ចាំមើលតែផ្លូវ
ស្រី៖ អូនចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវប្រុសបង
ព្រះចន្ទក៏រះចិត្តអូនមួរហ្មង មួរហ្មង តើបងអ្នកនៅទីណា?
អូនចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា
មាត់ស្ទឹងចន្ទឆ្លុះឃើញភ័ក្រ្តា ភ័ក្រ្តាកំព្រាឈរចាំម្នាក់ឯង ។
(បន្ទរ) ឥឡូវប្រុសបង រាត្រីកន្លង កន្លងហួសផុតទៅហើយ
ឮតែសមេ្លងដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាប្រុសថ្លៃ ។
ស្រឡាញ់តែបងមួយ តែបងមួយ មិនឲ្យបងព្រួយក្នុងហឫទ័យ
លុះស្គាល់រសជាតិហើយដោះដៃ ចាញ់ដៃ ប្រុសធ្លាប់បោកស្រីគ្រប់ប្រាណ។
ប្រុស៖ រង់ចាំមើលតែផ្លូវ មើលតែផ្លូវ អធ្រាត្រយប់ជ្រៅមើលផ្លូវនួនល្អង
ព្រះចន្ទក៏រះចិត្តបងមួរហ្មង មួរហ្មង នួនល្អងអ្នកនៅទីណា?
រង់ចាំ ចាំជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេចទេពាក្យសន្យា
មាត់ស្ទឹងចន្ទឆ្លុះឃើញភ័ក្រ្តា ភ័ក្រ្តាកំព្រាឈរចាំម្នាក់ឯង។
(បន្ទរ) ឥឡូវនួនល្អង រាត្រីកន្លង កន្លងហួសផុតទៅហើយ
ឮតែសមេ្លងដែលធ្លាប់ឆ្លងឆ្លើយ អស់សង្ឃឹមហើយណាស្រីថ្លៃ ។
ស្រឡាញ់តែអូនមួយ តែអូនមួយ មិនឲ្យអូនព្រួយក្នុងហឫទ័យ
ស្រឡាញ់បងហើយក៏ដោះដៃ ដោះដៃចោលបងនៅឯកា។
ធូបបីសសៃ
ធូបបីសសៃ បងហើយនិងថ្លៃ ធ្លាប់លើកដៃស្បថជាមួយគ្នា បងមិនភ្លេចទេ
មាសមេកុំសោកា កុំសង្ស័យណា ដួងចិន្តាបងស្មោះណាស់អូន
ស្មោះលុះសូន្យសង្ខារណាស្រី ជឿសម្តីបងចុះព្រលឹង។
កែវអើយឈប់ព្រួយទៅ រៀមយល់ជម្រៅចិត្តពាលពៅស្មោះនឹងបងហើយ
នឹកគ្រាធ្លាប់ថ្នម បីបមលោមកៀកកើយ ស្តាយមិនគួរឡើយមិនបានរស់នៅជាមួយគ្នា
ក្នុងឱរាបងខ្វល់ខ្វាយណាស់ បងនឹកណាស់ នឹកណាស់ណាអូន។
ស្រស់អើយសែនស្រស់ បងសែនស្រណោះ គ្រាដែលយើងធ្លាប់ដើរសាសង
ពេលអូនមកជួបរៀមផ្តាំពៅរាល់ដង ថាកុំសៅហ្មង ណានួនល្អងកុំព្រួយចិត្តថ្វី
បងស៊ូក្ស័យលើដៃអូនហើយ កុំព្រួយឡើយថាបងភ្លេចអូន។
សន្ទូចអត់នុយ
សន្ទូចបងមួយ សន្ទូចអើយអត់នុយ ត្រីណាប្រថុយ អើយក៏បានដោយសារ (២ដង)
