TOWN CD VOL 31 : ការងារមួយបន្ទាប់ពីឈឺចាប់

TOWN CD VOL 31

ផលិតកម្មថោន ស៊ីឌី វ៉ុល៣១

តារាចម្រៀង សុគន្ធ ថេរ៉ាយុ, សុគន្ធ នីសា និងខេម

  1. ការងារ​មួយ​បន្ទាប់​ឈឺ​ចាប់ – សុគន្ធ នីសា
  2. ដឹង​ខ្លួន​ទេ​ថា​គេ​ចង់​ញ៉ែ​អូន – សុគន្ធ ថេរ៉ាយុ
  3. មាន​តែ​បបួល​ទៅស្បថ – សុគន្ធ នីសា
  4. ប្តី​ខ្ញុំ​មានសង្សារ​ក្មេង – សុគន្ធ នីសា
  5. បងដឹង​អូន​អស់អារម្មណ៍ហើយ – ខេម
  6. បែកពីអូន​កុំភ្លេច​លេប​ថ្នាំផង​ – សុគន្ធ នីសា
  7. ងូត​ទឹក​សិន​ចាំ​និយាយ​ជាមួយបង – សុគន្ធ នីសា
  8. គ្មានអ្វី​ឈឺចាប់​ជាងពេលនឹកអូន – ខេម
  9. ឈប់​មានសង្សារ​ទើប​ឈប់​ខូចចិត្ត – សុគន្ធ នីសា
  10. ពិភព​លោក​នេះ​ប្រុស​ស្មោះ​មានតិច​ម្ល៉េះ – សុគន្ធ នីសា

ចុចទីនេះ​ដើម្បី​ទាញ​យក

រឿង​ បុរស​សាវា

                   មាន​បុរស​ម្នាក់​អាយុ​៣០​ឆ្នាំ​បាន​ស្រឡាញ់​នារី​ម្នាក់ ហើយ​នេះ​គឺ​ជា​ស្នេហា​លើក​ទី​១​របស់​គាត់​ ។ គាត់​មិន​ដែល​ជួប​នារី​ណា​ស្អាត​ដូច​នារី​ម្នាក់​នេះ​ទេ​ ស្អាត​ក៏​ស្អាត​ សំដី​ក៏​ពិរោះ​ ចរិត​ប្ញក​ពារ​ក៏​ស្លូត​បូត​ សុភាព​រាបសា​ ។ គាត់​មាន​បំណង​ចង់រៀប​ការ​ជាមួយ​នារី​នោះ​ រួច​ក៏​បាន​ទាក់​ទង​ស្រឡាញ់​គ្នាជាមួយ​នាង​ ។ មួយ​រយៈ​ក្រោយ​មក​ នាង​បាន​នាំ​គាត់​ទៅ​លេង​ផ្ទះ​ ដើម្បី​ស្គាល់​សាច់​ញាតិ​សង​ខាង ។ ទៅ​ដល់​ផ្ទះ​នារី​នោះ​ភ្លាម​ ស្រាប់​តែ​ប្អូន​ស្រី​ទី២​របស់​នាង​ចេញ​មក​ជម្រាប​សួរ​ ។ នារី​ជា​ប្អូន​នេះ​កាន់​តែ​ស្អាត​ គឺ​ស្អាត​ជាង​បង​ស្រី​នោះ​ទៅ​ទៀត​ សក់​ខ្មៅ​រលោង​ ចិញ្ចើម​ខ្វង់​ រាង​ខ្ពស់​ ល្មម​សម​នឹង​ដង​ខ្លួន សាច់​ស​ខ្ចី ។ បុរស​នោះ​ក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើ​នារី​ជា​ប្អូន​វិញម្តង​ ។ ពេល​នេះ​ទិស​ដៅ​អង់​តែន​ត្រូវ​បង្វែរ​មក​រក​ប៉ុស្តិ៍​ថ្មី គាត់​ចាប់​ផ្តើម​ស្រលាញ់​នារី​ប្អូន​ ហើយ​តែង​តែ​ទៅ​លេង​ផ្ទះ​នារី​ទាំង​ពីរ​នេះ​ជា​ញឹក​ញាប់ ។ បី​ខែ​ក្រោយ​មក​ប្អូន​ស្រី​ទី៣​ដែល​រស់នៅ​បរទេស​បាន​មកលេង​នឹង​បង​ស្រី​ ។​ ប្អូន​ស្រី​កាន់​តែ​ស្អាត​ គឺ​ស្អាត​ជាង​បង​ស្រីទី១ និង​បង​ស្រី​ទី២ទៅ​ទៀត ស្អាត​ទាំង​រូប​ ស្អាត​ទាំង​រាង ស្អាត​ទាំង​មុខ​ ស្អាត​ទាំង​មាត់ សាច់​ស​ខ្ចី​ទ្រលុក​ទ្រលន់​ ដំណើរ​សម​សួន …. បុរស​នោះ​លាន់​មាត់​ថា​ ៖ ស្អាត​ទៀត​ ស្អាត​ទាំង​ពូជ​ ។ គាត់​ចាប់​ផ្តើម​មាន​ចិត្ត​ស្រលាញ់​ប្អូន​ស្រី​ទី៣ទៀត​ ។ គាត់​បាន​ព្យាយាម​នៅ​ជិត​ ដើម្បី​បង្កើត​ទំនាក់​ទំនង​ស្នេហា​ ។ ថ្ងៃ​មួយប្អុន​ស្រីទី៣ យក​រូប​ថត​ប្អូន​ស្រីពៅ​គឺ​ប្អូន​ទី៤ ដែល​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ មកឱ្យ​មើល​ ។​ ព្រះ​អើយប្អូន​ស្រីពៅនេះ​ស្អាត​ដាច់​គេ​រាង​ខ្ពស់​ស្រឡះ មុខ​ពង​ក្រពើ​ ត្រកៀក​ធំ ចង្កេះ​តូច ស្អាត​ជាង​បង​ស្រី​ទី១ បង​ស្រី​ទី២ បង​ស្រីទី៣​ ស្អាត​ជាង​ទីណា​ៗ​ទាំង​អស់​ គាត់​ក៏​ស្រលាញ់​ប្អូន​ទី​៤ទៀត ។ ថ្ងៃមួយ​នារី​ទាំង​៣នាក់​បាន​ដឹង​រឿង​ ទីបំផុត​អត់​ទាំងអស់

