អុញ! សត្វ​សេក​ចេះ​រាំ​បទ Gangnam Style ទៀត(​វីដេអូ)


ធ្លាប់​ឃើញ​តែ​​បទ​ Gangnam Style របស់​តារា​ចម្រៀង​កូរ៉េ​ខាង​ត្បូង​​ Psy ត្រូវ​បាន​គេ​យក​មក​​សម្ដែង​តាម​ ប៉ុន្តែ​ពេល​នេះ​សូម្បី​តែ​សត្វ​សេក ក៏​យក​បទ​ចម្រៀង​ល្បី​បំបែក​កំណត់ត្រា​ YouTube មួយ​នេះ មក​រាំ​តាម​ដែរ។

វីដេអូ ​រយៈ​ពេល​​ជាង​មួយ​នាទី​ ដែល​ប្រិយមិត្ត​នឹង​ឃើញ​ខាង​ក្រោម​នេះ បាន​បង្ហាញ​ពី​សត្វ​សេក​រាំ​ងក់​ក្បាល​ ញាក់​ស្លាប លោត​តាម​ចង្វាក់​ភ្លេង មើល​ទៅ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ។ ក្នុង​ចំណោម​អ្នក​ចូល​មើល​វីដេអូ​នេះ​ក្នុង​ YouTube ជាង​៥០ម៉ឺន​នាក់ មាន​អ្នក​ comment សរសើរ​សត្វ​សេក​ដ៏​ឆ្លាត​នេះ​ជា​ច្រើន​ផង​ដែរ។ ចុះ​ចំណែក​ប្រិយមិត្ត​វិញ មាន​អ្វី​និយាយ​ដែរ​ចំពោះ​ការ​បង្ហាញ​ក្បាច់​រាំ​របស់​សេក​ដ៏​គួរ​ឲ្យ​ ស្រលាញ់​មួយ​ក្បាល​នេះ?

 

 

ប្រភពពី សប្បាយ

 

បានផ្សាយ​ក្នុង រឿងប្លែកៗ | បញ្ចេញមតិ

វិធីងាយ​ៗ​ប្រឆាំង​រោគ​ផ្ដាសាយ


អាកាសធាតុ ​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន ​ជា​ពិសេស​ការ​ធ្លាក់​ភ្លៀង​ និង​ខ្យល់​រងា​ បញ្ហា​ចម្បង​ដែល​មនុស្ស​ទូទៅ​ប្រឈម​គឺ​ជំងឺ​ផ្ដាសាយ។ ​ផ្ដាសាយ​ ជា​ជំងឺ​​ម៉្យាង​ដែល​មិន​ជា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ ​ប្រសិន​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុកដាក់​ដិតដល់​ អាច​​នឹង​បង្ក​ឲ្យ​មាន​អាការៈ​ឈឺក្បាល​ ហៀរ​សំបោរ និង​ក្ដៅ​ខ្លួន​ជា​ដើម​ ដែល​នេះ​បង្ក​​​ការ​រំខាន​ដល់​ការ​​តាំង​ស្មារតី​ធ្វើ​ការងារ​របស់​អ្នក។ ​ខាង​ក្រោម​នេះ​ Sabay ​នឹង​លើក​យក​វិធី​ងាយ​ៗ​ពី​គេហទំព័រ ​ehow ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​ផ្ដាសាយ​ដោយ​ជោគជ័យ។

