ខានផុស​អត្ថបទយូរហើយ


រូបភាព

ដោយសារតែរវល់ហើយណាមួយធ្វើការនៅស្រុកគេដូច្នេះហើយទើបមិនមានពេលសំរាប់ផុសអត្ថបទថ្មីៗ

មន្ត្រី​អាដហុក​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​បទឧក្រិដ្ឋ


មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ស៊ើប​អង្កេត​សេចក្ដី​រាយការណ៍​មួយ​ដែល​ចោទ​ថា មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​រតនគិរី បាន​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា​បញ្ហា​ដីធ្លី​ជាមួយ​ ក្រុមហ៊ុន​សម្បទាន និង​ប្រឆាំង​រាជរដ្ឋាភិបាល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា ឆ្នាំ​២០១៣ សំដែង​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដែល​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​បទឧក្រិដ្ឋ។

សេចក្ដី​ព្រួយ​បារម្ភ​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៣ បន្ទាប់​ពី​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ជួប​ប្រជុំ​ជាមួយ​ តំណាង​សហគមន៍​ភូមិ​ឡំ ហើយ​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​រាយការណ៍​ថា លោក​ញុះញង់​ប្រជាពលរដ្ឋ។

លោក ឆាយ ធី បញ្ជាក់​ថា លោក​ត្រូវ​មន្ត្រី និង​សមត្ថកិច្ច​ស្រុក​អូរយ៉ាដាវ ទូរស័ព្ទ​សាកសួរ​ពី​បញ្ហា​នេះ ហើយ​លោក​ក៏​ទទួល​បាន​ព័ត៌មាន​ថា ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ខេត្ត​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា អាជ្ញាធរ​ខេត្ត​បាន​លើក​ចំ​ឈ្មោះ​លោក​ថា កំពុង​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល។

លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​លក្ខណៈ​ប្រមាថ​ធ្ងន់ធ្ងរ​ខុស​ពី​ការ​ពិត​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ៖ «ប្រភព ​ហ្នឹង​ប្រជុំ​នៅ​សាលា​ខេត្ត មាន​ស្រុក​ទាំង ៩ ចូល​រួម។ ប្រសិន​បើ​មែន វា​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​ខ្ញុំ ថា​ខ្ញុំ​ប្រឆាំង​រដ្ឋាភិបាល​ហ្នឹង»

ឆ្លើយ​តប​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា  អាជ្ញាធរ​ស្រុក​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​រក​ឃើញ​ថា លោក ឆាយ ធី មិន​បាន​ញុះញង់​អ្នក​ភូមិ​នោះ​ឡើយ។

លោក​បន្ត​ថា លោក ឆាយ ធី បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​ដោយ​មិន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​ មូលដ្ឋាន ទើប​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការ​ប្រជុំ​នោះ​មាន​ការ​ញុះញង់៖ «ប្រជាពលរដ្ឋ ​ហ្នឹង​ឆ្លើយ​ដូច​លោក ឆាយ ធី ដែរ ថា​គាត់​មិន​បាន​ញុះញង់​ទេ។ គាត់​ថា ប្រសិន​ជា​មាន​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ណា​មួយ​នោះ គឺ​ឲ្យ​មាន​ការ​ប្ដឹង​តវ៉ា ដាក់​ញត្តិ​ទៅ​តាម​នីតិវិធី​ច្បាប់ ចៀស​វាង​ប្រើ​អំពើ​ហិង្សា»

ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ចោទ​ប្រកាន់​លោក ឆាយ ធី អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ព្រមាន​ថា ប្រសិន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​ប្រឆាំង​រដ្ឋាភិបាល​មែន អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់៖ «អត់​មាន​នរណា​ចោទ​ទេ បើ​មាន​ការ​ធ្វើ​មែន មាន​ការ​ប្រឆាំង​មែន អា​ហ្នឹង​ប្រុង​ខ្លួន​ទៅ»

កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៣ តំណាង​សហគមន៍​ភូមិ​ឡំ ចំនួន​បី​នាក់ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​រដ្ឋបាល​ឃុំ​ប៉ក់ញ៉ៃ អញ្ជើញ​មក​បំភ្លឺ​ពី​ខ្លឹមសារ​នៃ​ការ​ប្រជុំ​រវាង​មន្ត្រី​ការពារ​សិទ្ធិ​ មនុស្ស និង​ប្រជាពលរដ្ឋ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ឡំ ប្រមាណ ១០០​នាក់ ដើម្បី​ស្រាវជ្រាវ​ករណី​នេះ​ដូច​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល។

តំណាង​សហគមន៍ លោក សេវ ញ៉ត មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​កំពុង​មាន​បញ្ហា​រំលោភ​ឈូស​ឆាយ​យក​ដី​ពី​ក្រុមហ៊ុន​សម្បទាន គ្លបល ធិច រ៉ាម៉ា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tceh Sdn.,Bhd Rama Khmer International and Men Sarun Friendship) ទើប​សួរ​យោបល់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ជួយ​រក​ដំណោះស្រាយ។

លោក​បន្ត​ថា អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​បាត់​បង់​ដីធ្លី ហើយ​អ្នក​ភូមិ​មិន​ហ៊ាន​ប្រឹក្សា​បញ្ហា​នេះ​ជា​មួយ​មន្ត្រី​អាជ្ញាធរ​ មូលដ្ឋាន ដោយសារ​មន្ត្រី​មូលដ្ឋាន​អម​ដោយ​កង​កម្លាំង​ចូល​មក​ក្នុង​ភូមិ​គួរ​ឲ្យ​ភ័យ​ ខ្លាច៖ «មក​ប្រជុំ​និយាយ​ពី​ដីធ្លី ការ​ដោះស្រាយ​មិន​ចាំបាច់​យក​មក​ប៉ូលិស ទាហាន​អ៊ីចឹង​ទេ។ ភូមិ​ឡំ ទាំង​អស់​មាន​ការ​ព្រួយ​បារម្ភ​ត​ទៅ​ទៀត។ ផ្សព្វផ្សាយ​ឲ្យ​អង្គការ​នានា​ជួយ​អន្តរាគមន៍​ភូមិ​ឡំ ប៉ុណ្ណឹង​បាន​ហើយ»

កាល​ពី​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ លោក ឆាយ ធី និង​សកម្មជន​សិទ្ធិ​មនុស្ស​ពីរ​នាក់​ទៀត គឺ​លោក ប៉ែន ប៊ុណ្ណារ៍ អតីត​អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី និង​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​រង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ពី​បទ​ញុះញង់​អ្នក​ភូមិ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​ សម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​អាជ្ញាធរ​មូលដ្ឋាន ក៏​ប៉ុន្តែ​ក្រោយ​ការ​ស៊ើប​អង្កេត មន្ត្រី​តុលាការ​បាន​សម្រេច​មិន​ចាត់ការ និង​លើក​លែង​ការ​ចោទ​ករណី​ទាំង​អស់​នេះ៕ ដោយ រដ្ឋា វីសាល

