ឃើញ Steve Jobs, Bill Gates & mark zuckerberg ឈប់រៀនក្លាយជាអ្នកមាន សាកឈប់ដែរមើលក្រែងរលាយ

យុវជនបច្ចុប្បន្នមួយចំនួន បានឈ្លក់វង្វេងជាមួយនឹងគន្លឹះក្លាយជាបុគ្គលអស្ចារ្យជ្រុលនិយម រហូតធ្វើឲ្យខ្លួនឯង និងសង្គមត្រូវរងគ្រោះ។ ដោយសារតែការបំផុសរបស់អ្នកចេះមួយចំនួនតូច បានបង្ហាញផ្លូវបែបស្រាលៗឲ្យក្មេងមានមហិចតា ចង់ក្លាយជាអ្នកមាន ឬបុគ្គលអស្ចារ្យ តែមិនបានបង្ហាញថាធ្វើយ៉ាងណាឲ្យដល់ចំណុចដែលចង់បាននោះ និងអនុវត្តដោយវិធីណាដើម្បីស្របទៅនឹងបរិបទសង្គមកម្ពុជា។

ក្រោយពីទទួលបានការបំផុសទឹកចិត្តឲ្យមានគំនិតចង់មានចង់បានហើយ ដោយសារតែកង្វះចំណេះដឹង និងមិនយល់ច្បាស់ពីសង្គម យុវជនមួយចំនួនចាប់ផ្តើមលែងចង់រៀនជំនាញណាមួយឲ្យច្បាស់លាស់ (Academics) ហើយគិតតែពីអាន និងស្វែងយល់គ្រប់ទីកន្លែងពីបុគ្គលជោគជ័យខ្លាំងលើពិភពលោក ទាំងភ្លេចថាខ្លួនឯងនៅទីណា? សង្គមមានលក្ខណៈដូចម្តេច? វប្បធម៌របស់យើងខុសពីគេលើចំណុចណាខ្លះ? ហើយអ្វីដែលគួរធ្វើពិតប្រាកដនៅកម្ពុជា? រហូតដល់ពួកគេឆ្លក់វង្វេងជាមួយនឹងមហិចតាជ្រុលនិយម ប្រឡូកជាមួយនឹងការរកស៊ីដោយមិនមានចំណេះដឹងជាមូលដ្ឋានគ្រឹះ និងមិនចង់ចូលរួមក្នុងសកម្មភាពសង្គម ដោយគិតថាឥតប្រយោជន៍។ ទីបំផុតទឹកចិត្តលោភលន់ជ្រុល ធ្វើឲ្យពួកគេធ្លាក់ទឹក ព្រោះមិនយល់ច្បាស់ពីសង្គម និងមិនយល់ច្បាស់ពីបំណងពិតរបស់បុគ្គលអស្ចារ្យទាំងអស់នោះ។

មានអ្នកខ្លះរៀនតាម Steve Jobs ឬBill gates ដើម្បីក្លាយជាអ្នកមាន ហើយគិតថា បុគ្គលល្បីល្បាញទាំងអស់នោះសុខចិត្តឈប់រៀនដើម្បីធ្វើជាអ្នកមានឆាប់។ រឿងអីយើងធ្វើមិនបាន!

