តើខ្មោចលងមានពិតឬទេ?

កាល​នៅ​ពី​ក្មេង​បើ​និយាយ​ពី​រឿង​ខ្មោច គឺ​ធ្វើឱ្យ​ខ្ញុំ​ខ្លាច ខ្លាច​រហូត​ដេក​មិន​លក់​ប្រសិនបើ​នៅ​តែ​ម្នាក់ឯង​។ កាល​នៅ​អាយុ​ប្រហែល ១២ ឬ ១៣​ឆ្នាំ​(​ចាំ​មិន​ច្បាស់​) ខ្ញំ​នៅ​ដេក​ក្រោមផ្ទះ ជាមួយ​បងប្រុស ជារឿយៗ​គាត់​តែង​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​ឆ្ងាយៗ ជួនកាល​មួយខែ​ទើប​មក​ផ្ទះ​ម្ដង​។ រាល់​ពេល​យប់​គាត់​មិន​នៅ ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ដេក​ទាំង​ភាពភ័យខ្លាច បើ​ដេក​លក់​ទល់​ភ្លឺ​មិន​ជា​បញ្ហា​ទេ តែ​ភាគច្រើន​គឺ​ភ្ញាក់​កណ្ដាល​អាធ្រា​ត្រ​។ សម្លេង​ខ្យល់​បក់​ធាងត្នោត​នៅក្បែរ​ផ្ទះ រ៉ា​កៗ ធាងចេក​ងាប់ៗ​ដែល​ទង្គិច​គ្នា​ពេល​មាន​ខ្យល់ ក៏​គួរ​ឱ្យ​ព្រឺរោម​ដែរ រួម​ទាំង​គុម្ព​ឫស្សី​កួត​គ្នា​ប្រៀប​ដូច​សម្លេង​គេ​បរ​រ​ទះ​គោ ជួន​ពេល​ខ្លះ​ខ្លែងស្រាក​ស្រែក​ក៏​សម្បូរ​គួរសម​កាលណោះ ប៉ុន​ហ្នឹង​មិនទាន់​គ្រប់គ្រាន់​ទេ ជួន​ពេល​ខ្លះ ពួក​ហ្វូង​ឆ្កែ​តាម​ភូមិ វា​ព្រុស លូ កងរំពង ជ្រែក​រាត្រី គ្មាន​អា​សូរចិត្ត​ខ្ញុំ​អ្នកខ្លាច​ខ្មោច​អី​បន្តិច​ណា​សោះ​។ ពេល​ដែល​ភ្ញាក់​ពី​ដំណេក​នា​កណ្ដាលរាត្រី​ក្នុងស្ថានភាព​ខាងលើ ភ្នែក​ខ្ញុំ​ប្រឹង​បើក ហើយ​សម្លឹង​រក​មើល​ទៅ​ប្រភព​សម្លេង ដូចជា​គុម្ព​ឬ​ស្សី ដើមត្នោត ឬ​ដើម​ចេក ដែល រូបភាព​ទាំងនោះ​គ្រប​ដោយ​ស្បៃ​រាត្រី វា​ពុំ​ច្បាស់​លេច​ជា​រូបរាង​ដូច​យើង​ឃើញ​ពេល​ថ្ងៃ​ទេ ពេល​ខ្លះ​ខ្ញុំ​បែរ​ជា​ឃើញ​ដើម​ចេក ប្រៀបដូចជា​មនុស្ស​ដែល​កំពុង​ឈរ ហើយ​សម្លឹង​មក​រក​ខ្ញុំ​ដោយ​មិន​ដាក់​ភ្នែក ធ្វើឱ្យ​ខ្ញុំ​ខ្លាច ខ្លាច​រហូត​ស្ទើរ​ភ្លេច​ដកដង្ហើម​…​។​

​ទោះបីជា​នៅ​ឆ្នាំ ២០០១ ខ្ញុំ​ផ្លាស់​មក​រស់នៅ​ទីក្រុង​ដើម្បី​បន្ត​ការសិក្សារ ក៏​រឿង​ខ្លាច​ខ្មោច​វា​នៅតែ​មិន​ទាន់​បាត់​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ដែរ ពិសេស​ពេល​គ្មាន​នរណា​នៅផ្ទះ​ពេលយប់ ខ្ញុំ​នៅ​ក្នុងផ្ទះ​តែម្នាក់ឯង ខ្លាច​សូម្បីតែ​បង្គោល​ព្យួរ​ខោអាវ​។​

