អនុវត្ត​សកម្ម​ភាព​ 8ចំណុច​ដើម្បី​រក្សា​សុខ​ភាព​បេះ​ដូង​

ជំ​ងឺ​បេះ​ដូង​គឺ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លាប់​នាំ​មុខ​គេ​នៅ​ស្ទើរ​ គ្រប់​បណ្ដា​ប្រ​ទេស​​ក្នុង​លោក ។ វា​ពិត​ជា​សំ​ខាន់​ដែល​ត្រូវ​បង្ហាញ​សញ្ញា​ប្រ​កាស​អា​សន្ន​ឱ្យ​បាន​ឆាប់​ ដើម្បី​ទប់​ស្កាត់​បញ្ហា​កើត​មាន​លើក​ក្រោយ ។ ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​បង្ការ​៨​ចំណុច​ដែល​ទំនង​ជា​អាច​ធ្វើ​ឱ្យ​ ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​លោក​អ្នកបាន​​ ។

បន្ត​ការ​អាន

របាយការណ៍​បរទេស​មួយ បង្ហាញ​ថា​ការបោះឆ្នោត​នៅ​កម្ពុជា​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​​

សា​កល​វិទ្យាល័យ Harvard នៃ​ប្រទេស​អូស្ត្រាលី ឲ្យដឹងថា ការបោះឆ្នោត​នៅ​កម្ពុជា​មាន​ភាពមិនប្រក្រតី និង​កា​រលួច​បន្លំ​សន្លឹកឆ្នោត​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ប្រទេស ចំនួន៧៣​ ទូទាំង​ពិភពលោក​។​

បន្ត​ការ​អាន

អាមេរិក​ប្ដេជ្ញា​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស

ទាហាន វ៉េងស្រេង ៦១០

៤-មករា-២០១៤៖ ទាហាន​យាម​ល្បាត​នៅ​ផ្លូវ​វ៉េងស្រេង បន្ទាប់​ពី​មាន​ការ​​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង ​តិច ៤​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។
បន្ត​ការ​អាន

ទស្សនៈ ស្ដីពីចំណុច វិជ្ជមាន និងអវិជ្ជ មាន លើសញ្ញាប័ត្រ តាមគ្រឹះស្ថាន ឧត្ដម សិក្សា មិនចុះហត្ថលេខា ពីរដ្ឋមន្ដ្រីក្រសួង អប់រំ

​   ភ្នំពេញ ៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ​ទី ​១០ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៤​ បាន​ប្រកាស​ជា ​សាធារណៈ ​ចំពោះ​ការងារ​កំណែ​ទម្រង់​ថ្មី​ មួយ ​នៅ​ក្នុង​វិស័យ​អប់រំ​នោះ​គឺ​ រាល់​សញ្ញា ប័ត្រ​របស់​និស្សិត​ ដែល​បញ្ចប់​ការ​សិក្សា​នៅ​ តាម​វិទ្យាស្ថាន ​និង​សកលវិទ្យាល័យ​នានា ​ទាំង​រដ្ឋ​ និង​ឯកជន​ទូទាំង​ប្រទេស​ កម្ពុជា​មិន ​ត្រូវ​បាន​បញ្ជូន ​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា ​ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ទៀត​ នោះ​ឡើយ ។​
ចំពោះ​ការងារ​ កំណែ​ទម្រង់​ថ្មី​ខាង​លើ​ នេះ ​ត្រូវ​បាន​សម្ដេច នាយក​រដ្ឋមន្ត្រី​ប្រកាស ​នៅ​មុខ​និស្សិត​រាប់​ពាន់​នាក់​ របស់​សកល​ វិទ្យាល័យ​ជាតិ​គ្រប់គ្រង​

បន្ត​ការ​អាន

អ្នក​រាយការណ៍​ពិសេស​សហ​ប្រជា​ជាតិ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា

លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​នៅថ្ងៃនេះ។ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃនេះ​នឹងត្រូវ​បង្ហាញ​នៅក្នុង​ សន្និសីទកាសែត​មួយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បាន​ជួបពិភាក្សា​ការងារ​យ៉ាង​ទូលំទូលាយ​ជាមួយ​គ្រប់ភាគី​រាប់ទាំង​ភាគី​ រដ្ឋាភិបាល​ផងដែរ។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​

ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា

បន្ត​ការ​អាន

ពេល​​វេលា​​សម​​ស្រប​​ដើ​ម្បី​​បញ្ចប់​​ជម្លោះ​​ន​​យោ​​បាយ​​បាន​​មក​​ដល់​​ហើយ​​!

លោក ស៊ូរិយ៉ា​ប្រាសាទ ស៊ូបេឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​

លោក ស៊ូរិយ៉ា​ប្រាសាទ ស៊ូបេឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​

ភាព​តាន​តឹង​នយោ​បាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​រហូត​ឈាន​ដល់​ផ្ទុះ​ អំ​ពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា​នេះ​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ហើយ។ មាន​ហេតុ​ផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ស្ថាន​ភាព​អាច​នឹង​ឈាន​ទៅ​ដល់​ទី​ បញ្ចប់​បាន។ ហេតុ​ផល​សំខាន់​ជាង​គេ​គឺ​ផល​វិបាក​នៃ​បញ្ហា​ដែល​បាន​កើត​ឡើង​បាន​ធ្លាក់​ទៅ ​លើ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជា​ពិសេស​ទៅ​លើ​រដ្ឋា​ភិ​បាល​តែ​ម្តង​ ប្រៀប​បាន​ទៅ​នឹង​ការ​បាច​អង្ក្រាម​បញ្ច្រាស​ខ្យល់។ ដូច្នេះ វត្ត​មាន​របស់​អ្នក​រាយ​ការណ៍​ពិ​សេស​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​គឺ​ជា​ឱ​កាស​ដ៏​ល្អ​ដែល​មិន​គួរ​មើល​រំលង។ តើ​អ្នក​នយោ​បាយ​ខ្មែរ​នឹង​ចាប់​យក​ឱ​កាស​ល្អ​នេះ​ដើម្បី​បញ្ចប់​ការ​ប្រឈម​ មុខ​ដាក់​គ្នា​ដែរ​ឬ​ទេ?

