ជោគជ័យ​នៃ​គោល​បំណង​របស់​ក្រុម “យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា”

BEATOCELLO

ពិត​ជាពិសេស និង​រីក​រាយ​រាយណាស់ដែលគោលបំណងធំទី១របស់ ស្ថាបនិក តំណាងក្រុម សមាជិក សមាជិកា នៃក្រុម “យើងរួមគ្នាដើម្បីគន្ធបុប្ផា”​ជា​ពិសេស​គោលបំណងរបស់សប្បុរសជន បានសំរេចដោយបានលទ្ធផលលើសពីការរំពឹងទុក។

សំលេងតន្រី BEATOCELLO ដ៏អន្លង់អន្លោច​ រួមជាមួយនឹង​ដង្ហើម​ដក​យ៉ាង​​ដង្ហក់ដោយ​ពិបាក​ក្នុងវ័យ៦៣ឆ្នាំ ធ្វើឲ្យ​មិត្តរួមក្រុម និងខ្ញុំស្ទើរ​ទប់​ទឹក​ភ្នែក​​មិនបាន។ ក្រោយពីការប្រគុំតន្រីចប់ ខ្ញុំ​រង់ចាំយ៉ាងអន្ទះសារ​ចំពោះ​វត្ត​មានរបស់លោក​ Doctor ដែល​​បាន​យល់ព្រម​ឲ្យ​ក្រុមយើង​ខ្ញុំ​ធ្វើ​ការ​ជួប​​សំណេះ​សំណាល​ និងធ្វើ​ពិធី​ប្រគល់​ទឹក​ប្រាក់​បរិច្ចាគរបស់សប្បុរសជនទាំងអស់ តែពេលនោះហើយ​ដែល​យើង​​ទាំង​អស់​គ្នា​បាន​​យល់មុខ​លោក Doctor ដែលកំពុងនឿយហត់យ៉ាងខ្លាំង តែ​លោក​នៅតែ​ឈាន​ជើង​មួយជំហ៊ានៗយ៉ាងរហ័សរហួន មក​ទទួល​ជួប​ស្វា​គមន៍​ក្រុម​យើង​យ៉ាង​កក់ក្តៅ។ Oh… so touch… it’s touch…. touching… I… interesting… so interesting… so touching… I like… so happy… so kind… thank you so much… thank you ជា​សំដី​របស់លោក Dr.Beat Richner ដែល​ពួកយើង​បានឮ និងចងចាំទុក​។ ពាក្យ​ពេជ្យ​​ដោយការ​ចាប់អារម្មណ៍ ទាំង​ការ​រីករាយ​ ការលើកទឹកចិត្ត ​ព្រមទាំង​ទឹក​មុខ​​លោក​ Doctor ​ប្រកប​ដោយ​ការភ្ញាក់​ផ្អើល និងរីករាយ​ចំពោះ​ទឹក​ចិត្ត​របស់​យុវជន​ខ្មែរ ព្រមទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​​រួប​រួម​គ្នា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផាដែល​កំពុង​រង​គ្រោះ​ពី​ការ​ខ្វះ​ថវិកា​សំរាប់ជួយដល់​កុមារ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ដោយ​លោក​មិន​បាន​សាញពីចំនួនទឹកប្រាក់សូម្បីតែបន្តិច​។ ការ​ធ្វើ​ដំ​ណើរ​ប្រ​កប​ដោយ​ភាពសប្បាយរីក​រាយ​ទាំង​ទៅ​ទាំង​មក​ និងការចាប់ផ្តើមស្គាល់គ្នាទៅវិញទៅមក ធ្វើឲ្យយើង​បាន​រក្សា​ទុក​នូវជោគជ័យ ក៏ដូចជាការ​ចងចាំដ៏ល្អមួយ​ដែល​ខ្ញុំ​មិនធ្លាប់មាន​ចំពោះ​អ្នក​ទាំង​អស់​គ្នា​។ អរគុណ​​ដល់​បង​ប្រុស​តៃ​កុង​ឡាន​ ដែល​​បាន​​បញ្ជា​យាន​យន្ត ប្រកប​ដោយ​​​សុវត្ថិភាព​មិនគិតពីការនឿយហត់ ដែល​ជាកត្តាជំរុញ​ឲ្យ​ដំណើរ​ការ​នៃ​គោល​បំណង​ក្រុម​យើងខ្ញុំ​ ទទួលបានជោគជ័យ។ អរគុណដល់ប្អូន Sovichet Tep ដែល​ធ្វើជាអ្នកថតរូប​យ៉ាង​សកម្ម ធ្វើឲ្យ​យើង​​បង្កើត​អនុស្សាវរីយ៍​ដ៏ល្អមួយរវាងគ្នា និងគ្នា និង​ធ្វើជាសក្ខីភាព​បញ្ជាក់ពីការ​ប្រគល់ទឹកប្រាក់ជូនលោក Dr.Beat Richner។ អរគុណ​ដល់​​បង Vipi Melian ដែល​បាន​បរិច្ចាគផ្ទាល់ខ្លួនយ៉ាងច្រើន​ និងបងៗ ព្រមទាំប្អូនៗ​ដែល​បង្ក​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក​ ដោយ​​មិន​​ប្រកាន់​​ពី​ការ​​លើស​លុប​​សំដី និង អរគុណដល់បង អ៊ាង គារវៈ ដែល​ជា​អ្នក​មាន​គំនិត​ផ្តួច​ផ្តើម​​បង្កើតក្រុមនេះឡើង និង​ថ្លែង​អំណរ​គុណ​ដល់បង Surya Wong Devorn ដែល​​ជាព្រឹទ្ធាចារ្យ​ម្នាក់​ក្នុង​ក្រុម ដោយ​លោក​បាន​​ជួយ​ជ្រំជ្រែង​ និង​ជួយ​សំរួល​​ដល់​​ការ​លំបាក​ទាំង​ប៉ុន្មាន​​ដែល​​ក្រុម​បានជួបប្រទះ ទោះលោក​កំពុង​តែ​​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​ជំងឺ​ក៏​ដោយ​។ ជាពិសេស​ខ្ញុំសូមធ្វើការ​ថ្លែង​អំណរ​​គុណ​​ដល់​​​លោក Dr.Beat Richner ដែល​លោក​បាន​បូជា​កំលាំងកាយ កំលាំង​ចិត្ត​ក៏​ដូច​ជា​ថវិកាផ្ទាល់​ខ្លួន និងបានជួយ​អំពាវនាវ​ដល់​សប្បុរសជនគ្រប់ទិសទី​ដែលមាន​សន្តានចិត្ត ​ធ្វើការ​បរិច្ចាគ​​ជា​ថវិកា​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា​ និងមន្ទីរពេទ្យ៤ផ្សេងៗទៀត។ ជាពិសេស​​ខ្ញុំសូមធ្វើការ​ថ្លែង​អំណរ​​គុណ​​ដល់​​សប្បុរស​ជន​គ្រប់​ៗគ្នា មិនថា​អ្នក​រស់នៅ​ក្នុង​ស្ថានភាព ជីវភាពបែប​ណា ក៏​អ្នក​ទាំង​អស់​គ្នា​សុខ​ចិត្ត​លះ​បង់​​នូវ​ថវិកាផ្ទាល់ខ្លួន ដែល​បាន​​ខិត​ខំ​​រក​​ដោយ​សាច់​ស្រស់​ ឈាម​ស្រស់ ដូចពាក្យចាស់ថា “បេះពីមាត់ពីក” ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​ និងកុមារកម្ពុជារាប់សែននាក់​ដែល​កំពុង​រង់ចាំ​ការ​ព្យាបាល​​ពីមន្ទីរ​ពេទ្យគន្ធបុប្ផា​ ដែលជាមន្ទីរពេទ្យព្យាបាល​ឥតគិតថ្លៃ​ធំជាងគេ​នៅលើ​ពិ​ភព​លោក​។

ជាចុងក្រោយ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុស័ក្កិសិទ្ធ​ក្នុងលោក ឲ្យជួយថែរក្សា​លោក Dr.Beat Richner និងសប្បុរសជន ព្រមទាំងអ្នកទាំងអស់​គ្នា ​​ប្រកបដោយ​សំណាងល្អ សុខភាពល្អ និងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខពលៈ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបីឃ្លាងឃ្លាតឡើងយ។

សូមអរគុណ


សម្រង់សំដីមាស របស់មេដឹកនាំល្បីៗលើពិភពលោក(១)

