ភ្លៀង

ចុងក្រោយបំផុត

ឆ្នាំ​ថោះ ​ត្រីស័ក​ពុទ្ធ​សរាជ​២៥៥៥ ចុល្លសករាជ​១៣៧៤ មហា​សករាជ ១៩៣៣ គ្រឹស្តក​រាជ ២០១១
សង្ក្រាន្តិ​ចូល​មក​នៅ​ថ្ងៃ ព្រហស្បតិ៏ ១១​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ មេសា គ​.​ស ២០១១ វេលា​ម៉ោង ១៣​និង ១២​នាទី​រសៀល​។
ទេពធីតា​ប្រចាំថ្ងៃ​សង្ក្រាន្តិ​ព្រះនាម កិរិណីទេវី ជា​រាជបុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម​គង់នៅ ចតុ​មហា​រា​ជិការ (​ឋានសួគ៌​ជាន់​ទី​៤) ជា​អគ្គនាយិការ លំអរ​ព្រះ​ការណ៍​សៀត​ផ្កាមន្ទា ប្រដាប់​ដោយ​កែវ​មរកត អម្ពរ​ពណ៌​បៃតង ភក្សាហារ​ទ្រង់​សោយ​ សណ្តែក ល្ង ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​កង្វេ ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​ កាំភ្លើង ទ្រង់​គង់​ដោយ​អង្គុយ​បើកព្រះនេត្រ​លើ​សត្វ​ដំរី​ជា​ពាហនះ។
នាំ​អស់​ពពួក​ទេពនិករ​ទាំង​មួយ​សែន​កោដិ៏​ហោះ​ទៅកាន់​គុហា​កែវ ឈ្មោះ​គន្ធ​មា​លី នា​ភ្នំ​កៃលាស​ខេត្ត​ហេមពាន្ត ជា​ទី​តំកល់ ទុក​នូវ​ព្រះ​សិរសា​របស់​កបិល​មហា​ព្រហ្ម​ជា​ព្រះ​វ​រាជ​បិតា នាំ​យក​ដាក់​លើ​ពានមាស​នាំចេញ​ទៅ​ដង្ហែរ  ប្រទក្សិណ​ភ្នំ​ព្រះ សុមេរុ​រាជ​ជុំវិញ​ចក្រ​វា​ឡ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ជា​គំរប់​៦០​នាទី ២៤​ម៉ោង រូ​ច​ទើប​នាំ​យក​ទៅ​តំកល់ទុក​នៅ​កន្លែង​ដើម​វិញ​។ រួច​ទើប​នាំ​អស់​ពពួក​ទេវ​បុត្រ ទេពធីតា​ចូល​ស្រង់ទឹក​អនោតត្ត​មហា​ស្រះ​ដែល​មាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ដែលជា​មាត់ គោ​ឧសភរាជ​ទាំង​៧​ក្នុង​ទី​ប្រជុំភ្នំ​ហេមពាន្ត​ត្រជាក់ត្រជុំ​ក្សេម​ក្សាន្ត រួច​ទើប​នាំគ្នា​ទៅ​សមាទានសីល​ដោយ​សោមនស្ស​គ្រប់ៗ អង្គ​ក្នុង “​ភគវតី​សភា​សាលា​” ប្រកប​ដោយ​កែវ​៧​ប្រការ​ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​អោយ​ជ្រះស្រឡះ ហើយ​ចំរើន​នូវ​សិរី​សួស្តី​ជ័យ​មង្គល​តរៀង​ទៅ​។

ថ្ងៃ ព្រហស្បតិ៏ ១១​កើត​ ខែចេត្រ ត្រូវ​និង​ថ្ងៃទី​១៤​មេសា ថ្ងៃ​ចូលឆ្នាំ​វេលា​ម៉ោង ១១​និង ១២នាទី​រសៀល
ថ្ងៃ សុក្រ ១២​កើ ត​ខែចេត្រ ត្រូវ​និង​ថ្ងៃទី​១៥​មេសា ជា​វា​រះ​វន​ប័ត
ថ្ងៃ សៅ ១៣​កើត​ ខែចេត្រ ត្រូវ​និង​ថ្ងៃទី​១៦​មេសា ជាវ​រះ​ឡើង​ស័ក