ប្រទេស កូឌីវ័រ គាស់​​រណ្តៅ​​សាកសព​​រួមជាង​​១០​​កន្លែង


នៅ​ទីតាំង​រណ្តៅ​សាកសព​​នៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​​​ អាប៊ីចាន (Abidjan) នៅ​ទីតាំង​រណ្តៅ​សាកសព​​នៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​​​ អាប៊ីចាន (Abidjan)
ប្រទេស​កូឌីវ័រ (Ivory Coast) បាន​ចាប់​ផ្តើមគាស់រណ្តៅ​សាកសពរួម​ជាង​១០កន្លែង​ ដែល​មានកប់​សាកសពមនុស្ស បន្ទាប់​ពីអំពើ​ហិង្សា​ក្រោយ​ការបោះឆ្នោត​នៅ​ចន្លោះ​ឆ្នាំ​២០១០​និងឆ្នាំ​ ២០១១ របស់​ប្រទេស​នេះ។ នៅ​ឯពិធីបុណ្យមួយនៅ​ស្រុក យ៉ូពូហ្គុន (Yopougon) នៅ​ទីក្រុង​ អាប៊ីចាន (Abidjan) កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​មន្ត្រីបាន​និយាយថា​ ដំណើរការ​នេះ​នឹង​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត​ដល់​ក្រុម​គ្រួសារ ហើយ​នឹងជួយ​នាំ​យក​ជន​ដៃដល់​ក្នុង​អំពើ​ឧក្រិដ្ឋ​កម្ម​នេះ​ទៅ​កាន់​តុលាការ។ Robbie Corey-Boulet រាយការណ៍​សម្រាប់​វីអូអេពី​ទីក្រុង អាប៊ីចាន។
ស្ថិតិ​របស់​រដ្ឋាភិបាលបាន​រកឃើញ​រណ្តៅ​សាកសព​រួម​ចំនួន​៥៧​កន្លែង​សម្រាប់​ គាស់ នៅ​ក្នុង​រដ្ឋធានីពាណិជ្ជកម្ម​ អាប៊ីចាន ហើយ​រណ្តៅទាំងនោះ​ជាច្រើន ត្រូវ​បាន​គេជឿ​ថា​មាន​សាកសព​ជាច្រើន។ ស្ថិតិជាតិ​ស្តីអំពី​រណ្តៅ​សាកសព​រួម មិន​ទាន់​ត្រូ​វបាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ ប៉ុន្តែ ក្រុម​មន្ត្រីបាន​និយាយ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីគាស់​រណ្តៅ​សាកសព​ទាំងនេះ ​នឹង​ពង្រីក​នៅ​ទូទាំង​ប្រទេសនៅទីបញ្ចប់។​
អំពើហិង្សា​នៅក្នុង​ប្រទេស កូឌីវ័រ បាន​បង្កឡើង​ដោយការ​បដិសេធ​មិន​ព្រម​ចុះ​ចេញ​ពីដំណែង​ពី​សំណាក់អតីត​ ប្រធានាធិបតី​ លោក ឡូរ៉ង់ ក្បាបូ​ (Laurent Gbagbo) ​បន្ទាប់ពី​លោក​បាន​ចាញ់​នៅក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើស​ ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ទៅដៃគូ​ប្រជែង​របស់​លោក គឺ​ប្រធានាធិបតី​បច្ចុប្បន្ន អាឡាសង់ អូតារ៉ា (Alassane Ouattara)។ មនុស្ស​ជាង​៣ពាន់​នាក់ បានស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈពេល៥ខែ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។​
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ណេណេម៉ា ឃូលីបាលី (Gnenema Coulibaly) បាន​ធ្វើ​ជាអធិបតី​នៅក្នុង​ពិធី​មួយ នៅ​ទីតាំង​រណ្តៅ​សាកសព​ដំបូងគេបង្អស់​ដែល​ត្រូវបានគាស់។ រណ្តៅ​នោះមាន​ទី​តាំង​នៅក្នុង​ទីធ្លាវិហារ​មួយ​នៅ​ក្នុង​ស្រុក យ៉ូពូហ្គុន និង​មាន​សាកសពបុរស​បួននាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​វិហារ​នោះ​ កាល​ពី​ខែ​មេសា​ ឆ្នាំ២០១១។​