   តាំងពីអតីតកាល និងបច្ចប្បន្នកាល យើងមិនអាចដឹងច្បាស់ថាហេតុអ្វីបានជាមនុស្សមួយចំនួនតូច ស្វែងរកតួនាទី និងអំណាច រីឯមនុស្សមួយចំនួនធំមានបំណងតិចតួចសំរាប់តួនាទីដូច្នេះ។ យើងគ្រប់គ្នា អាចស្អប់ ឬ ស្រលាញ់មេដឹកនាំណាម្នាក់បាន តែយើងចង់ដឹងពីបទពិសោធន៍ដែលអ្នកទាំងនោះបានធ្វើអោយខ្លួនគេ ខុសប្លែកពីមនុស្សទូទៅនៅលើលោកនេះ។ សម្រង់ពាក្យខាងក្រោមនេះ ខ្ញុំបាទបានប្រមូលពីសៀវភៅចាស់ៗដែលធ្លាប់បានអាន ហើយពេលនេះគួរតែបើកកកាយនូវអ្វីដែលមានប្រយោជន៍ សំរាប់ចែករំលែកដល់បុគ្គលគ្រប់រូប។ សម្រង់ពាក្យុខាងក្រោមនេះ ខ្ញុំមិនដឹងថាវាគ្រប់គ្រាន់រឺខ្វះចន្លោះអ្វីខ្លះទេ ដូច្នេះប្រសិនបើសិស្សច្បងក្នុងភូមិ នឹងមិត្តរួមអាវុធទាំងឡាយបានចូលមកមើលហើយ សូមជួយបន្ថែមនូវចំនុចដែលខ្វះខាតផង ព្រោះខ្ញុំមិនមែនជាអ្នកជំនាញប្រវត្តិសាស្រ្ត និងមិនសូវប៉ិនសរសេរអត្ថបទប៉ុន្មានទេ។ 😀

Napoléon Bonaparte

១៥ សីហា ១៧៦៩ – 5 ឧសភា ១៨២១


Napoléon Bonaparte

១.គ្រាប់កាំភ្លើងដែលត្រូវសម្លាប់ខ្ញុំ មិនទាន់ត្រូវគេផលិតចេញទេ។

– The bullet that is to kill me has not yet been molded.

២. នៅក្នុងសង្គ្រាម បីភាគបួនអាស្រ័យលើអត្តចារិកបុគ្គល និងទំនាក់ទំនង។ តុល្យភាពកំលាំងមនុស្ស និងសម្ភារៈ ទទួលខុសត្រូវតែចំនែក១/៤ប៉ុណ្ណោះ។

– In war. three-quarters turns to personal character and relation, the balance of manpower and materials counts only for the remaining quarter.

៣.កងទ័ពអាចប្រយុទ្ធទៅបាន ដោយសារក្រពះ

– An army marches on its stomarch.

៤.ព្រះអង្គម្ចាស់ដែលទទួលកេរ្តិ៍ឈ្មោះល្អដោយសារជាតិល្អនៅឆ្នាំដំបូងនៃការគ្រប់គ្រងរាជ នឹងត្រូវគេសើចចំអកនៅឆ្នាំបន្ទាប់។

– A prince who gets a reputation for good nature in the first year of his reign, is laughed at in the second.

៥.ពីភាប្រសើរថ្លៃថ្លា មកភាពគួរអោយអស់សំនើច មានចម្ងាយតែមួយជំហានប៉ុណ្ណោះ។

– There is only one step from the sublime to the ridiculous.

 ———————————————————————————————————

Vladimir ilych lenin ឬ Владимир Ильич Ленин

២២ មេសា ១៨៧០ – ២១ មករា ១៩២៤

Vladimir Ilych Lenin១. សេរីភាពជាវត្ថុមានតំលៃ ដូច្នេះមានតម្លៃរហូតដល់ត្រូវកំណត់។

– Liberty is precious so precious that it must be rationed.

២. ចក្រពត្តិនិយម គឺជាដំណាក់កាលផ្តាច់មុខ នៃលទ្ធិមូលធននិយម។

– Imperialism is the monopoly stage of capitalism.

៣. លិទ្ធិកុម្មុយនិស្តជាអំណាចសូវៀត បូកផ្សំនឹងអគ្គីសនីកម្មរបស់ប្រទេសទាំងមូល។

– Communism is Soviet power plus the electrification of the whole country.