​រហូតដល់​វ័យ​ជាង ៣០ ទើប​ខ្ញុំ​ចាប់ផ្ដើម​មាន​ជំនឿ​ថា រឿង​ខ្មោច​អាចជា​រឿង​មិន​ពិត​ច្រើនជាង​។ ខ្ញុំ​ហ៊ាន​អះអាង​បែបនេះ ដោយ​សំអាង​លើ​ការ​សួរ​អ្នក​ដែល​គេ​ធ្លាប់​ជួប អ្វី​ដែល​ខ្ញុំ​សួរ​ពួកគាត់ ជា​ចម្លើយ​គឺ​ភាពមិនច្បាស់លាស់ ពេល​ខ្លះ​ខ្ញុំ​ជឿ​ថា​អាច​ប្រឌិត​បន្ថែម​ដើម្បី​ឱ្យ​រឿង​ពួកគាត់​កាន់តែ​ពិត​។ រីឯ​ការសន្និដ្ឋាន​ផ្អែកលើ​ការសង្កេត ខ្ញុំ​យល់​ថា​៖

​មនុស្ស​យើង​មាន​ញ្ញាណ​៥ បើកាលណា​សុខភាព​យើង​មិន​ល្អ ពិសេស​ពេល​ដែល​មនុស្ស​មាន​បញ្ញា​ផ្លូវចិត្ត​ឬ​ខួរក្បាល នោះ​ញ្ញាណ​ទាំង​៥​វា​នឹង​ដំណើរការ​ខុស​ប្រក្រតី ដូចជា ភ្នែក​វា​នឹង​ឱ្យ​រូបភាព​ខុសពី​រូបភាព​ពិត ត្រចៀក​នឹង​នឹង​ផ្ដល់​ជា​សម្លេង​ដល់​យើង​ខណះពេលដែល​គ្មាន​សម្លេង​អ្វី​ទាល់តែ​សោះ រីឯ​ច្រមុះ​បែរ​ជា​ប្រាប់​យើង​ថា​មាន​ក្លិន​នេះ​ក្លិន​នោះ ខ​ណះ​ដែល​គ្មាន​សោះ ឬ​យើង​មាន​អារម្មណ៍​ថា​ត្រជាក់​ខុស​ប្រក្រតី ខ​ណះ​ដែល​ធាតុអាកាស​ធម្មតា​គ្មានអ្វី​ប្រែប្រួល​។​ល​។​

​និយាយ​ដល់​ត្រង់នេះ​ប្រិយមិត្ត​អ្នកអាន​ប្រាកដជា​ចោទសួរ​ខ្ញុំ​វិញ​ថា បើ​គ្រាន់បើ​មិន​ជឿ​ថា​មាន​ខ្មោច ហេតុដូចម្ដេច​ក៏​ខ្លាច​? តើ​ហ៊ាន​ដើរកាត់​ព្រៃ​ខ្មោច​កណ្ដាល​អាធ្រា​ត្រ​តែម្នាក់ឯង​ឬទេ បើ​គ្រាន់បើ​ថា​មិន​ខ្លាច​នោះ​? ចម្លើយ​របស់​ខ្ញុំ​គឺ​ខ្ញុំ​នៅតែ​”​ខ្លាច​” ត្បិត​ភាពភ័យខ្លាច​គឺ​វា​បាន​ឋិត​នៅជាប់​នឹង​យើង​តាំងពី​យើង​ចាប់​កំណើត​មក​ម្លេះ យើង​មិនដឹង​ថា​យើង​ខ្លាច​អ្វី​ទេ តែ​យើង​ខ្លាច អាច​ជា​រួប​បារ​ម្មណ៍​ដែល​ប្រឌិត​ចេញពី​ការគិត​របស់​យើង​។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​យក​ក្មេង​តូច​ម្នាក់​ដែល​មិនទាន់​ចេះ​និយាយ ដាក់​នៅក្នុង​បន្ទប់​ស្ងាត់​ឬ​ងងឹត​តែម្នាក់ឯង​នោះ​វា​នឹង​ស្រែកយំ ត្បិត​វា “​ខ្លាច​“​។ តើ​មាន​នរណា​ម្នាក់​ធ្លាប់​និយាយប្រាប់​ពី​រឿង​ខ្មោច​បន្លាច​វា​ដែឬទេ​? គ្មាន​ទេ​ព្រោះ​វា​មិន​ទាន់​ទាំ​ចេះ​និយាយ​ឬ​ចេះ​ស្ដាប់​យើង​ផង​។​