លោក ឃូលីបាលី បាន​និយាយថា ការ​គាស់​រណ្តៅ​ដែល​ត្រូវបាន​ធ្វើឡើង​យ៉ាង​ប្រញាប់​ប្រញាល់​បែប​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ពី​ ជម្លោះ​នេះ។
លោក ថ្លែងថា៖ «ពីរ​ឆ្នាំ​បន្ទាប់​ពី​សោកនាដកម្ម​នេះ សាកសព​ជាច្រើន​ស្ថិត​នៅស្ងប់​ស្ងៀមនៅ​ទីកន្លែង​សាធារណៈ ដោយ​រាប់​បញ្ចូល​ទាំង​ទីកន្លែង​គោរព​បូជា​ផង»។ លោក​ថ្លែងថា​ «វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​គាស់​រណ្តៅ​ទាំង​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​សម្តែង​ភាព​ក្រៀម​ក្រំ និង​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ខាង​ផ្លូវ​តុលាការ​ ដើម្បី​ស្វែង​រកការ​ពិតផង​ដែរ»។
លោក ឃូលីបាលី បាន​និយាយថា រណ្តៅ​សាកសព​រួម​ចំនួន​៣៦​ក្នុង​ចំណោម​រណ្តៅ​៥៧​កន្លែង​ ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ស្រុក យ៉ូពូហ្គុន ដែល​ជា​ផ្នែក​មួយ​នៃ​ទីក្រុង​នេះ ដែល​ក្រុម​អ្នកប្រយុទ្ធ​ដែល​ស្មោះ​ត្រង់​ចំពោះ​លោក ក្បាបូ និង​លោក​ អ៊ូតារ៉ា ​ត្រូវបាន​គេអះអាង​ថា បានប្រព្រឹត្តការ​សម្លាប់មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​ធំ នេះ​បើ​យោងតាម​របាយការណ៍ពីក្រុម​អ្នក​សារព័ត៌មាន ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ។
លោក អ៊ីសាកា ដាយប៊ី (Issiaka Diaby) ប្រធាន​សមាគម​ជនរង​គ្រោះ (Collective of Victims) នៅក្នុង​ប្រទេស កូឌីវ័រ បាន​ថ្លែង​ថា ​វា​ជាការលំបាក​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុងស្រុកនេះ​ ក្នុង​ការ​ទទួល​យក​ការ​ផ្សះផ្សា នៅ​ពេល​ដែលសាច់​ញាតិ​ដែល​បាន​ស្លាប់ មិន​ត្រូវ​បានរៀប​ចំធ្វើបុណ្យ​ ដើម្បីឲ្យ​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​បាន​ទៅកាន់​សុគតិភព​ឱ្យបាន​ត្រឹមត្រូវ។ ​
លោក​និយាយថា៖ «ការ​គាស់​រណ្តៅ​សាកសព គឺ​ជាកិច្ចការ​ដ៏​ល្អ​ប្រពៃ ពីព្រោះ​វា​មិន​មែន​ជារឿង​ងាយស្រួ​ល​ទេ ដែល​ឳពុកម្តាយ​របស់​ពួកគេ​ត្រូវធ្វើ​ដំណើរ​មក​កាន់​ព្រះ​វិហារ ហើយ​ធ្វើ​ការ​បន់ស្រន់ ខណៈដែល​សាច់ញាតិ​របស់​ពួកគេ​ត្រូវ​បាន​កប់​នៅខាង​ក្រៅ​វិហារ​នោះ។​ លោកនិយាយ​ថា៖ «​នៅ​ពេល​ដែល​អ្នក​គិត​អំពីករណី ដែល​សាកសព​ត្រូវ​បានកប់​នៅ​តាម​ផ្ទះ​សម្បែង​និង​កន្លែង​ផ្សេងទៀត​ ដំណើរការ​នៃ​ការគាស់​រណ្តៅ​នេះ​នឹង​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ ឳពុកម្តាយ និង​ក៏​ជួយ​កាត់​បន្ថយ​បំណង​ចង់​សងសឹក​ផងដែរ»។​
ពិធីបុណ្យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​រួម​បញ្ចូល​ទាំងក្រុមអ្នក​បន់​ស្រន់​ ដែល​ដឹកនាំ​ដោយមេដឹកនាំ​សាសនា​អ៊ីស្លាម និង​សាសនា​គ្រឹស្ត ព្រមទាំង​មានការ​ស្មឹង​ស្មាធ​រយៈពេល​ខ្លី​មួយ ​សម្រាប់​ជនរងគ្រោះ​នៃ​ការ​ប្រយុទ្ធ​គ្នា​នោះ៕ ប្រភព VOA