៤. ដរាបណាមានរដ្ឋ ពុំអាចមានសេរីភាព។ នៅពេលមានសេរីភាពនឹងពុំមានរដ្ឋ។

– While the state exists, there can be no freedom. When there is freedom there will be no state.

៥.លទ្ធិប្រជាធិបតេយ្យ មិនដូចគ្នាបេះបិទនឹងការគ្រប់គ្រងដោយសម្លេងភាគច្រើនទេ។ លទ្ធិប្រជាធិបតេយ្យជារដ្ឋមួយដែលទទួលស្គាល់ការយកសម្លេងភាគតិចមកដាក់អោយនៅក្រោមសម្លេងភាគច្រើន គឺជាអង្គការមួយដែលប្រើប្រាស់កំលាំងជាប្រព័ន្ធដោយវណ្ណៈមួយ ប្រឆាំងនឹងវណ្ណៈមួយផ្សេង ដោយមនុស្សមួយក្រុម ប្រឆាំងនឹងមនុស្សមួយក្រុមទៀត។

– Democracy is not identical with majority rule. Democracy is a State which recognizes the subjection of the minority to the majority, that is an organization for the systematic use of force by one class against the other, by one part of the population against another.

———————————————————————————————————

Joseph Stalin

២១ មករា ១៨៧៩ – ៥ មីនា ១៩៥៣

Joseph Stalin

១. អ្នកនិពន្ធជាវិស្វកររបស់ព្រលឹងមនុស្ស

– Writers are the engineers of human souls.

២. បទពិសោធន៍ប្រវត្តិសាស្រ្តដ៏សំបូរបែប បង្រៀនយើងថា រហូតមកសព្វថ្ងៃ គ្មានវណ្ណៈណាមួយស្មគ័្រចិត្តចៀសផ្លូវទុកអោយវណ្ណៈមួយទៀតទេ។

– The rich experience of history teaches that up to a now not a single class has voluntarily made way for another class.

៣. រដ្ឋជាឧបករណ៍មួយនៅក្នុងដៃរបស់វណ្ណៈកាន់អំណាច ដែលត្រូវគេសំរាប់បង្ក្រាបការប្រឆាំរបស់សត្រូវនៃវណ្ណៈនោះ។

– The state is an instrument in the hands of the ruling class, used to break the resistance of the adversaries that class.

———————————————————————————————————

Adolf Hitler

២០ មេសា ១៨៨៩ – ៣០ មេសា ១៩៤៥

Adolf Hitler

១. ជំនឿពិបាកលុបបំបាត់ជាងចំនេះដឹង។

– Belief is harder to shake than knowledge.

២. ក្នុងប្រជាជាតិមួយ មហាជនមួយក្រុមធំ ងាយនឹងក្លាយជាជនរងគ្រោះពីការភូតភរដ៏ធំមួយ ជាងមហាជនមួយក្រុមផ្សេងទៀត។

– The broad mass of a nation will more easily fall victim to a big lie than a small one.

———————————————————————————————————


របៀបចោរលួចទើបរកឃើញថ្មីៗ!

