(បទអើយរ៉ា)
កូវីដ អើយរ៉ា ១៩
រុកកួន អើយរ៉ា យើងរាល់ថ្ងៃ
ជំងឺ អើយរ៉ា សាហាវក្រៃ
មាត់ដៃ អើយរ៉ា ឆ្លងគ្រប់គ្រា។
ត្រូវតែ អើយរ៉ា ប្រឹងកម្ចាត់
ទប់ស្កាត់ អើយរ៉ា រាល់វេលា
ពាក់ម៉ាស អើយរ៉ា ឲ្យគ្រប់គ្នា
ឈឺជា អើយរ៉ា កុំប្រមាទ។
រក្សា អើយរ៉ា គម្លាតឆ្ងាយ
រាងកាយ អើយរ៉ា ដៃស្អាតបាត
ប្រើជែល អើយរ៉ា លាងសម្អាត
ឆ្លៀវឆ្លាត អើយរ៉ា កុំប្រហែស។
ប៉ះពាល់ អើយរ៉ា ផ្ទាល់មិនផ្ទាល់
ពិភាល់ អើយរ៉ា កុំគេចវេះ
ម្នីម្នា អើយរ៉ា ទៅធ្វើតេស្ត
ចចេស អើយរ៉ា នាំចង្រៃ។
ចត្តា អើយរ៉ា ឡីស័កច្បាស់
កុំប្រាស់ អើយរ៉ា ចាកឆ្ងាយក្រៃ
ស៊ូទ្រាំ អើយរ៉ា ១៤ថ្ងៃ
ថ្លាថ្លៃ អើយរ៉ា ធ្វើឲ្យបាន។
វេលា អើយរ៉ា ដ៏លំបាក
នឹងស្រាក អើយរ៉ា ជាមិនខាន
គ្រប់រូប អើយរ៉ា ត្រូវក្លាហាន
ប្រឹងច្រាន អើយរ៉ា រោគអប្រិយ៕
ដោយ អ៊ឹង ចំរើន (ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០)