គំនិត​ទាំង​១០​ដែល​មិន​ទទួល​បាន​ជោគ​ជ័យ

  1. មាន​គំនិត​ទុ​ទិ​ដ្ឋិ​និយម
  2. មើល​ឃើញ​តែ​បញ្ហា​ និង​វិបត្តិ
  3. ធ្វើ​ការ​ដោយ​ប្រ​ថុយ​ប្រថាន​ព្រោះ​មិនច្បាស់
  4. អាត្មា​និយម
  5. មាន​ភាព​ច្រណែន ប្រច័ណ្ឌ​និងពូកែ​តូចចិត្ត
  6. គេច​វេះ​ពី​កំហុស
  7. មើល​ស្រាល​ខ្លួន​ឯង និង​អោយ​តម្លៃ​ខ្លួនឯងទាប
  8. បន្ទោស​តែ​អ្នក​ដទៃ និងស្ថានភាព
  9. ងាយ​បោះ​បង់
  10. គ្រប់​គ្រង​ខ្លួនឯង​មិនបាន

កំណាត់​ផ្លូវ​ចុង​ក្រោយ​

វគ្គដំបូង

[audio http://k003.kiwi6.com/hotlink/lt9okzaglj/-_kamnath_phlov_chong_kroy_-_the_last_piece_of_road-01.mp3]

វគ្គបញ្ចប់

[audio http://k003.kiwi6.com/hotlink/96qushhkz0/-_kamnath_phlov_chong_kroy_-_the_last_piece_of_road_2.mp3]

Xác suốt thống kê

  1. Bài giảng xác suốt thống kê
  2. Một số bài tập trắc nghiệm xác suốt thống kê
  3. Xác suất thống kế-Đỗ Đức Thái và Nguyễn Tiến Dũng

បន្ទប់៣៣៣

ចុច​ស្តាប់

[audio http://k003.kiwi6.com/hotlink/1917p1c268/-_buntup_333_-_room_333.mp3]

