នេះគឺជាការផ្សាយសាកល្បង។សូមអរគុណ!

Watch “[RHM VCD គូស្នេហ៌៦ឆ្នាំ] (05) Ber Srolanh Bong Oun Trov Srolanh Klun Ang” on YouTube

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

៥ម៉ូតជាមួយ អាប៊ី

ខែ​មេសា 29, 2011 មតិ 3
ប្រិយមិត្តលើទំព័រហ្វេសប៊ុកប្រហែលជាស្គាល់កញ្ញា អាប៊ីហើយ ។ ថ្ញៃនេះកញ្ញាបាននាំ ៥ម៉ូតដើម្បីបង្ហាញដល់យុវវ័យ របស់យើង ។ តោះទៅមើលទាំងអស់គ្នា!

75761_105577329513963_100001850901591_44643_1324675_n155735_105577512847278_100001850901591_44647_4987179_n200813_136568649748164_100001850901591_236485_5547193_n

t199669_133850206686675_100001850901591_220142_7608811_n

ចំណាត់ក្រុម ៖ពត៌មានកម្សាន្ត

ទទួលទាន ក្រូចច្របាច់ រាល់ថ្ងៃ ប្រឈមនឹង រោគរលាកសន្លាក់ ទំព័រខាងមុខ

ខែ​កុម្ភៈ 1, 2011 មតិ ១

ទោះបីជា នៅក្នុង ទឹកក្រូចច្របាច់ សម្បូរទៅដោយ វីតាមីនក្តី តែក៏សម្បូរ ទៅដោយ ជាតិស្ករ ហ្វ្រុកតូសដែរ ។ ក្រោយពេល ស្ករប្រភេទនេះ ចូលទៅសន្សំទុក នៅក្នុងរាង វានឹងបំប្លែង ទៅជា អាស៊ីដយូរិក ទៅបំផ្លាញឈាម ដែលរត់ទៅ ចិញ្ចឹមសន្លាក់ ឆ្អឹង បណ្តាលឱ្យ ហើម និង រលាក ។ តាមលទ្ធិផល ពិសោធ រកឃើញថា អ្នកផឹក ទឹកក្រូចច្របាច់ មួយថ្ងៃមួយកែវ មានអត្រាប្រឈម នឹងរោគរលាកសន្លាក់ ដល់ទៅ ៤១ ភាគរយ ។

ចំណែកភេសជ្ជៈ ដែលងាយ ប្រឈម នឹងរោគខាងលើនេះ ឆាប់បំផុតគឺ ទឹកក្រូចកំប៉ុង ឬ ដប ព្រោះក្នុងនោះ មានជាតិស្ករខ្ពស់ ជាពិសេសមាន អាស៊ីដកាត់ក្រពះ ទៀតផង ។ អ្នកផឹកទឹកក្រូច កំប៉ុង រាល់ថ្ងៃមានអត្រា ប្រឈមនឹង រោគរលាកសន្លាក់ រហូតដល់ ៧០ ភាគរយ ឯណោះ ៕

ចំណាត់ក្រុម ៖ជីវិតនិងសង្គម​

គណបក្ស​កុម្មុយនិស្ត​​វៀតណាម​កំពុង​ស្វែងរក​អ្នកដឹកនាំ​ថ្មី

សមមិត្ត​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ប្រមាណ​១ ៤០០នាក់​មក​ពី​គ្រប់​ទិសទី​នៃ​ប្រទេស​វៀតណាម​បាន​មក​ចូល​ប្រជុំ​មហាសន្និបាត​លើកទី១១​ ​ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​២០០នាក់​​នៃ​គណៈកម្មាធិការ​មជ្ឈិម​ថ្មី។​ គណបក្ស​កុម្មុយនិស្ត​វៀតណាម​គឺជា​គណបក្ស​នយោបាយ​តែ​មួយគត់​ដែល​មាន​នៅ​ប្រទេស​វៀតណាម។​ រដ្ឋអំណាច​វៀតណាម​បដិសេធ​ពុំ​ព្រម​ឲ្យ​មាន​គណបក្ស​នយោបាយ​ដទៃ​ទៀត​ក្រៅពី​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ឡើយ។

 

អាន​បន្ថែម…

Windows 7 tablet vs. iPad

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

បញ្ចប់​តំណែងប្រធាន​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ក្រុង​ភ្នំពេញ​ក្រោយ​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ប្រកាស់​បញ្ចប់​តំណែង​លោក ញ៉ែម សារ៉ន ជា​ប្រធាន​មន្ទីរ​សាធារណៈ​ការ​និង ដឹក​ជញ្ជូន​ក្រុង​ភ្នំពេញ ដោយ​ជំនួស​តំណែង​ដោយ​លោក អ៊ាន ណារិន វិញ។ ការ​បញ្ចប់​តំណែង​លោក ញ៉ែម សារ៉ន នេះ គឺ​ដោយ​សារ​មាន​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ផ្នែក​រដ្ឋ​បាល​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ស្លាក​លេខ​យាន​យន្ត​កន្លង​មក។

alt

លោក ញ៉ែម សារ៉ន អតីតប្រធានមន្ទីសាធារណៈការក្រុងភ្នំពេញ

លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​មួយ​ឯ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ថា ការ​បញ្ចប់​តំណែង​លោក ញ៉ែម សារ៉ន គឺ​ដោយ​សារ​តែ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ធ្វើ​ស្លាក​លេខ​យាន​យន្ត​គ្រប់​ប្រភេទ​ជូន​ប្រជា​ពល​រដ្ឋ។

ជា​មួយ​គ្នា​នេះ លោក វ៉ន ពៅ ប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អប​អរ​សាទរ ចំពោះ​ការ​ផ្លាស់​ប្តូរ​តួនាទី​មន្រ្តី​រូប​នេះ ប៉ុន្តែ​លោក​នៅ​មិនហ៊ាន​អះ​អាង​ថា តើ​អ្នក​ដែល​ឡើង​មក​កាន់​តួនាទី​ថ្មី​នេះ នឹង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នៅ​ក្នុង​តំណែង​ថ្មី​នេះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ការ​ប្រកាស​ដក​តំណែង​លោក ញ៉ែម សារ៉ន ពី​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ គឺ​ស្រប​គ្នា​នឹង​ការ​ប្រកាស​ឲ្យ​លោក ញ៉ែម សារ៉ន ចូល​និវត្ត​ផង​ដែរ៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

ធ្វើ​ខួប​កំណើត​ឱ្យ​ដំរី​នៅ​វ​ត្ដ​ភ្នំ​៥០-៥១ឆ្នាំ​ ​មាន​ភ្ញៀវ​ជាតិ​ ​អ​ន្ដរ​ជាតិ​ចូល​រួម​ជាង​១០០នាក់

ភ្នំពេញ​ ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មក​រា​ ​ម្សិល​មិ​ញ​នេះ​ ​មាន​មនុស្ស​ប្រមាណ​ជាង​ ​១០០នាក់​ ​បាន​ចូល​រួម​ធ្វើ​ពិធី​ខួប​កំណើត​ឱ្យ​ដំរី​នៅ​វ​ត្ដ​ភ្នំ​ ​ខណ្ឌ​ដូន​ពេញ​ ​ដែល​គេ​ ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ​ ​និង​ភ្ញៀវ​អ​ន្ដរ​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ​។

លោក​ស៊ិ​ន​ ​ស៊ន​ ​អាយុ​៥៥ឆ្នាំ​ ​ជា​ហ្ម​ ​ដំរី​បាន​ឱ្យ​ដឹង​ថា​ ​នេះ​ជា​លើក​ទី​២ហើយ​ ​ដែល​គាត់​បាន​ធ្វើ​ខួប​ឱ្យ​ដំរី​ញី​របស់​គាត់​ ​ប៉ុន្ដែ​ពិធី​ខួប​កំណើត​នេះ​មិន​មាន​ការ​ផឹក​ស៊ី​ ​និង​កាត់​នំ​ខេ​ប​ទេ​ ​គឺ​គ្រាន់​តែ​មាន​ផ្លែ​ ​ឈើ​ប​ន្ដិ​ចប​ន្ដួ​ច​ប៉ុណ្ណោះ​សម្រាប់​ឱ្យ​ដំរី​ ​របស់​គាត់​ ​និង​ភ្ញៀវ​ចូល​រួម​ពិសា​ ​។ លោក​បាន​ឱ្យ​ដឹង​ថា​ ​ដំរី​របស់​គាត់​មាន​ ​ឈ្មោះ​មី​សំ​បូ​រ​ ​ឆ្នាំ​នេះ​មាន​អាយុ​៥១ឆ្នាំ​ ​គត់​ ​។ លោក​ស៊ិ​ន​ ​ស៊ន​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​ ​ផ្ទះ​លេខ​២៣៨ ផ្លូវ​ព្រះ​សីហ​នុ​ ​សង្កាត់​បឹង​ ​កេងកង​២ ខណ្ឌ​ចំ​ការ​មន​ ​ហើយ​លោក​ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រ​ញំ​ង​ព្រូស​ ​ឃុំ​ ​សំរោង​ ​ស្រុក​សំរោង​ទង​ ​ខេ​ត្ដ​កំពង់​ស្ពឺ​ ​។ លោក​បាន​បញ្ជាក់​ថា​ ​ដំរី​ដែល​គេ​បាន​ ​ចាប់​នៅ​ខេ​ត្ដ​កំពង់​ស្ពឺ​ ​ក៏​មាន​ឈ្មោះ​អា​ ​សំ​បូ​រដែ​រ​ ​ហើយ​គាត់​នឹង​ម្ចាស់​ដំរី​ធ្លាប់​ ​បាន​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ​ ​ប៉ុន្ដែ​ ឈ្មោះ​សំ​បូ​រ​ដូច​គ្នា​ដែល​ដំរី​របស់​គាត់​ ​ជា​ដំរី​ញី​ ​។ ដោយ​ឡែក​អា​សំ​បូ​រ​នៅ​កំពង់​ ​ស្ពឺ​ ​ជា​អា​សំ​បូ​រ​ឈ្មោល​ ​ហើយ​ត្រូវ​បាន​គេ​ ​ចាប់​ទៅ​រក្សា​ទុក​នៅ​ឯ​ភ្នំ​តា​ម៉ៅ​ ​។ លោក​ ​បាន​ប​ន្ដ​ថា​ ​ដំរី​របស់​គាត់​នេះ​គាត់​បាន​ ​ចិញ្ចឹម​តាំង​ពី​អាយុ​៨ឆ្នាំ​មក​ម្ល៉េះ​ ​ហើយ​វា​ ​មិន​ទាន់​មាន​កូន​នោះ​ទេ​ ​។ alt

ទាក់ទិន​ទៅ​នឹង​ថា​ ​តើ​ដំរី​របស់​គាត់​ ​នៅ​លីវ​ ​ឬ​ក៏​មាន​ឈ្មោល​ទៅ​ហើយ​នោះ​ ​គាត់​បាន​ឆ្លើយ​ថា​ ​វា​នៅ​លីវ​ ​ប៉ុន្ដែ​សម្រាប់​ ​គាត់​វា​មិន​សូវ​កាច​ប៉ុន្មាន​ទេ​ ​តែ​អ្នក​ ​ផ្សេង​វា​អាច​កាច​ដែរ​ ​។ លោក​បាន​បញ្ជាក់​ ​ថា​ ​មូល​ហេតុ​ដែល​គាត់​ដាក់​ឈ្មោះ​ដំរី​ ​របស់​គាត់​ឈ្មោះ​មី​សំ​បូ​រ​ ​ដោយសារ​តែ​ ​ចា​ស់ៗ​ពី​ដើម​គេ​និយម​ដាក់​ឈ្មោះ​ដំរី​ ​អា​សំ​បូ​រ​ ​មី​សំ​បូ​រ​ ​ឬ​ឈ្មោះ​ស​ម្ប​ត្ដិ​ ឬ​ ​អា​ចំ​រើ​ន​ ​ជា​ដើម​ ​។

លោក​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ដំរី​របស់​គាត់​ ​បាន​មក​ដឹក​ភ្ញៀវ​នៅ​រមណីយ​ដ្ឋា​ន​វ​ត្ដ​ភ្នំ​ ​នេះ​តាំង​ពី​ឆ្នាំ​១៩៨២មក​ម្ល៉េះ​ ​ហើយ​នៅ​ ​ថ្ងៃ​ធម្ម​តា​ ​ចាប់​ពី​ថ្ងៃ​ចន្ទ​ ​ដល់​ថ្ងៃ​សុក្រ​ ​ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​ចំណូល​ ​បាន​តែ​១០ដុល្លារ​ ​ឬ​ក៏​៥ម៉ឺន​រៀល​តែ​ ​ប៉ុណ្ណោះ​ ​តែ​សម្រាប់​ថ្ងៃ​សៅរ៍​ ​លោក​អាច​ ​រក​ប្រាក់​បាន​១០ទៅ​១៥ម៉ឺន​រៀល​ ​ខុស​ពី​ ​ថ្ងៃ​ធម្ម​តា​ ​ព្រោះ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ ​។