លក្ខខណ្ឌ​​​របស់​​កូរ៉េ​ខាងជើង​​ដើម្បី​ចរចា​ជា​ថ្មី​ជាមួយ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង


ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un (កណ្តាល) ត្រួតពិនិត្យកងទ័ព

ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un (កណ្តាល) ត្រួតពិនិត្យកងទ័ព

REUTERS/KCNA
កូរ៉េ​ខាងជើង​បាន​​ធ្វើ​​បញ្ជី​​ដាក់​​ លក្ខខណ្ឌ​​មួយ​ចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​១៨​មេសា​នេះ សំរាប់​ការ​ចរចាជាថ្មី​​ជាមួយ​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​។ ក្នុង​លក្ខណ្ឌ​នោះ កូរ៉េ​ខាង​ជើង​ទាម​ទារ​ឲ្យ​ដក​ទណ្ឌកម្ម របស់​អ,ស,ប,និង​ការបិទបញ្ចប់​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិកនិង​កូរ៉េ​ខាង​ ត្បូង។

គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​១៨​មេសា​​នេះ ​បាន​ថ្លែងបញ្ជាក់ថា”​​បើ​​ សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង ចង់​​ចរចា​គ្នា​យ៉ាង​​ពិត​ប្រាកដ​នោះ សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង ត្រូវ​​សុខចិត្តព្រម​ទទួលយក​​លក្ខខណ្ឌ​ របស់​​​កូរ៉េ​ខាង​ជើង​។

ក៏ប៉ុន្តែ​​ លក្ខខណ្ឌ​កូរ៉េខាង​ជើង​នេះ ច្បាស់​ជា​ត្រូវសេអ៊ូល​និង​វ៉ាស៊ីនតោន​ច្រាន​ចោល​ជា​មិន​ខាន​ ។​ អាមេរិក​ និង កូរ៉េខាងត្បូង នឹង​​​​​នៅតែទាមទារជានិច្ច ​​ឲ្យ​កូរ៉េ​ខាង​ជើង បន្ទន់​ជំហរថែម​ទៀតនៅ​​ក្នុងសំណុំរឿង ​ការ​រំសាយ​នុយក្លេអ៊ែរ។

គូររំលឹកថា ចាប់តាំង​ពី​កូរ៉េ​ខាង​ជើង បាន​បាញ់​សាកល្បង​មីស្ស៊ីល​លើក​ទី​៣​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​មក  អ,ស,ប, បាន​សម្រេចចិត្ត​​ដាក់​ទណ្ឌកម្ម​ថ្មីៗមួយចំនួន0​ទៀត​ប្រឆាំង​កូរ៉េ​​ខាង​ជើង ដែល ជម្រុញ​ឲ្យ​ភាពតាន​តឹង​ ​ឡើងខ្លាំង​​មួយ​កម្រិត​​ទៀត​នៅ​ក្នុង​ឧបទ្វីប​​កូរ៉េ។

គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង បាន​​អំពាវនាវឲ្យ​ដក​​​ចេញវិញ​ដែរ​ សេចក្តី​​សម្រេច​ចិត្ត​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​​​នៃ​​ អ,ស,ប ដោយកូរ៉េខាងជើង​យល់ថារឿង​​គួរ​ឲ្យ​អស់​សំណើច។​