ដល់ពេលធ្វើតាមបានដឹងថាទឹកភ្នែកជូតក្បាលជង្គង់

នៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា The Presentation Secrete of Steve Jobs បានរៀបរាប់ពីជីវិតខ្លះៗរបស់ Steve ថា «ខ្ញុំសរសើរ Bill Gates ដែលខិតខំធ្វើការងារដែលខ្លួនស្រឡាញ់ពិតប្រាកដ ដោយមិនចង់ក្លាយជាសេដ្ឋីនៅលើទីលានដែលគ្មានន័យ។ ខ្ញុំក៏ដូចគ្នា អ្វីដែលខ្ញុំធ្វើគឺសម្រេចក្តីស្រមៃដើម្បីផ្លាស់ប្តូរពិភពលោកតាមរយៈផលិតផលរបស់ Apple។ ខ្ញុំខិតខំធ្វើការងារយ៉ាងខ្លាំង ហើយខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំមានហេតុផលល្អប្រាប់ខ្លួនឯងថាខ្ញុំអាចសម្រេចសម្មិទ្ធផលយ៉ាងល្អមួយ មុនពេលចូលដេក។ ខ្ញុំខិតខំពេញមួយជីវិតដើម្បីក្តីស្រមៃ និងធ្វើដោយក្តីស្រឡាញ់ បន្ទាប់មកទ្រព្យសម្បត្តិនឹងកើតឡើងជាក្រោយ»។

ងាកមក mark zuckerberg វិញក៏ជាអ្នកដែលធ្វើការងារដោយមិនមានភាពលោភលន់ដែរ។ នៅពេលដែលក្រុមហ៊ុន Yahoo សុំទិញ Facebook ក្នុងតម្លៃ ១ ប៊ីលានដុល្លានោះ ប្រសិនបើគាត់ធ្វើការដើម្បីតែចង់បានលុយ គាត់លក់តាំងពីពេលនោះបាត់ទៅហើយ មិនមែនចាំបាច់ខិតខំប្រឹងប្រែងអភិវឌ្ឍតាំងពីក្រុមហ៊ុននៅខ្សោយរហូតដល់ពេលបច្ចុប្បន្នទេ។

សូមគិតឲ្យច្បាស់មុននឹងធ្វើអ្វីមួយ!

ស្វែងយល់ពីឲ្យច្បាស់ពីព័ត៌មានគ្រប់ជ្រុងជ្រោយ កុំមើលតែពីជ្រុងអស្ចារ្យ ហើយភ្លេចគិតពីចំណេះដឹងពិតប្រាកដដែលត្រូវរៀន និងអភិវឌ្ឍ។ សម្រាប់កម្ពុជាមានរឿងដែលគួរឲ្យសោកស្តាយមួយត្រង់ សៀវភៅស្តីពីវិធីធ្វើមាន ធ្វើបាន និងគន្លឹះជោគជ័យច្រើនជ្រុល ហើយសៀវភៅស្តីពីសង្គម និងការសិក្សាស្រាវជ្រាវច្បាស់លាស់មានចំនួនតិចតូចណាស់បើប្រៀបធៀបជាមួយគ្នា។ សៀវភៅស្តីពីចំណេះដឹងសង្គម ឬចំណេះដឹងជាក់លាក់មានប្រហែលជាមិនដល់២០% ផងក្នុងបណ្ណាគារ។

មិនឃាត់ទេចំពោះការស្វែងយល់ពីបុគ្គលឆ្នើម ហើយសិក្សាជំនាញទន់ដើម្បីអភិវឌ្ឍជីវិត ខ្ញុំក៏អាន ព្យាយាមស្វែងយល់ និងធ្លាប់សរសេរសៀវភៅប្រភេទនេះខ្លះដែរ តែកុំជ្រុលនិយម។ សិក្សាពីសង្គមជាក់ស្តែងខ្លះផង សូមងាកមកអានសៀវភៅដែលមានប្រយោជន៍ ឬកាសែតស្តីពីសេដ្ឋកិច្ច សង្គម ឬការអប់រំនៅកម្ពុជាខ្លះផង។ អរគុណ តាមរយៈអត្ថបទនេះសង្ឃឹមថានឹងអាចរួមចំណែកជាគំនិតមួយសម្រាប់ការពិចារណា និងយល់ពីអត្ថន័យពិតប្រាកដនៅពីក្រោយសេចក្តីលោភដោយគ្មានមូលដ្ឋាន។

ចាយបែបណាទើបហៅថាចំណាយត្រឹមត្រូវ?

