Sopharis មកជា Sopharislux

សូមស្វាគមន៍ចូលមកកាន់ទំព័រ Sopharis (សុហ្វារីស) ដែលជាភ្នាក់ងារលក់និងទទួលកំម៉្មង់ទឹកអប់គ្រប់ប្រភេទ គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់សុទ្ធពីប្រទេសបារាំង។

សូមចុច ទីនេះ ដើម្បីចូលមើលផលិតផលថ្មីបំផុត។
សូមចុច ទីនេះ ដើម្បីចូលមើលផលិតផលដែលកំពុងមានប្រូម៉ូសិន (Promotion)។
សូមចុច ទីនេះ ដើម្បីអានព័ត៌មានលម្អិតអំពីការកំម៉្មង់ ការបង់ប្រាក់ និងការផ្ញើទំនិញរបស់យើងខ្ញុំ។

Featured post

Sopharis និង Sopharislux

សូមអតិថិជនរបស់ Sopharis (sopharisfrance) ចូលមក page ថ្មី Sopharislux (@sopharislux) ដេីម្បីមន្តជាវផលិតផលសុទ្ធពីប្រទេសបារាំង🇫🇷

លោកអ្នកក៏អាចតាមដាន Instagram របស់ Sopharis @sopharisfrance

រីករាយឆ្នាំថ្មី 2021

សួស្ដីនិងរីករាយឆ្នាំថ្មី ២០២១❗️ជាបឋមនាងខ្ញុំនិងគ្រួសារសូមគោរពជូនពរលោកអ្នក រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ឱ្យមានសុភមង្គល ភាពជោគជ័យ សុខភាពល្អ និងសំណាងល្អ នៅក្នុងឆ្នាំថ្មីនេះ។ ឆ្នាំចាស់ 2020 ជាឆ្នាំដែលបុគ្គលភាគច្រេីនប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃ និងភាពលំបាកដោយសារបញ្ហាកូវីត19 តែក៍ជាពេលវេលាមួយដែលធ្វេីអោយយេីងគ្រប់ៗគ្នា បានឃេីញពីភាពល្អប្រពៃនិងសន្តានចិត្តរបស់មិត្តភក្តិនិងក្រុមគ្រួសារ ដែលតែងតែខ្វល់ខ្វាយ សួរនាំនិងផ្តាំផ្ញេីអោយប្រយត្ន័និងថែរក្សារខ្លួន។
នាងខ្ញុំនិងគ្រួសារមិនភ្លេចឡេីយ អតិថិជនដែលបានផ្ញេីសារមកសួរនាំ នៅពេលដែលប្រទេសបារាំង🇫🇷បិទជាលេីកទីមួយក្នុងខែមិនា 2020 🥰 សូមអរគុណសម្រាប់ការរាប់អាន និងភាពកក់ក្តៅដែលលោកអ្នកបានផ្តល់មកកាន់យេីងខ្ញុំ ទោះបីជាយេីងមិនដែលស្គាល់គ្នាឬជួបមុខគ្នានៅខាងក្រៅក្តី🙏🏻
បន្ទាប់មក នាងខ្ញុំក៏មិនភ្លេចដែរ អតិថិជនគ្រប់រូបទាំងចាស់ទាំងថ្មី ដែលបានគាំទ្រយេីងខ្ញុំ 3ឆ្នាំមកនេះ🙏 បេីគ្មានលោកអ្នក សុហ្វារីស ក៏មិនមានថ្ងៃនេះដែរ។

