| កាលខ្ញុំទៅរៀនខ្ញុំគ្មានប្រាក់ចាយ | ខ្ញុំក្រខ្វះបាយក្រហាយជីវិត |
| រសាត់ក្រោមមេឃស៊ីវិល័យពិត | ថ្ងៃល្ហែខែល្ហិតគិតគ្រប់នាទី។ |
| ភ្លើងភ្លឺភ្លិបភ្លេតខ្ញុំប្លែកអារម្មណ៍ | តន្ត្រីរណ្ដំរងំវក់វី |
| ខ្ញុំឃើញក្មេងៗហ៊ឺហាផឹកស៊ី | មានឈ្មោលមានញីកៀកគូច្រៀងរាំ។ |
| មកដល់ភ្លើងស្តុបខ្ញុំស្លុតស្មារតី | ឃើញក្មេងប្រុសស្រីដេកដីភក់ជ្រាំ |
| ខ្លះស្ពាយប្អូនតូចហាក់ដូចមាំទាំ | លើកដៃប្រណមសុំលុយងោចៗ។ |
| ឆ្លងឆ្នាំទៅមុខស្រុកខ្ញុំយ៉ាងណា? | ស្រណោះពើតផ្សាដូចខែរនោច |
| ចិន្ដាអួលណែនសែនញ័ររំញោច | បេះដូងរោលខ្លោចខ្លាចជាតិលិចលង់៕ |
| អ្នកនិពន្ធ៖ កើយ ចិត្រា | |
| Download image |
31 ឧសភា
តាមផ្លូវទៅរៀន
7 ឧសភា
ញាក់ភ្នែក
| ញាក់ភ្នែកខាងឆ្វេងល្អែងមានលាភ | ញាក់បែបសុភាពដាក់ស្រីៗ |
| ថ្ងៃមុនញាក់ចំនាងមានប្ដី | ត្រូវមួយដុំដីអស់បីធ្នេរ។ |
| ញាក់ភ្នែកខាងស្ដាំផ្ដាំមានស៊យ | ញាក់ធ្វើបែបលយត្រូវគេជេរ |
| ចំស្ទាវវាវ៉ៃរត់ខ្មាសគេ | ញាក់ត្រូវរិះរេញាក់ស្ងាត់ៗ។ |
| នេះហើយរឿងញាក់មានពីរផ្នែក | ញាក់បែបចំឡែកញាក់មិនបាត់ |
| បើបានញាក់ហើយត្រូវប្រយ័ត្ន | ទៅមកខ្វែងខ្វាត់ក្រែងជួញទុក្ខ៕ |
| អ្នកនិពន្ធ៖ កើយ ចិត្រា | |
| Download image |
26 មីនា
ម្នាក់នោះជាអ្វី?
| ម្នាក់នោះជាអ្វី | គេស្និទ្ធពិសី | ស្និទ្ធក្រៃកន្លង |
| អូនថើបជញ្ជក់ | ញីញក់ច្រើនដង | ម្ដេចអូនបែរខ្នង |
| លាក់បងដល់ណា? | ||
| ម្នាក់នោះជាអ្វី | គេក្មេងស្រស់ខ្ចី | មិនស្ដីវាចា |
| គេកូនលោកធំ | ទើបមុំស្នេហា | បងអន់ត្រង់ណា |
| សង្ហាមិនស្មើ ។ | ||
| ម្នាក់នោះជាអ្វី | សូមអូនស្រដី | ប្រាប់បងសើៗ |
| នរណាម្នាក់ហ្នឹង | មុខរឹងគ្រាប់បើ | បានអូនបណ្ដើរ |
| សរសើរដោយស្មោះ ។ | ||
| ម្នាក់នោះជាអ្វី | ញីញក់ទ្រូងស្រី | មិនខ្មាសគេសោះ |
| កណ្ដាលថ្ងៃត្រង់ | ចង់ធ្វើនេះនោះ | បងនេះកំលោះ |
| អូនចង់ដោះដៃ ។ | ||
| ម្នាក់នោះជាអ្វី | ម្ដេចអូនថ្នមបី | បញ្ឈឺរាល់ថ្ងៃ |
| ប៉ុន្មានខួបហើយ | កូនស្រស់ស្រីថ្លៃ | ក្នាញ់ណាស់ចង់វៃ |
| ត្រង់កំប៉េះគូថ ៕ | ||
| View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
9 មីនា
ពូប្រឹង
| នេះរឿងពូប្រឹង | សព្វថ្ងៃបើដឹង | ពូតឹងទាល់ក្រ |