១. អ្នក​អាច​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​គ្រូពេទ្យ​​អាច​ផ្ដល់​​វេជ្ជបញ្ជា​ដ៏​ត្រឹមត្រូវ​សម្រាប់​រោគសញ្ញា​ជំងឺ​របស់​អ្នក។
២. ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ការ​សម្រាក​បាន​គ្រប់គ្រាន់​អាច​ជួយ​​រាងកាយ​អ្នក​មាំមួន​ងាយ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ផ្ដាសាយ​របស់​អ្នក​បាន។
៣​. ​ត្រូវ​រក្សា​សំណើម​ក្នុង​ខ្លួន​អ្នក ​នេះ​តម្រូវ​ឲ្យ​អ្នក​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ។ ​ប្រសិន​បើ​អ្នក​មិន​ចង់​ញ៉ាំ​តែ​ទឹក​សាប​ធម្មតា​ អ្នក​អាច​ជ្រើស​យក​ទឹក​ក្រូច​ឆ្មា​ ឬ​ភេសជ្ជៈ​ដែល​ផ្ដល់​ជាតិ​ទឹក​ជំនួស​វិញ។
៤. ​ប្រសិន​បើ​អ្នក​ក្អួត​ចង្អោរ ​ត្រូវ​ជៀសវាង​ញ៉ាំ​អាហារ​ដែល​រឹង​ រហូត​ដល់​សុខភាព​របស់​អ្នក​វិល​ទៅ​រក​សភាព​ធម្មតា​វិញ។
៥. អ្នក​អាច​ញ៉ាំ​ស៊ុប​សាច់​មាន់​ ឬ​ស៊ុប​បន្លែ​ ឬ​នំ​ប៊ិស្គីបត៍​បាន​ប្រសិន​បើ​អ្នក​ឃ្លាន ព្រោះ​អាហារ​ទាំង​នេះ​ងាយ​ក្នុង​ការ​រំលាយ​ដែល​ងាយ​ស្រួល​ដល់​មុខងារ​​រំលាយ ​អាហារ​របស់​ក្រពះ។
៦. ​អ្នក​អាច​ឆុង​តែ​​លាយ​ជាមួយ​ទឹក​ឃ្មុំ​ញ៉ាំ ​ដោយ​សារ​ការ​លាយ​បញ្ចូល​គ្នា​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​បំពង់​ក​បាន។

សាកល្បង​វិធី​ខាងលើ​នេះ​មើល៍ ​ប្រសិន​បើ​អ្នក​​ធុញ​ទ្រាន់​នឹង​ការ​ញ៉ាំ​ថ្នាំ ​ហើយ​​ចង់​ប្ដូរ​មក​រក​វិធី​ងាយ​ៗ​ជាង​​នោះ៕

ប្រែ​សម្រួល៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ បរទេស

ប្រភពពី​ សប្បាយ

បានផ្សាយ​ក្នុង សុខភាព និង អនាម័យ | 1 មតិ

មិនគួរអោយជឿ ៖ សំណង់អាគារអច្ឆិរយៈ ដ៏ធំមហិមា នៅលើលោក ដែលត្រូវបាន បោះបង់ចោល


មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មាន
ប្លែកបរទេស   ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានគូសបញ្ជាក់
អោយដឹងថា  សំណង់អាគារអច្ឆរិយៈ ក៏ដូចជា ដ៏ធំមហិមា  មួយចំនួនដែលមាននៅតាម
បណ្តាប្រទេសនៅលើពិភពលោកយើងនេះ    ត្រូវបានគេបោះបង់ចោលទៅវិញ ។ ជ្រាប
កាន់តែច្បាស់ថាតើ  សំណង់អាគារនោះ  មានរូបរាងយ៉ាងណា  និងស្ថិតនៅក្នុងប្រទេស
ណាមួយនោះ តាមដានទស្សនាបណ្តារូបមួយចំនួន   ដែលមាននៅខាងក្រោមនេះបន្តិច
ទៅ ៖


