នេះគឺជាការរួមចំនែកមួយនៃនិស្សិតខ្មែរដែលរៀនក្រៅស្រុក !!!
យើងខ្ញុំទាំងអស់គ្នាជាបណ្ដានិស្សិតខ្មែរកំពុងរៀននៅសកលវិទ្យាល័យ
ស្ថាបត្យកម្មហាណូយប្រទេសវៀតណាម យើងខ្ញុំបង្កើតប្លកមួយនេះឡើង
គឺក្នុងគោលបំណងដូចខាងក្រោមៈ
- សំរាប់ទាក់ទងគ្នាពីបណ្ដានិស្សិតនៅគ្រប់ទីកន្លែង
- ចែករំលែកបទពិសោធន៍នានា
- ផ្សព្វផ្សាយរាល់សកម្មភាពនិស្សិតនៅទីនេះ
- ស្វែងរកដំណោះស្រាយរួមពេលមានបញ្ហាកើតឡើង
- យល់ដឹងអោយបានច្រើនពីពិភពលោក
- ជួយដោះស្រាយរាល់បញ្ហានានាដែលបងប្អូនជួបប្រទះតាមតែអាចធ្វើទៅបាន
- បង្កើនចំណងមិត្តភាពរវាងនិស្សិតចាសនិងនិស្សិតថ្មី
- កត់ត្រានូវកំនត់ហេតុផ្សេងៗដែលនិស្សិតមុនៗបានបន្សល់ទុក
- ជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះ
- បញ្ហារស់នៅក្នុងសង្គមវៀតណាមសព្វថ្ងៃ
- ជួយផ្សព្វផ្សាយអក្សខ្មែរនៅលើពិភពលោក
- ផ្សេងៗ…..
ជាចុងក្រោយនេះយើងខ្ញុំសូមអរគុណ និងថ្លែងអំណរគុណដល់បងប្អូន
ទាំងអស់ដែលបានមកដល់ទំព័រនេះ យើងខ្ញុំប្ដេជ្ញាថានឹងខិតខំផ្សព្វផ្សាយ
គ្រប់សកម្មភាពទាំងអស់ដែលមានរាយដូចខាងលើ។
ពីនិស្សិតសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