​ដូច្នេះ​ការសន្និដ្ឋាន​របស់ខ្ញុំ​រឿង​ខ្មោច​អាចជា​រឿង​មិន​ពិត រីឯ​ការភ័យខ្លាច​គឺ​វា​នៅ​ជាប់​នឹង​ខ្លួន​យើង​តាំងពី​យើង​ចាប់​កំណើត​មក​ម្លេះ​៕​

 

—–

ខ្ញុំនឹងតាមដានរឿងនេះតទៅទៀត ការសន្និដ្ឋានរបស់ខ្ញុំអាចមានការប្រែប្រួលទៅថ្ងៃមុខផ្អែកលើសម្មតិកម្មផ្សេងៗនឹងថ្មីៗ

 

វប្បធម៌

មាន​ថ្ងៃមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​ទសនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ដោយមាន​ប្រធានាធិបតី​ឥណ្ឌា​ជា​អ្នក​ប​ដិ​ស​ណ្ថា​រ​កិច្ច។ពេលធ្វើ​ដំណើរ​តាម​រថយន្ដ លោក​ប្រធានាធិបតី​អាមេរិក​គាត់​ឃើញ​បុរស​ម្នាក់​ឈរ​នោម​ច្រាស​ជញ្ជាំង​របង​សាធារណៈ។គាត់​សួរ​លោក​ប្រធានាធិបតី​ឥណ្ឌា “ហេតុអ្វី​គាត់​ធ្វើបែបនេះ?”។ដើម្បី​កុំឱ្យ​ខ្មាស់​គេ​ប្រធានាធិបតី​ឥណ្ឌា​ឆ្លើយ​បែប​ហី “អូ! នេះ​ជា​វប្បធម៌​របស់​ជនជាតិ​ខ្ញុំ”។

ថ្ងៃ​ក្រោយមក​ប្រធានាធិបតី​ឥណ្ឌា​ទៅ​ទសនកិច្ច​នៅ​សហរដ្ឋអាមេរិក។ពេល​កំពុងធ្វើដំណើ​គាត់​ឃើញ​បុរស​ម្នាក់​ឈរ​នោម​ច្រាស​ជញ្ជាំង​សាធារណៈ។មិន​បង្អង់​យូរ​ប្រធានាធិបតី​ឥណ្ឌា​និយាយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក “មិន​នឹកស្មានថា​ប្រជាជន​លោក​មាន​វប្បធម៌​ដូច​ប្រជាជន​ខ្ញុំ​ដែរ”។លោក​ប្រធានាធិបតី​អាមេរិក​ក៏​តប​វិញ​ថា “អូ!គាត់​ម្នាក់​ហ្នឹង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​ខ្ញុំ”៕

ភ្លេច​ប្រភព​រឿង

ប្រាំបី ប្រាំបី ប្រាំបី…

បុរស ម្នាក់ដើរតាមផ្លូវមួយ ពេលដែលគាត់ឆ្លងកាត់តាមច្រកចំហៀងផ្ទះមួយដែលមានជញ្ជាំងធ្វើពី ឈើបាំងជិត ស្រាប់តែគាត់ឮសំលេងក្មេងៗមួយហ្វូងស្រែកពីខាងក្នុងថា ប្រាំបី ប្រាំបី ប្រាំបី….យ៉ាង ខ្លាំង។ គាត់មានចំងល់ក្នុងចិត្តពន់ពេក គាត់ចង់ដឹងថាមានរឿងអ្វីកើតឡើងនៅខាងក្នុងនោះ គាត់ដើរក្រឡឹងរកមើលក្រែងគាត់អាចចូលទៅក្នុង បាន គាត់បានឃើញប្រហោងនៅលើជញ្ជាំងប៉ុនកូនដៃ គាត់បានឱនក្បាលរបស់គាត់ដោយយក ភ្នែកម្ខាងរបស់គាត់លួចមើលទៅ ក្នុងតាមប្រហោងឈើនោះ ភ្លាមនោះស្រាប់តែមានម្រាមដៃមួយបុកចេញពីខាងក្នុងត្រូវភ្នែក របស់គាត់យ៉ាងខ្លាំង។ គាត់បានដើរ ចេញពីកន្លែងនោះទាំងក្តីឈឺចាប់ ស្រាប់តែគាត់ឮសំលេងពីខាងក្នុងស្រែកឡើងខ្លាំងៗម្តងទៀត ប្រាំបួន ប្រាំបួន ប្រាំបួន…៕

