ការរៀបចំអភិវឌ្ឍឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”
សកម្មភាពក្រុមហ៊ុនឯកជន អភិវឌ្ឍសាងសង់ និងជួសជុលហេដ្ឋារចនាសម្ពន្ធថ្មី នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ដើម្បីត្រៀមដាក់សម្ពោធឲ្យដំណើរការជាថ្មីនៅខែមេសា ឆ្នាំ២០១២ ខាងមុខនេះ។
រូបថតថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១១

ផ្លូវឡើងទៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។

គ្រឿងឈូសឆាយជួសជុលកំណាត់ផ្លូវឡើងទៅលើកំពូលភ្នំបូកគោ។

ដំណាក់ចាស់ស្មាខ្មៅ ដែលគ្រោងនឹងជួលជុលថ្មី។

រូបសំណាកយាយម៉ៅ ដែលគេសាងសង់ថ្មីនៅលើកំពូលភ្នំ។

រង្វង់មូលបែកចែកទិសសម្រាប់ចូលក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។

គ្រឿងចក្រកាយដីធ្វើឧទ្យាននៅខាងមុខសណ្ឋាគារថ្នាក់ផ្កាយ៣។

សំណង់សណ្ឋាគារដែលទើបសាងសង់ថ្មី ថ្នាក់ផ្កាយ៣។

កាស៊ីណូដែលសល់ពីសង្គមចាស់ ត្រូវជួសជុលឡើងវិញ។

កម្មករសាងសង់ផ្លូវបេតុងនៅលើកំពូលភ្នំបូកគោ។

ការដ្ឋានសំណង់ផ្លូវបេតុងឆ្ពោះទៅកាន់រមណីយដ្ឋានជ្រោះទឹកធ្លាក់នៅលើកំពូលភ្នំបូកគោ។

រូបសំណាកព្រះវិស្ណុស្ថិតនៅផ្លូវចុះពីភ្នំបូកគោ ដែលទើបសាងសង់ថ្មី។
តំបន់ទេសចរណ៍នៅខេត្តកោះកុង
ខេត្តកោះកុងជាខេត្តដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ ដែលមានចំនួន ២៧កន្លែង។
ដោយសារសក្ដានុពលវិស័យទេសចរណ៍របស់ខេត្តនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តច្រើនឥតដាច់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក ប៊ុន បៀវ បានឲ្យដឹងថា មានភ្ញៀវទេសចរមកកម្សាន្តខេត្តនេះក្នុងមួយឆ្នាំៗជាង ៦ម៉ឺននាក់ ហើយតំបន់រមណីយដ្ឋានទឹកជ្រោះតាតៃ គឺមានភ្ញៀវទៅលេងកម្សាន្តប្រមាណជាង ៣ពាន់ ទៅ ៤ពាន់នាក់ប៉ុណ្ណោះ ដោយសាររមណីយដ្ឋាននេះទើបតែអភិវឌ្ឍន៍ឡើងនៅឆ្នាំ២០០៩។ រីឯរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង គឺបានអភិវឌ្ឍន៍ឡើងតាំងពីឆ្នាំ២០០៥ មក មានភ្ញៀវទៅទស្សនាជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។
រូបថតដោយ ខែ សុណង

១៦-មករា-២០១២៖ ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍ធម្មជាតិតាតៃ ស្ថិតនៅឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។

១៦-មករា-២០១២៖ ទិដ្ឋភាពទឹកជ្រោះតាតៃក្រោម មើលទៅពីខាងលើ។

១៦-មករា-២០១២៖ អ្នកទេសចរមកកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិតាតៃក្រោម តាមទូកសហគមន៍ទេសចរណ៍។

១៦-មករា-២០១២៖ ទេសចរណ៍ជាតិ និងអន្តរជាតិ ហែលទឹកលេងនៅតំបន់ទឹកជ្រោះតាតៃ។

១៦-មករា-២០១២៖ ភ្ញៀវទេសចរណ៍ជិះខ្សែរ៉ត កម្សាន្តឆ្លងកាត់ស្ទឹងតាតៃ។

១៧-មករា-២០១២៖ រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

១៧-មករា-២០១២៖ ស្ពានធ្វើពីថ្មប៉េតុងចម្ងាយ ៦៦៦ម៉ែត្រ ដើរឆ្លងកាត់តំបន់អភិរក្សដើមកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ស្ពានយោលបន្តពីស្ពានប៉េតុង សម្រាប់ដើរឆ្លងកាត់ព្រែកពាមក្រសោប ដើម្បីមើលទិដ្ឋភាពតំបន់អភិរក្សដើមកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ទូកសម្រាប់ដឹកអ្នកទេសចរមើលព្រៃកោងកាងតាមទឹក។

