សាស្រាវជ្រាវពី alphaprotein (AFP) បានធ្វើបទសម្ភាសជាមួយកាសែត Rossiskaya gazeta នៅថ្ងៃទី០៣ វិច្ឆិកា ២០១១ អំពីការរកឃើញរបស់ខ្លួនថាៈ Read the rest of this entry
ប្រវត្តិរូបសង្ខេបមហាសេដ្ឋីវយ័ក្មេងរបស់ Facebook
– Mark Zuckerberg ជាជនជាតិអាមេរិច។
-បច្ចុប្បន្នជានាយកប្រតិបត្តិ(CEO)របស់ Facebook និងជាមហាសេដ្ឋីវយ័ក្មេងម្នាក់។
-កើតនៅថ្ងៃទី១៤/៥/១៩៨៤ នៅក្រុង New York។
-បច្ចុប្បន្នជានិស្សិតរៀននៅសាកលវិទ្យាលយ័ Harvard។
-ឆ្នាំ២០១១មានប្រាក់ ១៧,៥ ពាន់លានដុល្លាសហរដ្ឋអាមេរិច ជាប់លេខ១៤ ក្នុងចំណោមអ្នកមានបំផុតទាំង៤០០នាក់នៅសហរដ្ឋអាមេរិច៕
(រូបថតរបស់ Mark Zuckerberg)