លោក​ស៊ិ​ន​ ​ស៊ន​ ​ម្ចាស់​ដំរី​ឈ្មោះ​សំ​បូ​របា​ន​ ​បញ្ជាក់​ថា​ ​ប្រាក់​ដែល​រក​បាន​ពី​ការ​ដឹក​ ​ភ្ញៀវ​នៅ​ជុំ​វិញ​រមណីយ​ដ្ឋា​ន​វ​ត្ដ​ភ្នំ​ ​ប្រាក់​ ​នេះ​លោក​ចំណាយ​ទិញ​ចេក​ ​និង​អំពៅ​ឱ្យ​វា​ ​ស៊ី​ ​ហើយ​សល់​ប៉ុន្មាន​ ​គឺ​លោក​សម្រាប់​ ​ចិញ្ចឹម​គ្រួសារ​ ​។ លោក​បាន​ប​ន្ដ​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​ដែល​លោក​បាន​រៀបចំ​កម្ម​វិធី​ ​ធ្វើ​ខួប​កំណើត​ឱ្យ​មី​សំ​បូ​រ​ ​ក៏​ព្រោះ​តែ​ ​កាល​ពី​ដើម​ឡើយ​ ​ជំនាន់​ចា​ស់ៗ​ពី​មុន​ ​ពិសេស​ឪពុក​ម្ដាយ​របស់​គាត់​ធ្លាប់​ធ្វើ​ ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​ដំរី​របស់​ពួក​ ​គាត់​ ​។ លោក​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​នៅ​ពេល​ ​យប់​ ​ដំរី​របស់​គាត់​បរ​ត្រូវ​យក​ទៅ​ចង​ទុក​ ​នៅ​ក្រោយ​ណា​ហ្គា​វើ​ល​ ​ក្បែរ​រដ្ឋ​សភា​ ​ហើយ​ពេល​ព្រឹក​ទើប​គាត់​យក​មក​វ​ត្ដ​ភ្នំ​ ​ដើម្បី​ដឹក​ភ្ញៀវ​យក​លុយ​ ​។ លោក​បាន​ប​ន្ដ​ឱ្យ​ដឹង​ ​ដែរ​ថា​ ​នៅ​ក្នុង​មុខ​របរ​លោក​ ​ជាមួយ​នឹង​ ​អា​សំ​បូ​រ​ ​ពុំ​ដែល​មាន​បញ្ហា​កើត​ឡើង​ ​នោះ​ទេ​នៅ​រមណីយ​ដ្ឋា​ន​ ​គឺ​មុខ​របរ​របស់​ ​គាត់​បាន​ដំណើរ​ការ​ទៅ​ដោយ​សុខ​សប្បាយ​ ​បើ​ទោះបីជា​រក​ប្រាក់​មិន​សូវ​បាន​ច្រើន​ ​តែ​សម្រាប់​ថ្ងៃ​បុណ្យ​ទាន​ ​លោក​អាច​រក​ ​ចំណូល​បាន​ច្រើន​ជាង​ថ្ងៃ​សៅរ៍​ ​។

លោក​ស៊ិ​ន​ ​ស៊ន​ ​បាន​មាន​ប្រសាសន៍​ ​ថា​ ​នៅ​ថ្ងៃ​ខួប​កំណើត​មី​សំ​បូ​រ​ ​គាត់​នឹង​ ​ប្រា​រ​ឰ​ជា​រៀង​រហូត​ ​ហើយ​លោក​សប្បាយ​ ​នៅ​ថ្ងៃ​នេះ​ដោយសារ​មាន​ភ្ញៀវ​ជាតិ​ ​ពិសេស​ភ្ញៀវ​អ​ន្ដរ​ជាតិ​បាន​ចូល​រួម​អប​អរ​ ​សាទរ​ខួប​កំណើត​មី​សំ​បូ​រ​ ​គម្រប់​៥០ឆ្នាំ​ ​ឈាន​ចូល​៥១ឆ្នាំ​នៅ​ល្ងាច​មិ​ញ​នេះ​ ​។

គួរ​បញ្ជាក់​ថា​ ​នៅ​កន្លែង​ប្រា​រ​ឰ​ពិធី​ ​ខួប​កំ​ណើ​មី​សំ​បូ​រ​ ​គេ​សង្កេត​ឃើញ​ដំរី​ ​មួយ​ក្បាល​នេះ​ ​ត្រូវ​បាន​គេ​បំ​ពាក់​កម្រង​ ​ផ្កា​ ​និង​ចង​ប៉េង​ប៉ោង​នៅ​ក្បែរ​ពោះ​ ​និង​ ​មាន​បំ​ពាក់​ស្លាក​ឈ្មោះ​ថ្ងៃ​ខួប​កំណើត​ ​នាង​សំ​បូ​រ​គម្រប់​៥១ឆ្នាំ​ផង​ដែរ​ ​។ នៅ​ក្នុង​ ​ពិធី​នោះ​គេ​សង្កេត​ឃើញ​មាន​រៀបចំ​ ​ទៀន​ធូប​ផ្កា​ភ្ញី​ ​ដោយ​មាន​និ​ម​ន្ដ​ព្រះ​សង្ឃ​ ​និង​អា​ចា​រ្យ​ចូល​រួម​សូត្រ​ម​ន្ដ​ប្រោះ​ទឹក​ ​ឱ្យ​នាង​សំ​បូ​រ​ ​បាន​សុខ​សប្បាយ​ ​និង​អាយុ​ ​វែង​ទៀត​ផង ៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

ជន​ជាតិ​ថៃ​ ​៤នាក់​ត្រូវ​បាន​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន

ភ្នំពេញ​ ​៖ ជន​ជាតិ​ថៃ​ ​៤នាក់​បន្ថែម​ទៀត​ ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ អាសន្ន​ ​បន្ទាប់​ពី​បើក​សវន​ការ​ ​អស់​រ​យៈ​ពេល​ ​២ម៉ោង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ នេះ​។​ ​ ​ដោយ​ឡែក​លោក​ ​វី​រៈ​ ​សុង​ខ្វាម​គិត​ ​ដែល​គេ​ ​ស្គាល់​ថា​ជា​មេ​ដឹកនាំ​ក្រុម​ថៃ​អាវ​លឿង​ ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​នៅ​ជាប់​ឃុំ​ដ​ដែ​ល​។

សូម​ជម្រាប​ថា​ ​ជន​ជាតិ​ថៃ​ចំនួន​ ​៧នាក់​ ​ត្រូវ​បាន​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ​២៩ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១០ ដោយ​ ​ចោទ​ប្រកាន់​ពី​បទ​ ​ឆ្លង​ដែល​ខុស​ច្បាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុ​ជា​ ​នៅ​តំបន់​ព្រំ​ដែន​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​បន្ទាប់​ពិការ​ចាប់​ខ្លួន​ ​នេះ​ ​ជន​ជាតិ​ថៃ​ទាំង​ ​៧នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​រាជ​ធានី​ភ្នំពេញ​ ​ដើម្បី​ធ្វើ​ការ​ ​កាត់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។​ ​ដោយ​មាន​សំណើ​រ​ជា​ប​ន្ដ​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ ​ចោទ​ ​និង​ម​ន្ដ្រី​ស្ថាន​ទូត​ថៃ​ ​ស្នើ​រ​សុំ​ឱ្យ​ជន​ជាតិ​ថៃ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ​តុលាការ​កម្ពុ​ជា​ ​បាន​ ​សម្រេច​ឱ្យ​ជន​ជាតិ​ថៃ​ទាំង​នោះ​ ​នៅ​ក្រៅ​ឃុំ​ជា​ប​ន្ដ​បន្ទាប់​ ​ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ​ ​សាលា​ឧទ្ធរណ៍​ ​បាន​សម្រេច​ឱ្យ​នៅ​ក្រៅ​ ​ឃុំ​ជា​បណ្ដោះអាសន្ន​ចំនួន​ ​៤នាក់​បន្ថែម​ទៀត​ ​ដែល​រហូត​មក​ដល់​ពេល​នេះ​ ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ ​ត្រូវ​បាន​តុលាការ​ ​កម្ពុ​ជាស​ម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ចំនួន​ ​៦នាក់​ហើយ​ ​ដោយ​នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក​ ​វី​រៈ​ ​សុង​ខ្វាម​គិត​ ​ដែល​គេ​ស្គាល់​ថា​ជា​មេ​ដឹកនាំ​ក្រុម​ថៃ​អាវ​លឿ​ង​។​ ​បន្ទាប់​ពីសា​លា​ឧទ្ធរណ៍​ ​សម្រេច​ឃុំ​ខ្លួន​ជា​ប​ន្ដ​ ​នៅ​ពេល​ ​ដែល​ចេញ​ពី​បន្ទប់​សវន​ការ​ ​លោក​ ​វី​រៈ​ ​សុង​ខ្វាម​គិត​ ​បាន​សម្ដែង​អាកប្ប​កិរិយា​ ​ក្រេវក្រោធ​ហាក់​មិន​ពេញ​ចិ​ត្ដ​និង​ការ​ ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ក្នុង​ការ​ឃុំ​ខ្លួន​លោក​ជា​ប​ន្ដ​នោះ​៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

Samsung បង្ហាញ​ពីរ​ម៉ូដែល​ក្នុង​ពេល​តែ​មួយ

Samsung បាន​បង្ហាញ Smartphone ពីរ​ម៉ូដែល​ទៀត​ហើយ​គឺ Galaxy Ace S5830 និង Galaxy Suit។

Ace S5830 ត្រូវ​បាន​ក្រុមហ៊ុន Samsung ដាក់​រហស្សនាម​ឲ្យ​ថា Galaxy Mini។ Galaxy Mini ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Froyo (2.2) កាមេរ៉ា 5មេហ្គាភិកសែលមាន​បន្ថែម Flash LED សម្រាប់​ជំនួយ​ និង​​មាន​បំពាក់​ដោយ​​​អេក្រង់​ជា​ប្រភេទ HVGA។ ​ក្រៅ​ពី​នេះ Ace មាន​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​​បណ្ដាញ WiFi, Bluetoothជំនាន់ 3.0 GPSនិង microUSB។

alt

Galaxy Ace និង Suit

Suit S5670 មិន​ទាន់​មាន​ព័ត៌មាន​​បង្ហាញ​ច្បាស់​ពី​លក្ខណៈ​ពិសេស​របស់​វា​នៅ​ឡើយ​ទេ តែ​គ្រាន់​តែ​ដឹង​ថា Suit ដំណើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Froyo (2.2) ដូច Aceដែរ​ប៉ុណ្ណោះ​។

រហូត​មក​ដល់​ពេល​នេះ​ Samsung មាន​គម្រោង​ដាក់​លក់ Smartphone ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចំនួនបី​​ម៉ូដែល​​​ហើយ ដែល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ទើប​តែ​បាន​បង្ហាញ​​ Galaxy S2 ប៉ុណ្ណោះ​​។

ចំពោះ​ព័ត៌មាន​លម្អិត​​ កាលបរិច្ឆេទ​ចេញ​លក់ និង​តម្លៃ​របស់ Smartphone ទាំង​ពីរ​ម៉ូដែល​នេះ​​ក្រុមហ៊ុន Samsung មិន​ទាន់​បាន​បង្ហាញ​យ៉ាង​ណា​នោះ​ទេ Sabay​នឹង​បង្ហាញ​​ជួន​នៅ​ទំព័រ​បន្ទាប់​៕

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

យុ​វ​ជន​ម្នាក់​ជាប់​ចោទ​រំលោភ​នារី​រោង​ចក្រ​ ​ត្រូវ​ក្រុម​គ្រួសារ​ចាប់​ខ្លួន​ឱ្យ​នគរបាល

ភ្នំពេញ​ ​៖ យុ​វ​ជន​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ចាប់​បញ្ជូន​ឱ្យ​សមត្ថ​កិច្ច​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មក​រា​ ​ឆ្នាំ​២០១១ វេលា​ម៉ោង​៥ល្ងាច​ ​ដោយ​ចោទ​ប្រកាន់​ថា​ ​បាន​ចាប់​រំលោភ​ប្អូន​ស្រី​របស់​ខ្លួន​ ​អាយុ​២៤ឆ្នាំ​ ​រហូត​បាន​សម្រេច​ ​។

តាម​ម​ន្ដ្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា​ ​យុ​វ​ជន​ជាប់​សង្ស័យ​មាន​ឈ្មោះ​ ​យ៉​ន​ ​គឹ​ម​យុ​ង​ ​ជា​កម្ម​ករ​នៅ​រោង​ចក្រ​កាត់​ដេរ​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​ស​ង្កែ មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​លើ​ ​ឃុំ​តា​ឯក​ ​ស្រុក​ខ្សាច់កណ្ដាល​ ​ខេ​ត្ដ​ ​កណ្ដាល​ ​។ រី​ឯ​នារី​រង​គ្រោះ​មាន​ឈ្មោះ​ ​ហ​.ណ​.ស​ ​ជួល​ផ្ទះ​ស្នា​ក់​នៅ​ក្បែរ​គ្នា​ ​និង​បម្រើ​ការងារ​នៅ​ក្នុង​រោង​ចក្រ​ជាមួយ​ ​គ្នា​ផង ៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

Firefox 4 Beta 9 ដោនឡូត​បាន​ហើយ

 

នៅ​ទំព័រ​មុនយើងបាន​បង្ហាញ​ព័ត៌មានម្ដង​រួច​មក​ហើយ​​អំពី​ការ​ប្រកាស​កាលបរិច្ឆេទ​ដាក់​ឲ្យ​ដោនឡូត​ជា​ផ្លូវការ Browser ថ្មី​របស់ Mozillaគឺ Firefox 4 ​Beta 8 version ពេញ​លេញនៅ​ចុង​ខែ​កុម្ភៈ​ខាង​មុខ

alt

តែ​មុន​នឹង​ដាក់​ចេញ​ជា​ផ្លូវ​ការ​នេះFirefoxបាន​ដាក់​ឲ្យ​ដោនឡូតBeta9មួយ​ទៀត ​​បន្ទាប់​ពី Version ចាស់​ដែល​បាន​ផ្សាយ​ចេញ​ជា​ផ្លូវ​ការ​។

alt

ក្រុមហ៊ុន Mozilla បាន​ឲ្យ​ដឹង​ថា Firefox Beta9មាន​បន្ថែម​លក្ខណៈ​ពិសេស​ជា​ច្រើន​ ជាក់​ស្ដែង Mozilla បាន​បន្ថែម bug fix ដល់​ទៅ662 គឺ​លើសBeta 8ដល់​ទៅ​ជាង​​ពាក់​កណ្ដាល​ឯណោះ។​ ​ដូច្នេះ​ទម្រាំVersionពេញ​លេញ​ចេញ Mozilla នឹង​បន្ថែម​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​ដែល​អាចមាន​​ប្រៀបជាង Internet Explorer នៅ​លើ​ទីផ្សារ​បាន​ជាក់​ជា​មិន​ខាន។ បើ​ចង់​ដោនឡូត​ និង​ស្វែង​យល់​ព័ត៌មាន​បន្ថែម​សូម​ចុច​ទី​នេះ