អតិថិជនរបស់សុហ្វារីស ទាំងថ្មីទាំងចាស់ តែងតែផ្តល់ស្នាមញញឹមក៏ដូចជាភាពជឿជាក់មកដល់យេីងខ្ញុំ។ លេីសពីការគាំទ្រមុខជំនួញ គ្រួសារដ៏តូចតាចមួយនេះ អតិថិជនគ្រប់រូបតែងតែមានសុជីវធម៌ ភាពរួសរាយ និងការយោគយល់ ពេលដែលអីវ៉ាន់មានការយឺតយ៉ាវ ជាពិសេសកំឡុងពេលដែលប្រទេសបារាំងជាប់ lock down និងជេីងហោះហេីរអន្តរជាតិ រួមផ្សំនិងសេវ៉ាកម្មផ្សេងៗត្រូវបានបិទទាំងស្រុង។ លោកអ្នកមិនត្រឹមតែមិនប្រកាន់ បែរជាបន្តកំម្មង់បន្ថែម ក៏ដូចជាបង់ប្រាក់បង្រ្គប់មុនទៀត និងព្រមរង់ចាំអីវ៉ាន់ពីបារាំងទៅ ហេីយមិនមែនតែម្នាក់ឬពីរឡេីយ សឹងតែគ្រប់អតិថិជនដែលបានកំម្មង់ក្នុងពេលប្រទេសបារាំងបិទ ទាំងលេីកទីមួយនិងលេីកទីពីរ លោកអ្នកបានបន្តកំម្មង់និងបានរង់ចាំមិនតិចជាង 3 សប្តាហ៍ 1ខែឡេីយ។ សម្រាប់លោកអ្នកអតិថិជន ការយោគយល់និងព្រមរង់ចាំនេះ អាចជារឿងធម្មតា តែសម្រាប់នាងខ្ញុំនិងគ្រួសារ វាជាទង្វេីរដែលពោរពេញទៅដោយក្តីស្រឡាញ់ ជាពិសេសកំឡុងពេល lock down ដែលនាងខ្ញុំនិងគ្រួសារមិនអាចចេញទៅណាបាន។

យេីងខ្ញុំសូមអរគុណចំពោះភាពស្មោះត្រង់ ភាពរួសរាយ រាក់ទាក់ របស់អតិថិជនគ្រប់រូប ដែលតែងតែជួយផ្តល់ការលេីកទឹកចិត្ត និងសម្តែងនូវភាពជឿជាក់ និងបន្តណែនាំមិត្តភក្តិក៏ដូចជាគ្រួសាររបស់លោកអ្នកមកកាន់សុហ្វារីស។ យេីងខ្ញុំនិងព្យាយាមបន្ថែមទៀត ដេីម្បីតបស្នងនូវការជឿទុកចិត្ត និងការរាប់អានរបស់អតិថិជនគ្រប់រូប។

យេីងខ្ញុំតែងតែគោរពនិងផ្តល់ភាពសំខាន់ទៅដល់អតិថិជនគ្រប់ៗរូប លោកអ្នកជាវក្រែមលាបមាត់តែមួយបំពង់ ក៏ដូចជាជាវទឹកអប់១០ដប ជាវ ១០$ ក៏ដូចជា ១០០០$ អតិថិជនគ្រប់រូប មានភាពសំខាន់សម្រាប់យេីងខ្ញុំដូចគ្នា។ យេីងខ្ញុំសង្បឹមថាលោកអ្នកបានឃេីញ និងយល់ស្របតាមការបកស្រាយនេះ 🥰

គោលការណ៏របស់ សុហ្វារីស គីធានាផ្តល់ជូនអតិថិជននូវ “ភាពស្មោះត្រង់ គុណភាព តម្លៃ និង សេវាកម្ម”។ រាល់ផលិតផលទាំងអស់ត្រូវបានជាវពីហាងនៅប្រទេសបារាំង🇨🇵 ហេីយត្រូវបានផ្ញេីចេញផ្ទាល់ពីបារាំងទៅប្រទេសកម្ពុជា។ គ្រប់ផលិតផល យេីងខ្ញុំលក់មិនកាត់ថ្លៃ និងក្នុងតំលៃតែមួយសម្រាប់អតិថិជនគ្រប់រូបទាំងចាស់ទាំងថ្មី។

ចុងបញ្ចប់នេះ សូមគោរពជូនពរឆ្នាំថ្មី ២០២១ ជាថ្មីម្តងទៀត និងសូមអរគុណសម្រាប់គ្រប់យ៉ាង 🙏🏻

ពីនាងខ្ញុំនិងគ្រួសារនៅប្រទេសបារាំង🇫🇷 ដោយក្តីគោរព និងរាប់អាន 🙏

CHANEL Collector

CHANEL Collector Edition ប្រអប់ប្រណិត ក្លិនដែលលោកអ្នកស្រឡាញ់ និងម៉ាកដែលមានភាពថ្លៃថ្នូរ CHANEL Limited Edition នេះ សម្រាប់លោកអ្នកដែលស្វែងរកកាដូ🎁ពិសេស ជូនមនុស្សជាទីស្រឡាញ់របស់លោកអ្នក ក្នងឱកាសពិសេសៗ (ខួបកំណេីតជាឧទាហរណ៍)។

