លទ្ធផល​​ប្រមូល​មិត្ត​ភក្តិ​នៅ Facebook ទៅ​​រើស​ម្រាម​នៅ​សមុទ្រ

កាល​ពី​​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក ដោយ​សារ​តែ​ពិធី​នេះ​ត្រូវ​បាន​ផ្អាក​ចោល​មួយ​ឆ្នាំ​ទៀត ដូច​នេះ​ក្នុង​ក្រុង​ភ្នំពេញ​​ប្រហែល​ជា​ស្ងាត់ ចឹង​ហើយ​ខ្ញុំ​បាន​ប្រកាស ស្វែក​រក​អ្នក​ស្ម័គ្ត្រ ចូល​រួម។ តាម​ពិត​គំរោង​របស់​ខ្ញុំ​គឺ គ្រាន់​តែ​ជា​ការ​ដើរ​លេង​តែ​ប៉ុណ្ណោះ​តែ​ដោយ​សារ មិន​ចង់​អោយ​ដើរ​លេង​ចំណាយ​តែ​លុយ អត់​ប្រយោជន៍ ខ្ញុំ​ឆ្លៀត​បង្កើត​កម្មវិធី​មួយ ប្រមូល​​មិត្ត​ភក្តិ​ក្នុង Facebook ទៅ​លេង​កំពង់សោម ដោយ​ចំណាយ​ម្នាក់ ៣៥​ដុល្លា​សម្រាប់​ការ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ហូប​ចុក (​ទៅ​ដល់​នោះ​ចំណាយ​ម្ដង​ទៀត​ពេល​ខ្វះ​ខាត​ព្រោះ​ត្រូវ រៃ​អង្គាស ម្ដង​ម្កាល)។ បន្ត​ការ​អាន

ចង់​ចូល​រួម​កម្មវិធី​​ដើរ​លេង​នៅ​កំពង់សោម​ថ្ងៃ ២៨-២៩ វិច្ឆិការ «​ទេសចរណ៍​មាន​ប្រយោជន៍»?

គំរោងត្រួសៗរឿង​ដើរលេង​ទៅ​កំពង់សោម​ថ្ងៃទី ២៨-២៩ ខែ​វិច្ចិការ ចំ​ថ្ងៃបុណ្យ​អ៊ុំ​ទូក

កម្មវិធី​នេះ​មិនមែន​គេង​ចំណេញ​ផលប្រយោជន៍​ទេ គឺ​យើង​ចំណាយ​ទាំងអស់គ្នា ៣៥ដុល្លារ/១នាក់ សម្រាប់​ថ្លៃ​ជួល​ឡាន ម្ហូបអាហារ ហើយ​នេះ​មិនមែនជា​ក្រុមហ៊ុន​ទេសចរណ៍​ទេ យើង​ធ្វើ​លក្ខណៈ​បុគ្គល​ទេ។ អ្នកណា​ចង់​ចូលរួម​ក៏បាន​មិន​បង្ខំ​ឡើយ ហេ​ហេ​ហេ។ យើង​យើង​បា​ន​ប្រកាស​ក្នុង​បណ្ដាញ​សង្គម Facebook តែ​ខ្ញុំ​ក៏​អាច​ទទួល​មិត្ត​ភក្តិ​នៅ​ក្នុង ភូមិ WordPress នេះ​បាន​ដែរ? បន្ត​ការ​អាន

បាត់​មុខ​អ្នក​ភូមិ WordPress អស់​ហើយ ស្ងាត់​ដូច​ចោរ​លួច​មាន់

បង​ប្អូន​ភាគ​ច្រើន​នៅ​ទី​នេះ​សុទ្ធ​តែ​ធ្លាប់​ស្គាល់​ខ្ញុំ​ហើយ។ ថ្វី​ត្បិត​តែ​ខ្ញុំ​ពុំ​ដែល​បាន​ចូល​មក​សរសេរ​​អ្វី​ប៉ុន្តែ​ខ្ញុំ​តែង​តាម​ដាន​សកម្មភាព​រាល់​ថ្ងៃ​ក្នុង ភូមិ WordPress នេះ។ ហា​ហាហា

ខ្ញុំ​ចាំ​បាន​ថា​កាល​ពី​​អំឡុង​ឆ្នាំ ២០០៨-២០០៩ ឃើញ​ថា​ក្រុម​អ្នក Blogger នៅ​ទី​នេះ​សុទ្ធ​តែ​សកម្មណាស់ សូម្បី​តែ​ដើរ​លេង​ទៅ​​ដល់​ណា​ក៏​ឆ្លៀត ថត​រូប​បង្ហាញ​ចែក​រំលែក​ដល់​អ្នក​ភូមិ​នៅ​ទី​នេះ​ដែរ។