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

Sony Ericssonប្ដឹងClearwire រំលោភ​លើ​ពាណិជ្ជសញ្ញា​​របស់​ខ្លួន

ថ្មី​ៗ​នេះ​ក្រុមហ៊ុន Sony Ericsson បាន​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​សហព័ន្ធ​​ទទួល​បន្ទុក​លើ​បណ្ដឹង​ពាណិជ្ជ​សញ្ញា​​នៅ​រដ្ឋ Virginia ប្ដឹង​ក្រុមហ៊ុន Clearwire ថា​បាន​​រចនា​ពាណិជ្ជ​សញ្ញា​​យក​លំនាំ​តាម​​ក្រុមហ៊ុន SE

alt

និមិត្តសញ្ញា របស់ ក្រុមហ៊ុន Sony Ericsson (ឆ្វេង) និង ក្រុមហ៊ុន Clearwire (ស្ដាំ)

ក្រុមហ៊ុន SE បាន​សំណូមពរ​ឲ្យ​តុលាការ​សហព័ន្ធ​​​ហាម​ឃាត់​ក្រុមហ៊ុន Clearwire មិន​ឲ្យ​ប្រើ​ពាណិជ្ជ​សញ្ញា​​នោះ​​ទេ​ ពី​ព្រោះ​វា​នឹងធ្វើ​ឲ្យ​ខាត​​បង់​ដល់​​​ផល​ចំណេញ​​​ក្រុមហ៊ុន​ខ្លួន។

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

ស៊ឹម សុរ៉ាមភូមិ ដក​ភាគ​ហ៊ុន​ពី​ហាង​ចាស់​មក​បើក​ហាង​ថ្មី

តារា​សម្ដែង​ ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា លោក​ ស៊ឹម សុរ៉ាម​ភូមិ បាន​បើក​ហាង​ថត​រូប​ថ្មី​មួយ​នៅ​​ម្ដុំ​ សណ្ឋាគារ​ Intercontinental ដែល​ពី​មុន​គេ​បាន​បើក​ហាង​ថត​រូប​មួយ​ដែរ ដែល​ដាក់​ឈ្មោះ​ថា “ឥន្ទធនូStudio”។ តើ​ការ​បើក​ហាង​ថ្មី​នេះ មាន​អ្វី​ប្លែក​ពី​ហាង​ចាស់? ហេតុអ្វី​បាន​ជា​បែក​ពី​ហាង​ចាស់​បែប​នេះ?

alt

សុរ៉ាម​ភូមិ ប្រាប់​ថា ហាង​ដែល​បើក​ក្រោយ​គឺ​ដាក់​ឈ្មោះ​ថា Supper Studio។ តារា​រូប​នេះ​បាន​បន្ត​ទៀត​ថា ហាង​មុន​ លោក​បាន​ចូល​ហ៊ុន​ជា​មួយ​មិត្តភ័ក្ដិ។ សុរ៉ាម​ភូមិ​បញ្ជាក់​បន្ថែម​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ សម្រេច​ចិត្ត​ចាក​ចេញ​ពី​ហាង​ចាស់​ មក​បើក​ហាង​ថ្មី​ មិន​មាន​រឿង​អ្វី​ធំដុំ​នោះ​ឡើយ ដោយ​ម្ចាស់​ភាគ​ហ៊ុន​ចង់​បើក​ហាង​ផ្ទាល់​ខ្លួន​ ងាយ​ស្រួល​គ្រប់​គ្រង។ ម្យ៉ាង​ទៀត​ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត ពី​មិត្តភ័ក្ដិ​រួម​អាជីព ដូច​ជា កញ្ញា សុខ ពិសី និង​ លោក​ ខេមរៈ សិរីមន្ត ជា​ដើម​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត។តារា​សម្ដែង​រូប​នេះ​និយាយ​ទៀត​ថា ការ​ចូល​ហ៊ុន​យូរ​ៗ​ទៅ​ ​លោក​ខ្លាច​មាន​ទំនាស់​ទាស់​ទែង​ ដែល​ធ្វើ​ឲ្យ​មើល​មុខ​គ្នា​មិន​ត្រង់​ទៅ​ថ្ងៃ​ក្រោយ។ ផ្សេង​ពី​នេះ លោក​ខ្លាច​ប៉ះ​ពាល់​ដល់​កិត្តិយស​តារា​ដែល​ចូល​មក​ថត​រូប​ នៅ​ពេល​ដែល​យើង​បែកបាក់ ឬ​មាន​ការ​ទាស់​ពី​បញ្ហាអ្វីមួយ ទើប​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ បើក​ហាង​ដោយ​ផ្ទាល់​ខ្លួន។

ហាង​ដែល​បើក​ថ្មី​នេះ​ បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រហែល​២​ម៉ឺន​ដុល្លារ​ឯណោះ។ លោក​បន្ត​ថា​ប្រាក់​បើក​ហាង​ហ្នឹង គឺ​បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​ នៅ​ឯ​ខេត្ត​កំពង់​ចាម និង​មាន​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ពី​ម្ដាយ​របស់​លោក។ “ការ​បើក​ហាង​នេះ​មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ ពី​នរណា​មួយ​នោះ​ទេ ខ្ញុំ​បើក​ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ផ្ទាល់”។ នេះ​ជា​ការ​អះ​អាង​របស់​លោក ស៊ឹម​ សុរ៉ាមភូមិ។

លោក ស៊ឹម សុរ៉ាម​ភូមិ គ្រោង​នឹង​បើក​ដំណើរការ​ហាង​ថ្មី​នេះ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ខាង​មុខ។ ការ​សម្ពោធ​ហាង​ហ្នឹង ត្រូវ​បាន​លោក​និយាយ​ថា​នឹង​ធ្វើ​ក្នុង​ទ្រង់​ទ្រាយ​ធំ​គួរ​សម ដែល​ពេល​នោះ​នឹង​មាន​តារា​ជា​ច្រើន​ចូល​រួម៕

ចំណាត់ក្រុម ៖ពត៌មានកម្សាន្ត

កសិករ​ឥណ្ឌា​ជាង​១៧.០០០នាក់​ធ្វើ​អ​ត្ដ​ឃាត​ក្នុង​១ឆ្នាំ

180111kpi1000003180111kpi1000002

តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP បាន​ ​ប្រកាស​ឱ្យ​ដឹង​ថា​ ​តាម​តួ​លេខ​របស់​រ​ដ្ឋា​ភិ​បា​ល​ឥណ្ឌា​ដែល​ទើប​តែ​ប្រកាស​នា​ ​ពេល​កន្លង​មក​ថ្មី​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​មាន​ប្រជា​កសិករ​រហូត​ដល់​ជាង​១៧.០០០នាក់​ ​បាន​ធ្វើ​អ​ត្ដ​ឃាត​ក្នុង​១ឆ្នាំ​ៗ គឺ​កើន​ ​ឡើង​៧ភាគ​រយ​ ​បើ​ប្រៀប​ធៀប​ឆ្នាំ​កន្លង​មក​ ​។

          តាម​អង្គ​ការ​ស្រាវជ្រាវ​ដែល​មាន​ឈ្មោះ​ថា​ ​“ហេតុ​ការណ៍​ស្លាប់​ដោយ​ធ្វើ​ ​អ​ត្ដ​ឃាត​និង​គ្រោះ​ថ្នាក់​របស់​ក្រសួង​ស៊ើប​ ​អង្កេត​អំ​ពូ​អ្នក​ទោស​ជាតិ (NCRB ) បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ការ​ធ្វើ​អ​ត្ដ​ឃាត​មាន​ការ​កើន​ឡើង​ខ្ពស់​ ​ក្នុង​នោះ​ ​ប្រជា​ ​ជន​ដែល​រស់​នៅ​ក្នុង​រដ្ឋ Maharashtra , Karnataka និង Andhra Pradesh ដែល​មាន​អ្នក​ធ្វើ​អ​ត្ដ​ឃាត​ច្រើន​ជាង​គេ​បំ​ផុ​ត​។

          ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​ ​រដ្ឋ​ភាគ​ខាង​លិច​និង​ភាគ​ខាង​ត្បូង​មាន​ ​ជីវភាព​រស់​នៅ​កាន់តែ​យ៉ាប់យ៉ឺន​ ​ធ្វើ​ឱ្យ​ ពួក​គេ​ជំពាក់​បំណុល​កាន់តែ​ច្រើន​ឡើ​ងៗ​ ​ក្រោយ​ពេល​ផល​ដំណាំ​ស្រែ​ចំ​ការ​ខូច​ខាត​ ​មិន​អាច​ប្រមូល​ផល​បាន​ ​។ គ្រោះ​រាំង​ ​ស្ងួត​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​រ​យៈ​ពេល​៣៧ឆ្នាំ​ ​ធ្វើ​ឱ្យ​ស្រែ​ចំ​ការ​ហួត​ហែង​ ​មិន​អាច​ប្រកប​របរ​ស្រែ​ចំ​ការ​បាន​ ​ហើយ​ពលរដ្ឋ​ ​ភាគ​ច្រើន​អាស្រ័យ​ទៅ​នឹង​ផល​ដំណាំ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​។

          ទោះបី​សេដ្ឋ​កិច្ច​នៅ​តាម​ទី​ក្រុង​មាន​ ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ​ប៉ុន្ដែ​ពលរដ្ឋ​ឥណ្ឌា​ ​២ក្នុង​ចំណោម​៣នាក់​ ​រស់​នៅ​និង​ធ្វើ​ការ​ ​នៅ​តាម​ជនបទ​ដោយ​មាន​ប្រាក់​កំ​រៃ​តិច​តួច​ ​។ ប្រជា​កសិករ​ឥណ្ឌា​១៥០.០០០នាក់​ ​ធ្វើ​អ​ត្ដ​ឃាត​រ​យៈ​ពេល​១០ឆ្នាំ​កន្លង​ ​មក​នេះ​ ​។

          ពលរដ្ឋ​ធ្វើ​អ​ត្ដ​ឃាត​ដោយ​ប្រាក់​ ​បំណុល​ ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​ ​របស់​ខ្សែ​ភាព​យ​ន្ដ Bollywood ដ៏​ល្បី​ល្បាញ​ ​ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ​ ​២០១០កន្លង​មក​ ​មាន​ចំណង​ជើង​ថា​ ​“Peepli Live ” ។ ខ្សែ​ភាព​យ​ន្ដ​នោះ​ ​និយាយ​អំពី​ប្រជា​កសិករ​ក្រី​ក្រ​ ​២រូប​ ​ត្រូវ​បាត់បង់​ដី​ធ្លី​ស្រែ​ចំ​ការ​ ​ដោយ​ប្រាក់​បំណុល​ ​ដែល​គ្មាន​សមត្ថ​ភាព​សង​បាន​ ​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​ ​ហើយ​មាន​មនុស្ស​ម្នាក់​បម្រុង​ធ្វើ​អ​ត្ដ​ឃាត​ ​ដើម្បី​គ្រួសារ​ទទួល​បាន​ប្រាក់​សំណង​ ​។

          តាម​តួ​លេខ​ដែល​បាន​ស្រាវជ្រាវ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​កាល​ពី​ឆ្នាំ​២០០៩ មាន​អ្នក​ធ្វើ​អ​ត្ដ​ឃាត​រហូត​ដល់​១២៧.១៥១នាក់​ ​ក្នុង​នោះ​មាន​១២៥.០០០នាក់​ ​ស្លាប់​តាម​ដង​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នា​ក់​។​ ​ក្នុង​១ថ្ងៃ​ៗ ឥណ្ឌា​មាន​អ្នក​ស្លាប់​ប្រមាណ​ ​៣៥០នាក់​ ​។

          ចាប់​តាំង​ពី​ឆ្នាំ​២០០៥មក​ ​គ្រោះ​ថ្នាក់​ចរាចរ​បាន​សម្លាប់​មនុស្ស​កើន​ឡើង​៣០ភាគ​រយ​ ​ខ​ណៈ​ដែល​រថ​យ​ន្ដ​ដឹក​ ​ជញ្ជូន​កើន​ឡើង​រហូត​ដល់​៣០ភាគ​រយ​ផង​នោះ​ ​។

         តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទ​ស្ស​នាវ​ដ្ដី​ “The Lancet ” របស់​អង់គ្លេស​កាល​ពី​ស​បា្ដ​ហ៍​មុន​បង្ហាញ​ ​ឱ្យ​ឃើញ​ថា​ ​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ​ក៏​ជា​ ​មូល​ហេតុ​គ្រោះ​ថ្នាក់​កើន​ឡើង​ខ្ពស់​ ​ដូច​ជា​បើក​បរ​លឿន​ ​ដោយ​មិន​យក​ចិ​ត្ដ​ទុក​ ​ដាក់​លើ​សុវត្ថិ​ភាព​ជា​ចម្បង​ ​។

          តាម​តួ​លេខ​កាល​ពី​ឆ្នាំ​២០០៩ មាន​ ​អ្នក​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​១៧៥នាក់​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​គ្រាប់បែក​ ​២៦១នាក់​ ​ស្លាប់​ដោយ​លង់​ទឹក​២៥.៩១១នាក់​ ​ស្លាប់​ដោយ​ឆក់​អគ្គិ​ស​នី​៨.៥៣៩ នាក់​ ​ស្លាប់​ដោយ​ពោះ​ចិក​៨.០០០នាក់​ ​៕

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយបញ្ចេញ​ឥទ្ធិពល​លឿន​ និង​ឆាប់រហ័ស

ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើ​ឲ្យ​រំជើប​រំជួល​ពេញ​ផ្ទៃ​ ប្រទេស​តាម​រយៈ​ការ​គាស់​រំលើង​ខ្សែ​បណ្តាញ​ជន​ពុក​រលួយ​នៅ​ក្នុង​ជួរ​ មន្ត្រី​ដែល​មាន​បុណ្យ​ស័ក្តិ​ហើយ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​ ប្រព្រឹត្ត​អំពើ​ពុករលួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ​បន្ទាប់​ពី​វាយ​លុក​ទៅ​លើ​មន្ត្រី​តុលាការ​តាម​រយៈការ​ចាប់​ខ្លួន​ព្រះរាជ​ អាជ្ញា​ខេត្ត​ពោធិសាត់​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ ឥឡូវ​នេះ​ដល់​វេន​មន្ត្រី ប្រឆាំង​គ្រឿង​ញៀន​វិញ​ម្តង។ ​មន្ត្រី​ប៉ូលិស​ចាប់​ពី​ស័ក្តិ​៥​រហូត​ដល់​ផ្កាយ​៣​ជាច្រើន​នាក់​ត្រូវ​បាន ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ពី​បទ​ពាក់ពន្ធ័​នឹង​អំពើ​ពុករលួយ។ ​តើ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​ជាសារ​នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ?