ប្រភពរឿង: ជិន វ៉ារី

រឿងព្រេងនិទានចម្លែក

អាសម្លាញ់​និង​ខ្ញុំ​ចូល​ចិត្ត​អូស​កាង​ម៉ូតូ​នៅ​មាត់​ទន្លេ​។ វា​ពូកែរ​ណាស់​នៅ​ភ្នំពេញ​គឺ​ស៊ីដាច់​គេ​ខាង​អូស​កាង​និង​ចាក់​ប្រឡោះ​ឡាន​។ តែ​គួរ​ឱ្យ​ស្ដាយ​ព្រោះ​ឆ្នាំ​ទៅ​វា​ងាប់​ចោល​ខ្ញុំ​ដោយសារ​ភ្លាត់ស្នៀត​។ រៀងរាល់ថ្ងៃ មុន​ចេញ​ទៅ​ធ្វើការ ជា​ទម្លាប់​ខ្ញុំ​ទៅ​ផឹក​កាហ្វេ ផ្ទះ​ចឹក​ខ្មៅ​ម៉ោង​៤​ព្រឹក​។ ថ្ងៃនេះ​ខ្ញុំ​ជួប​រឿង​ចម្លែក​ពីរ​ដែល​មិន​គួរឱ្យ​ជឿ​។​

រឿង​ទីមួយ​គឺ​ពេល​ខ្ញុំ​ទៅ​ផឹក​កាហ្វេ​ដូច​សព្វមួយដង​។ ព្រឹក​ហ្នឹង​ទៅ​បាន​ពាក់កណ្ដាល​ផ្លូវ​ម៉ូតូ​រលត់​ធាក់​មិន​ឆេះ គាប់​ជួន​ពេលនោះ​ខ្ញុំ​ប្រទះ​តា​ចាស់​ម្នាក់​យក​ទូរស័ព្ទ​មួយ​គ្រឿង​មក​លក់​ឱ្យ​ខ្ញុំ​ពេលដែល​ខ្ញុំ​ខំ​ធាក់​ម៉ូតូ​បែក​ញើស ក្លៀក​។ គាត់​ប្រាប់ថា ទូរស័ព្ទ​នេះ​ពិសេស​ណាស់ វា​អាច​ទាក់ទង​ទៅ​ឋាននរក​បាន​។ ខ្ញុំ​សួរ​ថា​បើ​ចឹង​មែន ពេល​អស់​លុយ​ធ្វើ​ម៉េច​តេ ចេញ​កើត​? គាត់​ថា បើក​វែបសាយ ឋាន​នរ​កដត​ខម​ទៅ ហើយ ផ្ទេរ​លុយ​តាម​វែបសាយ​ហ្នឹង​ទៅ​។ នៅលើ​វែបសាយ​ហ្នឹង​គេ​មាន​ដាក់​លេខ​សម្រាប់​សេវា​បំរើ​អតិថិជន​ហើយ ទាក់ទង​គេ​ទៅ​។ រី​តម្លៃ​ខ​ល​គឺ​១​នាទី ២០​ដុល្លា​។ ដូច​ជា​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​។ ខ្ញុំ​ដក​លុយ ១០០​ដុល្លា​ហុច​ទៅ​តា គ្មាន​តថ្លៃ​គាត់​មួយ​ម៉ាត់​ទេ ហើយ​យក​ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​ប្លុក រួច​ធាក់​ម៉ូតូ​បន្ត​។ ម៉ូតូ​ក៏​ដំណើរការ ហើយ​ខ្ញុំ​ទៅ​ផឹក​កាហ្វេ​ដូច​ទម្លាប់​។​​