សន្ទូចផ្លែធ្ងន់ មានតែអន់ឯណា គង់បានដោយសារ អើយមួយគ្រាមួយកាល។
សន្ទូចអត់នុយ ដងវាអើយក្រងុក ស្ទូចត្រីក្នុងថ្លុក អើយមិនដែលស្ទូចវាល (២ដង)
ស្ទូចបានម្តងៗ ប្រឹងវាត់អើយននៀល ត្រីឆ្តោត្រីរាលអើយស្ទូចបានទាំងអស់។
សន្ទូចផ្លែមាំ ត្រីខាំអើយមិនវៀច មិនបាក់មិនពៀច អើយដែករឹងល្អណាស់ (២ដង)
សន្ទូចដំណរ ត-កេរ្ត៍ឲ្យម្ចាស់ ស្ទូចត្រីឆ្វាក់ណាស់ អើយសន្ទូចអត់នុយ។
ស្ទូចត្រីក្នុងថ្លុក
សន្ទូចអើយនែសន្ទូចដងធំ បងកុំស្ទូចពេលព្រលប់ បងអើយចាំស្ទូចពេលយប់ (២ដង) ស្ទូចពេលព្រលប់ មិនបានត្រីទេ។
ស្ទូចត្រីអើយនែស្ទូចត្រីក្នុងថ្លុក ស្រណុកជាងស្ទូចក្នុងបឹង ថ្លុកតូចស្រួលស្ទូចណាព្រលឹង (២ដង) កុំស្ទូចក្នុងស្ទឹងមិនប៉ះត្រីទេ។
ត្រីអូនអើយនែវាចាំក្នុងថ្លុក រើសមុខសន្ទូចណាបង បើសិនសន្ទូចបាក់ដង (២ដង) ឱបងអើយបងកុំស្ទូចត្រីអូន។
ដួងនេត្រា
I.ដួងនេត្រា មានវាចារថានៅអាល័យ ពេលដែលរៀមត្រូវឃ្លាតឆ្ងាយ នៅនឹកស្រណោះនឹកស្ដាយ ឥតណាយបែកឥតបែរ!
II.ដួងនេត្រា មានវាចារថានៅស្នេហ៍ ស្នេហ៍ដោយស្មោះឥតគេចកែ ចិត្តមួយដែលបងខំថែទុកឲតែអូនម្នាក់។
R.កែវភ្នែកដ៏ស្រស់អឺយ! ភ្នែកនេះហើយដែលរៀមជំពាក់ នៅពេលបងនិន្ទ្រា ស្រម៉ៃឃើញភក្រ្ត វរលក្ខ៍ដែលធ្លាប់ញញឹមប្រិមប្រិយ។
III.ដួងនេត្រា សង្ឃឹមថាជួបគ្នាជាថ្មី ចិត្តរៀមនៅតែស្នេហ៍ស្រី ធំដូចភពផែនដី គ្មានអ្វីមកបំបែកបាន។
កូលាបជ្រោយតាព្រហ្ម
I. មេឃថ្មីខ្យល់ថ្មីដីជ្រោយតាព្រហ្ម អឺអើយរសៀលរៃយំ ក្នុងជំរុំល្មុតអឺអ្ហើយ
បងសូមភ្លៅកាយពៅអ្ហើយ កុំស្លុតសម្ដីផុតៗសាសងឆ្លងឆ្លើយ។
II. ដៃឆ្វេងស្បូតសក់ ដៃស្ដាំស្ទាបទ្រូងអើយ ចង្វាក់បេះដូងលោតឆ្លងចាំត្រើយអឺយ
វាំងននដើមត្រែង យប់យន់ដល់ហើយ ឆ្លងទុករកត្រើយ ពៅអើយចាំទេ។
R. បង្អែកគល់ស្វាយ ប្រលាយមាត់ច្រាំង ខែរះខ្យល់បាំងឃើញរាងស្រីស្នេហ៍អើយ
កូលាបតាព្រហ្មបងសូមថ្នមស្នេហ៍ បងទុកជាកេរិ៍្តនៅក្នុងដួងចិត្ត។
