គូស្វាមីភរិយាអមតៈ


មនុស្សគឺជាសត្វសង្គម (Human Being is Social Animal: Aristotle (384-322 B.C)

មនុស្សរស់នៅតែម្នាក់ឯងមិនមែនជាមនុស្ស មនុស្សពីរនាក់ ឡើងទៅបង្កើតបាននូវសង្គម

ដូច្នេះបុរសនិងស្រ្តីបានគ្នាជាគូស្វាមីភរិយាបង្កើតបាននូវសង្គមគ្រួសារឡើងមកដើម្បីបំពេញ

តាមបំណងប្រាថ្នារបស់ខ្លួន។ពួកគេមានតម្រូវការរស់នៅជាមួយគ្នាជាយូរអង្វែង

គឺមានន័យថាកាលណាបានជួបជាមួយនឹងមនុស្សដែលពេញចិត្តសមតាមបំណងប្រាថ្នា

ហើយនោះ ពួកគេរមែងមិនចង់បែកបាក់គ្នាឡើយ ដូច្នេះដើម្បីប្រាថ្នាឲ្យជួបគ្នា

ក្នុងជាតិបច្ចុបន្ននេះផង  ឲ្យជួបគ្នាក្នុងបរលោកផង លុះត្រាតែគូស្វាមីភរិយាទាំងពីរ

នាក់នោះមាននូវគោលធម៌ដូចខាងក្រោមនេះគឺ៖

 

សមជីវធម៌  (សុត្តន្តបិតក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ ៤២)

សមសទ្ធា (To be matched in faith)មានសទ្ធាស្មើគ្នា គឺទុកចិត្តគ្នាទៅវិញទៅមក

ជឿលើច្បាប់នៃកម្ម កម្មសទ្ធា ជឿថាកម្មមានពិត គឺជឿថាពេលធ្វើអ្វីដោយចេតនា

គឺតាំងចិត្តធ្វើទាំងដឹងថាខ្លួនធ្វើ រមែងជាកម្ម គឺជាកម្មអាក្រក់  កម្មល្អ កើតឡើងក្នុងខ្លួន ជាហេតុបច្ច័យបណ្តាលឲ្យកើតផលល្អផលអាក្រក់ជាបន្តបន្ទាប់។ ទង្វើមិនមែន សូន្យទទេរ

ពីលោកនេះនោះទេ ហើយព្រមទាំងជឿថាផលដែលត្រូវការនឹងសម្រេចបានដោយទង្វើ

មិនដោយការបនស្រន ឬដាំចេក ដេកចាំជោគវាសនាបណ្តាលឡើង។ ជឿទុកចិត្តលើវិបាក,

ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើត្រូវតែមានផល

ហើយហេតុត្រូវ មានផលត្រូវ ផលល្អមកពីកម្មល្អ ផលអាក្រក់មកពីកម្មអាក្រក់។

កម្មស្សកតាសទ្ធា ជឿសភាវៈនៃសត្វដែលសត្វមានកម្មជារបស់ខ្លួន, ជឿថាមនុស្សម្នាក់ ៗ

ជាម្ចាស់កម្ម នឹងត្រូវទទួលខុសត្រូវសោយវិបាកទៅតាមកម្មរបស់ផងខ្លួន។ តថាគតពោធិសទ្ធា

ជឿការត្រាស់ដឹង របស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ដឹង

នូវញេយ្យធម៌ទាំងពួងដោយប្រពៃ បញ្ញត្តិវិន័យទុកដោយល្អ។ ព្រះអង្គទ្រង់ជាអ្នកដឹកនាំដែល

សបញ្ជាក់ឲ្យឃើញច្បាស់ថា មនុស្សគឺយើងរាល់គ្នានេះ ប្រសិនបើហ្វឹកហាត់បានល្អហើយ

ក៏អាចចូលទៅដល់ភូមិធម៌ដ៏ខ្ពង់ខ្ពស់បរិសុទ្ធបាន អភិវឌ្ឍនឲ្យប្រសើរឡើងបាន

ដូចជាព្រះអង្គទ្រង់បំពេញជាតួយ៉ាង។

 

២ សមសីលា (To be matched in moral conduct)មានសីលស្មើគ្នា។ វិរតិចេតនា

ដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា, ការមិនប្រព្រឹត្តកន្លង

សិក្ខាបទឬច្បាប់បញ្ញតិ្ត គឺមានសីលធម៌ក្នុងការរស់នៅ។ សីលធម៌នេះគឺបញ្ចសីលាឬសីល៥

និងព្រហ្មវិហារធម៌ដូចគ្នា ក្នុងបញ្ចសីលាគេកត់សំគាល់ឃើញមានការមិនប្រមាថ ឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ចេះគោរពសិទ្ធគ្នាទៅវិញទៅមក

មិនភូតភរកុហសបោកប្រាស់និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។

 

សមចាគា (To be match in generosity)មានចាគ គឺការបរិច្ចាគស្មើគ្នា។ចេះលះបង់ទ្រព្យសម្បត្តិ

ឲ្យអ្នកដទៃដែលគួរឲ្យ មានទឹកចិត្តមានរង្វាន់លើកទឹកចិត្តគ្នានឹងគ្នា អាចលះបង់សេចក្តីសុខសម្រាន្ត

ជាទីគាប់ចិត្តដើម្បីគ្រួសារ គូស្វាមីភរិយារបស់ខ្លួនបានដូចជា លះបង់ពេលវេលាថែរក្សាគ្នា

នៅពេលណាមានជម្ងឺដម្កាត់ជាដើម ព្រមទាំងមានចិត្តជួយសង្គ្រោះដល់ញាតិមិត្ត

សំឡាញ់គូគ្រងដោយមិនចង្អៀតចង្អល់ចិត្ត។

 

៤ សមបញ្ញា (To be matched in wisdom)មានបញ្ញាស្មើគ្នា។ អ្នកស្គាល់ហេតុស្គាល់ផល

ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ល្អអាក្រក់បាបបុណ្យគុណទោសច ដឹងអ្វីមានប្រយោជន៍មិនមានប្រយោ

ជន៍ ចេះយល់ចិត្តគ្នា មានគំនិតចេះគិតជួយគ្នារកដំណោះស្រាយក្នុងគ្រួសារដោយអហឹង្សា ។

 

ដោយ ភិក្ខុ បាលីយុត្ត (កល្យាណបាលិតោ)

The immortal Spouse

Design a site like this with WordPress.com
Get started