សៀមរាបថ្ងៃដំបូង

ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥

ខ្ញុំភ្ញាក់ដឹងខ្លួនជាលើកដំបូងនៅលើលំនៅថ្មី លើទឹកដីសៀមរាបអង្គរ ជាទីដែលខ្ញុំស្រមៃចង់មករស់នៅតាំងពីខ្ញុំជាសិស្សវិទ្យាល័យ។ ឥឡូវ ក្ដីស្រមៃក្លាយជាការពិត។

ដ្បិតបន្ទប់តូច តែទឹកដីសៀមរាបហាក់មានមន្តម្យ៉ាងដែលធ្វើឲ្យចិត្តខ្ញុំស្ងប់ប្លែក។ ខ្ញុំងើបរៀបចំបន្ទប់ អានសៀវភៅ ធ្វើការ និងអង្គុយសរសេរកំណត់ត្រានេះ មុននឹងរៀបចំខ្លួនចេញទៅក្រៅធ្វើការ។

ខ្ញុំចង់សាកល៍មើល ថាតើជីវិតរសាត់អណ្ដែតពីភ្នំពេញ មកសៀមរាប ទៅបន្ទាយមានជ័យ ក្រចេះ និងកោះកុង អាចទៅរួចឬយ៉ាងណា..

ខែធ្នូ 17, 2025 at 11:35 ល្ងាច បញ្ចេញមតិ

ហេមន្តរដូវវិលវិញ

ថ្ងៃចន្ទ​ ទី២៧ ខែតុលា ឆ្នាំ២០២៥

ខ្ញុំក្រោកដឹងខ្លួនម៉ោងជាង ២រំលងអាធ្រាត បន្ទាប់ពីតាមដានកិច្ចប្រជុំកំពូលអាស៊ានពេញមួយថ្ងៃ និងការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ គេងទៅវិញពុំលក់ ខ្ញុំសម្រេចងើបទៅបើកបង្អួចនិងរើសសៀវភៅមួយក្បាលពីធ្នើរមកអាន។

ខ្យល់ត្រជាក់បក់កាត់មុខខ្ញុំ ជាសញ្ញាឲ្យដឹងថា ហេមន្តរដូវឈានមកដល់ហើយ។ កាលពីឆ្នាំមុន ខ្យល់ធ្លាក់រហូតដល់ចុងខែមករា។ ខ្ញុំបន់ស្រន់សូមឲ្យឆ្នាំនេះ ហេមន្តរដូវអូសបន្លាយឲ្យបានយូរ.. ព្រោះខ្ញុំស្រឡាញ់រដូវនេះជាងរដូវណាៗទាំងអស់។

មិនខុសពីឆ្នាំមុនៗទេ ខ្ញុំនឹងចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើនស្រូបខ្យល់ត្រជាក់ អានសៀវភៅ និងគិតគូរឡើងវិញអំពីជីវិត ទាំងពេលកន្លងមក និងទៅអនាគត៕

ខែតុលា 27, 2025 at 5:02 ព្រឹក បញ្ចេញមតិ

អត់ដំណេក

ថ្ងៃអាទិត្យ​ ទី២៥ ខែឧសភា ឆ្នាំ២០២៥

តាំងពីជំងឺកំរើកឡើងវិញកាលពីថ្ងៃចន្ទ ខ្ញុំគេងបានដោយសារថ្នាំ។ កាលពីយប់ថ្ងៃចន្ទ ខ្ញុំលេបថ្នាំងងុយគេង ៣គ្រាប់ ក្រោយពេលយំមិនឈប់ជាងមួយម៉ោង។ រាល់យប់ចាប់ពីពេលនោះមក ខ្ញុំគេងលក់ដោយសារជាតិថ្នាំ។ យប់ថ្ងៃសៅរ៍ម្សិលមិញ ថ្នាំអស់។ ខ្ញុំគេងមិនលក់។ ខ្ញុំអានសៀវភៅ មើលកុន ទល់ភ្លឺ។ គឺទាល់តែម៉ោង ៥ព្រឹក ដែលខ្ញុំសម្រេចចិត្តងើបទៅរៀបចំតុធ្វើការទើបរកឃើញថ្នាំងងុយគេង ២គ្រាប់។ ខ្ញុំលេបថ្នាំនោះ ហើយគេងលក់បាន ៣ម៉ោង មុននឹងក្រោកមកធ្វើការ និងបន្តអានសៀវភៅ។

ថ្នាំអស់មែនទែនហើយយប់នេះ។ ដោយច្បាស់ក្នុងចិត្តថាមុខតែអត់ដំណេកចៀសមិនរួច ខ្ញុំគ្រោងបើករថទៅបន្ទាយមានជ័យល្ងាចនេះ នៅពេលដាច់ភ្លៀង ដើម្បីចុះឈ្មោះបោះឆ្នោតនៅពេលព្រឹក រួចត្រឡប់មកវិញនៅថ្ងៃដដែល ដោយបររថកាត់តាមសៀមរាប។ ខ្ញុំរៀបផែនការអស់ហើយ។ តែភ្លៀងទំនងយល់ធ្លុះដល់ចិត្តខ្ញុំ ទើបចេះតែទម្លាក់ខ្លួនមិនអស់មិនហើយមកទល់ឥឡូវ។

តើខ្ញុំត្រូវនៅរង់ចាំ ឬចាកចេញទៅ? តើខ្ញុំគួរនៅធ្វើអ្វី បើគង់តែអត់ដំណេកដដែល..

ខែ​ឧសភា 25, 2025 at 9:32 ល្ងាច បញ្ចេញមតិ

ភ្លៀងមួយមេនារសៀលថ្ងៃសៅរ៍

ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥

រសៀលនេះភ្លៀងធ្លាក់។ ពេញមួយខែមកនេះ ខ្ញុំចាយពេលចុងសប្ដាហ៍នៅខេត្តរហូត ទើបតែសប្ដាហ៍នេះទេដែលមានពេលនៅភ្នំពេញ បានសម្អាតការងារមួយចំនួន និងជួបអ្នកផ្ទះ មិត្តភក្តិ និងសហការី។

មែនទែនទៅ ខ្ញុំត្រូវចេញទៅកម្មវិធីបាយថ្ងៃជាមួយបងៗនៅកន្លែងធ្វើការ ប៉ុន្តែសម្រាប់ខ្ញុំដែលទើបតែស្បើយពីជំងឺស្អីគេនោះ ការជួបជុំស្រូបកម្លាំងខ្ញុំសម្បើមណាស់។ ម្ល៉ោះហើយ ខ្ញុំសម្រេចនៅផ្ទះ ធ្វើការតិចតួចតាមដែលអាចធ្វើទៅបាន និងអានសៀវភៅ។

ខ្ញុំមិនចូលចិត្តខ្លួនឯងដែលធ្លាក់ក្នុងសភាពបែបនេះទេ។ ជាមនុស្សហក់លោត ជាមនុស្សរហ័ស ជាមនុស្សចង់ចេះ ជាមនុស្សចង់រៀន ជាមនុស្សមិនចង់ទំនេរ តែមួយបប្រិចភ្នែក ខ្ញុំលែងធ្វើអីកើតទាំងអស់.. លែងសូម្បីចង់ជួបប្រសព្វនឹងអ្នកផង។

ថ្ងៃនេះ ខ្ញុំស្បើយបន្តិចហើយ ប៉ុន្តែមិនទាំងស្រុងទេ។ ខ្ញុំត្រឡប់មកធ្វើការបាន ប្រាស្រ័យទាក់ទងជាមួយអ្នកផងបាន បើទោះមិនទាន់បានទាំងស្រុងដូចមុន។

ខ្ញុំញញឹមបាន សូម្បីតែរសៀលនេះ មេឃខ្មៅខ្មួលខ្មាញ់ និងធ្លាក់ភ្លៀងក៏ដោយ៕

ខែ​ឧសភា 24, 2025 at 9:12 ល្ងាច បញ្ចេញមតិ

បាន​ការ​ពារ: Bunny and Me

This content is password-protected. To view it, please enter the password below.