ដោយៈ ហេង សុវណ្ណ និង ឡាយ ឈីម៉ីម៉ី

Purchasing Card

ការគ្រប់គ្រងចំណូល និងចំណាយផ្ទាល់ខ្លួន គឺជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ មិនថាលោកអ្នកស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ លោកអ្នកចាំបាច់ត្រូវរិះរកគ្រប់មធ្យោបាយដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុអោយបាន បើមិនដូចច្នោះទេ អ្នកនឹងត្រូវជួបនូវស្ថានភាពស្មុគស្មាញ ដែលអាចប៉ះពាល់ដល់សុភមង្គលគ្រួសារ ហើយពេលខ្លះទៀត អតុល្យភាពនៃការរស់នៅអាចធ្វើអោយអ្នកកើតជំងឺផ្លូវចិត្តថែមទៀតផង។ ដើម្បីដោះបស្រាយនូវរាល់បញ្ហាដែលអាចនឹងកើតមានឡើងខាងលើ យើងខ្ញុំសូមបង្ហាញអោយឃើញនូវវិធីមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានល្អប្រសើរ ។ Continue reading “ចាយបែបណាទើបហៅថាចំណាយត្រឹមត្រូវ?”

អារម្មណ៍នៅក្រោយឆាក

1977106_551549481610051_296999423_n
អង្គុយម្នាក់ឯងនៅមុខកញ្ចក់កុំព្យូទ័រ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ចង់​យំ​បន្តិច ចង់​សើច​បន្តិច​ពេល​ដែល​កម្ម​វិធី​ជជែក​តទ​ល់​មួយ​ត្រូវ​បាន​បញ្ចប់។​ ខ្ញុំ​អង្គុយ​មើល​ក្រុម​របស់​ខ្ញុំ​ប្រកួត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ហើយ​ការ​ចង​ចាំ​គ្រប់​យ៉ាង​បាន​ត្រឡប់​ទៅ​ថ្ងៃ​ដែល​យើង​ប្រកួត​នោះ​ឡើង​វិញ​។ ​រូប​ភាព​​គ្រប់​​យ៉ាង​​ដែល​​យើង​​បាន​​ប្រព្រឹត្ត​​រួម​​គ្នា​​បាន​​លាត​​ត្រដាង​​មក​​វិញ​​នៅ​​ក្នុង​​អារម្មណ៍​​ ហើយ​​នឹក​​ឃើញ​​នូវ​​គ្រប់​​ទិដ្ឋ​​ភាព​​ដែល​​មិន​​អាច​​បំភ្លេច​​បាន​​។ ​​អនុស្សាវ​រីយ៍​ដែល​យើង​បាន​ជួប​ប្រទះ ​គឺ​ទឹក​ភ្នែក ​និង​ភាព​រំភើប​ដែល​កើត​ចេញ​ពី​រឿង​ស្មា​ន​មិន​ដល់!​ យើង​ញញឹម​រួម​គ្នា​ ធ្វើ​ការ​ជា​មួយ​គ្នា​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ចុះ​ស​​ម្រុង,​ យើង​សង្ឃឹម​រួម​គ្នា​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​ ហើយ​ក៏​បង្កើត​អារម្មណ៍​សុភ​មង្គល​ក្នុង​រយៈ​ពេល​ដ៏​សែន​ខ្លី​ដោយ​មិន​ដឹង​ខ្លួន​។ ​ទី​បំផុត​ការ​ប្រកួត​បាន​បញ្ចប់​…… ​ស្នាម​ញញឹម​នៃ​គួរ​ប្រកួត​បាន​ត្រដាង​ឡើង ​ខណៈ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ​ហាក់​ដូច​ជា​បាត់​បង់​អ្វី​ម្យ៉ាង​។ ​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ណាស់​នៅ​ពេល​ដែល​ដៃ​គួរ​ល្អរ​បស់​ខ្ញុំ​ត្រូវ​ដើរ​ចេញ​ពី​កម្មវិធី​ ខ្ញុំ​ពិត​ជា​បារម្ភ​ ហើយ​ខ្វល់ខ្វាយយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំមិនខ្លចទេការចេញការប្រកួត ហើយខ្ញុំក៏មិនខ្លាចនឹងបាត់បង់ពានរង្វានដែរ តែខ្ញុំបែរជាមានអារម្មណ៍ថា ពិបាកក្នុងខ្លួនណាស់ ហើយភ័យខ្លាចបាត់បង់អ្វីម្យ៉ាងដែលវាបានកើតឡើង នោះគឺខ្ញុំខ្លាចបាត់បងសមាជិកនារីម្នាក់ដែលតែងតែកាន់ដៃខ្ញុំ ហើយផ្តល់កម្លាំងចិត្តដល់ខ្ញុំគ្រប់វិនាទីដែលពួកយើងធ្វើការជាមួយគ្នា។ ចាប់តាំងពីពេលម្នាក់ត្រូវដើរចេញពីកម្មវិធី ហើយម្នាក់ទៀតត្រូវបន្តរនោះមក រឿងរ៉ាវល្អៗជាច្រើនបានមកជំនួសកន្លែងនៃភាពសោកសៅ…

