មនុស្សប្រុសរាងចំណាស់ម្នាក់ដែលកំពុងតែនិយាយជាមួយមិត្តរួមការងារ ក៏ងាកមកប្រភពសំលេង ហើយញញឹម តាមមើលទៅគាត់មិនមែនអាយុច្រើនទេ
ប្រហែលជាខ្ទង់សាមសិបទេតែដោយសារតែ គាត់ធ្វើការច្រើនទើបមើលទៅគាត់ដូចជាមនុស្សចាស់ម្នាក់ចឹង
“បាទ កូនសំលាញ់ ! កូនមកធ្វើអីនៅទីនេះ? ប្រយត្ន័គ្រោះថ្នាក់ណាកូនសំលាញ់របស់ប៉ា” ថារួចក៏ដើរសំដៅទៅរកកូនស្រីរបស់ខ្លួន
“ចា៎លោកប៉ា! អ្នកម៉ាក់អោយកូនយកនំនេះមកជូនលោកប៉ានិងជូនលោកអ៊ុំទាំងអស់គ្នា សំរាប់ពេលល្ងាចនេះ”
” អីយ៉ា! មានចំនែកពួកអ៊ុំដែរកំពុងតែឃ្លានផង” អ៊ុំឌីនិយាយព្រមទាំងស្រែកហៅគ្រប់គ្នាមកញុំានំ
“ចា៎ លោកអ៊ុំ”
“ផ្តាំទៅប្រាប់អ្នកម៉ាក់ក្មួយផង ថាពួកអ៊ុំអគុណច្រើនណា”
“ចា៎ លោកអ៊ុំ”
“នេះ! សំរាប់កូនដែលខំយកមកអោយប៉ាណា” ឳពុកនាងក៏ហុចនំមួយអោយទៅនាង
“ឆ្ងាញ់ដល់ហើយ អ្នកម៉ាក់ក្មួយពិតជាពូកែមែន ” អ៊ុំឌីនិយាយម្តងទៀត មុននឹងស្រែកប្រាប់ទៅអ្នកឯទៀត ញុំាហើយនិងអាលបន្តការងារទៀត
“ចឹង កូនទៅវិញហើយណា ដើម្បីកុំអោយរំខានដល់ការងាររបស់លោកប៉ា”
“បាទ! កូនសំលាញ់ដើរអោយប្រយត្ន័ណាកូនសំលាញ់ប៉ា”
“ចា៎ លោកប៉ា ” រួចក៏ទេវីស្រែកលាលោកអ៊ុំឌី
“លោកអ៊ុំ! ក្មួយទៅវិញហើយ”
“បាទក្មួយ ” អ៊ុំឌីងាកមកនិយាយដាក់ទេវី បន្ទាប់ពីនិយាយជាមួយក្រុមការងារ
ទេវីស្រីស្រស់ដើរចេញពីរោងការដ្ឋានមកវិញប្រុងនិងញុំានំរបស់នាង តែនាងទើបនិងនឹកឃើញថា នាងបានអោយក្មេងប្រុសចិត្តល្អដែល
អោយនាងខ្ចីលុយនៅចាំនាងទៅលេងដីខ្សាច់ជាមួយ
នាងក៏រត់សំដៅទៅកន្លែងដែលជួបគេហើយគិតថានឹងយកនំមួយនេះអោយគេញុំាជាការអគុណដែលគេអោយនាងខ្ចីលុយ ។ ពេលនាងមកដល់កន្លែងចាស់វិញ
នាងមិនឃើញគេទៀតទេ នាងមើលជុំវិញនឹងដើម្បីរកគេក៏មិនឃើញ នាងមិនដឹងជាទៅរកគេនៅកន្លែងណាទេ សូម្បីតែកន្លែងលេងដីខ្សាច់ក៏នាងមិនស្គាល់ដែរ
ដូច្នេះនាងសំរេចចិត្តអង្គុយរងចាំគេនៅទីនឹងបន្តទៀត សង្ឃឹមថាគេនិងមកវិញ ។ ក្នុងដៃនាងមាននំតែ នាងមិនដាច់ចិត្តញុំាទេ
គឺនាងទុកអោយអ្នកមានគុណរបស់នាង។
