|
ជីវិតផ្ញើខ្លួនលើផែនដី |
ជីវិតអាចខ្លីឬវែងឆ្ងាយ ជីវិតសប្បាយគឺសីលទាន។ ជីវិតធូរធារគឺខំរៀន ជីវិតអ្នកមានចង់បានយស។ ជីវិតអ្នកងារតែងគ្មានឈ្មោះ ជីវិតអ្នកឈ្លោះគឺកាប់ចាក់។ ជីវិតល្បិចស្នៀតគឺអបលក្ខណ៍ ជីវិតអួលអាក់ដោយសារខ្សោយ។ ជីវិតខ្លះខ្សត់គ្មានអ្វីសោយ ជីវិតបណ្តោយគឺអែបអប។ ជីវិតឥតសក្តិដូចព្រះខ្លប ជីវិតច្បាប់ស្រប់ត្រូវក្រោកឈរ។ |

សូមអញ្ជើញទស្សនា
សូមអញ្ជើញទស្សនាបន្ត