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បញ្ចេញ​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្បើម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។​ឥទ្ធិពល​របស់​វា​បាន​និង​កំពុង​ធ្វើ​ឲ្យ​ឧត្តមសេនីយ៍​ និង​វរសេនីយ៍​ប៉ូលិស​មួយ​ចំនួន​ធ្លាក់​ផ្កាយ​និង​ស័ក្តិ​ចេញ​ពី​ស្មា​ជា​បន្តបន្ទាប់។ លើស​ពី​នេះ​ ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ។OM-YINTEANG-National%20Council%20of%20Anti-corruption%20
ពិតណាស់​ថា ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​សកម្ម​និង​យ៉ាង​លឿន​ទៀត​ផង​បើ​ធៀប​ទៅ​នឹង​ច្បាប់​ផ្សេងៗ​ពីព្រោះ​ថា​ការ​ផ្តើម​ចាប់​ខ្លួន​មន្ត្រី​ធំៗ​មាន​បុណ្យ​ស័ក្តិ​ដែល​គ្មាន​អ្នកណា​នឹក​ស្មាន​ដល់​ត្រូវ​បាន​គេ​អនុវត្ត​ភ្លាមៗ​ខណៈ​ដែល​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ទើប​តែ​ដំណើរការ​ផ្សព្វផ្សាយ​ច្បាប់​និង​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​មិន​ទាន់​ទាំង​ចប់​សព្វគ្រប់​ផង។
ព្រឹត្តិការណ៍​ដំបូង​ដែល​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​កើត​ឡើង​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។ ​នោះ​គឺ​ការ​ចាប់​ខ្លួន​លោក​តុប ចាន់សិរីវុឌ្ឍ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​ពោធិសាត់​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​ឥឡូវ​នេះ ​ព្រឹត្តិការណ៍​ដ៏​កក្រើក​បាន​កើត​ឡើង​ម្តង​ទៀត​ក្នុង​ការ​ចាប់​ខ្លួន​មន្ត្រី​គ្រាក់ៗ​ក្នុង​ស្ថាប័ន​ប៉ូលិស​ពី​បទ​ពុករលួយ។
ឧត្តម​សេនីយ៍​ប៉ូលិស​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​នេះ​មាន​លោក​ហ៊ុន ហ៊ាន​ ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​១ ​និង​លោក​មឹក ដារ៉ា អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ដែល​ពាក់​ផ្កាយ​ដល់​ទៅ​៣​នៅ​លើ​ស្មា។
សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​ជា​សារ​នយោបាយ​សំខាន់​២៖ ទី១៖ ​គឺ​ជា​សារ​ដែល​បង្ហាញ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​ឡាយ​ល្មម​ដល់​ពេល​ឆ្អែត​ឆ្អន់​ហើយ​ពីព្រោះ​ថា​ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ សារទី២៖​ គឺ​ជា​ការ​បង្ហាញ​ដល់​អ្នក​រិះគន់​ទាំង​ឡាយ​ថា ពួកគេ​កំពុង​តែ​គិត​ខុស​ពីព្រោះថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គឺជា​មាន់​ជល់​យ៉ាង​ពិត​ប្រាកដ មិនមែន​មាន់​សម្ល​ដូច​គេ​គិត​នោះ​ឡើយ។ ​សូម្បី​តែ​ឧត្តម​សេនីយ៍​ផ្កាយ​៣​លើ​ស្មា​ក៏​គេ​អាច​ចាប់​ខ្លួន​បាន​ដែរ។
ព្រឹត្តិការណ៍​នេះ​មាន​សារៈសំខាន់​ទាំង​លើ​ទិដ្ឋភាព​សង្គម ​និង​ទិដ្ឋភាព​នយោបាយ។ ​នៅ​លើ ទិដ្ឋភាព​សង្គម​ ការ​កម្ចាត់​អំពើ​ពុករលួយ​ជា​បេសកកម្ម​ដ៏​ចម្បង​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​រីងរៃ​ដោយសារ​តែ​ដំបៅ​មហារីក​នៃ​អំពើ​ពុករលួយ​ជាយូរ​មក​ហើយ។ ​ដូច្នេះ​ដើម្បី​ព្យាបាល​សង្គម​នេះ​ឲ្យ​មាន​កម្លាំង​ពលំ​ឡើង​វិញ​ វា​ចាំ​បាច់​ណាស់​ដែល​ត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដោយ​ចាប់ផ្តើម​ពី​ថ្នាក់​លើ​ជា​គំរូ។
នៅ​លើ​ទិដ្ឋភាព​នយោបាយ​វិញ​ ព្រឹត្តិការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​ពិតជា​ហ៊ាន​វះកាត់​សាច់​ដំបៅ​មហារីក​បោះចោល​បើ​ទោះបី​ជា​វា​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់​បន្តិច​ក្តី។ ឆន្ទៈ​នយោបាយ​បែប​នេះ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​
សម្រាប់​ការ​លះបង់​ប្រយោជន៍​បក្សពួក​ដើម្បី​ប្រយោជន៍​ជាតិ។
ប៉ុន្តែ ​សម្រាប់​ពេល​នេះ​វា​ហាក់​ដូច​ជា​នៅ​ឆាប់​ពេក​ណាស់​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​អំពី​ប្រសិទ្ធិភាព​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ដូចជា​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ។ ​សុភាសិត​បារាំង​មួយ​បាន​ពោល​ថា​«អ្វី​ដែល​កើត​មួយ​ដង​មួយ កាល​មិន​មែន​ជា​ទម្លាប់​ទេ»។ ​ក្នុងន័យ​នេះ ​គេ​ប្រហែល​ជា​ត្រូវការ​ពេល​យូរ​ទៀត​ដើម្បី​តាម​ដាន មើល​ថា​តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ធ្វើ​ឲ្យ​ការ​បង្ក្រាប​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ក្លាយ​ទៅ​ជា​ទម្លាប់​និង​ស្មើភាព​គ្នា​រហូត​ដែរ​ឬ​ទេ?
យ៉ាង​ណា​ក៏ដោយ​ចុះ ​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​នេះ​គឺជា​ទង្វើ​ដែល​គួរឲ្យ​លើក​ទឹកចិត្ត ​និង​គួរ​ជាទី​សង្ឃឹម។ ​ប្រសិន​បើ​សកម្មភាព​បែបនេះ​នៅ​តែ​បន្ត​មែន​នោះ​ គេ​ជឿជាក់​ថា​សង្គម​ខ្មែរ​នឹង​ស្គាល់​ការ​វិវឌ្ឍន៍​ក្នុង​ដំណាក់កាល​ថ្មី​មួយ​ប្រកប​ដោយ​នីតិរដ្ឋ។ ប៉ុន្តែ​បើ​ការ​ចាប់​ផ្តើម​មាន​តែ​មួយ​ប្រាវ​ហើយ​ស្ងាត់​ទៅ​វិញ​នោះ ការ​រិះគន់​ពីដើមទី​នឹង​នៅ​តែ​ក្លាយ​ជា​ការ​ពិត​តែ​ដដែល៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ

ឈ្មោះ​​បរទេស​កំពុង​វាយលុក​គ្រួសារ​ខ្មែរ

enfantIMG_1579មាន​និន្នាការ​ថ្មី​មួយ បាន​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ។ ឪពុក​ម្តាយ​មួយ​ចំនួន ស្រាប់តែ​មាន​ចំណង់​ចង់​ដាក់​ឈ្មោះ​កូន​ជា​ភាសា​បរទេស។ មិន​ខុសពី​ការ​ដាក់​ឈ្មោះ​កូន​ជា​ភាសា​ខ្មែរ​នោះ​ទេ។ ក្រៅពី​ភាព​ពិរោះ​នៃ​ឈ្មោះ​នោះ​ ឪពុក​ម្តាយ​ដែល​ដាក់​ឈ្មោះ​កូន ជា​ឈ្មោះ​បរទេស​នោះ គ្រាន់តែ​សង្ឃឹម​ថា​កូនៗ​របស់​ពួក​គេ​នឹង​បាន​ល្បី និង​ពូកែ​ដូច​តួអង្គ​ដែល​ពួក​គេ​ពេញចិត្ត។ អ្នក​វិភាគ​ខ្លះ​និយាយ​ថា ការ​ដាក់​ឈ្មោះ​កូន​ជា​ឈ្មោះ​បរទេស បាន​បង្ហាញ​អំពី​ការ​ទទួល​ឥទិ្ធពល​វប្បធម៌​បរទេស​មួយ​ទៀត។

ចំណាត់ក្រុម ៖ជីវិតនិងសង្គម​

អ្នកទោស​ម្នាក់​​ដាក់​ពាក្យ​ប្តឹង​ប្រធានពន្ធនាគារ​​ដោយសារ​កណ្តុរ​ខាំ​ប្រដាប់ភេទ​ខ្លួន

អ្នកទោស​ជនជាតិ​វៀត​ណាម​ម្នាក់​អាយុ​​​​៥៤​ឆ្នាំ ​អះអាង​ថា ខ្លួននឹង​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​​ប្រធាន​ពន្ធនាគារ​​មួយនៅ​ក្នុងទីក្រុង Nassau ប្រទេស​បាហាម៉ាស់ ក្រោយពី​មានសត្វ​កណ្តុរ​មួយ​​ក្បាល​ខាំ​ប្រដាប់​ភេទ​​របស់គាត់ក្នុងពន្ធនា​គារ​​នោះ ។​ អ្នក​ទោស​​រូបនេះ​​ដែលស្នើ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​និយាយ​ថា រូប​គេ​ត្រូវ​សត្វ​កណ្តុរ​​ខាំ​​ប្រដាប់ភេទ​​​នៅក្នុង​យប់​មួយ ហើយ​​គាត់​នឹង​ប្តឹង​​​ប្រធាន​​ពន្ធនាគារ​​​នោះ​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​​ពីបទ​មិន​ការពារ​គាត់​នៅក្នុង​ពន្ធនាគារ ។​
បុរស​នេះ​​ត្រូវ​​បានកាត់ទោស​ដាក់ពន្ធនាគារ​តាំង​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០០៧ មក ពីបទប្រព្រឹត្ត​​អំពើ​ហិង្សា​​ក្នុងគ្រួសារ ៕

៥១នាក់​ស្លាប់​និង​ជាង​១លាន​នាក់​ទៀត​រង​ផល​ប៉ះពាល់

altalt

ដោយ​សារ​ភ្លៀង​ធ្លាក់​បាន​អូស​បន្លាយ​ជា​យូរ​ ហើយ​បណ្ដាល​ឲ្យ​មាន​ព្យុះ​ទឹក​ជំនន់​សម្លាប់​មនុស្ស​៥១នាក់​នៅ​ហ្វីលីពីន។ នេះ​ដោយ​យោង​ទៅ​តាម​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​ហ្វីលីពីន​បង្ហាញ​ក្នុង​ថ្ងៃ​នេះ។

ភ្លៀង​បាន​បន្ត​ធ្លាក់​នៅ​លើ​កោះ​Luzon ជា​ច្រើន​ថ្ងៃ​ហើយ​បាន​សម្លាប់​មនុស្ស​ជាង​៥០នាក់​។ ជាង​នេះ​ទៅ​ទៀត នៅ​មាន​មនុស្ស​១២នាក់​បាន​បាត់​ខ្លួន​នៅ​ឡើង​ និង​៨​នាក់​ទៀត​រង​របួស​ដោយ​សារ​តែ​ការ​បាក់​ដី​និង​ចរន្ត​អគ្គិសនី។ ​គ្រោះ​ធម្មជាតិ​​ ដែល​រួម​មាន​ទឹក​ជំនន់​និង​ព្យុះ​នេះ​ បាន​បន្ត​កើត​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ តាំង​តែ​ពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​មក​ម្ល៉េះ​ ដែល​ក្នុង​នោះ​ មាន​ខេត្ត​ចំនួន​២៥​ត្រូវ​បាន​ជោរជន់​ដោយ​ទឹក​។ ព្យុះ​ទឹក​ជំនន់​នេះ​ជះ​ផល​អាក្រក់​ដល់​ប្រជាជន​​១៦០០០០០នាក់ ​ប្រហែល​ជា​ជាង​៣០០០០០គ្រួសារ​។