ដល់​ល្ងាច​ចេញពី​ធ្វើការ មាន​គេ​ហៅ​ទៅ​ផឹក ខ្ញុំ​ក៏​ទៅ​តាម​គេ​។ ថ្ងៃ​ហ្នឹង​ដាក់​ជ្រុល​រហូត​ដាច់​ស​សៃ​ខួរ​តែម្ដង មិនដឹង​ថា​មក​ដល់​ផ្ទះ​វិញ​តាម​ផ្លូវ​ណា​ផង​។ ទុក​ម៉ូតូ​ហើយ​ចាក់សោរ​ផ្ទះ ដើរ​ចូល​ក្នុង​បន្ទប់ មិនទាន់​ទាំង​ផ្លាស់​ខោរ​អាវ​ចេញ​ផង រួច​ក៏​នឹកឃើញ​រឿង​ពី​ព្រឹក ក៏​លូកដៃ​យក​ទូរស័ព្ទ ដែល​តា​ចាស់​លក់​ឱ្យ​ខ្ញុំ ចុច​ទៅរក​អាសម្លាញ់​ចាស់​ខ្ញុំ​តិច​មើល វា​ងាប់​មួយ​ឆ្នាំ​ហើយ​មិនដឹង​សុខ​ទុក​យ៉ាងណាទេ​។ និយាយ​ជាមួយ​អាសម្លាញ់​ចាស់​ជិត​មួយ​ម៉ោង ដល់​ដាក់​ទូរស័ព្ទ​ចុះ ឆែក​លុយ​ស្រាប់តែ​អស់ ត្រឹម ១៥០០៛​។ យី​! អី​ក៏​ថោក​ម្លេះ​! តា​ចាស់​ហ្នុង​បោក​ខ្ញុំទេ​ដឹង​? តេ ទៅ​សួរ​ខាង​សេវា​គេ​តិច​សិន​។ ដល់​សួរ​គេ​គេ​ប្រាប់ថា ក្នុង​តំបន់​ថោក​ចឹង​ហើយ​។ ខ្ញុំ​ដូចជា​មិន​យល់​គេ​ប្រាប់​អី​បន្តិច​ទេ​។ ក្នុង​តំបន់​ស្អី​ទេ មិន​យល់​សោះ​។ ណ្ហើយ​! ខ្ជិល​ខ្វល់​។ ខ្ញុំ​បោះ​ទូរស័ព្ទ​ចោល​លើ​ពូក ហើយ​ទៅ​បើក​ទូរទស្សន៍​មើល ព័ត៌មាន​ទាន់​ហេតុការណ៍​។ ព័ត៌មាន​គឺ​ដដែលៗ គ្រោះថ្នាក់​ចរាចរណ៍ ពេលយប់ បង្ករ​ដោយ​អ្នក​បើ​របរ​យានជំនិះ​ផឹក​គ្រឿង​ស្រវឹង​។ តែ​ព័ត៌មាន​លើក​នេះ​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ខ្លួន​ព្រឺ​ត ព្រោះ​ម៉ូតូ​ជនរងគ្រោះ​ដូច​ម៉ូតូ​ខ្ញុំ​បេះបិទ ហើយ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​នៅនឹងកន្លែង​ទៀតសោត​ក៏​ស្លៀកពាក់​ដូច​ខ្ញុំ​គ្មាន​ខុស​អី​បន្តិច​ទេ​។ ខ្ញុំ​ស្ទុះ​ទៅជិត​ទូរទស្សន៍​ផ្ទៀង​ស្ដាប់​ឈ្មោះ​ជនរងគ្រោះ​។​