La Mer

ផលិតផល La Mer គ្រប់ប្រភេទ លក់ផ្ទាល់ពីប្រទេសបារាំង🇫🇷 សម្រាប់លោកអ្នកនិងសុភាពនារី ដែលចង់បានតែផលិតផលសុទ្ធ និងមានប្រភពច្បាស់លាស់ លក់និងផ្ញេីចេញផ្ទាល់ពីប្រទេសបារាំងតែមួយគត់ ដែលផ្តល់ជូនអតិថិជន នូវទំនុកចិត្តលេីគុណភាពផលិតផលសុទ្ធ និងសុវត្ថភាពក្នុងការប្រេីប្រាស់។
យើងខ្ញុំតែងតែរីករាយផ្តល់ព័ត៌មាន ពិភាគសារ ផ្តល់យោបល់ជូន មុននឹងលោកអ្នកជាវផលិតផលនិមួយៗទៅប្រេីប្រាស់។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ ដេីម្បីស្វែងរកផលិតផលថែរក្សាស្បែកឬគ្រឿងសមអាងផ្សេងៗពីប្រទេសបារាំង🇨🇵

CHANEL សម្រាប់បុរសនិងនារី

ជម្រេីស CHANEL ពីប្រទេសបារាំងសម្រាប់សុភាពបុរស CHANEL Allure Homme Sport និង Coco Mademoiselle សម្រាប់សុភាពនារី។

យើងខ្ញុំតែងតែរីករាយផ្តល់ព័ត៌មាន សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំដេីម្បី ជ្រើសរើសទឹកអប់តម្រូវតាមរសនិយមរបស់លោកអ្នក ឬក៏ស្វែងរកផលិតផលថែរក្សាស្បែកឬគ្រឿងសម្អាងផ្សេងៗពីប្រទេសបារាំង🇨🇵

Huile de bourrache Onagre

Huile de Bourrache Onagre ផលិតផល ☘️ធម្មជាតិ🌱Organic🌿Bio☘️Natural🌿 ពីបារាំង🇫🇷 សម្រាប់ថែទាំ ស្បែក សក់ ក្រចក..។ ផ្តល់ថាមពលនិងជីវជាតិគ្រប់គ្រាន់ទៅដល់សរីរាង្គ ដូចជាចិញ្ចឹមស្បែកអោយមានសុខភាពល្អ ពង្រឹងសសៃសក់និងកាត់បន្ថយការជ្រុះសក់ ក៏ដូចជាថែទាំសុខភាពក្រចក ការពារភាពខ្វះវីតាមីនដែលធ្វេីអោយក្រចកប្រេះ បែក ឬលឿង។
❗️ដេីម្បីសុខភាពរបស់លោកអ្នក សូមប្រេីប្រាស់តែផលិតផលដែលចម្រាញ់ចេញពីធម្មជាតិ និងប្រភេទ organic (bio) ក៏ដូចជាជាវតែផលិតផលដែលមានប្រភពច្បាស់លាស់ ផ្ញេីចេញពីបារាំង🇫🇷ផ្ទាល់ទៅជូនលោកអ្នកនៅប្រទេសកម្ពុជា។
យេីងខ្ញុំរីករាយពិភាក្សារនិងផ្តល់ពត៌មានជូន មុនការជាវផលិតផលនេះ ទៅប្រេីប្រាស់ ហេតុដូចនេះសូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។

ការទទួលទានអាហារអោយបានគ្រប់គ្រាន់ និងថែរក្សាសុខភាពផ្ទាល់ខ្លួនគឺជាការចាំបាច់។ Huile de Bourrache មិនមែនជាថ្មាំពេទ្យព្យាបាលឬជំនួយគ្រប់មុខនោះឡេីយ។ Nat & Form ក៏មិនដែលបានអៈអាងបែបនោះឡេីយ។ Huile de Bourrache ក៏មិនអាចជំនួសរបបអាហារត្រឹមត្រូវ និងអនាមយ័ ដែលលោកអ្នកត្រូវប្រកាន់ខ្ជាប់ដេីម្បីសុខភាពរបស់លោកអ្នក។