យោង​តាម​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​បាន​បង្ហាញ​ថា គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ​ បាន​ធ្វើ​ឲ្យ​ផ្ទះ​ជាង​៥០០ខ្នង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ត្រូវ​បាន​បំផ្លាញ​ ដែល​សរុប​ជា​សាច់​ប្រាក់​អស់​ប្រហែល​ជា​៩.៥លាន​ដុល្លារ។

អតិថិជន៖ គុណភាពទំនិញមិនសូវគិត ប៉ុន្តែបញ្ហាគឺតម្លៃ

ការ​ដាក់លក់​ផលិតផល​អេឡិច​ត្រូនិក​ដែល​ត្រូវ​បាន​គេ​បន្លំ​យីហោ​នៅ​លើ​ទីផ្សារ​កម្ពុជា គឺជា​បញ្ហា​ដ៏ធំ​មួយ​ដែល​កំពុង​តែ​កើត​មាន នៅ​ក្នុង​ប្រទេស​នេះ​ហើយ​ដែល​រហូត​មក​ដល់​ពេល​នេះនៅ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ទេ។ អ្វីដែល​ជា​ដំណឹង​ល្អនោះ គឺ​កម្ពុជាមិន​នៅ​ឯកោ​ទេ។

ក្រុម​អ្នក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មក​ពី​ប្រទេស​ចំនួន ១១ បាន​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន ដើម្បី​ចែក​រំលែក​មតិយោបល់​គ្នា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​បង្ក្រាប​លើ​ការ​ក្លែង​បន្លំ​ទំនិញ​រឹងនេះ។ ប៉ុន្តែ បើ​យោង​តាម​លោក ស៊ីម សុខេង អនុ​ប្រធាន​នាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​របស់​ក្រសួង​ពាណិជ្ជកម្ម មិនមាន​ដំណោះ​ស្រាយ​ណា​មួយ​បាន​ត្រូវ​គេ​រកឃើញ​នោះទេ។100527_on02

លោក​បាន​ថ្លែង​ថា ៖​«​នេះគឺ​ជា​បញ្ហា​មួយ។ ប៉ុន្តែ​គ្រប់​ប្រទេស​ទាំងអស់​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ដូចគ្នា​នេះដែរ សូម្បី​តែ​នៅ​សហរដ្ឋ​អាមេរិក មិនមែន​មាន​តែ​កម្ពុជា​យើង​នោះទេ។ នៅ​ក្នុង​សិក្ខាសាលា​នោះ​យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នោះ ប៉ុន្តែ​បើ​និយាយ​ដល់​ដំណោះស្រាយ យើង​នៅ​មិន​ទាន់​រកឃើញ​ដំណោះ​ស្រាយ​ណា​មួយ​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

តែ​ទោះយ៉ាងណា​យើង​បាន​យល់​ស្រប​គ្នា​នៅ​ក្នុង​សិក្ខាសាលា​នោះថា មធ្យោបាយ​ដែល​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ គឺថា យើង​មិនត្រូវ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​បញ្ហា​នេះ​តែ​ម្នាក់​ឯង​នោះទេ។ យើង​ត្រូវ​តែ​បង្កើត​បណ្តាញ​មួយ​នៅ​ក្នុង​ចំណោម​ទី​ភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ក្រុម​អ្នក​ស៊ើប​អង្កេត នគរបាល ហើយ​ធ្វើ​ការ​ដោះស្រាយ​រួមគ្នា​ព្រោះថា ទំនិញ​ត្រូវបាន​នាំ​មក​ពី​ប្រទេស​ផ្សេងៗ»។

អ្នក​តាមដាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ក្រុម​ព្រះរាជ​អាជ្ញា​សរុប​ជាង ៥០ រូប​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈ​ពេល​បីថ្ងៃ​ស្តី​អំពី​ការ​តាមដាន និង​សម្រេច​ចំពោះ​ការ​ក្លែង​បន្លំ​ទំនិញ​រឹង និង​ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​ដោយ​លួច​ចម្លង​ស៊ីឌី។ បទ​បង្ហាញ​ដោយ​តំណាង​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​សិង្ហបុរី​គឺ​ជា​ចំណុច ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​សំខាន់​ជាងគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់លោក ស៊ីម សុខេង។ លោក​បាន​ថ្លែង​ថា៖​«​ពួកគេ​មាន​បទពិសោធ​ល្អៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។ យើង​ក៏​ទៅ​ចូលរួម​ដើម្បី​ស្តាប់ និង​រៀន​ពី​ពួកគេ​ដែរ»។

ប៉ុន្តែ​បើទោះ​ជា​មាន​វត្តមាន​របស់​ប្រទេស​ដែល​មាន​បទ​ពិសោធ​ទាំងនេះ ក៏ដោយ ក៏ មិនមាន​ដំណោះ​ស្រាយ​ណា​មួយ​ត្រូវ​បាន​គេ​រកឃើញ​នៅ​ឡើយ​នោះទេ។ មួយ​ផ្នែក​គឺ​ដោយសារ​រាជរដ្ឋាភិបាល​មិនដឹងថា តើ​បញ្ហា​នោះ​វា​មាន​ទំហំ​ប៉ុនណា ឬ​ក៏ថា​វា ជះ​ឥទ្ធិពល​លើ​អ្នក​ចែកចាយ​ទំនិញ​ពិត​ប្រាកដ​នៅ​កម្ពុជា​ប៉ុន​ណានោះ​ទេ។ លោក ស៊ីម សុខេង បាន​មាន​ប្រសាសន៍​ថា៖​«​យើង​នៅ​មិន​ទាន់​ទទួល​បាន​តួលេខ​ទាំងនោះ​នៅឡើយ​ទេ ដោយ​សារ​តែ​យើង​នៅ​មិនទាន់​បាន​ប្រមូល​ទិន្នន័យ​នេះ​ឲ្យ​បាន​ពេញលេញ​នៅឡើយ។ យើង​នឹង​ព្យាយាម​រក​វា​ឲ្យ​បាន​ឥឡូវ​នេះព្រោះ​ថា អ្នក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ត្រូវ​តែស្គាល់​ខ្លូន​ឯង​ដើម្បី​បង្កើត​ជា​បណ្តាញ​ជាមួយ​ប្រទេស​ផ្សេងទៀត»។

នាយក​ផ្នែក​ទីផ្សា​របស់​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​អេឡិច​ត្រូនិក​ឈ្មោះ ស៊ុនស៊ីម៉ិចកូ លោក តាំង សុធារិទ្ធ បាន​ឲ្យ​ដឹងថា ទូរទស្សន៍​ក្លែង​បន្លំម៉ាក​សញ្ញា​ប្រហែល​ជា៥ពាន់​គ្រឿង និង​ក្បាល​DVD​ក្លែង​បន្លំ​ប្រហែល​ជា១ម៉ឺន​គ្រឿង ត្រូវ​បាន​គេ​ចែក​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ជា​រៀងរាល់​ខែ។ លោក​យល់​ថា ទំនិញ​ទាំងនេះ​ត្រូវ​បាន​នាំចូល​ជាពិសេស​ក្នុង​សភាព​ជាគ្រឿង​រាយ​ដាច់​ដោយ​ឡែក​ពីគ្នា ហើយ​ត្រូវ​បាន​ដំឡើង​នៅ​ស្រុក​ខ្មែរ​ដើម្បី​ជៀស​វាង​ការ​បង់ពន្ធ​នាំចូល។ លោក​បន្ថែម​ទៀតថា ក្បាល DVD គឺ​ជា​ទំនិញ​មួយ​ដែល​មាន​ការ​ពេញ​និយម​ជាង​គេ​សម្រាប់​អ្នកក្លែង​បន្លំ​ព្រោះថា ទំនិញ​នេះ​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ហើយ​ការ​ផលិត​ទំនិញ​នេះ​ចំណាយ​តិច។

ការ​មិន​សប្បាយ​ចិត្ត​របស់​លោក តាំង សុធារិទ្ធ ចំពោះ​ទំនិញ​ក្លែង​បន្លំ គឺ​មិនមែន​ដោយសារ​រឿង​បាត់បង់​ប្រាក់​ចំណេញ​នោះទេ ប៉ុន្តែ​វា​គឺជា​រឿង​បាត់បង់​ឱកាស។ លោក​បាន​និយាយ​ថា ៖ ​«​យើង​មិន​ខាត​ប្រាក់​ទេ ប៉ុន្តែ​យើង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទីផ្សារ ព្រោះថា អតិថិជន​នឹង​លែង​ទុកចិត្ត​លើ​គុណភាព​របស់​យើង។ ពួក​គេទិញ​ទំនិញ​ក្លែងក្លាយ ហើយ​ពីរ ឬ​បីខែ​ក្រោយ​មក​ទំនិញ​នោះ​ក៏ខូច ឬវា​ពិបាក​ប្រើប្រាស់ នៅ​ពេល​នោះ​ពួក​គេនឹង​ឆ្ងល់​ថា ហេតុអ្វី​ក៏វាអន់​យ៉ាងនេះ ហើយ​ពួកគេ​ក៏​ឈប់​ជឿលើ​យីហោ​ទំនិញ​នេះទៀត»។

ទោះយ៉ាង​ណា សម្រាប់​អតិថិជន​យីហោ​ប្រហែល​ជា​មិនសូវ​ជា​បញ្ហាទេ។ បញ្ហា​គឺ​តម្លៃ។ លោក នៅ ពិធូ អាយុ២៨ឆ្នាំ បាន​និយាយ​ថា ពី​មុន​លោក​ធ្លាប់​ទិញទំនិញ​ក្លែងក្លាយ ទាំង​ដឹង​ថា​វាក្លែងក្លាយ​ដោយសារ​តែ​វា​ជា​ជម្រើស ដែល​ថោកជាង។ លោក​បាន​និយាយថា៖​«​យើង​ដឹងថា​វា​មិនមែន​ជាម៉ាក Sony ពិត​ប្រាកដ​នោះទេ។ យើង​មិនខ្វល់​ទេថា តើ​វា​ជាម៉ាក Sony មែន​ឬយ៉ាង​ណា​នោះ។ គ្រាន់តែ​ឃើញ​តម្លៃ​ថោក យើង​ក៏ទិញ​វាទៅ»។

លោក​បាន​បន្ត​ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មិនមាន​ជម្រើស​អ្វីក្រៅ​ពី​ទិញ​របស់​ក្លែងក្លាយ​ដោយ​មិន​ខ្វល់​អំពី​ការ​ប្រថុយ​ប្រថាន​ទាក់ទង​នឹង​គុណភាព​នោះទេ។ លោក​បាន​អះអាង​ថា៖​«​ខ្ញុំអាច​និយាយ​បានថា ខ្ញុំ​មាន​ចំណូល​គ្រាន់​បើ​ដែរ ប៉ុន្តែ​ខ្ញុំ​នៅចង់​ទិញ​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​ជាង​ទំនិញ​មក​ពី​ប្រទេស​ជប៉ុន គឺ​ដោយសារ​តែ​រឿង​តម្លៃ​នេះឯង។ យើងដឹងថា ការ​ប្រើប្រាស់​ផលិតផល​របស់​ប្រទេស​ចិន វា​ប្រឈម​មុខ​នឹង​ការ​ប្រថុយ​ប្រថាន​ច្រើន ប៉ុន្តែ​យើង​នឹង​នៅតែ​ប្រើប្រាស់​វា»។

លោកបាន​បន្តថា របស់​ក្លែង​បន្លំ​ដែល​គេ​ចូលចិត្ត​ទិញបំផុត គឺទូរទស្សន៍ និងក្បាល DVD ព្រោះថា​របស់​ក្លែងក្លាយ​អស់​ទាំង​នេះ​វា​ថោក​ជាង​ទំនិញ​ពិតប្រាកដ​ច្រើន ចំណេក​ឯ​ការ​ទិញ​របស់​ក្លែងបន្លំ​ខ្លះទៀត​ដូចជា ទូទឹកកក និង​ម៉ាស៊ីន​ត្រជាក់​វិញ មិន​សូវ​ធ្វើ​ឲ្យ​យើង​អាច​កាត់បន្ថយ​ចំណាយ​ដូច​ទិញ​ទូរទស្សន៍ និង​ក្បាល DVD នោះ​ទេ។ លោក​បាន​ថ្លែងថា ក្បាល​DVD ម៉ាក Sony ពិតប្រាកដ​មួយ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​២០០ដុល្លារ ចំណែក​របស់​ដូចគ្នា​នេះ​ដែល​ផលិត​មក​ពី​ប្រទេស​ចិន​វិញ​មាន​តម្លៃ​ត្រឹមតែ ១០០ ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​មាន​ខ្លះទៀត​ថោក​រហូត​ដល់​ត្រឹម​តែ៣០ ដុល្លារគត់។

លោកថា៖ «ផលិតផល​មក​ពីប្រទេស​ជប៉ុន​មួយអាច​មាន​តម្លៃ​ស្មើ និង​ផលិតផល​មកពី​ប្រទេស​ចិន​ដល់​ទៅ១០ ឬ​២០ឯណោះ។ នេះហើយ​ជា​មូលហេតុ​ដែល​យើង​ទិញ​ផលិតផល​ចិន​នោះ»៕

ចំណាត់ក្រុម ៖ជីវិតនិងសង្គម​

Apple បង្កើន​សមត្ថភាព​Device?