១៧-មករា-២០១២៖ ប៉មសម្រាប់ភ្ញៀវទេសចរឈរមើលទេសភាពព្រៃកោងកាង ក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។

១៧-មករា-២០១២៖ ទិដ្ឋភាពមើលព្រៃកោងកាងពីលើប៉មក្នុងរមណីយដ្ឋានព្រៃកោងកាងពាមក្រសោប។
ប្រតិកម្មជំទាស់ចំពោះគម្រោងសាងសង់ប្រាសាទចំលងតាមអង្គរវត្តកម្ពុជានៅភាគខាងលិចប្រទេសឥណ្ឌា
អង្គការសាសនាមួយ ឈ្មោះ មាហាវីរ មណ្ឌីរ (The Mahavir Mandir Trust) នៅក្នុងប្រទេសឥណ្ឌា បានប្រកាសពីគម្រោងសាងសង់ប្រាសាទហិណ្ឌូសាសនាមួយ ដោយយករចនាបថតាមប្រាសាទអង្គរវត្តខ្មែរ។
RFA/Hang Savyouth
មករា-២០១២៖ ប្រាសាទអង្គរវត្ត ស្ថិតក្នុងខេត្តសៀមរាប
ពួកគេអះអាងថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម (Virat Angkor Wat Ram) នឹងត្រូវសាងសង់រួចរាល់ក្នុងរយៈពេល ១០ឆ្នាំ។ កាលណាសាងសង់រួច នឹងក្លាយជាប្រាសាទហិណ្ឌូសាសនា ដែលធំជាងគេនៅក្នុងពិភពលោក។
ភ្លាមៗនេះមន្រ្តីវប្បធម៌កម្ពុជា និងអ្នកប្រវត្តិសាស្រ្តបានប្រតិកម្មតបនឹងគម្រោងនេះ ដោយចាត់ទុកថា ជាការលួចចម្លងដោយខុសច្បាប់នៅពេលដែលអង្គរវត្តគឺជាប្រាសាទស្នូលនៃក្រុមប្រាសាទដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ឬមានន័យថា អង្គរវត្តគឺមានតែមួយនៅក្នុងលោក និងជាកម្មសិទ្ធិរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានអោយដឹងថា គ្មានអ្នកណាអាចសាងសង់អង្គរវត្តថ្មីឲ្យដូចប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក រួចហើយនោះបានឡើយ។
លោកបន្តថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ លោកប្រឆាំងចំពោះការសាងសង់ប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត៖ «ខ្ញុំឥតទទួលស្គាល់ ហើយក៏អត់យល់ព្រមអោយឥណ្ឌា ធ្វើអ៊ីចឹងដែរ។ ដូចនៅប្រទេសថៃ គេមានធ្វើរូបសំណាកអង្គរវត្តតូច។ បើគេធ្វើតូចចឹងវាគ្មានបញ្ហាអីទេ។ តែអានេះគេធ្វើធំ ធំជាងអង្គរវត្តទៅទៀត។ អ៊ីចឹងខ្ញុំយល់ថាមិនអាច។ ដូចខ្ញុំជម្រាបខាងដើមថា អង្គរវត្តវាអត់មាន២ទេ គឺវាមានតែ១»។
បើទោះជាយ៉ាងណាលោក ហ៊ឹម ឆែម បញ្ជាក់ថា ក្រសួងពុំមានតួនាទីក្នុងការចាត់វិធានការចំពោះករណីនេះទេ គឺជាសមត្ថកិច្ចនៃអាជ្ញាធរអប្សរា និងអង្គការយូណេស្កូ។
ប្រាសាទអង្គរវត្តជាប្រាសាទដ៏ល្បីល្បាញមួយក្នុងចំណោមប្រសាទជាច្រើនក្នុងតំបន់អង្គរ ត្រូវចាត់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។ ចាប់តាំងពីឆ្នាំ១៩៩៥ មក អង្គរវត្តត្រូវដាក់អោយស្ថិតក្រោមការមើលខុសត្រូវរបស់អាជ្ញាធរអប្សរា ដែលមានតួនាទីការពារថែរក្សា អភិរក្ស និងលើកតម្លៃផ្នែកបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្ត្រតំបន់សៀមរាប-អង្គរទាំងមូល។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ មានប្រសាសន៍ថា ការចម្លងយករចនាបថទាំងស្រុងពីប្រាសាទអង្គរវត្ត ដើម្បីសាងសង់ប្រាសាទមួយទៀតនៅក្នុងប្រទេសឥណ្ឌា គឺជាទង្វើខុសឆ្គង។ លោកថា ក្រុមការងារនៃអាជ្ញាធរអប្សរាកំពុងពិភាក្សា ស្វែងរកមធ្យោបាយតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ។