ចូល​ជា​សកល​ឆ្នាំ​ថោះ ​ត្រីស័ក​ពុទ្ធ​សរាជ​២៥៥៥ ចុល្លសករាជ​១៣៧៤ មហា​សករាជ ១៩៣៣ គ្រឹស្តក​រាជ ២០១១ ត​រៀង​ទៅ​។
ក្នុង​ឳ​កាស​សង្ក្រាន្តិ​ទាំងបី​ថ្ងៃនេះ សូម​ជនានុជន​ទាំងឡាយ​រៀបចំ​គឿង​សក្កា​រះ​បូជា​មាន ទៀន ធូប ផ្កា​ភ្ញី​ជាដើម ថ្វាយ​ព្រះ​រតនត្រ័យ
និង​ទទួល​ស្វាគ​ម​ន៏ ទេវតា​ឆ្នាំ​ថ្មី និង​ខំ​សមាទានសីល ចំរើន​មេត្តា ករុណា ចំពោះ​សព្វ​សត្វ​ទាំងឡាយ បំបាត់​ចិត្តអាក្រក់​ដែល
កើតមាន​ពី​ឆ្នាំ​មុន​អោយ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្តិ​ល្អ ដោយ​កាយវាចារ​ចិត្ត​តាំងពី​ឆ្នាំ​ថ្មី​ត​រៀង​ទៅ នោះ​ទេវតា​នឹង​ជួយ​ចំរុងចំរើន
សុខ​សិរី​សួស្តី​ជ័យ​មង្គល ជន្មាយុ​យឺនយូរ​តរៀង​ទៅ​។

Asian Game 2010 16th

 

កា​ល​ពី​ថ្ងៃ​សុ​ក្រ​ ​ទី​1​2​ ​​​​​វិ​ច្ឆិ​កា​រ​ ​2​0​1​0​​​ ​ប្រ​ទេ​ស​ម​ហា​អំ​ណា​ច​ចិ​ន​បា​ន​ធ្វើ​ពិ​ធី​បើ​ក​កា​រ​ប្រ​កួ​ត​កី​ឡា​A​s​i​a​n​ ​G​a​m​e​ ​ទី​ ​1​6​ ​នៅ​ទី​ក្រុ​ង​
Guangzhou​
យ៉ា​ង​ម​ហោ​ឡា​រិ​ត​។​ ​ចិ​ន​បា​ន​ក្លា​យ​ជា​ម្ចា​ស់​ផ្ទះ​ជា​លើ​ក​ទី​២​ ​សំ​រា​ប់​កា​រ​ប្រ​កួ​ត​កី​ឡា​នេះ​ ​គឺ­­​លើ​ក​ទី​១​ ​នៅ​ទី​ក្រុ­­­​ង​ប៉េ​កាំ​ងកា​​ល​ពី​ឆ្នាំ1990​ ​។​​​ ​កា​ល​ពី​ឆ្នាំ​2​0​0​8​ ​ក​ន្ល​ង​ទៅ​ចិ​ន​បា​ន​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​សំ​រា​ប់​កា​រ​ប្រ​កួ​ត​កី​ឡា​ ​អូ​ឡាំ​ពិ​ក​ ​លើ​ក​ទី​2​9​ ​ ​។​​​ ​ពី​ធី​បើ​ក​សំ​រា​ប់​ឆ្នាំ​2​0​1​0​នេះ​ក៏​មា​ន​កា​រ​ប្រើ​ប​ញ្ចូ​ល​នូ​វ​ប​ច្ចេ​ក​វិ​ទ្យា​c​o​m​p​u​t​er​ ​ផង​​ដែរ​ ​ការ​បើក​អ្វី​ៗ​គឺទា​ក់​​ទ​ងនិ​ង​ទឹ​​កទាំ​​ងអ​ស់​៕


 