ក្រុមហ៊ុន Apple បាន​សម្រេច​កែ​​ប្រែ​ឧបករណ៍​អេឡិចត្រូនិក​របស់​ខ្លួន​ជា​ច្រើន​ ជាក់​ស្ដែង Apple បាន​បំពាក់​ប្រព័ន្ធ​បណ្ដាញ Dual GSM-CDMAឲ្យ iPhone 3GS។ ទន្ទឹម​គ្នា​នេះ​ដែរ​ Resolution និង​​រន្ធ​ដោត​មេម៉ូរី​ខាង​ក្រៅ​របស់​ iPad ក៏​ត្រូវ​បាន​Apple កំណត់​ពី​ចន្លោះ​ប្រហោង ជា​ស្រេច​ហើយ​ដែរ។ មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ Apple TV ត្រូវ​បាន​​បំពាក់​ដោយ Processor A5 ដែល​មាន​សមត្ថភាព​អាច​ចាប់​យក​រូបភាព​ជា​វីដេអូ​បាន​ក្នុង​កម្រិត​ខ្ពស់​គឺ រហូត​ដល់​ទៅ 1080ភិកសេល​។

alt

ថ្មី​ៗ​នេះ​មាន​លេច​ឭ​ពាក្យ​ចចាមអារ៉ាម​ថា Apple មាន​គម្រោង​​បំពាក់ Processor ថ្មី​ឲ្យ iPhone 5 គឺ​មិន​ទាន់​ដឹង​ច្បាស់​ថា​ប្រភេទ​ណា​​នៅ​ឡើយ​​ទេ។ iPhone 4 ប្រើប្រាស់​ Processor A4 ក្នុង​ល្បឿន​ 1GHz ដូច​គ្នា​នឹង Processor របស់ iPad ដែរ។ ដោយ​សារ​តែ​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ឡើង Apple ប្រហែល​ជា​សម្រេច​ចិត្ត​ជ្រើស​រើស dual-core chip ឬ CPU ដែល​មាន​ល្បឿន​ជាង A4 សម្រាប់​បំពាក់​ឲ្យ iPhone 5 និង iPad 2 ដែល​គ្រោង​ចេញ​លក់​​នៅ​ថ្ងៃ​ខាង​មុខ​៕

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

ការ​ប្រើប្រាស់​គ្រឿង​អេឡិច​ត្រូនិក​កើនឡើង​ខ្លាំង​នៅ​កម្ពុជា

ចាប់តាំង​ពី​មាន​ការ​ពង្រីក​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ថ្នាក់​ជាតិ នៅ​ក្នុង​ឆ្នាំ ១៩៩៥ ហើយ​និង​ការ​កើន​ឡើង​នូវ​កម្រិត​ជីវភាព​ខ្ពស់​របស់​ប្រជាពល​រដ្ឋ នៅក្នុង​ឆ្នាំ ២០០៥ មក​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​វិវឌ្ឍ​យ៉ាងខ្លាំង​ទៅ​រក​ការ​ ប្រើប្រាស់​នូវ​គ្រឿង​អេឡិច​ត្រូនិក​ជាពិសេស​នៅ​ក្នុង​តំបន់​ទីប្រជុំជន។

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ធុក​ផ្នែក​ថាមពល​បាន និយាយថា ការ​វិវត្ត​នៃ​ការ​ប្រើប្រាស់​គឿង​អេឡិច​ត្រូនិក​នេះ​មាន​គម្លាត​គ្នា​យ៉ាងខ្លាំង​រវាង​តំបន់​ទីប្រជុំជន និង​តំបន់​ជនបទ​ចុង​កាត់​មាត់​ញក​ព្រោះ​ថា ការ​បែងចែក​ថាមពល​អគ្គិសនី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ធ្វើ​ឡើង​នៅ​មាន​កម្រិត។

លោកវ៉ិច ទ័រហ្សូ​ណា អគ្គនាយក​រង​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​ថ្លែងថា សព្វថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ទី​ប្រជុំជន ដែល​បាន​ទទួល​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់ បាន​ទិញ​សម្ភារ​អេឡិច​ត្រូនិក​ប្រើប្រាស់​មាន​ដូចជា​ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​បោកគក់​សម្លៀក​បំពាក់ ឆ្នាំង​ដាំបាយ​ហើយ​និង​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ទៀត​ខុសគ្នា​ពីអ្នក​រស់នៅ​តំបន់​ជនបទ​ដែល​ខ្វះ​ប្រភព​ថាមពល ដែល​មានលទ្ធភាព​ប្រើ​ត្រឹម​ទូរទស្សន៍ និង​ម៉ាញ៉េ​ប៉ុណ្ណោះ។

លោក វ៉ិច ទ័រហ្សូណា ថ្លែងថា ៖ «​យើង​ឃើញ​មាន​ការ​ប្រើប្រាស់​សម្ភារ​អេឡិច​ត្រូនិក​នេះ​ខុសគ្នា​ខ្លាំងណាស់​រវាង​ទីប្រជុំជន​ក្រុង និង​ទី​ជនបទ​ព្រោះ​ថា​បណ្តាញ​តភ្ជាប់​ថាមពល​របស់​យើង​មិនអាច​មាន​លទ្ធភាព​បញ្ជូន​ចរន្ត​អគ្គិសនី​ទៅ​កាន់​តំបន់ ឆ្ងាយៗ​បាន»។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៨៥ ភាគរយ​ដែល​រស់នៅ​ក្នុង​តំបន់​ទី​ជនបទ​មាន​អគ្គិសនី ប្រើប្រាស់​តែប្រមាណ ១០ ភាគរយ​ប៉ុណ្ណោះ​ហើយ​កត្តា​នេះ​បាន​ជះ​ឥទ្ធិពល​ធ្វើឱ្យ​មាន​គម្លាត​គ្នាយ៉ាង​ខ្លាំង ដល់​ការប្រើប្រាស់​គ្រឿង​អេឡិច​ត្រូនិក​រវាង​ទីប្រជុំជន និង ទីជនបទ។

លោក តាំង សុធារិទ្ធ នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន​ស៊ុនស៊ីម៉ិចកូ​ដែល​ជា​ក្រុមហ៊ុន​លក់​គ្រឿង​អេឡិច​ត្រូនិក​ដ៏ធំ​នៅ​ក្នុង​ប្រទេស​បាន​ឱ្យ​ដឹងថា សព្វ​ថ្ងៃ​អ្នក​រស់​នៅ​ក្នុង​តំបន់​ទី​ប្រជុំជន​មាន​ការ​ទិញ​គ្រឿង​អេឡិច​ត្រូនិក​ប្រើ​ច្រើន​ជាង​អ្នក​រស់​នៅ​ឯតំបន់​ជនបទ។

លោក​តាំង សុធារិទ្ធ​បាន​និយាយថា ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី ហើយ​និង​ការ​កើនឡើង​នូវ​កម្រិត​ជីវភាព​របស់​ប្រជាជន​បាន​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​លក់​គ្រឿង​អេឡិច​ត្រូនិក​ដែល​រួមមាន​ដូចជា​ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ទូរទស្សន៍ ឆ្នាំង​ដាំបាយ កាមេរ៉ា និង​ឆ្នាំង​អ៊ុត​ជាដើម មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៣០ ភាគរយ​ក្នុង​មួយឆ្នាំៗ។ លោក តាំង សុធារិទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំគិត​ថា​នៅ​ពេល​ដែល​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ហើយ​មាន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ថែមទៀត​ពេល​នោះគ្រឿង​អេឡិច​ត្រូនិក គឺជា​តម្រូវការ​របស់​ពួកគេ​ហើយ»។

យោងតាម​ក្រុមហ៊ុន​ស៊ុនស៊ីម៉ិចកូ បាន​ឱ្យដឹង​ថា ក្នុង​មួយ​ខែៗ​មាន​គ្រឿង​អេឡិច​ត្រូនិក ដូចជា​ទូរទស្សន៍ ទូទឹកកក និង ម៉ាស៊ីន​ត្រជាក់​ជាដើម​ប្រមាណ​ជាជាង ១០០០ គ្រឿង​ត្រូវបាន​គេលក់​ទៅ​ឱ្យ​អតិថិជន។ គ្មាន​ស្ថិតិ​នៃ​ការ​លក់គ្រឿង​អេឡិចត្រូនិក​ក្នុង​ប្រទេស ត្រូវ​បាន​រាយការណ៍​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។

លោកគួយ ឆៃសុង អាជីវករ​លក់​ម៉ូតូ​នៅភូមិ ៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​និយាយថា សព្វថ្ងៃ​លោក​ចង់​ធ្វើ​ការ​ទិញ​គ្រឿង​អេឡិច​ត្រូនិក​ថ្មីៗ​ដូច​ជា​ម៉ាស៊ីន​ត្រជាក់ និង​កាមេរ៉ា​សម្រាប់​ថត​ឃ្លាំ​មើល​សន្តិសុខ​ជាដើម ដើម្បី​ប្រើ​នៅ​ក្នុង​ផ្ទះ​ប្រយោជន៍​ជួយ​ធ្វើ​ឱ្យមាន​ផាសុកភាព ហើយ​និង​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​អាជីវកម្ម។ លោកគួយ ឆៃសុង បាន​ថ្លែង​ថា៖​«​សព្វថ្ងៃ​ផ្ទះ​របស់​ខ្ញុំ​មាន​ទូរទស្សន៍ ម៉ាញ៉េ ទូទឹកកក និង ម៉ាស៊ីន​បោក​ខោអាវ​ប្រើ​រួចហើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​ទិញ​របស់​ផ្សេងៗ​ទៀត​ព្រោះថា​យើង​មាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​គ្រប់គ្រាន់»។

ទាក់ទង​នឹង​បញ្ហា​នេះ លោកតាំង សុធារិទ្ធ បាន​ពន្យល់ថា សព្វថ្ងៃ​អ្នក​រស់​នៅ​ទីប្រជុំជន​ភាគច្រើន​ទិញ​សម្ភារ​អេឡិច​ត្រូនិក​ដូចជា​កាមេរ៉ា ទូទឹកកក ម៉ាស៊ីនត្រជាក់​ម៉ាស៊ីនបោកគក់ និង​ឆ្នាំង​ដាំបាយ​ហើយ​អ្នក​នៅ​ជនបទ ច្រើន​ទិញ​ទូរទស្សន៍ និង ម៉ាញ៉េ។ លោក​ថ្លែងថា៖​«​សព្វថ្ងៃ​គ្រឿង​អេឡិច​ត្រូនិក ដែល​ក្រុមហ៊ុន​លក់​ដាច់​បំផុត​មាន​ទូរទស្សន៍​ប្រភេទ​អិលស៊ីឌីទូទឹកកក និង​ម៉ាស៊ីន​ត្រជាក់»។

ក្រសួង​ឧស្សាហកម្ម​រ៉ែ និង ថាមពល​បាន​ឱ្យដឹងថា ក្នុង​មួយ​ឆ្នាំៗ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​បន្ថែម ប្រមាណ ២០ ទៅ ៣០ ភាគរយ​ប្រហាក់ប្រហែល ១០០ មេហ្គាវ៉ាត់ ដោយសារ​តែមាន​ការ​សង់ផ្ទះថ្មីៗ ហើយ​និង​ការកើនឡើង​នូវ​ការ​ប្រើប្រាស់​បរិក្ខា​គ្រឿង​អេឡិច​ត្រូនិក។ លោកវ៉ិច ទ័រហ្សូណា បាន​លើក​ឡើង​ថា ជិត ១០០ ភាគរយ​នៃ​ប្រជាពល​រដ្ឋ​រស់​នៅក្នុង​តំបន់​ទីប្រជុំជន​ក្រុង មាន​កង្ហារ និង​ទូរទស្សន៍​ប្រើ ហើយ​ប្រមាណ ៦០ ភាគរយ​មាន​ទូទឹកកក។ លោកវ៉ិច ទ័រហ្សូណា​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តំបន់​ជនបទ​ចង់​ប្រើប្រាស់​គ្រឿង​អេឡិច​ត្រូនិក ប៉ុន្តែ​ក្តី​ប្រាថ្នា​របស់​ពួក​គេត្រូវ​បាន​ខកខាន​ដោយសារ​តែ​គេខ្វះ​ការ​ផ្គត់ផ្គង់​ថាមពល​ឬ​ក៏​ការ​លក់​អគ្គិសនី​ក្នុង​តម្លៃ​ថោក។

បច្ចុប្បន្ន​តម្លៃ​លក់​ថាមពល​នៅ​ក្នុង​តំបន់​ទីប្រជុំជន​ក្រុង ១ គីឡូវ៉ាត់​ថ្លៃក្រោម ១០០០ រៀល ថោក​ជាង​ថាមពល​លក់​នៅក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​មាន​តម្លៃ ២០០០ ទៅ ៣០០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ លោកសួន ឌី ប្រធាន​មន្ទីរ​ឧស្សាហកម្មរ៉ែ និង ថាមពល​ខេត្ត​កំពង់ចាម បាន​ថ្លែងថា​ទោះបី​ថាមពល​នៅ​ជនបទ​ត្រូវ​បាន​លក់​ក្នុង​តម្លៃថ្លៃ ប៉ុន្តែ​នេះ​មិនមែន​ជា​ឧបសគ្គ​ទាំងស្រុង​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​អេឡិច​ត្រូនិក​ទេ។

លោក​សួន ឌី បាន​ឲ្យដឹង​ថា ប្រជាពលរដ្ឋ​របស់យើង​ពួកគេ​អាច​ប្រើអ្វី​ដែល​គេ​ចង់​ប្រើ​បាន​ដូចជា ទូរទស្សន៍ និង ម៉ាញ៉េ​ជាដើម ពីព្រោះ​ពួកគេ​យល់ថា​ឧបករណ៍​ទាំងនេះ​មាន​តម្លៃថោក និង​អាច​បំពេ​រអារម្មណ៍​បាន។ លោក​ថ្លែងថា៖​«​ខ្ញុំ​គិត​ថា ប្រជាជន​នៅ​ជនបទ​របស់​យើង​អាច​ប្រើ​គ្រឿង​អេឡិច​ត្រូនិក​បាន​ជាមួយ​នឹង​តម្លៃ​ថាមពល​ដែល​លក់​ក្នុង​ពេល​សព្វថ្ងៃ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​គេ​ប្រើប្រាស់​គ្រឿង​អេឡិច​ត្រូនិក​ទាំងនេះ​មិនបាន​ច្រើន ដូច​តំបន់​ទីប្រជុំជន​នោះ​គឺ​ដោយសារតែ​គេ​មាន​តម្រូវ​ការ​តិច​តែ​ប៉ុណ្ណោះ»៕