លោក ប៊ុន ណារិទ្ធិ៖ «ថាវាមិនស្របច្បាប់វាមិនត្រឹមត្រូវទេ បេតិកភណ្ឌពិភពលោកគេមិនអនុញ្ញាតអោយចម្លងអ៊ីចឹងទេ ព្រោះអារបស់ហ្នឹងវាជារបស់ទោលមិនមានដូចគ្នាអ៊ីចឹងកើតទេ។ ក៏ប៉ុន្តែអាការតវ៉ា ឬតវ៉ាយ៉ាងម៉េចហ្នឹង គឺបញ្ហាកំពុងតែពិគ្រោះយោបល់ជាមួយអ្នកច្បាប់ត្រូវធ្វើយ៉ាងម៉េច ព្រោះអាហ្នឹងវាផុតដៃរបស់ខ្ញុំ។ ខ្ញុំកំពុងចាំការសម្រេចរបស់អ្នកច្បាប់»។
ស្របគ្នានេះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងគណបក្សសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ជំទាស់នឹងគម្រោងសាងសង់ប្រាសាទចម្លងប្រាសាទអង្គរវត្តខ្មែរនេះដែរ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែមីនា ចុះហត្ថលេខាដោយ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានហៅទង្វើនេះថា ជាការរំលោភសិទ្ធិកម្ពុជា និងអង្គការយូណេស្កូ (UNESCO)។
ក្រុមប្រឹក្សានេះទាមទារអោយរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅប្រទេសឥណ្ឌា អោយបញ្ឈប់គោលបំណង របស់ខ្លួន ព្រោះវាជាការបំពានលើព្រលឹងជាតិខ្មែរ។ ចំណែកសេចក្ដីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនអើពើនឹងគោលបំណងរបស់ឥណ្ឌាទេ គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរចំពោះព្រលឹងដូនតាបុព្វបុរសខ្មែរ។
អ្នកជំនាញផ្នែកច្បាប់បេតិកភណ្ឌនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដោយមិនបញ្ចេញឈ្មោះថា បើនិយាយពីកម្មសិទ្ធិបញ្ញា ភាគីឥណ្ឌា ត្រូវមកសុំសិទ្ធិពីរដ្ឋាភិបាលកម្ពុជា ចំពោះការសាងសង់ដែលជាការចម្លងចេញបេះបិទនេះ៖ «អ្វីដែលខ្ញុំលើកខាងដើមជាសំណង់ពិពណ៌ ដូចនៅប៉ារីស នៅថៃ ក៏មានដែរ មិនមែនជាសំណង់អចិន្រ្តៃយ៍ទេ។ អ៊ីចឹងទេចំណុចសំខាន់ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា នេះបើនិយាយពីសិទ្ធិ ប៉ុន្តែបើនិយាយពីវប្បធម៌វាជារឿងមួយផ្សេងទៀត អាហ្នឹងជាការល្អដែរក្នុងការផ្សព្វផ្សាយឥទ្ធិពលសម័យអង្គរទៅលើប្រទេសផ្សេងទៀត។ ព្រោះអង្គរហ្នឹងនៅលើពិភពលោកអ្នកណាក៏ដឹងដែរថា វាត្រូវសាងសង់ឡើងនៅសតវត្សទី១២ នៅក្នុងទឹកដីខ្មែរ»។
ទោះយ៉ាងនេះក្តី លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានអះអាងថា លោកមិនធ្លាប់ដឹងថា មានភាគីឥណ្ឌា បានមកជួបរដ្ឋាភិបាលកម្ពុជា ដើម្បីជជែកអំពីគម្រោងការសាងសង់ប្រាសាទចម្លងប្រាសាទអង្គរវត្តនៅក្នុងប្រទេសឥណ្ឌា នោះឡើយ។
មន្រ្តីនៅអង្គការសាសនា The Mahavir Mandir Trust លោកអាចារ្យ គិសហ័រ គុណាល (Kishore Kunal) បានប្រាប់បណ្ដាញផ្សាយព័ត៌មាន ប៊ីប៊ីស៊ី (BBC) ថា ប្រាសាទអង្គរវត្តក៏ជាប្រាសាទដែលកសាង ដើម្បីឧទ្ទិសដល់ហិណ្ឌូសាសនាដែរ ទើបតែពេលក្រោយមកទេ បានប្ដូរមកជាវត្តព្រះពុទ្ធសាសនា។