៩​ វិច្ឆិការ​ ១៩៥៣ – ៩​ វិច្ឆិការ​ ២០១០

អបអសាទរ ទិវាឯករាជ្យជាតិ ៩​ វិច្ឆិការ​ ១៩៥៣ – ៩​ វិច្ឆិការ​ ២០១០

កម្ពុជា និង​ឯករាជ្យ (ឯកសារ)​ ពី youtube upload ដោយ sidman

King

King of Cambodia

Long Live The King

រក្សាផែនដីរបស់យើង

រក្សាផែនដីរបស់យើង ដើម្បីយើងទាំងអស់គ្នា ៕
ថ្ងៃទី22 មេសា ជា “Earth Day” ចូលរួមេវិភាគទាន កំលាំងកាយ កំលាំងចិត្ត ជួយសង្គ្រោះផែនដី ធម្មជាតិ​ ដែលបានផ្តល់អ្វីៗ
អោយ​យើងកុំអោយវិនាសបាត់បង់ឡើយរក្សាធម្មជាតិរបស់យើងដើម្បីយើងទាំងអស់គ្នា។
ក្នុងរយះពេលប៉ុន្នានឆ្នាំចុងក្រោយនេះ បញ្ហាទាក់ទងការឡើងកំដៅផែនដីជាប្រធានបទមួយសំខាន់សំរាប់ប្រទេសនានា។
ការព្រួយបារម្ភពីការលិចលង់នៅតាមតំបន់មួយចំនួន ដែលបណ្តាលមកពីការកើនឡើងនៃកំពស់ទឹកសមុទ្រ ​បញ្ហានៃការបាត់ប់ង់
ធនធានធម្មជាតិ ជាប្រភពសក្តានុពលតាមប្រទេសមួយចំនួនធំ និងសក្តានុពលផ្សេងៗទៀតដែលទាយយកផលបានពីវា។
ការឡើងកំដៅ ការប្រែប្រួលអាកាសធាតុ ជាកត្តាចំបងមួយ។
ទាំងនេះជារូបភាពរបស់ទីតាំង100 កន្លែងដែលទទួលរងការបាត់បង់បើសិនជាការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅតែបន្ត។

Newsweek: If climatologists’ predictions come true, our world could change dramatically. See photos of 100 places that stand to be hurt by climate change.