វិធី​ថែ​ទាំ​ខ្លួន​ក្រោយ​ពេល​សំរាល​បុត្រ​

ម្តាយនិងកូន

               សូម​អប​អរ​សាទរ​ ! មិន​ថា​អ្នក​សម្រាល​បុត្រ​ដោយ​ធម្មជាតិ​ រឺ​តាម​រយៈ​ការ​វះ​កាត់​ទេ​ អ្នក​ត្រូវ​តែ​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ស្រោច​ស្រង់​កម្លាំង​របស់​អ្នក​មក​វិញ​ ។ ជា​ទូទៅ​ការ​ជា​សះ​ស្បើយ​ពេញ​លេញយ៉ាង​ហោច​ណាស់​ ក៏​ត្រូវ​ការ​រយៈ​ពេល​ ៦ ទៅ​ ៧សប្តាហ៍​ដែរ ។ តែ​ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ពិបាក​សម្រាល​ វា​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​នេះ ។ ការ​សម្រាក​អោយ​បាន​គ្រប់​គ្រាន់​ ទទួល​អាហារ​ដែល​មាន​រស​ជីវជាតិ​ និង​មាន​មនុស្ស​ជួយ​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​ដំបូង ។ ជា​រឿង​សំខាន់​ណាស់​សំរាប់​ស្ត្រី​ដែល​ទើប​នឹង​សម្រាល​បុត្រ​ ។ ឪពុក​ម្តាយ​ថ្មី​នឹង​យល់​យ៉ាង​ឆាប់​ថា​ ទារក​មាន​ពេល​វេលា​ខុស​ពី​មនុស្ស​ចាស់​ ។ ជា​ទូទៅ​ក្នុង​រយៈ​ពេល​រៀង​រាល់​៣​ម៉ោង គេ​ត្រូវ​ការ​អោយ​មាន​ការ​បំបៅ​ ផ្លាស់​ប្តូរ​សំលៀក​បំពាក់​ និង​ការបី​បម​ថ្នាក់​ថ្នម​ ។ ប្រសិន​បើ​ពេល​នេះ ជាលើក​ដំបូង​នៃ​ការ​មាន​បុត្រ​ ឪពុក​ម្តាយ​ ជា​ពិសេស​អ្នក​ម្តាយ​តែ​ម្តង នឹង​មាន​ការ​អស់​កម្លាំង​ខ្លាំង ព្រោះ​ពេល​វេលា​គេង​៨ម៉ោង ដែល​អ្នក​ធ្លាប់​មាន​ នឹង​ផ្លាស់​ប្តូរ​ក្នុង​ប៉ុន្មាន​ខែ​នេះ ។ អ្នក​អាច​រក​វិធី​សម្រាក​បាន​ ដោយ​បន្ធូរ​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់ លើក​លែង​តែការ​បំបៅ​ដោះកូន និង​ថែទាំ​ខ្លួន​ឯង​ នៅពីរ​បីសប្តាហ៍​ដំបូង ។ កុំ​ភ្លេច​ឆ្លៀត​ពេល​គេង​ នៅ​ពេល​ដែល​ទា​រក​គេង​ បើ​ទោះ​ជា​គេង​បាន​ត្រឹម​តែ​ប៉ុន្មាន​នាទី និង​ច្រើន​លើក​ ក្នុង​មួយ​ថ្ងៃ​ក៏ដោយ តែ​វា​អាច​ជួយ​អ្នក​បាន​ពី​ការ​នឿយ​ហត់​ដែរ​ ។ ការ​ធ្វើ​ជា​ឪពុក​ម្តាយ​ថ្មី តែង​តែ​ត្រូវ​បាន​សួរ​សុខ​ទុក្ខ​ពី​សាច់​ញាតិ​ និង​មិត្ត​ភក្តិ​ ប៉ុន្តែ​អ្នក​ម្តាយ​ថ្មី មិនគួរ​មាន​កាតព្វ​កិច្ច​ទទួល​ភ្ញៀវ​ទេ ហេតុ​នេះ​គួរ​តែ​កុំ​ខ្លាច​ក្នុងការ​សុំ​ខ្លួន​ទៅ​សម្រាក ឫ​បំបៅ​កូន ។ ដើម្បី​ទទួល​បាន​ការ​សម្រាក​បាន​ច្រើន​បន្តិច​ អ្នក​អាច​ប្រើ​ដប​ទឹក​ដោះ​គោ សម្រាប់​បំបៅ​កូន នៅ​ពេល​យប់​ ដើម្បី​ឱ្យ​អ្នកណា​ម្នាក់​ជួយ​បំបៅ​ទារក​និង​គ្មាន​ការ​រំខាន​ផង​ ។ រាង​កាយ​របស់​ម្តាយ​ មាន​ការ​ផ្លាស់​​ប្តូរ​យ៉ាង​ច្រើន ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដូច​គ្នានឹង​ការ​ដែល​ទើប​នឹង​សម្រាល​បុត្រ​ដែរ ។ បន្ថែម​ពី​លើ​ការ​សម្រាក ម្តាយ​ត្រូវការ​ថែរក្សា​រាង​កាយ​ ឱ្យ​មាន​សុខភាព​ល្អ ដោយ​ទទួល​ទាន​អា​ហារ​ដែល​ល្អ នឹង​មាន​តុល្យ​ភាព​ទម្ងន់​ ។ ម្តាយដែល​បំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អាហារ​ឱ្យ​បាន​ច្រើន​យ៉ាង​ និង​គ្រប់គ្រាន់ ។ ជាទូទៅ​ ម្តាយ​ដែល​បំបៅ​ដោះ​កូន​ភាគ​ច្រើន​តែង​តែ​មាន​អាការៈ​ឃ្លាន​ញឹក​ញាប់​ដូច្នេះ​ គួរ​ញ៉ាំ​ឱ្យ​បាន​ញឹក​ញាប់ ។ ចំណី​អាហារ​ទាំង​នោះ​ ត្រូវ​ស្ថិត​ក្នុង​ប្រភេទ​បន្លែ ផ្លែឈើ និង​សាច់ដែល​មាន​ប្រូតេអ៊ីន និង​វីតា​មីន​គ្រប់​គ្រាន់ ។ ដោយសារ​តែក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ស្ត្រីតែង​តែ​ឡើង​ទម្ងន់ ហេតុនេះ​ហើយ​ទើប​ក្រោយ​ពី​ប្រសូត្របុត្រ​ហើយ​ ក៏​មាន​កង្វល់​ខ្លាច​ក្រែង​ទម្ងន់​នេះ​មិន​ចេះទៅ​វិញ ។ ដូច្នេះ​សម្រាប់​ការ​ប្រាថ្នា​ដើម្បី​បញ្ចុះ​ទម្ងន់​ ការ​ដើរ​គឺ​ជា​វិធី​ដ៏ល្អ​បំផុត​ ក្នុងការ​ចាប់​ផ្តើម​ហាត់​ប្រាណ​សា​ជាថ្មី ។ អ្នក​ក៏អាច​យក​រទេះ​រុញ​កូន​របស់​អ្នក​ទៅ​ជាមួយ ដើម្បី​ឱ្យ​ការ​ដើរ​របស់​អ្នក​កាន់​តែ​រីក​រាយ ។ សូម​អត់​ធ្មត់​ក្នុង​ការ​វិល​ត្រលប់​មកធ្វើ​ការ​ហាត់​ប្រាណ ព្រោះ​រាង​កាយ​របស់​អ្នក​មិនអាច​នឹង​វិល​មក​សភាព​ដើម​វិញ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​នោះទេ​ ។ អ្នក​ត្រូវ​ថ្នម​ថែ​ខ្លួន​ដោយ​មិន​ធ្វើ​ កាយ​វិការ​ណាដែល​ខ្លាំង​ក្លា​ពេក ដើម្បី​ទុក​ឱ្យ​សរសៃ​របស់​អ្នក​វិល​ទៅ​សភាព​ដើមវិញ ទាំង​នេះ​វា​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ។