បន្ត​ការ​អាន

ចិន​ចង់​​វិនិយោគ​​​ម៉ាស៊ីន​ប្រតិកម្ម​​នុយក្លេអ៊ែរ​​ថ្មី​ចំនួន២​​ នៅ​​រូម៉ានី​​

ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ ២០១៣៖ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង ទស្សនកិច្ច​រូម៉ានី ត្រូវបាន​​ប្រធានាធិបតី​រូម៉ានី លោក  Traian Basescu (រូបស្តាំ) ទទាក់ទទួល​ស្វាគមន៍

ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ ២០១៣៖ នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង ទស្សនកិច្ច​រូម៉ានី ត្រូវបាន​​ប្រធានាធិបតី​រូម៉ានី លោក Traian Basescu (រូបស្តាំ) ទទាក់ទទួល​ស្វាគមន៍ REUTERS/Bogdan Cristel

ក្រុមហ៊ុន​សហប្រតិបត្តិការ​ថាមពល​នុយក្លេអ៊ែរ​ទូទៅ​របស់​ចិន ហៅកាត់​ CGN ចង់​ធ្វើការ​វិនិយោគ សំរាប់​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​ថ្មី​ចំនួន​២ នៅ​ប្រទេស​រូម៉ានី ដោយ​​ធ្វើការ​សហការ​ជាមួយក្រុមហ៊ុន​កាណាដា SNC-Lavalin។ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រូម៉ានី លោក Constantin Nita ថ្ងៃ​ពុធ​​នេះ។ ការ​ប្រកាស​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាំង នៅ​ទីក្រុង​ Bucarest។

បក្ស​ប្រឆាំង​នៅ​កម្ពុជា​បដិសេធ​ថា​គ្មាន​ទំនាក់​ទំនង​ជា​មួយ​បក្ស​ប្រឆាំង​ថៃ​ទេ

មហាបាតុកម្មគណបក្សសង្គ្រោះជាតិ

មហាបាតុកម្មគណបក្សសង្គ្រោះជាតិ

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ប្រកាស​គម្រោង​បាតុកម្ម​ជា​ បន្ត​បន្ទាប់​ទៀត នៅពេល​ខាង​មុខ​នេះ​ បាន​បដិសេធ​ថា គម្រោង​បាតុកម្ម​អហិង្សា​ដែល​ខ្លួន​កំពុង​រៀប​ចំ​ធ្វើ​ គ្មាន​ទំនាក់​ទំនង​ អ្វី​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ខ្លះ​អំពី​ភាព​ ស្រដៀង​គ្នា ​រវាង​មហា​បាតុកម្ម​នៅ​កម្ពុជា ​និង​អ្វីដែល​កំពុង​កើត​ឡើង​នៅ​ ក្នុង​ប្រទេស​ថៃ

សកម្មជនដីធ្លីអ្នកស្រីយ៉ោម បុប្ផា ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ

​អ្នកស្រី យ៉ោម បុប្ផា ពេលចេញពីតុលាការ​កំពូលថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៣

​អ្នកស្រី យ៉ោម បុប្ផា ពេលចេញពីតុលាការ​កំពូលថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៣

ទីបំផុត​ទៅ​តុលាការ​កំពូល​បាន​សម្រេច​ឱ្យ​អ្នកស្រី​យ៉ោម បុប្ផា ​សកម្មជន​ដីធ្លី​បឹងកក់​បាន​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ហើយ​នៅ​ថ្ងៃ​សុក្រ​២២​ វិច្ឆិកា​នេះ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ក្នុង​បទ​ចោទ​ប្រកាន់​បង្ក​របួស​ស្នាម​លើ​អ្នក​រត់ម៉ូតូឌុប។ ​អង្គការ​ សង្គមស៊ីវិល​ដែល​បាន​តាមដាន​ករណី​នេះ​បាន​អបអរសាទរ​ចំពោះ​ករណី​ឱ្យ​នៅ​ ក្រៅឃុំ​នេះប៉ុន្តែ​ពួកគេ​សោកស្តាយ​ថា​តុលាការ​មិន​បាន​លែកលែង​ការចោទ​ ប្រកាន់។

បន្ត​ការ​អាន

ទាញ Speed internet ប្រើតែ​​​​​​ឯង

សួស្តីបងប្អូនប្រិយមិត្ត WGO ទាំងអស់គ្នា ថ្ងៃនេះ WGO បាននាំយកនូវវិធីម្យ៉ាង ដែលអាចផ្តាច់ Internet​ អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅតាមបណ្តាហាង coffee shop នានា ជាដើម​ ។ WGO សូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែលអាច download បាន​ដោយ​សេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។

ក្រោយពេល​ទាញយក និងតំឡើង​រួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា Administrator។ បន្ទាប់​មក​កម្មវិធី​នឹងស្វែងរក ថាតើមាន អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែលយើងកំពុងប្រើ ។

Interface of program

បន្ត​ការ​អាន