​លោកអ្នក​សាក​ទាយ​ទៅ​មើល តើ​រឿង​ចម្លែក​ទី​ពីរ​ដែល​ខ្ញុំ​ជួប​ថ្ងៃនេះ​គឺជា​ស្អី​ដែរ​? ពិតណាស់ គឺ​ឈ្មោះ​ជនរងគ្រោះ​គឺជា ឈ្មោះ​ខ្ញុំ​តែម្ដង​។ ពុ​ទ្ធោ​!!!! ខ្ញុំ​ធ្លាក់តេ​លេ បញ្ជា​ទូរទស្សន៍​ពី​ដៃ​។ ភ្លាម​នោះ​ខ្ញុំ​ឮ ស៊ី​ផ្លេ​ម៉ូតូ​នៅ​ខាងក្រៅ​ផ្ទះ ខ្ញុំ​ក៏​មើល​តាម​កញ្ចក់​បង្អួច​ស្រាប់តែ​ឃើញ​អាសម្លាញ់​ចាស់​ខ្ញុំ​វា​អង្គុយ​លើ​ម៉ូតូ​ហើយ​ស្រេច​ចាំ​ខ្ញុំ​នៅ​មាត់​ថ្នល់ បក់ដៃ​ហៅ​ខ្ញុំ ដូច​វា​ធ្លាប់​ធ្វើ​ដាក់​ខ្ញុំ​កាលពី​ឆ្នាំមុន រាល់ពេល​យើង​ចេញ​ទៅ​អូស​កាង​នៅ​មាត់​ទន្លេ​។ ពេល​នេះ​ទើប​ខ្ញុំ​យល់​ឆ្បាស់​ថា សេវា​ទូរស័ព្ទ​ថោក ដោយសារតែ ‹​ក្នុង​តំបន់​›៕​

ចប់ទៅហោង!

បោកទាំងស្រុងដោយ ទិត-សកល (ទាហានស្អែកស្លាប់)

បាត់មួយយប់

ក​: ម្សិលមិញ​អ្ហែង​ទៅ​បាត់​មួយ​យប់​?
​ខ​: អឺ​….​នែ​ក​….. អា​ប្រេវ ប៉ា​ម៉ា​ក់វា​ទៅ​អាមេរិក វា​ថា​អផ្សុក ហើយ​ហៅ​ញុំ​ទៅ​ដេក​ជាមួយ​។​
​ក​: អ្ហែង​កុំមក ភ អញ​! យប់​ម៉េញ​អ្ហែង​ចូល​ខារ៉ាអូខេ​!
​ខ​: ម៉េច​ប៉ា​ឯង​ដឹង​? មានតែ​ប៉ា​ឯង​ទៅ​ដែរ​?
​ក​: អឺ​….​នែ​ក​…. អញ​… អញ​មើល​តាម​ទូរទស្សន៍​!
​ខ​: គ្មាន​ទូរទស្សន៍​ឯ​ណា​គេ​ទៅ​ថត​ក្នុង​កន្លែង​ខារ៉ាអូខេ​ទេ​! យប់​ម៉េញ​ញុំ​ឃើញ​ប៉ាឯង​ច្បាស់ចែស ពាក់អាវ​ឆ្នូត​ស ហើយ​ប្រឡេះ​ឡេវ បើក​ក​ទៀតផង​។ ប៉ា​ឯង​ស្រវឹង​ខ្លាំង​ណាស់ ហើយ​កៀកក នាង​មួយ​ពាក់​រ៉ូប​ព័ណ៌​ក្រហម​។​
​ក​: យី​អានេះ​! អ្ហែង​កុំ​មាត់​ខ្លាំងៗ​ពេក​មើល៎ ម៉ាក់​អ្ហែង​នៅក្នុង​បន្ទប់​ប្រយ័ត្ន​គាត់​ឮ​។ ឥឡូវ​អីចេះ​ទៅ​ចុះ អញ​ឱ្យ ២០$ ឈប់​និយាយ​រឿង​ហ្នឹង​ទៀត​។​
​ខ​: ២០ ចាយ​ម៉េច​គ្រាន់​ប៉ា​!
​ក​: ចឹង​យក​៥០​ទៅ ហើយ​ទៅ​ស៊ី​បាយ​ចុះ ម៉ាក់​អ្ហែង​គ្រប​ម្ហូប​ទុក​លើ​តុ​។​
​ខ​: ប៉ា​គួរឱ្យ​ស្រលាញ់​ដល់​ហើយ​នៀក សុំ Kiss មួយ “Jib Jib”