ក្រលេកមើលទៅខាងក្រោយរបងផ្ទះរបស់សិទ្ធ ក្មេងៗប៉ុន្មាននាក់ កំពុងតែស្រែកសប្បាយជាមួយនិងពំនូកដីខ្សាច់ដ៏ធំមួយនេះ
ពួកគេលេងរហូតដល់មេឃចាប់ផ្តើមរៀបងងឹតហើយ រិទ្ធិពង្សក៏និយាយកាត់ភាពសប្បាយ
“តោះមេឃជិតងងឹតហើយពួកយើងត្រលប់ទៅផ្ទះវិញ”
“ចាំតិចទៀតទៅ កំពុងតែសប្បាយផង”សិទ្ធងាកមកនិយាយ ហើយក៏បន្តលេងជាមួយមិត្តតទៀត
“ចឹង អញទៅមុនហើយណា” រិទ្ធពង្សតប
“ស្រេចចិត្ត” សិទ្ធតប
រិទ្ធិពង្សដើរចេញពីពំនូកខ្សាច់ហើយយកដៃបោះសំអាតខ្លួន មុននឹងដើរសំដៅទៅផ្ទះ តាមផ្លូវរិទ្ធិពង្សរត់ផងច្រៀងផង
គេនិងយកទៅនិយាយប្រាប់អ្នកម៉ាក់និងលោកប៉ារបស់គេដែលគេបានជួយក្មេងស្រីម្នាក់កុំអោយអ្នកម៉ាក់នាងវាយ ។
ដើរមកដល់កន្លែងចាស់ ស្រាប់តែគេស្រឡាំងកាយព្រោះតែគេឃើញក្មេងស្រីដែលគេអោយលុយខ្ចី កំពុងអង្គុយម្នាក់ឯងយ៉ាងស្ងាត់ស្ងៀម
ឃើញដូចនេះគេក៏ចូលទៅហៅនាង
“អេ !ក្មេងរំអួយ នាងមកអង្គុយអីនៅត្រង់នេះ?”
ទេវី ងើយមើលឡើងឃើញមនុស្សដែលនាងកំពុងចាំឈរនៅចំពោះមុខនាង នាងក៏ញញឹម
“មក ហើយហ ..! នេះ នំខ្ញុំអោយ អគុណដែលអោយខ្ញុំខ្ចីលុយ” ថាហើយនាងហុចនំដែលពេលនេះចាប់ផ្តើមត្រជាក់ហើយទៅអោយក្មេងប្រុស
“នំអីគេនឹង? ” រិទ្ធិពង្សសួរ
“នំចេកបុក ..! អ្នកម៉ាក់ខ្ញុំគាត់ជាអ្នកធ្វើណា ញុំាទៅឆ្ងាញ់ណាស់ស្នាដៃរបស់ម៉ាក់ខ្ញុំ
“ចឹងហ ! តែខ្ញុំមិនដែលញុំាវាពីមុនមកផង”
“ខ្ញុំភ្លេចទៅថា ឯងជាកូនអ្នកមានឯងមិចនឹងចេះញុំានំចឹងៗទៅ”
ទេវីអោនមុខចុះដោយភាពអស់សង្ឃឹម ហើយក៏និយាយតទៀតថា
“សាកភ្លក់មើលទៅ ចាត់ទុកថាខ្ញុំអង្វរចុះណា យ៉ាងណាៗវាជាសណ្តានចិត្តរបស់ខ្ញុំចំពោះឯងដែរ”
ស្រីស្រស់ញញឹមឡើង ហើយនាងក៏ត្រូវទាក់ទាញដោយកែវភ្នែកដ៏ស្រស់ស្អាតរបស់រិទ្ធិពង្សហើយ នាងមិនដែលឃើញកែវភ្នែកណាស្អាតដូចនេះទេ
តែអ្វីដែលចំលែកនោះគឺនាងឃើញមានស្លាកស្នាមមួយផុសចេញពីលើចិញ្ចើមខាងស្តាំរបស់គេ ស្នាមនេះមើលទៅ ស្រស់ស្អាត មែនដូចជារូបសញ្ញាNice ចឹង
បណ្តាលអោយរិទ្ធិពង្សចាប់ផ្តើមញញឹមដែរ