  សម័យឥឡូវយាប់ណាស់ចោរនោះចោរ​គ្រប់​ប្រភេទ មិនថាប្រុស ឬ ស្រី ក្មេង ឬ ចាស់ និ​យាយ​រួម​ទៅមុខរបរ​ចោរ​​​​នេះ​​មិន​រើស​មុខទេ។ ចូលសាច់រឿងវិញម្តង! នា​រសៀល​ថ្ងៃនេះម៉ាក់ និងប៉ាខ្ញុំ​បាន​ឡើង​ជាន់​ទី១​មើល​កន្លែង​ជ្រៀប​ទឹក​​ ព្រោះ​មាន​បន្ទប់​មួយ​នោះ​ធ្លាយ​ទុយោ។ គ្រាន់​​តែ​ឡើង​ផុត​​​​​ជណ្តើរ​​ក៏​​ជួប​​ស្រ្តី​ប្លែក​​មុខ​​ម្នាក់​មានផ្ទៃ​ពោះ​ប្រហែល​៤ ៥ខែ ភ្លាម​នោះ​មាក់ខ្ញុំ​សួរ​ថា អូន​ឯង​​មក​រក​ណា​គេ? នៅ​បន្ទប់​ណា? ស្រ្តី​នោះឆ្លើយ​ថា​​មក​​រក​​បន្ទប់​​អា​បញ្ញា​(ឈ្មោះ​អ្នក​ជួល​ផ្ទះខ្ញុំម្នាក់)​ បន្ទាប់​មក​មាក់​ប៉ា​ខ្ញុំក៏​ដើរ​​ទៅ​ហួស​ទៅ​។ ក្រោយ​ពេល​ប្រហែល​១០នាទី អ្នក​ជួល​ផ្ទះ​ខ្ញុំម្នាក់​នៅ​ជាន់​ទី១​​នោះដែរ​បាន​​​ប្រាប់​​ថា​គាត់​បាន​​បាត់​​​ទូរស័ព្ទ​​២​គ្រឿង​​ដែល​បូក​ចូលគ្នា​ទៅ​តំលៃ​ជិត​១០០០​តាស្រមូម(iPhone 4 & Samsung Galaxy)។
អញ្ចឹងទៅមាក់គាត់នឹកឃើញភ្លាមថា ដៃស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​គាត់​​បានជួបនោះ បាន​កាន់​ទូរស័ព្ទ​២​គ្រឿងពណ៌សៗ តែគាត់មិនបានចាប់អារម្មណ៍អ្វីច្រើនទេ។ តាម​ថាមកពីម្ចាស់បន្ទប់នោះធ្វេសប្រហែសពេកដោយ​ចេញពីបន្ទប់មិនបានចាក់សោរ ដោយទុក​ចិត្ត​លើ​ប្តី​គាត់​ពេក តែ​ពេល​ចោរ​លួច​នោះ​ប្តី​គាត់​កំពុង​តែ​អេង​លើ​គ្រែ​គ្មាន​​ដឹង​អី​ផង ហើយ​ខ្ញុំនេះមិនបាននៅផ្ទះ​ព្រោះរវល់រឿងកិច្ចការសាលាទៀត។ តែអ្វីដែលគួរភ្ញាក់ផ្អើលនោះ សូម្បីតែស្រ្តីមាន​ផ្ទៃពោះ​ក៏ជាមុខសញ្ញាចោរលួចដែរ….គិតៗទៅមិនគួរសោះ
តែធ្វើមេចបើនេះជារឿងពិតហើយ។ កាលពីខែមុន​នេះ​នៅ​ស្រុក​ខ្ញុំ(កំពង់ឆ្នាំង) មីងខ្ញុំបានជួបរឿងចឹងដែរ​ដោយមានស្រ្តី​មានផ្ទៃពោះម្នាក់ដើរសុខៗ អង្គុយចុះស្ទាបពោះ ស្រែក​ថ្ងូរ​អោយ​​​​គេ​ជួយ​ពេញ​ផ្សារ​លើ។ មីងខ្ញុំ និងអ្នកដើរផ្សារផ្សេង​ៗ​មក​​ជួយ​​យក​អា​សារ​ដោយ​សួរ​នាំ​មក​ពី​ណា? ផ្ទះ​នៅ​ណា​តែ​ស្រ្តី​នោះ​អត់​ព្រម​ប្រាប់​ គិត​តែ​ពី​ស្រែក​ថ្ងូរ​ជួយ​ផង​ៗ​ខ្ញុំ​ជិត​កើត​​កូន​ហើយ​ៗ​។ មួយ​​សន្ទុះ​ក្រោយ​មក​​គាត់​​ថា​គាត់​​ក្រ​ណាស់​គ្មាន​លុយ​ទៅ​ពេទ្យ​ទេ​ មាន​​តែ​ចង់​សុំ​លុយ​គេ​ដើម្បី​បាន​​​​សំរាល​​​នៅ​​ពេទ្យ។ ដល់​តា​ចឹង​ទៅ​ អ្នក​​នៅ​ជិតៗ​​ហ្នឹង​ចង់​នាំ​គ្នា​ចូល​លុយ​អោយ​គាត់ ស្រាប់​តែ​មាន​ស្ត្រី​​អ្នក​​ដើរ​​ផ្សារ​ម្នាក់​ទៀត ទំនង​ជា​អ្នក​មាន​លុយ​ច្រើន​ គាត់​បាន​​ហៅ​ម៉ូតូ​ឌុប​ហើយ​ប្រាប់​ថា ទៅ​ដល់​ពេទ្យ​គាត់​ជា​អ្នក​ចេញ​លុយ​ទាំង​អស់។ ប៉ុន្តែ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​គ្រាន់​​តែ​លឺ​ចឹង​​​​អង្អែល​​ពោះ​​ស្រែក​ខ្លាំង​ទៅៗ មិន​ព្រម​​ឡើង​​ម៉ូតូ​​ឌុប​សោះ ទោះ​ពូម៉ូតូ​ឌុប​នោះ​គ្រា ក៏​គ្រ​វាស​ដៃ​ចេញ​មិន​ព្រម​ឡើង​ម៉ូតូ ឯ​អ្នក​នៅ​ជិត​នោះ​គេ​ប្រាប់​អោយ​ឡើង​ម៉ូតូ​ទៅ​ពេទ្យ​ទៅ​នៅ​តែ​មិន​ព្រម នៅ​តែ​ស្រែក​ដដែលៗ​ហើយ​ទ​ធាក់​ដី​ពេញ​ហ្នឹង។ ប្រហែល​ជិត​​កន្លះ​ម៉ោង ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​ក៏​ដើរ​ទៅ​ផ្សារ​ក្រោម​ឆ្កុយ =_=”!។ ក្រោយ​មក​២​ថ្ងៃ​មីង​ខ្ញុំ​ទៅ​ផ្សារ​បាន​ជួប​នឹង​​មីង​ខ្ញុំ​ម្នាក់​ទៀត​ជា​បង​ប្អូន​ខាង​ប៉ា​ខ្ញុំ ហើយ​គាត់​បាន​ប្រាប់​រឿង​រ៉ាវ​ស្រ្តី​មាន​ផ្ទៃ​ពោះ​នោះ​អោយ​ស្តាប់! ហើយ​គ្រាន់​តែ​និយាយ​មិន​ទាន់​ចប់​ពី​មាត់​ផង ​មីង​ខាង​ប៉ា​ខ្ញុំ​នោះ​គាត់​ថា អូហ៍! អា​ចែ​មួយ​មាន​ផ្ទៃ​ពោះ​នោះ​ខ្ញុំ​ចាញ់​បោក​វា​អស់​១០​ម៉ឺន​ណា! ព្រោះ​អី ៤ ៥​ង៉ៃ​មុន​ស្ទាប​ពោះ​ឈឺ​ប្រកាច់​​​នៅ​​ផ្សារ​ក្រោម​​សុំ​លុយ​គេ​ចឹង​ដែរ ហើយ​ស្រែក​ថា​ជិត​កើត​ហើយ​ៗ​ៗ​ៗ​ៗ​ ខ្ញុំ​​ឃើញ​អា​ណិត​អោយ​វា​ទៅ ដឹង​អី​ក្រោយ​មក​មាន​គេ​ប្រាប់​ថា​​វា​ធ្វើ​ឈឺ​ពោះ​​ប្រ​កាច់​ប្រ​កិន​​បោក​គេ​ចឹង​អស់​៣ ៤​នាក់​ដែរ​។
-_-“! នេះ​ជា​បទ​ពិសោធន៍​មួយ​ថ្មី ក៏​អាច​ថា​ជា​វិធី​បោក​ប្រាស់​មួយ​ថ្មី​ទៀត​ដែរ​។ ប្រសិន​បើ​មាក់​ខ្ញុំ​ចាប់​ចំ​ចំនុច​ថា​​ស្រ្តី​
ដែល​លួច​ទូរស័ព្ធ​នោះ​ជា​ចោរ ប្រាកដ​ជា​ស្រ្តី​នោះ​​ធ្វើ​ពុត​ជា​ឈឺ​ពោះ​​ដើម្បី​បាន​រួច​ខ្លួន​ដែរ។ ​ហ៊ីម​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​.​
​ដល់​ក​ហើយ​ប្រទេស​ខ្ញុំ​! បើ​ដល់​ពេល​ជួប​ស្រ្តី​ណា​ឈឺ​ពោះ​មែន​នោះ​ប្រាក​ដ​ជា​គ្មាន​អ្នក​ណា​អើ​ពើ​ទេ អោយ​តែ​យ៉ាង​នេះ​។​