សេដ្ឋីសុភមង្គល

ដោយៈ ហេង សុវណ្ណ និង ឡាយ ឈីម៉ីម៉ី

កំណត់ត្រាជីវិត និងវិថីសុភមង្គល
កំណត់ត្រាជីវិត និងវិថីសុភមង្គល

ពួកយើងចង់បានជីវិតដែលមិនមែនជាអ្នកមាន តែក៏មិនមែនជាអ្នកក្រដែរ។ សុំត្រឹមអ្វីដែលគេមានគឺពួកយើងក៏មាន តែអ្វីដែលគេគ្មានក៏ពួកយើងមាន។ ពេលខ្លះមានផ្ទះ មានឡាន មានថវិការសម្រាប់ទ្រទ្រង់គ្រួសារ និងការសិក្សារបស់កូនៗគឺគ្រប់គ្រាន់ហើយ តែមនុស្សនៅតែចង់បានមិនឈប់ឈររហូតដល់ខ្លួនឯងក្លាយទៅជាអ្នកក្រលើគំនរមាសប្រាក់ (ចង់បានមិនឈប់ទោះបីមានច្រើនលើសលុបក៏ដោយ ក៏នៅតែចង់បាន ហើយភ្លេចគិតពីសុភមង្គល)។ តែចំពោះអ្នកដែលយល់ពីតម្លៃនៃជីវិតពិតប្រាកដគេមានសមល្មមតាមភាពថ្លៃថ្នូរក្នុងសង្គម ហើយចំណួលដែលទទួលបានគឺសុចរិត មានថវិការសមល្មមអាចនឹងរស់នៅក្នុងភាពសមរម្យក្នុងសង្គម ។បើមើលអោយដល់ទៅគឺគេបែរជាមានអ្វីគ្រប់យ៉ាងច្រើនជាងបុគ្គលដែលមានប្រាក់ច្រើនរាប់មិនអស់មួយចំនួនទៅទៀត។ ពួកគេមានប្រាក់សមល្មមចាយគ្រប់ហើយសល់មួយចំនួនតែមិនលើសលុបរហូតចាយមិនអស់ ពួកគេមានភាពស្ងប់សុខ និងរីករាយជាមួយជីវភាពដែលគេមាន ពួកគេមានសុភមង្គលពិតប្រាកដខណៈដែលអ្នកមានប្រាក់ច្រើនមួយចំនួនគ្មាន ពួកគេមានក្តីស្រលាញ់ និងការឲ្យតម្លៃប្រកបទៅដោយភាពកក់ក្តៅ និយាយរួមពួកគេគឺជាមហាសេដ្ឋីនៃសុភមង្គល តែមិនមែនជាមហាសេដ្ឋីនៃទឹកប្រាក់។