កន្លែងកំសាន្ត ក៏ដូចជាផ្សារទំនើបធំបំផុត នៅក្នុងប្រទេសចិន

សណ្ឋាគារ The Ryugyong កូរ៉េខាងជើង


Sanzhi Pod House ប្រទេសតៃវ៉ាន់


កោះ Hashima ប្រទេសជប៉ុន

ឧទ្យានជាតិធំជាងគេលើលោក មានទីតាំងស្ថិតនៅក្នុងប្រទេសចិន

ដោយ ៖ ពិសី
ប្រភព ៖ Odd    camnews

បានផ្សាយ​ក្នុង ព្រឹត្តិការណ៍បច្ចុប្បន្ន | បញ្ចេញមតិ

អី​ក៏​ម៉េះៗ! ស្ត្រី​ម្នាក់​​ប្រើ​​សុដន់​វាយ​បំបែក​ផ្លែ​ឪឡឹក​​ និង​សម្បក​កំប៉ុង


​ ស្ថិត​ក្នុង​វ័យ ​៤៧​ឆ្នាំ​ ស្ត្រី​ម្នាក់​ឈ្មោះ​​ ​Susan Sykes​ បាន​បង្ហាញ​សមត្ថភាព​អច្ឆរិយ​របស់​ខ្លួន ដោយ​គ្រាន់​តែ​សុដន់​ទាំង​គូ​របស់​គាត់​​ វាយ​បំបែក​វត្ថុ​រឹង​ៗ។

​ជា​មួយ​សុដន់​ដ៏​ទ្រលុកទ្រលន់​ ​​​ ​ លោក​ស្រី​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដើម្បី​បញ្ជាក់​ថា ​ត្រឹម​តែ​ផ្លែឈើ​​ និង​របស់​រឹង​ៗ​ មិន​ទាន់​អាច​ទប់​ទល់​ជាមួយ​សុដន់​​ទំហំយក្ស​របស់​គាត់​បាន​ទេ​។

លោក​ ស្រី​​បាន​ប្រើ​​សុដន់​​​វាយ​កំប៉ុង​ទឹក​ក្រូច​ជាច្រើន​ឲ្យ​ក្រពឹត​ និង​វាយ​បំបែក​ផ្លែ​ឪឡឹក​ រួម​ទាំង​បន្ទះ​ឥដ្ឋ​​បែក​ដ៏​មិន​គួរ​ឲ្យ​ជឿ​។ អ្នក​ទស្សនា​ជាច្រើន​ បាន​ស្ងើច​សរសើរ​ និង​ពេញ​ចិត្ត​ការ​​បង្ហាញ​សមត្ថភាព​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រៀវ​​របស់​លោក​ ស្រី​ Susan Sykes​ ណាស់​។ ពី សប្បាយ

បើ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​ អ្នក​ប្រហែល​ជា​មិន​ទាន់​ជឿ​ទេ​ថា​ មាន​មនុស្ស​អាច​ប្រើ​សុដន់​វាយ​បំបែក​របស់​រឹងៗ​បាន​ដូច្នេះ​។ បើ​មិន​ទាន់​ជឿ​ទេ​ តោះ​ទៅ​មើល​វីដេអូ​សិន​ទៅ​ចឹង​៖​

 

បានផ្សាយ​ក្នុង រឿងប្លែកៗ | បញ្ចេញមតិ

រាជិនី​ខ្យាដំរី​ថៃ នៅ​មិន​ទាន់​មាន​ទាយាទ​ស្នង​តំណែង


 

121210_21a

ក្រុង​ប៉ាតាយ៉ាៈ ស្ត្រី​ក្លាហាន​ដែល​ហ៊ាន​ឃុំ​ខ្លួន​ក្នុង​បន្ទប់​កញ្ចក់​តូច​ចង្អៀត ស៊កសៀត​ដោយ​ពពួក​សត្វ​អាសិរពិស ខ្លួន​ខ្មៅ និង​ដង្កៀប​ធំៗ​នោះ នៅ​មិន​ទាន់​មាន​អ្នក​ផ្ដួល​រំលំ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​នាង​នៅ​ឡើយ​ទេ បើ​ទោះ​ជា​នាង​បាន​បំបែក​ឯតទគ្គ​កម្ម​ហ្គីនណេស​តាំងពី​ឆ្នាំ​២០០៩ ក្ដី។

 