ខែកញ្ញា 29, 2024 at 2:30 ល្ងាច បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

គ្មានចំណងជើង

ថ្ងៃ​សុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤

សន្និបាតប្រចាំឆ្នាំរបស់ក្រសួង ឈានចូលដល់ថ្ងៃទី២ហើយនាថ្ងៃនេះ។ ខ្ញុំភ្ញាក់ដឹងខ្លួនតាំងពីម៉ោង៤ភ្លឺដូចរាល់ដង អានសៀវភៅ និងរៀបចំខ្លួនទៅក្រសួង។ គ្រាន់តែចេញពីបន្ទប់ ខ្យល់ត្រជាក់បក់មកប៉ះកាយ។ ចម្លែកដែរ មកដល់ចុងខែមករាទៅហើយនៅតែមានធ្លាក់ខ្យល់ត្រជាក់។ ខ្ញុំគិតថា រដូវរំហើយរំលងផុតទៅហើយទេតើ។

ព្រឹកនេះ ខ្ញុំបានទទួលសារពីលោកពូ JF ក្រោយពីខ្ញុំផ្ញើសារទៅលេងលោកពូកាលពីយប់មិញ។ ខ្យល់ត្រជាក់ និងសារខ្លីមួយពីលោកពូ ល្មមធ្វើឲ្យខ្ញុំកក់ក្ដៅក្នុងចិត្ត។ កែវភ្នែកខ្ញុំជះពន្លឺភ្លឺផ្លេកបន្តិច ដោយសារទឹកភ្នែកដែលជន់ឡើងដោយក្ដីរំភើប។

ខ្ញុំបានចំណាយពេលនៅសៀមរាបមួយសប្ដាហ៍ពេញ កាលពីពាក់កណ្ដាលខែមករា។ ការនៅម្នាក់ឯងច្រើនជាងជួបប្រសព្វជាមួយអ្នកដទៃ អនុញ្ញាតឲ្យខ្ញុំបានគិតពិចារណាអំពីដំណើរជីវិតនិងការងារ ទាំងអតីត បច្ចុប្បន្ន និងអនាគត។ ជីវិត ពេលខ្លះរវល់ពេក បើទោះបីជាយើងតែងតែធ្វើតុល្យការពីខ្លួនឯងជារៀងរាល់ថ្ងៃក៏ដោយ ក៏តុល្យការនោះមានកម្រិតរាក់កំភែល និងពុំបានផ្ដល់នូវទស្សនវិស័យវែងឆ្ងាយដែលជះឥទ្ធិពលជាដុំកំភួនដល់ជីវិតយើងឡើយ។

ក្រៅតែពីការធ្វើតុល្យការជីវិតឡើងវិញ ខ្ញុំមានឱកាសថែខ្លួនបានល្អ ទទួលទានទៀងទាត់ ហែលទឹករាល់ថ្ងៃ និងជាពិសេស ខ្ញុំដើរប្រាសាទរាល់ថ្ងៃ។ គឺប្រាសាទទាំងអស់នេះហើយ គឺប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ខ្មែរ គឺវប្បធម៌ដ៏ល្អផូរផង់របស់យើង ដែលធ្វើឲ្យដួងព្រលឹងរបស់ខ្ញុំរស់រានប្រកបដោយកម្លាំងពលំឡើងវិញ បន្ទាប់ពីថមថយថាមពលសល់តែដង្ហើមផ្តឹកៗអស់មួយរយៈកន្លងមក។