Earth song  មរតករបស់ អ្នកចំរៀងដ៏ល្បីល្បាញនៅUSA និង​ទាំងពិភពលោក

របាំ​ត្រុដិ

ប្រជារាស្ត្រ​ខែ្មរ​នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ ឧត្តមានជ័យ តែ​សំដែង​របាំ​ត្រុដិ នា​ខែ​ចូលឆ្នាំថ្មី និង​ពេល​មាន​សត្វព្រៃ​រត់
ចូល​ភូមិ​។​តាម​សារ​បានអោយដឹង​ថា​របាំ​ត្រុដិ​មាន​វត្តមាន​រួចហើយ​នៅ​សម័យ​អង្គរ​គឺ ជា​រៀងរាល់ឆ្នាំ ពួក​ជនជាតិ​សំ​រ៉ែ​តែង​នាំមក
សំដែង​ថ្វាយ​ដល់​ព្រះ​មហាក្រ​ត្ស​ដើម្បី​ជំ​រះ​មន្ទិល អពមង្គល​ដែល​កើត​មាន​ឆ្នាំ​ចាស់​។
ពាក្យ​ត្រុដិ ជា​ពាក្យ​បាលី សំ​ស្ត្រឹក ប្រែ​ថា​ដំណើរ​ផ្តាច់​រឺ​កាត់​ផ្តាច់​។ ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ​ថា ត្រ​ស្តិ ដែល​កាលសម័យ
មុន​មាន​ព្រះរាជ​ពិធី​បញ្ជាន់ត្រស្តិ ក្រោយមក​គេ​ប្តូរ​ឈ្មោះ​ហៅ​ថា​ពិធី​សូត្រ ភាណ​យក្ស​។
ត្រស្តិ​សង្ក្រាន្តិ គឺជា​ពិធី​ដែល​ស្តេច​សម័យ​ដើម​ធ្វើ​រួមគ្នា​ក្នុង​ពេល​តែមួយ ។ សង្ក្រាន្តិ​ជា​ពាក្យ​សំ​ស្ត្រឹ​តដែល​មានន័យថា ដំ
ណើ​រឃ្លាត​ចាក​ទី​។ ក្នុង​ព្រះរាជ​ពិធី​នេះ​សំដៅយក​សេចក្តី​ថា​ដំណើរ​ផ្តាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​។
គេ​លេង​របាំ​ត្រុដិ​នាពេល​ចូល​ឆ្នាំ​គឺ​គេ​កំណត់​យក​ដំណើរ​ផ្តាច់​ឆ្នាំ​និមួយៗ​។ ភារកិច្ច​ក្នុងការ​កាត់ផ្តាច់​អោយ​ស្រលះ នូវ
ឧបទ្រុព​ចង្រៃ​ដែល​កើតមាន​ពី​ឆ្នាំ​ចាស់​កន្លងមក ហើយ​គេ​ត្រូវ​ប្រស្ធិទ្ធិ​នូវ​សព្វ​សាធុកាពរ ក្នុង​ពេល​ចូលឆ្នាំថ្មី​វិញ​។
តាមរយះ​ការសំដែង​របាំ​ត្រុដិ ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​គេ​មាន​សេចក្តី​សប្បាយរីករាយ​ណាស់ ដែល​ក្រុម​របាំ​ចូល​ទៅ​សំ
ដែល​ដល់ ក្នុងភូមិ ផ្ទះ គេ​អោយ​ពរ​ជ័យ​ព្រោះ​គេ​មាន​ជំនឿ​ប្រកបដោយ​ក្តីសង្ឃឹម​ក្នុង​ឆ្នាំ​ថ្មី​នេះ​សុភមង្គល​ន​ឆឺង​កើតមាន