«រាជិនី​ខ្យាដំរី» គឺជា​ងារ ដែល​នារី​ថៃ​រូប​នេះ​ទទួល​បាន​ក្រោយ​ការ​បំបែក​ឯតទគ្គកម្ម​កាល​ពី​៣​ឆ្នាំ បន្ទាប់​ស្ត្រី​ដ៏​ចម្លែក​ម្នាក់​នេះ​បាន​រស់​នៅ​ជាមួយ​នឹង​សត្វ​ខ្យា​ដំរី​រាប់ពាន់​ក្បាល​នៅ​ក្នុង​បន្ទប់​កញ្ចក់​មួយ​ដល់​ទៅ ៣៣ ថ្ងៃ​ឯ​ណោះ។ ហេតុការណ៍​ដ៏​ចម្លែក​នេះ​ធ្វើ​ឲ្យ​នាង​ជាប់​កំណត់ត្រា​ពិភពលោក។

នាង កញ្ឆណា កេតកាអ៊ីវ វ័យ​៣៩​ឆ្នាំ មាន​ក្តី​ត្រេកអរ​ដោយ​ញញឹម​ក្នុង​ការ​ចូល​ទៅ​រស់​នៅ និង​ដេក​លេង​ជាមួយ​ពពួក​សត្វ​មាន​ពិស​សាហាវ​ដូច​ខ្យា​ដំរី​ចំនួន​៥​ពាន់​ក្បាល​ឯ​ណោះ។

គេ​បាន​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​សត្វ​ខ្យា​ដំរី បាន​ទិច​ខាំ​ចំនួន​ដល់​ទៅ​១៣​លើក​ឯណោះ​នៅ​ត្រង់​ដៃ​ជើង និង​ម្រាម​ដៃ​របស់​នាង តែ​នាង​នៅ​តែ​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​សម្រាប់​ខ្លួន​ដដែល។

កាលពី​ឆ្នាំ​២០០២ ស្ត្រី​ជាតិ​ថៃ​រូប​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​ជាមួយ​សត្វ​ខ្យា​ដំរី​នេះ​ចំនួន​៣៤០០​ក្បាល​សម្រាប់​ការ​រស់​នៅ​រយៈ​ពេល​៣២​ថ្ងៃ។

នាង​និយាយ​ថា៖ «វា​ជា​រឿង​មួយ​មិន​ងាយស្រួល​ឡើយ​តែ​នាង​ខ្ញុំ​បាន​ព្យាយាម​ព្រោះ​ខ្លួន​នាង​ចង់​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ជាតិ​ថៃ និង​ជន​បរទេស​ទើប​អាច​ឲ្យ​នាង​សម្រេច​បំបែក​កំណត់ត្រា​ចាស់​បាន​គឺ​លើស​មួយ​ថ្ងៃ​គឺ​រយៈពេល​[៣៣ថ្ងៃ] ជាមួយ​នឹង​សត្វ​ខ្យាដំរី​ច្រើន​ជាង​មុន​នៅ​ឆ្នាំ​២០០៩»។

ស្ត្រី​រូប​នោះ​ត្រូវ​បណ្តា​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​នានា​នៅ​ទីក្រុង​ប៉ាតាយ៉ា​បាន​អបអរ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​វីរភាព ឬ ទេពកោសល្យ​របស់​នាង​ទើប​គេ​បាន​ដាក់​ងារ​នាង​ថា «រាជិនី​ខ្យាដំរី»។

ហ្សង់ រីដ ភ្ញៀវ​បរទេសជាតិ​អង់គ្លេស​ម្នាក់​បាន​និយាយ​ថា៖«នាង​ពិត​ជា​ក្លាហាន​មែន​ខណៈ​ទង្វើ​មួយ​នេះ​ខ្ញុំ​មិន​ហ៊ាន​ធ្វើ​នៅ​ឡើយ»។

ស្ត្រី​ថៃ​ដ៏​ក្លាហាន​នេះ​បាន​និយាយ​ថា នាង​នឹង​ចូល​ទៅ​បន្ទប់​កញ្ចក់​មាន​សត្វ​ខ្យាដំរី​នោះ​ម្តង​ទៀត ប្រសិន​បើ​មាន​គូ​ប្រជែង​ចង់​បំបែក​ឯតទគ្គ​កម្ម​ថ្មី​របស់​នាង​នោះ៕ ភ្នំពេញប៉ុស្តិ៍ PR

បានផ្សាយ​ក្នុង រឿងប្លែកៗ | បញ្ចេញមតិ