តើខ្ញុំអាចស្ថិតក្នុងស្ថានភាពនេះបានយូរប៉ុណ្ណា? ខ្ញុំគ្មានចម្លើយតបទៅនឹងសំណួរនេះទេ ប៉ុន្តែដរាបណាជីវិតនៅតែមាន ការផ្លាស់ប្ដូរនៅតែកើតឡើងដោយចៀសពុំរួច ដូចពាក្យស្លោកថា៖

«អ្វីៗលើលោកមិនប្រែប្រែួលទេ។ មានតែភាពប្រែប្រួលទេដែលប្រែប្រួល។»

ខែមករា 26, 2024 at 5:15 ល្ងាច បញ្ចេញមតិ

រចនា​និង​មិថុនា​មិន​សូវ​ត្រូវ​គ្នា

ថ្ងៃ​ចន្ទ ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២៣

ទើប​តែ​៥​ថ្ងៃ ដើម​ខែ​មិថុនា ខ្ញុំ​ត្រូវ​ឈឺ​ខ្លួន​បន្ត​បន្ទាប់ រាប់​តាំង​ពី​ឆ្លង​កូវីដ (លើក​ទី​៥) បែក​ចិញ្ចើម​នឹង​កែង​តុ​ពេល​ឱន​រើស​សៀវភៅ និង​ចុង​ក្រោយ​បំផុត​នេះ ធ្លាក់​ពី​លើ​កាំ​ជណ្ដើរ​មួយ​ជាន់​។ ឥឡូវ​នេះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ប្រយ័ត្ន​ខ្លួន​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹង​មាន​ជីវិត​រស់​ដល់​ចុងខែ និង​ខែ​បន្ត​បន្ទាប់។

បើ​ទោះ​បី​ជា​ឈឺ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចចេស​ធ្វើ​ការ ព្រោះ​ខ្ញុំ​​ចូល​ចិត្ត​ធ្វើ​ការ ឈ្លក់​វង្វេង​នឹង​ការងារ ហើយ​​ស្រឡាញ់​ការងារបំផុត ព្រោះ​ខ្ញុំ​សង្ឃឹម​ថា ការងារ​ដែល​ខ្ញុំ​បំពេញ​នឹង​ជួយ​សម្រួល​បន្ទុក​ការងារ​របស់​ថ្នាក់​ដឹក​នាំដែល​ខ្ញុំ​គោរព ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​បម្រើ​ដល់​ប្រជាជន​និង​ប្រជាជាតិ​ថែម​ទៀត។

នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ទាំង​ឈឺ ការ​វិនិច្ឆ័យ​ពី​អ្នក​ដទៃ​មាន​ពីរ ដែល​មួយ​ក្នុង​ចំណោម​នោះ គេ​អាច​ម៉ៃ​ថា ថ្នាក់​ដឹកនាំ​មិន​យក​ចិត្ត​ទុក​ដាក់ – ប្រើ​កូន​ចៅ​ឱ្យ​ធ្វើ​ការ​ទាំង​ឈឺ, ទាំង​ដែល​ការ​ពិត​ទៅ ខ្ញុំ​ត្រូវ​ថ្នាក់​ដឹក​នាំ​អនុញ្ញាត​ឱ្យ​សម្រាក បង្ខំ​ឱ្យ​សម្រាក និង​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​នៅ​ពេល​លោក​ជ្រាប​ថា ខ្ញុំ​នៅ​បន្ត​ធ្វើ​ការ​ទាំង​ឈឺ។ បង​ៗ​នៅ​កន្លែង​បារម្ភ ហើយ​មួយ​ចំនួន​ត្រូវ​មាត់​ដោយ​សារ​ខ្ញុំ៖ ដោយ​សារ​ខ្ញុំ​រឹង ចចេស បន្ត​ធ្វើ​ការ និង​ដោយ​សារខ្ញុំ​អវត្តមាន ការងារ​ដែល​ខ្ញុំ​ទទួល​បន្ទុក​ត្រូវ​រអាក់រអួល។ ខ្ញុំ​សូម​ទោស​បង​ៗ។