ចំណាត់ក្រុម ៖ជីវិតនិងសង្គម​

ទិញ​ផលិត​ផល​អេឡិច​ត្រូនិក​ដោយ​វិធី​បង់​រម្លស់ៈ ​វិធី​ទាក់ទាញ​ម៉ូយ​ថ្មី

ការ​ចូល​ហាង​លក់​សម្ភារ​អេឡិច​ត្រូនិក​នៅ​ប្រទេស​លោក​ខាងលិច​ជា​ធម្មតា​តែងតែ​ឃើញ​ស្លាក​«​លក់​បង់​រម្លស់​ដោយ​គ្មាន​ការ​ប្រាក់​»លើ​ការ​ជាវ​ទូរទស្សន៍ កុំព្យូទ័រ និង​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ទាន់​សម័យ​ដទៃ​ទៀត។ ទោះបី​ការ​លក់​បង់​រម្លោះ ដោយ​គ្មាន​ការ​ប្រាក់​ទើប​តែ​ត្រូវ​បាន​នាំមក​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏​ហាង​ជាច្រើន​ចាប់ផ្តើម​ផ្តល់​ទម្រង់​លក់​បែប​នេះ​ដល់​អតិថិជន​របស់​ពួកគេ ក្នុង​បំណង​ដើម្បី​ប្រកួត​ប្រជែង និង​ពង្រីក​ការ​លក់​ឲ្យ​បាន​ច្រើន ថែម​ទៀត​ហើយ​នៅ​ពេល​ក្រុមហ៊ុន ១ ចាប់ផ្តើម​គម្រោង​លក់​បែបនេះ ក្រុមហ៊ុន​ផ្សេងទៀត​ជា​ទូទៅ​ត្រូវតែ​ធ្វើ​តាម ទោះបី​វា​មាន​ហានិភ័យ​ខ្ពស់​ក៏ដោយ។100527_on03

លោក អ៊ាង យ៉ានិត ដែល​ជា​ម្ចាស់​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក​យក​យីហោ​តាម​ឈ្មោះ​ខ្លួនឯង​ដែល​មាន​ទីតាំង​ជិត​ផ្សារ​កណ្តាល ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា៖​«​ហាង​នៅ​ក្បែរ​ខ្ញុំ​ឲ្យ​អតិថិជន​បង់​រម្លស់​លើ​ផលិតផល​ដែល​ពួក​គេទិញ ដូច្នេះ​ហេតុអ្វី​ខ្ញុំ​មិន​អាច​ធ្វើ​តាម​បាន? បើ​មិន​ធ្វើ​តាម​ទេ ខ្ញុំនឹង​មិន​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​បានទេ»។ លោក​បន្ត​ទៀតថា ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក អ៊ាង យ៉ានិត ទើបតែ​ចាប់ផ្តើម​លក់​បង់​រម្លស់​ក្នុង​ឆ្នាំនេះ​ប៉ុណ្ណោះ។

លោក​ផ្តល់​ហេតុផល​ថា ការ​ផ្តល់​ឲ្យ​អតិថិជន​នូវ​ជម្រើស​បង់​រម្លស់​នៅ​លើ​ផលិតផល​របស់​គាត់ ដែល​រួមមាន​ឆ្នាំង​ដាំ​បាយ​អគ្គិសនី ទូទឹកកក និង​ម៉ាស៊ីន​ត្រជាក់​គឺ​គួរ​តែ​សាកល្បង ព្រោះ​តែ​ការ​ទាក់ទាញ​ម៉ូយ​មក​ទិញ​សម្ភារ​ក្នុង​ហាង​របស់​គាត់​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។ ជា​មួយ​គ្នានេះ វា​ក៏​បាន​ផ្តល់​មក​វិញ​នូវ​ប្រាក់​ចំណេញ​ច្រើន​ជាងមុន​ផងដែរ ព្រោះ​សម្ភារ​ដែល​ដាក់​លក់​បង់រម្លស់​មានតម្លៃ ១០ ភាគរយ​ថ្លៃ​ជាង​ទំនិញ​បង់ប្រាក់​ផ្តាច់​តែម្តង។

លោក អ៊ាង យ៉ានិត ថ្លែង​ឲ្យដឹងថា ៖ «​ម៉ូយ​ភាគច្រើន​ដែល​ទិញ​ទំនិញ​បង់រម្លស់​ពី​ក្នុង​ហាង​របស់​ខ្ញុំគឺ​ជា​កសិករ។ សម្ភារ​ពេញ​និយម​សម្រាប់​ពួកគេ រួម​មាន​ទូរទស្សន៍ ម៉ាញ៉េ ឧបករណ៍​បំពង​សំឡេង និង​កង្ហារ»។ លោក​បាន​លើក​ឡើងថា ជម្រើស​បង់ថ្លៃ​រម្លស់ ដោយ​គិត​ការ​ប្រាក់ ១០ ភាគរយ​មាន​រយៈពេល​កំណត់ ៣ ខែ។ វា​ហាក់​ដូច​ជា​ការ​ទិញទំនិញ​ដោយ​មិន​មាន​ដាក់​របស់​បញ្ចាំ​ដើម្បី​ធានា​ការសង​បំណុល​ដែរ ព្រោះ​វា​គ្រាន់តែ​ជា​កិច្ចសន្យា​ផ្ទាល់មាត់ និង​ពឹង​ផ្អែក​លើ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ។ លោក​បន្តថា ដោយសារ​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ជ្រើសរើស​អតិថិជន ម៉ូយ​តែ​ប្រមាណ ៥ ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​អាច​បង់​ប្រាក់​តាម​កាល​កំណត់​បាន។

ដូច​វិស័យ​ធនាគារ​ដែរ ប្រទេស​កម្ពុជា​យើង​មិនមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ភាព​ជឿជាក់​កណ្តាល​ទេ មាន​ន័យ​ថា​អ្នក​លក់​មាន​ជម្រើស​តិច​តួច​ណាស់​ដើម្បី​ពិនិត្យ​មើល​ពី​ភាព​ជឿ​ទុកចិត្ត​បាន​របស់​អតិថិជន ក្រៅ​តែ​ពី​អ្នក​ដែល​ពួក​គេ​បាន​ស្គាល់។ ជា​លទ្ធផល ​ការ​លក់​បង់​រម្លស់​ដោយ​មិន​គិត​ការ​ប្រាក់​ស្ថិត​នៅ​តែ​ជា​ចម្ងល់​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នកស្រី សន គីមឡុង តំណាង​ផ្នែក​លក់​បង់​ថ្លៃ​រម្លស់​របស់​ក្រុមហ៊ុន K-four ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក​ធំ​មួយ​ក្នុង​ប្រទេស បាន​ឲ្យ​ដឹងថា សម្រាប់​អតិថិជន ជម្រើស​បង់​រម្លស់​បាន​ជួយ​បង្កើន​ឱកាស​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​រហូត​ដល់​ម៉ូយ​មាន​ជីវភាព​មធ្យម​ឲ្យ​ទិញ​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ជា​ទូទៅ​មាន​តម្លៃ​ថ្លៃជាង​កម្រិត​ចំណាយ​របស់​ពួកគេ។ កម្រិត​នៃ​ការ​ចំណាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ ​ជា​ពិសេស​ក្រោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​ជាសកល។

អ្នកស្រី សន គឹមឡុង មាន​ប្រសាសន៍​ថា៖«ជម្រើស​នេះ​ល្អ​ណាស់ សម្រាប់​ការ​ទាក់​ម៉ូយថ្មី​បន្ថែម​ទៀត​ហើយ​យើង​បាន​មាន​អតិថិជន​រាប់​រយ​នាក់​មក​ទល់​ពេលនេះ»។

យោង​តាម​លក្ខន្តិកៈ​សម្រាប់​អតិថិជន​បែប​នេះ​ចេញ​ដោយ​ក្រុមហ៊ុន អតិថិជន​របស់ K-four ដែល​អាច​ប្រើ​សេវា​បង់​រម្លស់​បាន​ត្រូវ​តែមាន​អាសយដ្ឋាន​នៅ​រាជធានី ហើយ​ពួក​គេ​តម្រូវ​ឲ្យ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ ឬសៀវភៅ​គ្រួសារ និង​តម្រូវ​ឲ្យបង់ប្រាក់​ជាមុន។ អ្នកស្រី សន គឹមឡុង បាន​ឲ្យដឹង​ថា ក្រុមហ៊ុន K-four មាន​គម្រោង​លក់​បែប​នេះចំនួន ២ គឺ​គម្រោង​បង់​រម្លស់​រយៈពេល ៣ ខែ​ដោយ​អត្រាការ​ប្រាក់ ១០ ភាគរយ និង​គម្រោង​រយៈពេល ៦ ខែ​ដោយ​អត្រា​ការ​ប្រាក់ ២០ ភាគរយ​លើ​តម្លៃ​ដើម។

អ្នកស្រី​ថ្លែងថា៖​«​សម្រាប់​អ្នកមាន គម្រោង​លក់​បែបនេះ​មិន​គួរ​ឲ្យ​ទាក់ទាញ​ឡើយ ព្រោះ​ពួក​គេ​និយម​ទិញ​ទំនិញ​ដោយ​មាន​ប្រាក់​ក្នុងដៃ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​ចំណូល​តិចវិញ វា​ពេញ​និយម​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​អត្រា​ការប្រាក់​ដែល​យើង​ដាក់​មាន​កម្រិត​សមរម្យ»។

អតិថិជន​មួយ​រូប​ដែល​បាន​ទិញ​ទូ​ទឹកកក​ពីហាង K-four ដោយ​កម្មវិធី​បង់​រម្លស់​នេះ​បាន​ឲ្យដឹង​ថា​ប្រាក់​ចំណូល​មាន​កម្រិត​របស់​គ្រួសារ​លោក​គឺ​ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​លោក​សម្រេច​ទិញ​ទំនិញ​ដោយ​បង់​បណ្តាក់​បែបនេះ។ លោក សេង សុខជា ថ្លែង​ឲ្យ​ដឹង​ថា៖​«​យើង​មិន​មាន​លទ្ធភាព​បង់ប្រាក់​ទាំងអស់​ក្នុង​ពេល​តែម្តង​បានទេ ហេតុនេះ​ហើយ យើង​ជ្រើសរើស​វិធី​បង់ប្រាក់​តាម​ដំណាក់​កាល​ក្នុង​រយៈពេល ៦ ខែ»។

លោក ថៃ ឃាង ម្ចាស់​ហាង​លក់​គ្រឿង​អេឡិច​ត្រូនិកតូច ១ នៅ​ក្បែរ​ផ្សារ​កណ្តាល រាជធានី​ភ្នំពេញ​បាន​ថ្លែងថា លោក​មិនអាច​ផ្តល់​ជម្រើស​បង់​រម្លស់​បែបនេះ​ដល់​អតិថិជន​របស់​លោក​បានទេ។ លោក​មាន​ប្រសាសន៍​ថា៖«មាន​តែ​ហាង​ធំៗ​ទេ​ដែល​អាច​ផ្តល់​នូវ​សេវាកម្ម​បែបនេះ​បាន ព្រោះ​ពួកគេ​មាន​ទុន​ដែល​ចាំបាច់។ សម្រាប់​ហាង​តូច​តាច​ដូចខ្ញុំ យើង​ជា​ធម្មតា​មិនមាន​ថវិកា​ដើម្បី​ប្រើ​ក្នុង​សេវាកម្ម​បែបនេះ​ទេ ហើយ​វា​ក៏​មាន​គ្រោះថ្នាក់​នៃ​ការ​ខាត​បង់​ខ្ពស់​ផង​ដែរ​ដោយសារ​តែ​វា​មិនតម្រូវ​ឲ្យ​មាន​របស់​របរ​បញ្ចាំ»។

ដោយសារ​ប្រទេស​កម្ពុជា​កំពុង​វិវឌ្ឍ​ផ្នែក​ទំនុក​ចិត្ត និង​ការ​កំណត់​មុន​នូវ​សុវត្ថិភាព ការទិញ​ដោយ​ការ​បង់ប្រាក់​រម្លស់ គឺ​នៅ​តែជា​គំនិតថ្មី ១ ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​យោង​តាម​ជោគជ័យ​នៅ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន ជម្រើស​ទិញ​របៀប​នេះ​ហាក់​មាន​ការ​រីក​លូតលាស់​ឆាប់​រហ័ស ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​ដែល​អាច​មាន​ទាំង​ចំពោះ​អតិថិជន និង​អ្នកលក់៕

ចំណាត់ក្រុម ៖ពត៌មានបច្ចេកវិទ្យា

តូយ៉ូតា​គ្រោង​នឹង​ចេញ​រថយន្ត ​Scion ដើម្បី​បង្កើន​ការ​លក់

អាមេរិកៈ រថយន្ត​ម៉ាក Scion របស់​ក្រុម​ហ៊ុន​តូយ៉ូតា ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​ទាក់​​ទាញ​អតិថិជន​អាមេរិក​គ្រប់​វ័យ​ ដោយ​ផលិត​ម៉ូដែល​ទំនើប​ដើរ​ដោយ​​ថាម​ពល​អគិ្គសនី​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​លក់​។110113_11c_383_288