III. ឱទ្រខ្សែបី ប៉ីអម៉ឺនពេជ្រអឺអើយ សូមអ្នកកុំភ្លេចសម្បថជីវិត អឺអើយជួយចាំរឿងខ្ញុំ
កាលពីអតីត ខ្ញុំបានផ្ញើរចិត្តលើកុលាបហើយ។
វាលស្រែវាលស្រូវ
បងស្លាប់ទៅហើយ បងអឺយអូនគេងគ្រាំគ្រា ស៊ូខ្លោចផ្សាស្នេហាស្រែកយំ អាណិតរូបស្រីកំព្រាឯកា។
បងត្រកងបី រៃយំសែនអនិច្ចា ម្លប់ជ្រៃលើខ្ទមស្នេហា អូនប្រាថ្នាសូមជួប គ្រប់ជាតិ។
សូមអោយសុខសាន្ត កុំបានជួបនូវនិរាស ធ្វើបុណ្យអោយជៀស ជៀសបាបកម្មសៅហ្មង។
អោយអូនរស់នៅ រីងរៃ សូមប្រាថ្នា ពេលកើតជាតិថ្មី កុំអោយជួបស្នេហ៍ មានតែនិរាស។
ជំនោរប៉ៃលិន
បាភ្នំរឿងខ្ញុំ
ឈើកាច់បាភ្នំ
I. ឈើកាច់បាភ្នំជំរុំកវី កំណើតស្នេហ៍ថ្មី ត្រួតលើរឿងចាស់
កាលទុំជាសង្ឃ បួសលើភ្នំនេះ មានទួលគោកច្រេះ ព្រំដែនសាក្សី។
II. កំពង់ខ្សាច់សភូមិគោកសណ្ដែក ទ្រូងខ្ញុំ ប្រេះបែក ព្រោះរឿងព្រាត់ស្រី
ឯភូមិព្រះស្រែ ប្រែទិដ្ឋភាពថ្មី អ្នកនេះឬអ្វី លួចលាក់ស្នេហ៍ខ្ញុំ។
R. ត្យូងឃ្មុំរឿងទុំបាភ្នំរឿងថ្មី រឿងខ្ញុំព្រាត់ស្រី ដោយគេបង្ខំ
បើគេចុះចាញ់ ខ្ញុំត្រូវឈ្នះដូចរូបទុំ តែបងសូមអោយចិត្តម៉ុម កុំធ្វើត្រាប់តាមទាវ។
III. ដើមស្វាយតានាងធ្លាប់មានប្ញទ្ធិ ខ្ញុំមានវិបត្តិ ម្ដេចអ្នកមិនជួយ
បើខ្ញុំដូចទុំ បាភ្នំត្រូវព្រួយ គេដាក់ឈ្មោះអោយ ជាត្បូងឃ្មុំថ្មី។
ម្លប់ស្នេហ៍ដើមស្រឡៅ
ស្នឹងស្ដៅត្រែងត្រាក ជីសាកទ្រូងខ្លា បល្ល័ងជលសា បុស្បាផ្កាព្រៃ។ ២. (សាមុត) យើងនាំគ្នារត់ កាត់ភ្នំដំបង កំពង់ចម្លងក្រងម្កុដស្នេហ៍ថ្មី
ស្រឡៅស្រឡូនភ្នំកូនដំរី សន្សើមជោគដី ដៃអូនជាខ្នើយ។
បន្ទរ. (សុទ្ធា) ត្រកួនព្រលិតចិត្តដូចតែគ្នា ស្មោះនឹងស្នេហាពុំដែលកន្ដើយ
(សាមុត) បងនឹងពុះពារ លុះត្រាដល់ត្រើយ អូនកុំព្រួយឡើយ ណាស្រស់ពាលពៅ។
៣. (សាមុត) ចង្រិតស្រែកច្រៀង ចម្រៀងអភ័ព្វ មន្តស្នេហ៍ព្រៃគុប ម្លប់ដើមស្រឡៅ
(សុទ្ធា) អូនលក់បេះដូង ជូនទ្រូងប្រុសពៅ ពេលនេះតទៅ យើងបានសុខអើយ៕
















