ប្រតិកម្មអាលែ្លហ្ស៊ី(Anaphylactic shock)
ប្រតិកម្មអាល្លែហ្ស៊ី ជាប្រតិកម្មយ៉ាងរហ័សទូទាំងរាងកាយកម្រិតធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជម្ងឺ។ វាអាចកកើតឡើងតាមចលនការប្រព័ន្ធភាពស៊ាំ(តាមរយៈអង់ទីករ IgE) ឬតាមចលនការមិនប្រព័ន្ធភាពស៊ាំ។



ភ្នាក់ងារបង្កប្រតិកម្មអាល្លែហ្ស៊ី
- ថ្នាំ៖ ឧស្សាហ៍ជួបបំផុត ថ្នាំប្រឆាំងមេរោគក្រុមPenicillin និងក្រុមCephalosporin(អាចប្រតិកម្មខ្វែងរវាងពីរក្រុមនឹង)។ ថ្នាំបំបាត់ការឈឺចាប់ដូចជា Aspirin និងNSAIDផ្សេងទៀត។ កម្រជួប ប្រភេទថ្នាំបង្អាក់អង់ស៊ីមACE(ACE inhibitors), Opioid, Barbiturate ។ល។
- ធាតុចាំងពន្លឺចាក់សរសៃវ៉ែន៖ Iode អាចបង្កប្រតិកម្មទម្រង់ជាអាល្លែហ្ស៊ី(មិនតាមរយៈអង់ទីករ IgE)។ ធាតុមានម៉ាសម៉ូលតូច កម្រមានប្រតិកម្ម ទោះមានក៏មានលក្ខណៈស្រាល និងមិនបង្កឲ្យបាត់បង់ជីវិតទេ។
- ឃ្មុំ ឪម៉ាល់ទិច
- ចំណីអាហារ៖ សណ្តែកដី ត្រី អាហារសមុទ្រ ទឹកដោះគោ ស៊ុត ។ល។
- កៅស៊ូLatex៖ ស្រោមដៃ ទុយោសុងនោម ។ល។
ក្រិនថ្លើម(Cirrhosis)
ក្រិនថ្លើមជាវិបាកនៃរលាកថ្លើមរ៉ាំរ៉ៃ ដែលលក្ខណៈពិសេសនៃជាលិកាវិទ្យាគឺជាដំណើរការរាលដាលនៃថ្លើុម ក្នុងនោះជាលិកាធម្មតា ត្រូវបានជំនួសដោយជាលិកាក្រិន និងពំនកកើតថ្មី ជាលទ្ធផលគឺខ្សោយជាបណ្ដើរៗនាទីរបស់ថ្លើម។
មូលហេតុ៖
- រលាកថ្លើមវីរុស បេ សេ
- រោគថ្លើមដោយសារស្រា
- រលាកថ្លើមដក់ខ្លាញ់មិនដោយសារស្រា
- រលាកថ្លើមស្វ័យភាពស៊ាំ
- ក្រិនថ្លើមដក់ប្រមាត់ឯកឯង
- ដក់ដែក ដក់កាល់ស្យូម (Wilson)
-
ប្រជុំរោគសញ្ញា Budd-chiari
- ខ្សោយបេះដូងស្ដាំរ៉ាំរ៉ៃ
រោគសញ្ញា៖

- ប្រវត្តិជម្ងឺ៖ លឿងស្បែក ញៀនស្រា រលាកថ្លើុម ប្រើថ្នាំ(Paracetamolច្រើន …) ជម្ងឺតំណពូជ។
- សួរជម្ងឺ៖ ហត់ ចុះទម្ងន់ មិនឃ្លាន ក្ដៅខ្លួនស្ទេញ ។ល។
- ពិនិត្យជម្ងឺ៖ ប្រជុំរោគសញ្ញាកោសិកាថ្លើម (ហើមជើង ចេញឈាមក្រោមស្បែក ស្បែកលឿង ជម្ងឺខួរក្បាល-ថ្លើម)។ ប្រជុំរោគសញ្ញាកើនសម្ពាធវ៉ែនក្រោមថ្លើម(ទាចទឹក ផាលរីក រីកវ៉ែនបំពង់អាហារក្អួតឈាមលាកមកខ្មៅ ។ល។)។
- លទ្ធផលពិសោធន៍៖ ឈាម(គោលិកាក្រហម គោលិកាស និងប្លាកែតសុទ្ធតែក្រោមកំរិតធម្មតា)។ កំណកឈាម( PT, INR អូសបន្លាយ)។ គីមីជីវឈាម( ស្ករឡើង ឬចុះ Bilirubinសរុប Bilirubinផ្ទាល់ និងBilirubinប្រយោលកើន Phosphatase baseកើន GGTកើន Albuminចុះ ផលធៀបA/G<1 អង់ស៊ីមថ្លើម”AST, ALTធម្មតាឬកើន បើAST/ALT>2==>ក្រិនថ្លើមដោយសារស្រា” ជាតិដែក និងFerritinអាចកើន)។
ប្រើប្រាស់ថ្នាំ Paracetamolជាប្រចាំ អាចប្រឈមនឹងមហារីកឈាម
អ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា បុគ្គលដែលប្រើប្រាស់ថ្នាំបញ្ចុះកំដៅនិងបំបាត់ការឈឺចុកចាប់Paracetamolជាប្រចាំអាចបណ្តាលឱ្យជួបហានិភ័យខ្ពស់ពីជំងឺមហារីកឈាម ។
មានផលប៉ះពាល់ទៅលើសុខភាពបែបនេះ ក៏ព្រោះParacetamolផ្ទុកសារធាតុគីមីឈ្មោះ Acetaminophenដែលអ្នកស្រាវជ្រាវអះអាងថាធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនប្រឈមនឹងជំងឺមហារីក ។ លទ្ធផលនេះបានបន្ថែមនូវភស្តុតាងដ៏ស្មុគស្មាញមួយផ្សេងទៀតរវាងជំងឺមហារីកនិងថ្នាំបំបាត់ការឈឺចុកចាប់ Paracetamol។ លើសពីនេះ វាក៏បានប្រាប់ឱ្យយើងដឹងផងដែរថាសារធាតុគីមីឈ្មោះAcetaminophen អាចនឹងបង្កឱ្យមានបញ្ហាសុខភាពច្រើនជាងនេះខណៈការសិក្សាស្រាវជ្រាវមួយផ្សេងទៀតបានភ្ជាប់សារធាតុគីមីនេះទៅនឹងជំងឺហឺតនិងជំងឺតាអក ។ Paracetamolជាថ្នាំបំបាត់ការឈឺចុកចាប់ដែលប្រជាជនទូទៅក្នុងពិភពលោកស្គាល់ច្បាស់និងនិយមប្រើជាងគេ ។ ថ្នាំនេះកបនឹងជំងឺឈឺក្បាល ក្តៅខ្លួន គ្រុនក្តៅ ការឈឺចុកចាប់(កម្រិតស្រាល) និងគ្រុនផ្តាសាយជាដើម ។
Continue reading →