ស្នាមញញឹម

ដោយៈ ហេង សុវណ្ណ និង ឡាយ ឈី ម៉ីម៉ី

smile

ទីណាមានស្នាមញញឹម ទីនោះមានសន្តិភាព នេះជាគំនិតរបស់មនុស្សទាំងឡាយលើលោកសន្និវាសយើងនេះ។ ស្នាមញញឹមជាសញ្ញាសំគាល់ដ៏វិសេសវិសាលមួយ ដែលយើងតែងតែឃើញត្រដាងឡើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលជាពេលល្អសម្រាប់មនុស្ស។ វាប្រៀបបានទៅនឹងកញ្ចក់សម្រាប់ឆ្លុះពីបេះដូងមនុស្ស។ តាមរយៈកញ្ចក់ដ៏អស្ចារ្យនេះ យើងអាចមើលឃើញគ្រប់អារម្មណ៍ គ្រប់រសជាតិ និងអារម្មណ៍គ្រប់សណ្ឋានរបស់ម្ចាស់ស្នាម ញញឹមនោះ។ យើងអាចឃើញពីភាពរំភើបត្រកអរ ពីអារម្មណ៍ស្រស់ស្រាយ ពីចិត្តស្មោះនៃបុគ្គល ទាំងឡាយដែលបង្ហាញ អោយយើងឃើញយ៉ាងច្បាស់ក្នុងពិភពយ៉ាងមានសន្តិភាពមួយ។

ស្នាមញញឹមជាទស្សនីយភាពមួយដែលអាចអន្ទងអារម្មណ៍អោយឆ្លក់វង្វេង ភ្លេចរឿងរ៉ាវដែលជាបញ្ហា ឬភ្លេចទុក្ខកង្វល់ទាំង ឡាយដែលធ្លាប់មានក្នុងចិត្ត។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ បើមនុស្សនៅតែអាចរក្សាស្នាមញញឹមរបស់ពួកគេបាន នោះជីវិតគេនឹងមានរស្មីភ្លឺចិញ្ចាំងចិញ្ចាចឡើង។ Continue reading “ស្នាមញញឹម”

ភាពជាអ្នកដឹកនាំ

bulbs

អ្នក ដឹកនាំទាំងអស់ត្រូវការការនិយាយ ការគិត និងការបង្ហាញពីអារម្មណ៍ពិតចំពោះសមាជិកសង្គមរបស់ខ្លួន។ ផ្តើមពីការគិត និងការនិយាយ អ្នកប្រាកដជាអាចក្លាយទៅជាអ្នកដឹកនាំដែលមានសក្តានុពល។

លើផ្លូវទៅកាន់ភាពជាអ្នកដឹកនាំ អ្នកប្រហែលជាត្រូវជួបគ្រោះភ័យជាច្រើនបែបយ៉ាង។ អ្នកត្រូវជួបភាពភ័យខ្លាច, គ្រោះថ្នាក់, ការបាក់ទឹកចិត្ត ហើយមានបញ្ហាជីវិតជាច្រើនទៀតដែលចូលខ្លួនមកតាមរំខានអ្នកមិនអោយទទួលជោគជ័យ។ ចូរកុំខ្លាចវាអោយសោះ វាគឺជាថ្នាំប៉ូវសម្រាប់អ្នកទៅវិញទេ។ កំពូលមហាបុរសទាំងអស់លើលោកសុទ្ធតែកើតចេញមកពី ស្ថានភាពលំបាក ហើយវីរភាពរបស់លោកក៏កើតចេញមកពីការប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីពុះបំបែកគ្រោះកាចទាំងឡាយប្រកបទៅដោយក្តីសង្ឃឹមរហូតដល់ឃើញពន្លឺយ៉ាងត្រចះត្រចង់នៃលទ្ធផលដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន។