មិនតែប៉ុណ្ណោះ គណៈកម្មការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង ថែមទាំងបាន​ទាមទារ​ឲ្យ​អាមេរិក ដក​​​ឧបករណ៍នានា ដែល​​អាច​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ ចេញ​​ពី​​ឧបទ្វីបកូរ៉េ ​​និង​​ ការ​​សន្យា​លែង​ពឹងផ្អែក​​ជា​រៀង​រហូតដែរ។

ចំណែក​ខាង​កង​ទ័ព​កូរ៉េ​ខាង​ជើង​វិញ ដែល​​​ឡើង​​ចាង​ បាន​ប្រកាស​ដាក់​ឧសានវាទ​ដល់​សេអ៊ូល​​ថា បើ​សេអ៊ូល ពិត​ជា​ចង់​​ជជែក​និង​ចរចា​គ្នាដោយពិតៗ”​ជាមួយ​កូរ៉េ​ខាង​ជើង-​ សេអ៊ូល ​ត្រូវ​តែ​​ហ៊ាន ធ្វើការ​​សុំទោស​ ​ចំពោះ​ រាល់​ទង្វើ​​អរិភាព​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើងដែរ។

ដោយឡែក លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-Hye និង​ប្រមុខ​ការទូត​អាមេរិក​លោក John Kerry ​នៅ​ឱកាស​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ឥសាន្ត​ បាន​គូស​បញ្ជាក់​ទាំង​ពីរ​នាក់​ថា “ការ​ចាប់ផ្តើមចរចាគ្នាជាថ្មី​ អាចនឹង​ប្រព្រឹត្តទៅ​បាន​លុះត្រា​ណា​តែ កូរ៉េ​ខាង​ជើង ផ្លាស់​ប្តូរ​អកប្បកិរិយា​របស់​ខ្លួន​និង​គោរព​​កាត្វកិច្ច​អន្តរជាតិ ជា​អាទិ៍ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​។​

សូមបញ្ជាក់ថា ចាប់តាំងពី​ជាច្រើនសប្តាហ៍កន្លងមកហើយ ដែល​សេអ៊ូល​និង​វ៉ាស៊ីនតោន​ បាន​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ រួមគ្នា​ក្នុង​ទ្រង់ទ្រាយធំ -សមយុទ្ធ​រួម​គ្នា​នេះ ដែល​រាល់​តែ​លើក បាន​ធ្វើ​​ឲ្យ​ព្យុងយ៉ាង មាន​​កំហឹង​ក្រេវក្រោធ​ខ្លាំង​ ពីព្រោះ ​កូរ៉េ​ខាង​ជើង​មើល​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​នេះ មាន​លក្ខណៈ​ជា​ការ​លុក​លុយ​មួយ​នៅ​ក្នុង​ដែន​ដី​កូរ៉េ​ខាង​ជើង​៕​​​​ ដោយ​ RFI Khmer

RHM CD VOL 480


`

RHM RHM CD Vol 480

File Type : MP3
Bitrate : 192Kbps
Frequency : 44100Hz
Channel : Stereo
Size : 66.7 MB

01. Srolanh Srey Aksor Tor (Yuk Doungdara) | Download
02. Bong Mok Pi Srok Chngay (Sinern Ft. Srey Pich) | Download
03. Komlors Komsot (Yuk Doungdara) | Download
04. Phka Rek Chhoub Robong (Phon Sreykhuoch) | Download
05. SuKea Louk Kei Sne (Doungdara Ft. Srey Pich) | Download
06. Su Prov Reu Nov Sav Kae (Khat Sokhim) | Download
07. Tronorb Mean Sne (Doungdara Ft. Srey Khuoch) | Download
08. Chhoub Sne Srok Chngay (Phon Sreykhuoch) | Download
09. Klean Chngay Srolanh Laor (Yuk Doungdara) | Download
10. Tam Mae Tam Ov (Khat Sokhim) | Download

Full Download

Design a site like this with WordPress.com
Get started