ការ​សំដែង​សិល្បៈ​របស់​លោកគ្រូ​ អ្នកគ្រូ វៀតណាម

                  បើ​និយាយ​ពី​គ្រូ​បង្រៀន​ ខ្មែរ​យើង​មាន​ថ្ងៃ​សំរាប់​រំលឹក​ដល់​គុណ​គ្រូ​បង្រៀន​ដែរ ប្រហែល​ក្នុង​ខែតុលា​ ។ ទិវារំលឹក​គុណ​គ្រូ​បង្រៀន ជាការ​រំលឹក​ដល់​លោកគ្រូ អ្នកគ្រូដែលគាត់បាន​ចំនាយ​នូវ​កំលាំងកាយ កំលាំង​ចិត្ត​និងចំនេះវិជ្ជា​ទាំងឡាយដែលគាត់មាន បង្ហាត់បង្រៀន​ដល់សិស្សានុសិស្ស និស្សិត គ្រប់រូប ដើម្បី​ជាថ្នាល​ចំនេះ​ដឹងទៅថ្ងៃ​ក្រោយ​ក្នុង​ការកសាង​ប្រទេស​ជាតិ​អោយរីកចំរើន ។ យើង​ទាំង​អស់គ្នា ក៏បានចាត់ទុក​លោកគ្រូ​ អ្នកគ្រូជាឪពុកម្តាយទីពីរ បន្ទាប់ពី​ឪពុក​ម្តាយបង្កើតយើង​ដែរ ។ កាល​ពីខ្ញុំ​នៅខ្មែរ​ ហើយ​ចាំ​ជាង​គេ​ពេល​​ដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ព្រះសីហនុ ចំពេល​ប្រារព្ធពិធី​បើក​បវេស​នកាល គឺគេ​តែងធ្វើ​ពិធី​រំលឹក​គុណ​គ្រូ​បង្រៀន​ជាមួយ​គ្នា​តែ​ម្តង ។ ម្នាក់ៗ​រីករាយ​នឹងធ្វើការដឹង​គុណដល់​លោកគ្រូ អ្នកគ្រូរបស់​ខ្លួន ក្នុង​បរិយាកាស​មួយ​យ៉ាងស្និទ្ធស្នាល​ ។ ចំនែកខ្ញុំ​ពិត​ជាសប្បាយខ្លាំង​ណាស់ ។ តែបើ​ធៀប​នឹង​ពិធី​រំលឹកគុណគ្រូ​បង្រៀន​នៅ​ប្រទេស​វៀតណាម​វិញ ឃើញ​ថា​នៅ​ប្រទេស​យើង មាន​សភាព​នៅតូច នៅឡើយ ។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​មក​សិក្សា​នៅ​ប្រទេស​វៀតណាម​រយៈពេល​ ជាង២​ឆ្នាំ​មកនេះ ខ្ញុំសង្កេត​ឃើញ​ថា ពិធីរំលឹក​គុណគ្រូ​របស់​សង្គម​វៀតណាម មានលក្ខណៈល្អ​ប្រសើរ ពិត​ជាធ្វើ​អោយលោកគ្រូ​អ្នកគ្រូ ដែលគាត់​បានបង្រៀន​យើង មិន​ខក​បំណង​ឡើយ ។ ថ្ងៃទី២០ ខែវិច្ឆិកា ជា​ថ្ងៃដែល​គាត់​ញញឹម​ស្រស់ស្រាយ ។ សូម​ប្រាប់ដែរ​ថា ថ្ងៃនោះ គ្រប់​កាល​វិភាគ​របស់គ្រប់សាលា ត្រូវ​បាន​មិន​បង្រៀន សំរាប់​ទុក​ឱកាស​អោយ​សិស្ស និស្សិតគ្រប់គ្នា ភ្ជាប់​មកជាមួយ​ផ្កា ជូនពរ​ដល់លោក​គ្រូ អ្នកគ្រូ របស់ពួកគេ ។ រីឯលោកគ្រូអ្នកគ្រូវិញ គឺអង្គុយ​នៅ​នឹង​កន្លែង​គាត់​ធ្វើការ​ ចាំទទួល​សិស្ស និស្សិត ចាំទទួលយក​ពាក្យជូនពរដ៏ល្អ​ ពីព្រឹក​ទល់ល្ងាច ។ បើ​បងប្អូន​ឃើញស្ថានភាពនោះ ពិត​ជាដឹងថា​សិស្ស និងគ្រូ ពិតជាដូចម្តាយ​និងកូនចឹង គឺស្រលាញ់គ្នាណាស់ ។ បង​ប្អូ​ន​ទាំងអស់គ្នាក៏សឹងមិនជឿ​ថា​លោកគ្រូ អ្នកគ្រូវៀតណាម អាចច្រៀង រាំទៀតផងមែនទេ ? ការ​ពិត​គ្រប់​ប្រជាជន​វៀតណាម គឹត្រូវបង្ហាត់​បង្រៀន​អោយ​ចេះសំដែង​សិល្បៈ​តាំងពីតូចៗម្ល៉េះ ។ ពួកគាត់ សំដែងសិល្បៈមុន​មួយថ្ងៃ សំរាប់អបអរ​ថ្ងៃរំលឹកគុណ​ពួកគាត់ ។ ពួកគាត់​ច្រៀង​ រាំ យ៉ាងសប្បាយ​រីករាយ ។ អាចចាត់ទុក​ថាជាថ្ងៃដែល​ជួបជុំគ្នារបស់​គ្រូបង្រៀន ។ សរសេរ​មកច្រើន​ហើយ តោះទៅមើលវីដេអូទាំងអស់គ្នា តែថតបានតែប៉ុន្មានវីដេអូទេ ព្រោះទៅមិន​ទាន់គេ ហើយ​ឈរក្រោយ​គេទៀត ណាមួយដៃញ័រផង ចឹងមិនសូវច្បាស់ទេ ។ សូមទស្សនា​ដោយ​រីករាយ ……………..