(អត្ថបទសាកល្បង) ឧក្រិដ្ឋ​កម្ម​លំ​ដាប់​កំពូល​របស់​មេ​ដឹក​នាំ ដែល​អនុវត្ត​អំ​ណាច​សំ​លាប់​ប្រ​ជា​ជន

 

អត្ថបទដែលខ្ញុំបាទបានសរសេរឡើងមកនេះ ជាអត្ថបទដែលខ្ញុំបានសិក្សាពីលោកសាស្រ្តាចារ្យ នៅសកលវិទ្យាល័យ ហើយក៏ជាអត្ថបទដំបូង ដែលខ្ញុំបានសរសេរដាក់លើគេហ៍ទំព័រ WordPressដែរ។ បើសិនជាមានការខ្វះខាត ឆ្គាំឆ្គង ដោយប្រការណាមួយនោះ ខ្ញុំបាទសូមអភ័យទោស និងទទួលរាល់ការរិះគន់ ផា បាញ់ ពីសំណាក់សិស្សច្បងក្នុងភូមិដោយអនុគ្រោះ។ 😀
១. Joseph Stalin ប្រទេសរូស្ស៊ី ឡើងកាន់អំណាចនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩២៩ ដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ បាន​អនុវត្ត​អំណាច​សំលាប់​លើ​ប្រជា​ជន​ខ្លួនចំនួន ៤២,៦៧០,០០០ នាក់។

២. Mao Tse Tung ប្រទេសចិន ឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣២ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ បាន​អនុវត្ត​អំណាច​សំលាប់​លើ​ប្រជា​ជន​ខ្លួនចំនួន ៣៧,៨២៨,០០០ នាក់។

៣. Adolf Hitler ប្រទេសអាឡឺម៉ង់ ឡើងកាន់អំណាចនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៣ ដល់ថ្ងៃទី៣០ ខែមេសា ១៩៤៥ បាន​អនុវត្ត​អំណាច​សំលាប់​លើ​ប្រជា​ជន​ខ្លួនចំនួន ២០,៩៤៦,០០០ នាក់។

៤. Chiang Kai-shek ប្រទេសចិន ឡើងកាន់អំណាចនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩២៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៣១ បាន​អនុវត្ត​អំណាច​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ១០,២១៤,០០០ នាក់។

៥. Vladimir Lenin ប្រទេសរូស្ស៊ី ឡើងកាន់អំណាចនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤ បាន​អនុវត្ត​អំណាច​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ៤,០១៧,០០០ នាក់។

៦. Hideki Tojo ប្រទេសជប៉ុន ឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៤៥ អនុវត្ត​​អំណាច​​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ៣,៩៩០,០០០ នាក់។

៧. សឡុតស (ហៅ ប៉ុល ពត) ប្រទេសកម្ពុជា ឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៨៧ អនុវត្ត​​អំណាច​​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ២,៣៩៧,០០០ នាក់។

៨. Yahya Khan ប្រទេសប៉ាគីស្ថាន ឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧១ អនុវត្ត​​អំណាច​​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ១,៥០០,០០០ នាក់។

៩. Josip Broz Tito ប្រទេសយូហ្គោស្លាវី ឡើងកាន់អំណាចនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៤១ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨៧ អនុវត្ត​​អំណាច​​សំលាប់​ប្រ​ជា​ជន​ខ្លួន​ចំនួន ១,១៧២,០០០។

សូមអរគុណសំរាប់ការClickដ៏មានតម្លៃលើទំព័រប្លក់របស់ខ្ញុំបាទ 😀


ហួសចិត្តនឹងភាពខ្ជិលEខ្លួនឯង!

ជ័យយោរ ចេះប្រើបាន៩៤%ហើយ!!
=_=”! តែមិនដឹងថាពេលណាដាច់ចិត្តដាក់អត្ថបទក្នុងផ្ទះខ្លួនឯងទេ! ខ្ជិលនោះខ្ជិល។​ ម៉្ងៃៗធ្វើនិនចារ​​ដើរមើលផ្ទះគេឲ្យតាពាស! មើលទៅ​បែប​ក្លាយ​ជា​ចាប​អត់​ជើង​ទៀត​ហើយ​ខ្ញុំ​នេះ​ (_ _”!)


Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!


Design a site like this with WordPress.com
Get started