បោះអាវពីជាន់ទី៣
ថ្ងៃមួយពូសុខឃើញពូសៅដែលជាមិត្តភក្តិស្ថិតក្នុងសភាពយ៉ាប់យ៉ឺន គឺបាក់ដៃម្ខាង ជើងម្ខាងហើយ គាត់ក៍សួរទៅពួសៅ:
ពូសុខ: យី!!ចុះឯងទៅត្រូវនឹកស្អីទើបបានជាបាក់ដៃបាក់ជើងដូច្នេះ?
ពូសៅ: គឺប្រពន្ធគ្នាបានបោះអាវដែលគ្នាកំពុងពាក់នេះពីជាន់ទី៣មក
ពូសុខ: ចុះគ្រាន់តែបោះអាវសោះម៉េចក៍ឯងក្លាយជាបែបនេះ?
ពូសៅ: គឺថានាងបោះពេលគ្នាកំពុងពាក់ហ្នឹងណា!
A boring message
នីតានិង ស៊ីមស្រលាញ់គ្នាអស់រយះពេលជាង៣ឆ្នាំទៅហើយ។ ដោយសេចក្តីស្រលាញ់ ស៊ីមតែងតែផ្ញើរmessageទៅ
នីតាគ្រប់ៗពេលដើម្បីបញ្ចាក់ពីការនឹករលឹកនិង ព្រួយបារម្មណ៍ តែដល់យូរៗទៅនីតាចាប់ផ្តើមធុញទ្រាន់នឹងទង្វើរបស់
ស៊ីម។ នាងមានអារម្មណ៍ថាទងើ្ទទាំងនោះគួរអោយធុញទ្រាន់ តែនាងក៍មិនហ៊ានបញ្ជាក់ប្រាប់អោយស៊ីមដឹងដែរព្រោះ
នាងខ្លាចស៊ីមអន់ចិត្ត ម្យ៉ាងនីតានៅតែស្រលាញ់ស៊ីមជានិច្ច គ្រាន់តែនាងមិនចូលចិត្តអោយគេធ្វើកិច្ចការបែបនេះ។ ថ្ងៃ
មួយពេលនាងកំពុងតែរៀបនឹងចូលគេង ទូរស័ទ្ទនាងក៍ទទួលបានMessageមួយ។ អើតទៅពីចំងាយ នាងក៍បានឃើញ
ឈ្មោះរបស់ស៊ីម។ នាងដកដង្ហើមធំបង្ហាញពីភាពធុញទ្រាន់ ហើយក៍ចូលគេងដោយមិនខ្វល់ទៅ។
ព្រឹកឡើងនាងទទួលបានដំនឹងពីគ្រួសាររបស់ស៊ីម ថាគេកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ព្រោះគេមានជំងឺ
ជាធ្ងន់ធ្ងរនៅដំណាក់កាលចុងក្រោយ។ នីតាស្លុតអារម្មណ៍ហើយ ក៍ប្រញាប់ប្រញាល់រៀបចំទៅមន្ទីរពេទ្យដើម្បីមើល
ស៊ីម។ មួយសន្ទុះក្រោយគ្រូពេទ្យដើរចេញមកទាំងទឹកមុខក្រៀមក្រំ ជាមួយនឹងសំដីខ្លីថា សូមចូលរួមសោកស្តាយ
ផង។ ក្រោមពីដឹងថាស៊ីបបានលាចាកលោកទៅហើយ នីតាពិបាកចិត្តជាខ្លាំងហើយក៍ចាប់ផ្តើមបើកមើលMessage
ទាំងអស់ដែលស៊ីមបានផ្ញើរអោយខ្លួនឡើងវិញ។ ទីបំផុតនាងបានមើលឃើញmessageចុងក្រោយដែលនាងទុកចោល
នៅយប់នោះដែលមានអត្ថន័យថា:
“I think i would never tell you about these, but tonight is really the last night of my life. I got cancer. I’m sorry
that i hide this from you, cause if u know it, i won’t be able to see your smile again. Tonight i want to meet you
for the last time at my house! Please hurry, i’m waiting for you,”
រឿងនិទានមុនចូលគេង
ថ្ងៃមួយពេលដែលអ្នកម៉ាក់មិននៅ លោកប៉ាក៍បង្ខំចិត្តមកនិយាយរឿងនិទានមុនចូលគេង
អោយកូនប្រុសស្តាប់។
ប៉ា: កាលពីព្រេងនាយមានសត្វកង្កែបមួយ[…….]ចប់
កូនប្រុស: ប៉ាកូនចង់ស្តាប់រឿងណាប្លែកៗដូចជារឿងវិទ្យាសាស្ត្រវិញណា
ប៉ា: ចឹងក៍បាន!កាលពីព្រេងនាយមានសត្វកង្កែបយន្តមួយក្បាល[…….]ចប់
កូនប្រុស(ធុញ): អីលូវម៉ាក់មិននៅទេ កូនចង់ស្តាប់រឿងដែលក្មេងៗមិនគួរស្តាប់ម្តង:D
ប៉ា: អឺ! កាលពីព្រេងនាយមានកង្កែបអាក្រាតមួយក្បាល[……]
អត់មានរឿងអ្វីផ្សេងក្រៅពីរឿងកង្កែបទេរឺ???