តើអ្នកដឹងទេ! មានតែការដែលហ៊ានប្រឈមជាមួយនឹងបញ្ហាទេទើបអាចធ្វើអោយអ្នកសម្រេចជោគជ័យបានដោយក្តីអស្ចារ្យ! មានតែការដែលអ្នកហ៊ានបំបែកនូវរបាំងនៃភាពភ័យខ្លាច ដើម្បីចូលខ្លួនមកច្បាំងជាមួយនឹងភាពលំបាកទាំងឡាយ ហើយប្រឈមមុខជាមួយវាគ្រប់កាលលៈទេទើបអាចធ្វើអោយអ្នកទទួលបាននូវស្នាមញញឹម និងវីរៈភាពអមតៈ។ មនុស្សភាគច្រើន តែងតែខ្លាចឧបសគ្គ ចង់គេចចេញពីស្ថានភាពលំបាក និងមិនចង់តស៊ូក្នុងជីវិត តែពួកគេភ្លេចទៅហើយថា ពួកគេជាមនុស្ស! ពួកគេមិនអាចគេចផុតពីស្ថានភាពប្រែប្រួលនៃធម្មជាតិរបស់មនុស្សបានទេ។ Continue reading “ភាពជាអ្នកដឹកនាំ”

នីតិសិទ្ធមនុស្ស (Human Right Law)

UK Human Rights Act
នីតិសិទ្ធមនុស្ស (Human Right Law) គឺជានីតិចម្រុះមួយដែលមិនមែនស្ថិតនៅក្នុងនីតិឯកជន ឬនីតិសាធារណៈផ្តាច់មុខនោះឡើយ។ នីតិសិទ្ធមនុស្សត្រូវបានគេហៅម្យ៉ាងទៀតថាជា នីតិពហុវិស័យ ព្រោះវាបានគ្រប់ដណ្តប់លើវិស័យជាច្រើនក្នុងសង្គម ហើយវាមានទំនាក់ទំនងជាមួយនឹងច្បាប់ផ្សេងៗដូចជា នីតិព្រហ្មទណ្ឌ, នីតិរដ្ឋប្បវេណី, ច្បាប់រំលូតកូន, ច្បាប់ព្រៃឈើ ឬច្បាប់ចរាចរណ៍ជាដើម។ល។ ដើម្បីសិក្សាអោយបានស៊ីជម្រៅទៅលើនីតិសិទ្ធមនុស្ស (Human Right Law) ឬនីតិសិទ្ធមនុស្សអន្តរជាតិ (International Human Right Law) គេចាំបាច់ត្រូវសិក្សាផងដែរពី នីតិមនុស្សធម៌អន្តរជាតិ (International Humanitarian Law) ដែលជានីតិសំខាន់ ហើយមានលក្ខណៈជិតស្និតជាមួយនឹងនីតិសិទ្ធមនុស្ស។

១. នីតិសិទ្ធមនុស្សអន្តរជាតិ (International Human Right Law)
នីតិសិទ្ធមនុស្សអន្តរជាតិ គឺជានីតិដែលត្រូវបានបង្កើតឡើងដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ ហើយវាជាច្បាប់ដែលការពារទៅដល់មនុស្សទាំងឡាយនៅគ្រប់ស្ថានភាព ទាំងពេលមានសង្គ្រាម និងសន្តិភាព។ កាលណាប្រទេសមួយមានសន្តិភាពហើយ ច្បាប់សិទ្ធមនុស្សកាន់តែមានភាពសំខាន់ថែមមួយកម្រិតទៀត ហើយក៏ចាំបាច់ត្រូវពង្រឹងអោយបានខ្លាំងក្លាផងដែរដើម្បីភាពរីកចម្រើននៃសង្គមនោះ។

២. នីតិមនុស្សធម៌អន្តរជាតិ (International Humanitarian Law) Continue reading “នីតិសិទ្ធមនុស្ស (Human Right Law)”