ដល់​ក្រុមគ្រួសារ ភូមិ​ស្រុក​គេ​ជាមិនខាន​។ ប្រសិន​មិនបាន​ទៅ​សំដែង​នៅ​ផ្ទះ​គេ​ទេ នោះ​គេ​រត់​ទៅ​ជំរៀប​ស្នើ​អោយ​មក​សំដែង​នៅ
មុខ​ផ្ទះ​ផង​។ ជាទូទៅ​គេ​ដើរ​សំដែងរ​បាំ​នេះ​ពាសពេញ​ភូមិ បន្ទាប់ពី​មាន​សត្វព្រៃ​រត់​ចូល​ស្រុក​។ គេ​ហៅ​ពី​ធី​នេះ​ថា​ពិធី​ឡើង​ភូមិ​។
ព្រោះ​គេ​មាន​ជំនឿ​ថា​សត្វ​ព្រៃ​មាន ប្រើ​ស ឈ្លូស ធ្លាប់​តែ​រស់នៅ​ក្នុង​ព្រៃ​ហើយ​ក្លាច​មនុស្ស​ទៅ​បរបាញ់​ណាស់ បញ្ជាក់​ថា​អភ្ហូតហេតុ
អាក្រក់​ហើយ បាន​ជា​ហេតុ​បណ្តាល​អោយ​សត្វព្រៃ​ទាំង​នោះ​ហ៊ាន​រត់​ចូល​ស្រុក​។ បើសិន​គេ​ចា​បើ​សត្វព្រៃ​នោះ​បាន​គេ​យក​ទៅ
ប្រោះ​ប្រេង លាប​ម្សៅ ហើយ​លែងអោយ​មាន​សេរីភាព សិរី​សួស្តី​វិញ​។ ចំណែក​ប្រា​កើ​ដែល​គេ​រៃអង្គាស​បាន  គេ​យក​ទៅ​ធ្វើបុណ្យ
ចំលងគ្រោះ​សំរាប់​ភូមិ​ស្រុក​គេ​ទៀត ។
ចំពោះ​ការសំដែង​និង​ការតុបតែង​មាន​លក្ខណះសាមញ្ញ​គឺ​គេ​ដើរ​ដង្ហែរ​ជា​ក្បួន​ទៅមុខ ដោយ​មាន​អ្នក​កាន់​ដងដោយ​ម្នាក់​ជា​អ្នក​នាំ
ផ្លូវ​។ ក្បួន​នេះ​ហាក់ដូចជា​អ្នក​ហែរ​ទាំង​នោះ​កំពុង​ជិះ​រទេះ ព្រោះ​ដងដោយ​ជា​និមិត្តរូប​នៃ​ជ​ន្ទុ​ល​រទេះ​។ នៅ​ដងដោយ​គេ​មាន​ថង់
មួយ​សំ​រា​បើ​អង្គាស​ប្រាក់ អ្នកស្រុក​ទស្សនា​តែង​មាន​សទ្ធា​ស​ដាក់​ប្រាក់​ក្នុង​ថង់ ព្រោះ​គេ​យល់​ថា​គ្រោះ​ដែក​នឺង​អាច​កើតមាន​នៅ
ឆ្នាំ​ថ្មី​អាច​នឹង​ឃ្លាត​ចាក​ដោយ​ការ​សាង​កុសល​នេះ​។ ថង់​លុយ​នេះ​នឹង​ក្កោម​យក​ឧបទ្រុពចង្រៃ​ចេញ​អោយអស់​ពី​ក្រុម​គ្រួសារ  ភូមិ
ស្រុក​របស់​គេ​។
ចំណែក​តួអង្គ​ដែល​សំដែង​មាន​តួអង្គ​សត្វ​ប្រើ​ដែល​មាន​មនុស្ស ពាក់​ក្បាល​ប្រើស​ជា​សញ្ញា​រត់​ឆ្លេឆ្លា​ក្នុង​ក្រុម​របាំ​គេច​ពី​តួ​ព្រានព្រៃ​ម្នាក់
ដែល​មាន​កាន់​ស្នា ស្នាយ​បំពង់ ព្រួញ ដើរ​តំរង់​តាម​រក​តែ​ប្រើស ដែល​ជា​សត្វ​តំណាង​អោយ​គ្រោះ​ចង្រៃ ដែល​គេ​ត្រូវការ​វាយ​ផ្តាច់
ចេញ​គឺ​ដោយសារ​ព្រានព្រៃ​នេះហើយ ជា​អ្នកដើរតួ​សំលាប់​ប្រើស​រំដោះគ្រោះ​ចង្រៃ​។