បោកទាំងស្រុងដោយ ស្អែកស្លាប់

ហិតខ្នើយ

ហិតខ្នើយ

ក្ដៅចិត្តម្នាក់ឯងព្រោះប្រពន្ធលែងស្រលាញ់ នឹកទៅសែនខ្នាញ់ខ្នាញ់នោះខ្នាញ់ខ្លាំងណាស់
ព្រោះគេនៅក្មេងឯរូបឯងកាន់តែចាស់ ឯងចាស់ ឯងចាស់ ចាស់ ចាស់ គេមិនព្រមស្នេហ៍
មានប្រពន្ធក្មេងចំបែងចិត្តស្ទើរតែស្លាប់ ម្ង៉ៃៗខំផ្គាប់ក៏មិនគាប់ចិត្តគេដែរ
បើឃើញកម្លោះ ហឹះ! មុខស្រស់អីម្លេះទេ លបលួចដើរឆែរ ស្មានតែខ្ញុំហ្នឹងអាវែក
កម្លោះអីឡូវមើលទៅដូចមិនសូវស្រួល មិនដឹងមិនយល់ មិនទាន់ស្គាល់រការដែក
ឃើញស្រីណាក្មេងលែងសុទ្ធតែកន្ទុយភ្នែក ដល់ញយដងពេកតើស្រីណាមិនបែកចិត្ត
ចំណីធ្លាប់ឆ្ងាញ់គេឆក់ទាញយកទៅបាត់ មកធ្វើបាបមាត់ឱ្យគ្នាផុតអត់អីលិទ្ធ
ពីរបីថ្ងៃមុនមានថ្ពាល់គ្រាន់នឹងទុកហិត ឥឡូវអស់ឫទ្ធិអង្គុយហិតតែខ្នើយឱប

អីយ៉ូយ…..អូនអ៊ើយអូន…..

ដោយ មាសសាម៉ន ទសវត្សន៍ទី ៧០


<table height=”317″ cellspacing=”1″ cellpadding=”1″ border=”0″ align=”center” width=”487″ summary=””>
<tbody>
<tr>
<td align=”center” colspan=”2″>
<h2>&nbsp;ហិតខ្នើយ</h2>
</td>
</tr>
<tr>
<td>&nbsp;ក្ដៅចិត្តម្នាក់ឯងព្រោះប្រពន្ធលែងស្រលាញ់</td>
<td>នឹកទៅសែនខ្នាញ់ខ្នាញ់នោះខ្នាញ់ខ្លាំងណាស់ <br />
</td>
</tr>
<tr>
<td>&nbsp;ព្រោះគេនៅក្មេងឯរូបឯងកាន់តែចាស់</td>
<td>&nbsp;ឯងចាស់ ឯងចាស់ ចាស់ ចាស់ គេមិនព្រមស្នេហ៍</td>
</tr>
<tr>
<td>&nbsp;មានប្រពន្ធក្មេងចំបែងចិត្តស្ទើរតែស្លាប់</td>
<td>&nbsp;ម្ង៉ៃៗខំផ្គាប់ក៏មិនគាប់ចិត្តគេដែរ</td>
</tr>
<tr>
<td>&nbsp;បើឃើញកម្លោះ ហឹះ! មុខស្រស់អីម្លេះទេ</td>
<td>&nbsp;លបលួចដើរឆែរ ស្មានតែខ្ញុំហ្នឹងអាវែក</td>
</tr>
<tr>
<td>&nbsp;កម្លោះអីឡូវមើលទៅដូចមិនសូវស្រួល</td>
<td>&nbsp;មិនដឹងមិនយល់ មិនទាន់ស្គាល់រការដែក</td>
</tr>
<tr>
<td>&nbsp;ឃើញស្រីណាក្មេងលែងសុទ្ធតែកន្ទុយភ្នែក</td>
<td>&nbsp;ដល់ញយដងពេកតើស្រីណាមិនបែកចិត្ត</td>
</tr>
<tr>
<td>&nbsp;ចំណីធ្លាប់ឆ្ងាញ់គេឆក់ទាញយកទៅបាត់</td>
<td>&nbsp;មកធ្វើបាបមាត់ឱ្យគ្នាផុតអត់អីលិទ្ធ</td>
</tr>
<tr>
<td>&nbsp;ពីរបីថ្ងៃមុនមានថ្ពាល់គ្រាន់នឹងទុកហិត</td>
<td>&nbsp;ឥឡូវអស់ឫទ្ធិអង្គុយហិតតែខ្នើយឱប</td>
</tr>
<tr>
<td align=”center” colspan=”2″>
<h2>&nbsp;អីយ៉ូយ….អូនអ៊ើយអូន</h2>
</td>
</tr>
</tbody>
</table>