| ពូអាងកេរម៉ែ | មានស្រែកំដរ | ពូធ្វើបន្ត |
| អាស្រ័យដោយផល ។ | ||
| ឆ្នាំមុនបានស្រូវ | ហាងឆេងហាក់ត្រូវ | ពូលក់គ្មានសល់ |
| ពូទិញរបស់ | សើចស្រស់ឥតខ្វល់ | ចុងក្រោយកើតទ័ល |
| ខ្ចីគេវាល់លាន ។ | ||
| ឆ្នាំនេះលក់ស្រែ | អស់ហើយកេរម៉ែ | ព្រោះតែចង់មាន |
| ចង់ទ្បូយចង់ទ្បាន | ក៏បានក៏ហ៊ាន | តែងខ្លួនលើកពាន |
| មិនចាញ់អ្នកផ្សារ ។ | ||
| ចាយមួយទំហឹង | ឲ្យស្គាល់ពូប្រឹង | តើទ្បូយប៉ុណ្ណា |
| បានលុយលេងក្រុង | ពូផុងតណ្ហា | ស្រើបស្រាលបនបារ |
| ខារ៉ាអូខេ ។ | ||
| ស្វាងស្រាដើរអួត | បន្លឺរីកសួត | ប្រាប់អស់ផងគេ |
| មានមីអូននោះ | សាច់ស្រស់ម៉្លេះទេ | ច្រៀងឱបយេៗ |
| សប្បាយណាស់វ៉ើយ ៕ | ||
| View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
10 កុម្ភៈ
មានតែម៉ែមួយ
| ម៉ែឃើញកូនក្រ | ម៉ែបេះពីក | យកទៅឲ្យកូន |
| ម៉ែហ៊ានលើកដៃ | សំពះក្រាបលូន | សុំគេត្បិតកូន |
| ឥតខ្មាសអៀនអ្វី ។ | ||
| ម៉ែអើយម៉ែចាស់ | ម៉ែលំបាកណាស់ | ត្បិតកូនប្រុសស្រី |
| ម៉ែខ្លាចកូនខ្លៅ | ប្រដៅជេរស្ដី | កូនខ្លះគិតខ្លី |
| ពោលពាក្យពាលា ។ | ||
| ម៉ែព្រួយពេកក្រៃ | ហត់នឿយយប់ថ្ងៃ | ខ្លាចកូនវេទនា |
| ម៉ែឱបម៉ែថ្នម | ខ្លាចកូនរងា | ម៉ែតែងការពារ |
| បុត្រភ្ងាគ្រប់រូប ៕ | ||
| View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
2 កុម្ភៈ
កុំត្រាប់នេនទុំ
| កុំត្រាប់នេនទុំ | ស្លាប់ព្រោះទាវមុំ | ត្បូងឃ្មុំរឿងចាស់ |
| សូន្យរូបត្បិតស្រី | លោកិយខ្ពើមណាស់ | នរកកម្មក្រាស់ |
| ឃុំជាប់រាប់ជាតិ ។ | ||
| គួរស្ដាយចំណេះ | រៀនសូត្រចាំចេះ | លើសអស់ផងញាតិ |
| ពុកម្ដាយរែកពន់ | ស្រាលធ្ងន់ឥតឃ្លាត | ពើបអស់សម្ពាធ |
| ខ្មីឃ្មាតត្បិតកូន។ | ||
| ទុំអើយៗទុំ | គួរណាស់ខ្មាសខ្ញុំ | ក្នុងនាមជាប្អូន |
| ខ្ញុំឈឺព្រោះស្រី | មិនខ្ចីស្លាប់សូន្យ | ខិតខំសាងក្បួន |
| ឆ្លងសមុទ្រស្នេហ៍ ។ | ||
| ស្លាប់ទៅជាខ្មោច | ប្អូនខ្លាចអសោច | អាប់ឱនជាតិខ្មែរ |
| ខ្លាចជួបដូនតា | ផ្ដាសាផងដែរ | ប្អូនតែងគ្រាន់តែ |
| ផ្ញើសារជូនបង ៕ | ||
| View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |
20 មករា
រំដួលបាំងស្លឹក