តួ​យ​ក្យ​ពីរ​នាក់​ពាក់មុខយក្ស   តូ​ស្រី​ព្រាយ​ក្រចក​វែង​ពីរ​នាក់ (​ពាក់​ក្រចក​សិប្ប​និមិត្ត ជា​និមិត្តរូប​)  តួ​សត្វ​ក្ងោក​ពីរ​នាក់​ស្លៀកពាក់​តាម
ទំនៀម​ទំលាប់​ខ្មែរ​ធម្មតា​ដែល​ដៃ​មាន​មាន​កាន់​កន្ទុយក្ងោក​ជា​និមិត្តរូប​។
ក្នុងពេល​ឈរ​រាំ​មុខ​ផ្ទ្ះ​នរណាម្នាក់ តួ​ទាំង​៦​នាក់​នេះ​ត្រូវ​សំដែង​ក្នុង​គោលបំណង​ជួយ​ដេញ​ស្ទាក់​ប្រើស​អោយ​ចូល​ក្នុង​គន្លង​ព្រាន
ដើម្បី​អោយ​ព្រាន​បាញ់សំលាប់​ប្រើ​សបាន​។
តួ​អ្នក​កាន់​កញ្ឆែ​មាន​ចំនួន​ចាបើពិ​២ ទៅ​៦ នាក់​ជា​អ្នក​គោះ​បុក​ចង្វាក់​លំអ​វង់​របាំ​គេ​ក៏​មានន័យថា​តំណាង​អោយ​ព្រៃព្រឹក្សា អា​រុក្ខ
អារក្ស ទេវតា​អ្នកតា​ដែល​ជួយ​ជ្រោមជ្រែង​ខ្ទប់​ស្ទាក់​ប្រើស​អោយ​ព្រានព្រៃ​បាញ់​បាន់​។
តួ​សំរាប់​កំដរ​គឺ​ក្រុម​តន្ត្រីករ មាន​អ្នក​កាន់​ស្គ ទ្រ​សោរ ទ្រ​អ៊ូរ ប៉ី អ្នក​ច្រៀង​តិច​រឺ​ច្រើន​តាម​លទ្ធភាព មាន​អាចារ្យ​ស្លៀកពាក់​សរបាំង
ឆ័ត្រ ដើរ​តាម​ម្នាក់​ទៀត​ដែលា​មាន​នាទី​ចាត់ចែ​ងមើល​ការខុសត្រូវ​ក្នុង​វង់​របាំ​ដើម្បី​បញ្ញាក់​អោយដឹងថា​បច្ច័យ​ទាំងអស់​មិនអា​ច​យក
ទៅ​ចំណាយ​ផ្តេសផ្តាស​ទេ គឺ​សំ​រាប់ចា់​កុសល​សំ​រា​បើ​វត្ត​។
ពេល​សំដែង​ចប់​ក្រុម​របាំ​ច្រៀង​ជំរាបលា ដោយ​ម្ចាស់ផ្ទះ​យក​ផ្តិល​ទឹក​ប្រោះព្រំ​ជូនពរ ដល់​ក្រុម​របាំ​ទាំងនេះ​វិញ​ដែរ​។ បើ​យើង​ហើយ
មិន​ធ្វើ​ជា​ប្រការ​ខុសឆ្គង ម្យ៉ាងទៀត​ចំពោះ​កំហុស​នេះ​គេ​ជឿ​ថា​ក្នុង​ឆ្នាំ​ខាង​មុខ​អ្នក​នោះ​មិន​ទទួលបាន​សិរី​មង្គល​ឡើយ​។
សូម​អោយ​របាំ​នេះ​ស្ថិតនៅ​ក្នុង​ដួងចិត្ត​ខ្មែរ​ជា​រៀងរហូត ។
សូម​អោយ​របាំ​ត្រុដិ​ជួយ​កាត់ផ្តាច់​សេចក្តី​អពមង្គល នាំមក​នូវ​សិរី​សូស្តី​ក្នុង​ឆ្នាំ​ថ្មី សំ​រា​បើ​ទាំងអស់គ្នា​។
(​សូម​ជួយ​ផ្តល់​ជា​មតិយោបល់ បើ​មាន​ពត៌មាន​លំអិត​ជា​ង​នេះ​។​)