អាថ៌​កំបាំង​ស្ត្រី

  1. ស្ត្រី​ខឹង​ក៏​នៅ​តែ​សើច គឺ​ស្ត្រីឆ្លាត
  2. ចរិយា​សម្បត្តិ​ល្អបំផុត​របស់​នារី គឺ​ភាព​ទន់​ភ្លន់​ និង​ស្លូត​បូត
  3. វិធី​រក្សា​ព្រហ្មចារីយ៍​ល្អបំផុត​ គឺរក្សា​ភាពម៉ឺង​ម៉ាត់
  4. ទឹកភ្នែកអាច​កាត់បន្ថយ​ភាព​ឃោរ​ឃៅ
  5. នារី​នៅ​ព្រហ្មចារីយ៍​ច្រើន​តែង​មាន​ភាព​ខ្មាស​អៀន​ជាសញ្ញា
  6. ភាព​ទន់​ភ្លន់​មាន​អានុភាព​ខ្លាំង​ជាង​សម្ផស្ស
  7. ស្ត្រី​ល្អ​គឺចេះ​សាមគ្គី​ក្នុង​ផ្ទះ
  8. ភរិយា​ឆ្លាត​តែង​តែ​ផ្តល់យោបល់​ឱ្យ​ស្វាមី
  9. សម្ផស្ស​ឆ្អែត​ភ្នែក ភាព​ទន់​ភ្លន់​កក់ក្តៅចិត្ត
  10. ស្ត្រីគ្មានភាពទន់ភ្លន់ដូចសន្ទូចគ្មាននុយ
  11. ស្ត្រីមិនចេះខ្មាសអៀនដូចម្ហូបគ្មានក្លិន
  12. គេចូលចិត្តស្ត្រីត្រឹមត្រូវជាងស្ត្រីមានទ្រព្យ
  13. ទីណា​មាន​ស្ត្រីមាត់ច្រើន​ ទីនោះ​មានបុរសខូចខិលច្រើន
  14. ស្ត្រីចេះការពារខ្លួន ត្រូវយកច្បាប់រដ្ឋមកគាបលើបុរស
  15. បុរសស្រលាញ់នារី ដែលចេះអៀនខ្មាស និងអឹមអៀន
  16. ស្ត្រីឆ្លាតរកប្តីមានចំណេះដឹង
  17. ស្រលាញ់ច្រើនទុក្ខច្រើន ចំរើនណាស់ ស្រលាញ់ខ្លះទុក្ខខ្លះមិនប៉ះខ្លាំង
  18. ស្រលាញ់តិចទុក្ខតិច ចរិតទុក្ខំ ចាំងស្រលាញ់ចោលស្រលះខ្វះទុក្ខអើយ ។

SD CD VOL 141 : បង​ឈប់​ធ្វើ​ព្រាន​នារី​យូរ​ហើយ

SUNDAY CD VOL 141

ផលិតកម្ម​សាន់ដេ ស៊ីឌីវ៉ុល ១៤១

តារា​ចម្រៀង​ កែវ វាសនា, សុខ រក្សា, ផាន់ ម៉ូនីកា, លីនដា និងអ៊ីវ៉ា

                       ១. បងឈប់​ធ្វើ​ព្រាន​នារី​យូរ​ហើយ – កែវ វាសនា

                       ២. សុំ​ជួប​១ម៉ោង​ចុងក្រោយ មុនពេលបែកគ្នា – អ៊ីវ៉ា

                       ៣. សង​ការ​ស្រលាញ់​អូន​សិន – លីនដា

                       ៤. ស៊យធំហើយខ្ញុំ – សុខ រក្សា

                       ៥. អស់សិទ្ធិទើបសុំបែក – ផាន់ ម៉ូនីកា

                       ៦. យំអង្វរបង – លីនដា

                       ៧. ស្រលាញ់បងបានត្រឹមតែការឈឺចាប់ – អ៊ីវ៉ា

                       ៨. ឡូយត្រង់ពូកែក្បត់ – សុខ រក្សា

                      ៩. ពេលណាអូនឈប់នឹកបង ? – ផាន់ ម៉ូនីកា

                     ១០. ពេលភ្ញាក់ពីគេងអូននឹកបង – អ៊ីវ៉ា

ចុចទីនេះដើម្បីទាញយក