“អគុណហើយ ! ខ្ញុំនិងសាកមើលណា” ថារួចក៏បកស្លឹកចេកចេញ ហើយដាក់ចូលមាត់ដោយមិនសូវស្និទ្ធ ធ្វើអោយទេវីសើចឡើង
“អគុណហើយ តែបើឯងមិនចេះញុំាក៏មិនអីដែរណាខ្ញុំមិនខឹងទេ”
រិទ្ធិពង្សនៅស្ងៀមបន្តិច មាត់ក៏ឈប់ទំពារដែរហើយងាកមកសម្លឹងទេវី
ធ្វើអោយស្រីស្រស់យើងឆ្ងល់គិតមិនចេញបានត្រឹមតែសួរ
“យ៉ាងមិចដែរ រសជាតិរបស់វា”
“ខ្ញុំមិនដែលបានញុំានំរបៀបនេះទេ នេះជាលើកទី១របស់ខ្ញុំវាពិតជាឆ្ងាញ់ខ្លាំងណាស់ អគុណនាងហើយ”
“ចា៎! មិនអីទេ ណា អូ! ម៉ាក់ខ្ញុំមកហើយនោះខ្ញុំត្រលប់ទៅផ្ទះវិញហើយណា សង្ស័យតែគាត់តាមរកខ្ញុំហើយខ្ញុំទៅវិញហើយណា ថ្ងៃក្រោយជួបគ្នាទៀតណា”
ថាហើយទេវីក៏រត់ទៅរកម្តាយរបស់នាងដែលកំពុងតែដើររកនាង ព្រោះតែឥលូវយប់ហើយមិនទាន់ឃើញនាងត្រលប់ទៅផ្ទះវិញ ដូច្នេះក៏ចេញមកតាមរក
“តើនាងឈ្មោះអី?”រិទ្ធពង្ស ស្រែកសួរនាងពីចំងាយ តែនាងមិនងាកក្រោយទេ គឺនាងកំពុងតែរត់ទៅឱបម្តាយរបស់នាង
គេស្រាប់តែនឹកឃើញថាគេមិនទាន់បានស្គាល់ឈ្មោះនាងនៅឡើយ
“អ្នកម៉ាក់! “ទេវីស្រែក
ម្តាយនាងក៏ងាកមកមើលឃើញនាងហើយក៏ញញឹមពេលដែលនាងរត់មកឱបខ្លួន
“កូនទៅណា? ម៉ាក់ខំតែភ័យស្មានតែកូនមានរឿងអី”
“កូនសុំទោស កូនរវល់តែលេងជាមួយមិត្តថ្មីរបស់កូនទើបបានជាភ្លេច”
“កូនមានមិត្តភក្ត័ថ្មីទៀតហ?”ម្តាយសួរកូនបណ្តើរហើយ កាន់ដៃកូនស្រីដើរត្រលប់ទៅផ្ទះវិញបណ្តើរ
“ចា៎ ម៉ាក់ !គេចិត្តល្អណាស់ណា” ក្មេងស្រីឆ្លើយតបទៅម្តាយនាង វិញញឹមៗ
“គេឈ្មោះអីដែរកូន?”
មកដល់ពេលនេះទើបនាងនឹកឃើញថា នាងមិនទាន់ស្គាល់ឈ្មោះរបស់គេនៅឡើយ
“សុំទោសអ្នកម៉ាក់ កូនអត់ស្គាល់ឈ្មោះគេផង ចឹងចុះចាំកូនប្រាប់ម៉ាក់ ពេលក្រោយណា”
“ចា៎ កូនសំលាញ់ម៉ាក់”
ពីរនាក់ម្តាយហើយនឹងកូនក៏បណ្តើរគ្នាសំដៅទៅផ្ទះដែលខ្លួនស្នាក់នៅ។
“អ្នកប្រុស”
រិទ្ធិពង្សដើរបានបន្តិចក៏លឺពូសានដែលជាមេការចាត់ចែងនៅក្នុងគេហដ្ឋានរបស់លោកឧញ៉ាធិបត្តីស៊ីសុវត្ថិ ហៅខ្លួន
“បាទ”
“ល្ងាចហើយអ្នកប្រុស ឆាប់ត្រលប់ទៅផ្ទះវិញ”
រួចគេក៏រត់ទៅជិតហើយកាន់ដៃពូសានដើរសំដៅទៅគេហដ្ឋានវិញ ។
រងចាំភាគបន្ត

