ព័ត៌មានអន្តរជាតិ
សេវាពន្ធដារ៖ តារាចម្រៀងកូរ៉េខាងត្បូងលោក Cha Eun-woo ជាប់ពាក់ព័ន្ធនឹងការគេចវេសពន្ធចំនួន ១៣ លានដុល្លារតាមរយៈក្រុមហ៊ុន Shell
កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង លោក Cha Eun-woo ត្រូវបានចោទប្រកាន់ពីបទគេចវេសពន្ធចំនួន ២០ ពាន់លានវ៉ុន (១៣,៦ លានដុល្លារ) ដោយបង្កើតក្រុមហ៊ុនក្រដាសក្រោមឈ្មោះម្តាយរបស់លោក។ យោងតាមរបាយការណ៍ផ្តាច់មុខមួយរបស់កាសែតក្នុងស្រុក Edaily កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោក Cha ត្រូវបានស៊ើបអង្កេតដោយការិយាល័យតំបន់ NTS ទីក្រុងសេអ៊ូលនៅនិទាឃរដូវឆ្នាំ...