ជម្រេីសរបស់សុភាពបុរស

សម្រាប់សុភាពបុរស ក្លិនដែលមិនដែលធ្វេីអោយលោកអ្នកខកបំណង 😎 បួនក្លិនបួនឱកាស សម្រាប់លោកអ្នកដែលស្វែងរកតែទឹកអប់សុទ្ធ មានប្រភពច្បាស់លាស់ ហេីយមកពីប្រទេសបារាំង🇫🇷តែមួយគត់។

Pure XS សម្រាប់បុរស និង នារី

ទឹកអប់ Pure XS Night សម្រាប់បុរស និង Pure XS សម្រាប់នារី ពី Paco Rabanne សម្រាប់លោកអ្នកដែលស្វែងរកតែទឹកអប់សុទ្ធ មានប្រភពច្បាស់លាស់ ហេីយមកពីប្រទេសបារាំង🇫🇷តែមួយគត់។

100% genuine Made in France

“ភាពស្មោះត្រង់ គុណភាពផលិតផលសុទ្ធពីប្រទេសបារាំង🇫🇷 តម្លៃ និង សេវាកម្ម” គឺជាគោលការណ៍របស់ Sopharis ដែលធ្វេីអោយលោកអ្នកអតិថិជន គាំទ្រនិងជឿជាក់យេីងខ្ញុំនៅពេលដែលលោកអ្នកចំណាយថវិការដេីម្បីជាវរាល់ផលិតផល ដែលយេីងខ្ញុំផ្ញេីចេញផ្ទាល់ពីប្រទេសបារាំងទៅជូនលោកអ្នក។
សុហ្វារីស តែងតែគោរពនិងផ្តល់ភាពសំខាន់ទៅដល់អតិថិជនគ្រប់រូប សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំដេីម្បី ជ្រើសរើសទឹកអប់តម្រូវតាមរសនិយមរបស់លោកអ្នក និងស្វែងរកផលិតផលថែរក្សាស្បែក ឬគ្រឿងសម្អាងផ្សេងៗពីប្រទេសបារាំង។

Lifting Végétal

Lifting Végétal 💢ថ្មី💢 របស់ Yves Rocher ពីប្រទេសបារាំង🇫🇷 ផលិតផល Skin Care Routine ដែលជាចម្លេីយសម្រាប់ការថែរក្សាស្បែកមុខ ដោយមិនបាច់ចំណាយថវិកាច្រេីន។ ប្រសិទ្ធភាព សុវត្ថភាព និងគុណភាពផលិផលធម្មជាតិពីប្រទេសបារាំង🇫🇷
Yves Rocher Anti aging Lifting Végétal មាន សេរ៉ូម គ្រីមថ្ងៃ គ្រីមយប់ និងគ្រីមភ្នែក ប្រេីផលិតផលនិមួយៗដោយឡែក ឬក៏ប្រេីជាឈុតទៅតាមតម្រូវការ។
សេរ៉ូម គ្រីមថ្ងៃ គ្រីមយប់ និងសេរ៉ូមភ្នែក ដេីម្បីទទួលបានស្បែករលោង តឹងណែន ស្នាមជ្រួញកាត់បន្ថយ រន្ធញេីសរួមតូច ក៏ដូចជាប្រឆាំងការលេចចេញនូវស្នាមចាស់ជរារបស់ស្បែក ដូចជាអាចម៍រុយ និងអុចខ្មៅ។

❗️ដេីម្បីសុខភាពស្បែក និងសុខភាពទូទៅរបស់លោកអ្នក សូមប្រេីប្រាស់តែផលិតផល Yves Rocher ស្តង់ដានិងគុណភាព Made in France🇨🇵 សម្រាប់ការប្រេីប្រាស់ក្នុងប្រទេសបារាំង ដែលផ្តល់ជូនអតិថិជន នូវទំនុកចិត្តលេីគុណភាពផលិតផលសុទ្ធនិងសុវត្ថភាពក្នុងការប្រេីប្រាស់។

Create a website or blog at WordPress.com

Up ↑

Design a site like this with WordPress.com
Get started