She turns 7 years old!


ឆ្នាំនេះលោកយាយខ្ញុំ មានអាយុ៦៩ឆ្នាំ។ លោកយាយខ្ញុំ បានផ្តល់កំនើតម្តាយខ្ញុំ នៅពេលគាត់ មានអាយុAB។ ចំនែកម្តាយខ្ញុំបានផ្តល់កំនើតអោយខ្ញុំ នៅពេលគាត់មានអាយុCD។ សព្វថ្ងៃ ខ្ញុំមានអាយុDB។ A, B, C និងD គឺជាចំនួនគត់ ដែលតំនាងអោយ លេខមួយខ្ទង់ខុសៗគ្នា។ (ឧទាហរណ៍៖ ក្នុងចំនួនAB Aគឺជាលេខខ្ទង់ដប់ ចំនែកគឺBជាលេខខ្ទង់រាយ)
សំនួរ៖ តើឆ្នាំនេះខ្ញុំមានអាយុប៉ុន្មាន?
ដកស្រង់និងប្រែសំរួលចេញពី ការប្រលងគណិតវិទ្យាអូឡាំពិកសំរាប់សិស្សបឋមសិក្សា (ថ្នាក់ទី1 -ថ្នាក់ទី៥) ឆ្នាំ១៩៩៨ (ប្រទេសជប៉ុន)។
គេមានចំនួនគត់ដែលធំជាង១តាងដោយA។ ប្រសិនបើគេយកចំនួននោះ ទៅគុណនឹង១៩៩៧ គេនឹងបានចំនួនមួយដែលមានលេខ៩ចំនួនប្រាំលេខនៅបន្តបន្ទាប់គ្នា […៩៩៩៩៩…] (ឧទាហរណ៍៖ ៣៩៩៩៩៩១០)។
១៩៩៧×A=[…៩៩៩៩៩…]
សំនួរ៖ ចូររកចំនួនតូចបំផុតនៃA ដើម្បីបំពេញនូវសម្មតិកម្មខាងលើ។
ដកស្រង់និងប្រែសំរួលចេញពី ការប្រលងគណិតវិទ្យាអូឡាំពិកសំរាប់សិស្សបឋមសិក្សា ឆ្នាំ១៩៩៧ (ប្រទេសជប៉ុន)។
អត្រាអ្នកដែលធ្វើចំលើើយបានត្រឹមត្រូវ៖ ២៨ភាគរយ។
1位を目指さなければ2位、3位にもなれない。
(If you don’t aim for the first place, there is no chance that you can reach the second or the third place.)
By Tonegawa Susumu (Nobel Prize for Physiology or Medicine in 1987)
មតិថ្មីៗ