ការសាកល្បង
កាលពីដើមមានជំរុំមួយបែកចែកជាពីរក្រុមគឺក្រុមAនិងក្រុមB។ រាល់ថ្ងៃគេសង្កេតឃើញ
ថាក្រុមAតែងតែក្រោកពីព្រលឹមបោសសំអាតជំរុំហើយវឹកហ្វាត់យ៉ាងឧស្សាហ៍ព្យាយាមជាទី
បំផុត។ ផ្ទុយទៅវិញក្រុមBមិនដែលក្រោកទាន់ម៉ោងទេ។ នៅជំរុំរបស់ក្រុមBគេសង្កេតឃើញ
គំនរសំរាមពាសពេញដោយគ្មាននរណាម្នាក់ប្រមូលបោសឡើយ ហើយរឹតតែយ៉ាប់ទៀតនោះ
គឺពួកគេមិនសូវប្រមូលគ្នាវឹកហ្វាត់ទេបែជានាំគ្នាស្តាប់វិទ្យុរឺជជែកគ្នាលេងទៅវិញ។ ដោយ
ឃើញចរិកដ៍យ៉ាប់របស់ពួកក្រុមBមេក្រុមក៍សម្រេចចិត្តបញ្ជូនក្រុមទាំងពីរនេះអោយរស់នៅ
ជាមួយគ្នាដើម្បីអោយក្រុមBយកតម្រាប់តាមក្រុមA។ មួយរយះពេលក្រោយមកគេសង្កេត
ឃើញថា……….
ទាំងក្រុមAនិងក្រុមBសុទ្ធតែខ្ជិលច្រអូសទាំងអស់!
រឿង អត់អនាគត
អ្នកគ្រូ: មិនថាមេរៀនអ្វីឡើយក៍សុទ្ធតែជាមុខវិជ្ជាធ្វើអោយមានអនាគតចឹងចូរប្អូនៗខំ
សិក្សាគ្រប់មុខវិជ្ជាណា
ទីតយ: អត់ទេអ្នកគ្រូខ្ញុំថាមានមុខវិជ្ជាមួយដែលអត់អនាគត
អ្នកគ្រូ: វាមិនដែល!អីលូវប្រាប់អ្នកគ្រូមើលថាមុខវិជ្ជាអីអត់អនាគត?
ទីតយ: គឺប្រវត្តិវិទ្យា
រឿង រស់បានប៉ុន្មានទៀត?
ថ្ងៃមួយពូនីបានសំរេចចិត្តទៅពិគ្រោះជាមួយពេទ្យបន្ទាប់ពីសុខភាពគាត់កាន់តែទ្រុឌទ្រោមទៅ
ពូនី: យ៉ាងម៉េចដែរលោកគ្រូពេទ្យ?
គ្រូពេទ្យ: ជម្ងឺលោកធ្ងន់ធ្ងរណាស់រស់បានតែ១០…
ពូនី(ធ្វើទឹកមុខក្រៀមក្រំ); ១០អីទៅលោកគ្រូ?១០ខែ១០អាទិត្យរឺ១០ថ្ងៃ?
គ្រូពេទ្យ: ៩
រឿង:លក់ស្បែកជើង
មានថ្ងៃមួយក្រុមហ៊ុនលក់ស្បែកជើងកនិងក្រុមហ៊ុនលក់ស្បែកជើងខបានបញ្ជូនបុគ្គលិក
លក់ស្បែកជើងរបស់ខ្លួនអោយទៅលក់ស្បែកជើងនៅលើកោះដាច់ស្រយាល់មួយ។
ពេលទៅដល់ភ្លាមគេសង្កេតឃើញថាអ្នករស់នៅកោះនោះពុំមានពាក់ស្បែកជើងទេ។
បុគ្គលិកក្រុមហ៊ុនកបានcallទៅប្រធានក្រុមហ៊ុនយ៉ាងអស់សង្ឃឹមថាយើងពុំអាចលក់ស្បែក
ជើងនៅលើកោះនេះបានទេព្រោះអ្នកនៅទីនេះមិនពាក់ស្បែកជើងទេ។ឯបុគ្គលិក
ក្រុមហ៊ុនខវិញបានcallទូរស័ព្ទទៅប្រធានក្រុមហ៊ុនយ៉ាងសប្បាយរីករាយថាយើងនឹងអាច
លក់ស្បែកជើងបានច្រើនណាស់នៅលើកោះនេះព្រោះអ្នកនៅទីនេះមិនទាន់មានស្បែកជើង
ពាក់ទេ។
តើអ្នកយល់ថាគំនិតមួយណាត្រឹមត្រូវជាង????


















![lip-art011[4]](https://kongdalin.wordpress.com/wp-content/uploads/2011/11/lip-art0114.jpg?w=300&h=189)