ពិធីបុណ្យចូលឆ្នាំថ្មី

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយ​គូ ដើម​ត្នោត​នោះ សត្វឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុង​មហាសមុទ្រ ទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏​អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគ វតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វណបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ការ​កំនត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំនត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំនែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះ​ ។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ?
ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកក្តិក ជា​ខែ​ទី១២ ។

លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ហើយ​កំនត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចែត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចែត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី ខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំនត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងើយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សន្តែក គេ​ដាក់​សន្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :

  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំនី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​បូចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង រឺ​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

សង្ក្រាន្តិ

ឆ្នាំ​ខាល  ទោស័ក​ពុទ្ធ​សរាជ​២៥៥៤ ចុល្លសករាជ​១៣៧៣ មហា​សករាជ ១៩៣២ គ្រឹស្តក​រាជ ២០១០
សង្ក្រាន្តិ​ចូល​មក​នៅ​ថ្ងៃ ពុធ ១​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី​១៤ មេសា គ​.​ស ២០១០ វេលា​ម៉ោង ៧​និង ៣៦​នាទី​ព្រឹក​។
ទេពធីតា​ប្រចាំថ្ងៃ​សង្ក្រាន្តិ​ព្រះនាម មណ្ឌា​ទេវី ជា​រាជបុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម​គង់នៅ ចតុ​មហា​រា​ជិការ (​ឋានសួគ៌​ជាន់​ទី​៤) ជា​អគ្គនាយិការ លំអរ​ព្រះ​ការណ៍​សៀត​ផ្កាចំប៉ា ប្រដាប់​ដោយ​កែវ​ពិទូរ្យ អម្ពរ​ពណ៌​អន​() ភក្សាហារ​ទ្រង់​សោយ​ទឹកដោះស្រស់ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​ម្ជុល ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​ដោយ​ឈរ​បើកព្រះនេត្រ​លើ​សត្វ​គ​ទ្រ​ភះ​(​សត្វ​លា​)​ជា​ពាហនះ។
នាំ​អស់​ពពួក​ទេពនិករ​ទាំង​មួយ​សែន​កោដិ៏​ហោះ​ទៅកាន់​គុហា​កែវ ឈ្មោះ​គន្ធ​មា​លី នា​ភ្នំ​កៃលាស​ខេត្ត​ហេមពាន្ត ជា​ទី​តំកល់ ទុក​នូវ​ព្រះ​សិរសា​របស់​កបិល​មហា​ព្រហ្ម​ជា​ព្រះ​វ​រាជ​បិតា នាំ​យក​ដាក់​លើ​ពានមាស​នាំចេញ​ទៅ​ដង្ហែរ  ប្រទក្សិណ​ភ្នំ​ព្រះ សុមេរុ​រាជ​ជុំវិញ​ចក្រ​វា​ឡ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ជា​គំរប់​៦០​នាទី ២៤​ម៉ោង រូ​ច​ទើប​នាំ​យក​ទៅ​តំកល់ទុក​នៅ​កន្លែង​ដើម​វិញ​។ រួច​ទើប​នាំ​អស់​ពពួក​ទេវ​បុត្រ ទេពធីតា​ចូល​ស្រង់ទឹក​អនោតត្ត​មហា​ស្រះ​ដែល​មាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ​ដែលជា​មាត់ គោ​ឧសភរាជ​ទាំង​៧​ក្នុង​ទី​ប្រជុំភ្នំ​ហេមពាន្ត​ត្រជាក់ត្រជុំ​ក្សេម​ក្សាន្ត រួច​ទើប​នាំគ្នា​ទៅ​សមាទានសីល​ដោយ​សោមនស្ស​គ្រប់ៗ អង្គ​ក្នុង “​ភគវតី​សភា​សាលា​” ប្រកប​ដោយ​កែវ​៧​ប្រការ​ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​អោយ​ជ្រះស្រឡះ ហើយ​ចំរើន​នូវ​សិរី​សួស្តី​ជ័យ​មង្គល​តរៀង​ទៅ​។

ថ្ងៃ ពុធ ១​កើត​ខែ​ពិសាខ ត្រូវ​និង​ថ្ងៃទី​១៤​មេសា ថ្ងៃ​ចូលឆ្នាំ​វេលា​ម៉ោង ៧​និង ៣៦​នាទី​ព្រឹក
ថ្ងៃ ព្រហស្បតិ៏ ២​កើត​ខែ​ពិសាខ ត្រូវ​និង​ថ្ងៃទី​១៥​មេសា ជា​វា​រះ​វន​ប័ត
ថ្ងៃ សុក្រ ៣​កើត​ខែ​ពិសាខ ត្រូវ​និង​ថ្ងៃទី​១៦​មេសា ជាវ​រះ​ឡើង​ស័ក

ចូល​ជា​សកល​ឆ្នាំខាល​ទោល​ស័ក ពស​២៥៥៤  គស​២០១០ ច​ល​១៣៧៣ ម​ស​១៩៣២ ត​រៀង​ទៅ​។
ក្នុង​ឳ​កាស​សង្ក្រាន្តិ​ទាំងបី​ថ្ងៃនេះ សូម​ជនានុជន​ទាំងឡាយ​រៀបចំ​គឿង​សក្កា​រះ​បូជា​មាន ទៀន ធូប ផ្កា​ភ្ញី​ជាដើម ថ្វាយ​ព្រះ​រតនត្រ័យ
និង​ទទួល​ស្វាគ​ម​ន៏ ទេវតា​ឆ្នាំ​ថ្មី និង​ខំ​សមាទានសីល ចំរើន​មេត្តា ករុណា ចំពោះ​សព្វ​សត្វ​ទាំងឡាយ បំបាត់​ចិត្តអាក្រក់​ដែល
កើតមាន​ពី​ឆ្នាំ​មុន​អោយ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្តិ​ល្អ ដោយ​កាយវាចារ​ចិត្ត​តាំងពី​ឆ្នាំ​ថ្មី​ត​រៀង​ទៅ នោះ​ទេវតា​នឹង​ជួយ​ចំរុងចំរើន
សុខ​សិរី​សួស្តី​ជ័យ​មង្គល ជន្មាយុ​យឺនយូរ​តរៀង​ទៅ​។

សូស្តី ពិភពលោក!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Design a site like this with WordPress.com
Get started