ប្រភពដដែលបន្តថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម ដែលចម្លងរចនាបថពីអង្គរនោះ គឺធំជាងប្រាសាទអង្គរ ទាំងបរិវេណ ទំហំ និងកំពស់។ គម្រោងសាងសង់នេះមានរយៈពេល ១០ឆ្នាំ និងចំណាយប្រាក់ជាង ២០លានដុល្លារ។
សម្រាប់អ្នកជំនាញប្រវត្តិសាស្ត្របណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ មានប្រសាសន៍ថា ករណីនេះអាចជាមោទនភាពសម្រាប់កម្ពុជា ដែលកម្ពុជា ពីអតីតកាលបានទៅសិក្សាស្វែងយល់ពីវប្បធម៌ឥណ្ឌា តែមកដល់ពេលនេះបែរជាឥណ្ឌា មកចម្លងស្នាដៃខ្មែរវិញ។ តែលោកថា ការចម្លងដែលដូចបេះបិទ ដោយមិនបានគិតពីកម្មសិទ្ធិបញ្ញា ជាទង្វើខុសឆ្គងមួយ។
លោក រស់ ចន្ត្រាបុត្រ៖ «ដែលគេស្រលាញ់ គេចូលចិត្ត ឬលួចចម្លងពីយើងហ្នឹង ជាមោទនភាព ប៉ុន្តែអ្វីដែលយើងចាត់ទុកថា ជាអំពើអសីលធម៌ ជាអំពើដែលខុសនឹងច្បាប់ ជាន់ឈ្លីច្បាប់ គឺការលួចចម្លងអត់មានការអនុញ្ញាតិ»។
វិទ្យុអាស៊ីសេរី បានផ្ញើសារអេឡិចត្រូនិកទៅអ្នកស្រី អាន ឡឺម៉េស (Anne LEMAISTRE) នាយកការិយាល័យតំណាងប្រចាំកម្ពុជា នៃអង្គការយូណេស្កូ ដើម្បីសុំឲ្យពន្យល់អំពីបញ្ហានេះ ប៉ុន្តែអ្នកស្រីមិនទាន់អាចផ្ដល់ការអធិប្បាយពីករណីនេះនៅឡើយ។
កាលពីចុងទស្សវត្សរ៍ ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្រុមអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា បានមកជួសជុលប្រាសាទអង្គរវត្ត។ ក្រុមអ្នកបច្ចេកទេសឥណ្ឌា ដែលមានផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម និងគីមីវិទ្យា បានជួសជុលផ្នែកដែលខូចខាត និងសំអាតប្រាសាទ។ ក្នុងការជួលជុលក្រុមឥណ្ឌា បានរៀបសម្រេចរោងទងកូរសមុទ្រទឹកដោះ ដែលនៅរាយប៉ាយបន្សល់ទុកដោយការជួសជុលដោយអ្នកបច្ចេកទេសបារាំង ជួសជុលអានត្រៃខាងជើង ជណ្តើរកសិណទឹកខាងជើងស្ពាននាគ និងការបំផ្លាញរុក្ខជាតិដែកចាក់ឬសក្នុងថ្មប្រាសាទ។ ប៉ុន្តែក្រុមនេះត្រូវគេរិះគន់ថា បានប្រើប្រាស់អាស៊ីត និងច្រាសដែកក្នុងការលាងសំអាតផ្ទាំងថ្មនៅអង្គរ ធ្វើអោយប៉ះពាល់គុណភាពថ្មប្រាសាទអង្គរ។ សកម្មភាពលាងសំអាតថ្មនៅប្រាសាទអង្គររបស់ក្រុមបច្ចេកទេសឥណ្ឌា ត្រូវបញ្ឈប់បន្ទាប់ពីមានប្រតិកម្មពីអ្នកជំនាញ និងអន្តរាគមន៍របស់ក្រសួងវប្បធម៌ ស្របពេលដែលគម្រោងជួសជុលអង្គរវត្ត របស់ក្រុមនេះបានដល់ពេលត្រូវបញ្ចប់ដែរនោះ៕
អាជ្ញាធរខេត្តព្រៃវែងបើកទឹកឲ្យពលរដ្ឋប្រើប្រាស់វិញ
ប្រជាពលរដ្ឋរស់នៅទីប្រជុំជនខេត្តព្រៃវែង បានឲ្យដឹងថា អាជ្ញាធរខេត្តបានសម្រេចបើកប្រព័ន្ធទឹករដ្ឋចាស់ឲ្យពលរដ្ឋប្រើប្រាស់វិញហើយ បន្ទាប់ពីពួកគាត់ប្រមូលផ្ទុះគ្នាតវ៉ាដោយបិទផ្លូវជាតិលេខ១១ មិនឲ្យយានយន្តបើកឆ្លងកាត់រយៈពេល ៤ថ្ងៃកន្លងមក។
2012-03-09
Hello My Life!!!
This is my first website and everything is going to be hard in room C33 at Royal University of Law and Economics when I initially create it. I’m not sure what I will do, but I think I can collect all the information about my life into this and now I think it’s time to go.