ដោយ មឿង ទុម
2010-08-24
ព្រះពុទ្ធសាសនាកន្លងមកក៏ដូចបច្ចុប្បន្ន បានជ្រួតជ្រាបក្នុងសាច់ឈាមខ្មែរក្រោមស្ទើរតែគ្រប់រូប ទោះជារស់នៅទីណាក៏ដោយ។ ខ្មែរក្រោមរាប់ម៉ឺននាក់ចូលរួមសាងផ្នួសបួសជាព្រះសង្ឃ គោរពប្រតិបត្តិទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាថេរវាទ ឬហិនយាន។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីកាតព្វកិច្ចរបស់ព្រះសង្ឃខ្មែរ នៅឯដែនដីកម្ពុជាក្រោម ៖
នៅទូទាំងដែនដីកម្ពុជាក្រោម មានព្រះសង្ឃខ្មែរក្រោមរាប់ម៉ឺនអង្គកំពុងសាងផ្នួស គោរពប្រតិបត្តិទៅតាមទ្រឹស្ដីព្រះពុទ្ធសាសនាថេរវាទ។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីតួនាទីរបស់ព្រះសង្ឃខ្មែរ នៅឯដែនដីកម្ពុជាក្រោម ៖
ក្រៅពីទ្រទ្រង់ និងផ្សព្វផ្សាយព្រះពុទ្ធឱវាទដល់ពុទ្ធបរិស័ទ ព្រះសង្ឃខ្មែរក្រោមភាគច្រើនក៏បានចូលរួមយ៉ាងសកម្មទៅតាមលទ្ធភាព ក្នុងកិច្ចការផ្នែកមនុស្សធម៌ជួយពុទ្ធបរិស័ទខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីសកម្មភាពផ្នែកមនុស្សធម៌របស់ព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ៖
ប្រភពព័ត៌មានជាច្រើន រួមទាំងសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រោមមួយចំនួនផង បានឲ្យដឹងថា សេរីភាពនៃការគោរពជំនឿព្រះពុទ្ធសាសនា នៅឯដែនដីកម្ពុជាក្រោម ផ្ដើមរងការគាបសង្កត់តាំងពីឆ្នាំ១៩៥៤មក។
អ្នកស្រី មឿង ទុម សូមជូនសេចក្ដីរាយការណ៍អំពីស្ថានភាពនៃការគោរពជំនឿព្រះពុទ្ធសាសនា នៅឯដែនដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីវៀតណាម លោក ង៉ោ ឌីញ យីម ៖