ចាប់​ពី​ស្អែក​ទៅ ខ្ញុំ​នឹង​ឈប់​ធ្វើ​ការ។ ខ្ញុំ​នឹង​បិទ​ទូរសព្ទ ហើយ​អាន​សៀវភៅ​ដែល​ខ្ញុំ​បាន​ទិញ ប៉ុន្តែ​មិន​ទាន់​បានអាន។ ខ្ញុំ​នឹង​រៀន​បត់​ផ្កា​ឈូក រៀន​ធ្វើ​ម្ហូប​ពីរ​បី​មុខ និង​មើល​រឿងភាគ​ និង​ភាពយន្ត​ឯកសារ ដែល​ខ្ញុំ​ចូល​ចិត្ត​ហើយ​មើល​មិន​ចេះ​ណាយ៖ The Newsroom, Harry Potter, និង The Vietnam War។

​ខ្ញុំ​នឹង​បន្តអាន The Ocean of Grains បើ​ទោះ​បី​ជា​ខ្ញុំ​ទាស់​គ្នាជាមួយ​អ្នក​និពន្ធ​តាំង​ពី​ប៉ុន្មាន​ទំព័រ​ដំបូង​នៃ​សៀវភៅ​ក៏​ដោយ។ ខ្ញុំ​នឹងប្រឹង​ប្រែង​ញ៉ាំ ដើម្បី​កុំ​ឱ្យ​ស្រក​គីឡូ ឬ​បើ​អាច​ទៅ​រួច ដើម្បី​ឡើង​គីឡូ​បន្តិច​។

ជារួម ខ្ញុំ​នឹង​ផ្ដោត​លើ​ការ​ថែ​ទាំ​ខ្លួន សម្រាក​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជា​បាន​ឆាប់ និង​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

សារ​សម្រាប់​ខែមិថុនា៖ សូម​មេត្តា​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ​បន្តិច​ផង។ អរគុណ​មិថុនា!

រចនា

ខែមិថុនា 5, 2023 at 8:24 ល្ងាច បញ្ចេញមតិ

Surviving Depressive Episode

Three brutal weeks. I wanted to die every day. It’s over now. I owe everything to my twin sister, who accompanied me to Thailand for a proper consultation and meds, and P’Prand and P’Mork, who made my stay in Thailand worthwhile.

ខែ​កុម្ភៈ 9, 2023 at 1:44 ល្ងាច បញ្ចេញមតិ

Depressive Episode 2023

It hit last week. Depression devoured me alive. I had been staying home every day since Tuesday, February 24, 2023. I took the medications, slept, watched some docuseries, and cooked. I turned off my phone, didn’t answer any texts, and didn’t clean up at all.

I cried myself to sleep every night and cried every now and then without any specific reason. It’s not unprecedented, though. I couldn’t read much and suicidal though constantly invaded my mind.

One of the worst things about being depressed is feeling worthless and doubting my existence in the world. Hence, the suicidal thought. I remembered waking up two days to daddy’s loud knock on my apartment’s door. It was 18H45. The whole room was dark. The TV was on but nothing was on display. I got up from the sofa, walked to the door without turning on the light, and told daddy to put everything he brought in front of the room, and that I would retrieve them later.

On Sunday, I finally texted daddy asking him not to bring anything anymore because when daddy brought នំគ្រក់, I left them until they went cold and spoiled. I tried deep frying them late morning but they were unedible.

This year’s depressive episode was cruel. Confronting the suicidal thoughts a couple of times a day wasn’t easy. It’s tiring. I didn’t have any energy to go out or talk to anyone, not to mention go to work or do anything.

I still want to die today. I google “How to make a suicide look like an accident” because me being me, I can’t afford to die by suicide anymore.

It has been brutal so far. It’s still here and it will pass, I hope.

Xoxo,

Rain

ខែមករា 31, 2023 at 3:30 ល្ងាច បញ្ចេញមតិ

Older Posts


មិនស្គាល់'s avatar

Instagram

ខែមករា 2026
អា ព្រ សុ
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