ដោយឃើញថានៅរដូវវស្សានេះ មនុស្សម្នាជាច្រើនមានការកើតនូវជម្ងឺភ្នែកក្រហម ហេតុដូច្នេះនាងខ្ញុំសូមផ្សាយនូវលក្ខណៈរបស់ជម្ងឺនេះជូនបងប្អូនដើម្បីជ្រាបជាពត៌មានចា៎!
បញ្ជាក់៖ ខ្ញុំមិនមែនអ្នកគ្រូពេទ្យទេណា៎ គ្រាន់តែចង់ចែករំលែកចំណេះដឹងដល់បងប្អូនក្នុងភូមិប៉ុណ្ណឹងឯង អាគិគិ 😛
លក្ខណៈ
- ភ្នែកក្រហម, ហូរទឹកភ្នែក, ឬទឹករងៃ, ពេលក្រោកពីដេកត្របកភ្នែកស្អិតជាប់គ្នា, មានអារម្មណ៍ថាមានអ្វីម្យ៉ាងក្នុងភ្នែក, ចេះតែចង់ញីភ្នែក, រមាស់ភ្នែក
- ករណីខ្លះអាចជាទៅវិញឯកឯង ក្នុងប្រហែល៣អាទិត្យ
ការចម្លង
- ទឹករងៃ ឬទឹកភ្នែក
- សំបោរ ឬភាគល្អិតតូចៗតាមខ្យល់ដង្ហើម
- តាមរបស់ប្រើប្រាស់៖ កន្សែងជូតមុខ, ស្រោមខ្នើយ, សម្លៀកបំពាក់, ភួយ ,ក្រណាត់ជូតវ៉ែនតា, វ៉ែនតា, គ្រឿងសំអាង, ថ្នាំបន្តក់ភ្នែកដែលប្រើលើភ្នែកឈឺ
ការបង្ការ
- ឧស្សាហ៍លាងដៃនឹងសាប៊ូ ពិសេសក្រោយប៉ះពាល់អ្នកជម្ងឺ ឬរបស់ប្រើប្រាស់របស់អ្នកជម្ងឺ
- ហាមញីភ្នែក
- ប្រយ័ត្នការឆ្លងតាមសំភារៈប្រើប្រាស់ និងអាងហែលទឹក
ការព្យាបាល
- ស្អំទឹកកកភ្នែក ដើម្បីបន្ថយរោគសញ្ញា
- ការដាក់ថ្នាំបន្តក់ភ្នែកនឹងជួយឲ្យអ្នកជម្ងឺឆាប់ជា និងបន្ថយការឆ្លង
- អនាម័យភ្នែកដោយទឹក និងកន្សែងស្អាត
- កុំប្រើថ្នាំបន្តក់ភ្នែកដែលដាក់ភ្នែកឈឺទៅលើភ្នែកដែលមិនឈឺ
- ហាមញីភ្នែក