Khmer Line Breaking

Before Line Break:

សម្រាប់លោកអ្នកដែលប្រើប្រាស់អត្ថបទជាភាសាខ្មែរសរសេរដោយយូនីកូដលោកអ្នកប្រហែលជាធ្លាប់មានបញ្ហាជាមួយនឹងអត្ថបទដែលបានដាក់ក្នុង HTML Page ឬក៏ក្នុងកម្មវិធីផ្សេងៗដូចជា Ms Word ជាដើម ដោយអត្ថបទទាំងនោះហាក់ដូចជាពុំមានសណ្ដាប់ធ្នាប់ ហើយលោកអ្នកក៏ពុំអាចប្រើ Aligment Tag ឬ Aligment Function ដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានេះឡើយ។ ជាទម្លាប់គឺលោកអ្នកត្រូវអង្គុយអានហើយដកឃ្លាដើម្បីតម្រឹមអត្ថបទទាំងនោះ។ ដូច្នេះសូមលោកអ្នកសាកល្បងជាមួយនឹងដំណោះស្រាយថ្មីដែលជាបច្ចេកវិទ្យាចាស់ម្តងមើល! តើវាអាចទទួលបានលទ្ធផលដូចក្ដីប្រាថ្នាលោកអ្នកដែរឬទេ?

After Line Break:

សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់​អត្ថបទ​ជា​ភាសា​ខ្មែរ​សរសេរ​ដោយ​យូ​នី​កូដ​លោកអ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​អត្ថបទ​ដែល​បាន​ដាក់​ក្នុង HTML Page ឬក៏​ក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា Ms Word ជាដើម ដោយ​អត្ថបទ​ទាំង​នោះ​ហាក់ដូចជា​ពុំ​មាន​សណ្ដាប់ធ្នាប់ ហើយ​លោក​អ្នក​ក៏​ពុំ​អាច​ប្រើ Aligment Tag ឬ Aligment Function ដែល​មាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ​។ ជា​ទម្លាប់​គឺ​លោកអ្នក​ត្រូវ​អង្គុយ​អាន​ហើយ​ដកឃ្លា​ដើម្បី​តម្រឹម​អត្ថបទ​ទាំងនោះ​។ ដូច្នេះ​សូម​លោកអ្នក​សាកល្បង​ជាមួយ​នឹង​ដំណោះស្រាយ​ថ្មី​ដែល​ជា​បច្ចេកវិទ្យា​ចាស់​ម្តង​មើល​! តើ​វា​អាច​ទទួលបាន​លទ្ធផល​ដូច​ក្ដី​ប្រាថ្នា​លោកអ្នក​ដែរឬទេ​?

——

——សូមស្លេះផ្សាយពាណិជ្ជកម្មត្រឹមនេះសិន—–

—–

យីអើ! ដូចជាទំនងម្យ៉ាងដែរ!

ចម្លងគ្នាពេលប្រឡង

ក្រោយពីការប្រឡងសិស្សប្រុសពីរនាក់ពិភាក្សារគ្នា៖

– ម៉េចហើយអ្ហា?

– ដល់កហើយអញ ! អញគ្មានចេះស្អីសោះ ដល់ចឹងអញឱ្យក្រដាស ស ទៅគ្រូវិញ។ ចុះអ្ហែងយ៉ាងម៉េចដែរ?

– អញក៏អីចឹងដែរ គឺហុចក្រដាស ស ទៅគ្រូវិញ

– យី ! អានេះ ! ពួកយើងប្រាកដជាធ្លាក់ ១០០% ហើយ ! ហោចណាស់ក៏អ្ហែងគួរសរសេរស្អីដាក់ក្នុងក្រដាសប្រឡងបន្តិចទៅ មិនសមណាឱ្យក្រដាស ស ទៅគាត់វិញអីចឹងទេ។ បើអ្ហែងធ្វើបែបនេះ គាត់គិតថាយើងចម្លងគ្នាហើយ បានជាឱ្យក្រដាស ស ដូចគ្នាទៅគាត់អីចឹងនោះ ! ម្ដងនេះច្បាស់ជាបានសូន្យទាំងពីរនាក់មិនខានទេ !