ធ្វើបុណ្យទាន់ខែភ្លឺ
ចុចដើម្បីទាញយក អត្ថបទកំណាព្យ ធ្វើបុណ្យទាន់ខែភ្លឺ
ឪវាទព្រះគន្លោង
ម្តេចប្រែប្រួលអស់
ស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ ដែលចោរបាញ់ សម្លាប់ប្លន់ យកម៉ូតូនៅ សង្កាត់ភ្នំពេញថ្មី
ពាក្យពេចន៍មេបា សន្យាកូនប្រុស
កំណែនៃការសរសេរពាក្យ
សុំសិទ្ធិលួចនឹក
ត្បិតរូបបងក្រ
ថ្ងៃ១៥ រោច ខែភទ្របទ កូនខ្មែរតក់ស្លុតស្រយុតចន្តា
ពេលបានដំណឹងថាក្សត្យថ្លៃថ្លា រលត់សង្ខាសូន្យពីលោកនេះ។
កូនចៅគ្រប់រូបនឹកស្តាយព្រះអង្គ ហឬទ័យស្អាតស្អំដឹកនាំប្រទេស
តស៊ូលំបាកមិនដែលប្រហែស ដើម្បីប្រទេសបានសុខក្សេមក្សាន្ត។
ទោះជាព្រះអង្គទៅឆ្ងាយមែនពិត តែក្នុងដួងចិត្តកូនចៅគ្រប់ប្រាណ
មិនអាចបំភ្លេចគុណលោកប៉ន្មាន ដក់ជាប់ជិតប្រាណគ្មានថ្ងៃរលប់។
បិតាឯករាជ្យគ្មានពីរលើលោក ដណ្តើមជ័យជោគពុះពាររាំងទប់
សត្រូវឈ្លានពានអោយវិនាសផុត ប្រជាបានសុខ ទូទាំងរដ្ឋា។
០៩ វិច្ឆិកាឆ្នាំហាសិបបី កូនចៅប្រុសស្រីអបអរក្លេវក្លារ
ដឹងគុណសម្តេចព្រះវរបីតា រំដោះខេមរាពីអន្ធការណ៍ភព។
១៥ មិថុនាឆ្នាំហុកសិបពីរ ជោគជ័យទី២ជូនរាស្ត្រប្រជា
យកឈ្នះរឿក្តីប្រសាទព្រះវិហារ មហាជោគជ័យាគ្មានអ្វីកាត់ថ្លៃ។
១៩៩១ ថ្ងៃ ២៣ តុលា ព្រះហស្តលេខាលើព្រមព្រៀងការពារ
ដោះស្រាយជម្លោះនយោបាយកម្ពុជា រដ្ឋាសុខជាក្សេមក្សាន្តរហូតអើយ។
ឥលូវដល់ពេលព្រះអង្គឃ្លាតទៅ សូមកូនខ្មែរនៅរួមស្មោះស្ម័គ្រពុះពារ
រក្សាស្នាព្រះហស្ថព្រះអង្គគ្រប់គ្នា ខិតខំការពារលុះអវសានអើយ៕



