វប្បធម៍ខ្មែរត្រូវបានគេទទួលស្គាល់ថាមានអាយុកាលជាយូរមកហើយ ប៉ុន្តែពន្លឺចិញ្ចែងចិញ្ចាចនេះ ហាក់ត្រូវបានរលុតបន្ថិចម្តងៗនៅចំពោះមុខនៃការហូរចូលយ៉ាងខ្លាំងនៃវប្បធម៍បរទេស និង ដោយការប្រឈមមុខ នឹងភាពអកុសលទាំងឡាយដែលសង្គមខ្មែរបានជួបប្រទះជាបន្តបន្ទាប់គ្នា។ ដោយទឹកចិត្តស្រលាញ់ភ្លេងបុរាណ ឧបករណ៍ភ្លេងខ្មែរ ហើយ និងការតូចចិត្តនូវការអាប់អន់របស់វប្បធម៍ខ្មែរ នេះហើយ ដែលជំរុញឲ្យយើងខ្ញុំបង្កើតកូនប្លុកតូចមួយនេះ គ្រាន់នឹងសង្ឈឹមថាអាចរក្សាទុកនូវចំណេះដឹងដែលពួកខ្ញុំមាន បន្ថិចបន្តួចលើកផ្នែកនេះ។
ទំព័រអ៊ីនធ័រនែតមួយនេះ មានគោលបំណងប្រមូលចងក្រងនូវចំណេះដឹងទាំងឡាយ មានជាខ្សែអាត់ វីដេអូ និងអត្ថបទ ដែលទាក់ទងនឹងឧបករណ៍ភ្លេងខ្មែរ និងភ្លេងខ្មែរទៅតាមប្រភេទរបស់វា។