អត្ថបទ​កើន​រាល់​ថ្ងៃ​រក​តែ​អាន​សឹង​តែ​មិន​ចង់​ទាន់​ ប៉ុន្តែ​​ចាប់​ពី​ឆ្នាំ ១០១២ ឃើញ​ថា​មាន​សមាជិក Blogger ថ្មីៗ​ជា​ច្រើន​នាក់​បន្ថែម​ទៀត ដោយ​ខ្ញុំ​​ពុំ​ចំណាំ​ឈ្មោះ ឬ​ស្គាល់​មុខ​ឡើយ​។ តែ​ខ្ញុំ​ឆ្ងល់​ហើយ​ចុះ អ្នក​ភូមិ​​នេះ សមាជិក​ចាស់ៗ​ទៅ​ណា​អស់​ហើយ ហេតុ​អី​ក៏​ស្ងាត់​ដូច​ចោរ​លួច​មាន់​​បែប​នេះ​? ថ្វី​ត្បិត​តែ​ខ្ញុំ​​បាន​រត់​ទៅ​ពី​ភូមិ WordPress ហើយ​សង់​​ផ្ទះ​ថ្មី​មួយ​នៅ http://www.learn4khmer.com ប៉ុន្តែ​ខ្ញុំ​ពុំ​ដែល​ភ្លេច​​ភូមិ​នេះ​​ឡើយ ហើយ​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​បន្ត​សកម្មភាព​ដូច​ដើម កុំ​បោះ​បង់​ចោល​ប្លក់​នៅ​ទី​នេះ​អី។

មិន​ដឹង​ជា​អ្នក​ណា​​គេ​ មក​ប៉ាវ​បាយ​ខ្ញុំ? ខ្ញុំ​អត់​ស្គាល់​ផង

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ជួប​ករណី​បែប​នេះ គិតៗ​ទៅ​ក្នុង​​មួយ​ឆ្នាំ​នេះ ខ្ញុំ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចេញ​ថ្លៃ​បាយ​អោយ​ដល់​ទៅ ៣​ដង​ឯង​ណោះ។ តែ​ខ្ញុំ​សុំ​មិន​ចាំ​បាច់​រៀប​រាប់​រឿង​ពី​លើក​មុន​ទេ សុំ​និយាយ​ត្រឹម​រឿង​ថ្មី​ៗ​កន្លង​ទៅ​នវ​បាន​ហើយ​។

បន្ត​ការ​អាន

Website ទំព័រ​សភា​ពាណិជ្ជកម្ម​លំដាប់​លេខ​១ សម្រាប់​មុខ​ជំនួញ

ខាង​ក្រោម​នេះ​គឺ​ជា គេហទំព័រ​ដ៏​ល្បី (​ល្បី​អស់​ទាស់) គ្មាន​គូរ​ប្រ​ជែង​នៅ​ក្នុង​ស្រុក​ខ្មែរ ហើយ​ជា​ទំព័រ សម្រាប់​​មុខ​ជំនួញ សេដ្ឋកិច្ច ជា​កន្លែង​ សម្រាប់​រក​ស៊ី។

សូម​បញ្ជាក់​អោយ​ច្បាស់ នេះ​មិន​មែន​ជា​វេបសាយ ព័ត៌មាន​​ទេ នេះ​ ជា​វេបសាយ សភា​ពាណិជ្ជកម្ម នៅ​ស្រុក​ខ្មែរ​ទេ​បាទ! ដូច​នេះ​ឈប់​យល់​ច្រឡំ បើ​មិន​ជឿ​ទេ​មើល​រូប​ខាង​ក្រោម​៖ បន្ត​ការ​អាន

ចាំ​មើល អា​វើដ​ប្រេស នេះ​បិទ​ខ្ញុំ​ទៀត​អត់?

សួរ​ស្ដី ម្ដង​ទៀត! តាម​ពិត​ទៅ​បង​ប្អូន​សុទ្ធ​តែ​បាន​ស្គាល់​ខ្ញុំ​រួច​ទៅ​ហើយ! ខ្ញុំជា​អ្នក​ភូមិ​ចាស់​នៅ​ទី នេះ​ទេដែរ លើក​មុន​ខ្ញុំ​ធ្លាប់​បាន​បង្កើត​ទំព័រ​ប្លក់​មួយ ប៉ុន្តែ​ត្រូវ​បាន​គេ​លប់​ចោល ដូច​នេះ​ក៏​ទៅ​បង្កើត​ថ្មី​ដោយ​ខ្លន​ឯង ដោយ​ចំណាយ​ជា​លុយ​ដើម្បី​បង់​​ថ្លៃ hosting និង Domain name ដែល​មាន​ឈ្មោះ​ថា http://www.learn4khmer.com ស្រាប់​តែ​មួយ​រយៈ​ក្រោយ​មក​សូម្បី​តែ​ Login ចូល​ក្នុង​ប្លក់​ដើម្បី​អាន​អត្ថបទ​របស់​អ្នក​ភូមិ​នៅ​ទី​នេះ ក៏​មិន​អាច​ដែរ ចឹង​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​គណនី​ថ្មី​មួយ គ្រាន់​សម្រាប់​មាន​ឈ្មោះ​ចូល​អាន​អត្ថបទ​ថ្មី​ៗ របស់​អ្នក​ភូមិ wordpress នេះ​វិញ​។