| រំដួលចោលក្លិន ហាក់មិនរសាយ | ក្រពុំលាក់កាយ មិនឆ្ងាយភ្នែកបង |
| រៀមលួចគយគន់ ផ្កាមានលំអង | ក្រអូបផ្ដោះផ្ដង ចំណងនិស្ស័យ ។ |
| បងលួចតោងមែក វែកស្លឹករំដួល | ឱរ៉ាជ្រើមជ្រួល កើតកួចអាល័យ |
| បុប្ផាមួយទង រីកទាន់សម័យ | ចិត្តឥតសង្ស័យ រាល់ថ្ងៃសង្ឃឹម ។ |
| កន្លង់ឯណា មេត្តាកុំពាល់ | ខ្ញុំលួចសម្គាល់ កក់ផ្កាញញឹម |
| ខ្ញុំសូមថ្នាក់ថ្នម រំដួលប៉ប្រិម | កុំលួចសង្ឃឹម ផ្កាមានម្ចាស់ហើយ ៕ |
| អ្នកនិពន្ធ៖ កើយ ចិត្រា | |
| Download image |
3 ធ្នូ
ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១
(ស្ដាប់ព័ត៌មានកាលពីយប់ម៉ិញ)
———————————————————————
ដំបូងនឹកថា ក្មេងៗឡើងកាន់កិច្ចការរដ្ឋ នឹងអាចបំបាត់អំពើពុករលូយបានមួយកម្រិត តែការគិតបែរជាមិនដូចរឿងរ៉ាវពិតនោះទេ ពួកគេរឹតតែបង្កើតអំពើពូករលូយលើសចាស់ៗទៅទៀត។ ក្នុងគោលគំនិតរបស់ពួកគេមួយចំនួន គឺមានគោលដៅធំពីរយ៉ាង៖
– ចូលធ្វើការរដ្ឋអាចបានប្រាក់បៀរវត្សពេលចាស់ទៅ
– អាចរកចំណូលពីអំពើពុករលូយបានច្រើន
* ក្នុងចំណោមពួកគេក៏មានអ្នកល្អខ្លះដែរ គេតែងមានគំនិត និងឧត្តមគតិចង់ជួយជាតិ តែមិនអាចទៅរួចនោះទេ ព្រោះគ្មានឱកាស បើមានឱកាសហើយ បែរត្រូវគេរួមគ្នាធ្វើបាបរហូតដកខ្លួនដើរចេញ ទាំងអនិច្ចារជាតិខ្លួន។
(អ្នកណាក៏ដឹងរឿងនេះដែរ)
ជាតិខ្មែររង់ចាំតែថ្ងៃសូន្យប៉ុណ្ណោះ។
12 វិច្ឆិកា
កម្សត់បងអើយ
| គេងនឹកស្រីថ្លៃ | នឹកណាស់រាល់ថ្ងៃ | ស្រមៃនឹងភ្នែក |
| នឹកណាស់សម្ដី | មានន័យពន់ពេក | ឲ្យបងនេះរែក |
| ទុក្ខស្នេហ៍ម្ដេចបាន។ | ||
| នឹកផែនវង់ភ័ក្ត្រ | ហត្ថាត្រជាក់ | ធ្លាប់អង្អែលប្រាណ |
| ផ្ដោះផ្ដងវាចា | គន្ធាក្សេមក្សាន្ត | ឥឡូវឃ្លាតបាន |
| ឃ្លាតខានបានយល់។ | ||
| ស្នាមថើបអភ័ព្វ | បងថែជាទ្រព្យ | រឿងសោកអំពល់ |
| រស់នៅក្នុងឋាន | ដោយគ្មាននិមល | អូនអើយបងខ្វល់ |
| ដល់អនុស្សារ។ | ||
| ស្ដាយរូបសម្ផស្ស | បងតែងអាឡោះ | អាល័យជីវ៉ា |
| បងមើលរូបថត | ចតទឹកនេត្រា | ទុកក្នុងឱរ៉ា |
| សង្សារសំណព្វ៕ | ||
| អូនចាកលោកទៅ | ស្រណោះពេកពៅ | ចាំផ្លូវត្រឡប់ |
| រៀមរែងទន្ទឹង | ទ្រូងតឹងធុញថប់ | បងសុំយល់សប្តិ |
| កម្សត់បងមួយ៕ | ||
| View | Download image | អ្នកនិពន្ធ៖ កើយ ចិត្រា |



Recent Comments