យុវជនកំពុងយកចិត្តទុកដាក់ខ្លាំងលើការងារ និងការអប់រំ

IMG_7065
វាគ្មិនក្នុងកម្មវិធី Career and Education Fair

ដោយៈ ហេង សុវណ្ណ

វិស័យអប់រំគឺជាវិស័យចំបងមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។ សង្គមមួយអាចអភិវឌ្ឍទៅបានអាស្រ័យលើសង្គមនោះមានធនធានមនុស្សប្រកបទៅដោយគុណភាពពិតប្រាកដ និងឱកាសការងារស្មើៗគ្នាទាំងក្នុងវិស័យសង្គម និងបច្ចេកទេស។

បច្ចុប្បន្ននេះ មានយុវជនជាច្រើនបាន និងកំពុងផ្តោតចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅលើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា ដើម្បីឈានទៅរកការចាប់យកអាជីពពិតប្រាកដមួយសម្រាប់ជីវិតរបស់គេរៀងៗខ្លួន។ ដោយបច្ចុប្បន្ននេះបច្ចេកវិទ្យាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើអោយយុវជនដែលនៅតាមបណ្តារទីប្រជុំជនធំៗអាចទទួលបាននួវពត៌មានជាច្រើនជុំវិញបញ្ហាជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់អនាគតរបស់ពួកគេ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានៅប្រទេសកម្ពុជាយើងនៅមានកម្រិតនៅឡើយ ដែលជាហេតុធ្វើអោយយុវជនដែលកំពុងរស់នៅក្នុងតំបន់ដែលមិនទាន់មានភាពទូលំទូលាយផ្នែកប្រព័ន្ធ Internet ត្រូវជួបប្រទះនូវកង្វះខាតផ្នែកពត៌មានជុំវិញការសម្រេចចិត្តពីបញ្ហាការងារ និងការសិក្សា ដែលជាហេតុនាំអោយមានការយល់ច្រឡំ ឬរហូតដល់ថ្នាក់សម្រេចចិត្តខុសថែមទៀតផង។ Continue reading “យុវជនកំពុងយកចិត្តទុកដាក់ខ្លាំងលើការងារ និងការអប់រំ”

ស្នេហាមិនមែនសម្រាប់លេងសើច (Love is not a joke…)

125ការស្រមៃគឺប្រៀបបាននឹងអ័ព្វដែលអណ្តែតត្រសែត ឡើងចុះ ជួនច្បាស់ ជួនមិនច្បាស់ ទៅតាមអារម្មណ៍ និងមនោសញ្ចេតនា។ មនុស្សដែលមាន អារម្មណ៍ល្អ និងមិនល្អនៅលាយឡំ គ្នាក្នុងពេលតែមួយ មានចិត្តមិនស្ងប់ និងមានអារម្មណ៍ដិតជាប់ក្នុងចិត្តរួចរលឹកឃើញច្បាស់ពី រូបភាពនៃអនុស្សាវរីយ៍ ហើយអារម្មណ៍ភ័យ និងអរនៅលាយឡំជាមួយគ្នានោះគឺជាអារម្មណ៍ស្នេហា។ ស្នេហាពិតកើតចេញពីក្តីស្រមៃរួមគ្នាមួយនៃមនុស្សពីរនាក់ឬសេចក្តីស្រមៃយ៉ាងល្អបរិសុទ្ធនៃមនុស្សម្នាក់ដែលចង់សម្រេចរួមគ្នាជាមួយមនុស្សម្នាក់ទៀតអស់មួយជីវិត។

ស្នេហាមានឥទ្ធិពល ខ្លាំងណាស់សម្រាប់មនុស្ស។ ស្នេហាអាចជម្រុញអោយមនុស្សខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់តែស្នេហាក៏អាចទាញមនុស្សអោយធ្លាក់ទៅក្នុងអន្លង់នៃភាពអន្តការនៃជីវិត។