លោក Jack Hollis អនុ​ប្រធាន​របស់​ក្រុម​ហ៊ុន​តូយ៉ូតា ​ប្រចាំ នៅ​សហ​រដ្ឋ​អាមេរិក​ដែល​គ្រប់​គ្រង​រថយន្ត​ម៉ាក Scion បាន​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ម្សិល​មិញ​នៅ​ពិធី​តាំង​ពិព័រណ៍​ រថយន្ត​អន្តរជាតិ​អាមេរិក​ខាង​ជើង​ក្នុង​ទី​ក្រុង​Detroit ថា​ការ​ណែនាំ​រថយន្ត​​ម៉ាក Scion នឹង​ចេញ​លក់​នា​ពេល​​ឆាប់​ៗ​តម្លៃ ២ម៉ឺន​ដុល្លារ​។

លោក​អ្នក​នឹង​ឃើញ​មាន​ម៉ូដែល​រថយន្ត Scion ច្រើន​ជាង​នេះ រាប់​ចាប់​ពី​តម្លៃ​ថោក ដល់​តម្លៃ​ថ្លៃ​ ហើយ​ម៉ូដែល​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​រំពឹង​ទុក​របស់​យើង»​។

ប្រធាន​ផ្នែក​លក់​ប្រចាំ​អាមេរិក លោក Jim Lentz បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ក្នុង​ទី​ក្រុង Detroit កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​ហ៊ុន​តូយ៉ូតា​ ក៏​ទំនង​ជា​នឹង​ផលិត​រថយន្ត​ម៉ាក Scion ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ដែល​នឹង​ដាក់​លក់​នៅ​​ឆ្នាំ​២០១២ ផង​ដែរ។ លោក បាន​បន្ថែម​ថា រថយន្ត​ប្រើ​ប្រាស់​អគ្គិសនី​នេះ នឹង​មាន​ឈ្មោះ​ថា Scion iQ minicar។

ការ​លក់​រថយន្ត Scion បាន​កើន​ឡើង បន្ទាប់​ពី​បាន​បំពាក់​និមិត្ត​សញ្ញា Scion ​នៅ​ទូ​ទាំង​អាមេរិក ដោយ​ធ្វើ​ឲ្យ​ចំនួន​លក់ កើន​ដល់​១៧៣ ០៣៤​គ្រឿង​ក្នុង​ឆ្នាំ​២០០៦។

ដោយ​ឡែក ការ​ចែក​ចាយ​រថយន្ត xB រថយន្ត xD និង​រថយន្ត​ស្ព័រ​ទ្វារ​ពីរ tC បាន​ធ្លាក់​ចុះ ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​លក់​បាន​ចំនួន​សរុប​ត្រឹម​តែ ៤៥ ៦៧៨​គ្រឿង កាល​ពី​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​ មួយ​ផ្នែក​បណ្តាល​មក​ពី​ម៉ូដែល​រថយន្ត​​ទាំង​នេះ ​កាន់​តែ​ចំណាស់ និង​ការ​កើន​ឡើង​​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​អាមេរិក ដែល​ជា​អតិថិជន​ស្នូល​របស់​ Scion​៕

ចិន​នឹង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី

ប៉េកាំងៈ តាម​របាយ​ការណ៍​ដែល AFP ទទួល​បាន​កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​ប៉េកាំង មាន​ផែន​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ធំ​ទី​ពីរ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ខាង​មុខ ដើម្បី​តាម​ឲ្យ​ទាន់​កំណើន​ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​ក្នុង​ប្រទេស​មាន សេដ្ឋកិច្ច​ដ៏​លឿន​នេះ​។110113_11b_383_288

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ បាន​ឲ្យ​ដឹង​ថា​ព្រលាន​យន្ត​ហោះ​នេះ​ត្រូវ​បាន​រំពឹង​​ថា​​នឹង​មាន​សមត្ថភាព​ ទទួល​អ្នក​​ដំណើរ​បាន​៦០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ប៉េកាំង ដែល​មាន​ស្រាប់។ ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ប៉េកាំង ជា​ព្រលាន​ដ៏​មមាញឹក​បំផុត​​ទី​ពីរ​របស់​ពិភព​លោក ដោយ​មានអ្នក​ដំណើរ​ឆ្លង​កាត់ ៧៣,៩​លាន​នាក់​កាល​ពី​ឆ្នាំ​មុន​។

គណៈ​កម្មការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ក្រុង​ប៉េកាំង បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​កាណ៍​នេះ​ថា រដ្ឋាភិបាល​កណ្តាល មិន​ទាន់​អនុម័ត​គម្រោង​នេះ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ លោក Li Jiaxiang ប្រធាន​រដ្ឋបាល​អាកាស​ចរណ៍​ស៊ីវិល​ចិន (CAAC) ​បញ្ជាក់​ពី​តម្រូវ​ការ​ចាំ​បាច់ ដើម្បី​កាត់​បន្ថយ​សម្ពាធ​លើ​ព្រលាន​យន្ត​ហោះ​ដែល​មាន​ស្រាប់​។

ទី​ក្រុង​ប៉េ​កាំង មាន​ព្រលាន​យន្ត​ហោះ​ពាណិជ្ជ​កម្ម​ចំនួន​ពីរ​រួច​ជា​ស្រេច​ហើយ។ ព្រលាន​អន្តរ​ជាតិ​ទី​មួយ ស្ថិត​នៅ​ភាគ​ឦសាន និង​ព្រលាន​ក្នុង​ស្រុក​តូច​ជាង​នេះ​មួយ​ទៀត​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ ត្បូង​ទី​ក្រុង។ របាយ​ការណ៍ បាន​ឲ្យ​ដឹង​បន្ត​ថា ការ​សាង​សង់​ព្រលាន​ថ្មី ទំនង​ជាង​​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ ហើយ​លោក Li ​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់​នឹង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​អស់​ ១៥ ​ពាន់​លាន​ដុល្លារ។

របាយ​ការណ៍ បាន​ឲ្យ​ដឹង​បន្ថែម​ថា CAAC មាន​ផែន​ការ​វិនិយោគ​ទឹក​ប្រាក់​​ ៥៥ ​ពាន់​លាន​យន់​ក្នុង​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ ១១​ មាន​ទីតាំង​នៅ​ជុំវិញ​ប្រទេស​ក្នុង​ឆ្នាំ​នេះ រួម​ទាំង​ព្រលាន​ ដែល​គ្រោង​នឹង​សាង​សង់​ក្នុងទី​ក្រុង​ប៉េកាំង និង​​ពង្រីក​ព្រលាន​ដែល​មានស្រាប់ ដើម្បី​បំពេញ​ទៅ​នឹង​កំណើន​តម្រូវ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស៕

ផ្សារ​ទំនើប​ដំបូង​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​នឹង​បើក​ខែ​២

ខេត្ត​ព្រះសីហនុៈ ផ្សារ​ទំនើប​ដំបូង​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ដើម​ខែ​ក្រោយ។ នេះ​បើ​​តាម​លោក ទួស សាភឿន ប្រធាន​គ្រប់​គ្រង​គម្រោង​សាង​សង់​ផ្សារ​នេះ។

លោក ទួស សាភឿន បាន​ឲ្យ​ដឹង​ថា ផ្សារ​ទំនើប​មិត្ត​ភាព ដែល​មាន​កម្ពស់​ពីរ​ជាន់ ដែល​ចំណាយ​ទឹក​ប្រាក់​អស់ ១០​លាន​​ដុល្លារ សាង​សង់​ជិត​រួច​រាល់​ហើយ ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​សាង​សង់​ផ្សារ​នេះ​ មាន​បំណង​បើក​តូប​ប្រហែល​ជា ៨០០​ ដល់​អ្នក​លក់​ដូរ​នៅ​ក្នុង​ផ្សារ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បាន​បើក​​ផ្សារ​ទំនើប​ដំបូង​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ យើង​នឹង​ទាក់​ទង​អតិថិជន មក​លក់​នៅ​ក្នុង​ផ្សារ​នេះ ដោយ​សារ​វា​ស្ថិត​នៅ​ក្នុង​ទី​តាំង​ល្អ»។

ផ្សារ​ទំនើប​នេះ ជា​កម្ម​សិទិ្ធ​របស់​លោក ខូវ សម្បត្តិ អគ្គ​នាយក​ក្រុម​ហ៊ុន​ថៃ ប៊ុន​រ៉ុង និង​ជា​កូន​ប្រុស​​លោក ថេង ប៊ុន​ម៉ា។ ផ្សារ​នេះ ជា​ផ្នែក​មួយ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​សាង​សង់​បុរី​ទីក្រុង​គុជ​អាស៊ី​ដែល​លាត​​សន្ធឹង​ ​លើ​ផ្ទៃ​ដី ៦២​ហិក​តា នៅ​ក្នុង​ខណ្ឌ​មិត្ត​ភាព​ស្ថិត​នៅ​ខាង​​មុខ​ឆ្នេរ​សុខា ហើយ​ទីតាំង​នេះ​ អាច​ចត​យាន​យន្ត​បាន​ដល់​ទៅ​១ ៥០០​គ្រឿង។

លោក ទួស សាភឿន បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ដំបូល​ផ្សារ​នេះ ចំណាយ​ទឹក​ប្រាក់​អស់ ២​លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ​។លោក​បាន​លើក​ឡើង​ថា៖ «យើង​សាង​សង់​ជិត​រួច​រាល់​ហើយ ​យើង​នឹង​បើក​ទ្វារ​បម្រើ​អតិថិជន នៅ​ខែ​កុម្ភៈ»។

ទោះ​បី​ជា​នៅ​សល់​ពេល​តែ១​ខែ​ទៀត​ប៉ុណ្ណោះ ដែល​ផ្សារ​នេះ នឹង​បើក​ដំណើរ​ការ​ ប៉ុន្តែ​លោក ទួស សាភឿន បាន​អះ​អាង​ថា ថ្លៃ​ជួល​ទាំ ៨០០​តូប នៅ​ក្នុង​ផ្សារ​នេះ មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ​។ តម្លៃ​ជួល​តូប​ទាំង​នោះ នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ផ្សារ​បើក​តែ​ម្តង។

លោក ទិត្យ ចន្ថា អគ្គ​នាយក​នៅ​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នេះ។ លោក​បាន​បន្ថែម​ថា ផ្សារ​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កាន់​តំបន់​ឆ្នេរ។

លោក​មាន​ប្រសាសន៍​ថា៖ «ផ្សារ​នេះ នឹង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​​ទេសចរណ៍ និង​ជួយ​លើក​កម្ពស់​វិស័យ​នេះ។ យើង​ពិត​ជា​គាំ​ទ្រ​គម្រោង​នេះ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹម​ថា វា​នឹង​អាច​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​តំបន់​នេះ កាន់​តែ​ច្រើន នា​ពេល​អនាគត»​។

លោក ឡៅ ទិព្វ​សីហា ប្រធាន​នាយក​ដ្ឋាន​សំណង់ នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូប​នីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា គម្រោង​នេះ បាន​ទទួល​អាជ្ញា​ប័ណ្ណ​លើក​ដំបូង​ពី​ឆ្នាំ​២០០៩​។

លោក​បាន​បញ្ជាក់​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំណង់​នៅ​កម្ពុជា ប៉ុន្តែ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ការ​សាង​សង់​មួយ​ចំនួន នៅ​តែ​បន្ត​គម្រោង​របស់​ខ្លួន​ដដែល។110113_10a_383_288

លោក​បន្ត​ថា៖ «យើង​មាន​មោទនភាព​នៅ​ពេល​ដែល​ផ្សារ​ទំនើប​ថ្មី បើក​នៅ​ខេត្ត​ព្រះ​សីហនុ»។

លោក​បាន​បន្ថែម​ថា តំបន់​នេះ​នឹង​មាន​ឱកាស​រីក​ចម្រើន​ទៅ​ទៀត​។

មន្ត្រី​ទេសចរណ៍​មូល​ដ្ឋាន បាន​ឲ្យ​ដឹង​ថា ទីក្រុង​ឆ្នេរ​សមុទ្រ​កម្ពុជា​ កំពុង​ក្លាយ​ទៅ​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ឡើង​ៗ។

លោក សម​ ចន្ថា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ពី​កំណើន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​ទី​នេះ ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​ទីនេះ មាន​សណ្ឋា​គារ និង​ផ្ទះ​សំណាក់​ល្អ​ៗ​ជា​ច្រើន ហើយ​មាន​សក្តានុពល​បន្ថែម​ទៀត»​។

លោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ខេត្ត​ព្រះ​សីហនុ មាន​សណ្ឋាគារ​ប្រហែល ៤៧ និង​ផ្ទះ​សំណាក់​ប្រហែល ១១៥ កំពុង​បើក​​ដំណើរ​ការ​ ហើយ​សណ្ឋាគារ​បី​បន្ថែម​ទៀត កំពុង​សាង​សង់។

ក្រុម​ហ៊ុន ថៃ ប៊ុន​រ៉ុង កំពុង​សាង​សង់​សណ្ឋាគារ​មិត្ត​ភាព​កម្ពស់​១៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហនុ។ «សណ្ឋាគារ​ប្រណីត​នេះ​» សាង​សង់​អស់​ទឹក​ប្រាក់ ៤០​លាន​ដុល្លារ​ ដែល​​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១ ​​មករា ឆ្នាំ ២០១១។

កាល​ពី​មុន ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន នៅ​ខេត្ត​ព្រះ​សីហនុ បាន​បង្ហាញ​ក្តី​កង្វល់​​ចំពោះ​កង្វះ​ការ​ហោះ​ហើរ​ទៅ​ព្រ​លាន​យន្ត​ហោះ​ ខេត្ត​ព្រះ​សីហនុ​៕

ចំណាត់ក្រុម ៖ព្រឹត្តិការណ៏ជាតិ
Design a site like this with WordPress.com
Get started