ពេលបុរសម្នាក់បានដាក់មនោសញ្ចេតនាជាប់ចិត្តស្រលាញ់ស្មោះទៅលើនារីណា ម្នាក់ហើយ បុរសនោះប្រាកដជាព្យាយាមគ្រប់មធ្យោបាយដើម្បីបង្ហាញអោយនារីបណ្តូលចិត្តរបស់គេបានឃើញពីវីរភាពឬឧត្តមភាពរបស់គេផ្ទាល់តាមរយៈការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ឬជំនះគ្រប់ការលំបាកដើម្បីទទួលបានលទ្ធផលអស្ចារ្យលើសគេ។ លើសពីនេះទៅទៀតឥទ្ធិពលនៃសេចក្តីស្រលាញ់ពិតជាអាចធ្វើអោយបុគ្គលនោះលះបង់នូវអ្វីគ្រប់យ៉ាងដើម្បីតែរក្សាអោយបាននូវចំណងមេត្រីដែលគេគិតថាជាអនុស្សាវរីយ៍យ៉ាងល្អផូរផង់នៃជីវិតស្នេហារបស់ពួកគេ។ Continue reading “ស្នេហាមិនមែនសម្រាប់លេងសើច (Love is not a joke…)”

ទស្សនទាន Jean Jacques Rousseau ចំពោះប្រជាមតិ

ដោយៈ ហេង សុវណ្ណ

fgn40j1

“ច្បាប់សំខាន់ៗរបស់រដ្ឋ ត្រូវតែប្រជារាស្រ្តជាអ្នកសម្រេចតាមរយៈការធ្វើប្រជាមតិ”

          លោក Jean Jacques Rousseau ជាទស្សនៈវិទូជនជាតិបារាំង ជាអ្នកទ្រឹស្តីនយោបាយ និងជាអ្នកក្រមសីលធម៌យ៉ាងល្បីល្បាញ។ Rousseau បានផ្តល់តម្លៃសំខាន់ទៅលើទម្រង់នៃរដ្ឋាភិបាលមួយដែលមានការគោរពនូវមតិប្រជាពលរដ្ឋជាធំ តែគាត់ក៏មានផ្នត់គំនិតអភិជនាធិបតេយ្យផងដែរព្រោះគាត់យល់ថា ការគ្រប់គ្រងនៃពួកដែលមានគតិបណ្ឌិតខ្ពស់ ពួកអភិជន ឬពួកអ្នកដែលមានវណ្ណៈធំនៃត្រកូលខ្ពង់ខ្ពស់គឺជាវិធីល្អបំផុតក្នុងការនាំសង្គមអោយឆ្ពោះទៅរកការអភិវឌ្ឍ។ តែទោះជាយ៉ាងណាក៏ដោយក៏ Rousseau មិនដែលភ្លេចឡើយពីតម្រូវការរបស់ប្រជាពលរដ្ឋ ដូចយើងបានឃើញក្នុងទស្សនៈទានរបស់គាត់មួយឃ្លាថា “ច្បាប់សំខាន់ៗរបស់រដ្ឋ ត្រូវតែប្រជារាស្រ្តជាអ្នកសម្រេចតាមរយៈការធ្វើប្រជាមតិ”។

ជាការពិតណាស់ ច្បាប់គឺជាលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានគេបង្កើតឡើងដើម្បីគ្រប់គ្រងនូវរាល់ទំនាក់ទំនងក្នុងសង្គម ហើយមានលក្ខណៈចាប់បង្ខំ និងមានការដាក់ពិន័យដល់ជនទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ក្នុងគោលបំណងស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍអោយកាន់តែប្រសើរនៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះហើយទើបច្បាប់ចាំបាច់ Continue reading “ទស្សនទាន Jean Jacques Rousseau ចំពោះប្រជាមតិ”